ខេត្តកណ្តាល៖ ទីតាំងផ្ទះដាក់កោសជប់ យីហោ បាតដៃប្រសប់១៦៨ ដោះស្លែរ យូរហើយ ត្រូវបាននគរបាលការិយាល័យប្រឆាំងជួញដូរផ្លូវភេទ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយ លោកវរៈសេនិយិ៍ឯក រស់ សាវិន ប្រធានការិយាល័យ និងអង្គការមេត្រីអន្តរជាតិសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ ... Read More »
សម្រេចឃុំខ្លួនចោរឆក់ ប្លន់វ័យក្មេងម្នាក់ ដាក់ពន្ធនាគារព្រៃស
ភ្នំពេញ៖ ជនសង្ស័យជាចោរឆក់ ប្លន់វ័យក្មេងម្នាក់ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនិងបទល្មើសឆក់កាបូបតាមផ្លូវសាធារណៈ កាលពីរសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ទន់ គីមឡេង(ហៅ លោង) ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករជួសជុលម៉ាស៊ីននាវា ស្នាក់នៅផ្ទះលេខ១២ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ មន្រ្តីដដែលបន្តទៀតថា ជនត្រូវចោទត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃ ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខសាលាតិចណូ ផ្លូវសហព័ន្ធរុស្ស៊ី ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ បញ្ជូនមកការិយាល័យដើម្បីសាកសួរ ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរឹបអូសម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌ទឹកប៊ិចលាយស ស៊េរីឆ្នាំ២០១៨លេខតួ ៣៣៦០៥៦ លេខម៉ាស៊ីន ៣៣៦០១៧ ពាក់ស្លាកលេខភ្នំពេញ 1GY-1249 ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស។ គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទន់ គឹមឡេង នេះគឺជាបក្ខពួករបស់ក្រុមចោរឆក់ ប្លន់ ចំនួន៥នាក់ ដែលតុលាការទើបឃុំខ្លួនកាលពីសប្ដាហ៍មុននៅគុកព្រៃស ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនិងបទល្មើសឆក់កាបូបតាមផ្លូវសាធារណៈ ៕ស រស្មី Read More »
លម្អិតព័ត៌មាន ស្ដីពីការបង្ក្រាបទីតាំង ប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប
ខេត្តសៀមរាប៖ ការបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ក្នុងនោះស្រី៧នាក់ រិបអូសវត្ថុតាង សង្ស័យថ្នាំញៀន ខេតាមីន៣៦កញ្ចុប់តូច អិចស្តាសីចំនួន១៤គ្រាប់ ស្មើទំងន់២៧,១ ក្រាម ។ ... Read More »
សម្ដេចក្រឡាហោម ស ខេង ៖ មជ្ឈមណ្ឌលកំសាន្ត រ៉ក់ មានប៉ូលិសមួយចំនួនចូលទៅពាក់ព័ន្ធនៅក្នុងរឿងនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនហើយ
ភ្នំពេញ៖ ការបង្ក្រាបគ្រឿងញៀនមួយសំបុកធំនៅក្លឹបកំសាន្តរ៉ក់ មានប៉ូលិសមួយចំនួនចូលទៅពាក់ព័ន្ធនៅក្នុងរឿងនេះដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមត្ថកិច្ចបាន និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនហើយ ។ នេះបើតាមការបញ្ជាក់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ កាលពីរសៀល១៤កើត ... Read More »
កងទ័ពទាំងពីរ កម្ពុជា-សហព័ន្ធរុស្សី ពង្រឹងពង្រីក និងបង្កើន កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរទ្វេឡើងថែមទៀត
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក Aleksandr Basov ប្រធានផ្នែកស្ថាបនា ... Read More »
ជនជាតិចិនម្នាក់ជាជាងកញ្ចក់ ធ្លាក់ពីលើអគារ សំណង់ធនាគារ RHB ជាន់ទី៤ ស្លាប់នៅនឹងកន្លែង
