ព័ត៌មានទាន់ហេតុការណ៍៖
'

ស្តេចថ្មីថៃទទួលបានសិត្ធគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់

ថៃបានកែប្រែច្បាប់ស្តីពីទ្រព្យសម្បត្តិរបស់រាជ្យវង្សដើម្បីប្រគល់ទ្រព្យសម្បត្តិទាំងអស់ដល់ព្រះមហាក្សត្រ Maha Majiralongkorn គ្រប់គ្រងបន្តដែលមានប្រាក់រាប់សិនពាន់លានដុល្លារអាមេរិក។ ច្បាប់ស្តីពីកម្មសិទ្ធត្រូវបានប្រកាសនៅក្នុងសាលប្រជុំនៅរាច្យវាំងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ ច្បាប់ថ្មីនឹងជំនួសច្បាប់ចាស់កាលពីឆ្នាំ១៩៣៦ ហើយក៏ជាការកែប្រែច្បាប់ដំបូងបង្អស់ពាក់ព័ន្ធទ្រព្យសម្បត្តិមហាសាលរបស់ស្តេច។ នេះគឺជាការផ្លាស់ប្តូរថ្មីបំផុតក្នុងការប្រគល់សិទ្ធដល់ព្រះមហាក្សត្រដែលទើបតែបានឡើងគ្រោងរាជ្យសម្បត្តិកាលពីខែធ្នូឆ្នាំ២០១៦ ជំនួសអតីតព្រះមហាក្សត្រ ភូមិប៊ុល ដែលបានចូលទិវង្គត់ក្រោយការគ្រោងរាច្យសម្បត្តិអស់៧ទស្សវតន៍កន្លងមក។ ចំនួនទឹកប្រាក់ពិតប្រាកដរបស់ស្តេចថៃមិនត្រូវបានប្រកាសឲ្យដឹងនោះឡើយ។ ប៉ុន្តែតាមការប៉ាន់ប្រមាណកន្លងមកគឺមានទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារអាមេរិក ... Read More »

បើករថយន្តដឹកអីវ៉ាន់ទាំងងងុយដេកជ្រុលល្បឿនបុកខឿនសួនច្បារ និងស្លាកប៉ាណូ កល់រថយន្តជាប់ទៅមុខលែងរួច

ភ្នំពេ៖ រថយន្តដឹកអីវ៉ាន់១គ្រឿង ម៉ាកហុីយ៉ាន់ដាយគា ត្រូវម្ចាស់បើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកស្លាកប៉ាណូនៅកណ្តាលសួនច្បារបន្ថែមទៀត បណ្តាលឲ្យបាក់អស់១ ចំណែករថយន្តកល់ជាប់នឹងខឿនទៅមុខលែងរួចតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងែទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

ជិះម៉ូតូជាមួយសង្សារ ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ បានសម្រេចទាំងព្រឹក

ភ្នំពេញ៖ មួយរយះនេះគេឃើញក្រុមចោរឆក់ដដែរនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ចាប់ផ្ដើមកក្រើកឡើងវិញហើយ ហើយសកម្មភាពចេញឆក់ កាបូប ខ្សែរក ទូរស័ព្ទដៃ នៅតែបន្តជារៀងរាល់ថ្ងៃបានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចចំពោះក្រុមចោរទាំងអស់នោះ ដោយពួកគេពេលចេញធ្វើសកម្មភាពម្តងៗតែងតែមានអ្នកបិតគូទពីក្រោយ ស្រាប់ធាក់ជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះខ្លះដួលបោកទៅនឹងថ្នល់របួសធ្ងន់រហូតដល់ស្លាប់ក៏មាន ។ ជាក់ស្តែងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៨៨ ផ្លូវកម្ពុជាក្រោម ... Read More »

ជប៉ុនមិនគាំទ្រកូរ៉េខាងត្បូងចរចាជាមួយកូរ៉េខាងជើង

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា អាទិភាពនាពេលនេះ គឺបង្កើនគំនៀបទៅលើកូរ៉េខាងជើងតាមរយៈការដាក់ទណ្ឌកម្ម មិនមែនជាពេលវេលាចរចាដូចអ្វីដែលកូរ៉េខាងត្បូងបានស្នើរកូរ៉េខាងជើងនោះ។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Norio Maruyama បាននិយាយទៅកាន់សារព័ត៌មាននៅទីក្រុងញ៉ូវយ៉កកាលពីថ្ងៃទី១៧ ខែកក្កដា ថា «នេះមិនមែនជាពេលវេលាសម្រាប់ចរចានោះឡើយ គឺជាពេលវេលាសម្រាប់ដាក់គំនៀបទៅលើកូរ៉េខាងជើង»។ នៅពេលនេះរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពកូរ៉េខាងជើង។ សារព័ត៌មាន ... Read More »

