ព័ត៌មានទាន់ហេតុការណ៍៖
'

បងប្អូនប្រុសស្រី២នាក់ ទទួលបានយុត្តិធម៌ រឿងសងបំណុលតុងទីនហើយ ក្រោយការអន្ដរាគមន៍ពីថ្នាក់ដឹកនាំ

ខេត្តកំពង់ធំ៖ ពិតជាគួរឲ្យសរសើរមែន បងប្អូនប្រុសស្រី២នាក់ ដែលឪពុកម្ដាយរបស់គេបានស្លាប់ដោយសារទាស់ទែងរឿងប្រច័ណ្ឌកាលពីប៉ុន្មានថ្ងៃមុន ធ្វើឲ្យមានការផ្អើលពេញក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយមក ពាក់ព័ន្ធនឹងការកោះអញ្ជើញពីសំណាក់មន្ដ្រីអាវុធហត្ថ ឲ្យកូនប្រុសបងចូលទៅបំភ្លឺ ពាក់ព័ន្ធបំណុលតុងទីនរបស់ឪពុកម្ដាយ ដែលបានស្លាប់ចោលពួកគេទៅហើយនោះឥឡូវ ទទួលបានយុត្តិធម៌ហើយ។ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ... Read More »

ប្តីប្រពន្ធមួយគូជិះម៉ូតូមកពីផ្ទះក្មួយត្រូវចោរឆក់លុយអស់១២.០០០ដុល្លារ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់ថង់លុយពី ប្តី​ប្រពន្ធ​២​នាក់​បានសម្រេចសរុប១២០០០ដុល្លារហើតគេចខ្លួនបាត់ដោយសុវត្ថិភាពបង្កការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចិញ្ចើម​ផ្លូវ​សហព័ន្ធ​ រុ​ស្ស៊ី ទល់មុខ​ខ្លោងទ្វារ វត្ត​ពោធិ៍​ចិន​តុង ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​រង​គ្រោះ​ឈ្មោះ ផា​ន់ នឿ​ន ភេទ​ស្រី ... Read More »

រដ្ឋាភិបាលកូរ៉េខាងត្បូង រងការប្តឹងទាមទារប្រាក់សំណងមួយចំនួនធំ

មានពលរដ្ឋប្រមាណជាង១ពាន់នាក់ រួមមានទាំងអតីតពលរដ្ឋកូរ៉េខាងត្បូង និងគ្រួសារបានដាក់លិខិតប្តឹង ទាមទាររដ្ឋាភិបាលកូរ៉េខាងត្បូងសងសំណង ដោយសារតែពលរដ្ឋទាំងនោះ រងការបង្ខំឲ្យធ្វើការនៅក្នុងប្រទេសជប៉ុន អំឡុងពេលនៃសង្គ្រាម ។ ពលរដ្ឋដែលបានដាក់ពាក្យបណ្តឹងនោះ គឺត្រូវបង្ខំឲ្យធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុន ក្នុងអំឡុងនៃសង្គ្រាម លោកលើកទីពីរ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ពលរដ្ឋទាំងនោះ ... Read More »

បុរសម្នាក់ចិត្តខ្លាំងរត់ទៅចងកសម្លាប់ខ្លួន បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយបងប្អូន

ខេត្តកំពង់ធំ៖ បុរសម្នា្កក់ចិត្តសឿងឈ្លោះគ្នាតិចតួចរត់ទៅធ្វើអត្តឃាត (ចងកសម្លាប់ខ្លួននឹងខ្សែ អង្រឹងជាប់ដើមខ្វិតបានសម្រេចដូចបំណង) ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងប្លង់ដីឈ្មោះ សុខ នៅ ភូមិបារាយណ៍តូច ឃុំ ... Read More »

អគ្គស្នងការនគរបាលជាតិបើកកិច្ចប្រជុំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលើទី៤០ទិវាជ័យជំនះ៧មករា និងពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំ កិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលើទី៤០ នៃទិវាជ័យជំនះ៧មករា និងពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន ... Read More »

