ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលខណ្ឌបញ្ជួនខ្លួនមេកន្ទុយលេខ២នាក់ទៅពន្ធធនាគារព្រៃសឃុំខ្លួនជាបណ្តោះអាសន្ន

ភ្នំពេញ៖ មេកន្ទុយលេខ២នាក់ ដែលមសត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបនាពេលកន្លងមកនោះ ត្រូវបញ្ជួនទៅឃុំខ្លួននៅពន្ធធនាគារព្រៃសហើយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ។ ជនសង្ស័យទី១ ឈ្មោះ ហ៊ួត គឹមហុង ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកាត់ដេរ ... Read More »

ក្រសួងធនធានទឹកព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦

ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ ។ ភ្លៀងនឹងបន្តធ្លាក់ឡើងវិញ ក្នុងបរិមាណពីមធ្យមទៅច្រើន នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ។ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ៖ Read More »

អាវុធហត្ថបង្ក្រាបក្រុមចោរប្លន់ជិតសាលាខេត្ត ពីរនាក់ ខណៈរត់រួចម្នាក់

ខេត្តសៀមរាប៖ ចោរថ្លើមធំហ៊ានចូលប្លន់យកម៉ូតូក្បែសាលាខេត្តសៀមរាប ប៉ុន្ដែសំណាងល្អត្រូវកម្លាំងអាវុធហត្ថតាមប្រម៉ាញ់ និងចាប់ខ្លួនបក្ខពួកចំនួន២នាក់ ក្នុងចំណោមបីនាក់ហើយកំពង់រត់គេចខ្លួន បណ្ដាលឲ្យមានការប៉ះទង្គិចគ្នារបួសមន្ត្រីអាវុធហត្ថម្នាក់ផងដែរ ។ ហេតុការណ៍បង្ក្រាបក្រុមចោរប្លន់នេះដែរ គឺនៅវេលាម៉ោង២១យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ... Read More »

អាជ្ញាធរស្រុកអូរយ៉ាដាវនាំគ្រឿងចក្រទៅកកាយដាក់បង្ហូរទឹកជូនប្រជាពលរដ្ឋរួចហើយ

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋភូមិគង ឃុំបាតេ ស្រុកអូរយ៉ាដាវ រងការរិះគន់លោកមេឃុំថា យកលុយពួកគាត់ចំនួន៤លានរៀល ទៅដោយមិនបានធ្វើអ្វីសោះ ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺបន្ទាប់ពីលោក លី ធុជ ទេសរដ្ឋមន្ត្រីបេក្ខជនពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តរតនគិរី ... Read More »

ឈ្មួញសម្រុកដឹកឈើប្រណីតទាំងឡានៗយីឌុបទៅវៀតណាមតាមច្រកខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សកម្មភាពបទល្មើសព្រៃឈើនៅតំបន់ភូមិភាគឦសាន្ត ត្រូវបានថបថយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច ក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាប និងចាប់បាន បញ្ជូនខ្លួនជនពាក់ព័ន្ធទៅចាត់ការតាមផ្លូវតុលាការ ។ ទន្ទឹមនឹងបទល្មើសព្រៃឈើនៅភូមិភាគឦសាន្ត ប្រភពច្បាស់ការបានបញ្ជាក់ថាឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើជាលក្ខណៈទ្រង់ទ្រាយធំបាននិងកំពុងកើតមាននៅខេត្តស្វាយរៀង ដែលជាចំណុចឆ្លងកាត់ចូលទៅប្រទេសវៀតណាម ហើយក្រុមឈ្មួញប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសុទ្ធតែប្រភេទរថយន្តយីឌុប មានជាសុក្រំមូល ... Read More »

រថយន្តដឹកដែកខ្ពស់ពេក ទាក់បាក់បង្គោលភ្លើងថ្ម២ដើម និងទ្រេតមួយដើម

ភ្នំពេញ ៖ បង្គោលភ្លើងថ្ម២ដើម បានបាក់រាបដល់ដី និងបង្គោលភ្លើងដែកមួយដើមទៀតបានទ្រេតផងដែរ បន្ទាប់ពីរថយន្តដឹកដែក១គ្រឿងខ្ពស់ពេក បណ្តាលឲ្យទាក់នឹងខ្សែភ្លើង បាក់ជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។ ប៉ុន្តែសំណាងល្អ មិនបង្កឲ្យផ្ទុះសេឆេះឬឆក់នោះទេ ក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោលតែម្តង ។ ហេតុការណ៍នេះ ... Read More »

