ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ស្រវឹងស្រាបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ រងការខូចខាតនិងរបួសបែកក្បាលហូរឈាមស្រោចខ្លួន

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ដែលរូបគាត់មានស្ថានភាពស្រវឹងស្រាឡើងជោកជាំ បានបើករថយន្ត ម៉ាក HYUNDAI ទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ បណ្ដាលឲ្យរងការខូចខាត ចំណែកអ្នកបើកបរបានបោកក្បាល និងកញ្ចក់រថយន្តហូឈាមស្រោចពេញខ្លួន ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ... Read More »

មិត្តភ័ក្តផឹកស៊ីជាមួយគ្នា មានបញ្ហាបន្តិចបន្ទួចសោះមិនដោះស្រាយ បែរជាវាយតប់គ្នារហូតយកកាំបិតមកដោះស្រាយ

ភ្នំពេញ៖ បុរសម្នាក់គ្រាន់តែទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីបន្តិចបន្ទួច រហូតឈានដល់ហិង្សាវាយតប់គ្នាមួយប្រាវ និងរត់ទៅយកកាំបិតប៉័ងតោកាប់ប្រហារទៅជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនបង្កត្រូវប៉ូលីសប៉ុស្តិ៍ស្ទឹងមានជ័យចាប់វាយខ្នោះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧នឹង៥៥នាទី យប់ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ នៅវត្តពោធិញាន ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ ... Read More »

លួចលុយបាន៣០០ដុល្លាមកបន្លំលួចម្តងទៀតត្រូវចាប់បាន៣នាក់ប្រគល់ឲ្យសមត្ថកិច្ច

  ភ្នំពេញ៖ បុរសម្នាក់ ផឹកស្រាស្រវឹងហើយត្រូវជនសង្ស័យមានគ្នា២នាក់ជាភេទទី៣ មកបន្លំយកលុយអស់៣០០ដុល្លារ ២ថ្ងៃក្រោយមកបុរសម្នាក់ទៀតជាមិត្តជនរងគ្រោះ បានមកធ្វើជាស្រវឹងម្តងទៀត នៅទីតាំងដដែល ដើម្បីបញ្ឆោតជនសង្ស័យ ភ្លាមនោះក៏មានជនសង្ស័យ២នាក់ជាភេទទី៣ មកធ្វើជាជួយរឹតចាប់ខ្យល់ហើយបន្លំដោះខ្សែកភ្លាមនោះជនរងគ្រោះ ក៏បានចាប់ តែជនសង្ស័យបានរត់ ជិះម៉ូតូគេចខ្លួនតាំងពីចំណុចមុខហាងយីហោ៥៤ល្ងាចស្រស់ តាមបណ្តោយផ្លូវផេខ១៧៤ ... Read More »

នគរបាលបង្រ្កាបឃាត់ខ្លួនក្មេងទំនើងប្រុសស្រី២៣នាក់វាយគ្នាទៅវិញទៅមក បង្កឱ្យភ្ញាក់ផ្អើលអ្នកក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ក្មេងទំនើងប្រុសស្រីចំនួន២៣នាក់ ដើរលេងនៅពេលយប់ចូលលឹបរាំឌីស្កូ មានគ្នា២ក្រុមបានធ្វើសកម្មភាពជិះម៉ូតូវាយគ្នាទៅវិញទៅមក តាមផ្លូវសាធារណៈបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ ក្នុងក្រុងបាត់ដំបង បណ្តាលឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងហើយក្មេងទំនំនើងទាំងនោះ រងការបង្រ្កាបចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីយកមកសាកសួរនិងចាត់ចែងតាមនីតិវិធីច្បាប់ ក្រោយពេលដែលពួកគេបានចេញពីក្លឹបរាំឌីស្កូមានឈ្មោះ ស្តាឡៃ ថ្មី ក្នុងរឿងជម្លោះដណ្តើមស្រីស្នេហ៍គ្នា។ លោកវរសេនីយ៍ត្រី ប៉ាង ... Read More »

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ការរិះគន់ហួសព្រំដែនត្រូវតែមានទោស

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ការប្រើវោហារស័ព្ទ បំបែកបំបាក់ដៃគូនយោបាយគឺតែងតែមាន ទៅវិញទៅមកជារឿងធម្មតា ប៉ុន្តែបែកឬ មិនបែកអាស្រ័យទៅលើសាមីជនគណ បក្សផ្ទាល់ខ្លួន ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍បន្តថា ក្នុងសង្គមប្រជាធិបតេយ្យ ... Read More »

ស្មៀនឃុំក្រពុំឈូក ស្រុកកោះអណ្តែតយកប្លង់ ដីស្រែស្ត្រីមេម៉ាយម្នាក់ទុក៧ឆ្នាំមិនឲ្យវិញ

