ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីជនបរទេសម្នាក់មិនបានសម្រេច

ភ្នំពេញ៖ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាc125 ត្រូវកម្លាំងព្រហ្មទណ្ឌចំការមនឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីនារីជនបរទេសម្នាក់ មិនបានសម្រេច មុខផ្ទះលេខ តាមបណ្ដោយផ្លូវលេខ៣៣៤ កែងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុដុតកម្លោចទឹកចិត្តមន្ត្រីក្រោមឱវាទ

ខេត្តព្រះសីហនុ៖ ក្រុមមន្ត្រីរាជការនៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុកំពុងបាក់ទឹកចិត្តជាខ្លាំង ស្ទើរលែងចូលធ្វើការមួយរយៈចុងក្រោយនេះ ក៏ព្រោះតែលោកប្រធានមន្ទីរ នួន ប៉ុក ទាញខ្សែអែបអប ដែលជាមន្ត្រីសាមញ្ញធម្មតាថ្នាក់ស្រុកម្នាក់ឲ្យឡើងមកកាន់តួនាទីជាអនុប្រធានមន្ទីរ គ្រាដែលបុគ្គលម្នាក់នេះ ក៏មានឈ្មោះមិនសូវល្អប៉ុន្មានដែរនោះ ។ យ៉ាងណាក៏ដោយ វានៅតែជាបុព្វសិទ្ធិរបស់លោកប្រធានមន្ទីរក្នុងការតែងតាំងមន្ត្រីរបស់ខ្លួន ដែលប្រការនេះ ... Read More »

ជនសង្ស័យ២នាក់ក្នុងចំណោម១០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាអ្នកបិទគូទត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែរត់មិនរួច ចំណែកបក្ខពួកជិះម៉ូតូគេចខ្លួនបាត់អស់ បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហព័ន្ធរស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

រថយន្តមួយគ្រឿងបើកគេចម៉ូតូឆ្លងផ្លូវរេចង្កូតទៅកៀររបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារកង់

ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកគេច ម៉ូតូឆ្លងផ្លូវរេចង្កូតទៅកៀររបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ខូចខាតដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧ តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ... Read More »

ចៅក្រម​ស៊ើបសួរ​បដិសេធ​ភ្លាម​ មេធាវី​ថា​នឹង​ប្តឹង​ទៅ​សភា​ស៊ើបសួរ​​សាលាឧទ្ធរណ៍​ រក​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​មួយរូប​​ឲ្យ​កាន់​រឿង​នេះ

ខេត្តកណ្ដាល​៖ ​ស្ត្រី​ម្នាក់​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​មិន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៧​ ។​ ស្ត្រី​រូប​នេះ​ ជាប់​ចោទ​បទ​”រំលោភ​លើ​ទំនុក​ចិត្ត​”​ពាក់ព័ន្ធ​ទឹក​ប្រាក់​ជិតមួយ​​ម៉ឺន​ដុល្លារ​អាមេរិក។​ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ថា​ លោក​ ... Read More »

ឃាតកម្មសម្លាប់នារីអាយុ១៦ឆ្នាំម្នាក់នៅក្នុងបន្ទប់ សង្កាត់ជ្រោយចង្វា

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឪពុកជនរងគ្រោះបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយ និងរាយការណ៍ទៅប្រាប់សមត្ថកិច្ច ខណៈឃើញកូនស្រីរបស់ខ្លួនដេកផ្កាប់មុខស្លាប់នៅក្នុងបន្ទប់ដោយមានក្រមាចងរឹត និងនៅក្នុងបន្ទប់មានការរើកកាយ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងស្នាក់នៅបណ្តោះអាសន្ន តាមបណ្តោយផ្លូវទន្លេសាប ក្រុមទី៦ ភូមិដើមគ ... Read More »

លោកង្វៀន សួនហ្វ៊ុក បានជំរុញឲ្យសមាគម មិត្ដភាពកម្ពុជា វៀតណាមត្រូវបន្ដបង្កើនការទំនាក់ទំនងលើគ្រប់វិស័យដើម្បីលើកកម្ពស់ សេដ្ឋកិច្ចសង្គម

ភ្នំពេញ ៖ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ដ្រី វៀតណាម បានបញ្ជាក់ថា ៖ សមាគម មិត្ដភាពកម្ពុជា,វៀតណាម ត្រូវបន្ដបង្កើនការទំនាក់ទំនង ជាមួយគ្នា ឲ្យបានល្អ លើគ្រប់វិស័យ ... Read More »

