ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សិល្បកររាប់រយនាក់ចូលរួមថតចូលឆ្នាំថ្មីសម្រាប់សមាគមទូរទស្សន៍កម្ពុជា

ភ្នំពេញ៖ សិល្បករសិល្បការិនីជាច្រើន រយនាក់ បានប្រមូលផ្តុំគ្នានៅស្ថានីយ ទូរទស្សន៍ PNN ដើម្បីចូលរួមថតបទចម្រៀង ប្រជាប្រិយខ្មែរសម្រាប់ឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ កម្មវិធីនេះ រៀបចំឡើងកាលពីថ្ងៃទី២០ ខែមីនានេះ ដែលរៀបចំ ដោយ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ជាង ១ម៉ឺននាក់ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១០,៦៨៩នាក់ ... Read More »

ប្រពន្ធឡើងបេះស្លឹកអំពិលបាក់មែកហៅប្តីមកជួយ មែកអំពិលបាក់មកធ្លាក់សង្កត់ប្តី របួសទាំងពីរនាក់

ខេត្តកំពង់ឆ្នាំង៖ ប្តីប្រពន្ធវ័យក្មេងដ៏កំសត់២នាក់ ម្នាក់បាក់ដៃ ម្នាក់ទៀតបាក់ជើង បានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ ប្តីប្រពន្ធពីរនាក់ រស់នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ... Read More »

សម្តេចតេជោ៖ កម្ពុជាត្រូវការរោងចក្រអគ្គិសនី ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី ២០ ខែ មីនា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ជម្រាបដល់បងប្អូនជនរួមជាតិទូទាំងប្រទេសបានជ្រាបថា កម្ពុជានឹងប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប ... Read More »

ប្រជាការពារម្នាក់ធ្លាក់ពីលើដើមត្នោតស្លាប់

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាប្រជាការពារភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង និងមានមុខរបរ ជាអ្នកឡើងត្នោត ត្រូវបានក្មេងឃ្វាគោប្រទះឃើញស្លាប់នៅក្រោមដើមត្នោតកាលពីវេលាម៉ោង២ និង២៨នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចដើមត្នោតមួយដើមដែលនៅខាងកើតសាលាបឋមសិក្សាវត្តភ្នំ ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ... Read More »

Grab Financial Group ប្រកាសផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ SME នៅអាស៊ីអាគ្នេយ៍

សិង្ហបុរី ៖ Grab Financial Group (ស្ថាប័នហិរញ្ញវត្ថុរបស់ហ្គេ្រប) ដែលជា ស្ថាប័នបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេរបស់តំបន់អាស៊ីអាគ្នេយ៍ បានប្រកាសនៅថ្ងៃនេះអំពី យុទ្ធសាស្ត្រថ្មីរបស់ ខ្លួនដែលមានឈ្មោះថា «Grow with Grab (រីកចម្រើនជាមួយហ្គ្រេប)» ... Read More »

ពលរដ្ឋខ្មែអ៊ីស្លាម៥០០គ្រួសារ នៅស្រុកក្រគរ ទទួល អំណោយមនុស្សធម៌ ជាគម្ពីអាលគួរអាន និងសម្លៀកបំពាក់សូត្រធម៌ ពីអ្នកតំណាងរាស្រ្តខេត្តពោធិ៍សាត់ និងភ្នំពេញ

ខេត្តពោធិ៍សាត់៖ លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងលោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រ មណ្ឌលភ្នំពេញ បានចូលរួមជាអធិបតីក្នុងពិធីសំណេះ សំណាល នាំយកអំណោយមនុស្សធម៌ ជាសារ៉ុង និងសំលៀកបំពាក់ថ្វាយបង្គុំ ... Read More »

