ព័ត៌មានទាន់ហេតុការណ៍៖
'

ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តក្រចេះថយចុះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ខេត្តក្រចេះ៖ ភ្ញៀវទេសចរជាតិនិង អន្តរជាតិបានមកកម្សាន្តនៅតាមបណ្តា គោលដៅទេសចរនានាក្នុងខេត្តក្រចេះ នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ មានការថយចុះប្រមាណ ២,៤៦ភាគរយ ដែលភ្ញៀវសរុបមានចំនួន ១០២.៣០៦នាក់ ប្រៀបធៀប រយៈពេល​​ដូចគ្នាឆ្នាំ២០១៧ មានប្រមាណ១០៤.​៨៩០​នាក់ ថយចុះ ... Read More »

លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង

ក្រោយដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់ប្រទេសចិនជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដោយជោគជ័យមកបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅពេលនេះប្រធានាធិបតីចិន ក៏បានបំពេញតាមការអញ្ជើញរបស់មេដឹកនាំ គីម ជុងអ៊ុន ដោយឡើងគម្រោងទៅទស្សនកិច្ចនៅកូរ៉េខាងជើងមុនជំនួបពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង។ ប្រភពពីមន្ត្រីរដ្ឋាភិបាលចិនបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ... Read More »

អាជ្ញាធរជាតិសំបូរព្រៃគុកពង្រឹងការជួសជុលថែទាំប្រាសាទដើម្បីទុកជាសម្បត្តិមនុស្សជាតិ

ខេត្តកំពង់ធំ៖ អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុកលោក ផាន់ ណាឌី បានមាន ប្រសាសន៍ថា ក្នុងឆ្នាំ២០១៨ អាជ្ញាធរជាតិ សំបូរព្រៃគុកមានគម្រោងធំៗ៣សម្រាប់ ពង្រឹងការជួសជុលនិងថែទាំប្រាសាទដើម្បី ឱ្យប្រាសាទមានអាយុកាលយូរអង្វែង សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា ។ ... Read More »

ចិនឡើងគម្រោងបន្ទាន់ដើម្បីទប់ទល់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

តំណាងគណៈកម្មការអភិវឌ្ឍន៍ និងកែទម្រង់ជាតិចិន បានបញ្ជាក់ថា ទីក្រុងប៉េកាំងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ស្កាត់វិបត្តិពាណិជ្ជកម្មជាមួយអាមេរិកដោយបញ្ជៀសបានរាល់ផលប៉ះពាល់ពីវិបត្តិពាណិជ្ជកម្មនោះ។ កាលពីថ្ងៃទី១៨ ខែមេសា នៅក្នុងសន្និសីទកាសែត ទីក្រុងប៉េកាំង លោក Yan PengCheng អ្នកនាំពាក្យគណៈកម្មការអភិវឌ្ឍន៍ និងកែទម្រង់ជាតិ ចិន NDRC ... Read More »

រដ្ឋមន្រ្តីក្រសួងវប្បធម៌ពិនិត្យការក្រាលក្ដារលើឫសឈើនៅប្រាសាទតាព្រហ្ម

ខេត្តសៀមរាប៖ ឆ្លៀតក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏មមាញឹកលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិ អប្សរាបានអញ្ជើញចុះទៅពិនិត្យតាមដាន វឌ្ឍនភាពនៃការក្រាលកម្រាលក្តារនៅលើឫសឈើនាប្រាសាទតាព្រហ្ម ។ គោលបំណងនៃការចុះទៅពិនិត្យការក្រាលកម្រាលក្តារនេះ គឺដើម្បីមើលភាពរៀបរយនៃការក្រាលកម្រាលនិងស្វែង យល់បន្ថែមពីគុណភាពនៃកម្រាលថា តើ​អាច សង្គ្រោះដើមឈើបានកម្រិតណា។ លើស ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិបដិសេធការនាំអាវុធចេញពីកម្ពុជាទៅប្រទេសថៃ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែ មេសា ... Read More »

