ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកា ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់អធិការ ... Read More »

នគរបាលយកដីកាកោះហៅទី២ដល់ផ្ទះលោក លឺ ឡាយស្រេង អញ្ជើញឱ្យចូលបំភ្លឺនៅសាលាដំបូង

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានយកដីកាកោះហៅទី២របស់សាលា ដំបូងរាជធានីភ្នំពេញទៅប្រគល់ដល់ផ្ទះលោក លឺ ឡាយស្រេង នៅឯជើងភ្នំស្រង់ ដែលជាអតីតឧបនាយរដ្ឋមន្ត្រីឱ្យចូលខ្លួនបំភ្លឺអំពីដំណើររឿងបទបរិហារកេរ្តិ៍ជា សាធារណៈនិងបទប្រមាថនៅថ្ងៃទី២៧និងថ្ងៃទី៣០ ខែវិច្ឆិកា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនក្រុមចោរលួចទូកនិងអ្នកទិញផលចោរកម្មនៅផ្សារឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានស្រាវជ្រាវ រកឃើញថា ម្នាក់បានដើរលួចទូករបស់អ្នកស្រុក និង ម្នាក់ទៀតជាអ្នកទិញទូក ។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិចុងកៅ ... Read More »

ចាប់បានហើយឃាតកដែលបាញ់និងបោកគ្រាប់បែកបណ្តាលឲ្យរបួសសមត្ថកិច្ចកងរាជអាវុធហត្ថ

ខេត្តឧត្តរមានជ័យ៖ កម្លាំងកងរាជអាវុធ ហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានស្រាវជ្រាវរហូតតាមចាប់ខ្លួនជនល្មើសជាឃាតកដែលតដៃជាមួយសមត្ថកិច្ចដោយគប់គ្រាប់បែក២គ្រាប់ និងបាញ់ មន្ត្រីកងរាជអាវុធហត្ថម្នាក់ឲ្យរបួសជើង កាលពី២ថ្ងៃមុន ខណៈដែលកម្លាំងសមត្ថ កិច្ចចុះបង្ក្រាបដើម្បីចាប់ខ្លួនពាក់ព័ន្ធអំពើ ឃាតកម្មនៅខេត្តកណ្តាលនាពេលកន្លង ... Read More »

បទអន្តរាគមន៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំរបស់កម្ពុជា ទៅកាន់មេដឹកនាំពិភពលោក ជាពិសេស លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

បទអន្តរាគមន៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំរបស់កម្ពុជា ទៅកាន់មេដឹកនាំពិភពលោក ជាពិសេស លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។   Read More »

សាប៊ូក្លែងបន្លំពាណិជ្ជសញ្ញាម៉ាក និងគ្មានច្បាប់ (រំលោភច្បាប់កម្មសិទ្ធិបញ្ញា) ជាង១១តោន នៅខណ្ឌមានជ័យ ត្រូវបាននគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃចុះបង្ក្រាប

ភ្នំពេញៈ​ ដោយអនុវត្តន៍តាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសនីយ៍ត្រី ... Read More »

អូឡាំពិកជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងធ្វើបណ្ណសម្គាល់ខ្លួនកីឡាករ កីឡាការិនីដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗរបស់រដ្ឋ

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់អត្ថប្រយោជន៍ដល់កីឡាករកីឡាការិនីជំនាញកម្រិតខ្ពស់ ដូចជាសេវាថែទាំសុខភាព សេវារថយន្តក្រុងសាធារណៈ តាមរយៈបេឡាសន្តិសុខសង្គម ។ នេះតាមប្រសាសន៍ របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហព័ន្ធកីឡាជាតិ ដែលមានឈ្មោះក្នុងបញ្ជីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ... Read More »

គ្មាន​លទ្ធផល​ !​ តុលាការ​ប្រកាស​ចាត់​របៀប​រឿង​ក្តី​ជនជាប់ចោទ​ ថោង​ សារ៉ាត់​ ក្រោយ​ពន្យារពេល​ជាង​៦ខែ​

ភ្នំពេញ​៖ សំណុំរឿង​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ រហូតមក​ទល់​ពេលនេះ​ ពុំ​ទាន់​មាន​លទ្ធផល​ទេ​ ដោយ​តុលាការ​សម្រេច​ចាត់​របៀប​រឿង​ក្តី​នេះ​ បន្ត​ស៊ើបសួរ​ទៀត​ ក្រោយ​ពន្យារពេល​ប្រកាស​សាលក្រម​ជាង​៦ខែ​រួច​មក​ ។ លោក​ តុប​ ឈុន​ហេង​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ... Read More »

ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​​ ជឿជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​រលាយ