ប្រកាសមាសភាពគណៈកម្មាធិការបក្សសង្កាត់ ទួលសង្កែ១និង២

ភ្នំពេញ ៖ នៅក្នុងទីតាំងបរិវេណមជ្ឈ មណ្ឌលម៉ូឌែន៥ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវបានរៀប ចំពិធីប្រកាសសមាភាពគណៈកម្មាធិការ បក្សសង្កាត់ទួលសង្កែ១និង២នៃខណ្ឌ ឫស្សីកែវដើម្បីងាយគ្រប់គ្រងនៅថ្ងៃខាង មុខដោយគេដឹងថា សង្កាត់ទួលសង្កែមាន វិសាលភាពដីធំធេង។ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណ បក្សរាជធានីភ្នំពេញបានសម្រេចដោយប្រកា១បំបែកបង្កើតគណៈកម្មាធិការគណ បក្សសង្កាត់ទួលសង្កែជា២ចំណុះគណៈ ... Read More »

ក្មេងទំនើងមួយក្រុមដេញកាបយុវជន​មួយ​ក្រុមបណ្តាលឲ្យរបួសធ្ងន់ ស្រាល២នាក់ បន្ទាប់ពី​ត្រឡប់មកពីមើលកីឡាបាល់ទាត់

ភ្នំពេញ៖ យុវជនមួយក្រុម ខណៈមកពីមើលកីឡាបាល់ទាន់នៅស្តាតអូឡាំពិកវិញ ត្រូវក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរៃដេញកាប់បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវកប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ នៅ​ទីក្រុងបាកក ប្រទេសថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រភិភូកម្ពុជាទៅគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ Bhumibol Adulyadej នាទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។ អតីតព្រះមហាក្សត្រថៃ ... Read More »

អាយ៉ៃឆ្លើយឆ្លងផ្ទុះជាថ្មីរវាងប៉ែន ចំរ៉ុង និង ឪពុកភិន សុដាលីស

ភ្នំពេញ៖ សង្គ្រាមពាក្យសម្តីរវាងតារាសម្តែង ប៉ែន ចំរ៉ុង និងឪពុក ភិន សុដាលីសបានកក្រើកជាថ្មីក្រោយពីប៉ែន ចំរ៉ុងបង្ហើរសារថ្មីមួយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ មិនទុកយូ លោកអិុន សុភិន បាននិយាយវាយបកដោយចំៗទៅប៉ែន ចំរ៉ុងវិញយ៉ាងចាស់ដៃហើយក៏បើកផ្លូវស្វាគមន៍ប៉ែន ចំរ៉ុង វិញ២៤ម៉ោង។ ... Read More »

កម្លាំងអាវុធហត្ថនាំឃាតកទៅធ្វើត្រាបសកម្មភាពសម្លាប់បុរសរត់តាក់ស៊ីទម្លាក់ទឹកស្អុយ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បាននាំឃាតកយកទៅធ្វើត្រាបសកម្មភាពសម្លាប់បុរសអ្នករត់តាក់ស៊ីម្នាក់រួចទម្លាក់ទឹកស្អុយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចទើបតែបំបែកសំណុំរឿងមួយនេះ ។ ការនាំឃាតកយកទៅឲ្យធ្វើត្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចប្រឡាយទឹកស្អុយ ភូមិគោកចំបក់ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ ... Read More »

សមត្ថកិច្ចគយ ចាប់ទូរស័ព្ទទំនើប៥៥គ្រឿង ខណៈនំាចូលពីប្រទេសចិនខុសច្បាប់ នៅព្រលានយន្ដហន្ដហោះសៀមរាប

ខេត្តសៀមរាប៖ សមត្ថកិច្ចគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន ៥៥គ្រឿង ខណៈដែលឈ្មួញបានលួចនាំចូលពីទីក្រុងហុងកុង ប្រទេសចិន តាមច្រកព្រលានយន្ដហោះអន្ដរជាតិ ខេត្ដសៀមរាប ... Read More »

ថ្នាក់ដឹកនាំខណ្ឌមានជ័យចែកអំណោយកាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋ៤៥គ្រួសារ