រន្ទះបាញ់សម្លាប់ស្រ្តីម្នាក់ និងសត្វគោ2ក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ឆ្នាំង: ស្រ្តីម្នាក់បានស្លាប់ និងគោ2ក្បាលបានងាប់កណ្តាលវាលស្រែ ក្នុងពេលដែលស្រ្តីបានដឹកគោក្នុងពេលកំពុងភ្លៀង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ប្រភពឱ្យដឹងថា ស្ត្រី​រង​គ្រោះ​​ឈ្មោះនួន ... Read More »

ម្ចាស់សិប្បកម្មកិនជ័រអេតចាយនៅសង្កាត់ឃ្មួញរំលោភយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មពលរដ្ឋសំណូមពរអាជ្ញាធរជួយពិនិត្យមើល

ភ្នំពេញ ៖ សិប្បកម្មកិនជ័រអេតចាយ មួយកន្លែង នៅតាមបណ្តោយផ្លូវបេតុង ក្រុមទី២ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុង រំលោភ​យកចិញ្ចើមផ្លូវសាធារណៈដាក់បាវ អេតចាយជាច្រើនតម្រៀបលើគ្នាសម្រាប់ បម្រើអាជីវកម្មរបស់ខ្លួនយ៉ាងរលូន ដោយមិនខ្វល់អំពីផលប៉ះពាល់ផ្សេងៗទៅលើ ... Read More »

ពលរដ្ឋចំនួន៤ឃុំទន្ទឹងរង់ចាំមើលអាជ្ញាធរស្រុកកំពង់ត្រាចនិងខេត្តកំពតជាពិសេសលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តជួយធ្វើផ្លូវដូចចាំម្តាយមកពីផ្សារ

ខេត្តកំពត ៖ ប្រជាពលរដ្ឋចំនួន៤ឃុំបានទន្ទឹងរង់ចាំមើលអាជ្ញាធរស្រុកកំពង់ត្រាចនិងអាជ្ញាធរខេត្តកំពត ជាពិសេសលោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតដូច រង់ចាំម្តាយមកពីផ្សារ ដោយសារតែលំបាក ក្នុងការធ្វើដំណើរយ៉ាងខ្លាំងព្រោះផ្លូវលំក្រាលក្រួសក្រហមមួយខ្សែដែលមានប្រវែងប្រមាណ២៣គីឡូម៉ែត្រ ចាប់ពីថ្នល់បំបែករហូតដល់ក្បាលថ្នល់វត្តស្រែប្រាំងបាន រងការខូចខាតស្ទើរតែទាំងស្រុងពិបាកក្នុង ការធ្វើដំណើរដែលជាកង្វល់របស់ប្រជាពល រដ្ឋចំនួន៤ឃុំចំណុះឲ្យស្រុកកំពង់ត្រាចខេត្តកំពតដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវនេះ ។ ប្រជាពលរដ្ឋបានត្អូញត្អែរយ៉ាងខ្លាំងហើយបានស្នើសុំឲ្យអាជ្ញាធរស្រុកកំពង់ត្រាចនិងអាជ្ញាធរខេត្តកំពតជាពិសេសមន្ទីរ សាធារណការនិងដឹកជញ្ជួនខេត្តកំពត ... Read More »

ឃាត់យុវជន៣នាក់យកទៅធ្វើតេស្តទឹកនោមសង្ស័យមានសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងផ្នែកអន្តរាគមន៍របស់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានការពារសន្តិសុខជូនប្រជាពលរដ្ឋក៏ប្រទះឃើញយុវជន៣នាក់កំពុងធ្វើដំណើរតាមផ្លូវ ហើយដោយមានការសង្ស័យក៏ឃាត់យកទៅធ្វើតេស្តទឹកនោមឃើញថាយុវជនទាំងនោះមានសារធាតុញៀននៅនឹងខ្លួនទើបនាំខ្លួនទៅផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរ បាលខណ្ឌដើម្បីចាត់ការបន្ត ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ ... Read More »

ផ្ទះជាច្រើនដួលរលំនិងទ្រេតដោយសារឥទ្ធិពលខ្យល់កន្រ្តាក់នៅស្រុកព្រះស្តេច

ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី នៅ ភូមិ ព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្ដេច មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ធ្វើឲ្យរបើក ដំបូលផ្ទះ ចំនួន៧ខ្នងរបើកជញ្ជាំង១ខ្នង និង​ ... Read More »

ពលរដ្ឋសង្កាត់ទួលតាឯកប្រតិកម្មការសង់ស្ថានីយប្រេងគ្មានច្បាប់ទម្លាប់មួយក្បែរលំនៅឋានពួកគាត់