សិស្សសាលាអនុវិទ្យាល័យប៉ាលិលេយ្យ ក្រុងប៉ោយប៉ែត ជាង២០នាក់​ដួលសន្លប់

ប៉ោយប៉ែត៖ យ៉ាងតិចសិស្សសាលា​អនុវិទ្យាល័យប៉ាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណជាង២០នាក់​បានដួលសន្លប់ ជាបន្តបន្ទាប់ ត្រូវបានបញ្ជូន​ទៅកាន់សង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ។ ហេតុការណ៍បានភ្ញាក់ផ្អើលភ្លាម បន្ទាប់ពីក្រុមសិស្សានុសិស្សទាំង​នេះ​ត្រឡប់មកពី​ដង្ហែក្បួន​បរិស្ថាន សង្ស័យមានអការហេវហត់ និងបន្ទាប់ពីទទួលទានទឹក និងមី រួចមក ... Read More »

ក្លឹបអ្នកកាសែត​កម្ពុជារៀបចំ​វេទិកា​និពន្ធនាយកសារព័ត៌មាន​កម្ពុជា​លើកទី​១៥ ក្រោមប្រធានបទ «ពង្រឹង​វិជ្ជាជីវៈសារព័ត៌មាន​ដើម្បីប្រយុទ្ធប្រឆាំង​នឹងព័ត៌មានក្លែងក្លាយ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ឋាន​ទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្លឹបអ្នកកាសែត​កម្ពុជា​បានរៀបចំវេទិកា​និពន្ធនាយកសារព័ត៌មាន​កម្ពុជា ក្រោម​វត្តមាន​មន្ត្រីជាន់ខ្ពស់ក្រសួងសារព័ត៌មាន តំណាងអង្គការ​ក្រៅរដ្ឋាភិបាល និងនិពន្ធ​នាយកកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន​អនឡាញ​ប្រមាណ៧០នាក់ មកពីអង្គភាពនានាទូទាំង​ប្រទេស ... Read More »

មុខសញ្ញា​គ្រឿងញៀន​១ក្រុម ត្រូវ​នគរបាល​ស្រុក​ព្រៃនប់​បង្រ្កាប​បាន​ទាំង​ស្រុង​ ចាប់​បាន​ថ្នាំញៀន​ ជា​ច្រើន​កញ្ចប់​ នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិតត្រាំ​ង​

ខេត្ត​ព្រះសីហនុ​៖ លោក​វរសេនីយ៍​ត្រី​ឈុន​ រតនៈ​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​១​៤​:៣០​នាទី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ កម្លាំង​ជំនាញ​នគរបាល​ ស្រុក​ព្រៃនប់ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី នៅ​តំបន់រោងចក្រ​សេដ្ឋកិច្ចពិសេស ភូមិ​ពូធឿង​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់ ... Read More »

ធនាគារអង់គ្លេសព្រមាន​អំពីភាពមិនច្បាស់លាស់​បញ្ហា Brexit

ធានាគារអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍​បាន​ព្រមានថា ភាពមិនច្បាស់លាស់​ ទាក់ទង​ទៅនឹងបញ្ហា Brexit បានធ្វើឲ្យមានកំណត់សម្គាល់កាន់តែខ្លាំងឡើង ចាប់តាំងពីដើមខែវិច្ឆិកា​រៀងមក ហើយបាននិងកំពុងបន្ថែមទម្ងន់​ទៅលើសេដ្ឋកិច្ច​របស់អង់គ្លេសទាំងមូល ។ ខណៈគ្មានការសម្រេចជាឯកច្ឆ័ន្ទ​រក្សាឲ្យនៅដដែល ​អត្រា​ការប្រាក់​របស់ធនាគារ​​ត្រឹម​០.៧៥ភាគរយ​​តាមការរំពឹងគិតនោះ សមាជិក៩រូបនៃគណៈកម្ម​ការនេះ ​​បាន​កត់សម្គាល់ថា ភាពផ្ទុយ​មួយចំនួននៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះ គឺស្ថិតនៅត្រង់បញ្ហាជាប់គាំងលើគម្រោង ... Read More »

