ព័ត៌មានទាន់ហេតុការណ៍៖
'

អេស្កាវ៉ាទ័រកាយដីប៉ះខ្សែបណ្តាញតង់ស្យុងទាប (LV) ក្រោមដីធ្វើឲ្យដាច់ចរន្តអគ្គិសនីអស់ជាច្រើនម៉ោងខណ្ឌសែនសុខ

ភ្នំពេញ៖ អេស្កាវ៉ាទ័រកាយដីរបស់ក្រុមហ៊ុន LNSK Construction Co., Ltd ប៉ះខ្សែបណ្តាញតង់ស្យុងទាប (LV) ក្រោមដី ស្ថិតនៅបណ្តោយផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ធ្វើឲ្យដាច់ចរន្តអគ្គិសនីអស់ជាច្រើនម៉ោង។ អគ្គិសនីកម្ពុជា បានឲ្យដឹងថា ... Read More »

មេប៉ូលីសអន្តោរប្រវេសន៍ សៅ ប៊ុនណារិទ្ធ ជម្រិតជាន់ក ពលករខ្មែរយកលុយឆ្លងពីប្រទេសថៃមកលេងស្រុកកំណើតតាមច្រកដូងលក្ខណះចំហរ មុនរដូវចូលឆ្នាំថ្មីមកដល់

ខេត្តបាត់ដំបង៖ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលនឹងឈានជិតមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ខាងរដ្ឋាភិបាលប្រទេសថៃដែលមានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋាភិបាលកម្ពុជា គឺបានអោយតាមបណ្តាក្រុមហ៊ុន សហគ្រាសតូច-ធំ ក្នុងប្រទេសនេះ ត្រូវអនុុញ្ញាតអោយបុគ្គលិក កម្មករ ពលករ ជនជាតិបរទេស ពិសេសពលករខ្មែរបានឈប់សម្រាកពីការងារមួយរយះ ដើម្បីមកលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ដើម្បីសប្បាយរីករាយនារដូវចូលឆ្នាំថ្មីនេះ។ ក្នុងនោះមានពលខ្មែររាប់មុឺននាក់បានចាកចេញពីប្រទេសថៃ ... Read More »

អ្នកជិះបញ្ច្រាសនៅវិមានឯករាជ្យមានរាល់ថ្ងៃសមត្ថកិច្ចឃាត់យានយន្តចំនួន១១គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖សមត្ថកិច្ច និងអាជ្ញាធរខណ្ឌដូនពេញដាក់កម្លាំងប្រចាំការស្ទាក់ចាប់ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ ឃាត់បានម៉ូតូជិះល្មើសជារៀងរាល់ថ្ងៃ ជាក់ស្តែងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១១គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃ សុក្រ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ទៀត ក្រោយធ្វើសកម្មភាពកាប់យុវជន២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងចំណោមបក្សពួក៤នាក់ទៀត ក្នុងករណីហិង្សា ... Read More »

អគ្គិភ័យឆេះផ្នែកខាងមុខសណ្ឋាគារ Holiday Villa ដោយសារឆ្លងចរន្តម៉ាសុីនភ្លើង

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបញ្ជាក់ថា ករណីអគ្គិភ័យឆេះផ្នែកខាងមុខសណ្ឋាគារ Holiday Villa ( ហូលីដេរ វីឡា ) ចំណុចផ្លូវ៥០២ ស្ថិតក្នុងក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាលពីម៉ោង១១កន្លះយប់ ... Read More »

ប្រកាសមុខងារនិងបំពាក់ឋានន្តរសក្ដិជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង៥៨នាក់

ខេត្តស្វាយរៀង៖ កាលពីរសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្ដិជូននាយទាហាន ... Read More »

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលចាប់ខ្លួនក្នុងករណីហិង្សាដោយចេតនា ក្រោយពីជនសង្ស័យខាងលើបានយកកាំបិតប៉័ងតោកាប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦និ០៥នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ... Read More »