ភ្នំពេញ​៖ ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ជឿជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​រលាយ​មួយ​រយ​ភាគ​រយ​ យោង​តាម​ភស្តុតាង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​ក្រសួង​មហាផ្ទៃ​ដាក់​ជូន​តុលាការ​កំពូល​ ។​ ចំណែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ជាង​១០០រូប​ ក៏អាច​ត្រូវ​តុលាការ​កំពូល​ ផ្អាក​សកម្មភាព​នយោបាយ​៥ឆ្នាំ​ផងដែរ​ ។ ការ​ថ្លែង​របស់​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​នេះ​ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ... Read More »

វិចារណកថា៖ ស្នាមញញឹមពោរពេញដោយចំណងមិត្តភាព ស្មើសិទ្ធិ ស្មើភាព និងមោទនភាពជាតិខ្មែរ

ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍពិតជារីករាយយ៉ាងខ្លាំង ពេលបានឃើញរូបថតនៃប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាប្រកបដោយស្នាមញញឹម ភាពជឿជាក់ និងប្រកបដោយមោទនភាពជាតិជាមួយមេដឹកនាំពិភពលោកនានាកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នៅប្រទេសហ្វុីលីពីន។ ស្នាមញញឹមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជានិងប្រធានាធិបតីអាមេរិកដែលបានចាប់ដៃគ្នាយ៉ាងស្វាហាប់និងប្រកបដោយមិត្តភាពបានបញ្ជាក់ពីចំណងការទូតដ៏រឹងមាំរវាងប្រទេសទាំងពីរ ... Read More »

តម្រួតថៃចាប់អ្នកលួចដឹកឈើគ្រញូង២នាក់ ដែលម្នាក់ជាមន្ត្រីយោធាព្រំដែនច្រកអូរអន្លក់

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ ដែលម្នាក់ជាប្រជាពលរដ្ឋធម្មតានិងម្នាក់ទៀតមាននាទីជាមន្ត្រីយោធាក្នុងអង្គភាពទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃប្រចាំ ច្រកតំបន់អូរអន្លក់ត្រូវបានតម្រួតថៃចាប់ ខ្លួនរួមជាមួយនឹងរថយន្ត២គ្រឿង ព្រមទាំង វត្ថុតាងដែលជាឈើគ្រញូងមួយចំនួនផងដែរ ខណៈដែលជនសង្ស័យទាំង២ខាងលើ បើករថយន្តចូលទៅក្នុងទឹកដីថៃដើម្បីដឹកឈើគ្រញូងឆ្លងដែនចូលមកកម្ពុជា ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ការចាប់ខ្លួននេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបំបែកទៅកាន់ច្រកស៊ុំ ... Read More »

ថៅកែរោងចក្រយូលីចិនចាប់កម្មការិនីដាក់ទណ្ឌកម្មក្នុងទ្រុងនាំឲ្យផ្ទុះកូដកម្មរាប់ពាន់នាក់នៅតំបន់សេដ្ចកិច្ចពិសេសសានតុង

ខេត្តស្វាយរៀង៖ កម្មករកម្មការិនីរោងចក្រកាត់ដេយូលីរាប់ពាន់នាក់ នាំគ្នាធ្វើកូដកម្មតវ៉ា ថៅកែចិនចាប់កម្មការិនីបង្ខាំងក្នុងទ្រុង ហើយដាក់ទណ្ឌកម្ម ឲ្យធ្វើការតាមលក្ខខណ្ឌរបស់រោងចក្រ ខុសពីច្បាប់ការងារ និងរើសអើងចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនរួច ធ្វើឲ្យកម្មករកម្មការិនីខឹងសម្បារនាំគ្នាធ្វើកូដកម្មតវ៉ា ទាមទារឲ្យថៅកែរោងចក្រកាត់ដេយូលី អនុត្តន៍តាមច្បាប់កាងារដោយដាក់លក្ខខណ្ឌ៥ចំណុចសុំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោះស្រាយ។ ការធ្វើកូដកម្មនេះ កើតឡើងនៅព្រឹកថ្ងៃទី១៣ ... Read More »

ស៊ីម៉ាក់រកឃើញទីតាំងគ្រាប់បែកគីមី ចំនួន៨កន្លែងថ្មីទៀតនៅស្រុករមាសហែក

ខេត្តស្វាយរៀង ៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស៊ីម៉ាក់ បានឲ្យដឹងថា ប្រជាពលរដ្ឋនិងអង្គការស៊ីម៉ាក់បានរកឃើញនិងកំណត់ទីតាំងគ្រាប់បែកគីមី ចំនួន៨កន្លែងថ្មីទៀតនៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលសរុបមានចំនួន២២កន្លែង គិតមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រួមនឹងចំការគ្រាប់បែកចង្កោមមួយចំនួនទៀត។ អង្គការស៊ីម៉ាក់ បានឲ្យដឹងថា ... Read More »

ជិះម៉ូតូល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះច្រាស់ទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់

