ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ម៉ក់ជីតូ៖ រយះពេល៦ខែនេះបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀនជាង៤ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង១ម៉ឺននាក់

ខេត្តកណ្ដាលៈ ថ្លែងនៅក្នុងពិធីអបអរសាទទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(២៦ មិថុនា ២០១៧ ) ក្រោមប្រធានបទចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀនដែលប្រព្រឹត្ដិធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅអនុវិទ្យាល័យហ៊ុនសែនអង្គស្នួល ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀនបានបង្ហាញលទ្ធិផលនៃការបង្រ្កាបក្រុមរងស៊ីជួញដូរនិងចែកចាយថ្នាំញៀនរយៈពេល១ឆមាសក្នុងឆ្នាំ២០១៧នេះ បង្រ្កាបក្រុមជនសង្ស័យរកស៊ីថ្នាំញឿនបានចំនួនជាង៤ពាក់ករណី ចាប់ខ្លួនមនុស្សជាង១ម៉ឺននាក់នៅទូរទាំងប្រទេស ។ ... Read More »

បុរសម្នាក់បើកត្រាក់ស៊ីឈ្នួលភ្ជួរដីចម្ការឲ្យគេបើកជាន់គ្រាប់មីនប្រឆាំងរថក្រោះបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ បុរសម្នាក់បានទទួលរងរបួសធ្ងន់ត្រូវបានអ្នកភូមិដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខណៈដែលជនរងគ្រោះបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីចម្ការឲ្យគេហើយបើកជាន់មីនតោនប្រឆាំងរថក្រោះបន្សល់ទុកតាំងពីសម័យសង្រ្គាមបណ្តាលឲ្យផ្ទុះលាន់យ៉ាងកក្រើក។ហេតុការណ៍កើតឡើងកាលពីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអន្លង់ឈើទាល ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះ ដួង នៀម អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ... Read More »

ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី១

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១ សម្រាប់សិស្សថ្នាក់ទី៤ ទី៧ និងទី១០ នៅសាលសហសិក្សា ... Read More »

ក្នុងរយៈពេល២ថ្ងៃមានអ្នកស្លាប់ជាង៥០នាក់ដោយអំពើហិង្សានៅមិចស៊ីកូ

អំពើហិង្សាបានកើតឡើងនៅ មន្ទីរឃុំឃាំង Las Cruses ក្នុងទីក្រុង Acapulco ប្រទេសមិចស៊ីកូ នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៦ ខែកក្កដា (ម៉ោងក្នុងប្រទេសមិចស៊ីកូ)បណ្តាលឲ្យអ្នកទោស ២៨នាក់ស្លាប់ និង ៣នាក់រងរបួស។ ... Read More »

រថយន្ត២គ្រឿងបើកបុកគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណុំ

ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តCRV បើកបុកជាមួយរថយន្តទូរីស ដឹកសិស្សបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុចមុខមុខស្ថាននីយប្រេងឥន្ធនៈតេលា​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកទូរីសប្រភេទរថយន្តដឹកសិស្ស ... Read More »

លោកចោរប្រើល្បិចខ្ពស់ ចងទ្វារផ្ទះមិនឲ្យម្ចាស់ចេញរួច លួចរថយន្តតួរីសទៅបាត់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់រថយន្តអស់មួយគ្រឿង បន្ទាប់ពីចោរ១ក្រុម មានល្បិចខ្ពស់ដោយមុនធ្វើសកម្មភាពលួចរថយន្ត ពួកគេយកខ្សែទៅចងទ្វារពីខាងក្រៅជាប់ព្រោះខ្លាចម្ចាស់ទាន់ចេញទៅធ្វើអន្តរាគមន៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរី «លឹម ឈាងហាក់» ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ... Read More »

