ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈ

ប្រជាពលរដ្ឋ រិះគន់អាជ្ញាធរសង្កាត់គយត្របែកថា បើកដៃឲ្យក្រុមអាជីវកម្មដឹកអាចម៍ដីលក់ បំផ្លាញផ្លូវបេតុងស្រុតខូចរបើកបេតុងនិងដាច់ទុយោទឹកស្អាតនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ រិះគន់អាជ្ញាធរសង្កាត់គយត្របែកថា បើកដៃឲ្យក្រុមអាជីវកម្មដឹកអាចម៍ដីលក់ បំផ្លាញផ្លូវបេតុងស្រុតខូចរបើកបេតុងនិងដាច់ទុយោទឹកស្អាតនៅក្រុងស្វាយរៀង។ ប្រជាពលរដ្ឋបានលើកឡើងនៅព្រឹកថ្ងៃទី២៩វិច្ឆិកា២០២៤ នៅភូមិគយត្របែកសង្កាត់គយត្របែកក្រុងស្វាយរៀង។ ប្រជាពលរដ្ឋ បានលើកឡើងបន្តថា ក្រុមអាជីវកម្មដឹកអាចម៍ដីលក់នេះ មានឈ្មោះជុំ ខាន់ មានទីលំនៅឯខេត្តកំពង់ចាម បានមកធ្វើអាជីវកម្ម ជីករណ្តៅដី ... Read More »

ទស្សនៈវិភាគ៖ «ឥរិយាបថថ្មីរបស់ប្រជាពលរដ្ឋ បង្ហាញពីគុណសម្បត្តិដ៏អស្ចារ្យរបស់មេដឹកនាំកម្ពុជា»

ស្ថិតក្នុងបរិការដែលកម្ពុជាកំពុងតែរងនូវការវាយប្រហារដ៏គួរឱ្យព្រួយបារម្ភមួយនៅពេលថ្មីៗនេះ ពីមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈដែលធ្វើឱ្យប្រជាពល រដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងមានការភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំងនោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រជាពលរដ្ឋកម្ពុជា មិនបានភ័យស្លន់ស្លោររហូតបង្កឱ្យមានចលាចលនៅក្នុងផ្ទៃប្រទេសនោះឡើយ។ប្រជាពលរដ្ឋភាគ ច្រើនមានជំហររឹងមាំ មិនតក់ ស្លុតហួសហេតុ បង្កការជ្រួលច្របល់នោះទេ។ គេនៅចាំបានថា កន្លងមក គឺនៅពេលដែលមានព្រឹត្តិការណ៍អាសន្នណាមួយកើតឡើង ... Read More »

ទស្សនល្ងីល្ងើ÷៤រឿងសើចយំនិងកំហឹងល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុកក្នុងសប្តាហ៍នេះ

មនុស្សពេញមួយនគរកំពុងនាំគ្នាភ័យព្រួយនឹងការរីករាលដាលជំងឺកូវីដ-១៩ រហូតអ្នកខ្លះដេកមិនលក់ បក់មិនល្ហើយស្រាប់តែនៅសុខៗ ប៉ុន្មានថ្ងៃមកនេះមកលិចរឿងគួរឲ្យចាប់អារម្មណ៍ចំនួន៤ ល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកខ្លះអស់ពីភ័យព្រួយនាំគ្នាអាណិតស្រក់ទឹកភ្នែក នាំគ្នាខឹងសម្បារដាក់ទំនាយនិងខ្លះទៀតនាំគ្នាអស់សំណើច។  នាយជាលបានកត់សម្គាល់ឃើញថារឿងដែលចាប់អារម្មណ៍ទាំង៤នោះ គឺទី១រឿង លោក សុវណ្ណ រិទ្ធី ជានាយកការផ្សាយទូរទស្សន៍អនឡាញក្នុងស្រុកមួយដែលទើបចេញពីពន្ធនាគារ យំស្ពែបព្រោះប្រពន្ធសុំលែង។រឿងរ៉ាវរបស់លោក សុវណ្ណ ... Read More »

លិខិតមិត្តអ្នកអាន៖ សូមគាំទ្រ យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការ

ម្សិលមិញនេះនាងខ្ញុំបានទទួលព័ត៌មានមួយតាមបណ្តាញព័ត៌មានថា លោកកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានព្រមានទុកមុនមិនអត់ឱនឲ្យជាដាច់ខាត ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី–ខេត្ត។ ក្រោយប្រកាសដាក់ចេញនូវយុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការនេះ លោក រដ្ឋមន្ដ្រី ... Read More »

លិខិតមិត្តអ្នកអាន៖ «ខានចូលឆ្នាំម្តងប្រសើរជាងសាកល្បងឆ្លងកូវីដ-១៩!»