លិចនាវានៅប្រទេសកាមេរូនទាហានរាប់សិបនាក់បាត់ខ្លួន

កាលពីថ្ងៃទី១៦ ខែកក្កដា នាវា១គ្រឿង របស់យោធាកាមេរូនបានក្រឡាប់លិចនៅតំបន់សមុទ្រ ភាគខាងត្បូងប្រទេសនេះ បណ្តាលឲ្យទាហានរាប់សិបនាក់បាត់ខ្លួន។ សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីយោធាបានឲ្យដឹងថា នាវាបានលិចស្ថិតនៅតំបន់ចន្លោះទីក្រុង Limbe និង Bakassi របស់ប្រទេសកាមេរូន។ នាវាខាងលើដឹកទាហានរាប់សិបនាក់ ... Read More »

ដួលម៉ូតូសន្លប់ឈឹង ឯក្រុមចោរបានឆក់កាបូបលុយយកទៅបាត់

ភ្នំពេញៈ ជនសង្ស័យពីរនាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់បានសម្រេច បណ្តាលឲ្យស្រី្តរងគ្រោះដួលម៉ូតូបោកនឹងផ្លូវសន្លប់ឈឹង ហើយភ្លាមនោះត្រូវអ្នកធ្វើដំណើរតាមផ្លូវជួយគក់ច្របាច់ឲ្យដឹងខ្លួនឡើងវិញ តែមានស្មារតីមិន នឹងនឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកកក្កដា នៅខាងមុខស្ថានទូតបារាំង ក្បែរគល់ស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ឆ្នាំ២០១៧ ។ ... Read More »

Man Cityប្រមាញ់បានខ្សែការពារ Kyle Walkerពីមាន់ខ្នាយមាស

ក្លិប Manchester City បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែការពារ Kyle Walker របស់ក្រុម Tottenham ក្នុងទឹកប្រាក់ ៥៤ លានផោន។ ខ្សែការពារស្លាបស្តាំWalker ធ្លាប់ជាជម្រើសជាតិអង់គ្លេស២៧ប្រកួត និងបានចំណាយពេល៨ រដូវកាលនៅ ... Read More »

រួមរ័កតាំងអាយុ១៤ឆ្នាំ មានផ្ទៃ៥ខែ ចង់ដោះដៃចោលអូន ទីបំផុតជាប់ខ្នោះ

ខេត្តកណ្តាលៈ យុវជនម្នាក់លួចទំនាក់ទំនងស្នេហាជាមួយក្មេងស្រីវ័យ១៤ឆ្នាំ រហូតជ្រុលជ្រួសធ្វើឲ្យ​នាងមានផ្ទៃពោះ៥ខែ ចង់ដោះដៃមិនព្រមចូលស្តីដណ្តឹង ធ្វើឲ្យឪពុកម្តាយខាងស្រីផ្ទុះក្តីខឹងសម្បា​ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ចាប់​ខ្លួន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ តាមការឯកភាពពីលោកព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តកណ្តាល ... Read More »

ស្មាតហ្វូន Nokia 8 បានបង្ហាញរូបភាពលេចធ្លាយដោយកាមេរ៉ាពីរប្រើអុបទ័រ Zeiss

HMD Global ដែលជាក្រុមហ៊ុនហ្វាំងឡង់ដែលបានផ្តល់សិទ្ធិឱ្យផលិតទូរស័ព្ទ Nokia បានបង្ហាញភាពជាដៃគូរបស់ខ្លួនកាលពីដើមខែនេះ។ បច្ចុប្បន្នក្រុមហ៊ុន HMD កំពុងនាំយកម៉ាកយីហោ Zeiss ទៅដាក់នៅលើទូរស័ព្ទម៉ាក Nokia ហើយវាហាក់បីដូចជាដំបូងនឹងលេចចេញនៅចុងខែនេះ។ Venture Beat និង ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងដាំកញ្ឆា១០២ទីតាំង នៅស្រុកគិរីវង់ខេត្តតាកែវ