បុគ្គលិកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាប់ក្បាលជំនួយការឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ របួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថាជំនួយការផ្ទាល់របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ត្រូវបាន បុគ្គលិកទទួលភ្ញៀវ បម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទាញកាំបិតប៉័ងតោកាប់រងរបួសធ្ងន់ ខណៈដែលជនរងគ្រោះកំពុងដើរនៅក្នុងអាកាសយានដ្ឋាន។ ហេតុការណ៍នោះបានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

ក្រសួងការបរទេសជំរុញការកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មីសម្រាប់ពលករខ្មែរនៅម៉ាឡេស៊ី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានបញ្ជាក់អំពីក្រសួងការបរទេសជំរុញការកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មី សម្រាប់ពលករខ្មែរនៅម៉ាឡេស៊ី ។ ការចេញសេចក្តីជូនព័ត៌មាននេះ បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានថា ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មី ដោយចំណាយថវិកាយ៉ាងច្រើន ... Read More »

បាតុកម្មក្លាយជាហិង្សានៅមុនកិច្ចប្រជុំ G20 នៅអាល្លឺម៉ង់ ប៉ូលិស៧៦នាក់រងរបួស

បាតុកម្មប្រែក្លាយទៅជាអំពើហិង្សាកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែកក្កដា នៅមុនកិច្ចប្រជុំ G-20 ក្នុងទឹកដីអាល្លឺម៉ង់។ នៅក្នុងការប៉ះទង្គិចគ្នាក្រុមបាតុករបានគប់ដុំថ្មទៅលើកម្លាំងប៉ូលិស បណ្តាលឲ្យរងរបួសជាច្រើន។ ពេលដំបូងគឺមានការដង្ហែក្បួនព្យុហយាត្រាដោយសន្តិភាពរបស់ពលរដ្ឋប្រមាណ១២ពាន់នាក់ នៅទីក្រុង Hamburg ដើម្បីប្រឆាំង និងសកលភាវូបនីយកម្ម ប៉ុន្តែក្រោយមកត្រូវបានលុបចោល។ ប៉ុន្តែនៅមានបាតុករប្រមាណ១.០០០នាក់ នៅតែបន្តសកម្មភាពធ្វើឲ្យកម្លាំងការពារបាតុកម្មបាញ់ទឹក ... Read More »

រថយន្តកាមរីបុករថយន្តហ្វុយហ្សូរបួសប្តីប្រពន្ធ ឯអ្នកបើករថយន្តម្ខាងទៀតរត់បាត់

ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៧៥-៧៦ រវាងរថយន្ត នឹងរថយន្តបណ្តាលឲ្យប្តីប្រពន្ធ២នាក់រងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍៍បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិចេក ឃុំអូរ ស្រុយកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា រថយន្តដែលបុកគ្នាខាងលើនេះមួយគ្រឿងម៉ាកកាមរីឆ្លាម ... Read More »

លោកនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាស​​តែងតាំង ផ្ទេរភារកិច្ច និងតម្លើងឋានន្តរសក្តិ ជូនមន្ដ្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមជាមួយដោយលោក ឃួង ស្រេង ... Read More »

ម៉ាឡេស៊ីឧបត្ថម្ភស្បែកជើងស្គីទឹកកកជូនអត្តពលិកកម្ពុជាសម្រាប់ហ្វឹកហាត់និងត្រៀមប្រកួតស៊ីហ្គេម

ភ្នំពេញ ៖ អត្តពលិកស្គីទឹកកកកម្ពុជាបានទទួលស្បែកជើងស្គីទឹកកកពី ក្រុមហ៊ុនផលិតស្បែកជើងកីឡាស្គីទឹកកករបស់ប្រទេសម៉ាឡេស៊ី ឈ្មោះ OWSB ឧបត្ថម្ភ ដើម្បីជួយសម្រួលដល់ការហ្វឹកហាត់ និងសម្រាប់ពាក់ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាអំឡុងខែសីហា ខាងមុខ នៅប្រទេសម៉ាឡេស៊ី ។ នាយកគ្រប់គ្រងក្រុមហ៊ុន OWSB ... Read More »