ភ្នំពេញ៖ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការរស់នៅជួបទុក្ខលំបាក ខ្វះខាត ក្នុងជីវភាព ចាស់ជរាពិការ គឺអាជ្ញាធរ មិនអាចមើលរំលងបាននោះទេ ហើយថា ដែលនិយាយដូច្នេះ ក៏ព្រោះតែគ្រប់យ៉ាង គឺអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យទាំងមូល ទាំងអាជ្ញាធរសង្កាត់គ្រប់ជាន់ថ្នាក់ត្រូវតែគិតគូរបញ្ហានេះ ហើយក៏ជាការទុក្ខលំបាក់តែមួយជាមួយនឹងអាជ្ញាធរខណ្ឌមានជ័យផងដែរ ជាពិសេសកាកបាទកម្ពុជា ... Read More »

សិល្បករនឹងរួមគ្នាប្រគំតន្ត្រីរយៈពេល៦ថ្ងៃ រកលុយជួយពេទ្យគន្ធបុប្ផា និងជនក្រីក្រ

ភ្នំពេញ៖ សិល្បកររួមមានតារាចម្រៀង តារាសម្តែង និង តារាកំប្លែងជាច្រើនរូប នឹងរូមគ្នាជាថ្មីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ រយៈពេល៦ថ្ងៃជាប់ៗគ្នា ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជនក្រីក្រមួយចំនួននៅតាមបណ្តាខេត្ត ។ ការបញ្ជាកក់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណមជ្ឈមណ្ឌលកីឡា ... Read More »

គង់ វង្សយ៉ាទី ប៉ះ សាយ សៀរ៉ា លើកដំបូងក្នុងរឿងភាគ«លេខាថ្មី»

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីពីររូបគឺលោក សាយ សៀរ៉ា និងកញ្ញា គង់វង្សយ៉ាទី នឹងជួបគ្នាជាលើកដំបូងក្នុងស្នាដៃខ្សែភាពយន្តភាគថ្មីរឿង “លេខាថ្មី” របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីក្រុងពាលីចេញដំណើរការថតកាលពីថ្ងៃទី២១ខែតុលានេះនៅទីស្នាក់ការផលតិកម្មនាបុរីវិមានភ្នំពេញ ក្រោមវត្តមានផលិតករសិល្បករជាច្រើនរូបចូលរួម។ លោកសាយសៀរ៉ាបានថ្លែងថា នេះជាលើកទី១របស់លោកចាប់តាំងពីចូលប្រឡូកសិល្បៈ គឺលោកមិនធ្លាប់ចាប់ដៃគូសម្តែងជាមួយយ៉ាទីនោះទេ ... Read More »

ក្នុងដំណើរវិលមកកាន់កម្ពុជាលើកទី២ អតីតឯកអគ្គរដ្ឋទូតជប៉ុន Yukio IMAGAWAចាត់ទុកកម្ពុជាជាប្រទេស កំណើតទី២របស់ខ្លួន

ភ្នំពេញ៖ ក្នុងដំណើរវិលមកកាន់ ប្រទេសកម្ពុជា ជាលើកទី២ អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាលោក Yukio IMAGAWA បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយ និងក្តីស្រឡាញ់យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា ហើយលោកបានចាត់ទុក កម្ពុជាជាប្រទេស កំណើតទី២របស់ខ្លួន ... Read More »

បុរសម្នាក់ត្រូវបានសមត្ថកិច្ចខ្មែរ សហការជាមួយសមត្ថកិច្ចថៃ ចាប់ខ្លួនបុរសម្នាក់ពីបទផលិតpassportក្លែងក្លាយ​

ខេត្ត បន្ទាយមានជ័យ: ប៉ូលិសកម្ពុជាសហការគ្នាចាប់ជនសង្ស័យម្នាក់ពីបទ លួចផលិតpassport ក្លែងក្លាយដែលមានរយៈពេលជាង២ឆ្នាំហើយ ទើបបែកធ្លាយរឿងនេះដល់ប៉ូលិសទេីបកម្លាំងសមត្ថកិច្ចទាំង២ប្រទេស សហការគ្នាចាប់ផ្តើមចាត់ការជនបង្កតែម្តង។ ក្នុងករណីចាប់ជនដែលលួចធ្វើ passport ក្លែងក្លាយនោះ គឺធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ខាងមុខផ្សារុងគ្លឿ ... Read More »

សង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យឃាត់ខ្លួនបុរស២នាក់ពីបទដឹកជញ្ជូនឈើប្រណីត

ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចចម្រុះសង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យ ឃាត់ខ្លួនបុរស២នាក់ ជាមុខសញ្ញាដឹកឈើប្រណីត តាមរថយន្តតាកូម៉ា ចេញមកពីខេត្តព្រះវិហារ កាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិឫស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ... Read More »