ខេត្តតាកែវៈ ទីតាំងដាំកញ្ឆាចំនួន១០២ទីតាំង ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាប និងដុតបំផ្លាញចោល ហេតុការណ៍បង្រ្កាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជ្រលងភ្នំទឹកខ្លុង ចំណុចជ្រោះជ្រៃ ចំណុចទំនាបបែកថ្លាង ចំណុចជ្រោះឃ្លៃ នឹងចំណុចដាក្រឡាញ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ... Read More »

តោខៀវទិញបានខ្សែបម្រើ Bakayoko ពីក្លិបជើងឯកបារាំង

Chelsea បានទិញខ្សែបម្រើកណ្តាល Tiemoue Bakayoko ពីក្រុមម្ចាស់ជើងឯកបារាំង Monaco ក្នុងតម្លៃ៤០លានផោន។ ខ្សែបម្រើអន្តរជាតិបារាំងវ័យ២២ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៥ ឆ្នាំជាមួយនឹងម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។ គាត់បានក្លាយជាកីឡាករទី២របស់ Chelsea បន្ទាប់ពីពួកគេបាននាំយកខ្សែការពារ ... Read More »

ហ្វុីលីពីនមិនទាន់អាចយកឈ្នះក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី

កម្លាំងទាហានហ្វុីលីពីន ដែលបើកការវាយប្រហារទៅលើក្រុមភេរវកម្ម ម៉ូតេ (Maute) ដែលមានភាពជិតស្និទ្ធបំផុត ជាមួយក្រុម ភេរវកម្ម IS នៅប្រទេស អីុរ៉ាក់និងស៊ីរី បន្តបរាជ័យ ធ្វើឲ្យពលរដ្ឋត្រូវបន្តភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។ ការណ៍ដែលហ្វុីលីពីនមិនអាចយកឈ្នះក្រុមភេរវកម្មដែលមានគ្នាតែប៉ុន្មានរយនាក់នោះ ដោយសារតែប្រទេសនេះមិនមាន បទពិសោធន៍នៅក្នុងសង្គ្រាមប្រឆាំង ... Read More »

គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឲ្យលិចទូកនេសាទ៣គ្រឿង និងបាត់មនុស្សមិនទាន់រកឃើញ

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវ បានថ្លែងឲ្យដឹងបន្ថែម​ពាក់ព័ន្ធនឹងគ្រោះធម្មជាតិ ​នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ថា ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឲ្យលិចទូកនេសាទ៣គ្រឿង​ទៀត​ និងមានកម្មករទូកនេសាទ៤នាក់ធ្លាក់បាត់ពីលើទូក។ សមត្ថកិច្ចបញ្ជាក់ថា ទូកដែលលិចរួមមាន៖ ទូកមងក្ដាមប្រភេទ​ BE ម៉ាស៊ីន​គោយន្ត ទទឹង២,៥ម៉ែត្រ​ បណ្ដោយ១១ម៉ែត្រ​ ... Read More »

មួយយប់ៗឈ្មួញជា ពៅ ដឹកឈើធ្នង់ចេញពីស្រុកភ្នំក្រវាញ និងស្រុកវាលវែងតាមរថយន្តទួរីស និងរថយន្តយីឌុបមិនតិចជាង១០គ្រឿង

ខេត្តពោធិ៍សាត់៖ គេរាយការណ៍ថា ឈ្មួញជា ពៅកំពុងមានឥទ្ធិពលខ្លាំងក្នុងការដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងមួយយប់ៗ គេអាចដឹកឈើចេញតាមរថយន្តយីឌុប និងរថយន្តទួរីសមិនតិចជាង១០គ្រឿងនោះទេ ។ ប្រភពបានបន្ថែមថា ឈ្មួញជា ពៅ គឺជាប្រភពឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ... Read More »