ឈ្លោះជាមួយប្រពន្ធរឿងមិនឲ្យទៅរាំធុងបាស់ឪពុកក្មេកទៅឃាត់ច្រានផ្ងារក្រោយបាក់កស្លាប់

ខេត្តក្រចេះ ៖ នគរបាលស្រុកសម្បូណ៌បានឃាត់ខ្លួនបុរសជាកូនប្រសាជនជាតិភាគតិចម្នាក់ដែលបានច្រានឪពុកក្មេកដួលដាច់ផ្ងារបណ្តាលឲ្យបោកក្បាលនិងដុំឈើរហូតបាក់កស្លាប់បន្ទាប់ពីមានជម្លោះក្នុងគ្រួសារដោយសារប្រពន្ធបុរសនេះឃាត់មិនឲ្យទៅរាំធុងបាស់ក្នុងពេលចូលឆ្នាំថ្មី ។ បុរសជាកូនប្រសាប្រុសដែលបានច្រានឪពុកក្មេកដួលដាច់ផ្ងារបណ្តាលឲ្យបោក ក្បាលនឹងដុំឈើរហូតបាក់កស្លាប់នេះឈ្មោះ ស៊ូ ចេត អាយុ៣២ឆ្នាំ មុខរបរកសិករ រស់ នៅឃុំស្រែជិះ ស្រុកសម្បូណ៌ ខេត្តក្រចេះ (ជនជាតិភាគតិច)។ ... Read More »

តាវ័យជាង៧០ឆ្នាំតូចចិត្តកូនមិនមកលេងរដូវបុណ្យចូលឆ្នាំថ្មីចងកធ្វើអត្តឃាតនៅចំការស្វាយចន្ទី

ខេត្តមណ្ឌលគិរី៖ តាវ័យជាង៧០ឆ្នាំម្នាក់​ អស់សង្ឃឹមតូចចិត្តនឹកូនស្រី ដែលមិនបានមកសួរសុខទុក្ខថ្ងៃបុណ្យចូលឆ្នាំខ្មែរ ក៏បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងចំការស្វាយចន្ទីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាវេលាទៀបភ្លឺ។ ហេតុការណ៍លោកតាម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ... Read More »

ខឹងប្រពន្ធមិនព្រមមកជួប កាប់នឹងកាំបិតពេលនាងកំពុងជិះម៉ូតូរួចទៅលោតទឹកពីលើស្ពាន

ខេត្តកណ្ដាល ៖ បុរសម្នាក់បានបែកបាក់ពីប្រពន្ធរបស់ខ្លួនអស់រយៈពេលប្រមាណជាង២ខែក្រោយមកបានមកសុំប្រពន្ធជួបគ្នា តែ ប្រពន្ធមិនមកជួបធ្វើឲ្យបុរសនេះខឹងបានយកកាំបិតផ្គាក់កាប់ប្រពន្ធដែលកំពុងជិះម៉ូតូចំកបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ បំផុត ។ ករណីឃាតកម្មខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ... Read More »

កម្លាំងទាហានស៊ីរី បង្ហាញប្រព័ន្ធការពារដែនអាកាសក្នុងពេលដែលប្រទេសលោកខាងលិចបង្កើនការវាយប្រហារ

រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីរី បាន អនុញ្ញាតឲ្យបញ្ចេញ ឃ្លីបវិដេអូស្តីពីប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ខ្លួន ក្នុង ពេលដែលបណ្តាប្រទេស លោកខាងលិច ក្នុងនោះមានអាមេរិក និងអីុស្រាអែល ត្រៀមវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី។ ប្រព័ន្ធរ៉ាដា ប្រកាសអាសន្ន P-15 និងមីស៊ីល Pantsir-S1 ... Read More »

សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនយុវជនម្នាក់ករណីលួចកាបូបជនបរទេស

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ និងបក្ខពួកម្នាក់ទៀតបានធ្វើសកម្មភាព លួចកាបូបស្ពាយរបស់បុរសជនជាតិចិនម្នាក់បានសម្រេច កាលពេលកន្លង ។ ដោយក្នុងនោះមានលុយរហូតទៅ ដល់ចំនួន២៤០០ដុល្លារ រួមទាំងរបស់របរមួយចំនួនទៀងផងដែរនោះ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច ... Read More »

អាណិតក្មេងស្រីណាស់ ត្រូវស្ទាវចាប់រំលោភដល់ក្នុងបន្ទប់បានសម្រេច២ដងហើយគំរាមនាងមិនឲ្យឮមាត់ទៀត

ខេត្តព្រះសីហនុ៖ កាលពី​ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​រាម​ចាប់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី អាយ១៥ឆ្នាំ​បានសម្រេច​ចំនួន២ដង ... Read More »