ខេត្តតាកែវ ៖ ស្ត្រីមេម៉ាយម្នាក់កំពុងតែទទូចអង្វរសុំអាជ្ញាធរខេត្តជួយរកយុត្តិធម៌ឲ្យគាត់ផងបន្ទាប់ពីប្លង់ដីស្រែរបស់គាត់ត្រូវបានបុរសម្នាក់ខ្ចីយកទៅបញ្ចាំ ហើយមិនព្រមលោះយកមកឲ្យគាត់វិញសោះអស់ រយៈពេល៧ឆ្នាំមកហើយ។ ស្ត្រីម្ចាស់ប្លង់ដីស្រែបានរៀបរាប់ថា ក្នុងអំឡុងឆ្នាំ២០១០ មានបុរសម្នាក់ឈ្មោះ ផាន់ ឌឿន អាយុ ៣៨ឆ្នាំ រស់នៅភូមិវត្តស្លា ឃុំក្រពុំឈូក ស្រុកកោះអណ្តែតបានមកលួងលោមប្តី ... Read More »

នាយរងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិភ្នំដិនត្រូវតុលាការខេត្តអាងយ៉ាងកាត់ទោសដាក់ពន្ធនាគារ២៥ឆ្នាំករណីបាញ់ពលរដ្ឋវៀតណាមស្លាប់ ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តតាកែវ ៖ លោក ឡាយ ប៊ុនធី នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិនត្រូវ បានតុលាការខេត្តអាងយ៉ាងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំក្នុងករណីបាញ់ពលរដ្ឋវៀតណាមបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីខែកក្កដា ឆ្នាំ ២០១៦កន្លងទៅគ្រាដែលមានជម្លោះ ពេលផឹកស៊ី។ ជាមួយគ្នានេះតុលាការក៏ បានបង្គាប់ឲ្យលោក ឡាយ ប៊ុនធី សង ... Read More »

បុរស២នាក់ស្លាប់ដោយគាំងបេះដូងដាច់ ដោយឡែកពីគ្នានៅខណ្ឌប្ញស្សីកែវ

ភ្នំពេញ ៖ ជនរងគ្រោះ២នាក់ម្នាក់ជា កម្មករជួសជុលរថយន្ត និងម្នាក់ទៀតជាមេការលាយទឹកសារ៉ូបានស្លាប់ដោយសារគាំង បេះដូងដាច់ដោយឡែកពីគ្នាក្នុងនោះម្នាក់ ស្លាប់នៅសង្កាត់គីឡូម៉ែត្រលេខ៦ និងម្នាក់ ទៀតស្លាប់នៅសង្កាត់ទួលសង្កែ២ ខណ្ឌ ឫស្សីកែវ ។ បុរសរងគ្រោះទី១ជាកម្មករជួសជុល រថយន្តត្រូវបានគេដឹងថា គាត់ស្លាប់នៅ ... Read More »

នគរបាលខេត្តឧត្តរមានជ័យម្នាក់បាញ់សម្លាប់ប្រពន្ធនៅថ្ងៃសិទ្ធិនារីព្រោះភ្លើងប្រចណ្ឌ

ខេត្តឧត្តរមានជ័យ ៖ នៅយប់ថ្ងៃទិវាសិទ្ធិ នារីអន្តរជាតិ៨មីនាស្ត្រីម្នាក់ត្រូវបានប្តីជា មន្ត្រីនគរបាលបាញ់សម្លាប់គួរឲ្យអាណោច អាធ័មព្រោះតែភ្លើងប្រចណ្ឌគ្មានហេតុផល។ ហេតុការណ៍បាញ់សម្លាប់នេះបានកើតឡើងនៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ។ ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះស្ត្រីរងគ្រោះបានឲ្យដឹងថា ... Read More »

ឈ្មួញវៀតណាមចូលមកទិញស្រូវកសិករខ្មែរក្នុងស្រុកពាមជរនាំទាំងរថយន្តមកដឹកផង

ខេត្តព្រៃវែង ៖ ក្រុមឈ្មួញរកស៊ីស្រូវ ដែលកំពុងទិញស្រូវពីប្រជាពលរដ្ឋនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែងបានសម្ដែងការ មិនពេញចិត្ត ក្រោយពីឈ្មួញវៀតណាម បានចូលមកប្រមូលទិញស្រូវប្រណាំង ប្រជែងជាមួយពួកគាត់ដែរ ។ ក្រុមឈ្មួញកណ្តាលដែលជាជនជាតិខ្មែរទាំងនោះបានលើកឡើងថា ជារៀងរាល់ ឆ្នាំ ពួកគាត់តែងតែដើរទិញស្រូវពីកសិករ នៅស្រុកពាមជរ ... Read More »

