ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈ

ទស្សនៈល្ងីល្ងើ៖ ចិនដេញខ្មែរ ខ្មែរដេញខ្មោច !

ពាក្យចាស់កាលជំនាន់ដើមពោលមិនសូវខុសមែន បើប្រៀបធៀបនឹង សម័យកាលនេះ ដូចជាថា ត្រចៀកទិព្វ ភ្នែកទិព្វ ឃើញជាក់ស្តែងគឺទូរស័ព្ទដៃប្រើប្រាស់រាល់ថ្ងៃនេះឯង ។ ចំណែកឯពាក្យថា«ចិន ដេញខ្មែរ ខ្មែរដេញខ្មោច»រឹតតែមិនខុសទៀត និងចាត់ទុកត្រូវដូច​គេ​ចាក់​អាប៉ោងចំភ្នែកមួយ ក្នុងចំណោមរន្ធទាំង៦អ៊ីចឹង ។ បានជានាយជាល ... Read More »

លិខិតមិត្តអ្នកអាន៖​ បច្ចុប្បន្នភាពនៃសំរាមនៅទីក្រុង

ក្នុងនាមប្រជាពលរដ្ឋម្នាក់​រស់នៅទីក្រុងភ្នំពេញ ចាប់អារម្មណ៍​ជាពន្លឹក​អំពីបញ្ហាសំរាម ដែលកំពុងកកស្ទះ​គ្រប់ច្រកល្ហកមុខផ្ទះប្រជាពលរដ្ឋ​ ។ មិនមែន​បីបួនថ្ងៃ​នោះទេ គឺមួយសប្តាហ៍ ឬជាង​មួយសប្តាហ៍ឯណោះ ទើបឃើញរថយន្តប្រមូលសំរាម​ក្រុមហ៊ុនស៊ីនទ្រី ចុះមកប្រមូល ។ នៅពេល​ជួបអ្នក​ប្រមូលសំរាមទាំងនោះ ខ្ញុំបាទ​បានសួរនាំពួកគាត់ពីរឿងខកខានយឺតយូរ មិនមកប្រមូលសំរាម​ឲ្យទៀងទាត់ទាន់ពេលដូចមុនៗនោះ ក្រុមអ្នកប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីទាំងនោះនិយាយថា «សំរាមច្រើនពេក ... Read More »

លិខិតមិត្តអ្នកអាន៖ រឿងសមត្ថកិច្ចរុញ​ជនរងគ្រោះឲ្យទៅប្តឹងទីនេះ ទីនោះ

ជារឿយៗ ខ្ញុំបាទសង្កេតឃើញថា នៅពេលដែលមានបញ្ហាកើតឡើង នគរបាល​មិនចង់​ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលជាជន​រងគ្រោះ ទាំងក្នុងរឿងជម្លោះគ្រួសារ (ហិង្សា) ឬ​បញ្ហា​សន្តិសុខ​ពាក់ព័ន្ធករណីចោរលួច ចោរប្លន់នោះឡើយ ។ វាក្លាយទៅជាបញ្ហារុញ​ដាក់​គ្នា ដោយសមត្ថកិច្ចខ្លះថា កើតហេតុនៅទីណា ទៅប្តឹងនៅទីនោះ? ខ្លះថា ... Read More »

លិខិតមិត្តអ្នកអាន៖ សេវាប្រមូលសំរាម​ឡើងថ្លៃជិត៣ដង ចាំមើលការប្រមូលយ៉ាងម៉េចវិញ?

មិនដឹងថាពលរដ្ឋនៅរាជធានីភ្នំពេញសាទរ​ចំពោះ​ការដំឡើងថ្លៃសេវាប្រមូលសំរាម​ដែរឬយ៉ាងណានោះទេ ។ សព្វថ្ងៃតម្លៃសេវាប្រមូល​សំរាម​ត្រូវបង់៤ពាន់រៀលក្នុងមួយខែ ។ អំណឹះតទៅ អ្នកធ្លាប់បង់៤ពាន់រៀល ឬ១ដុល្លារ​ ត្រូវបង់​១០៦០០រៀល ក្នុងមួយខែ ។ ពោលគឺកើនឡើង​ស្ទើរ​៣ដងឯណោះ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់​មើលឃើញថា មិនគួរឡើងថ្លៃ​អ្វីដល់ម្លឹងពេកទេ បើឡើងគួរតែត្រឹមទ្វេដងបានហើយ ... Read More »

