ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រវឹងស្រាជិះម៉ូតូនិយាយទូរស័ព្ទធ្លាក់ជង្ហុកដួលផ្កាប់មុខបណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ម្នាក់ឯងត្រូវបានគេដឹកចូលពេទ្យ

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់នៅនឹងកន្លែងកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារបុរសរងគ្រោះផឹកស្រាស្រវឹង នេះគឺករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈដេលជនរងគ្រោះបានជិះម៉ូតូទៅផឹកស៊ីនៅផ្ទះមិត្តភក្តិខាងលិចវត្តភ្នំរាំង សង្កាត់អូរតាវ៉ៅ ពេលបុរសរូបជនរងគ្រោះ ស្រវឹងស្រាជោក ក៏លាមិត្តភក្តិត្រឡប់ទៅផ្ទះវិញ រួចក៏ជិះម៉ូតូតាមផ្លូវលំក្រួសក្រហម១ខ្សែ ក្នុង ដែរស្រាប់តែមានមេឃងងឹត មានគេទូរស័ព្ទមកក៏ទាញ់ទូរស័ព្ទយកមកលើកនិយាយ ... Read More »

ប្តីហេងស៊យសេពគ្រឿងញៀនធ្វើទារុណកម្មប្រពន្ធឲ្យចៀរសាច់ប្រដាប់ភេទ

ភ្នំពេញ៖ ដោយសារតែទ្រាំនឹងការធ្វើទារុណកម្ម​ផ្លូវចិត្ត និងផ្លូវភេទលែងបាន ស្ត្រី​ម្នាក់​ជាអតីតអ្នកធ្វើការនៅហាងខារ៉ាអូខេបានបង្ខំចិត្តទៅ​ប្តឹង​សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បី​ឲ្យជួយធ្វើអន្តរាគមន៍​ពីកណ្តាប់ដៃប្តីកំណាច បន្ទាប់ពី​បានធ្វើទារុណកម្មលើរាងកាយរបស់​នាង​គ្មានលស់ថ្ងៃណា និងថ្ងៃចុងក្រោយនេះ បានបង្ខំឲ្យនាងចៀរប្រដាប់ភេទ ថតជាវីដេអូទុក​គំរាមកំហែងទៅថ្ងៃក្រោយ ប្រសិនបើនាងក្បត់ចិត្តទៅមានប្រុសថ្មី ។ អំពើហិង្សានេះបានកើតឡើង​នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា ... Read More »

រថយន្តដឹកដីបើកបរខ្វះការប្រុងប្រយ័ត្ន បត់ឆ្វេងទៅបុកម៉ូតូកូនទារបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្ត្រីជាម្តាយរងរបួសជើង កូនស្រីស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តដឹកដី១គ្រឿង បុកជាមួយម៉ូតូបណ្តាលឲ្យក្មេងស្រីម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ រីឯស្ត្រីជាម្តាយរងរបួសជើងខាងស្តាំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ... Read More »

ម៉ូតូហុងដាc125មួយគ្រឿងត្រូវជនមិនស្គាល់មុខយកមកប្លុងចោលមុខហាងភោជនីយដ្ឋានអ៊ីសាន

ភ្នំពេញ៖ ម៉ូតូហុងដាមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ ២០១៧ ត្រូវបានសន្តិសុខយាមនៅភោជនីយដ្ឋានអ៊ីសាន ប្រទះឃើញយកមកចតទុកប្លងចោលតាំងពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃ អង្គារ ៤ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ... Read More »

គ្រាន់តែសុំលុយម្ដាយមិនបាន បុរសម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូន

ភ្នំពេញ៖ បុរសម្នាក់​បាន​ធ្វើអត្ដឃាត​ចងក​សម្លាប់​ខ្លួន​ឯង​ ​ព្រោះ​តែខឹង​សុំ​លុ​យ​ម្ដាយ​ពុំបាន ធ្វើឲ្យមានការ​ភ្ញា​ក់​ផ្អើល​ដល់ប្រជាពលរដ្ឋជាខ្លាំង កាលពីវេលាម៉ោង​១រំលងអាធ្រាត ​ឈាន​ចូល​ ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៨ ... Read More »