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋ ប្រមាណជា៥០នាក់ តំណាងឲ្យ១០០ គ្រួសារ រស់នៅក្នុងភូមិអូរតាគាំ២ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបងបានផ្ទុះការតវ៉ា ប្រឆាំងនឹងអ្នកមានលុយម្នាក់ ... Read More »

ពិធីសារ៤ត្រូវបានចុះហត្ថលេខារវាងកម្ពុជា វៀតណាម ក្រោមអធិបតីភាពប្រមុខរាជរដ្ឋាភិបាទាំង២

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយលោក ង្វៀង សួនហ្វុ៊ក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាមនៅវិមានសន្តិភាព ។ លោក ... Read More »

ម្ចាស់ហាងបារាយណ៍ស្ប៉ាដែលបង្កឲ្យយុវតីម្នាក់ស្លាប់ត្រូវបានដោះលែង

ខេត្តសៀមរាប៖ យោងតាមការបញ្ជាក់ពីលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងតាមរយៈបណ្តាញទំនាក់ទំនងសង្គមTelegram នៅព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៧ថា ពិតជាមានការដោះ លែងជនជាប់ចោទឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ៣៦ឆ្នាំ ... Read More »

ធ្លាយរឿងមន្ត្រីនគរបាលនាយកដ្ឋានទេសចរណ៍ក្រសួងមហាផ្ទៃ និងអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាបផ្តិតមេដៃប្តឹងប្រធាននាយកដ្ឋាន

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មន្ត្រីនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃជាង៦០នាក់ និងមន្ត្រីនគរបាលអង្គភាពទេសចរណ៍ប្រចាំខេត្តសៀមរាបបាននាំគ្នាតវ៉ាផ្តិតមេដៃប្តឹង ប្រធាននាយកដ្ឋានក្នុងភាពមិនប្រក្រតី។ នេះបើយោងតាមប្រភពព័ត៌មានក្រៅផ្លូវការក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧ ។ ប្រភពដដែលបន្តថា លោក ... Read More »

មានប្រពន្ធកូន៤នាក់ទៅហើយ នៅឡើយលួចស្រឡាញ់បងថ្លៃ រហូតកើតរោគប្រចណ្ឌដុតផ្ទះឆេះម៉ត់

ខេត្តពោធិ៍សាត់៖ បុរសមានចិត្តចង្អៀតចង្អល់ម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលប្រម៉ោយ និងអធិការដ្ឋាននគរបាលស្រុកវាលវែងអះអាងថា មានប្រពន្ធ និងកូនស្រីប្រុសរហូតចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ ហ៊ានលួចសុំស្នេហ៍ពីបងថ្លៃ ក្រោយប្តីស្រ្តីដែលមានវ័យចំណាស់ហើយគាត់បានសុំប្រពន្ធគាត់ទៅបួសប៉ុន្មានឆ្នាំហើយនោះ រហូតមានការប្រចណ្ឌជាមួយអ្នកផ្សេងឈានដល់ដុតផ្ទះបងថ្លៃឆេះម៉ត់ ក៏ត្រូវបានសមត្តកិច្ចនគរបាលចាប់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំឯកសារបន្តនីតិវិធី។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១៣ ថ្ងៃទី២៤ ខែមេសា ... Read More »

ស្រ្តីម្នាក់បានសម្រាលកូនស្រីទី៤នៅលើកំណាត់ផ្លូវជាតិលេខ៥៥ទាំងកណ្ដាលអធ្រាត្រ កម្លាំងកងរាជអាវុធហត្ថចុះល្បាតប្រទះឃើញជួយអន្តរាគមន៍

ខេត្តពោធិ៍សាត់៖ កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ចេញល្បាតពេលយប់ប្រទះឃើញស្រី្តម្នាក់ កំពុងសម្រាលកូននៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ទាំងកណ្ដាលអធ្រាត្រ គួរឲ្យអាណិតអាសូរពន់ពេក នៅពេលពួកគាត់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងមានគ្នាបីនាក់ ខណៈក៏បានជួយអន្តរាគមន៍ទាន់ពេលវេលា។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ... Read More »

រកឃើញឈើប្រណីតដែលក្រុមឈ្មួញបានលាក់ទុក

ខេត្តរតនគិរីៈ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ សហការជាមួយកម្លាំងចម្រុះ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ ... Read More »

