ព័ត៌មានទាន់ហេតុការណ៍៖
'

បាត់ខ្លួន១២នាក់ ក្រោយពីនាវាដឹកប្រេងដោតទង់ជាតិចិន បើកបុក ទូកនេសាទ នៅដែនទឹក ហុងកុង

នាវាដឹកប្រេងមួយគ្រឿងដោតទង់ជាតិចិន បានបើកបុកជាមួយ ទូកនេសាទ ស្ថិតនៅ លើដែនទឹក ហុងកុង បណ្តាលឲ្យបាត់ខ្លួន១២នាក់ ។ ប៉ូលិសហុងកុងបាននិយាយថា ការស្វែងរកអ្នកបាត់ខ្លួន បាននិងកំពុងធ្វើឡើង ក្រោយទូកនេសាទមួយគ្រឿង និងនាវាដឹកប្រេង បានបុកគ្នា នៅសមុទ្រហុងកុង ... Read More »

ប្រទះឃើញសាកសព មិនស្គាល់អត្តសញ្ញាណ ក្រោយពិនិត្យ សមត្ថកិច្ចយកតម្កល់ទុក នៅវត្តបាលិលេយ្យ

ប៉ោយប៉ែត៖ សាកសពអណ្ដែតទឹកដែលកម្លាំងសន្តិសុខកាស៊ីណូ ប្រទះឃើញបង្កការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹក ទល់មុខអគារកាស៊ីណូ៥ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ​​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ ត្រូវកម្លាំងជំនាញសមត្ថកិច្ចខេត្ត និងក្រុងប៉ោយប៉ែត ... Read More »

ដោយសារកម្ពុជាមានសន្តិភាព ធ្វើអោយលោក Jack Ma មហាសេដ្ឋីចិនលំដាប់ពិភពលោក អញ្ជើញមកទស្សនាតំបន់ប្រាសាទ នៅខេត្ដសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោក Jack Ma មហាសេដ្ឋីចិនលំដាប់ពិភពលោក និងប្រធានក្រុមហ៊ុន Alibaba បានបង្ហាញវត្តមាន អញ្ជើញមកទស្សនាប្រាង្គប្រាសាទចំនួន៣ក្នុងខេត្តសៀមរាប ដែលក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ ... Read More »

កុំចេះតែហាន! ភ្លើងប្រច័ណ្ឌធំប៉ុនមហាមេឃ កាប់លុះក្ស័យ

ខេត្ត​ពោធិ៍សាត់៖ បុរសម្នាក់ បានរងនូវផ្លែកាំបិតផ្គាក់ចំនួន៣កន្លែង ដោយសារកណ្ដាប់ដៃភាគីជនសង្ស័យ ដៃដល់ បណ្ដាលឲ្យស្លាប់​ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ដែលករណីនេះ អាចបណ្ដាលមកពីភ្លើងប្រច័ណ្ឌប្រពន្ធ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង៤៩នាទីយប់ ថ្ងៃច័ន្ទ ៦កើត ខែផល្លុន ឆ្នាំច ... Read More »

ស្លាប់ និងរបួស៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំណាត់ផ្លូវជាតិលេខ៥

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររថយន្ត អអិច៣០០ នឹងអ្នកជិះម៉ូតូ នៅគ្រា ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួស និងស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃអង្អារ ៧កើត ... Read More »

រថយន្តមួយគ្រឿងបុករះ រុញគៀបរថយន្ត៥គ្រឿង និងម៉ូតូកង់បីមួយគ្រឿងទៀត

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តកូរ៉េឃ្លុប ចំណុះ៣តោនមួយគ្រឿង លឿនជ្រុល ចាប់ហ្វ្រាំងមិនជាប់ បុករះរថយន្តចំនួន៥គ្រឿង និងម៉ូតូកង់បីមួយគ្រឿងរុញគៀបជាប់គ្នា ក្នុងដំណើរស្របទិស បង្កឲ្យកកស្ទះយ៉ាងខ្លាំង ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១២ ... Read More »

សាម៉ូ​ទ័រ​ស្វានចេញ អត់ដកខ្សែភ្លើង​ មិនប្រយ័ត្នប៉ះ​ជាមួយ​និង​ដែក​ ​បណ្ដាល​ឲ្យ​ឆក់​ស្លាប់

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ មិត្តភាពខ្មែរ​ សូវៀត ខណៈដែលគាត់សាម៉ូ​ទ័រ​ស្វាន ចេញអត់ដកខ្សែភ្លើង​ មិនប្រយ័ត្ន ប៉ះ​ជាមួយ​នឹង​ដែកបណ្ដាលឲ្យឆ្លងចរន្តភ្លើងឆក់​តែម្តង ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង​៤ និង​៤០នាទី​រសៀល ថ្ងៃចន្ទ ៦កើត ... Read More »

