ព័ត៌មានទាន់ហេតុការណ៍៖
'

ឈិន ម៉ានិច្ច ហង្សមាសលើកតម្កើង

ភ្នំពេញ ៖ ម្ចាស់ពាន Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច ត្រូវបានផលិតកម្មរស្មីហង្សមាសលើកតម្កើងភ្លាមៗក្រោយលើកពានមិនដល់មួយ សប្តាហ៍ផង។ បទចម្រៀងថ្មីរបស់នាងត្រូវបានប្រកាសចេញកាលពីពេលថ្មីៗកន្លងទៅនេះនិងទទួលបានការគាំទ្រច្រើនពី ទស្សនិកជន ។ ឈិន ... Read More »

ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងចាប់ផ្តើមបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនក្នុងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនសរុប៨នាក់

ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖ ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងជាប់ព្រំដែនកម្ពុជា -ថៃបានចេញប្រតិបត្តិការ បង្រ្កាបគ្រឿងញៀនអនុវត្ត តាមគោលការណ៍ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ទៅលើវិធានការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែ ដើម្បីកាត់ផ្តាច់នូវការផ្គត់ផ្គង់គ្រឿងញៀន ការលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ខុសច្បាប់។ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅខេត្តទាំង២មានរយៈពេល២ថ្ងៃជាប់គ្នាគេមើលឃើញថា កម្លាំងនគរបាលបង្រ្កាបឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ។ ប្រតិបត្តិការនៅខេត្តបន្ទាយមានជ័យបានចាប់ផ្តើមបង្រ្កាបនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតដែលជាតំបន់ស្មុគស្មាញនៃគ្រឿងញៀន ... Read More »

បង្រ្កាបរថយន្តដឹកឈើ០៣គ្រឿងនៅស្រុកក្រគរប្រគល់ឲ្យមន្រ្តីជំនាញ

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ចុះប្រតិបត្តិការត្រឹមតែរយៈពេល០២ថ្ងៃ បង្រ្កាបរថយន្តដឹកឈើខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើចំនួន ០៣គ្រឿង ប្រគល់ឲ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។ ប្រភពព័ត៌មានពីកំលាំងចុះប្រតិបត្តិខាងលើបានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅចំណុចអំពិលផ្អែម ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ... Read More »

ទួរគីបង្កើនការបោសសម្អាតក្រុមភេរវកម្មនៅក្នុងប្រទេស

ក្រៅពីការបង្កើនសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់ ទួរគីក៏បានបង្កើនសកម្មភាពបោស សម្អាតក្រុមភេរវកម្មដែលលាក់ខ្លួននៅក្នុងប្រទេសផងដែរ។ ក្រោយការវាយប្រហារនៅយប់ឆ្លងឆ្នាំក្នុងទីក្រុងអីុស្តង់ប៊ុល ទួរគីបានបង្កើនការ វាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេស ស៊ីរីដោយវាយប្រហារទម្លាក់គ្រាប់បែក សម្លាប់ខ្មាន់កាំភ្លើង IS អស់ជាច្រើន។ ក្រៅពីប៉ូលិសនៅក្នុងប្រទេសទួរគីបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលមានទំនាក់ ទំនងនឹងរដ្ឋអ៊ិស្លាមចំនួន៥នាក់ដែលពួកគេត្រូវបានសង្ស័យថា ... Read More »