លិខិតមិត្តអ្នកអាន៖ សំរាមមិនប្រមូល​ ប្រមូលតែលុយ

យើងខ្ញុំជាប្រជាពលរដ្ឋ​រស់នៅ​ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កត់សម្គាល់ឃើញថា សំរាមត្រូវបានគរមុខផ្ទះប្រជាពលរដ្ឋ ដោយមិនឃើញរថយន្តប្រមូលសំរាមចុះទៅយកនោះទេ ។ ក្រុមហ៊ុនប្រមូលលុយ​មិនដែលខកខាន ប៉ុន្តែ​មិនចុះប្រមូលសំរាមឲ្យបានទៀត​ទាត់​ ។ រីឯអាជ្ញាធរ បានត្រឹមតែស្តីបន្ទោស​ឲ្យប្រជាពលរដ្ឋរឿងសំរាមនេះ ។ មិនដឹងថា ... Read More »

លិខិតមិត្តអ្នកអាន៖ សំរាមនៅតែជាបញ្ហា​សម្រាប់​ក្រុង​ព្រះសីហនុ

រហូតមកដល់ពេលនេះ បញ្ហាកកស្ទះសំរាម​នៅមុខលំនៅឋាន​យើងខ្ញុំជាប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ នៅតែបន្តកើតមានដដែល ។ អាជ្ញាធរក្រុង និងខេត្តហាក់ដូចជាមិនបាន​ខ្វល់ខ្វាយថា ត្រូវដោះស្រាយបញ្ហានេះយ៉ាងណានោះទេ ដោយបណ្តោយឲ្យខាងក្រុមហ៊ុន​ធ្វើអ្វីស្រេចតែនឹងចិត្ត ពោលគឺ​មិនព្រមមានចំណាត់ការជាក់លាក់ជាមួយក្រុមហ៊ុនថា ត្រូវចាត់វិធានការយ៉ាងណាក្នុងការប្រមូលសំរាមនោះឡើយ ។ ប៉ុន្តែ​ការប្រមូលប្រាក់ពីតាមខ្នងផ្ទះប្រជាពលរដ្ឋមិនអាចខកខាន​បានឡើយ ។ យើងខ្ញុំជាប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរនឹងដោះស្រាយបញ្ហា​សំរាមនេះ​ឲ្យបានឆាប់រហ័ស​ ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រុមហ៊ុនរថយន្តក្រុង​ប៉ុន្មានដែលមានចំណតត្រឹមត្រូវ?

ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំសង្កេតមើលឃើញថា បញ្ហាចំណតរថយន្តក្រុង​នៅកណ្តាលរាជធានីភ្នំពេញសព្វថ្ងៃ ក៏ជាមូលហេតុ ដែលញាំ​ឲ្យមានការកកស្ទះចរាចរណ៍នោះដែរ ។ ដោយសារតែក្រុមហ៊ុនរថយន្តក្រុងគ្មានចំណតត្រឹមត្រូវ ដោយយកចំណែក​ទ្រូងផ្លូវធ្វើជាចំណត ជាហេតុធ្វើឲ្យ​កំណាត់ផ្លូវដែល​ក្រុមហ៊ុនឡានក្រុងចតនោះត្រូវកកស្ទះ ដោយអន្លើ ។ ទីតាំងក្រុមហ៊ុនរថយន្តក្រុងមួយ​ចំនួន​បានយកចិញ្ចើមផ្លូវ​ចត​រថយន្តក្រុងជាអចិន្ត្រៃយ៍ ធ្វើឲ្យ​ផ្លូវសាធារណៈកាន់តែរួមតូច ។ ជាងនេះទៅទៀត ... Read More »

