ព័ត៌មានទាន់ហេតុការណ៍៖
'

អនុស្សរណៈមួយនឹងអាចជំរុញធនធានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍កម្ពុជា

ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នាត្រីភាគីត្រូវបានចុះហត្ថលេខាដើម្បីជំរុញធនធានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់កម្ពុជាដែលធ្វើឡើងដោយ ក្រុមហ៊ុនSmart Axiata ក្រសួងអប់រំយុវជន និងកីឡាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ខែតុលាឆ្នាំ២០១៨ដែកលអនុស្សរណៈយោគយល់គ្នារយៈពេលបីឆ្នាំនេះដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យ និងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគត។ ជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នានេះក្រុមហ៊ុនSmart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន១,៥លានដុល្លារទៅក្នុងកម្មវិធីចំនួនពីររួមមានកម្មវិធីអាហារូបករណ៍SmartEdu និងកម្មវិធីអភិវឌ្ឍនិស្សិតសាលកវិទ្យាល័យSmartEdu (USDP) ។មួយផ្នែកនៃការវិនិយោគនេះគឺបានមកពីវិភាគទានរបស់ក្រុមហ៊ុនSmart ... Read More »

ជាងសំណង់ខេត្តស្វាយរៀង និងព្រៃវែងប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះរបស់កម្មវិធីប្រកួតជាងសំណង់ អេសស៊ីជី

ខេត្តស្វាយរៀង៖ ជាងសំណង់ចំនួន១៦នាក់មកពីខេត្តព្រៃវែង និងខេត្តស្វាយរៀងបានចូលរួមនៅក្នុងការប្រកួតជុំជម្រុះថ្នាក់តំបន់នៃកម្មវិធីប្រកួតជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) កាលពីពេលថ្មីៗហើយក្នុងនោះជ័យលាភី ដែលជាប់វគ្គជម្រុះមានសិទ្ធិចូលរួមការប្រកួតថ្នាក់ជាតិ ដែលនឹងរៀបចំនៅចុងឆ្នាំនេះ ។ បេក្ខជនត្រូវបានបែងចែកជា៨ក្រុម ដែលមួយក្រុមមានគ្នាពីរនាក់ដោយត្រូវប្រកួតលើផ្នែកបូកស៊ីម៉ង់ត៍ ។ ការប្រកួតនេះបានធ្វើឡើងនៅឯដេប៉ូសំណង់អៀងង៉ែត ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនអេសស៊ីជីប្រចាំខេត្តស្វាយរៀង ។ លោកស្រីអៀង ... Read More »

លោក ឃួង ស្រេង៖ សមាជិកនៃសមាគម មនុស្សចាស់របស់រាជធានីទាំងអស់ នឹងទទួលបានការយកចិត្តទុកដាក់ពីការផ្តល់សេវាសុខាភិបាលសាធារណៈដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សមាជិកសមាគមមនុស្សចាស់របស់រាជធានីភ្នំពេញទាំងអស់ និងទទួលបានការយកចិត្តទុកដាក់ពីការផ្តល់សេវាសុខាភិបាលសាធារណៈដោយឥតគិតថ្លៃជូនពួកគាត់ ។ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងពិធីទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិនៅសាលារាជធានីភ្នំពេញ ... Read More »

លោក អូស្មាន ហាស្សាន់៖ ដឹកនាំគណៈចលនាសាសនិកឥស្លាម ចូលរួមរំលែកទុក្ខលោកស្រីមាឃ ឡាញ់ នៃប៉េណាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិ ស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ... Read More »

គ្រោះថ្នាក់ចរាចរណ៍២ករណីផ្ទួនគ្នានៅចំណុចស្តុបក្តាន់ពីរបណ្តាលឲ្យស្លាប់ និងរបួស

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្ទួនគ្នា នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុប ក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយម៉ូតូ និងរថយន្ត ... Read More »

៩ខែ ឆ្នាំ២០១៨ ក្រសួងការពារជាតិសម្រេចភារកិច្ចជូនជាតិបានជាច្រើន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងដំណើរការអនុវត្តការងារបានរលូនម៉ឺងម៉ាត់ ម៉ត់ចត់ក្នុងពេល ប្រគល់-ទទួលភារកិច្ច និងបំពេញបន្ថែមក្នុងរយះពេល ៩ ខែឆ្នាំ ២០១៨ ដែលកងយោធពលខេមរភូមិន្ទ ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួន យុវសិស្សវិទ្យាល័យវត្តភ្នំម្នាក់ ទៅតុលាការ

