ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីចោរកម្ម

ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មនៅក្រុងបាវិត។ សមត្ថកិច្ចនគរបាលបានអោយដឹងនារសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៣ថា ជនសង្ស័យមាន ៖ ១/ឈ្មោះ ហ្វាម វ៉ាំងថាំង ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តង៉េអាន ប្រទេសវៀតណាម ។ ២/ឈ្មោះ ... Read More »

បើស្រវឹងសូមកុំបើកបរ! បុរសម្នាក់ជិះម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់សន្លប់ស្តូកស្តឹងសង្ស័យស្រវឹងស្រា

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈគាត់ជិះម៉ូតូដួលដោយខ្លួនឯង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៣។     អ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុបុរសខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពីពណ៌សមិនចាំស្លាកលេខ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតស្រាប់តែឃើញអ្នកបើកបរម៉ូតូនេះដួលសន្លប់ស្តូកស្តឹងរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតយ៉ាងដំណំប៉ុន្តែសំណាងល្អហើយដែលមានរថយន្តធុនធំ១គ្រឿងបើកមកពីក្រោយដែរតែគេចផុតកុំអីមិនដឹងជាគ្រោះថ្នាក់ដល់អាយុជីវិតឫយ៉ាងណានោះទេ។ បុរសខាងលើមិនស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែឃើញថា គាត់ស្លៀកខោខូវប៊យជើងវែងពាក់អាវពណ៌សនៅខាងក្នុងអាវធំខាងក្រៅ ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញសេចក្តីបំភ្លឺជូនសាធារណជនកុំឱ្យមានការភាន់ច្រឡំជុំវិញការបង្ហោះរូបភាពវីដេអូ០១ឃ្លីបករណីហិង្សា០១កន្លែងនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅប៉ុន្មានម៉ោងចុងក្រោយនេះនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ពិនិត្យឃើញមានអ្នកលេងបណ្តាញព័ត៌មានសង្គមមួយចំនួនបានយករូបភាពតាមកាមេរ៉ាសុវត្ថិភាព០១ឃ្លីប មកបង្ហោះស៊ែរចែករំលែកតគ្នាៗលើករណីហិង្សា០១ដែលបានកើតឡើងរវាងក្រុមក្មេងទំនើង០២ក្រុមបានវាយកាប់គ្នាប្រើប្រាស់ដំបង កាំបិតបុ័ងតោនៅចំណុចខាងមុខផ្ទះសំណាក់៣$ ទល់មុខផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង០២:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ... Read More »

នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ធ្វើអត្តឃាតដោយចងកសង្ស័យមានវិបត្តិផ្លូវចិត្ត

    ខេត្តបន្ទាយមានជ័យ៖ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ម្នាក់បានចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល ខណៈមិនឃើញទៅធ្វើការនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។    លោកវរសេនីយ៍ត្រី ប្រិម សុផល ... Read More »

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើប្រាស់បណ្តាញសង្គម Facebook តែមួយប៉ុណ្ណោះឈ្មោះ «Chanmony Pich»

ភ្នំពេញ ៖ ជនខិលខូច មានចេតនាទុច្ចរិត តែងលួចបង្កើត អាខោន facebook រួចហើយដាក់រូបថ្នាក់ដឹកនាំ ក្នុងន័យបន្លំ ក្នុងការប្រព្រឹត្យបទល្មើសផ្សេងៗ ។ ឥឡូវលួចបង្កើតដាក់ឈ្មោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទើបក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ... Read More »

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនក្រុមជិះម៉ូតូឆក់៥ នាក់ ពីបទ.លួចមានស្ថានទម្ងន់ទោស ប្រឈមជាប់ពន្ធនាគារពី៣ ទៅ១០ឆ្នាំ

ភ្នំពេញ ៖ លោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូ ងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេ ចេញដីកាឃុំខ្លួនក្រុមជិះម៉ូតូឆក់ទូរស័ព្ទដៃចំនួន៥ នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.លួចមានស្ថានទម្ងន់ទោស (ស្មើនឹង ... Read More »

តើប្រធានាធិបតីវេណេហ្ស៊ុយអេឡាមកចិនដើម្បីអ្វី?

