ព័ត៌មានទាន់ហេតុការណ៍៖
'

សឿន វីតា សារភាពថាធ្លាប់បាក់ទឹកចិត្តស្ទើតែបោះបង់សិល្បៈចោល

ភ្នំពេញ៖ ក្រោយប្រឡូកក្នុងអាជីពសិល្បៈជាង១០ឆ្នាំ តារាសម្តែងប្រុស សឿន វីតាទើបតែលេចមុខមាត់ខ្លាំងនឹងការងារសម្តែងភាពយន្តក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកថា កន្លងមកលោកធ្លាប់បាក់ទឹកចិត្តរហូតចង់បោះបង់ការតស៊ូចោលព្រោះតែចំណូលនៃការសម្តែងស្ទើរចំណាយមិនគ្រប់នោះ។ សឿន វីតា បញ្ជាក់ថា លោកចាប់ផ្តើមថតតាំងពីតួកំប៉ិកកំប៉ុក តួអមឆាក ដែលពេលខ្លះសុំគេថត ពេលខ្លះបានប្រាក់បន្តិចបន្តួត្រឹមមួយចម្អែតក្រពះ។ លោកថា ... Read More »

នី រតនា និងសួស វីហ្សា ភាពយន្តភាគរឿង កង្កែបស្នេហ៍ព្រះនាងម្ចាស់

ភ្នំពេញ៖ ម្ចាស់ជ័យលាភី Cambodia idol រដូវកាលទី១លោក នីរតនា កំពុងលេចធ្លោរជាមួយនឹងស្នាដៃបទចម្រៀងថ្មីៗរបស់ខ្លួន។ ពេលនេះ ស្រាប់តែលោកទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាសរឿង កង្កែបស្នេហ៍ព្រះនាងម្ចាស់ ដោយចាប់ដៃគូសម្តែងជាតួឯកជាមួយកញ្ញា សួស វីហ្សា។ ដំណឹងទទួលបានតំណែងតួឯកនេះបានលេចចេញក្រោយពេលតារាចម្រៀងរួមដំបូលជាច្រើនបន្តបន្ទាប់ ចេញសម្រុកថតភាពយន្តភាគដូចជា ... Read More »

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនស្ត្រីម្នាក់ជេរប្រមាថប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន

  ប៉ោយប៉ែត៖ នារីម្នាក់ដែលបានជេរប្រមាថ មាក់ងាយ និងចោទប្រកាន់គ្មានការពិតទៅលើសម្តេចតេជោហ៊ុន សែន ប្រមុខដឹកនាំ រាជរដ្ឋាភិបាលត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំខ្លួនយកទៅសាកសួរកាលពីរសៀលម៉ោង៤និង១៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ នារីរូបនោះ បានប្រើគណនីហ្វេសប៊ុកឈ្មោះ ... Read More »

អ-ហ ខណ្ឌទួលគោកចាប់បានថ្នាំញៀនច្រើនកញ្ចប់ ឆែករកឃើញកាំភ្លើងខ្លីមួយដើម

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកខណៈជិះម៉ូតូល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន បានឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតកាំភ្លើងខ្លីមួយដើម និងថ្នាំញៀនជាច្រើនកញ្ចប់ កាលពីវេលាម៉ោង២កន្លះរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ម្តុំរោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ប្រាក់ ... Read More »

ការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីនយ៉ា ធ្វើឲ្យរដ្ឋាភិបាល មីយ៉ាន់ម៉ាលង់ក្នុងវិបត្តិ

នៅពេលនេះមានពលរដ្ឋរ៉ូហ៊ីនយ៉ា រាប់សែននាក់បាននាំគ្នាគេចខ្លួនចេញពីការបើសម្អាត របស់កម្លាំងទាហានរដ្ឋាភិបាល មីយ៉ានម៉ា បង្ករឲ្យមានអ្នកស្លាប់ និងភៀសខ្លួនជាច្រើន ។អង្គការសហប្រជាជាតិបានអំពាវនាវរកជំនួយដ៏ធំសម្រាប់ពួកមូស្លីមជិត៤សែននាក់ដែលភៀសខ្លួនពីមីយ៉ានម៉ាមកកាន់ប្រទេសបង់ក្លាដែស អង្គការសហប្រជាជាតិ បានបង្ហាញក្តីព្រួយបារម្ភថាចំនួនជនភៀសខ្លួននេះនឹងនៅតែបន្តកើនឡើងតទៅទៀត នៅពេលដែលអំពើហឹង្សា នៅតែបន្ត ។នៅពេលនេះ ទាហានមីយ៉ានម៉ានៅតែមិនព្រមបញ្ចប់នូវអ្វីដែលអ្នករិះគន់ហៅថាជាទង្វើបោសសម្អាតជនជាតិភាគតិចទេនោះ។ នៅសប្តាហ៍ក្រោយនេះ លោកស្រី ... Read More »