ប្រជាពលរដ្ឋ៣ភូមិប្រឈមនឹងការបាត់បង់ផ្លូវដោយសារការរំលោភបំពានរបស់ក្រុមហ៊ុនចិន

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងស្រពិចស្រពិលបញ្ហាប្រឈម និងអត់ផ្លូវដើរនាពេលអនាគត ដោយសារតែក្រុមហ៊ុនចិនបានរំលោភបំពានយកផ្លូវ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនអាចដោះស្រាយជូនបាន ។ បញ្ហានេះ កំពុងក្លាយជាប្រធានបទក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស បណ្តាជនរងគ្រោះដោយសារការរំលោភបំពានរបស់ក្រុមហ៊ុនចិន ។ ... Read More »

សម្តេចតេជោ អបអរសាទរខួបលើកទី៩ នៃការចុះបញ្ជី ប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអបអរសាទរខួបលើកទី៩ នៃការចុះបញ្ជី ប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក ។ សម្តេចតេជោបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ថា៖ «ថ្ងៃនេះគឺជាខួបលើកទី៩ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ... Read More »

សភាវេណេហ្ស៊ុយអេឡារងការវាយប្រហារធ្វើឲ្យតំណាងរាស្ត្រជាច្រើនរងរបួស

តំណាងរាស្ត្រមកពីគណបក្សសម្ពន្ធសាមគ្គីប្រជាធិបតេយ្យ MUD ជាគណបក្សប្រឆាំង បានចោទប្រកាន់ក្រុមប្រដាប់អាវុធមានគ្នាប្រមាណ២០០នាក់ដែលបានវាយប្រហារទៅលើសភាបណ្តាលឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង ៩នាក់រងរបួស។ តំណាងរាស្ត្រ Miguel Pizarro បានប្រកាសថា តំណាងរាស្ត្រជាច្រើនរងរបួស ក្រោយពេលក្រុមប្រដាប់អាវុធវាយប្រហារអគារដ្ឋសភានៅពេលដែលសភាកំពុងប្រារព្ធពិធីបុណ្យឯករាជ្យ២០៦ឆ្នាំ របស់វេណេហ្ស៊ុយអេឡា។ ក្រុមវាយប្រហារបានបិទមុខ ហើយបាញ់ទៅលើតំណាងរាស្រ្តគណបក្សប្រឆាំងជាច្រើនគ្រាប់ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលក្នុងសភា។ ... Read More »

រាជរដ្ឋាភិបាល ពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ ខណៈទេសចរកំពុងកើនឡើងជាលំដាប់

ភ្នំពេញ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ជាស្ថាប័នស្នូលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបរិស្ថាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចពិភាក្សាដំបូងលើសេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីអេកូទេសចរណ៍ មុនឈានទៅពិភាក្សាលម្អិតប្រមូលធាតុចូលសំខាន់ៗបន្តទៀត ដើម្បីដាក់ជូនគណៈរដ្ឋមន្រ្តីត្រួតពិនិត្យ និងសម្រេចចុងក្រោយ ខណៈកំណើនទេសចរជាតិ-អន្តរជាតិមកទស្សនាកម្ពុជា ... Read More »

ក្លែងឯកសារប្រមុខរាជរដ្ឋាភិបាលលក់ដីរដ្ឋជាង៥៩ម៉ឺនដុល្លារត្រូវនគរបាលចាប់ខ្លួន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចាប់ខ្លួនបុរសជា នាយកក្រុមហ៊ុនម្នាក់ ដែលជាប់ពាក់ព័ន្ឋនឹងករណី ក្លែងឯកសារសាធារណៈ យកដីរបស់នាយកដ្ឋានរុក្ខាប្រមាញ់ និងនេសាទ ទៅលក់ ក្នុងតម្លៃជាង៥០ម៉ឺនដុល្លារអាមេរិក រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនិតិវិធី កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នេះ ។ ... Read More »