ក្នុងស្មារតីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ និង សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់នៅទូទាំងប្រទេស រដ្ឋាភិបាលដឹកនាំដោយសម្តេច នាយករដ្ធមន្ត្រី ហ៊ុន សែន ហើយដែលបានការគាំទ្រនិងការឯកភាពពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជាមួយ កូវិដ-១៩បានសម្រេចបិទមិនឲ្យពលរដ្ឋធ្វើចរាចរណ៍ពីភ្នំពេញទៅកាន់បណ្តាខេត្ត ឬពីខេត្តមួយទៅកាន់ខេត្តមួយឡើយ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះពោលគឺចាប់ពីយប់អាធ្រាតថ្ងៃទី៩ដល់ ១៦ មេសាឆ្នាំ ២០២០ ។ ... Read More »

លិខិតមិត្តអ្នកអាន៖ មិនទាន់ហួសពេលការប្រារព្ធបុណ្យចូលឆ្នាំ

ក្នុងនាមខ្ញុំជាប្រជាជនម្នាក់ សូមសម្តែងការគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែន ដែលមានឆន្ទះប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ដោយតម្រូវអោយមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន កម្មករតាមរោងចក្រនិងប្រជាពលរដ្ឋមិនបាច់ឈប់សម្រាកធ្វើពិធីចូលឆ្នាំថ្មីខាងមុខនេះទេ។ ការសម្រេចចិត្តរបស់សម្តេចតេជោមិនមែនមានន័យថាចង់លុបបំបាត់ទំនៀមទម្លាប់ប្រពៃណីសាសនាស្អីនោះទេ ការពិតនេះជាឆន្ទះចម្បងដែលកម្ពុជាចូលរួមជាមួយប្រជាជនលើពិភពលោកក្នុងការមិនប្រមូលផ្តុំគ្នានាំអោយចម្លងជំងឺកាចសាហាវពីមនុស្សម្នាក់ទៅម្នាក់។ ដូចយើងបានដឹងហើយថាវីរុសកូវីដ-១៩គឺជាមេរោគដែលចម្លងងាយបំផុតតាមរយ:ការប៉ះពាល់គ្នាជាពិសេសនៅទីប្រជុំជនដែលសម្បូរដោយមនុស្សអ៊ូអរ។ ដូច្នេះបើយើងកត់សម្គាល់នៅស្រុកខ្មែរយើងអោយតែមានពិធីបុណ្យទានផ្សេងៗដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឬរៀបមង្គលការជាដើម ប្រជាជនយើងតែងជួបជុំគ្នាទៅវត្តអារាមយ៉ាងណែនណាន់តាន់តាប់និងបើរៀបមង្គលការវិញតែងពពាក់ពពូនលើកកែវស្រាអុកស្វាគមន៍គ្នាឬចាប់ដៃអោបកគ្នាដែលធ្វើអោយងាយស្រួលបំផុតសម្រាប់ឆ្លងមេរោគកូវីដ-១៩ស្អីគេនេះ។ទាំងនេះនៅមិនទាន់គិតការជួបជុំក្នុងលក្ខណ:គ្រួសារដែលគ្រួសារខ្លះមកពីបរទេសឬមកពីចំណាកស្រុករមែងចាប់ដៃឬអោបគ្នាដោយក្តីនឹករលឹកហើយវារិតតែធ្វើអោយមានចម្លងរោគកាន់តែខ្លាំងថែមទៀត។ ខ្ញុំយល់ថាការផ្អាកពិធីចូលឆ្នាំមួយរយ:នេះមិនហួសពេលទេ ព្រោះប្រមុខរដ្ឋាភិបាលបានគិតគូររួចហើយនៅពេលណាចាកផុតពីជំងឺកូវីដ-១៩នឹងអនុញ្ញាត ... Read More »

ទស្សនៈល្ងីល្ងើ៖ ឈប់មានជំនឿមិនសមហេតុផលទៀតទៅ!

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នាយជាលបានកត់សម្គាល់ឃើញថា មាន​ពលរដ្ឋ​មួយចំនួន ផ្អើល​នាំគ្នា​ទិញ​ពងមាន់ ពង​ទា ទុក​សម្រាប់​ហូប​ និងខ្លះទៀតធ្វើទីងមោងដាក់​នៅមុខ​ផ្ទះព្រមទាំង​ប្រមូល​ផ្តុំគ្នា​ដុតភ្នក់​ភ្លើង ដោយមានជំនឿមិនសមហេតុសមផលថា​ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​-១៩ ។ មិនតែប៉ុណ្ណោះ​នៅតាម​ភូមិ ឃុំ ស្រុក ក្នុង​ខេត្ត​ខ្លះ មានជំនឿថាការនិង​សូត្រមន្ត​តាម​ផ្ទះ​ក៏អាច​នឹង​បណ្តេញ​ឧបទ្រពចង្រៃ ជាពិសេស​ជំងឺ​អាសន្នរោគ ដូចជា ... Read More »

ទស្សនៈល្ងីល្ងើ៖ កុំប្រើប្រាស់ម៉ាស់ដែលពាក់រួច បោះចោលពាសវាលពាសកាលបានឬអត់ ?