តាកូម៉ាបុកម៉ូតូបែកប្រអប់ជើងនារីម្នាក់រួចបើករត់ នគរបាលតាមចាប់ជាប់

ភ្នំពេញៈ ជនរងគ្រោះជានារីភេទម្នាក់ក្នុងចំណោម២នាក់ ត្រូវរថយន្តមួយគ្រឿងបើកបរមិនប្រុងប្រយ័ត្នបុករងរបួសបែកប្រអប់ជើង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ អូន ម៉េងអាយ ... Read More »

សង្ស័យស្រវឹងបើករថយន្តទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្នន់ ខណៈជិះម៉ូតូដឹកគ្នាក៏ត្រូវរថយន្តយ៉ាងលឿនដូចហោះបោះពួយមកបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ ... Read More »

សម្តេចតេជោ៖ ថ្ងៃនេះបិណ្ឌ១១ហើយ សង្ឃឹមថាបងប្អូនជនរួមជាតិបានចូលរួមកាន់បិណ្ឌ និងបានទៅវត្តបានមួយ ចំនួនហើយ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ថ្ងៃនេះបិណ្ឌ១១ហើយ សង្ឃឹមថាបងប្អូនជនរួមជាតិបានចូលរួមកាន់បិណ្ឌ និងបានទៅវត្តបានមួយ ចំនួនហើយ។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស និងបងប្អូនកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន និងបងប្អូនកងទ័ពដែលកំពុងបំពេញការងារបេសកម្មអង្កការសហប្រជាជាតិនៅក្រៅប្រទេស បានសប្បាយរីករាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងទទួលនូវពុទ្ឋពរទាំង៥ប្រការ គឺអាយុ ... Read More »

កុមារាអាយុ២ឆ្នាំម្នាក់លង់ទឹកស្លាប់ខណៈឪពុករវល់រកស៊ីបញ្ចូលហ្គាស

ខេត្តកណ្ដាលៈ ឪពុករវល់រកស៊ីបញ្ចូលហ្គាសកូនទៅលេងទឹកបណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣និង០៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល ។ មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ឡា រក្សា ភេទប្រុស ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងបាក់មួយដើមបណ្តាលឲ្យរថយន្តខ្ទេចស្ទើរទាំងស្រុង

ភ្នំពេញ៖ បង្គោលភ្លើងមួយដើមបានបាក់ ចំណែករថយន្តខ្ទេចស្ទើរទាំស្រុង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារទ្រមេឃ ខណះបុរសម្នាក់បានបើករថយន្តក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយរ៉េចង្កូតជ្រុលទៅបុកឃឿនទ្រូងផ្លូវនិងផ្លោងទៅបុកបង្គោលភ្លើងបន្ថែមទៀត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះសំណាក់ “មហាលៀប ” តាមបណ្ដោយផ្លូវជាតិលេខ៦ ... Read More »

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ៖​ មន្ត្រី​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​ខុសច្បាប់​ ធ្វើ​ឱ្យ​ទីផ្សារ​ជ្រូក​ក្នុង​ស្រុក​ដួលរលំ​

ភ្នំពេញ​៖ ​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​ នឹង​ធ្វើ​​ឱ្យ​ទីផ្សារ​ជ្រូក​ក្នុង​ស្រុក​ដួលរលំ​ ដោយសារ​មន្ត្រី​មួយ​ចំនួន​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​ខុសច្បាប់​ ជាថ្នូរនឹង​លាភសក្ការៈ​ ។​ នេះ​ជា​ការ​លើកឡើង​របស់​លោក​ ស្រ៊ុន​ ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ។​ ការ​លើកឡើង​នេះ​ បន្ទាប់​ពី​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា​ ថ្មីៗ​នេះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ដឹក​ជ្រូក​ខុសច្បាប់​ជាង​២០០ក្បាល​ របស់​ក្រុមហ៊ុន​ ... Read More »