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីនឆ្ពោះទៅការប្តេជ្ញាចិត្ត​ និងប្រឹងប្រែងរួមគ្នា ទទួលបានជោគជ័យ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំទ្វេភាគី ស្តីពីគណៈកម្មាធិការសហប្រតិបត្តិការយោ ធារួម(JDCC)កម្ពុជា-ហ្វីលីពីនរវាងលោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការ ពារជាតិ និង​លោក Ricardo A David JR អនុរដ្ឋមន្ត្រី ... Read More »

ក្មេងទំនើង២ក្រុម វាយតប់គ្នាទាំងហ្វូងក្នុងវិធីមង្គលការ បព្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

ខេត្តឧត្តរមានជ័យ ​៖​ ក្មេង​ទំនើង​២​ក្រុម ​វាយតប់​គ្នា​ទាំង​ហ្វូង​ ក្នុង​ពិធី​មង្គលការ ​បណ្តាល​ឲ្យមនុស្ស​ម្នាក់ ​រង​របួស​បែក​ក្បាល​ កាលពី​យប់​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ... Read More »

លោកទៀ សីហា ចុះពិនិត្យទីតាំងដីព្រៃលិចទឹក នៅឃុំកំពង់ភ្លុក ដែលប្រជាពលរដ្ឋស្នើសម្រាប់ធ្វើកសិកម្ម

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារខេត្ត ចុះទៅត្រួតពិនិត្យ ទីតាំងភូមិសាស្ត្រ បងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់ភ្លុក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ជិះម៉ូតូបត់ឆ្វេង មិនប្រយត្ន័ ត្រូវម៉ូតូមកបញ្ច្រាសបុករងរបួសធ្ងន់៤នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៤នាក់ បានរងរបួសធ្ងន់ទាំងសងខាង ខណៈដែលជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូមកបញ្ច្រាសគ្នា បុកពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃច័ន្ទ៦កើត ខែផល្គុន ឆ្នាំចសំរិទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣៥នាទីយប់ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦៣និង១៦៤ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

ទីតាំងដេប៉ូលក់ឈើនៅច្រាំងបាក់ កំពុងធ្វើឲ្យអ្នកដំណើររិះគន់អាជ្ញាធរខណ្ឌ

ភ្នំពេញ៖ ផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពាន់ព្រះមុនីវង្ស ទៅដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានក្លាយទៅជាតំបន់ប្រកបអាជីវកម្មគ្រប់ប្រភេទ ហើយក៏ជាតំបន់ស្មុគស្មាញ់សម្រាប់អាជ្ញាធរខណ្ឌច្បារអំពៅផងដែរ មួយថ្ងៃៗ ទទួលរងនូវការរិះគន់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយសារទីតាំងប្រកបអាជីវកម្មទាំងអស់ រំលោភយកចិញ្ចើមផ្លូវសាធារណៈ ចតម៉ូតូ ចតរថយន្ត តូច ... Read More »

បុរសម្នាក់យកកាំបិតបុ័ងតោអារកខ្លួនឯង នៅលើផ្ទះ គេថាខ្មោចព្រាយបិសាចចូលសណ្ឋិតក្នុងខ្លួន

ខេត្តរតនគិរី៖ យុវជនម្នាក់ បានបញ្ចប់ជីវិតដ៏គួរឲ្យព្រឺព្រួច ដោយអារកនឹងកាំបិតបុ័ងតោ ត្រូវក្រុមគ្រួសារប្រទះឃើញដេកស្លាប់ នៅលើផ្ទះ និងថាតាមជំនឿ មូលហេតុមកពីព្រាយបិសាចចូលសណ្ឋិតក្នុងខ្លួន ។ ហេតុការណ៍នេះ បានបង្កភ្ញាក់ផ្អើល នៅវេលាម៉ោង ៨និង៤៥នាទី ព្រឹក ថ្ងៃទី១១ ... Read More »

ទៀតហើយ! រថយន្តធំ ចូលក្រុង​ពេល​ថ្ងៃ បានប្រល័យ​ជីវិត​ស្ត្រី​ម្នាក់​គួរឲ្យសង្វេគ

ភ្នំពេញ ៖ ស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាចេញពីផ្សារស្ទឹងមានជ័យ ត្រូវរថយន្តធុនធំបើកបុកពីក្រោយជ្រុលកិនស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម​ កាលពីវេលាម៉ោង​១០និង៣០នាទីព្រឹក ថ្ងៃទី​១២​ ខែ​មីនា​ ឆ្នាំ​២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្បែរផ្សារស្ទឹងមានជ័យថ្មី​ ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ​។ យោងតាមសម្តីស្ត្រីជាអ្នកឌុបបានឲ្យដឹងថា ... Read More »