ខេត្តកណ្ដាលៈ បុរសម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនខ្វះការប្រយ័ត្ន ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទិ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ... Read More »

ផ្សាយផ្ទាល់(Live): សម្ដេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួម កិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២០ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន,ថ្ងៃទី១៣ វិច្ឆិកា ២០១៧

ផ្សាយផ្ទាល់(Live): សម្ដេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួម កិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២០។ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន,ថ្ងៃទី១៣ វិច្ឆិកា ២០១៧ [fbvideo link=”https://www.facebook.com/hunsencambodia/videos/1514613368587155/” width=”600″ height=”600″ ... Read More »

ទិញថ្នាំញៀនពីរាជធានីភ្នំពេញយកមកលក់នៅស្រុកអង្គស្នួលត្រូវនគរបាលក្របួចជាប់

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ខណៈដែលជនសង្ស័យរូបនេះ ធ្វើសកម្មភាពទិញថ្នាំញៀនពីរាជធានីភ្នំពេញ យកមកលក់នៅស្រុកអង្គស្នួល ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃពូង ... Read More »

នគរបាលខេត្តកណ្តាលធ្វើការបង្រ្កាបចាប់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូមួយកន្លែងនៅក្រុងតាខ្មៅ

ខេត្តកណ្ដាលៈ ទីតាំងទទួលបញ្ចាំម៉ូតូមួយកន្លែង នៅក្រុងតាខ្មៅត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រឹតស្រាល ចុះសហការជាមួយនគរបាលក្រុងតាខ្មៅឆែកឆេរកាលពីរសៀលថ្ងៃ១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅក្នុងភូមិព្រែកតាពៅ​ សង្កាត់ដើមមៀន​ ក្រុងតាខ្មៅ។ លោកស​ កែវពិសិដ្ឋ​ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា បន្ទាប់ពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោអ៊ាវ​ ចំរើន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ... Read More »

ឆេះ​ខ្សែភ្លើងនៅតាមផ្លូវ៣០សង្កាត់​ស្ទឹងមានជ័យ៣បង្កឲ្យមានកាភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ ​ឆ្លង​ចរន្តទុសេខ្សែភ្លើងរត់ចែកជើងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម នៅតាមផ្លូវ៣០ម៉ែត្រ​ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុគេបានឲ្យដឹងថា ឃើញមានផ្កាភ្លើងផ្ទុះចេញពីបង្គោលភ្លើងរបស់អគ្គីនីកម្ពុជា​ហើយក៏មានផ្សែងចេញមកយ៉ាងខ្លាំងហើយបានផ្ទុះប្រអប់ខ្មៅមួយដែលជាប្រអប់ដុំខ្សែកាបហើយ ក៏បង្កឲ្យមានការភិតភយ័ដល់ប្រជាពលរដ្ឋ ... Read More »

កុដិលោក១ខ្នងនៅវត្តកំប៉ើយ ស្រុកសណ្ដាន់ត្រូវអគ្គីភ័យឆាបឆេះខ្ទេចខ្ទីទាំងស្រុង

ខេត្តកំពងធំ៖ កុដិលោកនៅវត្តកំប៉ើយ០១ខ្នងត្រូវអគ្គីភ័យឆាប ឆេះខ្ទេចខ្ទីរ ទាំងស្រុង នៅល្ងាចថ្ងៃទី១២ វិច្ចិកា ឆ្នាំ ២០១៧ កាលពីវេលាម៉ោង១៨និង ៣០នាទី ហេតុការណ៍នេះបានកើតឡើង នៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ... Read More »

ស្ថានទូតសហរដ្ឋអាមេរិកអបអរខួបលើកទី ៥០ នៃទស្សនកិច្ចរបស់លោកជំទាវJacqueline Kennedy នៅកម្ពុជា (ឆ្នាំ ១៩៦៧-២០១៧)

ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ ដោយសហការជាមួយសណ្ឋាគារ Raffles Hotel Le Royal នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃទស្សនកិច្ចរបស់អតីតស្រ្តីទី១អាមេរិកលោកជំទាវJaqueline Kennedy នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៦៧។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William ... Read More »

ទូរស័ព្ទ NichePhone-S គឺជាទូរស័ព្ទ Android តូចមួយ

នៅពេលដែលក្រុមហ៊ុន Apple បាននាំទូរស័ព្ទស្មាតហ្វូនទៅកន្លែងដែលមានភាពរឹងមាំ ក្រុមហ៊ុនផ្សេងទៀតកំពុងតែព្យាយាមនាំយើងត្រឡប់ទៅរកភាពងាយស្រួលជាងមុន ។ ក្រុមហ៊ុន FutureModel គ្រោងនឹងចេញទូរស័ព្ទដែលមានឈ្មោះពិតប្រាកដថា NichePhone-S នៅចុងខែនេះ ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែហាក់បីដូចជាមិនបានធ្វើច្រើនជាងការហៅទូរស័ព្ទ ផ្ញើអត្ថបទ និង ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បង្ហាញមុខក្រុមចោរប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ភ្នំពេញ: នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ច កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពី សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ទួលគោក និងពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោក សៀង ... Read More »