បុរសម្នាក់រងរបួសធ្ងន់ ខណៈបើករថយន្តបុកខឿនទ្រូងផ្លូវក្រឡាប់ជាច្រើនត្រឡប់

ភ្នំពេញៈ បុរសម្នាក់បានបើកបរថយន្តរេចង្កូតទៅបុកខឿនទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ ចំណែកអ្នកបើកបរបានរងរបួសធ្ងន់ធ្ងរ ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២:៣០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ... Read More »

ភ្ញៀវទេសចរណ៍អាចប្រើប្រាសប័ណ្ណវីសាដើម្បីទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សកល បានប្រកាសអំពីការទទួលយកការទូទាត់តាមប័ណ្ណវីសា ចំពោះការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរពេញនិយមបំផុតរបស់ពិភពលោក ដើម្បីរួមចំណែកជម្រុញវិស័យទេសចរណ៍ និងបង្កើនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ទៅជាការទូទាត់តាមបែបអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។ យោងតាមក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា ប្រាសាទអង្គរវត្តជាប្រាសាទមួយក្នុងចំណោមវិមានសាសនា ធំៗជាច្រើន ហើយក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចរអន្តរជាតិជាង 2លាននាក់ ។លោក Sean ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀន

ខេត្តស្វាយរៀង៖ នគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង និងនគរបាលជំនាញខេត្តបានចុះបង្ក្រាបករណីប្រើប្រាស់ថ្នាំញៀន ឃាត់ខ្លួនបានយុវជនសង្ស័យ២នាក់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិមេភើ្លង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ... Read More »

បុរសជនជាតិចិនម្នាក់បើកម៉ូតូបុកគោយន្តកន្ត្រៃយ៍ រងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ បុកនឹងគោយន្តកន្ត្រៃយ៍ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង១៦និង២៩នាទីល្ងាចថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ០៦ ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

វិភាគអន្តរជាតិ៖ ក្រុមភេរវកម្ម IS កំពុងប្រែក្លាយតំបន់អាស៊ីភាគអាគ្នេយ៍ជាទីតាំងទីពីររបស់ខ្លួន

កម្លាំងក្រុមភេរវកម្ម IS បានផ្សព្វផ្សាយ នូវឃ្លីបវីដេអូមួយ អំពាវនាវដល់ពលរដ្ឋ ដែលគាំទ្រក្រុមរបស់ខ្លួននៅទូទាំងពិភពលោក បន្តធ្វើដំណើរ តែពេលនេះ មិនមែនទៅកាន់ស៊ីរីឬអីុរ៉ាក់នោះឡើយ គឺទៅកាន់ ប្រទេសហ្វុីលីពីន វិញម្តង។ ឃ្លីបវីដេអូខាងលើគឺជាភស្តុតាងបង្ហាញឲ្យឃើញថាក្រុមភេរវកម្ម IS កំពុងតែបាត់បង់ទីតាំងយុទ្ធសាស្ត្រនៅក្នុងប្រទេស ... Read More »

កូរ៉េខាងជើងព្រមានឲ្យជប៉ុនស្គាល់រសជាតិបរមាណូជាលើកទីពីរ

ជប៉ុនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលទទួលរងការវាយប្រហារ ដោយគ្រាប់បែកបរមាណូនៅក្នុងសម័យ សង្គ្រាមលោកលើកទីពីរ នៅទីក្រុងហីុរ៉ូស៊ី ម៉ានិង ណាហ្គាសាគី ពីសំណាក់អាមេរិក ។ នៅពេលនេះ កូរ៉េខាងជើង ក៏បានព្រមាន ដល់ជប៉ុន ថានឹងប្រើប្រាស់បរមាណូដើម្បីកម្ទេចប្រទេស(ព្រះអាទិត្យរះ)មួយនេះ។ ការប្រកាសរបស់កូរ៉េខាងជើងបានធ្វើឲ្យស្ថានភាពកាន់តែតានតឹងមួយកម្រិតទៀត។ ... Read More »

