ព័ត៌មានទាន់ហេតុការណ៍៖
'

ចៅប្រុសទី២០របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រាលមកហើយ

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧យ៉ាងដូច្នេះថា «មួយហើយមួយទៀត។ ចៅប្រុសទី២០បានសម្រាលមកហើយ។ គេមិនទុកឱកាសអោយចៅប្រុសទី១៩មានអាយុលើសគេរហូត១ខែនោះទេ។ លើកនេះ ហ៊ុន ម៉ាណែត ទទួលបានកូនប្រុសលើកដំបូងបន្ទាប់ពីទទួលបានកូនស្រី២នាក់។ ចៅប្រុសដែលមានឈ្មោះ ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ នឹងដាក់អោយទាត់នូវខ្សែបំរើជាមួយចៅទី១៩ឈ្មោះឌី ... Read More »

ឆក់ខ្សែភ្លើងបុរសអ្នកដើរចាប់កូនកង្កែបម្នាក់បណ្តាលឲ្យស្លាប់

ខេត្តតាកែវ ៖ បុរសម្នាក់បានឆក់ខ្សែរភ្លើងដែលគេ ត ឆក់កណ្តុរការពារស្រូវ ស្លាប់ភ្លាមៗ ខណៈពេលកំពុងដើររកចាប់កូនកង្កែប ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២១៖៤០នាទី នៅចំណុចស្រែស្ថិតក្នុងភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀន

ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ ដែលហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង១៦និង១៥នាទី ស្ថិតនៅតាមនៅបណ្តោយផ្លូវជាតិលេខ០៣ ភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ... Read More »

ចាប់បាន៣នាក់កំពុងសួរចម្លើយ ម៉ូយតេមករកទិញថ្នាំ ចាប់បានម្នាក់ទៀត

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន ០៣ នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងសួរចម្លើយមានជនសង្ស័យម្នាក់ទៀតខលមករកទិញថ្នាំ ក៏ឃាត់ខ្លួនបានម្នាក់ទៀត ដែលហេតការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង១១និង០៥នាទីព្រឹក ស្ថិតនៅចំណុច ចំការស្វាយ ... Read More »

ស្ត្រីម្នាក់ជិះម៉ូតូបញ្ច្រាសទិសលើស្ពានអាកាសតិចណូបុកនឹងរថយន្តRANG ROVER

ភ្នំពេញ៖ ស្ត្រីម្នាក់បានជិះម៉ូតូបញ្ច្រាសទិសនៅលើស្ពានអាកាសតិចណូហើយ បុកនឹងរថយន្តស៊េរីទំនើបម៉ាកRANG ROVER បណ្តាលឲ្យរងរបួសបាក់ជើងកាលពីវេលាម៉ោង០០និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅលើស្ពានអាកាសតិចណូ សង្កាត់ទឹកល្អក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះពុំត្រូបានស្គាល់ឈ្មោះនោះទេ ។ ប្រភពពីសមត្ថកិច្ចបានសន្និដ្ឋានថា ... Read More »

ជនសង្ស័យ២នាក់យកថ្នាំញៀនលាក់ទុកក្នុងព្រៃ តែគេចមិនផុតពីប៉ូលិសសៀមរាប

ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងក្រុងសៀមរាប ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿង​បញ្ជូនទៅតុលា​ការខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់ ហេតុការចុះបង្ក្រាបករណីគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃ៦ ខែ តុលា ឆ្នាំ២០១៧ ស្ថិតនៅពីខាងលិចរបងវិទ្យាល័យអង្គរ ក្នុងភូមិវត្តបូព៌ ... Read More »

ជិះម៉ូតូក្នុងល្បឿនលឿនធ្លាក់ចូលលូស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់ជិះ១គ្រឿងបោះពួយយ៉ាងលឿន ធ្លាក់ចូលលូដែលនៅចំកណ្តាលផ្លូវហើយពុំមានគម្របត្រឹមត្រូវបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៣B ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប៉ូលីសនិយាយថា ជនរងគ្រោះមានឈ្មោះ ឃឿន ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនយុវជន២នាក់ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ១គ្រឿង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន ឃាត់ខ្លួនយុវជន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន២កញ្ចប់ និងដកម៉ូតូ១គ្រឿង ប្រតិបត្តិការនេះធ្វើឡើងកាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ... Read More »

អនុវត្តដីកាសាលាដំបូងខេត្តពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរសហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយជាប់ចោទពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ថន់ទោសដោយមរណភាពនៃជនរងគ្រោះ។ ប្រតិបត្តិការអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិសំរោង ... Read More »