Lyon, Bordeaux, Lille, Dijon សង្ឃឹមរកបាន៣ពិន្ទុនៅបារាំង Ligue 1 ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅបារាំង Ligue 1 ថ្ងៃនេះក្រុម LLyon, Bordeaux, Lille, Dijon ជាក្រុមដែលមានប្រៀបជាងគូប្រកួត សង្ឃឹមរកបាន៣ពិន្ទុទាំងក្នុងនិងក្រៅទឹកដីរបស់ខ្លួន ។ Lyon (8) Vs Guingamp(5) ... Read More »

បាល់ទាត់នៅអាល្លឺម៉ង់ Bundesliga ថ្ងៃនេះ Leverkusen, Hertha, Bayern Münich មានសង្ឃឹមក្នុងផ្ទះ

ការប្រកួតបាល់ទាត់នៅអាល្លឺម៉ង់ Bundesliga ថ្ងៃនេះក្រុមម្ចាស់ផ្ទះ Leverkusen, Hertha, Bayern Münich ជាក្រុមដែលមានប្រវត្តិល្អជាងគូប្រកួត សង្ឃឹមឈ្នះ សម្រាប់ចុងសប្តាហ៍នេះ ។ Leverkusen(10) Vs Hoffenheim(6) Leverkusen ... Read More »

បាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃនេះ Arsenal, Leicester, Liverpool មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃនេះក្រុមខ្លាំង Arsenal, Leicester, Liverpool ជាក្រុមដែលមាន ប្រវត្តិល្អ និងមានប្រៀបជាងគូប្រកួតក្នុង ទឹកដីរបស់ខ្លួន ។ Bournemouth(11) Vs Tottenham(3) ... Read More »

មេបញ្ជាការក្រុម IS ជាង១០០នាក់បានរត់ភៀសខ្លួនទៅកាន់ស៊ីរី

ដូចអ្វីដែលក្រុមអ្នកប្រឆាំងអាមេរិកបាន លើកឡើងគឺអាមេរិកទុកផ្លូវប្រកបដោយសុវត្ថិភាពសម្រាប់ក្រុមIS នៅទីក្រុងម៉ូស៊ុល ប្រទេសអុីរ៉ាក់រត់ភៀសខ្លួនទៅកាន់ប្រទេស ស៊ីរីស្ថិតនៅក្នុងបង់ការពាររបស់អាមេរិក។ សារព័ត៌មាន Sputnik បានផ្សាយថា ចាប់តាំងពីកម្លាំងទាហានអីុរ៉ាក់បើកការ វាយប្រហារទៅលើទីក្រុង Mosul កាល ពីថ្ងៃទី១៧ ខែតុលាមក មានមេបញ្ជាការ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ នឹងមានវិធីសាស្ត្រអ្វីទៀតដើម្បីយកឈ្នះលោកស្រី ហ៊ីលឡារី គ្លីនតុន

សារព័ត៌មាន BBC បានផ្សាយថា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បាន ប្រកាសថា លោកអាចនឹងប្តឹងប្រសិនបើ លោកបរាជ័យនៅក្នុងការបោះឆ្នោតនោះ។ លោកមិនទទួលស្គាល់លទ្ធផលឡើយ។ នៅពេលនេះលោក ត្រាំ បានបរាជ័យ ទាំងស្រុងក្រោមលោកស្រី ... Read More »

សម្តេចតេជោ៖ កីឡាករទាំងអស់ត្រូវចងចាំថា “ក្មួយៗអាចធ្វើបាន” ទាំងនៅពេលនេះ និងនៅក្នុង ពេលប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកាលពីព្រឹកថ្ងៃទី២២ តុលាថា កីឡាករទាំងអស់ត្រូវចងចាំថា “ក្មួយៗអាចធ្វើបាន” ទាំងនៅពេលនេះ និងនៅក្នុង ពេលប្រកួតកីឡាស៊ីហ្គេម ។ សម្តេចតេជោបញ្ជាក់ថា« ជោគជ័យរបស់កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា គឺបានបង្ហាញអោយ ... Read More »