សារព័ត៌មានកូរ៉េខាងត្បូង៖ ទាហានការពារវិមាន គីម ជុងអ៊ុន ភៀសខ្លួនចេញពីទីក្រុងព្យុងយ៉ាង

សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ទាហានកូរ៉េខាងជើងម្នាក់ដែលយាមនៅវិមានរស់នៅរបស់មេដឹកនាំ គីម ជុងអ៊ុន បានភៀសខ្លួនចេញពីប្រទេស។ សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា «ទាហានមួយរូបដែលបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញដើម្បីការពារវិមានរស់នៅរបស់មេដឹកនាំ គីម ជុងអ៊ុន នៅទីក្រុង Sinuiju ខេត្ត Pyongan ភាគខាងជើងបានឆ្លងទន្លេ Amnok ... Read More »

ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទប្រគេនទៀនវស្សាដល់វត្តមួយចំនួននៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រួច ព្រមទាំងមន្រ្តីចុះជួយឃុំព្រៃក្មេងជាច្រើនរូបទៀតបានអញ្ជើញ ក្នុងពិធីវេរ ប្រគេនទៀនវស្សា ទេយ្យវត្ថុមានគ្រឿង ឧបភោគ បរិភោគរួមនឹងបច្ច័យមួយចំនួន ... Read More »

ស្ត្រីចែកចាយនិងប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តឧត្តរមានជ័យៈ ស្រ្ដីដែលជាជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យកម្ចាត់គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានបង្ក្រាបឃាត់ខ្លួន រួមទាំងវត្ថុតាងមួយចំនួនកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័ដែលបានឃាត់ខ្លួនឈ្មោះ ... Read More »

វិភាគអន្តរជាតិ៖ អាមេរិកត្រៀមលក្ខណៈវាយប្រហារកូរ៉េខាងជើងឲ្យក្លាយទៅជាអីុរ៉ាក់ទី២

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា អាមេរិក បានត្រៀមលក្ខណៈប្រើប្រាស់ កម្លាំងយោធាសម្រាប់ទប់ទល់ជាមួយកូរ៉េខាងជើង បើទោះបីរុស្ស៊ីប្រឆាំងក្តី។ កាលពីថ្ងៃទី៥ខែកក្កដា ឯកអគ្គរដ្ឋទួតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានប្រកាសថា សកម្មភាពបង្កឲ្យមានអសន្តិសុខកាន់តែខ្លាំងឡើង របស់កូរ៉េខាងជើងបានពន្លត់ក្តីសង្ឃឹមសម្រាប់ស្វែងរកដំណោះស្រាយ កិច្ចការបរទេស ហើយបង្ខំឲ្យអាមេរិកត្រូវប្រើប្រាស់កម្លាំងយោធាដើម្បីទប់ស្កាត់កូរ៉េខាងជើង។ ... Read More »

លួចគាស់ទ្វារបន្ទប់បានសម្រេច សំណាងអាក្រក់ត្រូវប្រជាពលរដ្ឋចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពគាស់ទ្វារបន្ទប់ផ្ទះជួល យកទូរទស្សន៍បានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់បានស្វាគមន៍មួយដៃមួយជើងម្នាក់ឡើងទ្រូមខ្លួន ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែងម្ដុំបឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យមានឈ្មោះ​ យិន​ ... Read More »

ផ្សែងហុយចេញផ្ទះប្រជាពលរដ្ឋភ្ញាក់ផ្អើលថា មានអគ្គីភ័យបង្កការផ្អើលដល់កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យភ្លាមៗ