តុលាការ​កំពូល​ សម្រេច​ឱ្យ​អតីត​ឧត្ដម​សេនីយ៍​ឯក​ ឈឿន​ ចាន់​ថន​ ជាប់​ពន្ធនាគារ​១៦ឆ្នាំ​ដដែល​​

ភ្នំពេញ​៖ លោក​ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​តុលា​ នេះ​ ប្រកាស​សាលដីកា​តម្កល់​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ អតីត​ឧត្ដម​សេនីយ៍​ឯក​ ឈឿន​ ចាន់​ថន​ ត្រូវ​ជាប់​ពន្ធនាគារ​១៦ឆ្នាំ​ដដែល​ ។ សវនាការ​កន្លង​ទៅ​ ... Read More »

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋឲ្យរួមគ្នាថែរក្សាសន្តិភា

ភ្នំពេញៈ ស្របពេលដែលប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រដែលសមិទ្ធិផលទាំងអស់នេះកើតចេញពីការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលតែមួយក្រោមដំបូលសន្តិភាពនិងមានស្ថេរភាពនយោបាយ អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានប្រាប់ប្រជាពលរដ្ឋថា យើងត្រូវរួមគ្នាថែរក្សាសន្តិភាពនិងស្ថេរភាពនយោបាយ ជារៀងរហូត កុំជឿតាមការញុះញុងរបស់ជនអគតិដែលមានចេតនាបំពុលបរិយាកាសសង្គមដោយមានបរទេសនៅពីក្រោយខ្នង ។ មានមតិក្នុងន័យជំរុញទឹកចិត្តប្រជាពលរដ្ឋឲ្យយល់ពីគុណតម្លៃនៃសន្តិភាពនេះត្រូវបានលោកអភិបាលខណ្ឌថ្លែងនៅក្នុងពិធីចែកអំណោយមនុស្សធម៍ដល់ប្រជាពលរដ្ឋជាង២០០នាក់ នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី៨ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យ ។ ថ្លែងក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួង ... Read More »

ឆ្លងចរន្តអគ្គីសនីឆេះអនុស្ថានីយអគ្គីសនីទី៥នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ រោងចក្រអនុស្ថានីយ៍អគ្គីសនីទី៥ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះ ឧបករណ៍សម្ភារៈបច្ចេកទេស ផ្តើមចេញពីទុស្សេប្រព័ន្ធភ្លើង បង្កឲ្យភ្ញាក់ផ្អើលលាយឡំទៅនឹងការភិតភ័យ ដែលជាកន្លែងផ្ទុក ស្តុបចរន្តភ្លើង និងចែកចាយប្រព័ន្ធភ្លើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ... Read More »

ស្លាប់ និងរបួស៥នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០១៧

ខេត្តពោធិ៍សាត់៖ មួយរយៈនេះគេសង្កេតឃើញនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញចាប់តាំងពីមានផ្លូវជាតិលេខ៥៥ ១ខ្សែថ្មីៗនេះមក គេឃើញកើតមានករណីគ្រោះថ្នាក់ជាបន្តបន្តាប់ និងបណ្ដាលឲ្យមនុស្សរងរបួសស្រាលធ្ងន់ និងស្លាប់យ៉ាងសម្បើមផងដែរ ជាក់ស្តែងកាលពីថ្ងៃទី៦.៧ ខែតុលា ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២នឹ និងរងរបួសស្រាលធ្ងន់ចំនួន ... Read More »

​កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ីមានការសង្ស័យជន៣នាក់ ក៏ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យ៣នាក់ត្រូវកំលាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ីមានកាសង្ស័យជន៣នាក់ ក៏ធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន 1កញ្ចប់តូច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៨ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យ 3នាក់មានឈ្មោះដូចខាងក្រោម ៖ 1-ឈ្មោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន ៥,៨០៨នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រដូចជាបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ... Read More »

ង៉ែត រដ្ឋា និង ទី ពន្លែត ឈ្នះកៅអីជុំទី២ ខណៈដែល អ្នកប្រដាល់ថៃ សន្លប់ក្នុងទឹក១

ភ្នំពេញ៖ សម្រាប់សប្តាហ៍ទី៦នេះ កីឡាករ ង៉ែត រដ្ឋា មកពី ក្លិបតាព្រហ្មមានជ័យ និងកីឡាករ ទីពន្លែត មកពីក្លិប អង្គរ មានជ័យខេត្តសៀមរាប បានប្រកួតឈ្នះដៃគូប្រកួតរៀងខ្លួន ឡើងទៅឈរចាំនៅជុំទី២ វគ្គ១៦នាក់ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