ឧកញ៉ា អ៊ុក ដារ៉ា ថា ឧកញ៉ា ម៉ុង ឫទ្ធី ដឹកខ្សាច់ទៅលក់ក្រោមលេសអភិវឌ្ឍន៍, ឧកញ៉ា ម៉ុង ឫទ្ធី ហៅឧកញ៉ាអ៊ុក ដារ៉ា បិសាចនោមឆេះ

ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក​រៀងៗខ្លួន ឧកញ៉ាពីររូបបាន​បញ្ចេញទស្សនៈរៀងៗខ្លួនជាមួយនឹងការវាយ​ប្រហារគ្នាទៅវិញទៅមក ។ ទោះបីជា មានងារជាឧកញ៉ាបែបណាក៏ដោយ ប៉ុន្តែពាក្យពេចន៍​នៅក្នុងបណ្តាញសង្គម ត្រូវបាន​អ្នកចូលអានមួយចំនួន បញ្ចេញយោបល់ថា ពួកគាត់​មានការចេះដឹង មានកម្រិត ។ ឧកញ៉ាអ៊ុក ដារ៉ា បានសរសេរដោយភ្ជាប់ជាមួយរូបភាពវីដេអូ ... Read More »

វេណេហ្ស៊ុយអេឡា និងកូឡុំប៊ី បណ្តេញមន្ត្រីការបរទេស​គ្នាទៅវិញទៅមក ​ជាការសងសឹក

កាលពីថ្ងៃទី​២០ ខែធ្នូ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានចេញបញ្ជា បណ្តេញមន្ត្រីការបរទេស កូឡុំប៊ី​ ដោយចោទប្រកាន់ថា​មន្ត្រី ទាំងនោះមិនមានឯកសារគ្រប់គ្រាន់ ។ ការបណ្តេញ​មន្ត្រីការបរទេសកូឡាំបីគឺជាការសងសឹក ដល់រដ្ឋាភិបាល ទីក្រុង​ Bogota ដែលបានបណ្តេញមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា ... Read More »

Smart Axiata ទទួលបានពានរង្វាន់ ប្រចាំឆ្នាំ ពី Frost & Sullivan

ភ្នំពេញ៖ ៖ ក្រុមហ៊ុន Smart Axiata ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Frost & Sullivan ជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទដៃចល័តប្រចាំឆ្នាំ និង ជាក្រុមហ៊ុនផ្តល់សេវាទិន្នន័យទូរស័ព្ទដៃចល័តប្រចាំឆ្នាំសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ សមត្ថភាពបណ្តាញដ៏ទំនើប ការរស់នៅនិងការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការដឹកនាំទិន្នន័យទីផ្សារផងដែរ។ ... Read More »

របាំព្រះរាជទ្រព្យបែបមុខសខ្មែរ នឹងលើកមកសម្ដែងរំលឹកអនុស្សាវរីយ៍​ឆ្នាំ​១៩០៦

ភ្នំពេញ៖ របាំ​ព្រះ​រាជ​ទ្រព្យ​បែប​មុខ​ស​ខ្មែរ​ រឿង “នាងវឌ្ឍនាទេវី” ដឹកនាំដោយ សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី នឹងត្រូវ​លើក​មក​សម្ដែង​ជូន​ទស្សនិកជន​ទាំង​អស់​បាន​ទស្សនា ​នៅដើមឆ្នាំ២០១៩នេះ នៅសាលសន្និសីទចតុមុខ។ ការសម្តែងនេះ ក៏ជាការំលឹកអនុស្សាវរីយ៍ឆ្នាំ១៩០៦ឲ្យត្រឡប់មកវិញផងដែរ ។ ទស្សនីយភាពដ៏កម្រនេះ ... Read More »

សង្ស័យស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ​៖​ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ បានរងការខូចខាតបន្ទាប់ពីបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន បានគេចម៉ូតូមួយគ្រឿង កំពុងបើ​កឆ្លងផ្លូវ​ ក៏រេចង្កូតជ្រុលទៅបុកពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី២១ ខែធ្នូ​​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខ​ធនាគារ​ ... Read More »