ប៉ែន ចំរ៉ុង និងសុភ័ក្រ កុសុម៉ា ឡើងកូរពេញឆាកតន្ត្រីសង្ក្រាន្តបាត់ដំបង

ខេត្តបាត់ដំបង៖ ពិធីករពូកែក្លែមពាក្យសម្តី ប៉ែន ចំរ៉ុង និងសុភ័ក្រ កុសុម៉ា បានជួបគ្នាក្នុងនាមជាពិធីករក្នុងកម្មវិធី ប្រគំតន្ត្រីដ៏ធំនាព្រឹត្តិការណ៍សង្រ្កាន្តបាត់បង។ តារាពីរូបនេះបានបង្កើតបរិយាកាសសប្បាយរីករាយខ្លាំងរហូតធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចហៀរទឹកភ្នែក។ ក្រៅពីតាតារាសម្តែង និងពិធីករទាំងពីរខាងលើគេក៏សង្កេតឃើញវត្តមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនបានបង្ហាញវត្តមានក្នុងកម្មវិធីដែលរៀបចំសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តបាត់ដំបង និងទូរទស្សន៍Nice TV នេះ។ ... Read More »

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមដឹកនាំគណៈប្រតិភូក្រសួង ធ្វើទស្សនកិច្ចនៅប្រព័ន្ធធារាសាស្ត្រទំនប់ Beck Gok ស្ថិតក្នុងខេត្ត Chungcheong សាធារណរដ្ឋកូរ៉េ

ប្រទេសកូរ៉េ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨ លោក លឹម គានហោ ... Read More »

Snapchat ត្រូវបានផ្លាស់ប្តូរវេទិកា Lenses របស់ខ្លួនចូលទៅក្នុងផ្សារទំនើបសម្រាប់ម៉ាក

Snapchat មានការរីកចម្រើនយឺតប៉ុន្តែច្បាស់ណាស់ថាត្រូវបានបង្កើតឡើងLenses, ការពិតការពង្រីករបស់ខ្លួនប្រឈមមុខនឹងប្រព័ន្ធតម្រងទាំងពីរជាវិធីមួយដើម្បីរក្សាអ្នកប្រើ hooked លើការថតរូបខ្លួនឯងនិងជាវិធីមួយដើម្បីរកប្រាក់ចំណូលពីអ្នកឃ្លាំមើល។ ចាប់ផ្តើមនៅសប្តាហ៍នេះ, Snapchat នឹងបង្ហាញលក្ខណៈពិសេស Shoppable AR ថ្មីរបស់ខ្លួន, ដែលនឹងអនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយបង្ហាញនិងលក់ផលិតផលតាមរយៈកញ្ចក់របស់កម្មវិធី, នេះបើយោងតាម ​​TechCrunch ។ ... Read More »

ក្មេងស្រីអាយុ១ខួប៦ខែរថយន្តកាមរីឆ្លាមថយកិនក្បាលបែកខួរស្លាប់ភ្លាមៗ នៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ ក្មេងស្រីអាយុ១ខួប៦ខែម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរត់តាមបងប្រុសអាយុ៥ឆ្នាំទិញម្រេចឲ្យម្តាយធ្វើម្ហូប ក៍ត្រូវម៉ាកកាមរីឆ្លាមមួយគ្រឿង បើកបរដោយបុរសម្នាក់ ថយក្រោយមិនប្រយ័ត្ន ជ្រុលកិនបែកក្បាលស្លាប់តែម្តង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច ... Read More »

ហ្វេសប៊ុកកំពុងបង្កើតក្រុមដើម្បីរៀបចំបន្ទះឈីបរបស់ខ្លួន

យោងតាមរបាយការណ៍ថ្មីមួយពី Bloomberg បានឱ្យដឹងថាហ្វេសប៊ុកកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍស៊ីស៊ីអ៊ីន របស់ខ្លួនដើម្បីផ្គត់ផ្គង់ឧបករណ៍និងម៉ាស៊ីនបម្រើរបស់ខ្លួន។ ក្រុមហ៊ុននេះកំពុងស្វែងរកអ្នកគ្រប់គ្រងដែលមានភារៈកិច្ចដំឡើងកម្មវិធី SoC / ASIC, កម្មវិធីបង្កប់និងកម្មវិធីអភិវឌ្ឍកម្មវិធីបញ្ជា។ ដូច្នេះផែនការនេះគឺគ្រាន់តែជាការរួមគ្នាប៉ុន្តែចំណាប់អារម្មណ៍របស់ ហ្វេសប៊ុកក្នុងការក្លាយខ្លួនជាមនុស្សពឹងផ្អែកលើខ្លួនឯងនិងតិចជាងនេះ ពឹងផ្អែកលើក្រុមហ៊ុននៅខាងក្រៅដូចជាក្រុមហ៊ុន Qualcomm – ធ្វើឱ្យវាក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចុងក្រោយដើម្បីចាប់ផ្តើមចុះផ្លូវនេះ។ ... Read More »