ភ្លេចខ្លួនមួយភ្លែតកូនឆក់ខ្សែភ្លើងស្លាប់ទាំងវ័យក្មេង

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិនាំគ្នាជួយសង្គ្រោះ ប៉ុន្តែយឺតពេលទៅហើយ ខណៈដែលយកឌុយកង្ហាទៅដោតនឹងព្រឺភ្លើងមិនប្រយត្ន័បណ្ដាលឲ្យឆក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិ បែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ... Read More »

ម៉ូតូហុងដាសេ១២៥បុកត្រាក់ទ័រសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកត្រាក់ទ័សណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងកាលពី វេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ​ត្រង់ចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​។ ... Read More »

ស្ត្រីម្នាក់សម្រាលកូននៅមន្ទីរពេទ្យសម្ភពម៉ានី ក្រុងតាខ្មៅ បណ្តាលឲ្យស្លាប់ សង១ម៉ឺនដុល្លារ

ខេត្តកណ្តាល៖ ស្ត្រីវ័យ៣១ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈត្រូវក្រុមគ្រួសារបញ្ជូនទៅសម្រាកដើម្បីសម្រាលបុត្រនៅមន្ទីរពេទ្យសម្ភពម៉ានី ក្រុងតាខ្មៅ ។ ករណីនេះ ប្រភពក្រៅផ្លូវការបានខ្សឹបថា ខាងមន្ទីរពេទ្យនេះបានទទួលស្គាល់កំហុសរបស់ខ្លួនដែលអសមត្ថភាពបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត ដោយព្រមសងសំណងជាទឹកប្រាក់១ម៉ឺនដុល្លារដល់ក្រុមគ្រួសាររងគ្រោះដើម្បីបញ្ចប់រឿង។ ករណីខាងលើនេះ ក៏ជាសារយ៉ាងសំខាន់ផងដែរដល់សាធារណជន មុននឹងបញ្ជូនអ្នកជំងឺ ឬស្ត្រីដែលមានគភ៌គ្រប់ខែចូលទៅសម្រាកព្យាបាល ឬសម្រាលបុត្រនៅមន្ទីរពេទ្យសម្ភពមួយនេះ។ ករណីសម្រាលបុត្របណ្តាលឲ្យស្លាប់ម្តាយនៅមន្ទីរពេទ្យសម្ភពម៉ានី ... Read More »

សម្តេចតេជោហ៊ុន សែន អរគុណ បងប្អូន កូនក្មួយ កម្មករកម្មការនីទាំងអស់ ដែលបានផ្តល់នូវការស្រឡាញ់រាប់អានគាំទ្រដល់សម្តេច និងបានបោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” តាំងពីអាណត្តិមុនៗរហូតមកល់ពេលនេះ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ បានថ្លែង អរគុណ បងប្អូន កូនក្មួយ កម្មករកម្មការនីទាំងអស់ ដែលបានផ្តល់នូវការស្រឡាញ់រាប់អានគាំទ្រដល់សម្តេច និងបានបោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” ... Read More »

វិភាគអន្តរជាតិ៖ ស្ថានភាពសន្តិសុខនយោបាយសំខាន់ៗលើពិភពលោក ១សប្តាហ៍កន្លងមក

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ទាំងនយោបាយនិងសន្តិសុខ ក្រោយការបាញ់ប្រហារជាប្រវត្តិសាស្ត្រនៅទីក្រុងឡាសវេហ្គាសសហអាមេរិក សម្លាប់មនុស្សដល់ទៅ៥៩នាក់និង៥៨០នាក់រងរបួស។ ក្រៅ ពីនេះនៅមាន ការបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនរបស់ពលរដ្ឋកាតាឡូនៀ នៅប្រទេស អេស្បា៉ញថែមទៀត។ ស្ថានភាពសន្តិសុខពិភពលោកៈ ការបាញ់ប្រហារនៅអាមេរិក កាលពី ថ្ងៃទី១ខែតុលា សម្លាប់មនុស្ស ... Read More »

ទូតអាមេរិក និងសហភាពអឺរ៉ុបសាទរការដំឡើងប្រាក់ឈ្នួលដល់កម្មករអប្បបរមា១៧០ដុល្លារសម្រាប់ឆ្នាំ២០១៨

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន ទទួលជួបលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក George ... Read More »

ប្រទេសអាល្លឺម៉ង់រងការវាយប្រហារដោយព្យុះទី២ក្នុងឆ្នាំនេះបំផ្លាញទាំងទ្រព្យសម្បត្តិនិងអាយុជីវិត

