ព័ត៌មានទាន់ហេតុការណ៍៖
'

គណៈកម្មការផ្សារអូរឫស្សី សហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខ និង យកសំណាកពីបក្សីដើម្បីវិភាពរកមេរោគ

ភ្នំពេញ៖ គណៈកម្មការផ្សារអូរឫស្សី បានសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខ និង យកសំណាកពីបក្សីដើម្បីធ្វើវិភាពរកមេរោគផ្តាសាយបក្សី ។ ហេតុការណ៍នេះបានប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាការចូលរួមថែរក្សាសុខុមាលភាពសាធារណៈជូនដល់អាជីវករ និង អតិថិជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ទើបគណៈកម្មការផ្សារអូរឬស្សី បានសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តមុនី្នសុវណ្ណហៅ វត្តចំពុះក្អែក ដែលស្ថិតក្នុងសង្កាត់ព្រែកថ្មី ... Read More »

មន្ត្រីអាជ្ញាធរជាតិអប្សរាវាយក្មេងមានសតិមិនគ្រប់បណ្ដាលឲ្យសន្លប់

ខេត្តសៀមរាប៖ ឆ្មាំការពារនៅប្រាសអង្គាររបស់អាជ្ញាធរជាតិអប្សរា រងការចោទថា វាយដំក្មេងប្រុសមានសតិមិនគ្រប់ម្នាក់ បណ្ដាលឲ្យសន្លប់ និងចងស្លាបសេកយកទៅបោះចោល នៅព្រលានយន្ដហោះ បន្ទាប់ពីក្មេងសតិមិនគ្រប់រូបហូបបាយវត្ដហើយបោកចានអស់មួយ។ ហេតុការវៃក្មេង ដែលមានសតិមិគ្រប់នេះ បានកើឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេន ... Read More »

បាក់ស្ពានភាគខាងត្បូងទីក្រុង ហ្សាការតា ស្លាប់​ និងរបួសមនុស្ស៧នាក់

ស្ពានមួយកន្លែងស្ថិតនៅភាគខាងត្បូង Pasar Minggu ទីក្រុងហ្សាការតា បានបាក់រលំ ដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៣នាក់ និង៤នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណន៍គ្រោះថ្នាក់នេះ ។ សាក្សីបានបញ្ជាក់ថា ស្ពានបាក់នៅពេលភ្លៀងធ្លាក់ខ្លាំង ។ វាមិនត្រឹមតែធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ពីក្រោមនោះទេ តែអ្នកនៅពីក្រោមនោះ ... Read More »

បើករថយន្តលឿនគេចឆ្កែបួងចង្កូតបុកឃឿនក្រឡាប់បុករបងសាលាសុវណ្ណភូមិ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត និងរបួសធ្ងន់ស្រាល៥នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារតែរថយន្តឡិចសុីស៤៧០ បើកក្នុងល្បឿនយ៉ាងលឿនបានបើកគេចខ្លាចបុកឆ្កែបានឡើងឃឿនថ្ម ក្រឡាប់អូសបុករបងដែកសាលារៀនសុវណ្ណភូមិ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាត ដែលហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៤៥នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខសាលារៀនសុវណ្ណភូមិ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ហេតុអ្វីបានជាចិនមិនចាក់សោកម្មវិធីបរមាណូប្រទេសកូរ៉េខាងជើង?

មូលនិធិសម្រាប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើងត្រូវបានគេដឹងថា បានមកពី ការរកស៊ីជាមួយចិននៅគ្រប់វិស័យក្នុងនោះមានវិស័យកសិកម្មជាដើមដែលជា ប្រភពចំណូលដ៏សំខាន់សម្រាប់កូរ៉េខាងជើងសម្រេចនូវកម្មវិធីបរមាណូរបស់ខ្លួន។ បើចិនចង់ចាក់សោកម្មវិធីបរមាណូកូរ៉េខាងជើងជារឿងងាយស្រួលបំផុតដោយគ្រាន់តែផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច។ ប៉ុន្តែ ចិនបានដឹងយ៉ាងច្បាស់ពីសត្រូវរបស់ខ្លួនទាំងនោះហើយបានជាទុកឱកាសដល់កូរ៉េខាងជើងដើម្បីគំរាមកំហែងអាមេរិកជំនួសខ្លួន។ អាចនិយាយបានថា កូនសោកម្មវិធី បរមាណូរបស់កូរ៉េខាងជើងគឺនៅក្នុងដៃ ប្រទេសចិន ហើយបើចិនមិនបិទភ្នែកទេនោះកូរ៉េខាងជើងមិនអាចបន្តកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលបានឡើយ។ សេដ្ឋកិច្ចកូរ៉េខាងជើងអាស្រ័យភាគច្រើនទៅលើប្រទេសចិនការនាំចេញ៨០ភាគរយ រាល់ទំនិញរបស់កូរ៉េខាងជើងគឺទៅប្រទេស ចិន។ ... Read More »