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ជាជាងកញ្ចក់ បានធ្លាក់ពីលើអគារ សំណង់ធនាគារRHBជាន់ទី៤ បណ្តាលឲ្យស្លាប់ ស្ថិតនៅចំណុចអគារសំណង់RHB ផ្លូវលេខ១០៦ កែងផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចកខណ្ឌដូនពេញ កាលពីម៉ោងជិត៥រសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ជាង ១ម៉ឺននាក់ នៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១០,៦៨៩នាក់ ... Read More »
ប្រពន្ធឡើងបេះស្លឹកអំពិលបាក់មែកហៅប្តីមកជួយ មែកអំពិលបាក់មកធ្លាក់សង្កត់ប្តី របួសទាំងពីរនាក់
ខេត្តកំពង់ឆ្នាំង៖ ប្តីប្រពន្ធវ័យក្មេងដ៏កំសត់២នាក់ ម្នាក់បាក់ដៃ ម្នាក់ទៀតបាក់ជើង បានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ ប្តីប្រពន្ធពីរនាក់ រស់នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ... Read More »
សម្តេចតេជោ៖ កម្ពុជាត្រូវការរោងចក្រអគ្គិសនី ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី ២០ ខែ មីនា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ជម្រាបដល់បងប្អូនជនរួមជាតិទូទាំងប្រទេសបានជ្រាបថា កម្ពុជានឹងប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប ... Read More »
ប្រជាការពារម្នាក់ធ្លាក់ពីលើដើមត្នោតស្លាប់
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាប្រជាការពារភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង និងមានមុខរបរ ជាអ្នកឡើងត្នោត ត្រូវបានក្មេងឃ្វាគោប្រទះឃើញស្លាប់នៅក្រោមដើមត្នោតកាលពីវេលាម៉ោង២ និង២៨នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចដើមត្នោតមួយដើមដែលនៅខាងកើតសាលាបឋមសិក្សាវត្តភ្នំ ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ... Read More »
យន្តហោះដឹកអ្នកដំណើរ Iran Air ឆាបឆេះពេលចុះចត
ប៉ុន្តែថ្ងៃចុងក្រោយនេះ អ្នកធ្វើដំណើរតាមយន្តហោះមានក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលយន្តហោះដឹកអ្នកដំណើរជួបគ្រោះថ្នាក់ ជួបបញ្ហាគ្រឿងម៉ាស៊ីនជាបន្តបន្ទាប់ ។ ក្រោយគ្រោះថ្នាក់ សម្លាប់មនុស្សដល់ទៅ១៥៧នាក់ របស់ក្រុមហ៊ុន អាកាសចរណ៍ Ethiopian Airlines ។ ក្រោយគ្រោះថ្នាក់ យន្តហោះ Ethiopian ... Read More »
ខឹងចៅសុំលុយ២ម៉ឺនរៀល យាយចាក់សាំងដុតខោអាវ រាលដាលឆេះផ្ទះ បណ្តាលឲ្យស្លាប់ និងរបួសចៅ២នាក់
ខេត្តកំពង់ចាម ៖ ជម្លោះសុំលុយ២ម៉ឺនរៀលផ្តើមឲ្យកើតមានអគ្គិភ័យ រាលដាលឆាបឆេះផ្ទះអ្នកដទៃ រហូតមានអ្នកស្លាប់និងរងរបួស ដោយសារតែជម្លោះយាយនឹងចៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង១៦នាទី ស្ថិតនៅភូមិខ្ទួយ៤ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ... Read More »
សម្តេចតេជោ៖ ថ្ងៃទី ២៩ មីនា ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានចក្ខុវិស័យយូរអង្វែង
ខេត្តពោធិ៍សាត់៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅព្រឹកថ្ងៃទី២០ ខែមីនាថា ថ្ងៃទី ២៩ មីនា ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានចក្ខុវិស័យយូរអង្វែង ។ សម្តេចតេជោបញ្ជាក់នៅលើបណ្តាញសង្គមថា៖ «ឱកាសវិនិយោគនៅកម្ពុជា នៅថ្ងៃទី ... Read More »
Grab Financial Group ប្រកាសផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ SME នៅអាស៊ីអាគ្នេយ៍
សិង្ហបុរី ៖ Grab Financial Group (ស្ថាប័នហិរញ្ញវត្ថុរបស់ហ្គេ្រប) ដែលជា ស្ថាប័នបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេរបស់តំបន់អាស៊ីអាគ្នេយ៍ បានប្រកាសនៅថ្ងៃនេះអំពី យុទ្ធសាស្ត្រថ្មីរបស់ ខ្លួនដែលមានឈ្មោះថា «Grow with Grab (រីកចម្រើនជាមួយហ្គ្រេប)» ... Read More »