ស៊ឹម ថៃណាផ្អាកឡើងឆាកព្រោះអត់បទថ្មី

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា ស៊ឹម ថៃណា បានបាត់មុខពីសិល្បៈអស់ជាយូរហូតទស្សនិកជនស្ទើរភ្លេចមុខ។ ក្នុងជំនួបចៃដន្យក្នុងកម្មវិធីអ្នកសិល្បៈមួយ តារាស្រីរូបនេះលើកឡើងថា នាងមិនឡើងឆាកតន្ត្រីទេដរាបណានាងមិនទាន់មានបទថ្មីចេញច្រើនដូចគ្រាមុន។ ស៊ឹម ថៃណា បានលេខមុខដោយកម្រក្នុងរូបរាងធាត់ជាមុនបន្តិចក្នុងកម្មវិធីជប់លៀងខួបកំណើតរបស់អ្នកសិល្បៈម្នាក់កាលពីពេលថ្មីៗនេះ ។ នាងប្រញាប់ប្រញាល់ចេញក្រៅយ៉ាងឆាប់រហ័សដោយមិនបន្តកម្មវីធីជួបជុំអ្នករួមអាជីពច្រើនដូចមុនទេ។ ... Read More »

អីុរ៉ង់កាត់ទោស«ចារបុរស»ជនជាតិអាមេរិកដើមកំណើតជាជនជាតិចិនជាប់គុក១០ឆ្នាំ

កាលពីថ្ងៃទី ១៦ខែកក្កដា តុលាការ អីុរ៉ង់ បានសម្រេចកាត់ទោស «ចារបុរស»ជនជាតិអាមេរិកដើមកំណើតចិន ឈ្មោះ Xivue Wang ជាប់ពន្ធនាគារ១០ឆ្នាំ ដោយចោទប្រកាន់ពីបទធ្វើការឲ្យរដ្ឋាភិបាល ​ អាមេរិកប្រឆាំងបំផ្លាញប្រទេសអីុរ៉ង់។ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌អីុរ៉ង់ ... Read More »

តុលាការសវនាការរឿងលោក គឹម សុខ សុំនៅក្រៅឃុំបណ្តោះអាសន្ន

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ នឹងបើកសវនាការរឿងក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដែលសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី ... Read More »

វិភាគអន្តរជាតិ៖ ហេតុអ្វីបានជាការឡោមព័ទ្ធសេដ្ឋកិច្ចកូរ៉េខាងជើងមិនមានប្រសិទ្ធភាពនៅតែមានប្រាក់បន្តកម្មវិធីបរមាណូ?

បើទោះបីសហគមន៍អន្តរជាតិបានបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង បែបណាក្តីក៏ប្រទេសនេះ នៅតែអាចឈរ ជើងរឹងមាំ និងមានប្រាក់ជាច្រើនដើម្បីបន្តកម្មវិធី កាំជ្រួចមីស៊ីលនិងបរមាណូរបស់ ខ្លួន។ កន្លងមកក្រុមអ្នកឯកទេសបានលើកឡើងថា ប្រាក់ចំណូលរបស់កូរ៉េខាងជើង មានមកពីគ្រប់ទិសទីពិសេសគឺប្រទេសចិន និង ប្រទេសទ្វីបអាហ្វ្រិក ដែលមាន ទំនាក់ទំនង ជាប្រពៃណី ... Read More »

អ្នករកស៊ីដឹកបន្លែពីប្រទេសវៀតណាមត្អូញត្អែររឿងមន្ត្រីច្រកទ្វារព្រំដែនម៉ឺនជ័យកំណត់ឲ្យបង់លុយច្រើន

ខេត្តព្រៃវែង ៖ ក្រុមអាជីវករដែលរកស៊ីដឹកបន្លែគ្រប់ប្រភេទពីវៀតណាមចូលមកខ្មែរ តាមច្រកទ្វារភាគី ម៉ឺនជ័យ ក្នុងស្រុក កំចាយមារ ខេត្តព្រៃវែង បានត្អូញត្អែររឿង មន្ត្រីច្រកបានកំណត់ឲ្យបង់លុយច្រើនធ្វើ ឲ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ បើយោងតាមប្រភពពីពលរដ្ឋនៅឃុំ ក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងបាន ... Read More »

ជនសង្ស័យ៧នាក់ត្រូវចាប់ខ្លួនពីបទកាន់អាវុធ និងប្រើគ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋប្រាប់ដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពន្សាំងថា មានករណីក្រុមក្មេងមួយក្រុមមានគ្នា៧នាក់ បានប្រមូលផ្តុំគ្នានៅក្នុងភូមិដោយមានកាន់អាវុធខុសច្បាប់ ហើយនាំគ្នាប្រើប្រាស់នូវសារធាតុញៀនផង ពេលបានព័ត៌មាននេះភ្លាម កម្លាំងបានចេញ អន្តរាគមន៍ឃើញជាក់ស្តែងទើបឃាត់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងតែម្តង។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង៧នាក់បានធ្វើនៅវេលាម៉ោង ២០ និង ៣៦ នាទី ថ្ងៃទី ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន អញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ... Read More »