ជាការប្រសើរហើយ ដែលកន្លងមកនេះនាយជាល បានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរមិនថាក្មេងចាស់ប្រុសស្រី បាននាំគ្នាប្រើម៉ាស់ការពារនិងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ដែលនេះចាត់ទុកជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលមួយផ្នែកដែរ ។ ប៉ុន្តែអ្វីដែលនាយជាល ចង់និយាយពេលនេះ គឺការមិនទទួលយកចំពោះបងប្អូនមួយចំនួនដែលបានប្រើប្រាស់ម៉ាស់រួចយកទៅបោះចោលពាសវាល ពាសកាលឬបោះចោលតាមដងផ្លូវសាធារណៈដោយមិនបានវេចខ្ចប់ដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។ នាយជាល លើកមកនិយាយពេលនេះមិនមែនមានន័យថាចង់បន្ទុះបង្អាប់បងប្អូនមួយចំនួនដែលខ្វះការទទួលខុសត្រូវពេលប្រើម៉ាស់រួចបោះចោលពាសវាលពាសកាលនោះទេ ។ ... Read More »

ទស្សនៈល្ងីល្ងើ៖ កុំត្រចៀកស ប្រយ័ត្នចាញ់បោកឈ្មួញ!

ប៉ុន្មានថ្ងៃមកនេះ នៅតាមមូលដ្ឋានមួយចំនួនហាក់មានភាពជ្រួលច្របល់ដោយមនុស្សខ្លះនាំគ្នា ទិញអង្ករស្តុកទុក ដោយត្រចៀកស ខណៈនៅលើពីភពលោកនាំគ្នាប្រឆាំងការរីករាលដាលជំងឺ កូវីដ-១៩ ។ នាយជាល មិនដឹងថា អ្នកត្រចៀកសទាំងនោះជ្រួលជ្រើមនិងជ្រួលច្របល់ទិញអង្ករមកស្តុកទុកមានបំណងស្អីនោះទេ ហើយក៏មិនដឹងដែរថា នេះជាកលល្បិចបំផុសបំផុលរបស់អ្នកណាមួយដើម្បីលលក់អង្ករដាច់ដែរឬយ៉ាងណានោះដែរ ។ ចំពោះរូបភាពបែបនេះ ធ្វើឲ្យនាយជាល ... Read More »

លិខិតមិត្តអ្នកអាន៖ សាលាសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហ៊ុមព័ទ្ធដោយគំនរសំរាម

ក្នុងនាមប្រជាពលរដ្ឋ​មួយរូប​រស់នៅក្រុងព្រះសីហនុ ដែលជារឿយៗធ្វើដំណើរ​តាមរបង​សង្កាត់​លេខ៤ ក្រុងព្រះសីហនុ តែងតែប្រទះឃើញគំនរសំរាម​នៅគរ​ជាប្រចាំ​ជាប់របង​សាលាសង្កាត់ ។ ខ្ញុំបាទមិនដឹងថា តើ​គំនរសំរាមទាំងនោះ ត្រូវបានប្រជាពលរដ្ឋនៅក្បែរខាងយកមកចាក់ ឬក៏ជាសំរាម​ដែលពួកមន្ត្រី​សាលាសង្កាត់យកមកបោះចោល​នៅទីនោះឬមួយយ៉ាងណានោះទេ ។ ប៉ុន្តែអ្វីដែលជាចំណោទ គឺនៅជាប់របងសាលាសង្កាត់ពោរពេញ​ទៅដោយសំរាមយ៉ាងនេះហើយ ចុះនៅទីផ្សេងទៀត​ក្នុងភូមិសាស្ត្រ​សង្កាត់លេខ៤ ក្រុងព្រះសីហនុ នឹងមានសំរាមគរយ៉ាងណាទៅ? ... Read More »

ទស្សន:ល្ងីល្ងើៈ បានឮនឹងត្រចៀក១០ដង មិនស្មើបានឃើញម្តង!