លិខិតមិត្តអ្នកអាន៖ សកម្មភាពឆក់តាមផ្លូវថយចុះ ក្រោយបំបែក​សម្បុកគ្រឿងញៀន​នៅរ៉ក់

ក្នុងនាមប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ កត់សម្គាល់​តាមរយៈ​បណ្តាញផ្សព្វផ្សាយនានា ឃើញថា សកម្មភាព​ចោរឆក់​តាមដងផ្លូវ​មួយរយៈ​ចុងក្រោយនេះ​ ហាក់ដូចជាថយចុះជាងមុនបន្តិច បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាប​គ្រឿងញៀនទ្រង់ទ្រាយធំ​នៅមជ្ឈមណ្ឌលកម្សាន្ត​រ៉ក់ ។ មិនដឹងថា តើ​ប្រជាពលរដ្ឋដទៃទៀត​នៅក្នុងទីក្រុងមួយនេះកត់សម្គាល់​ដូច​ខ្ញុំបាទដែរឬយ៉ាងណានោះទេ? តាមការកត់សម្គាល់ នេះបញ្ជាក់ថា បញ្ហាឆក់នៅរាជធានីភ្នំពេញ ភាគច្រើនលើសលប់​បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ។ មានន័យថា ... Read More »

លិខិតមិត្តអ្នកអាន៖ សំរាមនៅក្នុងព្រះសីហនុនរណាទទួលខុសត្រូវ

ក្នុងនាមប្រជាពលរដ្ឋម្នាក់​នៅក្រុងព្រះសីហនុ មានចម្ងល់​ជាខ្លាំងចំពោះបញ្ហាសំរាម​ ដែល​កំពុងកកស្ទះ​នៅតាមផ្លូវ​នានា​ក្នុងទីក្រុង​មាត់សមុទ្រ​មួយនេះ ។ ថ្មីៗនេះអាជ្ញាធរក្រុង ក៏ដូចជា​ខេត្ត​ទទួលស្គាល់ថា ការយឺតយ៉ាវ​ ឬការមិនមកប្រមូលសំរាមរបស់ក្រុមហ៊ុន KSWM ដោយសារតែក្រុមហ៊ុនខ្វះរថយន្តដឹកជញ្ជូន និងខ្វះកម្លាំងពលកម្ម ។ ចំណុចទាំងពីរនេះ វាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ឬក៏​ជាការ​ទទួលខុសត្រូវរបស់អាជ្ញាធរ ... Read More »

លិខិតមិត្តអ្នកអាន៖ រឿងចោលសំរាមមុខលូ បឹងត្របែក

អាជ្ញាធរខណ្ឌចំការមន ឈឺក្បាល វិលមុខចំពោះប្រជាពលរដ្ឋ​នៅក្បែរៗតំបន់លូទឹកស្អុយ បឹងត្របែក​ដែលមិនព្រមកែមារយាទ ក្នុងការ​ចោលសំរាម ។ អាជ្ញាធរបានដាក់កម្លាំងចាំចាប់​អ្នកបំពានច្បាប់ទាំងនោះ ហើយឃើញថា មានប្រជាពលរដ្ឋជាច្រើន​នៅតែបន្ត​យកសំរាម​មកចោលលើ​លូ ដែល​ជាប្រព័ន្ធបង្ហូរទឹកសំអុយ ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឯណេះវិញ មានប្រជាពលរដ្ឋជាច្រើនបញ្ចេញយោបល់ ដែលខ្លះថា គួរតែផាកពិន័យ​ឲ្យច្រើនម៉ឺនសែនរៀល ... Read More »

លិខិតមិត្តអ្នកអាន៖ គ្រឿងញៀននៅរ៉ក់ មិនទាន់ ខ័ណ្ឌចប់

ការចាប់លោកឧកញ៉ា គិត ធាង ម្ចាស់ទីតាំងក្លិបកម្សាន្តរ៉ក់ ពាក់ព័ន្ធនឹងជំនួញជួញដូរ និងប្រើប្រាស់គ្រឿងញៀន មិនទាន់បញ្ចប់ទេ ។ នេះជាការលើកឡើងរបស់សម្តេច​ក្រឡហាហោម ស ខេង ។ យ៉ាងដូច្នេះធ្វើឲ្យយើងខ្ញុំជាប្រជាពលរដ្ឋ​មានជំនឿ និងទំនុកចិត្តយ៉ាង​មុតមាំ ទៅលើរាជរដ្ឋាភិបាល ... Read More »

លិខិតមិត្តអ្នកអាន៖ គ្រឿងញៀន២គ្រាប់ចាប់ដាក់ខ្នោះ គ្រឿងញៀនរាប់សិបគីឡូក្រាម មិនឲ្យថត