ខ្យល់កន្រ្តាក់បក់កួចប៉ះចំខេត្តបាត់ដំបងបណ្តាលឱ្យខូចផ្ទះប្រជាពលរដ្ឋចំនួន៣ស្រុកសរុប៨៧ខ្នង

ខេត្តបាត់ដំបង៖ ខ្យល់កន្រ្តាក់លាយឡំជាមួយនឹងភ្លៀងផ្គររន្ទះបានបក់បោកប៉ះចំខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣ស្រុក រងការខូចខាតយ៉ាងដំណំ ។ ស្រុកទាំង៣ដែលរងគ្រោះដោយខ្យល់កន្រ្តាក់រួមមានស្រុកមោងប្ញស្សី ស្រុកបាណន់ និងស្រុកគាស់ ក្រឡ ក្នុងនោះបង្កឱ្យប្រជាពលរដ្ឋរងគ្រោះសរុប៨៧គ្រួសារស្មើនឹងផ្ទះ៨៧ខ្នង ។ ផ្ទះខ្លះត្រូវបានដួលរលំទាំងស្រុង ផ្ទះមួយចំនួនទៀតរបើកដំបូល របើកជញ្ជាំង និងធ្លាក់ពីលើជើងតាង ... Read More »

អភិបាលខណ្ឌមានជ័យថាការធ្វើផ្លូវ លូថ្មី មិនតម្រូវឲ្យពលរដ្ឋបង់លុយទេ

ភ្នំពេញ៖ ដំណើរការនៃការធ្វើផ្លូវ និងលូថ្មីនៅតាមបណ្តាខណ្ឌផ្សេងៗនៅរាជធានីភ្នំពេញកាន់តែមានសន្ទុះខ្លាំងជាងមុន។ ទន្ទឹមនឹងពាក្យចចាមអារាមមួយចំនួនបានលេចឡើងអំពីការយកលុយពីការសាងសង់ផ្លូវនេះ បានធ្វើឲ្យអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនីបានបញ្ជាក់ថា មិនមានការបង់ថ្លៃណាមួយទេហើយសំណូមពរឲ្យប្រជាពលរដ្ឋសហការក្នុងការរាយការណ៍មកខណ្ឌ។ ការថ្លែងបែបនេះក្រោយពីលោក អភិបាលខណ្ឌមានជ័យបានធ្វើដំណើរទៅពិនិត្យការដ្ឋានស្ថាបនាលូ និងផ្លូវនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យកាលពីល្ងាចថ្ងៃទីថ្ងៃទី ២៤ ខែ មេសា ... Read More »

សង្សារនឹងគ្នាយូរហើយ ខណៈទៅលេងដល់បន្ទប់ជួល ស្រវឹងស្រាចាប់នាងបង្ខំរំលោភសម្រេច១លើក

ខេត្តបន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ របស់ជនរងគ្រោះឈ្មោះ ណ ស ទ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅបន្ទប់ជួល ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ខុន ... Read More »

ស្រាបៀរ អានឆ័រ រៀបចំកម្មវិធីចាប់រង្វាន់លាភមង្គលលើកទី2

ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧ រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ ស្រាបៀរអានឆ័របានរៀបចំកម្មវិធីចាប់រង្វាន់លើកទីមួយនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអានឆ័រ​សម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅបញ្ចប់បញ្ហាហ្មងសៅនៅផ្សារព្រែកឯង

ភ្នំពេញ៖ ជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរខណ្ឌច្បារអំពៅទទួលរងនូវការរិះគន់ ពីមហាជនមិនសំចៃមាត់ ករណីប្រជាពលរដ្ឋយកផ្លូវជាតិលេខ១ ធ្វើជាកន្លែងលក់ដូរនៅចំនុចផ្សារព្រែកឯង បង្កការកកស្ទះចរាចររៀងរាល់ថ្ងៃ បាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់បរិស្ថាន ។ ក្រោយពីមហាជនរិះគន់ បានធ្វើអោយ អាជ្ញាធរខណ្ឌ រិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហា ប្រឈមនៅតំបន់ផ្សារព្រែកឯងក្រោមយុទ្ធសាស្ត្រក្តៅផង ... Read More »

កម្មករថ្មម៉ាតម្នាក់ឆ្លងចរន្តអគ្គីសនីឆក់របួសធ្ងន់

ភ្នំពេញ៖ កម្មករថ្មម៉ាតម្នាក់ ខណៈជើងសើមទៅកាច់បារ៉ែតភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់របួសធ្ងន់សន្លប់ស្តូកស្តឹង ។ ករណីនេះ ភ្ញាក់ផ្អើកាលពីម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅក្នុងឃ្លាំងថ្មម៉ាតយីហោ ហ៊ិង ឆឹង ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត ... Read More »