ភ្នំពេញ​៖​ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍ដើម្បីបាញ់ពន្លត់អគ្គីភ័យ ខណៈដែលប្រជាពលរដ្ឋភ្ញាក់ផ្អើល​ថា មានចំឡែកផ្សែង​ហុយចេញពីក្ន្ងងផ្ទះ និងក្លិន​ឆ្ងៀម តែពេលទៅរក​ប្រភព​ឆេះ​មិនឃើញ​។ ហេតុការណ៍នេះបានកើតឡើង​ កាលពីរវេលា​ម៉ៅង​១០យប់​ ថ្ងៃ​ ទី៦​ ខែកក្កដា​ ឆ្នាំ​២០១៧​ នៅចំនុណុចផ្ទះលេខ​៥​ ផ្លូវ​លំ​ ... Read More »

បុរសជនជាតិចារាយម្នាក់ដឹកឈើតាមម៉ូតូដួលបោកឈើសង្កត់ចំក្បាលស្លាប់

ខេតនតរតនគិរី៖ បុរសជនជាតិចារាយម្នាក់ ប្រកបរបរដឹកឈើតាមម៉ូតូដួលបោកសង្កត់ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិលែរ័ ឃុំលំជរ័ ស្រុកអូយាដាវ ខេត្តរតនគិរី។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រមាំធិក ... Read More »

បំផុសបំផុលពលរដ្ឋមកបោះជំរុំកាប់ឈើដឹកតាមរថយន្តធុនធំសង្ស័យមានខ្នងបង្អែកនៅពីក្រោយ

ខេត្តពោធិ៍សាត់៖ ពលរដ្ឋរស់នៅចំណុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់រាយការណ៍មកថា ពួកគាត់កើតទុក្ខមិនចិត្តសុំឲ្យអាជ្ញាធរមានសមត្តកិច្ចជួយអន្តរាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយផងនោះ ក្នុងករណីមានជនជាឈ្មួញឈើម្នាក់បំផុសបំផុល និងដឹកនាំប្រជាពលរដ្ឋរួមទាំងគោយន្តកន្រ្តៃច្រើនគ្រឿងមកពីស្រុកផ្សេង ដើម្បីបោះជំរុំស្នាក់នៅកាប់ឈើដឹកតាមរថយន្តប្រភេទធំ(ភ្លៅ ៥) ធ្វើឲ្យប៉ះពាល់ដល់ប្រជាជនពួកគាត់រស់នៅទីនោះ និងបំផ្លេចបំផ្លាញព្រៃឈើយ៉ាងធំ ដែលករណីខាងលើនេះត្រូវបានគេសង្ស័យអាចអាងអំណាចអ្នកអន្រ្ទើសណាម្នាក់ទើបសម្បើមបែបនេះ។ ... Read More »

កាតារនឹងទទួលទណ្ឌកម្មបន្ថែមពីប្រទេសឈូងសមុទ្រ អាចត្រូវដកចេញពី GCC

ក្រោយពេលកាតារបានសម្រេចច្រានចោលសំណើទាំង១៣ចំណុចរបស់៤ប្រទេស ដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារ បង្ហាញការខឹងសម្បាយ៉ាងខ្លំាង ចំពោះសកម្មភាពអវិជ្ជមាននោះ។ កាតារ អាចប្រឈមនឹងការលុបចេញពីគណៈកម្មការសហប្រតិបត្តិការឈូង សមុទ្រ (GCC) ។ ទោះបីកាតារ ច្រាលចោល ប្រទេសទាំង៤ នៅតែរឹតបន្តឹងនយោបាយ ទៅលើប្រទេសកាតារ និងនៅតែត្រូវបន្តធ្វើឡើងដដែល ... Read More »