នគរបាលខេត្តកំពង់ធំ​លើកកម្លាំងទៅកម្ទេចឆ្នាំងបាយ​ពួកមន្ត្រីជលផលដល់​បឹងទន្លេសាប

ខេត្តកំពង់ធំ៖ កម្លាំងមន្ត្រីនគរបាលខេត្តកំពង់ធំ បានកេណ្ឌប្រមូលគ្នា​ចុះទៅវាយកម្ទេចឆ្នាំងបាយ​របស់ក្រុម​មន្ត្រី​ជលផល​ខេត្តនេះ នៅក្នុងភូមិសាស្ត្របឹងទន្លេសាប ដែលពួកមន្ត្រីជលផល​បានលាក់បាំងឆ្នាំងបាយនោះជាយូរមកហើយ ។ ប្រការនេះ ធ្វើ​ឲ្យក្រុមមន្ត្រីជលផល​រងការអាម៉ាស់ជាខ្លាំងចំពោះមុខមហាជន ជាពិសេសថ្នាក់ដឹកនាំខេត្ត ។ យ៉ាងណាក៏ដោយ ប្រភពអះអាងថា ពួកមន្ត្រីជលផល ស្បែកមុខក្រាស់ៗ មិន​ចេះខ្មាស់អៀន​នោះទេ ... Read More »

កម្មករ២នាក់ឡើងតខ្សែភ្លើងម្នាក់ឆក់ស្លាប់នៅលើ​បង្គោល​ភ្លើងនិងម្នាក់ទៀតឆក់ធ្លាក់រងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ កម្មករ២នាក់ឡើងតខ្សែភ្លើងម្នាក់ឆក់ស្លាប់នៅលើ​បង្គោល​ភ្លើងនិងម្នាក់ទៀតឆក់ធ្លាក់រងរបួសធ្ងន់ ​នាវេលាម៉ោង​១៥:០០នាទី ថ្ងៃទី​ ២០ ខែធ្នូ​ ឆ្នាំ​ ២០១៨ ស្ថិតនៅ មុខ​អគារ​ សុីហួរ​ សង្កាត់លេខ៤​ ខេត្តព្រះសីហនុ​។ បើតាម​ព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ ... Read More »

ផឹក​ភេសជ្ជៈ ខារ៉ាបាវ​ បណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញ​៖​ បុរស​វ័យ​៥០ឆ្នាំ​ មានជំងឺសសៃប្រសាទ ប្រចាំកាយម្នាក់​ នឹង​ជាអ្នក​រុញរទេះ​លក់លៀសហាល ​បានស្លាប់ចោលប្រពន្ធកូនក្រោយពេលមកពីជួយធ្វើស្រែម្តាយ​ក្មេកនៅឯស្រុក​ ហើយ​​មាន​អការមិន​សូវ​ស្រួល​ខ្លួន​រួចបានផឹក​ភេសជ្ជៈ​ខារ៉ាបាវ​អស់​មួយ​កំប៉ុង​ ។ ហេតុការណ៍នេះ បានបង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលឡើង​កាល​ពី​ម៉ោងរំលង​​​អធ្រាត្រ ​ឈានចូលថ្ងៃ​សុក្រ ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ផ្ទះ​លេខ​១៨៣​ ... Read More »

នារីម្នាក់បើករថយន្តស៊េរីទំនើបបុកម៉ូតូហើយជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ៖ នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាបត់ឆ្លងផ្លូវលឿនពេកបួងចង្កូតមកវិញមិនទាន់ជ្រុល បុកម៉ូតូមួយគ្រឿងចតនៅចិញ្ចើមផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ ទ្វារអស់៤ផ្ទាំង បណ្តាលឲ្យអ្នកបើករថយន្ត រងរបួសដៃម្ខាង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង១១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ... Read More »

មើលការបំភ្លឺរបស់លោកអធិការខណ្ឌដូនពេញ

ភ្នំពេញ ៖ ទំនងជាក្តៅខ្លាំង លោកអធិ ការខណ្ឌដូនពេញបានចេញសេចក្តីបំភ្លឺ ដោយប្រយោល ពាក់ព័ន្ធទៅនឹងអត្ថបទ របស់កាសែតនគរវត្តចេញផ្សាុយកាលពីថ្មីៗនេះអំពីការដឹកនាំដែលពេោរពេញដោយ ភាពមិនប្រក្រតី បន្ទាប់ពីលោកបានមកកាន់ តំណែងមិនទាន់ក្តៅគូទ ។ លោកបានបដិ សេធចំពោះអត្ថបទដែលបានផ្សាយនោះ ប៉ុន្តែមិនបានលើកទឡ្ហីករណ៍មកធ្វើជា ... Read More »