សមត្ថកិច្ចថៃ ឆែកឆេរអគារមួយកន្លែងក្នុងស្រុកអារញ្ញ័រកឃើញពលករខ្មែរ៦៥នាក់ ត្រូវគេបង្ខាំងទុក

ប្រទេសថៃៈ តាមទូរទស្សន៍ក្នុងស្រុករបស់ថៃបានចេញផ្សាយថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ថា សមត្ថថៃបានសម្រុកទៅជួយសង្រ្គោះពលករខ្មែរ៦៥នាក់ ដែល មេខ្យល់បង្ខាំងទុកក្នុងអគារ២ជាន់ នៃផ្សារឥណ្ឌូចិន បរិវេណផ្សាររោងគ្លឿ ផ្សារជាយដែន ស្រុកអារញ្ញ ទើបនាំកម្លាំងចុះទៅកន្លែងកើតហេតុ ព្រមទាំងប្រើឧបករណ៍គាស់ទ្វារខាងក្រោយអគារ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលឃើញមានពលករខ្មែរ ... Read More »

រថយន្តដឹកឈើបើកកៀរម៉ូតូបណ្ដាលឲ្យរបួស អ្នកបើកបរចុះរត់គេចខ្លួនបាត់

ភ្នំពេញ៖ រថយន្តម៉ាកកាមរីបាឡែន១គ្រឿង បានដឹកឈើប្រណីតជាច្រើនកំណាត់នៅក្នុងនោះ ហើយបានបើកបរបោះពួយក្នុងល្បឿនលឿនជ្រុលទៅកៀរម៉ូតូ១គ្រឿង បណ្ដាលឲ្យដួលហើយអ្នកជិះម៉ូតូរងរបួសស្រាល ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ... Read More »

រំលោភបានសម្រេចរត់គេចបាត់៧ឆ្នាំ ត្រឡប់មកវិញនគរបាលចាប់ដដែល

ខេត្តកណ្តាលៈ បុរសម្នាក់ធ្វើសកម្មភាពចាប់ស្ត្រីម្នាក់រំលោភសេពសន្ថវៈ រហូតបាន​សម្រេចរួចគេច​ខ្លួនចេញពី​លំនៅឋានអស់រយៈពេលជាច្រើនឆ្នាំទើបត្រឡប់មកវិញ ត្រូវសមត្ថកិច្ចនគរ​បាល​ស្រុកកោះធំ​ក្របួចចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូង​ខេត្ត​កណ្តាល ។ ជនត្រូវចោទរូបនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង០៨ និង៣០នាទី​ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។ ... Read More »

លោកនុត វុត្ថា ត្រូវផ្ទេរភារកិច្ចមកជាប្រធានសាខាពន្ធដាខេត្តកណ្តាលជំនួស លោកទៀវ សាវឿន ចូលនិវត្តន៍

ខេត្តកណ្តាល៖ សាលាខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានប្រកាសផ្ទេរភារកិច្ចប្រធានសាខាពន្ធដារខេត្តកណ្តាល ដោយលោកទៀវ សាវឿន ប្រធានពន្ធដារខេត្តកណ្តាល ត្រូវចូលនិវត្តន៍ជំនួសដោយលោកនុត វុត្ថា អតីតប្រធានសាខាពន្ធដារខេត្តព្រះសុីហនុ ។ ពិធីប្រកាសផ្ទេរភារកិច្ចនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីភាពលោក គង ... Read More »

ឈ្មួញឈើប្រណីតល្បីឈ្មោះ កូយ ម៉េងគង់ ក្រោយមានរឿង ពង្រីកមុខរបរកាន់តែធំ សមត្ថកិច្ចមិនហ៊ានប៉ះ

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឃុំសន្រ្ទែ ឃុំរកាត ឃុំលាច និងឃុំសំរោង ស្រុកភ្នំក្រវាញ រាយការណ៍ថា ថ្មីៗនេះគេសង្កេតឃើញឈ្មួញឈើប្រភេទប្រណីតល្បីល្បាញម្នាក់ឈ្មោះ កូយ ម៉េងគង់ កំពុងមានសន្ទុះធ្វើសកម្មភាពយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនជំនួញឈើពីទ្រង់ទ្រាយធំល្មម ទៅទ្រង់ទ្រាយធំខ្លាំង បន្ទាប់ពីមានរឿងរ៉ាវរួចមក ... Read More »