ភេរវកម្មកើនឡើង ប្រទេសមួយចំនួនមានគម្រោងឲ្យពលរដ្ឋប្រើប្រាស់កាំភ្លើងសម្រាប់ទប់ទល់

កន្លងមកមានតែពលរដ្ឋអាមេរិកប៉ុណ្ណោះ ដែលបានប្រើប្រាស់កាំភ្លើងច្រើនជាងគេ បំផុតលើពិភពលោក។ ពលរដ្ឋអាមេរិក ប្រមាណជាង៨០ភាគរយប្រើប្រាស់កាំ ភ្លើង។ នៅពេលដ៏ខ្លីខាងមុខការប្រើប្រាស់កាំភ្លើងនឹងកើតឡើងទៀតក្រោមការដឹកនាំរបស់លោក ត្រាំ ដោយសារតែលោក បានគាំទ្រការប្រើប្រាស់កាំភ្លើង។ ក្រៅពីអាមេរិកក៏នៅមានប្រទេសមួយចំនួននៅតំបន់អឺរ៉ុបមានគម្រោងអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់កាំភ្លើងដូចគ្នា។ ជាក់ស្តែងសាធារណរដ្ឋឆេកកំពុងពិចារណាធ្វើវិសោធនកម្មនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន អនុញ្ញាតឲ្យពលរដ្ឋអាចប្រើប្រាស់អាវុធដោយស្របច្បាប់ដើម្បីការពារប្រឆាំងនឹងភេរវកម្មបន្ទាប់ពីមានការវាយប្រហារជា បន្តបន្ទាប់នៅទីក្រុងប៊ែរឡាំងប្រទេស អាល្លឺម៉ង់ ... Read More »

អាជ្ញាធរដោះលែងស្ត្រីថៅកែវីងក្នុងភាពមិនច្បាស់លាស់ធ្វើឲ្យអតិថិជនជ្រួលច្របល់

ខេត្តបាត់ដំបង៖ ស្ត្រីថៅកែផ្ទះវេរលុយវីងនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រូវនគរបាលចាប់ខ្លួនក្រោមភ្លើងខៀវរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបងនោះ ត្រូវបានគេដោះលែងស្ងាត់ៗហើយ ។ ប្រការនេះធ្វើឲ្យអតិថិជនកំពុងជ្រួលច្របល់អំពីបញ្ហាលុយកាក់របស់ខ្លួន ។ គួរបញ្ជាក់ថា៖ ប្រជាពលរដ្ឋម្ចាស់ ប្រាក់ដែលកូនចៅផ្ញើមកពីប្រទេសថៃចេះ តែមានចម្ងល់ថា ហេតុអ្វីបានជាថៅកែ ទីតាំងវេរលុយវីងនៅស្រុកមោងឫស្សីមិន បើកប្រាក់បញ្ញើឲ្យអតិថិជន? ... Read More »

មន្ទីរឃុំឃំាងហ្វុីលីពីនរងការវាយប្រហារអ្នកទោស១៥០នាក់រត់គេចខ្លួន

ខ្មាន់កាំភ្លើងរាប់សិបនាក់សង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មអុីស្លាមIS បាន សម្លាប់ឆ្មាំគុកហើយដោះលែងអ្នកទោសជាច្រើនស្ថិតនៅមន្ទីរឃុំឃាំង ភាគខាង ត្បូងហ្វុីលីពីន។ មន្ត្រីអនុរក្សពន្ធនាគារហ្វុីលីពីនបានឲ្យដឹងថា អ្នកទោសជាង១៥០នាក់ បានរត់ គេចខ្លួនបាត់ ក្រោយការវាយប្រហារពីក្រុមអុីស្លាមIS ទៅលើមន្ទីរឃុំឃាំង North Cotabato ស្ថិតនៅទីក្រុង Kidapawan ... Read More »

រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងដឹកចំណីសត្វម្ចាស់ងងុយដេករេចង្កូតធ្លាក់ប្រឡាយ

ខេត្តប៉ៃលិន៖ បុរសម្នាក់បើកបររថយន្តងងុយដេក រេចង្កូតទៅបុកដុំថ្មធំធ្លាក់ចូលប្រឡាយអត់ទឹកក្រឡាប់ផ្ងារជើងក្អួតចេញការ៉ុងចំណីសត្វឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសាររថយន្តប្រភេទយីឌុបមួយគ្រឿង បានរេចង្កូតធ្លាក់ទៅក្នុងប្រឡាយអត់ទឹក ហើយជ្រុលទៅបុកនឹងដុំថ្មធំៗក្រឡាប់ផ្ងារជើង ត្រង់ចំណុចផ្លូវកោង ខណៈម្ចាស់ងោកមួយភាំង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ... Read More »