ឆក់កាបូបស្ពាយស្រ្តីជនបរទេសបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានព្រួតវាយរបួសធ្ងន់

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនជាតិបរទេសម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូរត់គេខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរ ៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាំគ្នាជិះម៉ូតូដេញតាម ហើយជនសង្ស័យភ័យស្លន់ស្លោរ បានជិះម៉ូតូព្យាយាមគេចខ្លួនរហូតទៅដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានប្រពលរដ្ឋព័ទ្ធចាប់បាន និងព្រួតគ្នាវាយឡើងបែកមុខមាត់ ហូរឈាមប្រឡាក់ពេញខ្លួនតែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ... Read More »

នគរបាលខេត្តកណ្ដាល បង្ហាញមុខឃាតកសម្លាប់ស្ដ្រីញាត់ចូលក្នុងធុងទឹកកក និងក្រុមជនដៃដល់សម្លាប់បុរសម្នាក់ នៅស្រុកកោះធំ

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ... Read More »

កូរ៉េខាងត្បូង អាមេរិក ឯកភាពគ្នាធានាដល់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងដោយជោគជ័យ

កាលពីថ្ងៃទី២០ ខែមីនា ប្រធានការិយាល័យសន្តិសុខ កូរ៉េខាងត្បូង លោក Chung Eui Yong បានប្រកាសថា កូរ៉េខាងត្បូង និងអាមេរិក បានព្រមព្រៀងគ្នា ធានាដល់កិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង ដោយជោគជ័យ។ ... Read More »

ស្លាប់ និងរបួស ១០នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨.១៩ ខែមីនា

ខេត្តពោធិ៍សាត់៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាលោប្រាប់ថា នៅវេលាម៉ោង៧ និង៥នាទីយប់ ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ... Read More »

ភ្លៀងមួយមេ លាយឡំដោយខ្យល់កន្រ្តាក់ បំផ្លាញផ្ទះ៥ខ្នងនៅស្រុកភ្នំព្រឹក និងគាស់ក្រឡ

ខេត្តបាត់ដំបង: បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំដោយខ្យល់កន្រ្តាក់ នារសៀលថ្ងៃចន្ទ ៣ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងនៅស្រុកភ្នំព្រឹក និងស្រុកគាស់ក្រឡ ... Read More »

លោក គន់ គីម រំលឹកថ្នាក់ដឹកនាំបក្សប្រជាជនខេត្តឧត្តរមានជ័យ យកចិត្តទុកដាក់លើការងារ៥ចំណុច ដើម្បីដណ្តើមជ័យជម្នះលើការបោះឆ្នោតចុងឆ្នាំ២០១៨នេះ

ខេត្តឧត្តរមានជ័យ៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ឲ្យយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន ៥ចំណុច ដើម្បីឈានទៅដណ្តើមយកជ័យជម្នះលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ការក្រើនរំលឹករបស់លោក គន់ គីម ... Read More »

កាំភ្លើងធំ Arsenal សម្លឹងឃើញអ្នកចាំទី៥រូបមកជំនួសតំណែង Peter Cech

ក្លិបកាំភ្លើងធំ Arsenal កំពុងសម្លឹងរកមើលអ្នកចាំទី៥រូបដែលអាចមកជំនួសតំណែងអ្នកចាំទី បច្ចុប្បន្ន Peter Cech ដែលទំនងជានឹងចាកចេញនៅចុងរដូវកាលនេះដោយសារតែ ធ្វើមិនសូវ បានល្អរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ។ កីឡាករសញ្ជាតិឆេក Peter Cech ត្រូវបានក្លិបបង្ហើបពីការរកកីឡាករមកជំនួស ព្រោះតែកីឡាកររូបនេះមានវ័យកាន់តែចាស់(៣៥ឆ្នាំ)ទៅហើយ ដែលអាចធ្វើឲ្យក្លិបស្វែងរក ... Read More »