វាយប្រហារភេរវកម្មផ្ទួនៗគ្នាស្លាប់និងរបួសជិត២០០នាក់

ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់ កំពុងតែបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអីុរ៉ាក់ ដោយក្រុមនេះបានបាត់បង់ទីតាំងគ្រប់គ្រងបែកខ្ញែកលាក់ខ្លួននៅគ្រប់ទិសទីបន្លំជាមួយពលរដ្ឋបង្កើនការវាយប្រហារ អត្តឃាតតាមបែប(ចចកឯកា) គឺវាយ ប្រហារដោយឡើងគម្រោងម្នាក់ឯង ។ សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ថា ក្រុមភេរវកម្មបានបើកការវាយប្រហារបណ្តាលឲ្យមាន ... Read More »

ប្រទេសកូរ៉េខាងត្បូងមានគម្រោងផ្តល់ជំនួយ គិតជាទឹកប្រាក់៨លានដុល្លារដល់កូរ៉េខាងជើង

កូរ៉េខាងត្បូងនៅថ្ងៃទី១៤ខែកញ្ញាបានប្រកាសថា អាចនឹងផ្តល់ជំនួយគិតជាទឹកប្រាក់៨លានដុល្លារ ដល់ កូរ៉េខាងជើង តាមរយៈអង្គការអន្តរជាតិ ដើម្បីជំរុញឲ្យ មានទំនាក់ទំនង ប្រទេសទាំងពីរ បើទោះ បីមានវិវាទផ្នែកនយោបាយ តឹងតែងក្តី។ សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឯកភាពជាតិ កូរ៉េខាងត្បូង បានឲ្យដឹងថា ... Read More »

រថយនមតក្រឡុកស៊ីម៉ង់ត៍ធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងត្រាំទឹក

ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរថយន្តក្រឡុកស៊ីម៉ង់ត៍បានបើកជៀសគ្នាបណ្តាលឲ្យបាក់ដីមាត់ផ្លូវក្រឡាប់ផ្ងាជើងត្រាំទឹកប្រឡាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧​ នៅផ្លូវលំមួយខ្សែ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ ​ តាមសាក្សីពីប្រជាពលរដ្ឋបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខភ្នំពេញ3A 1372 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុក៏បានអែបគៀនដើម្បីជៀសរថយន្តមួយគ្រឿងទៀតដែលមកខាងមុខភ្លាមនោះស្រាប់តែបាក់ដីមាត់ប្រឡាយក្រឡាប់រថយន្តចូលទៅក្នុងទឹកផ្ងាជើងតែម្តង​ តែសំណាងល្អតៃកុងលោតចេញទាន់មិនមានរងរបួសនោះទេ។ ... Read More »

រថយន្តពាក់ស្លាកលេខរដ្ឋ ចតកណ្តាលទ្រូងផ្លូវរដ្ឋ គ្មានជំពាក់អ្នកណាម៉ារៀល

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មានរថយន្ត ម៉ាកPRADO ពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខរដ្ឋ២៥-២.០២ ០២ បានឈប់សំចតជិតដល់កណ្តាលទ្រូងផ្លូវលេខ១០៨ នៅខាងមុខភោជនីយដ្ឋាន(សេវេនប្រាយឃីង) ខាងកើតស្ពាននាគក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហាក់ដូចគ្មានជំពាក់អ្នកណាម៉ារៀល ដោយមិនខ្វល់ពី ផលលំបាកដល់អ្នកដទៃក្នុងការធ្វើចរាចរណ៍នោះឡើយ ... Read More »

នគរបាលខណ្ឌដូនពេញចាប់ ម៉ូតូកែច្នៃ ៥គ្រឿងយកទៅណែនាំ និងផាកពិន័យ

ភ្នំពេញៈ បើទោះបីមួយរយៈពេលកន្លងមកនេះ អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ មានវិធានការណ៍ទប់ស្កាត់ដល់ជនជិះម៉ូតូកែច្នៃបំពង់ស៊ីមាំង និងដាក់ភ្លើងឡាស៊ែរ ខុសពីលក្ខណៈដើម នាំឲ្យប៉ះពាល់ដល់អ្នកជិតខាង និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សមួយចំនួនមិនអនុវត្តតាមឡើយ ជាពិសេសក្រុមយុវជនស្ទាវៗតែម្តង ។ ជាក់ស្តែងម៉ូតូកែច្នៃ ខុសបច្ចេកទេសចំនួន៥គ្រឿង ត្រូវបាននគរបាលខណ្ឌដូនពេញ ... Read More »

លោកឃួង ស្រេង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពជួរមុខនៅព្រំដែនឡាវ