ប្រជាពលរដ្ឋចោទប្រធានការិយាល័យរ៉ែ និងថាមពលស្រុកស្រែអំបិលគំរាមយកប្រាក់

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិជ្រោយស្វាយ ឃុំស្រែអំបិល ស្រុក ស្រែអំបិល បានចោទប្រកាន់ប្រធានការិ យាល័យរ៉ែ និងថាមពលស្រុកស្រែអំបិល ថា បានជំរិតទារលុយពីពួកគាត់ ដោយ គ្រាន់តែឲ្យគ្រឿងចក្រកាយដីយកមកចាក់មុខផ្ទះ ។ ... Read More »

២ថ្ងៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យមានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ៤ខ្នង

ខេត្តបាត់ដំបង+បន្ទាយមានជ័យ៖ ២ថ្ងៃជាប់គ្នា ខេត្តចំនួន២ គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ត្រូវគេមើលឃើញថា បានរងគ្រោះដោយអគ្គិភ័យជាបន្តបន្ទាប់បណ្តាលលំនៅឋានប្រជាពលរដ្ឋសរុបចំនួន៤ខ្នង រងការឆាបឆេះអស់ទាំងស្រុង កើតឡើងចំនួន៤លើក នៅខេត្តបន្ទាយមានជ័យ២លើក និងខេត្តបាត់ដំបង២លើក។ អគ្គិភ័យមិនបង្កឱ្យរងរបួស និងគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋនោះទេ គ្រាន់តែលំនៅឋាន និងទ្រព្យសម្បត្តិម្ចាស់ផ្ទះរងគ្រោះរងការខូចខាតបាត់បង់ដោយគ្មានសល់នោះឡើយ។ ... Read More »

លោកស្រី ម៉ែន សំអន ៖ ជំរុញឲ្យនារីទាំងអស់ ចូលរួមថែ រក្សាសន្តិភាពស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ខណៈ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិ និងឱកាសគ្រប់គ្រាន់

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានជំរុញឲ្យនារីទាំងអស់ ចូលរួមថែ រក្សាវប្បធម៏ សន្តិភាពស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខ របស់ប្រជាជាតិយើង ខណៈរាជរដ្ឋាភិបាលកម្ពុជា ... Read More »

សមត្ថកិច្ចចម្រុះឡោមព័ទ្ធបង្ក្រាបគ្រឿងញៀននៅក្រុងប៉ោយប៉ែត ឃាត់ខ្លួន ប្រុស ស្រី១០នាក់ និងគ្រឿងញៀន៤សុង ស្មើរាប់ពាន់គ្រាប់

ប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចចម្រុះបានប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី១០នាក់ រិបអូសសង្ស័យគ្រឿងញៀន៤សុង ស្មើនឹងរាប់ពាន់គ្រាប់ ព្រមទាំងដកហូតបានកាំភ្លើងផងដែរ ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលារសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ... Read More »

យករថយន្តទៅផ្ញើទីធ្លាជិតតារាងបាល់ ព្រឹកឡើងបាត់ រត់ប្តឹងសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់បានរត់ទៅប្តឹងសត្ថកិច្ចប៉ុស្តិ៍ចោមចៅ បន្ទាប់ពីយករថយន្តទៅផ្ញើកន្លែងបញ្ញើ២៤ម៉ោង ទីធ្លាដីវាលជិតតារាងបាល់ទាត់ ខាងលិចផ្ទះជួលដំបូលខៀវ ស្រាប់តែព្រឹកឡើង មកមើលរថយន្ត បាត់មិនឃើញរថយន្ក ក៏ផ្អើលឆោឡោ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ខែមីនា ឆ្នាំ២០១៧ នៅដីវាលខាងលិចផ្ទះជួលដំបូលខៀវ ... Read More »

ចោរដកកាំភ្លើងភ្ជង់ហើយខ្សឹបថាកុំមាត់! តែហ៊ានស្រែកបាញ់ឥឡូវហ្នឹង

  ភ្នំពេញ៖ នារីរងគ្រោះម្នាក់ជិះម៉ូតូត្រឡប់មកពីផ្សារវិញ ដល់មុខផ្ទះទៅហើយត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់របងបន្ទាយទាហានឆត្រយោង(៩១១ )ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ នារីរងគ្រោះឈ្មោះ ... Read More »

ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចត្រួតពិនិត្យយានយន្តសរុប៤៤៣.២៥៦គ្រឿង

ភ្នំពេញ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យថ្លែងឲ្យដឹងក្នុងពិធីបូកសរុប ផលលទ្ធផលត្រួតពិនិត្យ ការងារអនុវត្តន៍ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ប្រចាំខែកុម្ភៈឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០១៧ ថា ក្នុងខែកុម្ភៈ ... Read More »