បញ្ជូន ឃាតកដៃឆៅកាប់សម្លាប់សង្សារខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ មកតុលាការ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ កម្លាំងជាច្រើននាក់របស់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ឃាតកដៃឆៅកាប់សម្លាប់សង្សារខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅគល់ស្ពាន ស្រុកខ្សាច់កណ្តាលមកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនិិតិវិធីទៅតាមផ្លូវច្បាប់។ បច្ចុប្បន្នឃាតករកំពុងស្ថិតក្រលមការសាកសួររបស់លោក ឯកស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។ ឃាតករមានឈ្មោះ សឿ ... Read More »

គ្រូជម្រើសជាតិបារាំងថា Paul Pogba មិនសប្បាយចិត្តនឹងក្រុមបិសាចក្រហម

លោកDidier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនិយាយថា ខ្សែបម្រើ Paul Pogbaមិនសប្បាយចិត្តឡើយនៅពេលដែលមិនសូវបានជាប់ជម្រើសដំបូងនឹងក្រុមបិសាច ក្រហម Manchester United។ កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានដាក់ជាកីឡាករបម្រុងពេលក្រុមបិសាចក្រហមយកឈ្នះ Brighton 2-0 កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។Paul Pogba បានលេងពេលក្រុមបិសាច ... Read More »

ស្ទាក់ចាប់បានតែរថយន្ត និងឈើ រីឯក្រុមទុច្ចរិតរត់គេចយ៉ាងងាយ

ខេត្តកំពង់ចាម ៖ រថយន្តហាយឡេនឌ័រមួយគ្រឿង ត្រូវជនទុច្ចរិតលួចដឹកឈើប្រភេទគ្រញូង៤១ដុំ ស្មើ២៤១គីឡូក្រាម ហើយត្រូវបានបង្ក្រាបដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោក នៅចំណុចភូមិខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ កិច្ចបង្ក្រាបអំពើល្មើសលួចដឹកជញ្ជូនផលអនុផលព្រៃឈើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩ និង១៥នាទី ... Read More »

ម្ចាស់ទីលាន ការបង្កើតកីឡា baseball នៅខេត្តកំពង់ធំ សុទ្ធតែជា ថវិកាផ្ទាល់ខ្លួន គ្មានជំនួយទេ

ខេត្តកំពង់ធំ ៖ កីឡា baseball គឺជាកីឡាមួយថ្មី សម្រាប់កម្ពុជា តែមានអ្នកកីឡានេះ សុទ្ធតែល្អៗ និងមានសមត្ថភាព ប៉ុន្តែបញ្ហា ដែលកំពុងជួបប្រទះនោះគឺ សម្ភារៈ អ្នកបច្ចេកទេស និងគ្រូបង្វឹក។ លោក ... Read More »

បញ្ជូនក្រុមKTS ដៃឆៅកាប់សម្លាប់ទៅលើយុវជនទៅលេងបុណ្យបញ្ចុះខណ្ឌសីមា  ស្លាប់នៅក្នុងថ្លុកឈាម មកតុលាការ

ខេត្តកណ្តាល៖ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បានបញ្ជូន ក្រុមKTS ដៃឆៅកាប់សម្លាប់ទៅលើយុវជនទៅលេងបុណ្យបញ្ចុះខណ្ឌសីមា  ស្លាប់នៅក្នុងថ្លុកឈាម នៅស្រុកកោះធំ មកសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។ បច្ចុប្បន្នក្រុមជនដៃដល់កំពុងស្ថិតក្រោមការសាកសួររបស់លោក សូ សុវិទ្យា ... Read More »

សប្បុរសជន និងក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា​សំដែង តារាចម្រៀង សហការគ្នា ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលើផ្ទៃទន្លេសាប

ភ្នំពេញ៖ សម្ភារៈពេទ្យ រួមជាមួយថ្នាំពេទ្យ មួយចំនួន ត្រូវបាន សប្បុរសជន និងក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា​សំដែង តារាចម្រៀង ... Read More »

ខ្សែការពារ Marco Rojo បន្តកិច្ចសន្យាថ្មី៣ឆ្នាំ ខណៈ Ashley Young បន្តបានតែ១ឆ្នាំជាមួយបិសាចក្រហម