ពលរដ្ឋខ្មែអ៊ីស្លាម៥០០គ្រួសារ នៅស្រុកក្រគរ ទទួល អំណោយមនុស្សធម៌ ជាគម្ពីអាលគួរអាន និងសម្លៀកបំពាក់សូត្រធម៌ ពីអ្នកតំណាងរាស្រ្តខេត្តពោធិ៍សាត់ និងភ្នំពេញ
ខេត្តពោធិ៍សាត់៖ លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងលោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រ មណ្ឌលភ្នំពេញ បានចូលរួមជាអធិបតីក្នុងពិធីសំណេះ សំណាល នាំយកអំណោយមនុស្សធម៌ ជាសារ៉ុង និងសំលៀកបំពាក់ថ្វាយបង្គុំ ... Read More »
ជនជាតិបរទេសម្នាក់ ទៅអង្គុយលំហែកាយនៅមាត់ទន្លេ ត្រូវចោរឆក់ខ្សែក បានសម្រេច
ភ្នំពេញ៖ ជនជាតិបរទេសម្នាក់បានដើរមកអង្គុយលេង នៅលើសួនច្បារមាត់ទន្លេ ហើយត្រូវបានចោរស្រី២នាក់ ធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៤៨ នៅចំណុចម្តុំផ្សារកណ្តាល១ ខណ្ឌដូនពេញ ... Read More »
ក្លឹបកម្សាន្ត យីហោ ម៉ៃអាមី ត្រូវអាជ្ញាធរចុះបិទអាជីវកម្មទាំងយប់ ដោយសារផ្គើនការណែនាំ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយ លោក ព្រុំ សំខាន់ អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចាត់វិធានការក្តៅ ចុះបិទ អាជីវកម្ម ជាលើកទី៣ ចំពោះក្លឹបកម្សាន្ត យីហោ ម៉ៃអាមី ... Read More »
ប្រធានក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិព្រមានប្រាប់សម្តេចនាយករដ្ឋមន្រ្តីដកតំណែងអភិបាលស្រុកជាំក្សាន្ដរឿងឈូសឆាយដីប៉ះពាល់ពលរដ្ឋ
ខេត្តព្រះវិហារ ៖ ករណីលោក លាស់ ថេតរ៉ាម៉ា នាយកក្រុមហ៊ុនសហគមន៍អភិ វឌ្ឍន៍ជាតិដែលបានព្រមានលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ ខេត្ត ព្រះវិហារថានឹងប្រាប់ទៅនាយករដ្ឋមន្ដ្រីឲ្យ ដករូបលោកចេញពីអភិបាលស្រុកជាំក្សាន្ដ បើនៅតែរារាំងការឈូសឆាយដីដែល នាយកក្រុមហ៊ុនរូបនេះចាត់ទុកថាជាការ ... Read More »
នៅថ្ងៃទី២១ ខែមីនា ព្រះអាទិត្យនឹងរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត
ខេត្តសៀមរាប ៖ នៅថ្ងៃ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩នេះ ព្រះអាទិត្យនឹងរះ ចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ពោល គឺចាប់ម៉ោង៥និង៥០នាទីព្រឹកព្រលឹមស្រាងៗ ... Read More »
ស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់ ដោយសារបាក់អាគារនៅឥណ្ឌា
អាគារកំពុងតែសាងសង់ បានបាក់ស្រុត បណ្តាលឲ្យមនុស្សប្រមាណ៤០នាក់ ជាប់គាំងនៅក្រោមគំនរបាក់បែក ។ មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្ស ២នាក់ស្លាប់ និង២៨នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់បាក់រំលំអាគារកំពុងតែសាងសង់ នៅក្នុងរដ្ឋ Karnataka ភាគនិរតីប្រទេសឥណ្ឌា ។ ... Read More »
សម្តេចតេជោហ៊ុន សែន សប្បាយចិត្តណាស់ ដែលបានមកជួបកូនក្មួយជាកម្មករ កម្មការនីនៅខេត្តពោធិសាត់
ខេត្តពោធិ៍សាត់៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី២០ ខែមីនាថា៖ «ថ្ងៃនេះ ពូសប្បាយចិត្តណាស់ ដែលបានមកជួបកូនក្មួយជាកម្មករ កម្មការនីនៅខេត្តពោធិសាត់។ ពូសុំអរគុណកូនក្មួយទាំងនៅទីនេះ និងនៅតាមរោងចក្រទូទាំងប្រទេស ដែលបានបំពេញការងារសំខាន់ចំនួន២គឺៈ ១)កូនក្មួយបានទៅបោះឆ្នោត កាលពីថ្ងៃទី ២៩ ... Read More »
ពិតជាអស្ចារ្យមែន!! បុរសម្នាក់បើករថយន្តស៊េរីទំនើបបុកទ្រូងផ្លូវដាច់កង់មុខអស់១ នៅតែបើកបានជិត១ពាន់ម៉ែត្រ