ទ្រឹស្តីចាស់បុរាណលើកឡើងថា ឮនឹងត្រចៀក១០ដង មិនស្មើបានឃើញម្តង ដែលទ្រឹស្តីនេះនាយជាលយល់ឃើញថាមិនខុសទេ ជាពិសេសសភាពការណ៍បច្ចុប្បន្ននៅកម្ពុជាដែលក្រុមប្រឆាំងនៅក្រៅប្រទេសប្រឹងស្រែកកោកៗ បន្តុះបង្អាប់ ការរីកចម្រើនរបស់ប្រទេសមួយនេះពីចំណុចសូន្យ រហូតមានហេដ្ឋារចនាសម័ន្ធយ៉ាងច្រើនស្អេកស្កះ ។ ជាមួយនេះដែរក្រុមប្រឆាំងផ្កាប់មុខ ដែលសប្បាយនឹងសហគមន៍អ៊ឺរ៉ុប ផ្តាច់ប្រព័ន្ធEBA ចំនួន២០ភាគរយពីកម្ពុជា លើគំនរទុក្ខប្រជាពលរដ្ឋជាពិសេសកម្មកររោងចក្រនោះ កំពុងលងបន្លាញមិនឲ្យបរទេសចូលមកកម្ពុជាដោយបំប៉ោងសភាពការណ៍ថាកម្ពុជាអស្ថិភាព​ ... Read More »

លិខិតមិត្តអ្នកអាន ៖ អរគុណសម្តេចតេជោបាននាំសន្តិភាព នាំកេរ្តិ៍ឈ្មោះដ៏ល្អជូនជាតិមាតុភូមិ

គ្រាដែលនាវាទេសចរណ៍យក្ស Westerdam ដែលត្រូវបានប្រទេស៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចតដោយសារតែមានការរើសអើង និងភ័យខ្លាចការឆ្លងវីរ៉ុសកូរ៉ូណាដល់ប្រជាពលរដ្ឋខ្លួននោះ កម្ពុជាឯណេះវិញបែរជាមានចិត្តមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិប្រឆាំងនឹងការរាតត្បាតនៃវីរ៉ុសកូរ៉ូណាថ្មី និងការទទួលខុសត្រូវខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឱ្យនាវានេះចូលចតនៅកំពង់ផែអន្តរជាតិព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ... Read More »

លិខិត្តមិត្តអ្នកអាន៖ ជួយសង្រ្គោះភ្នំជប់ ភ្នំត្នោតនិងភ្នំកកេះផង ឈ្មួញកាយដីលក់ស្ទើរបាត់រូបរាងអស់ហើយ

ខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តកំពត បានឃើញជាក់ស្តែងនឹងភ្នែកនិងដឹងថា ភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ត្រូវគេជីកកកាយយកអាចម៍ដី និងថ្មធ្វើជាអាជីវកម្ម ស្ទើរតែបាត់រូបរាងទៅហើយ ដែលនេះពិតជាមានចិត្តសង្វេគខ្លាំងបំផុត ព្រោះភ្នំនេះបានបន្សល់ទុកតាំងពីដូនតាមករាប់ពាន់ឆ្នាំមកហើយ។ ខ្ញុំមិនដឹងថា ក្រុមអ្នកធ្វើអាជីវកម្មមានអាជ្ញាប័ណ្ណ ឬគ្មាននោះឡើយ គ្រាដែលក្រុមហ៊ុនឯកជនមួយកំពុងធ្វើសកម្មភាបជីកកាយអាចម៍ដីនិងថ្មយកទៅលក់យ៉ាងរលូនបែបនេះ ។ ខ្ញុំកត់សម្គាល់ថា ភ្នំដែលកំពុងរងការជីកកាយយកអាចម៍ដី ... Read More »

លិខិតមិត្តអ្នកអាន៖ គួរទប់ស្កាត់អ្នកឆ្លៀតឱកាសកេងចំណេញពីវិរុសកូរ៉ូណា

ខណៈដែលនៅទូទាំងពិភពលោកកំពុងនាំគ្នាភ្ញាក់ផ្អើលជ្រួលច្របល់នឹងការកើតមានវិរុសកូរ៉ូណា នោះ ធ្វើឲ្យមនុស្សមួយចំនួនធំកំពុងមានការព្រួយបារម្ភ តែនាងខ្ញុំបានសង្កេតឃើញថាប៉ុន្មានថ្ងៃមកនេះនៅប្រទេសកម្ពុជាយើងឯណេះវិញ ក៏មានមនុស្សមួយចំនួនតូច ហាក់មិនខ្វល់ខ្វាយពីបញ្ហានេះ បែរជាឆ្លៀតឱកាសកេងចំណេញពីវីរុសកូរ៉ូណា លក់ផលិតផលទប់ស្កាត់ការរីករាលដាលជំងឺសាហាវមួយនេះដោយការដំឡើងថ្លៃខ្ពស់ទៅវិញ ។ នាងខ្ញុំយល់ថា វាជាឱកាសត្រីងៀតឆ្លៀតពងរបស់មនុស្សមួយចំនួនតូច ជាពិសេសក្រុមឈ្មួញដែលមិនឈឺឆ្អាលនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលដែលសុំមិនឲ្យលក់ដំឡើងថ្លៃផលិតផលទប់ស្កាត់វីរុសកូរ៉ូណា ដូចជា ម៉ាស់ ឬឱសថជាដើមនោះ ... Read More »

ទស្សនៈល្ងីល្ងើ៖ គណបក្សមិនគ្រប់ទឹក ឡើងចាងប្រុងបោលបុកជញ្ជាំង !