ខ្សែការពារវ័យ២៧ឆ្នាំ​ Marco Rojo បានបន្តកិច្ចសន្យា៣ឆ្នាំជាមួយក្រុមបិសាចក្រហម Manchester United ធ្វើឲ្យកីឡាកររូបនេះមានសុពលភាពនៅកីឡដ្ឋាន Old Trafford រហូតដល់ឆ្នាំ២០២១ ។ កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានបង្ហាញខ្លួនចំនួន ១០៥ប្រកួតចាប់តាំងពីផ្ទេរពីក្រុម Sporting Lisbon ... Read More »

Michael Carrick នឹងចូលនិវត្តន៍នៅចុងរដូវកាលនេះ

ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Michael Carrick បានប្រកាសថា គាត់នឹងបញ្ចប់អាជីពរបស់ខ្លួននៅចុងបញ្ចប់រដូវកាលនេះ(២០១៧-២០១៨) បន្ទាប់ពីលេងជាកីឡាករអាជីពអស់រយៈពេល១៩ឆ្នាំកន្លងទៅ។ ខ្សែបម្រើវ័យ៣៦ឆ្នាំរូបនេះចាប់ផ្តើមលេងបាល់ដំបូងនៅថ្នាលយុវជនដ៏ល្បីល្បាញរបស់ក្លិប West Ham ហើយបានបង្ហាញខ្លួនលើកដំបូងជាកីឡាករអាជីពក្នុងឆ្នាំ១៩៩៩ មុនពេលដែលត្រូវ Tottenham ... Read More »

ត្រីប្រហុកមានលាយសារធាតុគីមីហាមឃាត់ដែលមន្ត្រីជំនាញរកឃើញកាលពីប៉ុន្មានថ្ងៃមុនត្រូវបានដុតបំផ្លាញចោល

ខេត្តតាកែវ៖ ប្រហុកសាច់ត្រីដែលមន្ត្រីកាំកុងត្រូលរកឃើញមានលាយសារធាតុគីមីហាមឃាត់ជាងមួយតោនកាលពីប៉ុន្មានថ្ងៃមុននៅមូលដ្ឋានឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានដុតបំផ្លាញចោលហើយ ។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ... Read More »

មេតុងទីន២នាក់ប្តីប្រពន្ធត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនរឿងបោកសមាជិកជាកូនតុងទីនជិត៥០ម៉ឺនដុល្លារ

ខេត្តកំពង់ធំ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនមេតុងទីនល្បិចខ្ពស់ ២នាក់ប្តីប្រពន្ធ បញ្ជូនទៅតុលាការ បន្ទាប់ពី បានទទួលពាក្យបណ្តឹង ពីសមាជិកជាកូនតុងទីនជាង៧០នាក់ នៅក្នុងភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ... Read More »

នារីរូបស្រស់២នាក់ បើករថយន្តតូយ៉ូតាព្រូស​ ទៅបុកម៉ូតូឡាំប្រឺតា​ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងមនុស្ស២នាក់ទៀតរបួសធ្ងន់​ស្រាល

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបង្កដោយរថយន្ដតូយ៉ូតាព្រូស​ និងម៉ូតូកង់បី (ឡាំប្រឺតា) បណ្ដាលឲ្យស្ត្រីជាជនជាតិខ្មែរម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ និងបុរស២នាក់ទៀតរងរបួសធ្ងន់​ និងស្រាល ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ ... Read More »

សិស្ស​ជាង​២​រយ​នាក់ ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនកិច្ច​សិក្សា ស្ដីពី​ជីវិត​សត្វ​ខ្សឹប នៅ​តំបន់ការពារទេសភាព​ខាងជើង​បឹង​ទន្លេសាប

ភ្នំពេញ​៖ សិស្សានុសិស្ស ពី​សាលាបឋមសិក្សា​ឈូក​ស្ថិត នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​សាលាបឋមសិក្សា​វត្ត​ព្រះ​ហ៊ូ​ត ស្ថិតក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​សប្ដាហ៍​កន្លងទៅ ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅធ្វើ​ទស្សនៈកិច្ច​សិក្សា​នៅ​ ​ តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប ដើម្បី​ទស្សនា​សត្វ​ខ្សឹប ដែលជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត នៅលើ​សាកលលោក ... Read More »