ផ្អើលទាំងថ្ងៃមានផ្សែងហុយទ្រលោមចេញពីរោងសិប្បកម្មផលិតព្រំក្បឿងនៅខណ្ឌសែនសុខ

ភ្នំពេញ៖ មានការភ្ញាក់មួយបានកើតមានឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៦ កក្កដា ឆ្នាំ២០១៧នៅចំណុចដីឡូត៍លេខ៣ ក្នុងភូមិតត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបន្ទាប់ពីមាន អគ្គិភ័យឆាបឆេះផ្សែងខ្មៅឡើងលើខ្មួលខ្មាញ់ចេញរោងសិប្បកម្មផលិតព្រំក្បឿងដ៏ធំមួយ។ អគ្គិភ័យនេះត្រូវបានគេដឹងថាបណ្តាលមកពីកម្មករផ្សារដែកម៉ាស៊ីនបាញ់ថ្នាំពាក់មីព្រំក្បឿងខ្ទាតកម្ទេចផ្កាភ្លើងប៉ះជាមួយប្រេងនៅក្បែរនោះទើបបង្កជាភ្លើងឆេះហុយផ្សែងទ្រលោមតែម្តង ។ យ៉ាងណាក្នុងហេតុការណ៍នេះមិនបំផ្លាញសម្ភារៈក្នុងរោងសិប្បកម្មផលិតព្រំក្បឿងនេះទេ ព្រោះពេលមានឧប្បត្តហេតុនេះកើតឡើងភ្លាមក្រុមកម្មករបាននាំគ្នាយកដីខ្សាច់ទៅជះពន្លត់ភ្លើងបានទាន់ពេលវេលា ខណៈដែលមានរថយន្តអគ្គិភ័យចំនួនពីរគ្រឿង បានចុះទៅជួយធ្វើអន្តរាគមន៍ដែរ ... Read More »

ឈ្មោះជន់ រដ្ឋាមន្រ្តីនគរបាលការពារព្រំដែនលេខ៩០៥កំពុង ល្បីខាងគំរាមពលករឆ្លងដែនឲ្យលក់ឈើក្រញូងឲ្យក្នុងតម្លៃថោក

ខេត្តឧត្តរមានជ័យ៖ លោកជន់ រដ្ឋ ដែលជាមន្ត្រីនគបាលកាពារព្រំដែនលេខ៩០៥ កំពុងរងការរិះគន់ពីពលរដ្ឋរស់នៅក្នុងភូមិដងទង់ សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជយ័ថា កំពុងស្ថិតក្រោមការគំរាមកំហែងពីមន្រ្ដីនគរបាលវរះការពារព្រំដែនគោកលេខ៩០៥ម្នាក់ ឈ្មោះជន់ រដ្ឋា ប្រចាំការនៅប៉ុស្ដិ៍ដងទង់ ដែលជាឈ្មួញឈើគ្រញូងដុះស្លែ និងបានគៀងគរពលករឆ្លងដែន។ ប្រជាពលរដ្ឋ ... Read More »

ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ដោយគ្រោះទឹកជំនន់នៅជប៉ុន បង់ក្លាដេស និងចិន

សារព័ត៌មានរ៉យទ័របានផ្សាយថា ភ្លៀងធ្លាក់យ៉ាងគំហុកវាយប្រហារ តំបន់ភាគខាងត្បូង ប្រទេសជប៉ុនរយៈពេល២ថ្ងៃមកនេះ ជាមួយនឹងគ្រោះថ្នាក់ ទឹកជំនន់នេះ បានបង្ខំឲ្យប្រជាពលរដ្ឋប្រមាណ៤ម៉ឺននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង ក្នុងនោះមានពលរដ្ឋ ចំនួន១១នាក់កំពុងបាត់ខ្លួន ។ ហេតុការណ៍អាក្រក់នេះ បានកើតឡើងនៅក្នុងខេត្តហ្វូគូកា តំបន់ភាគខាងត្បូង កោះ ... Read More »

តខ្សែភ្លើងខ្វះបច្ចេកទេសឆក់ស្លាប់មួយរំពេច

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ ក្នុងខណៈដែលជនរងគ្រោះតខ្សែភ្លើងអត់បានបិតបារ៉ែត ដែល ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលប៉ុស្តិលង្វែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះភួង ... Read More »