តាមនាយជាលតាមដានសភាពការណ៍នយោបាយនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះឃើញថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃគ្រាន់តែបានផ្តល់ភ្លើង ខៀវខ្លះៗយល់ព្រមឱ្យអតីតថ្នាក់ ដឹកនាំមួយចំនួនរបស់អតីតគណបក្សប្រឆាំងដែលទទួល បាននីតិសម្បទាធ្វើ នយោបាយ ឡើងវិញនោះដើម្បី បង្កើតគណបក្សថ្មីមួយឈ្មោះថា «គណបក្សខ្មែរស្រឡាញ់ជាតិ» ប៉ុន្តែ ក្រសួងមហាផ្ទៃបានតម្រូវឱ្យតំណាងគណបក្សនេះ ត្រូវរៀបចំបំពេញឯកសារ ... Read More »

លិខិតមិត្តអ្នកអាន៖ សិទ្ធិបុគ្គល​អនីតិជនគួរត្រូវបានគោរព

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​បានរិះគន់​ចំពោះ​ក្រុមយុវតី​៤នាក់ ដែលបានប្រើអំពើហិង្សា​ទៅលើសិស្សសាលា​​វិទ្យាល័យផ្សារដើមថ្កូវម្នាក់ ។ នៅលើបណ្តាញសង្គម ពួកគេ​ចង់​ឲ្យមានការដាក់ទោសទណ្ឌទៅតាមច្បាប់​ចំពោះក្រុមក្មេងស្រី​​ដែល​គេចាត់ទុកជាបងធំនោះ ។ អ្នកលេងហ្វេសប៊ុក​បានបង្ហាញរូបភាព​ដោយចំហរ​(មិនបិទមុខ) ចំពោះ​ក្មេងស្រីទាំង​៤រូប ។ អ្នកខ្លះ​បញ្ចេញយោបល់ថា មិនគួរទទួលយកប្រាក់ដើម្បីបញ្ចប់បញ្ហានោះទេ ។ អ្នកខ្លះថា ពួកគេសាហាវយង់ឃ្នង​ខ្លាំងណាស់ ដែលមិនអាចអត់ឱនឲ្យបាន ... Read More »

លិខិតមិត្តអ្នកអានៈ ធ្វើតេស្តអ្នកបើករថយន្តធំៗ អាចរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍

តើអាចទៅរួចទេអាជ្ញាធរខេត្ត នៅតាមផ្លូវជាតិសំខាន់ៗ ដែលតែងតែមានករណី គ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ អាចធ្វើតេស្តរកសារធាតុញៀនទៅលើអ្នកបើកបររថយន្ត ធំៗ ក៏ដូចជារថយន្តដឹកកម្មករ-កម្មការិនី ដើម្បីឲ្យប្រាកដថា អ្នកបើកបររថយន្តទាំង នោះមិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននោះឡើយ។ ពីព្រោះថា ករណី គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សនាពេលសព្វថ្ងៃនេះ ក៏ដោយ ... Read More »

ទស្សនៈល្ងីល្ងើ៖ ឆ្អែតនឹងសង្គ្រាម អរគុណសន្តិភាព ?

គ្រាដែលប្រទេសអ៊ីរ៉ង់ និងអាម៉េរិក កំពុងផ្ទុះអាវុធដាក់គ្នាដែលអាចឈានដល់ធ្វើឲ្យមានសង្រ្គាមនោះ នាយជាល កាន់តែប្រហោងពោះ ព្រោះនឹកឃើញដល់កម្ពុជាកាលពីអតីតកាលបានឆ្អែតនឹងសង្រ្គាម ឆ្អែតនឹងគេចគ្រាប់កាំភ្លើង ឆ្អែតនឹងឃើញប្រទេសជាតិខ្ទេចខ្ទាំ ជាពិសេសឆ្អែតនឹងឃើញជីវិតប្រជាពលរដ្ឋស្លូតត្រង់ស្លាប់រដូករណែលដោយគ្រាប់កាំភ្លើង ។ ការវិនាសហិនហោចដោយសារសង្រ្គាមទាំងអស់នេះហើយ ទើបធ្វើឲ្យខ្ញុំស្អប់សង្រ្គាម និងស្រលាញ់តែសន្តិភាពរហូតមកដល់សព្វថ្ងៃ ។ សម្រាប់អ្នកដែលមិនធ្លាប់ឆ្លងកាត់សង្គ្រាម ... Read More »

លិខិតមិត្តអ្នកអាន៖ ៤១ឆ្នាំមុន និងក្រោយ៤១ឆ្នាំនេះ ខុសគ្នាត្រង់ណា ?