ឃាត់ខ្លួនយុវជន៨នាក់ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា

ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការកណ្តាលយប់អធ្រាត្រ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការបង្ក្រាបទៅលើករណីប្រើប្រាស់ និងជួញដូរ និងលេងល្បែងស៊ីសងចំនួន៣ករណីផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនយុវជន៨នាក់​យកមកសួរនាំ ។ ប្រតិបត្តិការរបស់សមត្ថកិច្ចខណ្ឌឫស្សីកែវបានធ្វើឡើងចាប់ពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង២និង៣០នាទី ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

អគ្គីភ័យឆាបឆេះស្ថានីយប្រេងឥន្ធនៈតេលា ខាងជើងស្តុបផ្សារដីហ៊ុយចម្ងាយប្រហែលជាង១០០ម៉ែត្រ

ភ្នំពេញ៖ អគ្គីភ័យកំពុងឆាបឆេះស្ថានីយប្រេងឥន្ធនៈតេលា  តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ខាងជើងស្តុបផ្សារដីហ៊ុយចម្ងាយប្រហែលជាង១០០ម៉ែត្រ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។ នៅពេលបច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ហើយទំហំនៃការខូចខាតក៏មិនទាន់កំណត់បានដែរ ... Read More »

ស្ថានទូតរុស្ស៊ីប្រចាំនៅស៊ីរីរងការវាយប្រហារ

ស្ថានទូតរុស្សីប្រចាំនៅទីក្រុងដាម៉ាកាស ប្រទេសស៊ីរី កាលពីថ្ងៃទី១៦ ខែកក្កដា រងការវាយប្រហារបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅស៊ីរីក៏បានប្រកាសពីព័ត៌មានខាងលើផងដែរ។ ចំណែកសារព័ត៌មានSASA របស់ស៊ីរីបានផ្សាយថា ក្នុងការវាយប្រហារនោះបណ្តាលឲ្យមនុស្ស៧នាក់រងរបួស។ កាំភ្លើងធំ២គ្រាប់បានវាយទៅលើស្ថានទូតរុស្ស៊ី ដោយ១គ្រាប់ចំអគារ និង១គ្រាប់ទៀតធ្លាក់នៅទីធ្លាស្ថានទូត។ ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលកម្លាំងទាហានរដ្ឋាភិបាលស៊ីរី ក្រោមការគាំទ្រពីរុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមបះបោរនៅជិតទីក្រុងដាម៉ាកាស។កម្លាំងទាហានបះបោរនៅជាយក្រុងធ្លាប់វាយប្រហារស្ថានទូតរុស្ស៊ីម្តងរួចមកហើយ។ ... Read More »

អាជ្ញាធរគួរឈ្វេងយល់បញ្ហាទីតាំង អីុនធើណេត២៤ម៉ោង ជាកន្លែងផ្តល់ឱកាសឲ្យជនល្មើស?

ភ្នំពេញ ៖ បច្ចុប្បន្នគេសង្កេតឃើញ ទីតាំងបើកអីុនធើណេត២៤ម៉ោង គ្រប់ ទីកន្លែងនៅតាមបណ្តាខណ្ឌមួយចំនួននោះ អាជ្ញាធរគួរឈ្វេងយល់ថាតើអាចជា កន្លែងដែលផ្តល់ឱកាសឲ្យក្រុមជនល្មើសដែរឬទេ? ព្រោះថាជនដែលចូលលេងអីុនធើណេតភាគច្រើនជាជនគួរឲ្យសង្ស័យ ក្នុងការធ្វើសកម្មភាពឆក់ ប្លន់ នៅលើ ដងផ្លូវសាធារណៈក្នុងរាជធានី ហើយតែងតែកើតមានសកម្មភាពនៅវេលាម៉ោង៣ទៅម៉ោង៤ទៀបភ្លឺ។ សកម្មភាពកន្លងទៅពួកក្រុមជនល្មើសតែងតែបង្កឡើងជាក្រុម ... Read More »

ទីធ្លាសាលាសង្កាត់ស្ទឹងមានជ័យជាកន្លែងផ្ញើម៉ូតូឡានពេលយប់ចាំមើលថាតើចៅសង្កាត់ថ្មីដោះស្រាយបានទេ?