ក្រសួងការបរទេសចិនបានប្រកាសថា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងបរិបទកូរ៉េខាងជើងនិងទីក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិចកាន់តែតានតឹង។ កាលពីដើមសប្តាហ៍នេះ គណៈប្រតិភូវេណេហ្ស៊ុយអេឡា រួមទាំងអនុប្រធានាធិបតី Delcy Rodriguez ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានប្រទេសណាមួយមានគោលនយោបាយហាមឃាត់ពលករមិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសនោះទេ

ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលនឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែនដល់ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យដល់ប្រទេសដែលពួកគាត់ធ្វើការនៅទីនោះតែម្តង ដើម្បីកុំឲ្យពួកគាត់លំបាកក្នុងការធ្វើដំណើរឡើងចុះ ដោយសម្តេចបានបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមធ្វើឡើង នៅប្រទេសកូរ៉េមុនគេតែម្តង។ សម្តេចមហាបវរធិបតី ហ៊ុន ... Read More »

សមត្ថកិច្ចឃាត់ខ្លួន មុខសញ្ញាដាក់ថ្នាំយ៉ាងសកម្ម និងពិរុទ្ធជនម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន

ខេត្តពោធិ៍សាត់ ៖ ដោយមានបទបញ្ជាដ៍ម៉ឺងម៉ាត់ពីលោក ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ... Read More »

លោក Southgate ចង់ឱ្យអង់គ្លេសផ្តោតលើហ្វូងមនុស្សគាំទ្រអ៊ុយក្រែនក្នុងជំនួបរាត្រីនេះ

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate កំពុងរំពឹងថា ក្រុមរបស់លោកនឹងប្រឈមមុខនឹងបរិយាកាសគាំទ្រអ៊ុយក្រែននៅពេលដែលភាគីទាំង២ជួបគ្នាសម្រាប់វគ្គជម្រុះ Euro 2024 នៅកីឡដ្ឋាន Tarczynski Arena របស់ប្រទេសប៉ូឡូញ។អ៊ុយក្រែន​មិន​បាន​លេង​ក្នុង​ផ្ទះ​ទេ ចាប់​តាំង​ពី​រុស្ស៊ី​បាន​បើក​ការ​ឈ្លានពាន​ប្រទេសកាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២មក។ ពួកគេ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ៤០,០០០ នៅ ... Read More »

ឆ្លាក់អក្សរប្រទេសនីមួយៗនៅក្នុងកិច្ចប្រជុំ G 20 លែងមានឈ្មោះឥណ្ឌាហើយ គឺឈ្មោះប្រទេសថ្មី បារ៉ាត

នៅក្នុងកិច្ចប្រជុំ G20 ដែលបានចាប់ផ្តើមឈ្មោះប្រទេសដែលបាន ដាក់លើតុមុខកៅអីអង្គុយរបស់ប្រមុខប្រទេសនីមួយៗ ក្នុងនោះគេមិនឃើញប្រទេសឥណ្ឌាឡើយ ដោយជំនួសវិញប្រទេសបារ៉ាត “Bharat” នៅត្រង់មុខកន្លែងនាយករដ្ឋមន្ត្រីឥណ្ឌាអង្គុយ។ សកម្មភាពខាងលើទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការផ្លាស់ប្តូរឈ្មោះប្រទេសឥណ្ឌាទៅជាឈ្មោះ បារ៉ាតវិញ ។ ជាមួយគ្នានេះដែរ នៅក្នុងឡូហ្គោ នៃ G ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី ០៩ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១៣:៣០នាទី កម្លាំងជំនាញខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ជាក់ស្តែងករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  លោក ... Read More »

សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ នៅស្រុកសំរោងទង

ភ្នំពេញ​៖​ នៅក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ទី៩ ខែកញ្ញា ឆ្នាំ​២០២៣នេះ​ បានមានប្រសាសន៍ថា នេះគឺជាការជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតលើកទី៣ បន្ទាប់ពីបានជួបកន្លងមកនៅរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល។ ការចុះជួបផ្ទាល់កម្មករ ... Read More »

មន្រី្តជំនាញប្រមូល និងដកហូតបានទំនិញគ្មានអនុលោមភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១០០គីឡូក្រាម

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងថា មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បន្តចុះធ្វេីសកម្មភាពត្រួតពិនិត្យនៅតាមទីផ្សារនានា​ ក្នុងរាជាធានី-ខេត្ត​ ក្នុងទិសដៅការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទៅ។  ជាក់ស្តែងមន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ... Read More »

កម្រងរូបភាពពិធីព្យុហយាត្រាយោធាដ៏អស្ចារ្យរបស់ប្រទេសកូរ៉េខាងជើងប្រារព្ធខួបលើកទី ៧៥នៃឯករាជ្យជាតិ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីរួមជាមួយនឹងមន្ត្រីជាន់ខ្ពស់និងគណៈប្រតិភូចិន បានចូលរួមជាអធិបតីក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធា ទ្រង់ទ្រាយធំ ដើម្បីរំលឹកខួបលើកទី 75 នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានឱ្យដឹងថា នៅល្ងាចថ្ងៃទី 8 ... Read More »

ត្រៀម​បញ្ជូន​ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​នៅក្រុងព្រះសីហនុ​ ០៤នាក់​ ទៅតុលាការ​