អាល្លឺម៉ង់ជាប្រទេស ដែលមិនសូវរង ការវាយប្រហារដោយព្យុះនោះទេ ប៉ុន្តែ ពេលនេះបាន ប្រឈមនឹងព្យុះ វាយប្រហារ ជាលើកទីពីរហើយ បណ្តាលឲ្យ មនុស្ស ៤ នាក់ស្លាប់និង របួសជាង១០នាក់។ ព្យុះ ដែលវាយប្រហារអាល្លឺម៉ង់នាពេលនេះ ... Read More »

លោកឃួង ស្រេង ៖ ផ្សារឌីហ្វានឹងក្លាយជាឃ្លាំងផ្គត់ផ្គង់គ្រឿងសំណង់ក៏ធំជាងគេនៅក្នុងរាជធានីភ្នំពេញ ក្រោយសម្ពោធ បម្រើសេវាផ្គត់ផ្គង់ជូនអតិថិជន

ភ្នំពេញ៖ លោកឃួង ស្រេង បានបញ្ជាក់ថា៖ ផ្សារឌីហ្វាដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅនឹងក្លាយជាឃ្លាំងផ្គត់ផ្គង់គ្រឿងសំណង់ក៏ធំជាងគេ នៅក្នុងរាជធានីភ្នំពេញ លើការផ្តល់សេវាលក់សម្ភារៈ សំណង់ជូនអតិថិជន នៅពេលនេះ គឺជាទីផ្សារដែលគ្រប់គ្រងដោយអ្នកវិនិយោគជនជាតិចិន ចំណាយថវិកា៥លានដុល្លារអាមេរិក នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ... Read More »

សហរដ្ឋអាមេរិកលក់ប្រព័ន្ធមីស៊ីលការពារTHAAD តម្លៃ១៥ពាន់លានដុល្លារឲ្យសាវឌីអារ៉ាប៊ី

ក្រសួងការបរទេសអាមេរិក បានអនុ ម័តគម្រោងលក់អាវុធការពារ គម្រិតខ្ពស់ THAAD ឲ្យប្រទេសសាវឌីអារ៉ាប៊ីដែល មានតម្លៃជាង១៥ពាន់លានដុល្លារ។ នៅក្នុងសេចក្តីប្រកាសជាផ្លូវការ មន្ទីរ បញ្ចកោណអាមេរិក បានបញ្ជាក់ផងដែរថា ការសម្រេចខាងលើ ជាការបើកផ្លូវ ដល់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ... Read More »

ម្តាយក្មេកប្តឹងអតីតកូនប្រសាស្រីរឿងលួចប្រាក់ជាង១០ម៉ឺនដុល្លាររាលដាលដល់អតីតដន្លងស្រីនិងកូនប្រុសដន្លង

ភ្នំពេញ៖ រឿងដ៏ចម្រូងចម្រាសនិងកម្រ ជួបមួយរវាងស្ត្រីចំណាស់ម្នាក់នឹងកូនប្រុសម្នាក់បានត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនមកឲ្យលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីសាកសួរករណីសមគំនិតជាមួយកូនស្រីម្នាក់ទៀតលួចប្រាក់និងគ្រឿងអលង្ការសរុបជាង១០ម៉ឺនដុល្លារអាមេរិករបស់អតីតម្តាយក្មេក ។ ស្ត្រីរូបនេះឈ្មោះ ភីម លី អាយុ៥៥ឆ្នាំ ... Read More »

កម្លាំងទាហានមីយ៉ាន់ម៉ានៅតែមិនបើកផ្លូវសម្រាប់អង្គការមនុស្សធម៌ទៅកាន់តំបន់ជនជាតិរ៉ូហ៊ីងយ៉ា

ប្រធានអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា នៅពេលនេះមិនមានច្រកចូលទៅកាន់រដ្ឋរ៉ាឃីន យកជំនួយទៅឲ្យក្រុមជនជាតិរ៉ូហ៊ីងយ៉ានោះទេ ដោយសារតែកម្លាំងទាហានមីយ៉ាន់ម៉ាមិនបើកផ្លូវឲ្យ។ សកម្មភាពបែបនេះ មិនអាចទទួលយកបានឡើយ ក្នុងពេលដែល​ក្រុមជនជាតិភាគតិចកំពុងតែរងគ្រោះត្រូវការជំនួយជាបន្ទាន់។ កាលពីថ្ងៃទី៦ខែតុលា លោក Mark Lowcock ប្រធានទទួលបន្ទុកកិច្ចការ មនុស្សធម៌របស់អ ស ប. ... Read More »