យើងខ្ញុំជាប្រជាពលរដ្ឋ​រង់ចាំមើលថា តើមុខមាត់ឧកញ៉ា​ពាក់ព័ន្ធនឹងផ្តល់ទីតាំង​ឲ្យ​មហាជនរាប់រយនាក់​ប្រើប្រាស់​គ្រឿងញៀននោះយ៉ាង​ម៉េច? ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច​មិន​បណ្តោយឲ្យអ្នកកាសែត​ថតផ្តេសផ្តាស់​នោះទេ ដោយសំអាងថា លោកឧកញ៉ា​មិនមែនជា​ជនសង្ស័យ​ពិតប្រាកដនៅឡើយ ។ ដូច្នេះ មិនអាចឲ្យថត​ផ្តេសផ្តាស់​បានទេ សូម្បីតែកង់រថយន្ត​ដែលលោកឧកញ៉ា​ជិះចូលតុលាការ ក៏មិនឲ្យថតផង ។ ប៉ុន្តែបើបទល្មើសជាក់ស្តែង​ នឹងអនុញ្ញាតឲ្យថតដោយសេរី ។ នេះគឺជា​បញ្ហាផ្លូវច្បាប់ ... Read More »

លិខិតមិត្តអ្នកអាន៖ កាត់ផ្តាច់ឫសគល់គ្រឿងញៀន ជារឿងសំខាន់

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទ​សន្និបាត​ក្រសួងសុខាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានប្រកាសដាច់ណាត់​ពីការ​អនុវត្ត​អភិក្រម ក្នុងការ​កំណែទម្រង់ ។ សម្តេចតេជោបានប្រកាស​ថា ទោះបីជា​ជម្រៅ​ណាក៏ដោយ ត្រូវជីកកកាយ​តាមចាប់មេខ្លោងគ្រឿងញៀន​នៅមជ្ឈមណ្ឌលកម្សាន្ត​រ៉ក់ ឲ្យទាល់តែបាន ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ​ក៏បានព្រលយថា មានទីតាំងគ្រឿងញៀនធំមួយទៀត ដែលសមត្ថកិច្ចមិនព្រមចាប់ ... Read More »

លិខិតមិត្តអ្នកអាន៖ យោងតាមអនុសាសន៍ឯកឧត្តម​អភិបាលខេត្ត និងឯកឧត្តមស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ គ្រឿងញៀន៤គ្រាប់

វប្បធម៌នៃការរង់ចាំបញ្ជា ទំយើរយកមុខហួសហេតុ បាននិងកំពុង​រំលង​ច្បាប់ដែលមានស្រាប់ ដែលប្រការនេះធ្វើ​ឲ្យ​ការអនុវត្តច្បាប់​ហាក់​ដូចជា​រយីករយាក មិនគ្រប់ជ្រុងជ្រោយ ហើយអ្វីៗ រង់ចាំតែបទបញ្ជា ។ មិនបាច់និយាយដល់រឿងធំដុំ ដែល​រង់ចាំបញ្ជាពីប្រមុខរាជរដ្ឋាភិបាល​ប៉ុណ្ណោះទេ សូម្បីតែរឿងកំប៉ិកកំប៉ុក គ្រឿងញៀនប៉ុន្មានគ្រាប់ ក៏យោង​ការណែនាំ​ ឬអនុសាសន៍​ពី«ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ... Read More »

លិខិតមិត្តអ្នកអាន៖ លុបបឹងព្រែកទប់ រួចស្រែករកទឹក

ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋ​នៅក្រុងព្រះសីហនុ ចេះតែឆ្ងល់ថ្នាក់ដឹកនាំខេត្ត ស្រែករកទឹកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅគ្រាដែល​គេដឹង​ថា ប្រភពទឹកស្អាតនៅក្នុងទីក្រុងនេះ ត្រូវបានថ្នាក់ដឹកនាំខេត្តឃុបឃិតជាមួយស្ថាប័នជំនាញលក់ឲ្យគេទៅហើយនោះ ។ បឹងព្រែកទប់ ជាប្រភពទឹកស្អាតដ៏សំខាន់មួយសម្រាប់​ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ។ ប៉ុន្តែឥឡូវនេះ ទាំងអ្នកមានអំណាច ទាំងអ្នកមានលុយ អង្កន់បឹងព្រែកទប់ចែកគ្នាអស់ទៅហើយ ។ ... Read More »

ទស្សនៈល្ងីល្ងើ ៖ ជំនួយលាងអាចម៍ឯង !