អ្នកប្រកបរបរដឹកឈើតាមម៉ូតូពេលនេះដួលសង្កត់មនុស្សស្លាប់ម្នាក់ទៀតហើយ

ខេត្តមណ្ឌលគិរី៖ បុរស​ម្នាក់​ទៀតហើយ ដែល​បាន​ស្លាប់ ដោយសារតែជិះ​ម៉ូតូ​ដឹកឈើ ​ចុះចំណោត ហើយដួលសង្កត់​ពីលើនោះយ៉ាង​វេទនា​បំផុត ។ ហេតុការ​ណ៍គ្រោះថ្នាក់​នេះ បានកើតឡើងនៅ​វេលា​ម៉ោង​៨.៣០​នាទី​យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅ​ត្រង់ចំណុច​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ... Read More »

បុរសម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី ហើយស្រែកឲ្យគេជួយ

ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី ហើយស្រែកឲ្យគេជួយ សំណាងល្អត្រូវបានប្រជាពលរដ្ឋជួយទាន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា ... Read More »

ទំនងខឹងឪពុកមិនទិញម៉ូតូ គិតខ្លីសម្លាប់ខ្លួនក្នុងបន្ទប់

ខេត្តស្វាយរៀង៖ មានការស្រែកយំ ពីសំណាក់ក្រុមគ្រួសារ និងហៅអ្នកភូមិជួយសង្គ្រោះ បន្ទាប់ពីប្រទះឃើញកូនប្រុសចងកសម្លាប់ខ្លួនក្នុងបន្ទប់ និងលើកដាក់លើគ្រែ ធ្វើចលនាដៃជើង ប៉ុន្តែហួសពេលទៅហើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងចន្លោះវេលាម៉ោង៦ទៅម៉ោង៧យប់ នៅថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច ... Read More »

ប្រារព្ធបុណ្យណូអែលនៅណាហ្គាវើលដ៍!   

រាជធានីភ្នំពេញ ២១ ធ្នូ ២០១៨ ៖ នាំក្រុមគ្រួសាររួមទាំងកូនតូចៗ និងមិត្តភ័ក្តិរបស់អ្នកមកណាហ្គាវើលដ៍ក្នុងឱកាសចុងឆ្នាំនេះដើម្បីប្រារព្ធបុណ្យណូអែលដ៏សប្បាយរីករាយ ចូលទស្សនាការសម្តែងឥតគិតថ្លៃ និងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់! ។ ទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលដ៏អស្ចារ្យដោយសេរីនៅសាលមហោស្រព NABA ចាប់ពីម៉ោង ៨ យប់ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យរហូតដល់ចុងខែធ្នូ។ ... Read More »

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់ឡានដឹកឈើល្មើសច្បាប់ពីរគ្រឿងប្រគល់ឲ្យមន្រ្ដីជំនាញរដ្នបាលព្រៃឈើបន្ទាយស្រី

ខេត្តសៀមរាប៖ រថយន្ដឈ្មួញឈើដុះស្លែរចំនួន២គ្រឿងត្រូវបានលោកឧត្តមសេនីយ៏ត្រី ម៉ក់ សុធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ចបញ្ជាផ្ទាល់និងដឹកនាំកម្លាំងដោយលោកវរសេនីយ៏ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបចាប់ប្រគល់ជូនផ្នែករដ្នបាលព្រៃឈើបន្ទាយស្រី ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចូលក្នុងដេប៉ូ លក់ឈើឈ្មោះយាយ ម៉ាប់ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលត្រូវបានគេដឹងថា ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងផលិតប្រេងខ្មៅគ្មានច្បាប់ ម្ចាស់រត់គេចខ្លួនបាត់ស្រមោល