នគរបាលប៉ុស្តិ៍កាកាបទី២ ឃាត់ខ្លួនមុខសញ្ញាចោរលួច និង ឆ្កិះសោរគាស់ផ្ទះ

ភ្នំពេញ៖ នៅវេលាម៉ោង១និង១៥នាទីរំលង អធ្រាត្រឈានចូលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ កាកាបទី២ ... Read More »

កម្រងរូបភាពពិធីជួបជុំរំលឹកខួប ៤២ ឆ្នាំនៃការរៀបការ ឬ៤៤ ឆ្នាំនៃថ្ងៃជួបមុខគ្នាដំបូងរវាងសម្តេចតេជោហ៊ុន សែន នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ កាលពីព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយកម្រងរូបភាពពិធីជួបជុំរំលឹកខួប ៤២ ឆ្នាំនៃការរៀបការ ... Read More »

នាយសង្កាត់ព្រៃឈើកោះសូទិន និងស្រីសន្ធរ រងការចោទប្រកាន់ថាបានជំរិតទារលុយពីអ្នករកស៊ីទូកដឹកគ្រួសបង្កប់ជំនៀរឈើ ១០០០$

ខេត្តកំពង់ចាម ៖ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃសង្កាត់កោះសូទិន និងសង្កាត់ស្រីសន្ធរ បានរងការចោទប្រកាន់ពីក្រុមរកស៊ីដឹកគ្រួស បង្កប់ជនៀឈើ ថាបានជំរិតទារលុយចំនួន១.០០០ដុល្លារពី ពួកគាត់ កាលពីម៉ោង៥ល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចកំពង់ចម្លងថ្មីរបស់ភូមិ ជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិនខេត្តកំពង់ចាម ... Read More »

ដែន សក្កដា គ្រួសារខឹងខ្លាំងរឿងដំណឹងចេញទៅលក់ខ្លួនថៃ

ភ្នំពេញ៖ ស្រាប់តែផ្ទុះដំណឹងខ្លាំងធ្វើឲ្យភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ ក្រោយពីដំណឹងតារាកូនកាត់ខ្មែរថៃ លោក ដែន សក្កដា ធ្លាប់មានមុខរបរជាបុរសលក់ខ្លួន និងជាប្រុសម៉ាស្សានៅប្រទេសថៃ។ ដំណឹងនេះ បានធ្វើឲ្យក្រុមគ្រួសារតារារូបនេះប្រតិកម្មខ្លាំង និងព្យាយាមឲ្យតារារូបនេះបញ្ចប់ការងារសិល្បៈ។ លោក ដែន សក្កដា ប្រាប់ថាដោយសារគេមិនស្គាល់ពីលោកទើបមានដំណឹងនេះតកើតឡើង ... Read More »

លោក យូ ឌីស្កូ នឹងចេញទៅកូរ៉េជាមួយលោក ព្រាប សុវត្ថិ និងលោក ឆាយ វីរៈយុទ្ធ

ភ្នំពេញ៖ ដើម្បីស្វែងរកថវិកាបន្ថែមសម្រាប់ជួយជីវិតខ្លួនឯង តារាសម្ដែង និងជាតារាម៉ូដែល យូ ឌីស្កូ បានត្រៀមខ្លួនចេញទៅច្រៀងរួមគ្នាជាជាមួយតារាចម្រៀង ព្រាប សុវត្ថិ និងលោក ឆាយ វីរៈយុទ្ធ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ លោក យូ ... Read More »

ចាប់រំលោភកូនច្រើនលើកអស់លក្ខណ៍ប្រពន្ធតាមទាន់នៅគុម្ពចេក លើកខោរត់ប្រាស់អាយូស

ខេត្តរតនគិរី៖ ម្តាយក្មេងស្រីរងគ្រោះបានមកប្តឹងសមត្ថកិច្ចនៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ថា កូនរបស់គាត់ត្រូវបានឪពុកចុងត្រូវចាប់រំលោភជាច្រើនលើក ហើយគេចខ្លួនបាត់នៅពេលបែកការណ៍ ។ ... Read More »