ថ្មីៗនេះមានព័ត៌មានមួយឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយជាលើកទី២នូវទឹកប្រាក់​២លាន​ដុល្លារអា​មេរិក ដល់អង្គការ ស៊ីម៉ាក់ យកទៅប្រើប្រាស់ក្នុងរយៈពេលមួយឆ្នាំ២០១៩ សម្រាប់​យកទៅដោះមីន និងគ្រាប់បែកទម្លាក់ពីលើយន្តហោះដែលអាមេរិកាំងខ្លួនឯងបន្សល់ទុក​នៅ​កម្ពុជា ក្នុងសម័យ សង្រ្គាមទសវត្សឆ្នាំ៦០-៧០ បន្ទាប់ពីលើកទី១ឆ្នាំ២០១៨បានផ្តល់ចំនួន ១.៦លានដុល្លារ ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមរបស់ខ្លួននោះ ។ នាយជាលគិតថា ជំនួយរបស់អាមេរិកាំងទាំងពីរលើកនេះ ... Read More »

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរអនុញ្ញាតឲ្យបើកហាង​ដោយមិនគិតពីចំណត

ហាងកាហ្វេ​ថ្មីៗ បានកើតឡើងជាបន្តបន្ទាប់​នៅកណ្តាលរាជធានីភ្នំពេញ ដោយការអនុញ្ញាត​យល់ព្រមពីអាជ្ញាធរ ប៉ុន្តែ​មិនបានគិតគូរ​អំពីចំណត​នោះឡើយ ។ ដូច្នេះ យានយន្តរបស់អតិថិជននៃហាងកាហ្វេល្បីឈ្មោះជាច្រើន បានយកចិញ្ចើមផ្លូវ និងខ្លះ​យកចំណែកផ្លូវធ្វើជា​ចំណត​តែម្តង ។ ប្រការនេះ ធ្វើឲ្យផ្លូវរួមតូច ហើយមិនអាច​ធ្វើចរាចរណ៍បាន ។ នេះជាមូលហេតុមួយ ... Read More »

លិខិតមិត្តអ្នកអាន៖ ជីវិត​សន្តិសុខ​មន្ទីរពេទ្យកាល់ម៉ែត ស្លាប់ទទេៗ

បើទោះបីជាដឹងថា សន្តិសុខមន្ទីរពេទ្យកាល់ម៉ែត​ចងកសម្លាប់ខ្លួន ដោយសារតែ​ខូចចិត្ត​ចំពោះអង្គភាព​របស់ខ្លួន​បញ្ឈប់​ពីការងារ ក៏មកដល់ពេលនេះ គ្មានឡើយការស៊ើបអង្កេត​ដើម្បីរកអ្នកទទួលខុសត្រូវក្នុងរឿងនេះ ។ ខាងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា វា​មិន​ស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនទេ គឺខាងក្រុមហ៊ុន​សន្តិសុខឯកជនជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ ។ ខ្ញុំបាទគិតថា បើ​នៅ​ស្រុកគេ មុខជាមានការស៊ើបអង្កេត​ឲ្យបានល្អិតល្អន់ ព្រោះជីវិតមនុស្ស​មិនមែនស្លាប់ទទេៗ ... Read More »

លិខិតមិត្តអ្នកអាន៖ ប៉ូលិសពេញដី រឿងអីឡានធំ ចូលដល់កណ្តាលក្រុង

ព្រឹកមិញនេះទៀត រថយន្តដឹកទំនិញ សណ្តោងកុងតឺន័រធំមួយគ្រឿង ត្រូវគេប្រទះឃើញ​ធ្វើដំណើរក្បែររបងស្ថានទូតចិន ស្ថិត​ក្នុងខណ្ឌចំការ​មន រាជធានីភ្នំពេញ ។ គេមិនដឹងថា តើរថយន្តដឹកទំនិញ​ធុនធំមួយគ្រឿងនេះចេះលេងសៀក បំបាំងខ្លួន​ឬយ៉ាងណា​នោះទេ បានជាអាចធ្វើដំណើរចូល​ដល់កណ្តាលទីក្រុងបានយ៉ាងស្រួលៗដូច្នេះ ។ នៅតាមគ្រប់ច្រកផ្លូវចូលទីក្រុង គេឃើញអាជ្ញាធរ មានសមត្ថកិច្ច​ ... Read More »