ឆេះធុងស្តុកប្រេងខ្មៅទាំងថ្ងៃនៅកៀនស្វាយ

ខេត្តកណ្តាល:ទីតាំងចម្រេញប្រេងខ្មៅមួយកន្លែងស្ថិតនៅចំងាយប្រមាណជាង២គីឡូម៉ែត្រពីភូមិប្រជាពលរដ្ឋបានជួបហេតុការឆេះធុងស្តុកប្រេងទើបនិងចម្រេញរួចតែមិនបង្កអោយមានអ្នករងរបួសឡើយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកឿនស្វាយ ខេត្តកណ្តាល ។ ម្ចាស់ទីតាំងមានឈ្មោះច្រឹក វ៉ាន់ថន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង ... Read More »

ជនជាតិចិន២នាក់បើករថយន្ដឡិចស៊ីសបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ បុរសជនជាតិចិន២នាក់បើក រថយន្ដឡិចស៊ីស RX330 មួយគ្រឿងក្នុង ល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ដខូចខាតផ្នែកខាងមុខស្ទើរទាំង ស្រុង។ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតបន្តិចបន្តួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង ២០នាតីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ... Read More »

រថយន្តឡិចស៊ីសបុកតកន្ទុយរថយន្ត២គ្រឿងបណ្តាលឲ្យខ្ទេចមួយចំហៀង

ភ្នំពេញ៖ ជនជាតិចិនស្រវឹងស្រាជោកជាំបើករថយន្តបង្កម៉ាកឡិចសុីសRX300 ពណ៌ស្ករបើកទៅបុករថយន្តឡិចស៊ីសRX 330 ពីក្រោយដែលឈប់នៅស្តុប ហើយ រុញទៅបុករថយន្តមួយគ្រឿងទៀតម៉ាករ៉េវ៤បណ្តាលឲ្យខូចខាតខ្ទេចអស់មួយចំហៀងខាងឆ្វេង។ ហេតុការណ៍នេះបង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះ មុនីវង្សនៅចំណុចជិតធនាគារកាណាឌីយ៉ាស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេល ... Read More »

រើកកាយបន្ទប់គេលួចទូរស័ព្ទ ម្ចាស់មកទាន់ស្រែកចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋ និងម្ចាស់បន្ទប់ជួលព័ទ្ធចាប់ បន្ទាប់ពីជននេះសង្ស័យថា បានចូលក្នុងបន្ទប់ជួលគេធ្វើសកម្មភាពរើកកាយក្នុងបំណងលួចទូរស័ព្ទ ប៉ុន្តែស្របពេលនោះម្ចាស់បន្ទប់មកទាន់ក៏ស្រែកផ្អើលឆោឡោតែម្តង ។   ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

បុរសម្នាក់លោតពីលើស្ពានអាកាស៧មករារងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានលោតពីលើស្ពានអាកាស៧មករាចុះមកក្រោមហើយនិយាយស្តីមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលដល់ប្រជាការពារមេភូមិនិងអ្នកធ្វើដំណើរតាមផ្លូវកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិត នៅក្រោមស្ពានអាកាស៧កមរា ខាងលិច ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ។ តាមសាក្សីជាអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កម៉ូតូនៅស្ថានីយប្រេងឥន្ធនៈកាល់តិចបានឲ្យ ដឹងថា ... Read More »

ម្ចាស់កំពង់ចម្លងនិងប្រជាពលរដ្ឋដង្ហោយអាជ្ញាធរឲ្យធ្វើស្ពានឆ្លង

  ខេត្តស្ទឹងត្រែង: ម្ចាស់ទូកដ ក៏ដូចប្រជាពលរដ្ឋបានដង្ហោយហៅអាជ្ញាធរឲ្យជួយធ្វើស្ពានឈើឆ្លងមួយដល់ពួកគាត់ ដោយមានការលំបាក ពេលធ្វើដំណើម្តងៗ ជាពិសេសនៅរដូវវស្សា ពួគគាត់សូមសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភូមិ ឃុំ ស្រុក និងខេត្តធ្វើយ៉ាងណា ជួយដោះស្រាយធ្វើស្ពានមួយខ្សែនេះផង ដើម្បីងាយស្រួលពួកគាត់ធ្វើដំណើរ និងដឹកផលកសិកម្ម ... Read More »

សមត្ថកិច្ច​ ពុំ​ទាន់​ចាប់​ខ្លួន​បាន​មេ​ប៉ុស្តិ៍​ច្រនៀង​ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​មនុស្ស​៣នាក់​ នៅឡើយ​ទេ​

កំពង់ចាម: រយៈពេលជិត១ខែហើយ សមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួនបាន លោក ម៉ុត សំអាត មេប៉ុស្តិ៍ច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបើករថយន្តក្នុងអាការៈស្រវឹងបុកម៉ូតូបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ជាបន្តបន្ទាប់ នៅឡើយទេ ។ លោក ហួត វុទ្ធី ... Read More »

គ្រូបង្វឹកថ្មីPaul Clementឈរមើលក្រុមSwanseaទទួលបាន៣ពិន្ទុនៅអង់គ្លេសPremier League

លោកPaul Clementដែលទើបតែតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Swanseaបានត្រឹមតែឈរមើលកូនក្រុមឈ្នះCrystal Palace ដោយលទ្ធផល2-1នៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueកាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០១៧។ អតីតជំនួយការគ្រូបង្វឹកក្លិបBayern MunichលោកPaul Clementត្រូវបានជ្រើសរើសមកដឹកនាំ ក្រុមSwanseaកាលពីថ្ងៃអង្គា ប៉ុន្តែកីឡាករទាំងអស់ដែលលេងឈ្នះ Crystal Palace ត្រូវបានជ្រើសរើសដោយលោកAlan Curtisដែលជាអ្នកគ្រប់គ្រងបណ្តោះអាសន្នប៉ុណ្ណោះ។ ... Read More »

ប្រទះឃើញសពនារីរកស៊ីបម្រើផ្លូវភេទម្នាក់លង់ទឹកស្លាប់ពេលរត់គេចពីតាមចាប់ខ្លួនរបស់សមត្ថកិច្ចខណ្ឌដូនពេញ

ភ្នំពេញ ៖ ពិតជាគួរឲ្យអាសូរណាស់ ដែលនារីរកស៊ីបម្រើផ្លូវភេទម្នាក់ បានធ្លាក់ទឹកស្លាប់ បន្ទាប់ពីរត់គេចចេញពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចខណ្ឌដូនពេញ ហើយជ្រុលធ្លាក់ចូលទៅក្នុងទឹកទន្លេសាបកាលពីពីរថ្ងៃមុននេះ ហើយសពទើបតែអណ្តែតនាយប់ថ្ងៃទី៣ ខែមករា នៅត្រង់ស្ពានច្បារអំពៅ បង្កការភ្ញាក់ផ្អើលតែម្តង ។ គេនៅចាំបានថា កាលពីថ្ងៃទី១ខែមករា ឆ្នាំ២០១៧ ... Read More »

ភ្លើងឆេះស៊ីទែនប្រេងនៅក្នុងស្ថានីយសាំងស៊ូគីមិច ក្នុងក្រុងស្ទឹងសែន

ខេត្តកំពង់ធំ៖ ស្ថានីយសាំងស៊ូគីមិច មួយកន្លែង ត្រូវបានភ្លើងឆាបឆេះ ពេលជាងដែកកំពុងរុះរើផ្សាដែកស៊ីទែន បង្កឲ្យមានអណ្ដាតភ្លើងឆេះប្រេងដែលនៅសល់តិចតួចក្នុងស៊ីទែននោះតែម្ដង ។ ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្នមានការភ្ញាក់ផ្អើលពេញក្រុងស្ទឹងសែន កាលពីម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ... Read More »

ប្រតិបត្តិការដើមឆ្នាំ២០១៧ ចាប់មុខសញ្ញាចែកចាយថ្នាំញៀន ៤នាក់ដកហូតបានថ្នាំញៀនជាង៤០០កញ្ចប់

ខេត្តកណ្តាល៖ មុខសញ្ញាចែកចាយថ្នាំញៀនចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ចាប់ខ្លួនបានជាបន្តបន្ទាប់ នៅ៤គោលដៅផ្សេងគ្នា ក្នុងនោះប្រតិបត្តិការចូលទៅក្នុងរាជធានីភ្នំពេញចំនួន១ទីតាំង ដោយមានកិច្ចសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដោយឡែកនារី៣នាក់ទៀត ដែលត្រូវបានឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ  ពេលនេះអប់រំអោយត្រឡប់ទៅផ្ទះវិញ ព្រោះនារីទាំង៣នាក់នេះ អាចនិយាយបានថាជាជនរងគ្រោះ ដោយសារក្រុមចែកចាយថ្នាំនេះ ... Read More »

ឃាត់ខ្លួនជនជាតិវៀតណាម១៨នាក់គ្មានឯកសារស្នាក់នៅកម្ពុជាស្របច្បាប់

ភ្នំពេញ ៖ កម្លាំង នគរបាល នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បាន បន្ត ចុះ ត្រួត ពិ និ ត្រ ការ ... Read More »

យុវជន២នាក់ត្រូវនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជាមុខសញ្ញាសេពគ្រឿងញៀន នៅក្រុងបានលុង

ខេត្តរតនគិរី៖ នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកន្សែង សហការជាមួយកម្លាំងអធិការនគរបាលក្រុងបានលុង បានដើរល្បាតនៅចំណុចភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង បានប្រទះឃើញជនសង្ស័យចំនួន២នាក់ក៍បានធ្វើការឃាត់ខ្លួនមកកាន់អធិការនគរបាលក្រុងបានលុងដើម្បីធ្វើការសួរនាំ។ យោងតាមរបាយការនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១- ឈ្មោះកឺត ... Read More »

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនមនុស្ស៤នាក់ ជាមួយថ្នាំញៀន២កញ្ចប់

ភ្នំពេញ៖ មនុស្ស៤នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់តូច ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនគិតត្រឹមរយះពេល២ម៉ោង។ សមត្ថកិច្ចបានអោយដឹងថា លើកទីមួយកំលាងបានឃាត់ខ្លួនជនសង្ស័យ២នាក់ គឺទី១មានឈ្មោះ សន មករា ភេទប្រុស អាយុឆ្នាំ២៤ឆ្នាំ មុខរបរ ធ្វើសំណង់ ទី២ឈ្មោះ ពេញ ... Read More »

រថយន្តវីស្តូបើកបុករថយន្ត Rang rover ពីក្រោយរងការខូចខាត និងបង្កការកកស្ទុះចរាចរណ៍

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តវីស្តូមួយគ្រឿងជ្រុលបុកគូថរថយន្តRang roverពីក្រោយបណ្តាលអោយបែកកង់ខាងឆ្វេងចុះណែករថយន្តបង្កធ្លាក់កាង និងបង្កការកកស្ទុះចរាចរណ៍ផងដែរ។ ហេតការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្សារឯករាជ្យ១ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌោធិ៍សែនជ័យ។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ... Read More »

បញ្ជូនខ្លួនបុរសល្មោភកាមល្បួងក្មេងស្រីមិនទាន់គ្រប់អាយុរំលោភទៅតុលាការ

ខេត្តក្រចេះ៖ បុរសជាប់សង្ស័យនិងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអនីតិជនវ័យ១៤ឆ្នាំ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យជួញដូរផ្លូវភេទនិងការពារអនីតជន នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៤ ខែមករា ដោយចោទពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស(រំលោភអនីតិជន) ។ ជនជាប់សង្ស័យរូបនេះ ឈ្មោះប៊ុន ថន អាយុ៣១ឆ្នាំ មានមុខរបរជាកម្មករចម្កាកៅស៊ូ នៅក្នុងឃុំស្នួល ... Read More »

ម្តាយបង្កើតប្រចណ្ឌកូនប្រុសជំនួសកូនប្រសា ពេលកំពុងអង្គុយសាសងជាមួយស្រីថ្មី

ភ្នំពេញ ៖ ពិតជាចម្លែក ម្ទេសណាមិនហិរ ស្រីណាមិនប្រចណ្ឌ ម្តាយណាដែលចង់ឲ្យកូនធ្លាក់ នរក ? ចំណែករឿងរ៉ាវមួយនេះកើតមាននៅក្នុងរង្វង់គ្រួសារមួយ ដែលគេធ្លាប់តែឃើញស្រី្តជា ប្រពន្ធប្រចណ្ឌប្តីគួរមានការឈឺចាប់ ផ្ទុយទៅវិញបែរជាម្តាយបង្កើតប្រចណ្ឌកូនប្រុសជំនួសកូន ប្រសា ហើយនៅពេលតាមទាន់កូនប្រុសកំពុងអង្គុយសារសងជាមួយស្រីថ្មី បានស្ទុះទៅវាយបោចសក់ ... Read More »

យុវជន៥នាក់ត្រូវនគរបាលចាប់ខ្លួនកំពុងជក់ថ្នាំញៀន

ខេត្តរតនគិរី៖ នគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀននៅវេលាម៉ោង៣ និង៣៥នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចអូរតល ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ មន្រ្តីនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃបានឲ្យដឹងថា ជនសង្ស័យដែលប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់ ត្រូវឃាត់ខ្លួនទី១-ឈ្មោះ តក ... Read More »

ជនសង្ស័យមា្នក់ឡើងលួចខ្សែកបានសម្រេច តែគេចមិនផុតពីប្រជាពលរដ្ឋចាប់បានវ៉ៃទ្រមខ្លួន

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ឡើងលួចខ្សែករបស់ប្រជាពលរដ្ឋចំនួនខ្សែក៥ជីកន្លះ តែត្រូវជនរងគ្រោះបានស្រែឆោឡោផ្អើលអស់អ្នកភូមិបានមកជួយព្រួតដេញចាប់យ៉ាងប្រផាប់ប្រភីង រហូតចាប់បានហើយវ៉ៃឡើងហើមមុខមាត់រួចបញ្ជូនមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលចាត់ការបន្ត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។ស្ថិតនៅផ្ទះស្រ្តីរងគ្រោះ ភូមិព្រែកយាយហិនទី២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ... Read More »

បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ២នាក់ និងម៉ូតូ០១គ្រឿងក្នុងក្រុងបានលុង

ខេត្តរតនគិរី៖ កម្លាំងប៉ុស្ថ៍ នគរបាលសង្កាត់ឡាបានសៀកចុះបង្ក្រាបក្មេងទំនើងជាសិស្សសាលាចំនួន២នាក់ កាលពីថ្ងៃទី៣ ខែមករាឆ្នាំ២០១៧ វេលាម៉ោង៤នឹង៣០នាទីល្ងាច នៅត្រង់ចំណុចព្រលានយន្តហោះស្ថិតក្នុងភូមិ៧មករាសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្ថ៍បានអោយដឹងថា ក្មេងទំនើង២នាក់ ដែលបង្ហោះម៉ូតូរួមមាន: ទី១- ឈ្មោះ សុខ ... Read More »

ជិះម៉ូតូទាក់ដៃចង្កូតជាមួយរ៉ឺម៉កបណ្ដាលឲ្យដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យបុរសម្នាក់ត្រូវរថយន្ត HINO បើកកិនស្លាប់យ៉ាងអាណោចអាធម៌ ខណះដែលរូបគាត់ជិះម៉ូតូទាក់ដៃចង្កូតជាមួយរឺម៉កដួលចូលក្រោមកង់រថយន្ត ។ក្នុងហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៤ ខែមករាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ អ្នកបើកបររថយន្តបង្កមានឈ្មោះ សុខ ចន្ថា អាយុ៣៣ឆ្នាំ ... Read More »

អធិការរងស្រុកម៉ាឡៃស្រវឹងបាញ់មួយគ្រាប់បង្អើលពេលរាត្រី

ខេត្តបន្ទាយមានជ័យៈ តាមសេចក្ដីរាយការណ៍ច្បាស់ការពីស្រុកម៉ាឡៃ ខេតបន្ទាយមានជ័យប្រាប់ថា មានករណីផ្ទុះអាវុធមួយគ្រាប់ ដែលអ្នកបាញ់បោះសេរីនោះត្រូវគេស្គាល់ថា មានឈ្មោះ បេន សំអាត់ ជាអធិការងស្រុកម៉ាឡៃ។ ប្រភពច្បាស់ការប្រាប់ថា ករណីដែលលោកអធិការងខាងលើនោះ បានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ២០១៧ ... Read More »