ពលករខ្មែរធ្វើការងារនៅប្រទេសថៃកំពុងសម្រុកចេញតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ដើម្បីមកស្រុកកំណើតថ្ងៃចូលឆ្នាំខណៈដែលពលករត្អូញត្អែចោទប្រកាន់សមត្ថកិច្ចនៅមាត់ច្រកទ្វារទាំងភាគីថៃនិងខ្មែរទារប្រាក់ម្នាក់អស់ជិត៤ម៉ឺនរៀល

ខេត្តបាត់ដំបង៖ ពលករខ្មែរធ្វើការងារនៅក្នុងប្រទេសថៃរាប់ពាន់នាក់គេសង្កេតឃើញនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ បាននាំគ្នាធ្វើដំណើរសម្រុកចាកចេញពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង​ឈមនិងច្រកបានឡែម ស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ បង្កឱ្យមានការកកស្ទះចរាចរណ៍ ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិនៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះនិងឈានមកដល់នោះ។ ខណៈដែលការចាកចេញតាមច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង បែរជាពលករខ្មែរទាំងនោះមានការត្អូញត្អែនិងចោទប្រកាន់ថាសមត្ថកិច្ចកម្ពុជា ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿងបុករះរុឺម៉កម៉ូតូនិងរថយន្តជាច្រើនគ្រឿងមុខខេរ៉ាអូខេនស្លីមកាហ្វេ

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ទៅបុករះរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង និងរថយន្ត៣គ្រឿងទៀត ដែលឈប់ស្ងៀមបណ្តាលឲ្យរងការខូចខាត ។ ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១២យប់ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ... Read More »

រថយន្តតាកូម៉ាបុកម៉ូតូវីវ៉ាស្លាប់ម្នាក់ និងរបួស៣នាក់

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង៣នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគាត់ជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តតាកូម៉ាបើកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ... Read More »

ទំនងជាជនរងគ្រោះបើកម៉ូតូបុកប៉ះជាមួយរថយន្តហើយរថយន្តបើករត់គេចបាត់

ខេត្តព្រះសីហនុ៖ បុរសជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីយប់ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨វេលាម៉ោង22និង40នាទី នៅលើផ្លូវជាតិ លេខ04ចន្លោះបង្គោលគីឡូម៉ែត្រ206.207 ... Read More »

សិស្សកំលោះ ចាប់រំលោភអ្នកគ្រូភាសាចិនខ្លួនឯងបានសម្រេច ពេលដឹកគ្នាដើរលេង

ខេត្តកំពត ៖ ស្ត្រីជាគ្រូបង្រៀននៅសាលាចិនម្នាក់ បានមកដាក់ពាក្យប្តឹងទៅនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្រាច ដោយចោទថា មានសិស្សប្រុសពេញពេញកំលោះម្នាក់បានចាប់គាត់រំលោភ ខណៈនាំគ្នាដើរលេង កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ... Read More »

បោកម៉ូតូពីស្រុកបាភ្នំមកសំងំនៅភ្នំពេញ ម្ចាស់ទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ខេត្តព្រៃវែង ៖ ម្ចាស់ម៉ូតូបានឃាត់ខ្លួនយុវជនម្នាក់បានឆបោកម៉ូតូរបស់គាត់ នៅស្រុកបាភ្នំ តាំងពីថ្ងៃ២៣ ខែមីនា ឆ្នាំ២០១៨ ទើបតាមរកឃើញនៅរាជធានីភ្នំពេញ ក៏បញ្ជូនខ្លួនមកឲ្យសមត្ថកិច្ច ស្រុកបាភ្នំវិញ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ចាត់ការតាមផ្លូវច្បាប់។ ជនរងគ្រោះ ... Read More »