រថយន្តម៉ែកហ្សឺដេស បើកបុកម៉ូតូកង់បីរបួសធ្ងន់៥នាក់ និងបុកដើមឈើមួយដើមទៀត

ភ្នំពេញ៖ បុរស២នាក់ បើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនមានការប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវកោងជ្រុល បុកម៉ូតូកង់បីបណ្តាលឲ្យក្រឡាប់ ផ្ងារជើងរងរបួសធ្ងន់៥នាក់ រួចជ្រុលទៅបុកដើមឈើ បណ្តាលឲ្យរងការខូចខាត រថយន្តយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រ ... Read More »

រថយន្តតាកូម៉ា បុកម៉ូតូ CBR ពីក្រោយពេញទំហឹង របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿងទាស់សម្តី គ្នាជាមួយអ្នកជិះម៉ូតូថាឲ្យតិចតួច ក៏ជិះបុកពីក្រោយបណ្តាលឲ្យរង ការខូចខាតយ៉ាងដំណំ និងរបួសធ្ងន់ម្នាក់ទៀត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីពេលវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសីហនុ ... Read More »

មួយពាន់សំណាង ភ្ជួរដីធ្វើចំការប៉ះ គ្រាប់មីនកប់ក្រោមដីសេសសល់ពីសម័យសង្ក្រាម ៣០គ្រាប់ តែមិនផ្ទុះ

ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋមួយគ្រួរសារ បានទៅភ្ជួរស្រែចំការទុកបង្កបង្កើនផលនៅរដូវវស្សា នៅពេលមានភ្លៀងធាក់ខាង មុខនេះ​ ក៏ស្រាប់តែប៉ះចំ គ្រាប់មីន មិនទាន់ផ្ទុះសេះសល់កាលពីសម័យសង្គ្រាម​ តែសំណាងល្អមិនផ្ទុះបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។ គ្រាប់មីនដែលប្រជាពលរដ្ឋប្រទះឃើញមានចំនួន៣០គ្រាប់ ស្ថិតនៅក្នុងដីចំការមួយកន្លែងនៅខាងក្រោយភូមិ​ប្រមាណ៥០ម៉ែត្រ ... Read More »

លោក Jack Ma ដែលជាអគ្គនាយកក្រុមហ៊ុន Alibaba ជាមហាសេដ្ឋីចិនស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ខេត្តសៀមរាប៖ ថ្មីចែស! លោក Jack Ma ដែលជាអគ្គនាយកក្រុមហ៊ុន Alibaba ជាមហាសេដ្ឋីចិន ដែលមានឈ្មោះបោះសំលេងល្បីល្បាញក្នុងវិស័យធុរៈកិច្ចទូទាំងពិភពលោក បានមកទស្សនកិច្ចជាលើកដំបូង និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។​ យោងតាមប្រភពព័ត៌មានពីមន្ត្រីព្រលានយន្តហោះខេត្តសៀមរាប បានឲ្យដឹងថា លោក ... Read More »

រត់ម៉ូតូឌុបមិនសូវកាកកប បែកគំនិតលួចខ្សែដៃអ្នករត់ម៉ូតូរ៉ឺម៉កកំពុងដេកលក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាអ្នករត់ម៉ូតូឌុប បានបែកគំនិតលួចខ្សែដៃ អ្នករត់ម៉ូតូរ៉ឺម៉កម្នាក់កំពុងដេកលង់លក់ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋឃើញស្រែកឆោឡោ ផ្អើលសមត្ថកិច្ចមូលដ្ឋានកំពុងជិះល្បាតជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។ ករណីខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ... Read More »

ស្លាប់និងរបួស ជិត​២០នាក់ ដោយគ្រោះទឹកជំនន់នៅប្រេស៊ីល

ទីក្រុង​ Sao Paulo ​របស់ប្រទេសប្រេស៊ីលរងការវាយប្រហារដោយគ្រោះទឹកជំនន់ជាត្រងទ្រាយធំ បណ្តាលឲ្យមានអ្នកសា្លប់ ដល់ទៅ​១២នាក់ និង ៦នាក់រងរបួស ។ ​ មន្ត្រីទទួលបន្ទុក គ្រោះធម្មជាតិប្រេស៊ីល​បានប្រកាសឲ្យដឹងកាលពីថ្ងៃទី​១១ខែមីនាថា គ្រោះ ទឹកជំនន់បណ្តាល ឲ្យមានការបាក់ដី​គ្រប់ដណ្តប់ណៅទីក្រុងជាច្រើន ... Read More »