ជាការពិតនិងមិនអាចកាឡៃបាន នាងខ្ញុំនៅតែគិតថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២​របស់នាងខ្ញុំក៏ដូចជាប្រជាជនជាង៣លាននាក់ បានមានជីវីតរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ... Read More »

លិខិតមិត្តអ្នកអាន ៖ គ្រោះថ្នាក់កើតចេញពីអ្នកមានជំនាញបច្ចេកទេសពីរដែលគួរចាប់អារម្មណ៍គឺវេជ្ជបណ្ឌិត និងវិស្វករ

មិនមែនជាការមើលងាយមើលថោក ឬបន្តុះបង្អាប់សមត្ថភាពកូនខ្មែរនោះទេ តែអ្វីដែលនាងខ្ញុំចង់ទាញលើកមកនិយាយនៅពេលនេះគឺចង់ឲ្យយើងទាំងអស់គ្នាមេត្តាជួយពិចារណា និងជួយថ្លឹងថ្លែងនូវចំណេះដឹង ចំណេះធ្វើ និងចំណេះបញ្ញាទទួលបានសញ្ញាបត្រជំនាញផ្សេងៗយកមកអនុវត្តរបស់មនុស្សមួយចំនួនប៉ុណ្ណោះ ដោយសំដៅតែលើ ច្ចេកទេសជំនាញគ្រូពេទ្យឬ វេជ្ជបណ្ឌិត និងវិស្វករ​ពីរនេះប៉ុណ្ណោះមកពិចារណា ។ ជាការពិតហើយការចំណាយពេលវេលា និងចំណាយធនធានផ្ទាល់ខ្លួនអស់ជាច្រើន ដើម្បីសិក្សារៀនយកចំណេះដឹងឬជំនាញនោះ ។ ... Read More »

ទស្សនៈល្ងីល្ងើ ៖ បើនិយាយថា អរគុណសន្តិភាព! គួរតែនិយាយថាអរគុណសម្តេចតេជោផងទើបសម

នាយជាលគិតថា ច្រើនទសវត្សមកហើយពោលគឺនៅមុនឆ្នាំ១៩៩៨ ដែលកម្ពុជាដ៏កម្សត់ នៃយើងធ្លាប់បានហែលឆ្លងកាត់សង្គ្រាមឈ្លានពាន ការស្ថិតនៅក្រោមអនានិគមបរទេស ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ការរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ រងគ្រោះដោយការទម្លាក់គ្រាប់បែក រហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងហោចជាង ២ លាននាក់បានស្លាប់បាត់បង់ជីវិតទាំងអយុត្តិធម៌ ។ ទាំងនេះគឺកើតចេញពីកម្ពុជាគ្មានសន្តិភាព ។ ចំណែកសន្តិភាពដែលកម្ពុជាទទួលបានមានរយៈពេល២១ឆ្នាំមកនេះ ... Read More »

ទស្សនៈល្ងីល្ងើ៖ ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី អ្វីៗដែលអាក្រក់សូមឲ្យវិនាសទៅហោង ?

នៅយប់ម៉ោង១២រំលងអធ្រាត្រយប់មិញនេះ ប្រជាពលរដ្ឋនៅលើពិភពលោកទាំងមូលនឹងនាំគ្នាសម្តែងអបអរសាទរឆ្នាំសាកលឆ្នាំចាស់ ២០១៩ ផ្លាស់ចូលឆ្នាំថ្មី ២០២០ ដែលម្នាក់ៗសង្ឃឹមថា ជាឆ្នាំប្រកបដោយជោគជ័យសិរីសួស្តី និងនាំមកលាភជោគ លាភជ័យនិងសូមឲ្យគ្រោះចង្រៃផងទាំងពួងវិនាសហិនហោចទៅហោង ។ សម្រាប់នាយជាល បើទោះជាមិនមែនជាអ្នកកាន់សាសនាគ្រឹស្ទ ជាអ្នកកាន់សាសនាព្រះពុទ្ធក៏ដោយនៅតែមានជំនឿថា ថ្ងៃ ខែ ... Read More »

លិខិតមិត្តអ្នកអាន ៖ វិធានការណ៍ត្រួតពិនិត្យអ្នកបើកបររថយន្តផឹកគ្រឿងស្រវឹងនិងសេពគ្រឿងញៀនគ្មានប្រសិទ្ធភាព!