ព្រឹត្តបត្រព័ត៌មាន​ និងព្យាករណ៍កម្ពស់ទឹកជំនន់​ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម​

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ ខែកញ្ញា  ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម   Read More »

កូរ៉េខាងត្បូងមិនផ្តល់ជំនួយដល់កូរ៉េខាងជើងដែលរងផលប៉ះពាល់ដោយទឹកជំនន់

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសលោក Ssun Nahm Kook បញ្ជាក់ថា កូរ៉េខាងជើងបានប្រមូលនូវធុនធានទាំងអស់សម្រាប់កម្មវិធីបរមាណូដោយ មិនបានជួយដល់ពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នោះឡើយ។ ចំណុចទាំងនោះធ្វើឲ្យទីក្រុងសេ អូលនឹងមិនផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងតាមសំណើ។ ភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ការសាកល្បងគ្រាប់បែកបរមាណូនិងបាញ់បង្ហោះមីស៊ីល២២គ្រាប់ នៅក្នុងឆ្នាំនេះគិតជាទឹកប្រាក់ជាង២០០លានដុល្លារអាមេរិក។ ទឹកប្រាក់ទាំងនោះមានច្រើនជាងការខូចខាតបង្កឡើងដោយទឹកជំនន់។ លើសពីនេះទៅទៀតការណ៍ដែលកូរ៉េខាងជើងផ្តល់អាទិភាពទៅលើ ... Read More »

រុស្ស៊ីនឹងរងការវាយប្រហារពីក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី

រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់ទៅលើអាមេរិកថា បានវាយប្រហារទៅលើ ទាហានរបស់ខ្លួនស្លាប់រាប់សិបនាក់ធ្វើឲ្យរាំងស្ទះដល់ការវាយប្រហារទៅលើក្រុមIS និងផ្តល់ឱកាសទៅឲ្យក្រុមភេរវកម្មវាយ បកវិញ។ ចំណុចទាំងនោះ អ្នកវិភាគអាមេរិកបាន លើកឡើងយ៉ាងច្បាស់ថា កម្លាំងទាហាន អាកាសរុស្ស៊ីអាចនឹងត្រូវកាត់បន្ថយការ វាយប្រហារដោយសារតែប្រឈមមុខនឹង ការវាយបកវិញពីក្រុមភេរវកម្មនៅស៊ីរី។ ការលើកឡើងរបស់អាមេរិកធ្វើឱ្យគេ មានមន្ទិលសង្ស័យថា ក្រុមភេរវកម្មដែល ... Read More »

ចិននឹងបាញ់បង្ហោះផ្កាយរណបតាមដានសកម្មភាពរបស់នាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក

នាវាផ្ទុកយន្តហោះអាមេរិកគឺជាមូលដ្ឋាន ទ័ពដ៏សំខាន់បំផុតនៅលើដែនសមុទ្រអាច បន្លាស់ទីគ្រប់ពេលវេលា ក៏ដូចជាបាញ់មី ស៊ីលទៅកាន់គោល ដៅដែលបានកំណត់។ នៅពេលនេះនាវាផ្ទុកយន្តហោះទាំងនោះបានបញ្ជូនមកកាន់តំបន់អាស៊ីក្នុងនោះ មានតាំងសមុទ្រចិនភាគខាងត្បូងនិងភាគខាងកើតដែលបានបង្កក្តីបារម្ភកាន់តែខ្លាំងឡើងដល់ទីក្រុងប៉េកាំង។ ដូច្នេះចិនក៏មានវិធានការក្នុងការការពារខ្លួនដូចគ្នា។ ចិននឹងបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់តារាវិថីផែនដីដោយផ្កាយរណប នោះបានតភ្ជាប់ជាមួយបណ្ដាញមីស៊ីលការ ពាររបស់ទីក្រុងប៉េកាំងក្នុងការទប់ទល់ជាមួយនាវាផ្ទុកយន្ដហោះអាមេរិក ។ ផ្កាយរណបដែលចិនគ្រោងបាញ់បង្ហោះ នោះមានឈ្មោះថា ... Read More »