​ក្លឹប​កម្សាន្ត​ យីហោ​ ម៉ៃ​អាមី​ ត្រូវអាជ្ញាធរចុះ​បិទ​អាជីវក​ម្ម​ទាំងយប់ ដោយសារផ្គើន​ការ​ណែនាំ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌ​ចំការមន​ ដឹកនាំ​ដោយ​ លោក​ ព្រុំ​ សំខាន់​ អភិ​បាល​ នៃ​គណៈអភិបាល​ខណ្ឌ​ចំការមន​ បាន​ចាត់​វិធាន​ការ​​ក្តៅ​ ចុះ​បិទ​ អាជីវក​ម្ម​ ជាលើក​ទី​៣​ ចំពោះ​ក្លឹបកម្សាន្ត​ យីហោ​ ម៉ៃ​អាមី​ ... Read More »

ប្រធានក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិព្រមានប្រាប់សម្តេចនាយករដ្ឋមន្រ្តីដកតំណែងអភិបាលស្រុកជាំក្សាន្ដរឿងឈូសឆាយដីប៉ះពាល់ពលរដ្ឋ​​

ខេត្តព្រះវិហារ ៖ ករណីលោក លាស់ ថេតរ៉ាម៉ា នាយកក្រុមហ៊ុនសហគមន៍អភិ វឌ្ឍន៍ជាតិដែលបានព្រមានលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ ខេត្ត ព្រះវិហារថានឹងប្រាប់ទៅនាយករដ្ឋមន្ដ្រីឲ្យ ដករូបលោកចេញពីអភិបាលស្រុកជាំក្សាន្ដ បើនៅតែរារាំងការឈូសឆាយដីដែល នាយកក្រុមហ៊ុនរូបនេះចាត់ទុកថាជាការ ... Read More »

នៅថ្ងៃទី២១ ខែមីនា ព្រះអាទិត្យនឹងរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ នៅថ្ងៃ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩នេះ ព្រះអាទិត្យនឹងរះ ចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ពោល គឺចាប់ម៉ោង៥និង៥០នាទីព្រឹកព្រលឹមស្រាងៗ ... Read More »

សម្តេចតេជោហ៊ុន សែន សប្បាយចិត្តណាស់ ដែលបានមកជួបកូនក្មួយជាកម្មករ កម្មការនីនៅខេត្តពោធិសាត់

ខេត្តពោធិ៍សាត់៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី២០ ខែមីនាថា៖ «ថ្ងៃនេះ ពូសប្បាយចិត្តណាស់ ដែលបានមកជួបកូនក្មួយជាកម្មករ កម្មការនីនៅខេត្តពោធិសាត់។ ពូសុំអរគុណកូនក្មួយទាំងនៅទីនេះ និងនៅតាមរោងចក្រទូទាំងប្រទេស ដែលបានបំពេញការងារសំខាន់ចំនួន២គឺៈ ១)កូនក្មួយបានទៅបោះឆ្នោត កាលពីថ្ងៃទី ២៩ ... Read More »

ខឹងប្តីក្មេងមានស្រីថ្មី ប្តឹងនគរបាលថា ចោរលួចម៉ូតូ

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ រត់ទៅប្តឹងនគរបាល​ ខណ្ឌពោធិសែនជ័យ ថា ចោរលួចម៉ូតូ ខណៈដែលម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS ផង កម្លាំងសមត្ថកិច្ច ឮថាចោរលួចម៉ូតូ​ ស្រែកតាមវិទ្យុទាក់ទង​ ផ្អើលកម្លាំងសមត្ថកិច្ចអស់មួយចំហៀងក្រុងភ្នំពេញ មានខណ្ឌពោធិសែនជ័យ ... Read More »

មន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ត្រូវជនល្មើសកាប់៥កាំបិត បង្កឲ្យមានរបួសធ្ងន់ធ្ងរ

ខេត្តកំពង់ធំ ៖ មន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ឈ្មោះ ចក់ សុជាតិ អាយុ៣០ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន០៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឲ្យមានរបួសធ្ងន់ធ្ងរ នៅថ្ងៃទី១៩ ខែមីនា ... Read More »