ភ្នំពេញ៖ បញ្ហាទីធ្លាសាលាសង្កាត់ស្ទឹង មានជ័យ ដែលអាជ្ញាធរយកធ្វើជាកន្លែង ទទួលបញ្ញើម៉ូតូឡានសម្រាប់អាជីវករ ក៏ ដូចជាពលរដ្ឋចូលផ្សារនោះរហូតមកដល់សព្វថ្ងៃនេះនៅតែបន្តធ្វើកុងត្រាជាមួយ ឈ្មួញដដែល។ បញ្ហាយកទីធ្លាសាលា សង្កាត់ផ្ញើម៉ូតូឡាននេះ គឺមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋដោយចោទថាលោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យទទួលបានចំណូលជាច្រើនក្នុង១ឆ្នាំៗ។ ចុះពេលនេះចៅសង្កាត់ស្ទឹងមាន ... Read More »

អគារប៊ូលឌីងដែលមានអាយុកាលជាង៥០ឆ្នាំបានលាយើងគ្រប់គ្នាជារៀងរហូតគ្មានពេលវិលត្រឡប់វិញឡើយ

ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ អគារប៊ូលឌីងបាននិងកំពុងរៀបចំធ្វើពិធីក្រុងពាលីសុំការអនុញ្ញតពីម្ចាស់ទឹកដីដើម្បីវាយកម្ទេចចោលក្នុងគោលបំណងស្ថាបនានិងអភិ វឌ្ឍន៍អគារថ្មីជំនួសវិញក្នុងតំបន់ដដែលនោះ ។ សូមរំលឹកថា កាលពីពេលថ្មីៗនេះដោយ មានការសម្របសម្រួលពីរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា ... Read More »

ប្តីចេញទៅដឹកកម្មករតាំងពីទៀបភ្លឺឃាតកឡើងលើផ្ទះចាប់ប្រពន្ធអារ.ក

ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ត្រូវឃាតក អារ.កសម្លាប់យ៉ាងព្រៃផ្សៃបំផុត ខណៈ ដែលប្តីរបស់គាត់ងើបពីវេលាទៀបភ្លឺបើក រថយន្តទៅដឹកកម្មកររោងចក្រ។ ករណី នេះបានបង្កឲ្យមានរឿងភ្ញាក់ផ្អើលកាលពី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅ ភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគង ... Read More »

លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចលេខ៦កំពុងល្បីថាបានលក់ដីព្រៃដែនជម្រក៥០ហិកតាឲ្យឈ្មួញ

ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទីទី១៤ ខែកក្កដា ឆ្នាំ២០១៧ មានសេចក្ដីរាយការ ណ៍ឲ្យដឹងថាមានគ្រឿងចក្របានឈូសឆាយរុករានដីព្រៃឈើស្រោង នៅក្នុងដែនជម្រក សត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិរហៀក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បើតាមការឲ្យដឹងពីម្ចាស់គ្រឿងចក្រនិងម្ចាស់ដីឈ្មោះធីមដែលកំពុងកាន់កាប់និង រុករានព្រៃឈើយកដីនៅតំបន់ខាងលើបានអះអាងថា លោកបានទិញដីនេះពីលោក ... Read More »

ជនជាតិឡាវម្នាក់ត្រូវចាប់ខ្លួនជាមួយគ្រឿងញៀន១គីឡូក្រាម

ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង១៤និង២០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ខាងកម្លាំងអាវុធហត្ថខេត្តដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុហត្ថខេត្តលោកអៀង វ៉ាន់ឌី បានចុះចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិឡាម្នាក់កាន់គ្រឿងញៀនឆ្លងដែលចូលមកទឹកដីកម្ពុជាមួយកញ្ចាប់ដែលមានទម្ងន់១០៦៨,៤ក្រាមស៊ីឈ្នួលក្នុងតម្លៃ៥០០ដុល្លាត្រូវបានចាប់បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ជនសង្ស័យត្រូវបានកម្លាំអាវុធហត្ថខេត្តស្ទាក់ចាប់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧នៅចំណុចផ្លូវបំបែកណាអូង ស្ថិតក្នុងភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ លោកឧត្តមសេនីយ៍ត្រីអៀង ... Read More »