សកម្មភាពកាប់ឈើនៅជួរភ្នំក្រវាញនៅតែបន្តកើតមាន

ខេត្តពោធិ៍សាត់ ៖ ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធាន ធម្មជាតិ និងការពារសិទ្ធិពលរដ្ឋសង្ស័យ មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចមូលដ្ឋានខ្លះ ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើតាមជួរ ភ្នំក្រវាញក្នុងទឹកដីខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកោះកុង។ អាជ្ញាធរមានសមត្ថកិច្ចយឺតយ៉ាវក្នុងកិច្ចសហការជាមួយមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្ការនិងទប់ស្កាត់ បទល្មើសព្រៃឈើ ។ ... Read More »

កន្លែងកត់កន្ទុយលេខនៅក្បែរសាលាសង្កាត់ស្ទឹងមានជ័យសមត្ថកិច្ចថាកូនកញ្ច្រែងរបស់លោកព្រីងអត់ហ៊ានបង្ក្រាបទេ

ភ្នំពេញ ៖ បច្ចុប្បន្នទីតាំងកត់កន្ទុយលេខវៀតណាមខុសច្បាប់ ដែលកំពុងជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរបានរីកដុះដាលស្ទើរ គ្រប់កន្លែងទៅហើយ ។ ប្រការដែលបង្កឲ្យមានកន្ទុយលេខវៀតណាមខុសច្បាប់នេះព្រោះមានប្រភពពីសមត្ថកិច្ចភាគច្រើនបានបង្ហើបឲ្យដឹងថា អ្នកកត់កន្ទុយលេខទាំងនោះជាកូនកញ្ច្រែងរបស់បុរសម្នាក់ឈ្មោះ ព្រីង ។ ហេតុដូច្នេះសមត្ថកិច្ចថា មិនហ៊ាន បង្ក្រាបទេ ព្រោះខ្លាចអស់ស័ក្តិ ។ ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹកចុះពិនិត្យការងារបង្កបង្កើនផលនៅខេត្តកំពង់ធំ

  ខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមបានដឹក នាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក ... Read More »

ទម្លាយរឿងស្នេហាត្រីកោណជួលជនដៃដល់គប់គ្រាប់បែកសម្លាប់ប្រុសស្នេហ៍

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការស្រាវ ជ្រាវអស់រយៈពេលជិតកន្លះខែកន្លង មកនេះទាក់ទងនឹងករណីបោកគ្រាប់ បែក កាលពីវេលាម៉ោងប្រមាណ៧ និង៤០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅផ្លូវលេខ១៦៣ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការ ... Read More »

លោកឧកញ៉ាម្ចាស់ផែស្ងួត អូលែរ បាញ់មេឃ១គ្រាប់ ខឹងផ្លូវស្ទះចរាចរណ៍មកវ័ណ្ឌកសន្តិសុខជិះឌុប

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាថៅកែផែស្ងួត អូលែរ និងមានងារជា ឧកញ៉ា ដោយសារតែផ្លូវស្ទះចរាចរណ៍ខ្លាំង ពេកបានដកកាំភ្លើងខ្លីបាញ់មេឃ១គ្រាប់ ទុកជាការគំរាមដល់ប្រជាពលរដ្ឋនៅតាម ដងផ្លូវឲ្យបើកផ្លូវពេលដែលបុគ្គលិកសន្តិ សុខដឹកគាត់តាមម៉ូតូ។ ហេតុការណ៍បាញ់បោះស៊េរីនេះបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី២៣ ... Read More »

ព្រះសង្ឃច្រើនអង្គត្រូវរំពាត់ផ្តៅគ្រូសូត្រស្តាំវត្តបទុមវតីព្រោះតែមិនឡើងទៅឆាន់ចង្ហាន់ពេលព្រឹក

ភ្នំពេញ៖ ព្រះសង្ឃរងគ្រោះមួួយអង្គ ព្រះនាម ហ៊ា ប៊ុនធឿន ក្នុងចំណោមព្រះ សង្ឃរងគ្រោះជាច្រើនអង្គទៀតបានរងគ្រោះដោយការវាយនឹងរំពាត់ផ្តៅដពីមន្ត្រីសង្ឃនៃវត្តបទុមវតីដែលពេលនេះសង្ឃរងគ្រោះកំពុងព្យាបាលរបួសក្នុងកុដិបន្ទាប់ពីគ្រូសូត្រស្តាំវត្តបទុមវតីព្រះនាម ខឹម សន ជាព្រះមេគណរាជធានី ព្រមទាំងមន្ត្រីសង្ឃ វត្តនេះខកព្រះទ័យនឹងសង្ឃមួយចំនួនដែល មិនបាននិមន្តទៅឆាន់ចង្ហាន់ពេលព្រឹកនៅម៉ោង៦នាវេនបិណ្ឌទី៧កាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ... Read More »