សហរដ្ឋអាមេរិកនឹងសងសំណងប្រទេសកូរ៉េខាងជើងដើម្បីដោះដូរនឹងភាពស្ងប់ស្ងាត់

សារព័ត៌មាន Yomiuri របស់ជប៉ុនបាន ផ្សាយនៅថ្ងៃទី៥ ខែមេសាថា សេតវិមាន បានគិតដល់ ដំណោះស្រាយដោយផ្តល់លក្ខខណ្ឌដែលមានប្រយោជន៍ជាច្រើន ដល់កូរ៉េខាងជើង ដើម្បីដោះដូរនឹងការ លុបចោលកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ។ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនង រវាងកូរ៉េខាងជើង ... Read More »

ចិននិងរុស្ស៊ី កំពុងរួមដៃគ្នាទប់ស្កាត់អាមេរិកធ្វើតាមតែចិត្តក្នុងគោលនយោបាយពិភពលោក

រុស្ស៊ី-អាមេរិកកំពុងប្រឈមសង្គ្រាម ត្រជាក់ ដោយសារតែការស្លាប់របស់អតីត ចារបុរស ជនជាតិរុស្ស៊ី នៅអង់គ្លេស , អាមេរិក-ចិន កំពុងប្រឈមសង្គ្រាម ពាណិជ្ជកម្ម ដោយការដំឡើងពន្ធ សងសឹក គ្នាទៅវិញទៅមក ។នៅពេលនេះតម្លៃ សេវាដំឡើងពន្ធ ... Read More »

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសរំលាយរដ្ឋសភាត្រៀមបោះឆ្នោតជាថ្មី

នៅថ្ងៃទី៦ ខែមេសា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក Najib Razak បានប្រកាស រំលាយរដ្ឋសភា ត្រៀមបោះឆ្នោតជាថ្មី។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិ ក្រោយកិច្ចប្រជុំពិសេសរបស់គណៈ រដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី Najib បានដាក់ សំណើ ... Read More »

ជិះម៉ូតូបុកគោយន្តទាំងកំរោល របួសធ្ងន់បុរសម្នាក់

ខេត្តកំពង់ឆ្នាំង: បុរសម្នាក់ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃទាំងកំរោលបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចព្រហស្បតិ៍ ៥ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិដំណាក់ពពូល ... Read More »

ពលរដ្ឋប៉ាឡេស្ទីននៅតែប្រមូលផ្តុំគ្នាតវ៉ាបើទោះបីអីុស្រាអែលព្រមានក្តី

នៅថ្ងៃសុក្រទី៦ ខែមេសា គឺជាថ្ងៃដែលក្រុមសាសនិកអ៊ិស្លាមគោរពបូជាបួងសួង ដល់ព្រះជាម្ចាស់ហើយ ពលរដ្ឋប៉ាឡេស្ទីនដែលកាន់សាសនាអ៊ិស្លាម បានប្រកាស ប្រមូលផ្តុំគ្នាជាថ្មីដើម្បីតវ៉ា បើទោះបីមានការព្រមានប្រើអំពើហិង្សា ទៅលើក្រុមបាតុករពីសំណាក់ទាហានអីុស្រាអែលក្តី។ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨បានផ្សាយថា ... Read More »

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាស្នើឲ្យអង្គការសម្ព័ន្ធឥស្លាមពិភពលោកបន្ដផ្ដល់ជំនួយអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមនៅជនបទ

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានស្នើឲ្យអង្គការសម្ព័ន្ធឥស្លាមពិភពលោកបន្ដផ្ដល់ជំនួយជួយអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមនៅជនបទ ព្រោះអង្គការសម្ព័ន្ធឥស្លាមពិភពលោក ជាអង្គការមួយសម្រាប់ជួយផ្នែកមនុស្សធម៌ចំពោះប្រជាជនណាដែលមានការខ្វះខាត និងជួបទុក្ខលំបាក់ជួបគ្រោះភ័យ ដោយគ្រោះធម្មជាតិជាដើម ដោយឡែកសហគមខ្មែរឥស្លាមនៅជនបទភាគច្រើន កំពុងត្រូវការជំនួយផ្នែកមនុស្សធម៌ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើន ។ លោក ... Read More »