លិខិតមិត្តអ្នកអាន៖ វប្បធម៌ខ្មែរ​ក្នុងក្រសែភ្នែក​ អ៊ឹម ជីវ៉ា

លេចតម្រុយហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ នោះគឺការដែលមាន​ស្ត្រីខ្មែរ​ឈរស្លៀកសារុង អមដោយយុវជនខ្មែរ ស្លៀក​ខោខូវប៊យ រាំក្នុងបឹងឈូក​គឺជាគំនិតផ្តួចផ្តើម​របស់​អ្នក​វប្បធម៌​ អ៊ឹម ជីវ៉ា ។ នៅលើបណ្តាញសង្គមដែលចែករំលែកតគ្នា លោកបានឆ្លើយតប​ថា «វាជាភាពអាម៉ាស់​បំផុត ដែលខ្មែរខ្លួនឯង មិនយល់ស្គាល់ពីវប្បធម៌ខ្លួនឯង» ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ស្រីខ្មែរស្លៀកសារុង រាំក្នុងបឹងឈូក

ក្រុមអ្នកសម្តែង​ស្វែងរកប្រជាប្រិយភាព​តាមរយៈសម្លៀកបំពាក់​បង្ហាញភាពសិចស៊ី នារីៗ ស្លៀកសារុង ចោមពុង រីឯបុរស លែងខ្លួនទទេ​ស្លៀកខោ ខូវប៊យ នាំគ្នា​ពពាក់ពពូនរាំក្នុងបឹងឈូក ដែលគេថា ជាយុទ្ធនាការបង្ហាញនូវពណ៌សម្បុរខ្មែរ ។ ពិតហើយយើងជាខ្មែរ ទាំងបុរស និងនារី ប៉ុន្តែ​សម្លៀកបំពាក់បែបនេះ ... Read More »

ទស្សនៈល្ងីល្ងើ ៖ មាត់កំភ្លាញ មាត់ឆ្តោ !

ចូលផឹកកាហ្វេខ្មៅទើបក្រេបបានមួយក្អឹក នាយជាលយកត្រចៀកត្រងស្តាប់ក្រុមលោកតាៗ មួយក្រុមដែលភាគច្រើនជាអ្នកទើបចូលរ៉ឺត្រែត(និវត្ត) និងជាអ្នកចូលចិត្តតាមដានស្ថានការណ៍ នយោបាយក្នុងប្រទេស ក្រៅប្រទេស នាំគ្នាជជែកនេះជជែកនោះមិនដាច់ពីមាត់។ នាយជាល មិនដឹងថា ពួកគាត់ជជែកគ្នាពីរឿងអ្វីនោះទេ ក្រៅពីចុងក្រោយលោកតាម្នាក់និយាយថា« ហ្នឹងហើយមាត់​កំភ្លាញ មាត់ឆ្តោ » ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ជីវិតគ្រូបង្រៀន​ក្រោមកង់រថយន្ត​ក្រឡុកស៊ីម៉ង់ត៍ ព្រោះច្បាប់មិនត្រូវបានអនុវត្ត

គ្រូបង្រៀននៅវិទ្យាល័យ​បឹងត្របែក​ម្នាក់ទៀត​បានស្លាប់ទាំងព្រឹក ក្រោម​ទម្ងន់កង់រថយន្ត​ក្រឡកស៊ីម៉ង់ត៍ ដែលធ្វើចរាចរណ៍​កណ្តាលរាជធានី ។ តាមច្បាប់ និងការដាស់តឿនជាញយៗ របស់អាជ្ញាធរមិនអនុញ្ញាតឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍ធ្វើចរាចរណ៍លើ​ផ្លូវសំខាន់ៗ កណ្តាលរាជធានីទាំងព្រឹកបែបដូច្នេះទេ ។ ដោយសារការមិនអនុវត្តតាម​បទបញ្ជារបស់អាជ្ញាធរ ទើបធ្វើឲ្យជីវិតគ្រូបង្រៀនម្នាក់​បានស្លាប់​យ៉ាងផុយស្រួយដូចតៅហ៊ូ ។ អាជ្ញាធរ​ក៏ដូចជាខាងក្រសួងអប់រំ បានត្រឹមចូលរួម​ចំណែក​សោកស្តាយ ជាមួយគ្រួសារ​នៃសពគ្រូបង្រៀននោះតែប៉ុណ្ណោះ ... Read More »