ជនរងគ្រោះជាច្រើនដែលស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ តែងទទួលភាពអយុត្តិធម៌ពីសំណាក់អ្នកបើកបររថយន្តដែលបង្កឲ្យគ្រោះថ្នាក់ដោយបើករថយន្តបុកទាំងកំរោល ហើយក្រោយកើតហេតុតែងរត់គេចបាត់ ដោយទុកឲ្យខាងក្រុមហ៊ុនធានារ៉ាប់រងជិវិតជាអ្នកដោះស្រាយជាមួយជនរងគ្រោះជំនួសរហូតមានការតថ្លៃផ្តល់សំណងតថ្លៃគ្នាដូចតថ្លៃត្រីនៅផ្សារ ដែលនេះហាក់មើលងាយជីវិតមនុស្សខ្លាំងណាស់។ថ្វីបើច្បាប់មិនបានកំណត់សំណងសម្រាប់អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានក៏ដោយ ខ្ញុំតែងសង្កេតឃើញថារាល់ដំណោះស្រាយក្នុងស្ថាប័ននគរបាលចរាចរណ៍ឬតុលាការមានភាពអវិជ្ជមានខ្លះ ដោយជនរងគ្រោះខ្លះមានសែស្រឡាយ ទុយយោអ្នកមានអំណាច អាចទទួលសំណងរាប់ពាន់ឬរាប់ម៉ឺនដុល្លារឯណោះ។ ចំណែកអ្នកក្រីក្រ គ្មានសែស្រឡាយនិងគ្មានបងប្អូនជាអ្នកមានអំណាចជួយបានត្រឹម៥០០-១០០០ដុល្លារច្រើនពេកហើយ ។ ត្រង់នេះហើយដែលខ្ញុំចង់និយាយថា ជីវិតមនុស្សតែមួយដូចគ្នា ហេតុអីមានវាសនាខុសគ្នា? ... Read More »

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរ​ក្រុងព្រះសីហនុ សុំការយោគយល់​រឿងសង់រោងការបិទផ្លូវ

ក្នុងនាមប្រជាពលរដ្ឋម្នាក់​នៅក្រុងព្រះសីហនុមិន​ជំទាស់ចំពោះការសង់រោងការ​បិទផ្លូវនោះទេ ពីព្រោះថា អាជ្ញាធរ​ក៏មិនទាន់កំណត់ហាមឃាត់​ការសង់​រោង​បិទផ្លូវនោះដែរ ។ ករណី​សង់រោងការបិទផ្លូវ​នាំ​ឲ្យមានមតិរិះគន់​ពីប្រជាពលរដ្ឋ​នេះ បានកើតឡើង​លើផ្លូវបេតុង​មួយខ្សែ​លេខ​២២៦ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយបានបិទផ្លូវជិត​ទាំងស្រុង ដែលមិនអាច​ឲ្យចរាចរបាន ។ រដ្ឋបាល​ខេត្តព្រះសីហនុ​បាន​សរសេរថា ក្នុងនាមជាប្រជាជន​ និងអ្នករស់នៅជិតខាង​អាចអធ្យាស្រ័យបានគួរអធ្យាស្រ័យ ... Read More »

លិខិតមិត្តអ្នកអាន៖ សំរាមជាបញ្ហា នៅចុងឆ្នាំនេះ សម្រាប់អ្នកទីក្រុង

ការប្រមូលសំរាមហាក់ដូចជាកាន់តែពន្យារពេលបន្តិចម្តងៗ នៅក្នុងភូមិសាស្រ្ត ខណ្ឌមួយចំនួននៅកណ្តាលរាជធានី ដែលមានខណ្ឌទួលគោកជាដើម។ កាលមុនក្រុម ហ៊ុនប្រមូលសំរាមស៊ិនទ្រីបានចុះប្រមូលរយៈពេល២ថ្ងៃម្តង។ កាលពីដើមខែធ្នូ ការ ប្រមូលសំរាមបានពន្យារពេលរហូតដល់៤ ឬ៥ថ្ងៃ ទើបឃើញរថយន្តប្រមូលសំរាម​មកម្តង។ ឥឡូវនេះគឺសប្តាហ៍ទី៣ នៃខែធ្នូ ការប្រមូលសំរាមបានពន្យារពេលជាងមួយសប្តាហ៍ ហើយមិនឃើញរថយន្តប្រមូលសំរាម ... Read More »