តៃកុងរថយន្តដឹកជ្រូកងោកពេលបើកបរ បុករះម៉ូតូនិងឡានច្រើនគ្រឿងហើយជ្រុលបុកចូលផ្ទះពលរដ្ឋស្លាប់២នាក់

ខេត្តកំពង់ឆ្នាំង ៖ កូនប្រុសម្នាក់អាយុ២ឆ្នាំបានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯកឪពុកបានរងរបួសធ្ងន់ និង បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើង ដោយរថយន្តដឹកជ្រូកមួយគ្រឿងបុករះម៉ូតូ និងរថយន្តហើយជ្រុលបុកសំយ៉ាបផ្ទះពលរដ្ឋ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោងម៉ោង០៨និង២៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច ... Read More »

ភ្លើង​ឆេះ​កុដិព្រះ​គ្រូ​ចៅអធិការ​វត្ត​ដង​រុន​​អស់​ថវិកា​ជាង​១០​លាន​រៀល

បន្ទាយ​មាន​ជ័យ​ ៖​ បុណ្យចូលឆ្នាំ​ថ្មី​មិន​ទាន់​ត្រាស់​ផង​កំពុង​សប្បាយ​រាំរែក​ភ្លើង​ឆេះ​កុដិព្រះ​គ្រូ​ចៅអធិការ​វត្ត​ដង​រុន​ផ្អើល​ឆោឡោ​អស់​ថវិកា​ជាង​១០​លាន​រៀល​ដែល​កើតឡើង​នៅ​ម៉ោង​៤​ និង​៥០​នាទី​ ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨​ ស្ថិត​ភូមិ​ដង​រុន​ ឃុំ​បន្ទាយ​នាង​ ... Read More »

ភ្ញៀវជាតិ-អន្តរជាតិជាង៨ម៉ឺននាក់ទៅកម្សាន្តខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ខេត្តរតនគិរី៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋ ដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិរយះពេលបីថ្ងៃ​ មានសភាពច្រើនកុះករ​ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន​ សែន​ ជាប្រមុខបាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងបានបង្កើតកម្មវិធីសប្បាយៗប្រចាំឆ្នាំជាច្រើន ជាពិសេសការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិ​ ឆ្នាំច​ ... Read More »

លោកស្រី ម៉ែន សំអន ៖ ប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន សមាជិក សមាគម នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ៤៣០ នាក់ មកពី១៥ឃុំ ស្រុកល្វាឯម ខេត្ដកណ្ដាល

ខេត្តកណ្ដាល ៖ បងប្អូនស្ដ្រី ក្នុងវិស័យការងារ,ភូមិ ឃុំ,ស្រុក, ពិតជាបានចូលរួមចំណែកដ៏សំខាន់ លើការងារអភិវឌ្ឍន៏ កំណើន សេដ្ឋកិច្ច សង្គម និងការងារអភិវឌ្ឍន៏សមត្ថភាពស្ដ្រី បាន យ៉ាងល្អប្រសើរ ថ្វីត្បិតតែវិស័យ ការងារ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បញ្ហាល្បែងស៊ីសងនៅខេត្តកំពង់ចាមវាស់ស្ទង់សមត្ថភាពសមត្ថកិច្ច

ប្រជាពលរដ្ឋ​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង​ខុសច្បាប់​បៀ​អាប៉ោង និង​បញ្ជល់មាន់​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ ... Read More »