ខេត្តស្ទឹងត្រែង៖ លោកឃួង ស្រេង អិបាលរាជធានីភ្នំពេញ អញ្ចើងចុះសួរសុខទុក និងអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ជូនដល់កងកម្លាំងទាហានជួរមុខ កងពលតូចលេខ១២៨ នៅព្រំដែនកម្ពុជា ឡាវ ... Read More »

ពិធីក្រុងពាលីដង្ហែលិង្គព្រះឥសូរពីជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ៖ លោកគឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហាររួមទាំង លោកប្រធានអនុប្រធាននាយកដ្ឋានរម ណីយដ្ឋាននិងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានប្រារព្ធពិធីពាលីក្រុងសូម សេចក្តីសុខក្នុងឱកាសដង្ហែលិង្គព្រះឥសូរយកទៅរក្សាទុកក្នុងសារមន្ទីរសកលធម្ម​ជាតិសម្តេចតេជោក្រោយពីក្រុមការងារ​បុរាណ​វិទូបានប្រទះឃើញនៅលើថ្ម​កម្រាល​​ខឿនខាងក្រោមនៃជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។ ពិធីនេះ​ប្រារព្ធ​ធើ្វ​ឡើងនៅ​រសៀលថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ២០១៧ ។ លោក គឹម សេតារា ប្រធានអាជ្ញាធរ ... Read More »

អាជ្ញាធរនៅស្រុកជាំក្សាន្តខេត្តព្រះវិហារចូលរួមកិច្ចប្រជុំទ្វេភាគីនៅស្រុកកាន់ត្រាឡាក់ប្រទេសថៃ

ខេត្តព្រះវិហារ៖ អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង និងជាតំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ស្រុកនិងថ្នាក់ស្រុក ដែលធ្វើឡើងនៅក្នុងស្រុកកាន់ត្រាឡាក់ ខេត្តស៊ីសាកេត ពីថ្ងៃទី១៣ដល់ទី១៤ ខែ កញ្ញា ... Read More »

រថយន្តដឹកមាន់បើកបុកម៉ូតូបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់ម្នាក់នៅស្រុកទ្រាំង

ខេត្តតាកែវ៖ យ៉ាងហោចណាស់មាន មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើត ឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៧យប់នៅលើផ្លូវជាតិលេខ២ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៨៥-៨៦ ស្ថិតក្នុង ភូមិគោកញាក់ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តហាយព្រីតលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់រថយន្តហោះគងរបាំងថ្ម

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនហើយមិនប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់ហើយរថយន្តហោះទៅគងនៅលើរបាំងថ្មបែកចង្កៀងនិងកាង មុខមួយចំហៀងខាងឆ្វេងទៅមុខលែងរួច ខូចខាតយ៉ាងដំណំ តែសំណាងអ្នកបើក បររងរបួសស្រាល។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ត្រង់ចំណុចមុខរោងចក្របារី ស្ថិតនៅក្នុង ភូមិព្រែកតានូ ... Read More »

បើកបរក្នុងល្បឿនលឿនបុកគ្នាពេញទំហឹងរបួសធ្ងន់ទាំងសងខាង

ខេត្តតាកែវ៖ ម៉ូតូ២គ្រឿងបើកបរក្នុង ល្បឿនលឿនបានបុកគ្នាបណ្តាលឲ្យរបួស ធ្ងន់ទាំងសងខាង ដែលហេតុការណ៍នេះ បានកើតឡើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង៥និង៤៥នាទី នៅលើ ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣១-៣២ ត្រង់ចំណុចភូមិឃ្លាំងសម្បត្តិ ... Read More »

អឺរ៉ុបរងការខាតបង់ជាច្រើនដោយសារតែការដាក់ទណ្ឌកម្មរុស្ស៊ី

ច្បាប់ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីរបស់ សហគមន៍អឺរ៉ុប បានធ្វើឲ្យសេដ្ឋកិច្ចអឺរ៉ុប ត្រូវខាតបង់រហូតដល់ទៅ ៣,២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ចំណែកភាគីរុស្ស៊ីក៏រងការខាតបង់សេដ្ឋកិច្ច យ៉ាងតិច៥៥ពាន់លានដុល្លារក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។ ព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយ តាមសេចក្តីប្រកាស់ របស់ លោក Idris Jazairi ឧប្បការីអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហារងផលប៉ះពាល់ ... Read More »