រុស្សីសម្រេចផ្តល់ជំនួយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ប្រទេសរុស្សីបានសម្រេចផ្តល់ជំនួយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខនេះ នៅប្រទេសកម្ពុជាតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ... Read More »

ស្រីប្រកាន់ ប្រុសប្រកែក នាងស្រវឹងរត់ចូលបន្ទប់ស្មោះស្ម័គ្ររួមមេត្រី ចោទថាចាប់រំលោភ

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះទៅឃាត់ខ្លួន បុរសម្នាក់យកទៅសាកសួរ ក្រោយពីរូបគេបានរងការចោទប្រកាន់ពីនារីបម្រើការងារក្នុងហាងខារ៉ាអូខេម្នាក់ ថាបុរសនេះធ្វើសម្មភាពចាប់នាងយកទៅរំលោភសេពសន្ថវៈទាំងយប់នៅក្នុងបន្ទប់ជួលរបស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីយប់ ឈានចូលថ្ងៃទី ១២ ខែ វិច្ឆិកា ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ មានីល​ ហ្វីលីពីន,​ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ មានីល​ ហ្វីលីពីន,​ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រភព៖ ... Read More »

បង្រ្កាបមុខសញ្ញាប្រុសស្រីប្រើប្រាស់់ដោយខុសច្បាប់នូវសារធាតុញៀន ៤នាក់

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង បង្រ្កាបមុខសញ្ញាប្រុសស្រីចំនួន ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចដើមអំពិលសស្អុយ ស្ថិតក្នុងភូមិព្រហស្ថ៍ក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ... Read More »

លោក លឹម សៀងហេងៈ បើប្រទេសជាតិមិនមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះ វិស័យកីឡា ក៏មិនមានភាពល្បីរន្ទឺរហូតឈានលើឆាកអន្តរជាតិនោះដែរ

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញ តំណាងលោកនាយឧត្តមសេនីយ៍ ជ័យ សុន អនុប្រធានក្រុមការងារចុះជួយក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញបានថ្លែងថា បើប្រទេសជាតិមិនមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះវិស័យកីឡា ក៏មិនមានភាពល្បីរន្ទឺរហូតឈានលើឆាកអន្តរជាតិនោះដែរ។ ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ... Read More »

ក្រុមបាល់ទាត់តារាមហាហង្ស ដាក់គោលដៅចូលលេងលីគកំពូលកម្ពុជា

ភ្នំពេញ៖ ផលិតកម្មមហាហង្ស ក្រោយរៀបចំឲ្យមានក្រុមបាល់ទាត់តារាចម្រុះ ដើម្បីប្រកួតលក្ខណៈមិត្តភាពផ្សេងៗ ពេលនេះបានប្រកាសសម្ពោធក្រុមបាល់ទាត់ប្រចាំផលិតកម្មផ្លូវការហើយ ដោយដាក់ឈ្មោះថា “ក្រុមបាល់ទាត់តារាមហាហង្ស” ដែលពិធីសម្ពោធបានធ្វើឡើងនៅកីឡដ្ឋានវេស្ទើន កាលពីចុងសប្តាហ៍មុននេះ ក្រោមវត្ដមានលោកអ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស និងជាស្ថាបនិកក្រុមរួមទាំងវត្តមានក្រុមតារាប្រុស-ស្រីជាច្រើនទៀត។ តែអ្វីដែលពិសេស ថ្នាក់ដឹកនាំក្រុមថែមទាំងបានដាក់គោលដៅចូលលេងលីគកំពូលកម្ពុជា ... Read More »

រថយន្តឡិចស៊ីសបើករុលកៀរគាបជាប់ជាប់រថយន្តកុងតឺន័ររងការខូចខាតបន្តិចបន្តួចម្ចាស់ឡានឡិចស៊ីសទារសំណង

ភ្នំពេញ៖ រថយន្តកុងតឺន័រ និងរថយន្តឡិចស៊ីស RX300 បើកបរជែងគ្នាកៀរគាបជាប់គ្នារងការខូចខាតបន្តិចបន្តួ ម្ចាស់រថយន្តទារសំណង តែមិនបង្កឲ្យមានអ្មកណារងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ មុខសាលារៀនណតប៊្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »

សម្ដេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ

ប្រទេសហ្វីលីពីន៖ នៅព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងនៅមជ្ឍមណ្ឌលវប្បធម៌ហ្វីលីពីន ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ ការអញ្ជើញចូលរួមរបស់ សម្ដេចតេជោ គឺត្រូវបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅបំផុត ... Read More »