អាមេរិកស្នើហ្វីលីពីនបកស្រាយពីការប្រកាសកាត់ផ្តាច់ទំនាក់ទំនង

ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២១ ខែតុលា បានស្នើដល់ប្រធានាធិបតី ហ្វីលីពីនលោក ឌុយទែរតេ បកស្រាយពីការប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកឲ្យបានច្បាស់លាស់។ លោក John Kirby អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា យើង កំពុងតែស្វែងរកការបកស្រាយឲ្យបានច្បាស់លាស់ពីប្រធានាធិបតីហ្វុីលីពីនថាតើលោកមានបំណងបែបណាពេលប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ។ លោកបន្តទៀតថាការវិភាគរបស់លោកឌុយទែរតេគឺមិនអាចបកស្រាយបានដោយសារតែប្រទេសទាំង២មានទំនាក់ទំនងល្អប្រសើរនឹងគ្នា។ មន្ត្រីជាន់ខ្ពស់របស់អាមេរិកមួយរូបបានឲ្យដឹងថា ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះក្រុម AC Milan ប៉ះ Juventus ខណៈ Barcelona, PSV, Newcastle, Norwich មានប្រៀបជាងគូប្រកួត

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម AC Milan ស្វាគមន៍ក្រុមខ្លាំងJuventus។ ចំណែក្រុម Barcelona, PSV, Newcastle, Norwich ជាក្រុមដែលមានប្រវត្តិល្អ និងមានសង្ឃឹមឈ្នះគូប្រកួតទាំងក្នុង និងក្រៅទឹកដីរបស់ខ្លួន ។ អុីតាលី Serie ... Read More »

មីយ៉ាន់ម៉ាមានសក្តានុពលយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចក្រោយកែទម្រង់ប្រជាធិបតេយ្យ

ក្រោយពេលមីយ៉ាន់ម៉ាបានផ្លាស់ប្តូរ នយោបាយដឹកនាំប្រកបដោយប្រជាធិបតេយ្យមកធ្វើឲ្យសហគមន៍អន្តរជាតិបានលុបចោលទណ្ឌកម្មដល់ប្រទេសនេះព្រមទាំងមានការផ្សះផ្សាជាតិសាសន៍ធ្វើឲ្យ មីយ៉ាន់ម៉ាក្លាយជាតំបន់ដែលមានការ ទាក់ទាញយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដោយប្រទេសនេះសម្បូរទៅដោយសម្បត្តិធម្មជាតិ។ ប្រទេសមីយ៉ាន់ម៉ាកំពុងតែសង្ឃឹមថា នឹង ទាក់ទាក់ភ្ញៀវទេសចរ៧,៥លាននាក់ក្នុង មួយឆ្នាំគិតត្រឹមឆ្នាំ២០១៩ខាងមុខនេះ ខណៈដែលប្រទេសនេះបានងើបឡើងក្លាយ ជាចំណុចគោលដៅដ៏ក្តៅគគុកមួយក្នុង ចំណោមប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន។ លោក Tint Thwin ... Read More »

ផ្នែកបំភ័ន្តអក្ខរៈកងទ័ពទាំង២ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៦ លោកវរសេនីយ៍ឯកដាវ កុងម៉ាច់ ស្នងការរង ស្នងការបំភ័ន្តអក្ខរៈ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងសហការីបានចូលជួបសម្តែងការគួរសម ជាមួយលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន ... Read More »

ឃាត់ខ្លួនជនជាតិចិននិងវៀតណាម៤នាក់ពាក់ព័ន្ធថ្នាំញៀន៥មុខ

ខេត្តស្ទឹងត្រែង ៖ ជនជាតិចិន និងជន ជាតិវៀតណាម៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចច្រកទ្វារអន្តរជាតិត្រពាំងក្រៀល សហការជាមួយមន្ត្រីអនុវត្តច្បាប់(BLO)ឃាត់ ខ្លួន រួមជាមួយសារធាតុញៀនម្សៅ និងគ្រាប់ចំនួន៥មុខដែលការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅ ... Read More »

ប្រធានមន្ទីររ៉ែនិងថាមពលនិងមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរីប្តឹងប្តល់គ្នារឿងដីភ្នំដោះក្រមុំ

ខេត្តមណ្ឌលគិរី ៖ លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកដ្ឋានបេតិភណ្ឌ នៃ វប្បធម៌ និងវិចិត្រសិល្បបានណែនាំដល់ មន្ទីរអង្គភាពជំនាញត្រូវរកដំណោះស្រាយសមស្រប លើបញ្ហាមួយចំនួន ដែលបានកើតឡើងនៅទីសក្ការបូជារបស់បងប្អូនជនជាតិដើមភាគតិចនៅមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ និងស្វែងរកទំហំផ្ទៃដីដែលនៅសល់ពិតប្រាកដដើម្បីឈានទៅរកការគ្រប់គ្រង និងអភិវឌ្ឍច្បាស់លាស់ ។ ... Read More »