ទីផ្សារមូលបត្រ ក្រុមហ៊ុន ប៊ូអ៊ិន ធ្លាក់ចុះខ្លាំង ក្រោយការណីធ្លាក់យន្តហោះ Ethiopia សម្លាប់មនុស្ស​១៥៧នាក់

ទីផ្សារមូលបត្រ (ភាគហ៊ុន) របស់ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ិន បានធ្លាក់ចុះដល់ទៅ ជាង ៥ភាគរយ គឺជាការធ្លាក់ចុះច្រើនបំផុត​មិនធ្លាប់មាន ក្រោយមួយថ្ងៃ នៃការធ្លាក់យន្តហោះ​ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍​ ... Read More »

កុហកកុមារីអាយុ៥ឆ្នាំថា ទៅមើលគេជល់មាន់ តែបែរជាយកទៅរំលោភត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ប្រើល្បិចកុហកកុមារីអាយុ៥ឆ្នាំ ឲ្យជិះកង់ជាមួយថា ដោយនិយាយថា ទៅមើលគេជល់មាន់ តែបែរជាឌុបយកទៅក្នុងចំការស្វាយរំលោភ ចុងក្រោយត្រូវនគរបាលស្រុកខ្សាច់កណ្ដាលចាប់ខ្លួន ។ ករណីរំលោភសេពសន្ថវះខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រាំងលើ ... Read More »

ក្រុមដៃស្អិតវ័យក្មេង២នាក់ ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទ មិនបានសម្រេច ត្រូសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យវ័យក្មេង២នាក់ អាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ ហ៊ានបែកគំនិត ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិន ប៉ុន្តែមិនបានសម្រេច ហើយត្រូវជាប់ខ្នោះរបស់កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវរដ្ឋសភា ... Read More »

ជាប់គុកម្ដងហើយមិនរាងចាល ចេញមកវិញ លួចទៀត ត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ទើបចេញពីពន្ធនាគារបានរយះពេលជាងកន្លះខែ មិនរាងចាល ធ្វើសកម្មភាពលួចម្ដងទៀត ចុងក្រោយត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់សំណាញ់ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ​ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ធ្វើការស្រាវជ្រាវចាប់ខ្លួន បន្ទាប់ជនសង្ស័យខាងលើចូលធ្វើសកម្មភាពលួចលុយនិងទូរស័ព្ទរបស់ពលរដ្ឋជិតខាងអស់មួយចំនួន ... Read More »

បុរសម្នាក់ស្រវឹងស្រាជោកជាំ លួចធ្វើអត្តឃាត ដោយមិនដឹងមូលហេតុ

ខេត្តកំពងធំ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ លួចចងកធ្វើអត្តឃាតខ្លួនឯងកាលពី វេលាម៉ោង១៥និង៣០នាទី ថ្ងៃចន្ទទី១១ ខែមីនា ឆ្នាំ២០១៩ នៅភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ ប៉ាត គុណឡុង ភេទប្រុស ... Read More »

ក្រសួងមហាផ្ទៃដុតកម្ទេចផលិតផលក្លែងក្លាយចំនួន៧០តោន

ភ្នំពេញ ៖ មន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងនឹងរៀបចំពិធីដុតកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ចំនួន៧០តោន ដែលសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែង ក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានបង្ក្រាបនិងរឹបអូសពីជនល្មើសដែលធ្វើចរាចរ ស្តុកទុក និង ចែកចាយនាពេលកន្លងមក ។ ពិធីដុតកម្ទេចចោលផលិតផលក្លែងក្លាយ ... Read More »

ស្ថានភាព នៅព្រំដែន ឥណ្ឌា-ប៉ាគីស្ថាន កាន់តែតានតឹង ក្រោយឥណ្ឌាសាកល្បងមីស៊ីល

ព្រំដែន តំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថានបានឈានទៅរកភាពតានតឹងថែមមួយកម្រិតទៀតហើយ ដោយឥណ្ឌា បានបាញ់សាកល្បងមីស៊ីល ដែលអាចបំផ្លាញទីតាំងក្នុងបរិវេណជិត១គីឡូម៉ែត្រក្រឡា ។ សកម្មភាពខាងលើធ្វើឲ្យការ ប្រឈមមុខតានតឹងខ្លាំងជាងមុនទ្វេដង អាចឈានទៅរកសង្គ្រាម ជាទ្រង់ទ្រាយធំ ។ កន្លងមក ភាគីប៉ាគីស្ថាន ក៏មិនព្រមចុះចាញ់នោះដែរ ... Read More »

ក្មេងប្រុសស្រី៣នាក់ លង់ទឹកស្លាប់ដោយសារ ឪពុកម្ដាយ ធ្វេសប្រហែល

ខេត្តកំពង់ធំ៖ ក្មេងប្រុសស្រី៣ នាក់ លង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង៣និង១៥នាទី ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស ... Read More »