បុរសម្នាក់ស្លាប់ និងស្រ្ដីម្នាក់រងរបួសស្រាល ព្រមទាំងខូចខាតយានយន្ត២គ្រឿង

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងស្រ្ដីម្នាក់រងរបួសស្រាលព្រមទាំងខូចខាតរថយន្ត០១គ្រឿងតិចតួច និងម៉ូតូ០១គ្រឿងយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣៥នាទីព្រឹក ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច ... Read More »

ខេមរៈ សិរីមន្ត ប្រកាសវិនិយោគគម្រោងអចលនទ្រព្យ១០ហិចតានៅប៉ោយប៉ែត

ភ្នំពេញ៖ ក្រោយពីចាប់ផ្តើមប្រឡូកជាមួយនឹងមុខជំនួញផ្នែកអចលនទ្រព្យកាលពីពេលកន្លងទៅរួមជាមួយដៃគូមួយចំនួនរួចមក ស្រាប់តែពេលនេះតារាចម្រៀងលំដាប់ជួរមុខលោក ខេមរៈ សិរីមន្តបានប្រកាសគម្រោងវិនិយោគផ្ទាល់ខ្លួនដាច់ដោយឡែកតែឯងមួយក្នុងទំហំដីប្រមាណ១០ហិចតា នៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅតំបន់ប៉ោយប៉ែត ។ គម្រោងនេះត្រូវបានគេដឹងថា នឹងអាចឲ្យតារាចម្រៀងរូបនេះមានទុនក្នុងដៃបន្ថែមជាង២លានដុល្លារអាមេរិកនោះទេ ។ ការប្រកាសនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២ឥ១៩នេះ ដោយលោក ... Read More »

មន្ត្រីកាកបាទក្រហម​កម្ពុជា​ ចុះ​សួរ​សុខទុក្ខ​ និងផ្តល់​អំណោយ​មនុស្ស​ធម៌ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ ៥០គ្រួសារ​​​ នៅខណ្ឌ​មានជ័យ

ភ្នំពេញ៖ ប្រតិភូ​​កាកបាទក្រហម​កម្ពុជា​​ ដឹកនាំដោយ​​​​ លោកជំទាវ​ ម៉ែន​ នារី​សុភ័គ​ អគ្គលេខាធិការ​រង​ទី​១​ កាកបាទក្រហម​កម្ពុជា​ តំណាង​ដ៍ខ្ពង់ខ្ពស់សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ... Read More »

ឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន អះអាងថា គ្រឿងញៀនចែកចាយតាមភូមិ ឃុំ គ្មានការថយចុះ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអះអាងថា ការចែកចាយគ្រឿងញៀននៅតាមទីជនបទ តាមភូមិ ឃុំគ្មានការថយចុះនៅឡើយ បើទោះបីជារយៈពេលចុងក្រោយនេះ អាជ្ញាធរបង្រ្កាបករណីធំៗបានជាបន្តបន្ទាប់ក៏ដោយនោះ ។ ថ្លែងនៅក្នុងពិធីប្រជុំស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ដោយមានរដ្ឋមន្រ្តីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធជិត៣០ចូលរួម ... Read More »

ខ្លាំងប៉ះខ្លាំង មានអី សមត្ថកិច្ចចាប់ដាក់ខ្នោះទាំង២នាក់ គ្រាន់តែរឿងជិះម៉ូតូប៉ះគ្នាបន្តិចបន្តួចសោះ

ភ្នំពេញ ៖​​ យុវជន២នាក់ត្រូវសមត្ថកិច្ចឃាត់ យកមកសាកសួរ ដោយសារតែពពួកគេជិះម៉ូតូទៅប៉ះគ្នាបន្តិចបន្ទួចសោះ មិនចេះយោគយល់គ្នា កើតជាហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង ។ ករណីនេះបានកើតឡើងនៅ វេលាម៉ោង ២២ និង៤០នាទី ថ្ងៃចន្ទ ១៣កើត ... Read More »