លិខិតមិត្តអ្នកអាន៖ ក្មេងយំទន់ខ្លួន អ្នកគ្រូសើចសប្បាយ

រូបភាពវីដេអូឃ្លីប ដែលបានចែកចាយតៗគ្នា​អំពីករណីដែលអ្នកគ្រូម្នាក់ធ្វើឲ្យកុមារតូចម្នាក់យំ បាននិងកំពុងល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុក ។ សម្រាប់នាងខ្ញុំជាគ្រូបង្រៀនម្នាក់យល់ថា ការដែលអ្នកគ្រូយករូបភាពមកបង្ហោះអីចឹងមិនត្រឹមត្រូវទេ ។ មិនតែប៉ុណ្ណោះវាមានផលប៉ះពាល់ធ្ងន់ដល់ក្មេង ។ អ្នកគ្រូយល់ថា យកមកបង្ហោះអីចឹងគិតថា ល្អមែនទេ, ធ្វើនេះវាមានផលប៉ះពាល់អ្វីខ្លះដល់ក្មេង, ឬការយំរបស់ក្មេងតូចនេះ ជាការសើចសប្បាយរបស់អ្នកគ្រូ? ... Read More »

អាជីវករផ្សារច្បារអំពៅរងគ្រោះដោយអគ្គិភ័យ៥៨៨តូប ស្នើដល់អាជ្ញាធរជួយពន្លឿនសាងសង់មុនចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្រុមអាជីវករផ្សារច្បារអំពៅជាម្ចាស់តូបចំនួន៥៨៨តូប ដែលបានរងគ្រោះនូវអគ្គិភ័យកាលពីកន្លងទៅនោះ ពួកគាត់បានស្នើដល់អាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាជួយពន្លឿនសាងសង់ដំបូលផ្សារ និងតូបលក់ដូរដល់ពួកគាត់ឲ្យបានឆាប់មុនពេលចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។ ជាពិសេសពួកគាត់ក៏បានស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋានទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តល់នូវថវិកាខ្លះដល់ពួកគាត់ដែលបានខាតបង់សម្ភារៈរបស់របរ ទំនិញជាច្រើនមុខ ដែលបានក្លាយជាផេះផង់ក្នុងភ្នក់ភ្លើង។ លោក លឹម គង់ ជាអាជីវករលក់ចានឆ្នាំងបានឲ្យដឹងថា ... Read More »

ចេញពីជួបជុំបងប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូចេញពីជួបជុំផ្ទះបងប្អូន ក្នុងគោលបំណងទៅផ្ទញវិញហើយបានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តកុងតឺន័រ ដែលបត់ឆ្លងផ្លូវពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ... Read More »

បុរសម្នាក់បើករថយន្តទាំងស្រវឹងបុករថយន្តមួយគ្រឿងទៀតហើយព្យាយាមបើករត់តែប្រជាពលរដ្ឋដេញចាប់បាន

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តតាកូម៉ាក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវ លេខ៤៣២ កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន មិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តឡិចសុីសចំពីចំហៀងបណ្តាលឲ្យរងការខូចខាត ហើយព្យាយាមបើករត់ រហូតដល់ខាងក្រោយទូតវៀតណាម ផ្លូវលេខ៦៣ ក៏ត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៤កើត ... Read More »

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វាបញ្ជូនខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា បានបញ្ជូនខ្លួនបុរសជាអ្នករត់តាក់ស៊ីម្នាក់ដែលល្បួងនារីវ័យក្មេងម្នាក់ឡើងផ្ទះសំណាក់ ប៉ុនប៉ងធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី កាលពីរសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ... Read More »

តារាល្បីៗបង្ហាញមុខលើកម្រាលព្រំថ្ងៃសម្ពោធរោងភាពយន្ត Major Cineplex by Smart

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញ ផ្សារទំនើប Sorya Center Point  បន្ទាប់ពីតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍សម្ពោធរោងភាពយន្តMajor Cineplex by Smartសាខាខេត្តសៀមរាប និង Sorya Center Point។ ... Read More »