ភ្នំពេញ៖ សិស្សវិទ្យាល័យវត្តភ្នំម្នាក់​ ជាមុខសញ្ញាឆក់កាបូបត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួន និងធ្វើការសាកសួរបញ្ចប់នីតិវិធី ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ នៅរសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ... Read More »

ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនមិនស្របច្បាប់

ភ្នំពេញ៖ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ កម្លាំងនគរបាលនាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃក្រសួងមហាផ្ទៃ ... Read More »

ប្រទះឃើញសពស្ត្រីអនាថាដេកស្លាប់នៅក្នុងវត្តចាស់ដោយសារជំងឺប្រចាំកាយ

ភ្នំពេញ៖ ប្រទះឃើញសពស្រ្តីអនាថាម្នាក់ដេកស្លាប់ក្បែរចេតិយមួយកន្លែងនៅក្នុងវត្តចាស់ដោយកើតជំងឺជាច្រើន ឆ្នាំមកហើយ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងវត្តចាស់ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សពស្ត្រីខាងលើ មានឈ្មោះ ... Read More »

សាកសពបុរសម្នាក់ត្រូវពលរដ្ឋប្រទះឃើញអណ្ដែតទឹកក្នុងទន្លេបាសាក់នៅស្រុកស្អាង

ខេត្តកណ្ដាលៈ ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពបុរសម្នាក់ អណ្តែតទឹកតាមដងទន្លេ បាសាក់ក្នុងសភាពស្អុយរលួយបង្កឲ្យ មានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ តាមដងទន្លេបាសាក់ ស្ថិតក្នុងភូមិក្បាលកោះឃុំកោះអន្លង់ចិន ស្រុក ស្អាង ខេត្ត ... Read More »

ព្រះសង្ឃឆាន់ចង្ហាន់ក្នុងមុងព្រោះតែបារម្ភពីសុខភាពដោយសារហ្វូងសត្វរុយវាយលុកខ្លាំង

ខេត្តកំពង់ស្ពឺ៖ វត្តសុវណ្ណគិរី ហៅវត្តភ្នំកំប៉ូតកំពុងត្រូវបានវាយលុក ដោយសត្វរុយ ដែលហើរចេញពីគំនរសំរាម នៅក្បែរប្រហែល១០០ម៉ែត្រ ។ ព្រះសង្ឃត្រូវបង្ខំចិត្ត ចងមុងឆាន់ចង្ហាន់ ដែលពុទ្ធបរិស័ទយកមកប្រគេននៅក្នុងរដូវបុណ្យភ្ជំកាន់បិណ្ឌនេះ ។ វត្តនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ... Read More »

លោក នុត ពុធដារ៉ា ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ រាប់បាត្រ ព្រះសង្ឃឧទ្ទិសកុសលដល់ជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី ... Read More »

ទំនុកចិត្ត លើប្រធានាធិបតីអាមេរិក ទាបជាង ប្រធានាធិបតីចិន

មិនមែនជារឿងចម្លែកនោះឡើយ នៅពេលដែលប្រទេសជាច្រើនជុំវិញពិភពលោក មិនមានទំនុចចិត្តលើប្រធានាធិបតីអាមេរិក ដោយសារតែ គោលនយោបាយ អត្មានិយម របស់លោកត្រាំ ។ ផ្ទុយទៅវិញ គូប្រជែង របស់លោក គឺប្រធានាធិបតីចិន ស៊ី ជីងពីន បែរជាមានទំនុកចិត្តខ្ពស់ ... Read More »

ជើងលេងជនបទ! បើកឆាកប្រយុទ្ធក្នុងវត្តអារ៉ាម សមត្ថកិច្ចក្របួចបាន៣នាក់

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកវាលវែងបង្រ្កាបក្មេងទំនើងចំនួន ៣នាក់ រួមទាំងកាំងបិតចុងស្រួច បន្ទាប់ពីពួកគេអុកឡុកក្នុងវត្តអារ៉ាមនៅគ្រាដាក់ធុងបាស់រាំកំសាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌហើយក៏ជាវេនទី៧ទៅហើយនោះ ។ ហេតុការណ៍បង្រ្កាបកើតឡើងនៅវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបរិវេណ(វត្តអន្លង់រាប) ស្ថិតក្នុងភូមិចំការជ្រៃខាងតជើង ឃុំអន្លង់រាប ... Read More »

គណៈរដ្ឋមន្ត្រីជប៉ុនដាក់លិខិតលាលែងពីតំណែងជាបន្តបន្ទាប់

គណៈរដ្ឋមន្ត្រីជប៉ុនបានដាក់លិខិតលាលែងចេញពីតំណែងជាបន្តបន្ទាប់ ដើម្បីបើកផ្លូវ ដល់នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ បង្កើតរដ្ឋាភិបាលថ្មី នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ។ នៅព្រឹកថ្ងៃទី២ ខែតុលា សមាជិកគណៈរដ្ឋមន្ត្រីជប៉ុន បានដាកលិខិតលាលែងចេញពីតំណែងឡើង ទៅកាន់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូ ... Read More »

គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ ដីរឹង ប្រែក្លាយជាទន់ជ្រាយ មួយរំពេចដោយការរញ្ជួយដី

ក្រុមអ្នកឯកទេសបានចាត់ទុកការរញ្ជួយដីនៅឥណ្ឌូនេស៊ី គឺជាស្ថានភាពធម្មជាតិដ៏កម្រ ដោយដីរឹងប្រែក្លាយជាទន់ជ្រាយ ដូចភក់ល្បាប់ មួយរំពេច ដោយសារតែ ឥទ្ធិពល នៃការរញ្ជួយដីជាទ្រង់ទ្រាយធំ ។ សារព័ត៌មាន ដេលីម៉ែល បានផ្សាយថា ក្រុមអ្នកនៅទីក្រុង Palu ភ័យស្លន់ស្លោ ... Read More »

រុស្ស៊ីប្រើប្រាស់យន្តហោះយោធាធំបំផុតលើពិភពលោកដឹកមីស៊ីលS-300 ទៅកាន់ស៊ីរី

រុស្ស៊ីបានប្រើប្រាស់យន្តហោះយោធាធំបំផុតលើពិភបលោក ប្រភេទ Antonov An -124 Ruslanដើម្បីដឹកជញ្ជូនប្រព័ន្ធមីស៊ីលការពារS-300 ទៅកាន់ប្រទេសស៊ីរី។ យន្តហោះAntonov An-124 Ruslan, ត្រូវបានគេហៅថា Condor គឺជាប្រភេទយន្តហោះដឹកជញ្ជូន ធំបំផុតលើពិភពលោកនឹងជាយន្តហោះធំទីពីរ របស់រុស្ស៊ីបន្ទាប់ពីយន្តហោះ ... Read More »

មន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់យកកែវស្រាវាយក្បាលប្រពន្ធ ខឹងសួររឿងប្រាក់ខែ

ខេត្តកំពង់ឆ្នាំង៖ ភរិយារបស់មន្រ្តីនគរបាលម្នាក់បានរងរបួសក្បាល បន្ទាប់ពីប្តីរបស់ខ្លួនបានទាញកែវស្រាវាយក្បាល ក្នុងវង់ផឹកស៊ី បន្ទាប់ពីស្ត្រីរងគ្រោះសួរនាំរឿងប្រាក់ខែ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ... Read More »

រថយន្តដឹកកម្មករ បុកម៉ូតូបត់ឆ្លងផ្លូវពីក្រោយរបួសធ្ងន់ ស្រាល៥នាក់

ខេត្តកំពង់ស្ពឺ៖ រថយន្ត១គ្រឿង ដឹកកម្មករមិនទាន់ដល់រោងចក្រផង បានព្រលះម៉ូតូពីក្រោយ១គ្រឿងឲ្យម្ចាស់ម៉ូតូរបួសធ្ងន់ ទាំងព្រឹកហើយរថយន្តមិនទាន់អស់ល្បឿន បានជ្រុលបុករូបសំណាកដំរីតាំងមុខខ្លោងទ្វារវត្ត បណ្តាលឲ្យមនុស្សជិះលើរថយន្តរបួសធ្ងន់ ស្រាល៤នាក់ទៀត ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ... Read More »

អាជ្ញាធររាជធានីភ្នំពេញបើកវេទិការសាធារណៈ នៅខណ្ឌចំការមន ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរជួយដោះស្រាយគ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និងសំរាមស្អុយ

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌចំការមន ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់គ្រឿង ញៀន លូ ផ្លូវ ទឹកលិច ភ្លើងបំភ្លីសាធារណៈ និងសំរាមស្អុយ សណ្តាប់ធ្នាក់សាធារណៈ​ បញ្ហាចរាចរណ៍ ... Read More »

មន្ត្រីយោធាម្នាក់ជិះរថយន្តបុកអ្នកដើរតាមផ្លូវរងរបួសក្បាលធ្ងន់

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់រងរបួសបែកក្បាលហូរឈាមធ្ងន់ធ្ងរ សន្លប់នឹងកន្លែង ខណៈដែលកំពុងដើរតាមផ្លូវសុខៗ ស្រាប់តែមានរថយន្តម៉ាក LEXLIS(RX300) ពណ៌ទឹកមាស បើកបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃទី១ ខែតុលាឆ្នាំ ២០១៨ វេលាម៉ោង ៣និង៤០នាទីរសៀល នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៥៤ ... Read More »