ខេត្តកំពង់ស្ពឺ៖ ទីតាំងផលិតប្រេងខ្មៅមួយកន្លែង ដែលគ្មានច្បាប់ទម្លាប់លួចលាក់ផលិតជាយូរ ខែ ឆ្នាំណាស់មកហើយនោះ ពេលនេះត្រូវបានកម្លាំងនគរបាលនាយដ្ឋាន ប្រឆាំងបទល្មើសសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តកំពង់ស្ពឺនិងមានការសម្របសម្រួលពីលោកអ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែលប៉ុន្តែម្ចាស់ទីតាំងហាក់បីដូចជាដឹងខ្លួនមុនរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្ត០៣គ្រឿងទៀតផង។ ហេតុការចុះបង្ក្រាបខាងលើកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំណាក់ត្រាច ឃុំដំបូករូង ... Read More »

រដ្ឋមន្ត្រីការពារជាតិអាមេរិក Jim Mattis លាលែងពីតំណែង

រដ្ឋមន្ត្រីក្រសួង​ការពារជាតិអាមេរិក លោក Jim Mattis បានដាក់លិខិត​លាលែង​ពីតំណែង​ផ្ញើទៅជូនប្រធានាធិបតីដូណាល់ ត្រាំ រួច​ហើយ​កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលមូលហេតុ នៃការលាលែង ត្រូវគេសង្ស័យថា ពាក់ព័ន្ធការខ្វែងគំនិត​លើបញ្ហាដកកងទ័ពអាមេរិក​ចេញពីសង្គ្រាមក្នុង​ប្រទេសស៊ីរី ។ លោក ... Read More »

សន្និបាតគណបក្សប្រជាជនកម្ពុជាបីថ្ងៃ សម្រេចបានលទ្ធផល១១ចំណុច

ភ្នំពេញ៖ ក្រោយបញ្ចប់អង្គសន្និបាតរបស់ខ្លួនដែលបានរៀបចំធ្វើចាប់ពីថ្ងៃទី១៨ ដល់ ២០ ធ្នូគណបក្សប្រជាជន កម្ពុជាសម្រេចបាននូវលទ្ធផល១១ចំណុច។ នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ចេញនៅល្ងាចថ្ងៃ ២០ ធ្នូ។ លទ្ធផលទាំង១១ចំណុចនោះមានដូចជា ៖ ... Read More »

សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤១ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រយៈពេល​បី​ថ្ងៃ ពីថ្ងៃ​ទី​១៨-២០ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស និ​ងស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ

សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤១ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រយៈពេល​បី​ថ្ងៃ ពីថ្ងៃ​ទី​១៨-២០ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស និ​ងស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស ... Read More »

បទល្មើសនេសាទ ដាក់ឧបករណ៍ខុសច្បាប់របស់ក្រុមខិលខូច នៅតំបន់អភិរក្សឡូត៍នេសាទលេខ២ ក្នុងស្រុកឯកភ្នំ នៅតែបន្តកើតមាន ទោះបីមានការបង្រ្កាប

ខេត្តបាត់ដំបង៖ ​តំបន់អភិរក្សត្រីឡូត៍លេខ២គេចាត់ទុកថា ជាជង្រុកត្រីធំបំផុតក្នុងតំបន់ទន្លេសាប ខេត្តបាត់ដំបង សេចក្តីរាយការណ៍ឲ្យដឹងថា នៅរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បទល្មើសនេសាទត្រីដាក់ ឧករណ៍បណរ៉ាវសំណាញ់ ក្រឡាញឹក ដែលមានប្រវែង១ទៅ២គីឡូម៉ែត្រនៅក្នង ភូមិសាស្រ្ត ឃុំកោះជីវាំងស្រុកឯកភ្នំ ... Read More »

អភិបាលរងខេត្តប៉ៃលិនម្នាក់ស្លាប់ និងអភិបាលរងខេត្តបន្ទាយមានជ័យម្នាក់ រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោកស្រីអភិបាលរងខេត្តប៉ៃលិនម្នាក់ បានស្លាប់នៅពេលបញ្ជូនមកមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង និង លោកស្រីអភិបាលរង ខេត្តបន្ទាយមានជ័យម្នាក់ បានរងរបួសធ្ងន់ និងបុរសអ្នកបើកបរម្នាក់បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តបីគ្រឿងបុកគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤ ... Read More »