លោកផ្កាយ២និងមេព្រហ្មទណ្ឌខេត្តកោះកុងនាំគ្នាមកចាប់ដីនៅពយម៉ាចូវខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ស្រ្តីម្នាក់ឈ្មោះ រ៉ែម ផលចាន់លី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិ ស្រែជើងរាស្រ្ត ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលម្នាក់ឈ្មោះ ឡាយ ម៉េងឡាំង ស័ក្តិ៤កន្លះជាមេនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលមកពីស្នងការដ្ឋាននគរបាលខេត្តកោះកុងកំពុងតែដឹកនាំបក្ខពួកជាច្រើនមកកាប់ព្រៃរួចដាំដើម ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមកាន់បិណ្ឌវេនទី៨នៅវត្តអង្គស្វាយនិងវត្តពោធិ៍ទទឹមស្រុកល្វាឯមខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធាន គណៈពង្រឹងស្រុកស្វាយទាបនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តី អាវុធហត្ថចូលរួមកាន់បិណ្ឌវេនទី៨ ... Read More »

លោក ម៉ក់ ហុងផ្តាល់ជួននៅថវិកាចំនួន៤០០០០០រៀលដល់មន្ត្រីនគរបាលដែលបង្ក្រាបបានបទល្មើស

ភ្នំពេញ៖  លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា ការផ្តាល់ជួននៅថវិកាចំនួន៤០០០០០រៀលនេះ គឺដើម្បីលើកទឹកចិត្តដល់កងកំលាំងរបស់លោក ដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើស ក្នុងខណ្ឌនិងបន្តខិតខំបង្ក្រាបជាបន្តទៀត ។ ក្នុងនោះដែរ លោកអធិការ ក៍បានប្រគល់ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួច នៅវេលាម៉ោង ២១និង៥០នាទី ... Read More »

លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជនសង្ស័យ៥នាក់ពីបទ ” ឃាតកម្មគិតទុកជាមុន ” តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមជាប់ពន្ធនាគារអស់មួយជីវិត ។ លោក នូ វាសនា ជាចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននៅល្ងាចនេះ

លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជនសង្ស័យ៥នាក់ពីបទ ” ឃាតកម្មគិតទុកជាមុន ” តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមជាប់ពន្ធនាគារអស់មួយជីវិត ។ លោក នូ វាសនា ជាចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននៅល្ងាចនេះ ... Read More »

ការសែត និងទូរទស្សន៍ថៃ៣១ស្ថាប័នចូលមកសម្ភាសន៍ម្ចាស់ ផែស្ងួត យីហោ “ជាង ហ៊ាង” ពាក់ព័ន្ធនឹងការនាំទំនិញចេញ និងចូល

ខេត្តប៉ៃលិន ៖ បន្ទាប់ពីកាសែត និងទូរទស្សន៍នៅក្នុងស្រុក បានចុះផ្សាយ ព្រោងព្រាត អំពីបញ្ហាដែលភាគីថៃ បានបិទការនាំចូលកសិផលផ្លែស្វាយកែវរមៀតខ្មែរ ទៅលក់ក្នុងប្រទេសរបស់គេ រហូតមានការចរចា រវាងអាជ្ញាធរខេត្តប៉ៃលិន ជាមួយនឹងអាជ្ញាធរខេត្តចាន់បូរី ចំនួនពីរលើក ទើបថៃយល់ព្រមទទួលទិញផ្លែស្វាយឡើងវិញ ។ ... Read More »

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ចូលរួមកាន់បិណ្ឌជាមួយប្រជាពុទ្ធបរិស័ទនៅវត្ត ចំនួន៣ក្នុងថ្ងៃតែ១

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា លោក ស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់សំរោង ខណ្ឌព្រែកព្នៅ និងភរិយា ព្រមទាំងក្រុមគ្រួសារ រួមនឹងសមាជិសមាជិកា ក្រុមការងារ១ចំនួនទៀត បានអញ្ជើញចូលរួម កាន់បិណ្ឌវេនទី៨ ... Read More »

បុរស ស្ត្រី២នាក់ ចុះងួតទឹកត្រូវទឹក​ហូរ​កួច​ចូលទ្វារទឹកស្លាប់

ខេត្តកំពង់ចាម៖ ជនរងគ្រោះ២នាក់បានលង់ទឹកស្លាប់ គ្រាដែលចុះទៅងួតទឹកលេង ហើយត្រូវទឹកហូរកួចនាំចូលទៅក្នុងទ្វារទំនប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទំនប់ទឹកតាកុត ស្ថិតនៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