ខេត្តព្រះសីហនុ៖ មុខសញ្ញា​គ្រឿង​ញៀន​នៅក្រុងព្រះសីហនុ​ ០៤នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​រួមនឹងវត្ថុតាង​ជាក់ស្ដែង​ យកមកសាកសួរ​បញ្ចប់​នីតិវិធី​នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ រួច​បង្ហាញ​មុខ​ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។  សូមជម្រាបជូនថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ... Read More »

មន្រ្តីនគរបាលខេត្ត​ព្រះសីហនុ​ បន្តចុះរៀបសណ្តាប់ធ្នាប់ល្បាតធ្វើការណែនាំការឈប់ចតលើរថយន្តដឹកទំនិញ ដាក់តាំងសម្ភារៈលក់ដូរលើចិញ្ចើមផ្លូវក្នុងក្រុង

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ... Read More »

អុញនោះ! ក្រុមចោរ​ឆក់​ និងលួចកាច់កបំបែកសោ.កម៉ូតូប្រជាពលរដ្ឋ​នៅក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ​ សុទ្ធតែ​ក្រុមដឹក​ជញ្ជូន​អីវ៉ាន់​ក្រុមហ៊ុន​ foodpanda​,Wow Now,និងE-Gets

ខេត្តព្រះសីហនុ៖ យោងតាម​ការបញ្ជាក់​ពី​ប្រភពព័ត៌មាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣​ បានបង្ហាញមុខក្រុមចោរ​ឆក់​ និងលួចកាច់កបំបែកសោកម៉ូតូប្រជាពលរដ្ឋ​យ៉ាងសកម្ម​ នៅក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ​ គឺសុទ្ធតែបុគ្គលិក​ក្រុមដឹក​ជញ្ជូន​អីវ៉ាន់ល្បីរបស់​ក្រុមហ៊ុនដូចជា៖​ foodpanda​,​ Wow Now,និង​ E-Gets​ ក្រោយកម្លាំងជំនាញក្រុង​ព្រះសីហនុ​ ចុះស្រាវជ្រាវ​រហូត​ឈានដល់ការបង្រ្កាប​ ... Read More »

Update ៖ មកទល់ពេលនេះមានអ្នកស្លាប់ដោយការរញ្ជួយដីទ្រង់ទ្រាយធំនៅក្នុងប្រទេសម៉ារ៉ុកកើនឡើងដល់ទៅជិត៦៥០នាក់ហើយ ខណៈអ្នករបួសជិត៤០០នាក់

អង្គការសហប្រជាជាតិនិងបណ្តាប្រទេសជុំវិញពិភពលោកបានចូលរួមរំលែកទុក្ខដល់ពលរដ្ឋម៉ារ៉ុក។ សារព័ត៌មាន Al Aoula បានដកស្រង់ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃម៉ារ៉ុកដែលបានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុកកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ បានកើនដល់៦៣២នាក់ហើយ និង៣២៩នាក់ផ្សេងទៀតរងរបួស។ ក្រសួងមហាផ្ទៃម៉ារ៉ុកបានឱ្យដឹងថា ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍នៅក្នុងខេត្តនិងទីក្រុងជាច្រើន រួមមាន អាល់ហាអ៊ូស (al-Haouz) ម៉ារ៉ាកេស ... Read More »

ចង់​ដឹង​អត់​ថា​! ការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ចាប់​ពីពេលណា

ភ្នំពេញ​៖​ រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង​ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។  រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ បានបញ្ជាក់ថា​ ការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ មានដូចខាងក្រោម​៖ – ... Read More »

មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ ត្រូវនគរបាលក្រុងបាត់ដំបងបង្ក្រាបឃាត់ខ្លួន

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីលួច (ទ្វាដែករបងផ្ទះ) មួយកើតឡើងកាលពីយប់មិញនេះ ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះឈ្មោះ ពៅ វណ្ណារី ភេទស្រី អាយុ ... Read More »

នគរបាលក្រុងបាត់ដំបង បង្រ្កាបករណីរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់២លេីក ឃាត់ខ្លួនជនសង្ស័យ០៣នាក់

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ... Read More »

កម្រិតនៃការទុកចិត្តដែលប្រជាជនរុស្ស៊ីមានចំពោះប្រធានាធិបតីពូទីនបានផ្លាស់ប្តូរ

ភាគរយនៃពលរដ្ឋរុស្ស៊ីដែលជឿទុកចិត្តលើប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ក្នុងសប្តាហ៍មុនឈានដល់ 77.1% ដែលជាការថយចុះបន្តិចបើធៀបនឹងលទ្ធផលស្ទង់មតិកាលពីសប្តាហ៍មុន។ ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ីទាំងអស់ដែលបានចេញផ្សាយនៅថ្ងៃទី 8 ខែកញ្ញាដោយនិយាយថានៅពេលសួរអំពីការជឿទុកចិត្តលើលោកពូទីន 77.1% នៃអ្នកឆ្លើយតបបាននិយាយថាបាទ (ធ្លាក់ចុះ 0.5% ជាមួយនឹងលទ្ធផលពីមុន។ ... Read More »