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ បានពន្លះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ នៅទល់មុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរឆ្លងកាត់កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃអង្គារ ... Read More »
រថយន្តតូយូតាព្រូសបុកម៉ូតូឌ្រីម ប៉ើងជាងដប់ប្រាំម៉ែត្រ របួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបោះពួយយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូទាំងកំរោល បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាម៉ុយឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៩ ខែមីនា ... Read More »
លិខិតមិត្តអ្នកអាន៖ គ្រឿងញៀននៅរ៉ក់ មិនទាន់ ខ័ណ្ឌចប់
ការចាប់លោកឧកញ៉ា គិត ធាង ម្ចាស់ទីតាំងក្លិបកម្សាន្តរ៉ក់ ពាក់ព័ន្ធនឹងជំនួញជួញដូរ និងប្រើប្រាស់គ្រឿងញៀន មិនទាន់បញ្ចប់ទេ ។ នេះជាការលើកឡើងរបស់សម្តេចក្រឡហាហោម ស ខេង ។ យ៉ាងដូច្នេះធ្វើឲ្យយើងខ្ញុំជាប្រជាពលរដ្ឋមានជំនឿ និងទំនុកចិត្តយ៉ាងមុតមាំ ទៅលើរាជរដ្ឋាភិបាល ... Read More »
ខឹងប្តីក្មេងមានស្រីថ្មី ប្តឹងនគរបាលថា ចោរលួចម៉ូតូ
ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ រត់ទៅប្តឹងនគរបាល ខណ្ឌពោធិសែនជ័យ ថា ចោរលួចម៉ូតូ ខណៈដែលម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS ផង កម្លាំងសមត្ថកិច្ច ឮថាចោរលួចម៉ូតូ ស្រែកតាមវិទ្យុទាក់ទង ផ្អើលកម្លាំងសមត្ថកិច្ចអស់មួយចំហៀងក្រុងភ្នំពេញ មានខណ្ឌពោធិសែនជ័យ ... Read More »
សំណុំរឿងបាញ់សម្លាប់បណ្ឌិត កែម ឡី ជិតដល់ទីបញ្ចប់ហើយ កំពុងដំណើរការនីតិវិធីនៅតុលាការកំពូល
ភ្នំពេញ៖ សំណុំរឿងបាញ់សម្លាប់បណ្ឌិតកែម ឡី ដ៏កក្រើក ចំកណ្តាលរាជធានីភ្នំពេញ ជិតដល់ទីបញ្ចប់ហើយ ដោយបានដំណើរការនីតិវិធីនៅតុលាការកំពូល ។ តុលាការកំពូល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ បើកសវនាការបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ អឿត ... Read More »
រថយន្តពីរគ្រឿងបុកកគ្នាត្រង់ចំណុចផ្លូវបែកជាបួន ឈ្លោះប្រកែកយកត្រូវរៀងខ្លួន ចុងក្រោយយកទៅជួសជុលខ្លួនឯង
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស RX-330 មួយគ្រឿង ជ្រុលទៅបុករថយន្តម៉ាក KlA ក្រុមហ៊ុនស្រាបៀរកម្ពុជា ត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះ កើតឡើងកាពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ... Read More »
ដកកាំភ្លើងបាញ់មេឃ២គ្រាប់ ផ្អើលសមត្ថកិច្ចទាំងយប់
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីលឺស្នូរសំឡេងគ្រាប់កាំភ្លើងចំនួន២គ្រាប់ បន្លឺឡើងកណ្តាលទីក្រុងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុ រួចជិះម៉ូតូគេចខ្លួនបាត់ បង្កឲ្យមានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ទាំងយប់ នៅចំណុចផ្លូវ២៧៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន ។ តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ ... Read More »
រថយន្តម៉ាស្តាបើកលឿនចូលគន្លងផ្លូវម្ខាងទៀត ជ្រុលបុករថយន្តហ៊ីយ៉ាន់ដាយរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ម៉ាស្តាលឿន រេចង្កូតចូលផ្លូវខាងឆ្វេង ហើយបានជ្រុលទៅបុក និងរថយន្ត សណ្តោងដឹកទំនិញមួយគ្រឿងទៀត បណ្តាលឲ្យ រងការខូចខាតរថយន្តទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ជាង ១ម៉ឺននាក់ នៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១០,៦៨៩នាក់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច