ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រជាពលរដ្ឋក្នុងសហគមន៍សមុទ្រលើ១០០នាក់នាំគ្នាព័ទ្ធចាប់ឈើសុក្រំ២៣៤សន្លឹក និងឈើខ្វាវ១៣៦សន្លឹក ខណៈកម្មករកំពុងកាប់ និងអារគទុក

ខេត្តរតនគិរី៖ ប្រជាសហគមន៍សមុទ្រលើ១០០នាក់ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះចាប់ឈើ ខណៈកម្មករកំពុងចូលលួចកាប់ឈើក្នុងតំបន់ពួកគាត់ត្រង់ចំណុចត្រពាំងស្វាយ ស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បើតាមលោកទួយ ញ៉ែប ប្រធានសហគមន៍សមុទ្រលើបានប្រាប់ឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញមានកម្មករជាច្រើននាក់បានប្រើប្រាស់ឧបករណ៍កាប់អារជ្រៀកឈើមានសំឡេងកងរំពងពេញក្នុងព្រៃរូបគាត់រួមនឹងប្រជាសហគមន៍ចុះទៅតំបន់ខាងលើ ... Read More »

រថយន្តក្រឡុកសីុម៉ង់ត៍ចុះពីស្ពានព្រះមុនីវង្សដាច់ហ្វ្រាំងជ្រុលឡើងឃឿនផ្លូវកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ រថយន្តក្រឡុកសីុម៉ង់ត៍មួយគ្រឿងបានបើកចុះពីលើស្ពានព្រះមុនីវង្សចាស់ ហើយដាច់ហ្វ្រាំងជ្រុលទៅបុកនឹងរបាំងថ្មសួនច្បាស់បណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច កាលពីវេលម៉ោង៩យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រះមុនីវង្សខាងកើត សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នីមុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកសីុម៉ង់ត៍ មួយគ្រឿង ... Read More »

ម្តាយសម្រេចចិត្តប្តឹងសមត្ថកិច្ចចាប់ខ្លួនកូនប្រុសបង្កើតបន្ទាប់ពីប្រដៅលែងស្តាប់

ខេត្តកណ្តាលៈ ស្ត្រីម្នាក់បានសម្រេចចិត្តតេទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយរលំឲ្យជួយអន្តរាគមន៍ចាប់ខ្លួនកូនប្រុសបង្កើតកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីមើលឃើញថាកូនប្រុសប្រដៅលែងស្តាប់ឧស្សាហ៏ស្រវឹងស្រាស្រែកឡូឡាបង្កជម្លោះនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ។ ជាក់ស្តែងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កូនប្រុស ចិត្តជាសត្វតិរច្ឆានម្នាក់នេះផឹកស្រាស្រវឹងខឹងម្តាយមិនព្រមបើកទ្វារឲ្យចូលទៅក្នុងផ្ទះ ក៏ស្ទុះទៅដាល់កញ្ចក់បង្អួចបណ្តាលឲ្យរងការខូចខាតបែកអស់មួយផ្ទាំងស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ... Read More »

ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទួរស័ព្ទបានសម្រេច តែរត់មិនរួច

ភ្នំពេញៈ នារីម្នាក់ដើរមកហូបគុយទាវស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទួរស័ព្ទបានសម្រេច តែរត់មិនរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ តាមផ្លូវលេខ៤៥៦កែង១៣៥សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ... Read More »

ចាប់ខ្លួនអ្នកផ្តល់ទីតាំងឲ្យលេងល្បែងស៊ីសងបញ្ជូនទៅតុលាការ

ខេត្តកណ្តាលៈ ស្ត្រីវ័យចំណាស់ចំនួន០៩នាក់ ជាអ្នកផ្តល់ទីតាំង និងលេងល្បែងស៊ីសងខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។ ស្ត្រីចំនួន៩នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្រ្កាបចាប់ខ្លួន២គោលដៅផ្សេងគ្នា គោលដៅទី-ចាប់បានចំនួន៦នាក់ កាលពីវេលាម៉ោង១៣ និង១០នាទី ... Read More »

តុលាការបញ្ជូន​រឿង​ក្តី​លោក​ សម​ រង្ស៊ី​ ទៅ​បើក​សវនាការ​ តាម​បណ្តឹង​សម្តេច​តេជោ​

ភ្នំពេញ៖ រឿងក្តីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ជូនទៅបើកសវនាការជំនុំជម្រះ បន្ទាប់ពីតុលាការបានចោទប្រកាន់លោកសម រង្ស៊ី ជាផ្លូវការចំនួនពីរបទល្មើស តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ កន្លងទៅ លោក គី តិច ... Read More »

ប្រជាពលរដ្ឋច្រើនគ្រួសារចោទប្រកាន់ទីតាំងផលិតប្រហុកមួយកន្លែងបង្ហូរទឹកស្អុយប៉ះពាល់សុខភាព និងការរស់នៅរបស់ពួកគាត់

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ២ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យប្រមាណ៣០ទៅ៤០គ្រួសារ រស់នៅក្បែរទីតាំង ផលិត ប្រហុក ផ្អកមួយកន្លែងបានចោទប្រកាន់ទៅលើម្ចាស់ទីតាំង ដែលគេស្គាល់ឈ្មោះ តាំង កំពុងបំពុលបរិស្ថានធ្ងន់ ដោយ ... Read More »

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ចាប់យកថ្នាំញៀន១៦កញ្ចប់

ភ្នំពេញ ៖ កម្លាំងនគបាលឆ្មក់បង្ក្រាបឃាត់ជនសង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដកហូតថ្នាំញៀន១៦កញ្ចប់ ដាវ កាំបិត និងសម្ភារមួយចំនួនទៀត កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ... Read More »

សម្តេចតេជោហ៊ុន សែន៖ ការឈឺចាប់ដែលមិនអាចបំភ្លេចបាន

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «កូនប្រុសដ៏កំសត់របស់ពុក នៅសល់តែប៉ុន្មានថ្ងៃទៀតទេគឺដល់ខួប ៤០ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ ... Read More »

ដើម្បីប្រជាប្រិយភាពរដ្ឋាភិបាលយោធាថៃដើរតាមគន្លងត្រកូលស៊ីណាវ៉ាត្រាជួយដល់កសិករ

តាំងពីរបបដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងរបបដឹកនាំ របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានផ្តោតសំខាន់ជួយដល់ប្រជាកសិករ ពិសេសនោះគឺជំនួយតម្លៃផលិតផលកសិកម្មមានស្រូវអង្ករជាដើម។ ការអនុវត្តគោលនយោបាយទាំងនោះបានធ្វើឲ្យការដឹកនាំរបស់ត្រកូលស៊ីណាវ៉ាត្រាកាន់តែល្បីល្បាញទទួលបានការគោរព ស្រឡាញ់ពីមហាជនគ្រប់ស្រទាប់វណ្ណៈជួយ ឲ្យលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Málaga, Hertha, Aberdeen, Fortuna, Galatasaray រំពឹងរកបាន៣ ពិន្ទុ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Málaga, Hertha, Aberdeen, Fortuna, Galatasarayជាក្រុមដែលមាន ប្រវត្តិល្អ និងមានរំពឹងឈ្នះគូប្រកួតដើម្បី រកបាន៣ពិន្ទុបន្ថែមពីគូប្រកួតរបស់ខ្លួន ទាំងក្នុងនិងក្រៅទឹកដី ។ អង់គ្លេស Championship Brentford(10) Vs ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសជនជាតិឃើដបំបែកចេញពីប្រទេសស៊ីរី និងប្រទេសទួរគីបង្កក្តីបារម្ភ

ជនជាតិឃើដទើបតែបានបង្កើតកម្លាំងទាហានដាច់ដោយឡែករបស់ខ្លួនគឺកម្លាំង ទាហាន «Rozhava » ដើម្បីសហការជាមួយ កម្លាំងទាហានបណ្តាប្រទេសនៅក្នុង សង្គ្រាមប្រឆាំងក្រុមភេរវកម្មIS ។ មេដឹកនាំកម្លាំងជនជាតិឃើដបានឲ្យដឹង ថា នៅពេលដ៏ខ្លីខាងមុខនេះគេនឹងប្រកាស ពីការបង្កើតកម្លាំងទាហាន Rozhava នៅ ភាគខាងជើងប្រទេសស៊ីរី។ ... Read More »

Sparta ប៉ះ Heerenveen ខណៈ MVV, Eindhoven, VVV មានប្រៀបក្នុងទឹក ដីនៅហុល្លង់ ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅហុល្លង់ថ្ងៃនេះ ក្រុម Sparta ស្វាគមន៍ក្រុមខ្លាំង Heerenveen ។ ចំណែកក្រុម MVV, Eindhoven, VVV ជាក្រុមដែលមាន ប្រៀបជាងគូប្រកួតក្នុងទឹកដីនិងសង្ឃឹមរកបាន៣ពិន្ទុ ។ ហុល្លង់ Eredivisie ... Read More »

អ្នកសារព័ត៌មាន៨២៧នាក់ស្លាប់នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ

តាមរបាយការណ៍របស់អង្គការអបរំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO បានប្រកាសកាលពី ថ្ងៃទី២ ខែវិច្ឆិកាថា ក្នុងរយៈពេល៤ថ្ងៃមានអ្នកសារព័ត៌មាន១រូបរងការសម្លាប់នៅលើពិភពលោកក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះគឺចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៥ មានអ្នក សារព័ត៌មានសរុប៨២៧នាក់ស្លាប់ពេលកំពុងបំពេញការងារនៅជុំវិញពិភពលោក។តំបន់ដែលគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មានរួមមានប្រទេសក្នុងតំបន់អារ៉ាប់ និងស៊ីរី,អុីរ៉ាក់,យេម៉ែន និងលីប៊ីជាដើម ។ ក្រៅពីនេះនៅមានប្រទេសតំបន់អាមេរិកឡាទីនផងដែរ។ សារព័ត៌មាន AFP ... Read More »

បាល់ទាត់នៅបារាំងថ្ងៃនេះ Marseille , Amiens, GFCA Ajaccio, Nîmes, Duchère ប្តេជ្ញាយកឈ្នះគូប្រកួត របស់ខ្លួន

ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម Marseille , Amiens, GFCA Ajaccio, Nîmes, Duchère ជាក្រុមដែលមានប្រវត្តិល្អ ប្តេជ្ញាយកឈ្នគូ ប្រកួតក្នុងទឹកដីរបស់ខ្លួន ។ បារាំង Ligue ... Read More »

ប្រធានាធិបតីហ្វុីលីពីនខឹងអាមេរិកមិនលក់អាវុធឲ្យ

ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងក្រោយពីអាមេរិកសម្រេចផ្អាកកិច្ច ព្រមព្រៀងលក់កាំភ្លើង២៦ពាន់ដើមឲ្យហ្វុីលីពីន។ លោក ឌុយទែរតេ បានហៅមេដឹក នាំអាមេរិកថាជាសត្វស្វា។ លោក ឌុតទែរតេ មានប្រសាសន៍តាម កញ្ចក់ទូរទស្សន៍ថា «សូមមើលសត្វស្វា ទាំងនោះ ... Read More »

រដ្ឋាភិបាលទីក្រុងអង់ការ៉ាសាងសងជិតរួចរាល់ «មហាកំផែង» ជាប់ព្រំដែនប្រទេសស៊ីរី

សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី៣ ខែ វិច្ឆិកា បានផ្សាយថា ដល់ពាក់កណ្តាលឆ្នាំ ២០១៧ មហាកំផែងគឺជញ្ជាំងប្រវែង៥២០ គីឡូម៉ែត្រកម្ពស់៣ម៉ែត្រជាប់ព្រំដែនស៊ីរី នឹងស្ថាបនារួចរាល់ ដើម្បីទប់ស្កាត់ក្រុមភេរវ កម្មចូលក្នុងទឹកដីទួរគី។ នៅក្នុងការចុះត្រួតពិនិត្យជញ្ជាំងនៅខេត្ត Hatay រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគីលោក Fikri ... Read More »

ប្រធានាធិបតីហ្វុីលីពីនដោះលែងអ្នកនេសាទវៀតណាម១៧នាក់ហើយជូនដំណើរវិលត្រឡប់ទៅស្រុកវិញ

សារព័ត៌មាន CNN /Bangkok post កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានផ្សាយថា ប្រធានាធិបតីហ្វុីលីពីនបានទៅជូនដំណើរអ្នកនេសាទវៀតណាម១៧នាក់ដោយផ្ទាល់ឲ្យវិលត្រឡប់ទៅស្រុកវិញ ។ ទាំងនោះជាសកម្មភាពដ៏ល្អប្រសើរបំផុតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងហ្វុីលីពីននឹងវៀតណាម ។ នាវាដឹកអ្នកនេសាទវៀតណាម១៧នាក់បានដាក់សម្ភារប្រើប្រាស់និងស្បៀងអាហារជាច្រើនតាមការបញ្ជារបស់ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ ហើយ ចាកចេញពីកំពង់ផែ ... Read More »

តុលាការខេត្តកំពង់ឆ្នាំងយឺតយ៉ាវក្នុងការបិទសំណុំរឿងក្តីគ្រូបបង្រៀនបៀតបៀនសិស្សសាលាបឋមសិក្សាថ្មកែវ ត្រូវបានក្រសួងចេញលិខិតឲ្យពន្លឿនបន្ថែម

ខេត្តកំពង់ឆ្នាំង៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកអង្គ វង្ស វឌ្ឍានា បានចុះហត្ថលេខាលើលិខិតមួយ ដើម្បីស្នើសុំមកតុលាការខេត្តកំពង់ឆ្នាំង ដើម្បីអោយជួយពន្លឿន ក្នុងការបិទការស៊ើបសួរលើសំណុំរឿងព្រហ្មទ័ណ្ឌលេខ១៥២ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ របស់សាលាឧទ្ធរ យោងតាមការស្នើសុំរបស់លោកខៀវ ឃុយ ... Read More »

សម្តេចតេជោ ហ៊ុន សែន គាំទ្រលោកដូណាល់ ត្រាំ ឲ្យក្លាយជាប្រធានាធិបតី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញជំហរគាំទ្រ លោក ដូណាល់ ត្រាំ ឲ្យក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ ការគាំទ្រនៅក្នុងនាមជារដ្ឋបុរសមួយ ដែលស្រលាញ់សន្តិភាពនៅក្នុងឱកាស អញ្ជើញធ្វើបាឋកថា ស្តីពី«ការដឹកនាំបញ្ជា កម្លាំង សភាពការណ៍ជាតិ ... Read More »

បុរសម្នាក់ខ្យល់គរស្លាប់ ខណៈមកជួយច្រូតស្រូវប្អូនបង្កើតបាន២ថ្ងៃ

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវាលស្រែ ដោយសង្ស័យកើតខ្យល់ ខណៈមកជួយច្រូតស្រូវបងប្អូនបង្កើតរយៈពេលពីរថ្ងៃ រួចហើយក្រោកទៅមើលសន្ទូច និងបង្កៃនៅវាលស្រែ តាំងពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង៨ព្រឹក ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខ ចម្ងាយប្រហែល២០០ម៉ែត្រ ... Read More »

នារីវ័យក្មេងម្នាក់ប្តីរត់ចោលសម្រាលកូននៅ​ក្នុង​មន្ទីrពេទ្យឯកជន គ្មានប្រាក់ឲ្យពេទ្យ

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ប្តីរត់ចោលសម្រាលកូននៅក្នុងមន្ទីពេទ្យឯកជនមួយកន្លែងគ្មានប្រាក់ឲ្យពេទ្យដង្ហើយរកស សប្បុរសធម៌។ នារីវ័យក្មេងដែលសម្រាលកូនគ្មានប្រាក់នោះឈ្មោះ ហ៊ុន ស្រីណេ អាយុ២៣ឆ្នាំមានមុខរបរនៅផ្ទះជាកូនកំព្រាគ្មានឪពុកម្តាយនោទេហើយកូនស្រីដែលទើបនិងកើតនេះជាកូនទី១ស្នាក់នៅផ្ទះជួលនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវចំណែកប្តីហេង ស៊យនោះនាងឈ្មោះ ទីន ម៉ារីណា អាយុ ៣០ ឆ្នាំមានមុខរបរមិនពិតប្រាកដបានរត់ចោលអស់រយៈពេលជាង១ខែមកហើយ។ នាងបានរៀបរាប់ឲ្យដឹងថា ... Read More »

ប្រជាពលរដ្ឋដាក់លបបានត្រីចម្លែកមួយក្បាល ភ្ញាក់ផ្អើលពេញភូមិ

ខេត្តកំពង់ឆ្នាំង ៖ ត្រីចម្លែកមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បន្ទាប់ពីត្រីដ៏កម្រមួយនេះ បានចូលទៅក្នុងលបរបស់អ្នកស្រុក ដែលពួកគាត់ដាក់សម្រាប់យកត្រីហូប ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ... Read More »

រថយន្តដឹកប្រេងបើកលឿនពេកជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករថយន្តដឹកថ្មពីក្រោយ

ភ្នំពេញ ៖ រថយន្តដឹកសាំងបើកបរលឿនពេកជាន់ហ្វ្រាំងមិនជាប់ ជ្រុលចង្កូតទៅបុករថយន្តដឹកថ្មពីក្រោយពេញទំហឹង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃនិងអ្នកបើកបរឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២១៧ នៅត្រង់ចំណុចជិតមុខក្រុម ហ៑ុនស្រាបៀកម្ពុជា ស្ថិតក្នុងភូមិតាឡី ... Read More »

លោកស្រីបណ្ឌិតឧកញ៉ាសៀង ចាន់ហេង ប្រគល់ព្រះពុទ្ធរូប២ព្រះអង្គជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ខេត្តកណ្តាល៖ ព្រះពុទ្ធរូប២ព្រះអង្គ ធ្វើអំពីឈើតាត្រាវ និងថ្មភក់ ព្រមទាំងសសរឈើមួយដើម សល់ពីសម័យបុរាណ ត្រូវបានលោកស្រីបណ្ឌិតឧកញ៉ា សៀង ចាន់ហេង ប្រគល់ជូនអគ្គនាយកដ្ឋានបេតិភណ្ឌនាយកដ្ឋានសារៈមន្ទីរ ដើម្បីថែរក្សាទុក៖ ពិធីប្រគល់ទទួលនេះ គឺធ្វើឡើងនៅភូមិគ្រឹះរបស់ លោកស្រីបណ្ឌិតឧកញ៉ា សៀង ... Read More »

នគរបាលអន្តរាគមន៍រាជធានីវាយយុវជនម្នាក់១ស្នាប់កាំភ្លើងខ្លីនៅមុខខ្លោងទ្វារអធិការដ្ឋានខណ្ឌចំការមនរបួសបែកចញ្ចើមខាងឆ្វេងហូរឈាមពេញមុខ

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមគ្នា ២នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍រាជធានីភ្នំពេញម្នាក់យកកាំភ្លើងខ្លីមកវាយ មួយស្នាប់កាំភ្លើងបណ្តាលឲ្យរបួសបែក ចិញ្ចើមខាងឆ្វេងហូរឈាមស្រោចពេញមុខ ខណៈដែលមន្ត្រីនគរបាលរូបនោះជំរិតទារលុយ៣០ដុល្លារមិនបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវបេតុង ទល់មុខខ្លោងទ្វារអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្ថិតនៅក្នុង សង្កាត់បឹងត្របែក ... Read More »

រថយន្ដឡិចស៊ីស470បុកម៉ូតូបណ្ដាលឲ្យយុវជន២នាក់របួសធ្ងន់

ភ្នំពេញ៖ បុរសជនជាតិបរទេសបីនាក់ស្រវឹងស្រាបើករថយន្ដឡិចសុីសមួយគ្រឿងបុកជាមួយម៉ូតូZoomerX ដែលធ្វើដំណើរ បញ្ច្រាសទិសគ្នាបណ្ដាលឲ្យយុវជនពីរនាក់ រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខ ព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះ ... Read More »

រថយន្តឡិចស៊ីស៣៣០បុកក្របី៣ក្បាល

ខេត្តព្រះសីហនុ៖សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា រថយន្តម៉ាកឡិចសុីស៣៣០មួយ គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២K- ៨៤៦៦ ទិសដៅពីភ្នំពេញទៅកោះកុងជិះគ្នា៣នាក់បានបុកក្របី២ក្បាលបណ្តាលឲ្យខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ប៉ុន្តែមិន មានមនុស្សណាម្នាក់រងរបួសនោះទេ។ ប្រភពដដែលបាមបន្តថា អ្នកបើកបរ ឈ្មោះចាន់ ថុល ភេទប្រុស អាយុ២៨ឆ្នាំ មុខ ... Read More »

អាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នារី ទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចជិតទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ ទំនប់ ខណ្ឌចំកាមន រាជធានីភ្នំពេញកម្លាំង ល្បាតអ.ហ ខណ្ឌបានឃាត់ខ្លួនជនសង្ស័យ ... Read More »

ចិនផ្តល់ជំនួយដល់កូរ៉េខាងជើង៣លានដុល្លារដោះស្រាយវិបត្តិក្រោយគ្រោះទឹកជំនន់

សារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីថ្ងៃទី២ ខែវិច្ឆិកា បានផ្សាយថា ចិនបានប្រកាស ផ្តល់ជំនួយមានតម្លៃរហូតដល់ទៅ៣លានដុល្លារជួយដល់កូរ៉េខាងជើងដើម្បីធ្វើការ អភិវឌ្ឍឡើងវិញក្រោយពីគ្រោះទឹកជំនន់ បំផ្លាញទាំងអាយុជីវិតនិងទ្រព្យសម្បត្តិជាច្រើននាពេលកន្លងមក។ ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តី ប្រកាសបញ្ជាក់ពីការសម្រេចផ្តល់ជំនួយខាងលើ។ ការផ្តល់ជំនួយជាបន្ទាន់ក្នុងគោល ដៅមនុស្សធម៌ និងអភិវឌ្ឍន៍តំបន់ភាគខាងជើងប្រទេសកូរ៉េខាងជើង។ គ្រោះទឹកជំនន់នៅតាមដងទន្លេ Tumen នៅព្រំដែនកូរ៉េខាងជើងនិងចិនបានធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់និងបាត់ខ្លួន។ ... Read More »