ការសម្រេចចិត្តធ្វើម្ចាស់ផ្ទះពានរង្វាន់ Africa Cup of Nations នឹងផុតកំណត់នៅខែនេះ

សហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិក (CAF) បានប្រកាសថា ការសម្រេចចិត្តដែលរង់ចាំជាយូរមកហើយលើម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ African Cup of Nations ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៧នឹងត្រូវបានធ្វើឡើងនៅចុងខែនេះ។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ម្ចាស់ផ្ទះនឹងត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ CAF នៅទីក្រុងគែរ នៅថ្ងៃទី២៧ ... Read More »

រថយន្តស្តារិចបត់ឆ្វេងបំណងឆ្លងផ្លូវត្រូវរថយន្តស៊ីណាបេីកមកពីក្រោយលឿនជ្រុលបុករងការខូចខាត

ភ្នំពេញ​៖​ រថយន្តម៉ាកស្តារិចស៊ីញ៉ូបត់ឆ្វេងបំណងឆ្លងផ្លូវស្រាប់តែមានរថយន្តស៊ីណាមកពីក្រោយលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកបណ្តាលឱ្យរងការខូចខាតទាំងសងខាង។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ៩ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរាជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកស្តារិចពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB 6442 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុកីស៊ីញ៉ូបត់ឆ្វេងបំណងឆ្លងផ្លូវភ្លាមនោះស្រាប់តែមានរថយន្តស៊ីណា​ ... Read More »

ស្ត្រីរងគ្រោះដែលប្ដឹងអតីតម្ដាយក្មេកនិងប្អូនថ្លៃព្រមបញ្ចប់បញ្ហានៅស្នងការរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្រ្តីរងគ្រោះដែលប្តឹងអតីតម្តាយក្មេក និងប្អូនថ្លៃស្រី នៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ជុំវិញការ ប្រើអំពើហិង្សាលើខ្លួន ភាគីទាំងពីរបានព្រមព្រៀងគ្នាសម្រេចដកពាក្យបណ្តឹងក្រោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ បានកោះហៅអតីតម្តាយក្មេក និងអតីតប្អូនថ្លៃមកសាកសួរ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា៖ ករណីស្ត្រីម្នាក់ឈ្មោះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រប់តួអង្គពាក់ព័ន្ធប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកំណែទម្រង់ដើម្បីទាំងអស់គ្នា

ខេត្តកំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកែទម្រង់ជារឿងចាំបាច់បំផុត ហើយវាក៏ជារឿងលំបាកដែរ ដូច្នេះសម្តេចលើកឡើង៤ចំណុចដើម្បីធ្វើឱ្យកំណែទម្រង់អាចជោគជ័យទៅបាន ដែលត្រូវទាមទារឱ្យយើងអនុវត្តន៍ទាំងអស់គ្នា ដើម្បីពង្រឹងការប្រកួតប្រជែង ពង្រឹងប្រទេសជាតិយើង ពង្រឹងការងាររបស់យើង។ បន្ថែមពីនេះ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០៩ ខែកញ្ញា​​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រញ្ជួយដីនៅម៉ារ៉ុក៖ មនុស្សស្លាប់និងរបួសកើនឡើងជិត៥០០នាក់

សារព័ត៌មាន Associated Press និង CNN ដែលដកស្រង់ពីក្រសួងមហាផ្ទៃម៉ារ៉ុកបាននិយាយថា ការរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងប្រទេសនេះកាលពីល្ងាចថ្ងៃទី 8 ខែកញ្ញា (ម៉ោងក្នុងស្រុក) បានសម្លាប់មនុស្សយ៉ាងហោចណាស់ 296នាក់ និងរបួស153នាក់ផ្សេងទៀត។ អគារជាច្រើននៅក្នុងទីក្រុងធំៗត្រូវបានខូចខាត ប្រជាជនដែលភ័យស្លន់ស្លោបានប្រញាប់ប្រញាល់ទៅតាមផ្លូវចាប់ពីរដ្ឋធានី ... Read More »

មុខសញ្ញាធាក់​ និងកាប់ប្លន់យកម៉ូតូក្នុងរាជធានី,ខេត្ត​ ត្រូវនគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួន​ និងបង្ហាញមុខជាសាធារណៈរួចបញ្ជូនទៅតុលាការ

ភ្នំពេញ​ ៖​ ក្រុមជនសង្ស័យចំនួន០៤នាក់​ ពាក់ព័ន្ធ​ករណីធាក់​ និងកាប់ប្លន់យកម៉ូតូ​របស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការបង្ហាញមុខជាសាធាណៈនា​ព្រឹកថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ រួចបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស​តាមច្បាប់​ ។   សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ... Read More »