លិខិតមិត្តអ្នកអាន៖ ប្រអប់ភ្លើង​នៅក្រុងសៀមរាប​បង្ក​គ្រោះថ្នាក់ខ្លាំង

រូបភាព​ជាច្រើនសន្លឹកត្រូវបានផ្សព្វផ្សាយចែករំលែក​បន្តគ្នា​នៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីករណី​ប្រអប់ភ្លើង​នៅ​កណ្តាលក្រុងសៀម​រាប​​ត្រូវបានគេភ្ជាប់នឹងដើមឈើ ។ គេមិនដឹងថា តើអាជ្ញាធរក្រុងសៀមរាប យល់យ៉ាងណាចំពោះបញ្ហានេះ ។ ប៉ុន្តែ​វាជាបញ្ហាប្រឈមនឹង​គ្រោះថ្នាក់ អាចដល់បាត់បង់អាយុជីវិត ។ នៅពេលដែលមានភ្លៀង ប្រអប់ភ្លើងទាំងនោះ អាចនឹងបង្កឲ្យមានចរន្តអគ្គិសនីឆ្លង ហើយប្រជាពលរដ្ឋ ដែលមិនដឹង ... Read More »

លិខិតមិត្តអ្នកអាន៖ រាស្ត្រខ្មែរទើបដឹងថា ឆ្មាខាំ បណ្តាលឲ្យស្លាប់

ករណីក្មេងស្រីអាយុ១១ឆ្នាំនៅខេត្តស្វាយរៀង​ត្រូវសត្វឆ្មាខាំ​បណ្តាលឲ្យស្លាប់កាលពីថ្មីៗនេះ ញាំង​ឲ្យមានភាពរំជើបរំជួល​ខ្លាំង​នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ដោយភាពរំជើបរំជួលនេះ ទើបក្រសួងសុខាភិបាល ចេញ​មកអំពាវនាវឲ្យ​ប្រជាពលរដ្ឋប្រុងប្រយ័ត្ន​រឿងឆ្មាខាំ ឬក្រញ៉ៅ អាចបណ្តាលឲ្យស្លាប់ ។ សេចក្តីអំពាវនាវនេះ ធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល ព្រោះភាគច្រើន មិនចាប់អារម្មណ៍ថា ឆ្មាខាំ ឬក្រញ៉ៅ ... Read More »

លិខិតមិត្តអ្នកអាន៖ អាគារ៤២ជាន់ អត់មានអក្សរខ្មែរមួយតួសោះ

ម្ង៉ៃណោះ នាងខ្ញុំធ្វើដំណើរឆ្លងកាត់កណ្តាលក្រុង ងើយឡើងលើ ភ្នែកប៉ះចំអគារកម្ពស់៤២ជាន់ ឃើញសុទ្ធតែអក្សរចិនជាប៉ាយភ្ជាប់នៅលើអគារនោះ ។ នាងខ្ញុំមិនចេះអក្សរចិន មិនដឹងថា មានន័យយ៉ាងណានោះទេ ។ ជិះរថយន្តបណ្តើរ គិតបណ្តើរថា អគារនេះសម្រាប់តែអតិថិជន ឬភ្ញៀវចិនតែប៉ុណ្ណោះ ដែលមានបំណង​វិនិយោគ, ... Read More »

លិខិតមិត្តអ្នកអាន៖ មន្ត្រីខ្មែរទស្សនកិច្ចនៅចិន?