បញ្ជូនជនសង្ស័យ៨នាក់​​ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស​ទៅសាលាដំបូង

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង ៣០នាទី នៅចំណុចមុខកាស៊ីណូ វិមានខ្សាច់ស ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ... Read More »

តុលាការ​ចោទប្រកាន់​ក្រុម​ជួញដូរ​អាវុធ​៨នាក់​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ចំនួន​៣បទល្មើស​

ភ្នំពេញ​៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ជនសង្ស័យ​៨នាក់​ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផង​ ចំនួន​៣បទល្មើស​ ពាក់ព័ន្ធ​ការ​ជួញដូរ​អាវុធ​ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ។ លោក​លី​ សុផាណា​ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​តាម​បណ្ដាញ​ Telegram នៅ​ថ្ងៃទី​២​ ... Read More »

រថយន្ត៣គ្រឿងបុកគ្នានៅស្រុកបារាយណ៍

ខេត្តកំពង់ធំ៖ មនុស្សជាច្រើននាក់បានរួចផុតពីគ្រោះថ្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បានកើតនៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។ បើតាមការបញ្ជាក់របស់នគរបាលចរាចរណ៍ដែលចុះទៅពិនិត្យហេតុការណ៍ ... Read More »

បុរសម្នាក់ជិះម៉ូតូមកឈប់លើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន​ត្រូវបាននេសាទត្រីជួយសង្គ្រោះទាន់ពេល

ភ្នំពេញ​៖ បុរសម្នាក់​ មិនដឹងថា វិបត្តិអ្វី​បើកម៉ូតូ​ មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា​ថ្មី តែត្រូវបានប្រជាពលរដ្ឋនេសាទត្រីនៅក្បែរនោះចេញជួយសង្គ្រោះទាន់ពេល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីម៉ោង​ជាង១០ព្រឹក​ ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ​២០១៨​ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី​ ស្ថិតក្នុងភូមិដើមគរ​ សង្កាត់-ខណ្ឌជ្រោយចង្វា​ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

កម្លាំងការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធីឃាត់ខ្លួនជនជាតិចិនម្នាក់តាមការស្នើរបស់សមត្ថកិច្ចចិន

ភ្នំពេញ៖ កម្លាំងការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនជាតិចិនម្នាក់ នៅក្បែរគល់ស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីម៉ោង០៥ល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ... Read More »

រៀបចំផឹកស៊ីគងសម្ដីបន្តិចបន្តួច ទាញពូថៅដៃ កាប់របួសធ្ងន់ ២នាក់ រួចគេចខ្លួនបាត់

ខេត្តពោធិ៍សាត់៖ បុរសចំនួន ២នាក់បានរងនូវផ្លែពូថៅដៃហូរឈាមកក្លាក្សស្រោចពេញខ្លួន ដោយសារកណ្ដាប់ដៃមិត្តសំឡាញ់វាយកាប់ប្រហាដោយគ្មានញញើតដៃ នៅគ្រាដែលទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច ខណៈកំពុងរៀបចំកម្មវិធីស៊ីផឹកមួយជុំគ្នា ។ ហេតុការណ៍កាប់ប្រហារគ្នាដោយគ្មានញញើតដៃពីសំណាក់ក្រុមក្មេងទំនើងខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ រសៀល ថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ... Read More »

យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តកុងតឺន័របណ្តាលឲ្យរងរបួសបាក់ដៃម្ខាង

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបាក់ដងកាំបិតម្ខាង ខណៈបើកម៉ូតូលឿនបុកចំពាក់កណ្តាលរថយន្តកុងតឺន័រ ដែលកំពុងបើកឆ្លងផ្លូវ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ហៅផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

អភិបាលខេត្តម៉ុម សារឿន អញ្ចើញចូលរួមកាន់បិណ្ឌវេនទីប្រាំពីរ នៅវត្តជ័យមង្គល ក្នុងស្រុកសេសាន រួមទាំង អភិបាលរង និងមន្ត្រីជុំវិញខេត្ត

ខេត្តស្ទឹងត្រែង៖ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត រួមទាំង អភិបាលរងខេត្ត និងមន្ត្រីអ្នកមុខអ្នកការ អញ្ចើញចូលរួម និងអមដំណើរក្នុងពិធីកាន់បិណ្ឌ វេនទីប្រាំពីនេះផងដែរ នៅវត្តជ័យមង្គល ឋិតក្នុងភូមិកំភុន ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ... Read More »

រថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាលៈ រថយន្តមួយគ្រឿងបើកដោយល្បឿនលឿន បានបុកម៉ូតូមួយគ្រឿងចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ... Read More »