ក្រោយល្បីល្បាញ អតីតនាយករដ្ឋមន្ត្រីស្រីកូរ៉េខាងត្បូងត្រូវជាប់គុក២៤ឆ្នាំ

អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ស្រី ផាក គឿនហេនៅថ្ងៃទី៦ ខែមេសាត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ពីបទពុករលួយ និង រំលោភអំណាចរដ្ឋ ថែមទាំងពិន័យជាប្រាក់ ១១២លានដុល្លារអាមេរិក។ លោកស្រី ផាក ត្រូវបានគេចោទប្រកាន់ពីបទល្មើសចំនួន១៨ករណី ... Read More »

ក្រសួងវប្បធម៌មានគម្រោងជួសជុលស្ពាននិងប្រាសាទបុរាណជាច្រើននៅឆ្នាំ២០១៨

ភ្នំពេញ៖ លោកប្រាក់ សុវណ្ណារ៉ា អគ្គ នាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និង វិចិត្រសិល្បៈបានថ្លែងឲ្យដឹងថា នៅក្នុង​ឆ្នាំ​២០១៨នេះ ក្រសួងមានគម្រោងជួសជុល​ស្ពាន និងប្រាសាទបុរាណជាច្រើនដោយ​ចំណាយថវិកាអស់រាប់សិបម៉ឺនដុល្លារ​អាមេរិកដែលថវិកាទាំងនេះគឺជាថវិកា​ជាតិនិងថវិកាមូលនិធិអង្គរ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ ប្រគល់សម្ភារនិងថវិកាមួយចំនួនដល់នាយកដ្ឋានការពារបេតិកភណ្ឌនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ លោក ... Read More »

ការដ្ឋានសំណង់ខុនដូមួយកន្លែងធ្វេសប្រហែសធ្លាក់ដុំថ្មចំកញ្ចក់រថយន្តស៊េរីទំនើបមួយគ្រឿង គ្មានអ្នកណាទទួលខុសត្រូវ

ភ្នំពេញ៖ រខុនដូមួយកន្លែងសាងសងគ្មានបច្ចេកទេសត្រូវត្រឹមតាមស្តង់ដា និងគ្មានការប្រុងប្រយ័ត្ន បានធ្វើឲ្យដុំថ្មធ្លាក់ពីលើចុះមកក្រោយចំកញ្ចក់រថយន្តស៊េរីទំនើបមួយគ្រឿង បណ្ដាលឲ្យបែកប្រេសស្រាំ គ្មានអ្នកណាទទួលខុសត្រូវចេញមុខមកធ្វើការដោះស្រាយនោះឡើយ ហើយប្រជាពលរដ្ឋនាំគ្នានិយាយថាសំណាងហើយធ្លាក់មិនត្រូវចំអ្នកជិះម៉ូតូឬអ្នកថ្មើរជើងច្បាស់ជារបួសធ្ងន់ អាចមានអ្នកស្លាប់ផងដែរ ។ ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា ... Read More »

បញ្ជូនមកដល់តុលាការហើយកូនចិត្តតិរច្ឆានលើកដៃកាប់សម្លាប់ឪពុកខ្លួនឯងខឹងបាត់លុយ៣០០០រៀល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជូនកូនចិត្តតិរច្ឆាន លើកដៃកាប់សម្លាប់ឪពុកខ្លួនឯង ខឹងបាត់លុយ៣០០០រៀល មកដល់តុលាការហើយ។ ... Read More »

បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះបង្កការភ្ញាក់ផ្អើលអ្នកភូមិសង្ស័យខ្យល់គរ

ខេត្តស្វាយរៀង៖ មានការស្រែកយំផ្អើលឆោឡោទាំងយប់ដល់ក្រុមគ្រួសារ និងអ្នកភូមិ ខណៈដែលបុរសម្នាក់ បានស្លាប់បន្ទាប់ពីផឹកស្រាស្រវឹងដេកក្នុងផ្ទះដោយប្រពន្ធដាស់មកហូបបាយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ... Read More »