កំពុងជិះម៉ូតូសុខៗស្រាប់តែឈប់ត្រដរខ្យល់ស្លាប់

ខេត្តកំពង់ស្ពឺ៖ ពិតជាជីវិតមុនទៀងមែនកំពុងជិះម៉ូតូសុខៗស្រាប់តែឈប់ម៉ូតូហើយត្រដរខ្យល់បើទោះជាអ្នកធ្វើដំណើរ និងឃើញហេតុការណ៍ខំជួយយ៉ាងណា ក៏គេចមិនផុតពីសេចក្តីស្លាប់បានដែរ។ ស្ត្រីដែលស្លាប់ត្រូវបានសង្ស័យថា ខ្យល់គរហើយកម្រិតធ្ងន់ទើបមិនអាចជួយសង្គ្រោះទាន់ពេលបែបនេះ បន្ទាប់ពិនិត្យសព និងបំពេញឯកសាររួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យរាមប្រពៃណី ។ ករណីខ្យល់គរបណ្តាលឲ្យស្លាប់នេះ កើតឡើងនៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច ... Read More »

ប្រជាពលរដ្ឋប្រគល់អាវុធ២ដើមផ្សេងគ្នាឲ្យនគរបាលរក្សាទុក

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែងយកអាវុធចំនួន ០២ដើមមកប្រគល់ឲ្យនគរបាល ដើម្បីរក្សាទុកជាបណ្ណោះអាសន្នខណៈពួកគាត់រើសបានពីក្នុងព្រៃ។ នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោង១០ និង៤៥នាទី ព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ... Read More »

ផ្ទះ១២ខ្នងរងការខូចខាតដោយសារខ្យល់កន្រ្តាក់

ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១២ខ្នងរងការខូចខាតយ៉ាងដំណំ ដោយសារខ្យល់ព្យុះកន្រ្តាក់បោកបក់។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឆាយលូក ... Read More »

រន្ទះបាញ់ខែចេត្រមិនប្រណីប្រល័យសត្វក្របី២ក្បាល

ខេត្តស្វាយរៀង៖ មេឃស្រទុំ និងងងឹតលាយខ្យល់កន្ត្រាក់បង្កឲ្យមានភ្លៀង និងរន្ទះបាញ់លឹសូរក្ដាំងឡើងកក្រើកព្រះធរណីធ្វើឲ្យអ្នកភូមិរត់ចូលក្នុងផ្ទះទាំងភិតភ័យប្រលឹងចុងសក់មិនហ៊ានចេញមកក្រៅប្រមាណជាងមួយម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើលឆោឡោពីសំណាក់ក្មេងៗ ប្រទះឃើញក្របីមេកូន២ក្បាលបានងាប់ភ្លាមៗ ធ្វើឲ្យម្ចាស់ក្របីសោកស្ដាយបំផុត ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ... Read More »

សង្ស័យតូចចិត្តប្រឡងពេទ្យធ្លាក់ មកលោតទឹកស្រះសម្លាប់ខ្លួន ឪពុកម្តាយទ្រហ៊ោយំ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារស្រែកយំ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាអ្នកចេះហែលទឹកមុជរកកូនស្រីជាច្រើនម៉ោង ទើបរាវរកឃើញ បន្ទាប់ពីការអះអាងថា តូចចិត្តប្រឡងចូលពេទ្យធ្លាក់ ទើបដាច់ចិត្តលោតទឹកសម្លាប់ខ្លួនបែបនេះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

រថយន្តកាមរីបុករះម៉ូតូបីគ្រឿងធ្វើឲ្យមនុស្សប្រុស ស្រី៦នាក់រងរបួសធ្ងន់ ស្រាលនៅស្រុកម៉ាឡៃ

ប៉ោយប៉ែត៖ មនុស្សប្រុសស្រី៦នាក់ រួមទាំងជនជាតិថៃម្នាក់ផង រងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរីបុករះម៉ូតូ ដែលបញ្ច្រាសទិសគ្នាចំនួន៣គ្រឿង លើដងផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាមានជ័យ នៅវេលាម៉ោង៨ ... Read More »

បើរថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវបុរសម្នាក់បើកម៉ូតូបុកបណ្តាលឲ្យរងរបួស

ភ្នំពេញ៖ បុរសម្នាក់របួស្រាលខណៈបើកម៉ូតូលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកាមរីរបស់ជនជាតិចិនបត់ត្រឡប់ក្រោយ បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ទន:តូតាល់ ... Read More »

ស្រាយគំនុំចាស់ចាក់ធ្លាយពោះ អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ខេត្តបាត់ដំបង៖ យុវជនម្នាក់ត្រូវនគរបាលស្រុកបវេលចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានប្រើហិង្សាចាក់យុវជនម្នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់ដោយសារគំនុំ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រពញរឹត្តទៅកាលពីរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខវត្តបវេល ... Read More »