ប្រើល្បិចយកលុយក្រុមហ៊ុនទៅចាយអស់ប្រមាណជាង៣មុឺនដុល្លារ ត្រូវតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖​​ បុរសម្នាក់បានប្រើល្បិចយកលុយក្រុមហ៊ុន ទៅចាយអស់ប្រមាណជាង៣មុឺនដុល្លារ ហើយមិនព្រមយកមកទូទាត់សងក្រុមហ៊ុនវិញ ត្រូវតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ។ ករណីនេះកើតឡើងកាលពី វេលាម៉ោង ១៥ និង៣០នាទី ថ្ងៃចន្ទ ១៣កើត ខែជល្គុន ... Read More »

នគ​​​​​​​​​​​​​​​​របាលខណ្ឌសែនសុខ បញ្ជូនជន​ស​​​ង្ស័​​​យ​១៤នាក់ ទៅតុលាកា​រ​ សំណុំរឿង៣ករណីផ្សេងគ្នា

ភ្នំពេញ ៖ ជនសង្ស័យ១៤នាក់ត្រូវកម្លាំង នៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូ​នទៅតុលាការក្នុងសំណុំរឿង៣ករណីផ្សេងគ្នា កាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ... Read More »

បុរសម្នាក់ចងក.សម្លាប់ខ្លួននៅលើដើមឈើសង្ស័យមានវិបត្ដិគ្រួសារ

ខេត្តកណ្ដាល៖ បុរសម្នាក់បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួន នៅលើដើមឈើក្បែប្រឡាយទឹកមួយកន្លែង សង្ស័យមានវិបត្ដិគ្រួសារ ។ ករណីខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ... Read More »

ផ្ទុះការតវ៉ា ខណៈគ្រូព្រះចៅអធិការបិទសិទ្ធិប្រជាពលរដ្ឋប្រើព្រហ្មញ្ញសាសនា ក្នុងវត្តអារ៉ាម

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋប្រមាណ១០០នាក់ ផ្ទុះការតវ៉ា ខឹងសម្បារ បន្ទាប់ពីគ្រូចៅអធិការវត្តជន្លង់ម្លូ បំបិទសិទ្ធិបរិស័ទ មិនឲ្យគោរពប្រតិបត្តិជំនឿបែបព្រហ្មញ្ញសាសនា ក្នុងទីអារ៉ាមខាងលើ ទោះជាពលរដ្ឋ តាំងពីជីដូន ជីតា បុរាណកាល មកប្រកាន់ និងគោរពសាសនាដល់ទៅ២ ... Read More »

បញ្ជូន​ចោរលួច​ទូរស័ព្ទម្នាក់ ទៅ​តុលាការ ដើម្បី​ទទួលទោស​តាមច្បាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​បុរសម្នាក់ជាចោរលួច​ទូរស័ព្ទដៃ ទៅ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ​បន្ទាប់ពីធ្វើការសាកសួរបញ្ចប់នីតិវិធីកាលពី​រសៀល​ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​១៨ ខែ​មីនា ... Read More »

ម៉ូតូស៊ុយហ្ស៊ូគីស្មាស់បុកជាមួយម៉ូតូសង់កូរ៉េបណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ខេត្តកណ្ដាល៖ ម៉ូតូស៊ុយហ្ស៊ូគីស្មាស់មួយគ្រឿងបុកម៉ូតូសង់កូរ៉េពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូសង់កូរ៉េរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ រីអ្នកបើកបរម៉ូតូស្មាស់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣ និង១៥នាទី ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្នំ ឃុំ ... Read More »

រន្ធត់! អ្នកស៊ីឈ្នួលកាប់ឈើ ភ្លាត់ស្នៀត សង្កត់ស្លាប់ នៅក្នុងព្រៃ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងសង្វេគ នៅគ្រាដែលរូបគាត់ស៊ីឈ្នួលកាប់ឈើយកដីធ្វើចំការឲ្យនាយទាហានម្នាក់ នៅព្រំដែនកម្ពុជា-ថៃ ។ ហេតុការណ៍ករណីកាប់ដើមឈើដួលរលំសង្កត់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅរសៀលថ្ងៃច័ន្ទ ១៣កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ... Read More »