លិខិតមិត្តអ្នកអាន៖ នៅតែមានជនរងគ្រោះក្នុងតំបន់បឹងកក់

រហូតមកដល់ពេលនេះនៅតែមានជនរងគ្រោះក្នុងតំបន់បឹងកក់ពាក់ព័ន្ធនឹងបញ្ហា គ្រឿងញៀនដែលនៅតែកើតមានដដែល។ លើកនេះត្រូវគេរាយការណ៍ថា កើត​ចេញដោយ សមត្ថកិច្ចស្របច្បាប់ចាប់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងគ្រឿងញៀន យកទៅជំរិតទារ ប្រាក់នៅឯកន្លែងធ្វើការរបស់ខ្លួនផ្ទាល់តែម្តង។ ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំបាទឮសមត្ថកិច្ចជំនាញដែលធ្លាប់ត្រូវបានបងប្អូន ពឹងពាក់ឲ្យដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតំបន់បឹងកក់នោះនិយាយ។ គេនិយាយថា នៅតំបន់រថភ្លើងជាប់នឹងបឹងកក់ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញគឺជាកន្លែងដែល សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ហើយអាចប្រមូលបានប្រាក់ដោយស្រួលៗ ... Read More »

លិខិតមិត្តអ្នកអាន៖ រដ្ឋាករទឹកស្វយ័តភ្នំពេញប្តូរ ទម្លាប់

គ្រួសារនាងខ្ញុំទើបតែបង់លុយថ្លៃទឹករួចកាលពីសប្តាហ៍ទី១ ខែធ្នូនេះទេ ស្រាប់តែ​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តភ្នំពេញ បានចេញវិក្កយបត្រថ្លៃទឹកមួយ ទៀត ដោយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយតម្រូវឲ្យម្ចាស់ផ្ទះទៅបង់លុយ ថ្លៃទឹកយ៉ាងយូរបំផុតថ្ងៃទី២៥ ខែធ្នូ ជាកំហិត។ ... Read More »

ទស្សនៈល្ងីល្ងើ៖ កុំកាត់កន្ទុយស្វា កម្លា សត្វក្អែក ?

ក្រុមអតីតបក្សសង្រ្គោះជាតិ ដែលប្រឆាំងផ្កាប់មុខមានទណ្ឌិត សម រង្ស៊ី ជាមេគំនិត កំពុងញញឹមខ្ជឹប និងនាំគ្នាសប្បាយចិត្តខ្លាំងណាស់កាលបើដឹងថា សហគមន៍អឺរ៉ុបកំពុងមានគម្រោងផ្តាច់EBA ពីកម្ពុជា ។ ការសប្បាយរបស់ក្រុមប្រឆាំងផ្កាប់មុខទាំងនេះ គឺគ្មានអ្វីក្រៅពីចង់ដណ្តើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និងចង់ផ្តួលរបបរាជានិយមនោះឡើយ ។ ជាការពិតហើយប្រសិនបើ ... Read More »

លិខិតមិត្តអ្នកអាន៖ យករថយន្តដឹកទឹកកកទៅឈៀកផង

ក្នុងនាមប្រជាពលរដ្ឋមួយរូបដែលមិនទាន់មានរថយន្តជិះនឹងគេ ចេះតែឆ្ងល់រឿង​គេនាំគ្នាយករថយន្តទៅឈៀក ដើម្បីកុំឲ្យសមត្ថកិច្ចផាកពិន័យ។ តើការឈៀកមាន​សារប្រយោជន៍អ្វីខ្លះ? ក្រៅតែពីយកលុយឲ្យក្រុមហ៊ុនឈៀក ដែលធ្វើការជាមួយ​ក្រសួងសាធារណការនោះ? សារសំខាន់តែមួយមាត់គត់ គឺរួមចំណែកកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ។ ប៉ុន្តែរថយន្តដឹកទឹកកកដែលទ្វារដាច់រណេង​រណោងយកខ្សែចងទប់ ដែលមានបិទឈៀកនៅនឹងកញ្ចក់រថយន្តនោះតើមានន័យយ៉ាងម្តេច? រថយន្តដែលបានឈៀកហើយ ត្រូវបានគេបិទប័ណ្ណសម្គាល់ឈៀកនៅកញ្ចក់ រថយន្តខាងមុខ។ វាគ្រាន់តែជាក្រដាសមួយសន្លឹក ... Read More »

លិខិតមិត្តអ្នកអាន៖ សង្ឃឹមថាកីឡាករ កែវ សុខផេង ធ្វើបានល្អជាងនេះនៅពេលខាងមុខទោះមានភាពអវិជ្ជមានខ្លះៗ

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលស្នេហាវិស័យកីឡា ជាពិសេសមានការចាប់អារម្មណ៍យ៉ាងអនេក ក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់ ក្នុងចំណោមកីឡាច្រើនប្រភេទ សម្រាប់កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន សូមសរសើរដោយស្មោះគ្រប់កីឡាករ កីឡាការិនីទាំងអស់ដែល ដណ្តើមបានមេដាយជូនជាតិមាតុភូមិ។ ជាមួយនេះអ្វីដែលខ្ញុំមិនសរសើរមិនបានគឺការប្រកួតរបស់ក្រុមជម្រើសជាតិ U22 កម្ពុជា ដែលបានប្រកួតតាំងពីវគ្គជម្រុះ ... Read More »