បុរសម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាកចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ (ម៉ូតូវ៉ែវ អាលហ្វា បុកម៉ូតូ C១២៥ ក្នុងទិសដៅផ្ទុយគ្នា) ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

សមត្ថកិច្ចបង្រ្កាបគ្រឿងញៀនផ្ទុះអាវុធ២គ្រាប់ ត្រូវជនសង្ស័យរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំមួយរហូតមានការផ្ទុះអាវុធ២គ្រាប់បណ្តាលឲ្យអ្នកជួញដូរ ម្នាក់រងរបួសធ្ងន់ គ្រាដែលសមត្ថកិច្ចហៅឲ្យឈប់ដើម្បីឆែកឆេរ បែរជាជិះម៉ូតូរត់ ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្រោយផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ... Read More »

សមត្ថកិច្ចថៃ រកឃើញសាកសពកាត់ជា៦កំណាត់ដាក់ក្នុងថង់ខ្មៅ ទុកចោលក្នុងទូទឹកក

ប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា បានប្រទះឃើញសាកសពបុរសម្នាក់ត្រូវគេកាប់ជាកង់ៗ រួចដាក់នៅក្នុងទូទឹកកក អំឡុងពេលដែលកម្លាំងប៉ូលិសធ្វើប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យលួចបន្លំលិខិតឆ្លងដែរ (passport) និងបានរកឃើញថ្នាំញៀញ ព្រមទាំងកាំភ្លើងផងដែរ ។ ប៉ូលិសថៃបានធ្វើប្រតិបត្តិការបង្ក្រាបជនសង្ស័យលួចបន្លំលិខិតឆ្លងដែននាថ្ងៃទី២៤ ខែកញ្ញា ដោយលទ្ធផលចាប់ខ្លួនក្រុមជនសង្ស័យ៥នាក់ ។ ប៉ូលិសម្នាក់ត្រូវរងការបាញ់ប្រហារ ហើយរងរបួសក្នុងអំឡុងពេលប្រតិបត្តិការនេះ ។ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនបុរសម្នាក់ក្រោយប្រើហិង្សាដោយប្រើពូថៅផឹកកាប់បុរសម្នាទៀតបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួន ក្រោយពីរូបគេ បានផឹកស៊ីទាល់ពាក្យសំដីគ្នា និងបានយកពូថៅទៅកាប់លើជនរងគ្រោះចំនួន ២ពូថៅបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការនេះ បានកើតឡើងកាលពីម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលក់ចាប់ហួយ ... Read More »

ជិះមូតូក្នុងល្បឿនលឿនជ្រុលទៅបុកនឹងរថយន្តដែលបើកបញ្រ្ចាសទិសបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលរូបគេបានជិះម៉ូតូប៉ះជាមួយរថយន្ត១គ្រឿងទៀត ដែលបើកបញ្ច្រាសទិស ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង២៥នាទីយប់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចមុខហាងដេប៉ូចែកចាយគ្រឿងភេសជ្ជៈយីហោ ដេប៉ូ ... Read More »

ចាស់ជរានិងទីទ័លក្រ៣៦គ្រួសារបានទទួល អំណោយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ

ភ្នំពេញ ៈ ជារៀងរាល់ចុងសប្តាហ៍អភិ បាលខណ្ឌឫស្សីកែវលោកជា ពិសី និងជា អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវតែងតែយកចិត្តទុកដាក់ទៅលើបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយថែមទាំងបានចុះសួរសុខទុក្ខ ផ្ទាល់ដល់ទីកន្លែងផងដែរ ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦លោកជា ពិសីរួមជាមួយនឹងមន្ត្រីក្រោមឱវាទបាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

បាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន ស្លាប់ និងរបួស៥នាក់

ការស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើងបាននិងកំពុងប្រព្រឹត្តទៅ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់សម្លាប់មនុស្សយ៉ាងតិច៣នាក់ និង២នាក់រងរបួស កាលពីយប់ថ្ងៃសុក្រ នៅក្នុងហាងទំនើបក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ កម្លាំងប៉ូលិសបានទទួលព័ត៌មានស្តីពីការវាយប្រហារនេះនៅវេលាម៉ោង៦និង៥៨នាទីព្រលប់ ម៉ោងនៅក្នុងតំបន់ ទាក់ទងការបាញ់ប្រហារនៅក្នុងហាងទំនើប Cascade Mall សង្កាត់ Burlington ខាងលើនេះ ... Read More »