រថយន្តទំនើបពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ បាក់វៀចអស់២កង់ ឯរថយន្តដាច់កាឡេទៅមុខលែងរួច

ភ្នំពេញ ៖ ស្ត្រីម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បើករថយន្តទំនើបម៉ាកTOYOTA Rush មួយគ្រឿង លឿនជ្រុលបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់១កង់ និងវៀច១កង់ ចំណែករថយន្តដាច់កាឡេ ទៅមុខលែងរួច កាលវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ... Read More »

លោកអ៊ីវ លឿ អតីតអធិការរងស្រុកថាឡាបរីវ៉ាត់ ទទួលបន្ទុកព្រហ្មទណ្ឌ ដែលចូលនិវត្តន៍ ត្រូវបានសាងសង់លំនៅឋានថ្មី ក្រោយពីភ្លើងឆេះ១ឆ្នាំកន្លងមក

ខេត្តស្ទឹងត្រែង៖ គេហដ្ឋានដ៏ថ្មីសន្លាង ត្រូវបានសាងសង់ថ្មីឡើងវិញ មុនពេលម្ចាស់ចូលនិវត្តន៍ ផ្ទះរបស់លោក ក៏ត្រូវចូលនិវត្តន៍មុនម្ចាស់ ដោយអគ្គិភ័យឆេះអស់គ្មានមេត្តា ក្នុងយៈពេលជាងមួយឆ្នាំមកនេះ ដោយមានការជួយជ្រោមជ្រែង ឧបត្ថម្ភជាថវិកាតិចតួច ស្តួចស្តើង តាមសទ្ធាជ្រះថ្លា កន្លងមក រួមនឹងថវិកាផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារ និងកូនចៅផងដែរ ... Read More »

ជនសង្ស័យម្នាក់លួចម៉ូតូកាលពី១០ថ្ងៃមុន ត្រូវបានម្ចាស់ម៉ូតូប្រទះឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់លួចម៉ូតូកាលពី១០ថ្ងៃមុន ត្រូវបានម្ចាស់ម៉ូតូប្រទះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ចំណុចផ្លូវរទេះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុយ ... Read More »

នាយករោងចក្រដាល់សន្តិសុខឯកជន៣នាក់ ខៀវភ្នែក ព្រោះខឹងរឿងឆ្កែខាំមិត្តភក្តិ មិនជួយ

ភ្នំពេញ៖ បុរសជនជាតិចិនដែលជានាយករោងចក្រម្នាក់ ដេញវាយសន្តិសុខឯកជន៣នាក់ផ្អើលក្នុងរោងចក្រ និងបណ្តាលឲ្យរងរបួសខៀវភ្នែកព្រោះខឹងមិនជួយពេលឆ្កែខាំ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេងក្នុងសួនឧស្សាហកម្មវឌ្ឍនៈអាគារC ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ... Read More »

បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ខ្យល់គរស្លាប់ ពេលដេកលើកង់បីហើយភ្ញៀវទៅដាស់

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់បានខ្យល់គរស្លាប់ ពេលដេកលើកង់បី ហើយភ្ញៀវទៅដាស់ជិះ ពេលភ្ញាក់ឡើង ក៏ស្រាប់តែមិនស្រួលខ្លួនថប់ៗដង្ហើម ក៏ឲ្យភ្ញៀវស្រីម្នាក់កោសខ្យល់ និងច្របាច់ដៃជើង ខណៈកំពុងកោសខ្យល់ ក៏បែកពពុះមាត់ដាច់ខ្យល់ស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលកាលពីថ្ងៃទី១៨ ខែមីនា ... Read More »