រូបភាព​មួយសន្លឹកដែលត្រូវបានចែករំលែកតៗគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យ​នាងខ្ញុំ ហួសចិត្តឥតឧបមា ព្រោះតែ​មន្ត្រី​ខ្មែរ ដែលមានយសស័ក្តិឧត្តុង្គឧត្តម្ភ អង្គុយញញឹមយ៉ាងសង្ហារ លើវេទិកាដែលមានតែអក្សរចិន ។ នាងខ្ញុំហ៊ានទាយទុកថា បុរសខ្មែរជាមន្ត្រី​សមត្ថកិច្ចប្រដាប់អាវុធប៉ុន្មាននាក់នោះ មិនចេះអក្សរចិន ដែលគេសរសេរនៅខាងក្រោយខ្នងខ្លួននោះឡើយ ។ និយាយតាមត្រង់ ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រុមហ៊ុន​ប្រេង​តេលា មានបញ្ហាជាងគេ

តាមការកត់សម្គាល់របស់ខ្ញុំបាទ សង្កេតឃើញថា អ្វីដែល​អគ្គនាយកដ្ឋានកាំកុងត្រូល​រកឃើញ​ក្រុមហ៊ុនប្រេង​ដែល​រកស៊ី​ខ្វះសុច្ចរិតភាពច្រើនជាងគេនោះ គឺក្រុមហ៊ុនប្រេងឥន្ធនៈតេលា ។ ជារឿយៗ នៅពេលដែល​ខាងកាំកុងត្រូល​ចុះពិនិត្យ​តាមស្ថានីយលក់ប្រេងនានានោះ គេរកឃើញស្ថានីយប្រេងតេលាភាគច្រើនជាងគេដែលលក់ប្រេងមិនគ្រប់ចំណុះ និងមានលាយឡំដោយការបន្លំគុណភាព ។ គេមិនដឹងថា វាជាគោលការណ៍របស់ក្រុមហ៊ុនកម្ពុជាតេលា ឬក៏​ម្ចាស់ស្ថានីយប្រេងទាំងនោះ​មានគំនិតទុច្ចរឹតដោយខ្លួនឯង ។ ប៉ុន្តែថា ... Read More »

ទស្សនៈល្ងីល្ងើ៖ ហេតុអីប្រទេសជិតខាង មានស្រូវខៀវស្រងាត់ខួបប្រាំងវស្សាដល់ជនបទ?

ក្នុងវ័យជាង៦០ឆ្នាំទៅហើយនោះ លោកពូម្នាក់រស់នៅក្នុងភូមិជាមួយនាយជាល ជាអតិត​ទា​ហាន​សម័យរដ្ឋកម្ពុជា ហើយបច្ចុប្បន្នជាជនពិការជើងម្ខាងដោយសារជាន់មីនកាលពីសម័យ​សង្រ្គាម​ជាមួយខ្មែរក្រហមនោះ បានបញ្ចេញទស្សនៈមួយប្រាប់នាយជាលថា ចាត់ទុកជា​សំណាង​ណាស់ដែលក្មួយៗ ប្អូនៗ ជំនាន់នេះបានចូលធ្វើទាហាន ក្រោមដំបូលប្រទេសជាតិ មានសន្តិភាព និងអភិវឌ្ឍន៍ ។ ពេលឮគាត់ពោលពាក្យយ៉ាងដូច្នេះ នាយជាលមានចម្ងល់ក៏សួរទៅគាត់ ហេតុអីគាត់​និយាយ​ថា ... Read More »

លិខិតមិត្តអ្នកអាន៖ រោងការរោងបុណ្យបិទផ្លូវនៅតែជាបញ្ហា

រោងការរោងបុណ្យបិទផ្លូវ​នៅតែជាបញ្ហាចោទ​ក្នុងរាជធានីភ្នំពេញ ។ វាមិនត្រឹមតែធ្វើឲ្យចំណែក​ផ្លូវ​ត្រូវរួមតូច ឬបិទទាំងស្រុងនោះទេ ប៉ុន្តែ​អ្វីដែលសំខាន់គឺរថយន្ត​ប្រមូលសំរាម មិនអាចធ្វើចរាចរណ៍បាន ។ ដូច្នេះ លំនៅឋានប្រជាពលរដ្ឋ​ដែលស្ថិតនៅតាមបណ្តោយផ្លូវដែលមានរោងការ, ​រោងបុណ្យ ត្រូវកកស្ទះសំរាមយ៉ាងហោច២ថ្ងៃ ។ នេះគឺជាប្រធានបទថ្មីមួយ ដែលអាជ្ញាធរត្រូវគិតពិចារណា ឬចាត់វិធានការ​ចំពោះរោងបុណ្យ ... Read More »