មនុស្ស៣នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកន្លែងផ្សេងគ្នានៅខណ្ឌមានជ័យករណីជួញដូរថ្នាំញៀន

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួន ដែលបានពាក់ព័ន្ធក្នុងករណីសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់ ។ ក្នុងរង្វង់ប្រតិបតិ្តការចាប់ឃាត់ខ្លួនមនុស្ស៣នាក់ គឺធ្វើឡើងក្រោមការដឹកនាំលោក ម៉េង វិ មានរតនា អធិការរងនគរបាលខណ្ឌមានជ័យ លោកនាយនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែ លើ និងចាក់អង្រែក្រោម ។ ... Read More »

អុីនធើណែតបង្កប់ល្បែងសីុសង 69NETដំណើរការវិញហើយ សង្ស័យរត់ការសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នា

ខេត្តកំពង់ចាមៈ បើទោះបីលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លន់ លឹមថៃ ដាក់បទបញ្ជាឲ្យកម្លាំងមានសម្មត្ថកិច្ចបង្រ្កាប១លើក ជា២លើកនៅកន្លែងអុីនធើណែតខាងលើ កាលពីចុងឆ្នាំ២០១៦ កន្លងមកក៏ដោយ ប៉ុន្តែឥឡូវនេះកន្លែងអុីនធើណែតបង្កប់ល្បែងសីុសងខុសច្បាប់ 69NET សង្ស័យមានចាក់បាល់ និង ល្បែងបៀរបាការ៉ាត់ ដែលឡាយបន្តផ្ទាល់ពី ... Read More »

ក្រុមគ្រួសារជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ចោទស្នងការនគបាលខេត្តតាកែវថា បាញ់ស្លាប់បុរសម្នាក់ដែលមិនមានភស្តុតាងបង្ហាញថាជួញដូរគ្រឿងញៀន

ខេត្តតាកែវ ៖ កាលពីព្រលប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ បានស្លាប់ក្នុងហេតុការណ៍បង្រ្គាបបទល្មើសជួញដូរគ្រឿងញៀនមួយនៅជិតផ្សារថ្នល់បត់ ក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ហើយបន្ទាប់ពីជនសង្ស័យបានស្លាប់ ក្រុមគ្រួសារជនសង្ស័យស្រែកថា អយុត្តិធម៌ណាស់ ។ ... Read More »

អតីតអ្នកថតភាពយន្តលោក ម៉ង់ កាណែត ចូលពេទ្យសង្គ្រោះបន្ទាន់ក្រោយធ្លាក់ខ្លួនឈឺធ្ងន់

ភ្នំពេញ៖ អតីតអ្នកថតភាពយន្តល្បីឈ្មោះក្នុងទសវត្សរិ៍ទី៩០ លោក ម៉ង់ កាណែត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីលោកមាន ជំងឺថ្លើមដំណាក់កាលធ្ងន់។ ស្ថានភាពជំងឺរបស់លោកបានធ្លាក់ខ្លួនដុនដាប សឹងតែមិនគួរឲ្យជឿ គឺទើបតែរយៈពេលជិត២ខែប៉ុណ្ណោះ ហើយពេលនេះលោកកំពុងតែជួបនូវវិបត្តិថវិកាខ្លាំងក្នុងការព្យាបាល។ ស្ថិតក្នុងអាយុ៥២ឆ្នាំ លោកម៉ង់ កាណែត ... Read More »

ក្មេងស្រីជំទង់ម្នាក់បាត់ខ្លួន២ថ្ងៃ ម្តាយកាន់រួបថតទៅប៉ុស្តិ៍ប៉ូលិសសុំជួយអន្តរាគមន៍

  ភ្នំពេញ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានបាត់ចេញពីផ្ទះអស់រយៈពេលចំនួន២ថ្ងៃមកហើយ ដោយនាំយកទាំងគ្រឿងអលង្ការ មាស ទៅជាមួយជាង២ដំឡឹងផងដែរ ហើយមិនដឹងថា នាងទៅណានោះឡើយ។ ទូរស័ព្ទ ក៏ខលមិនចូលថែមទៀត ដោយមានការព្រួយបារម្ភពីសុវត្ថិភាពនាង និងសង្ស័យថា នាងចាញ់ល្បិចអូសទាញ របស់ជនណាម្នាក់នាំទៅកាន់កន្លែងដែលមានគ្រោះថ្នាក់នោះ ... Read More »

រ៉េន(លី យ៉ុងជេ) នឹងចូលរួមច្រៀងក្នុងកម្មវិធី Smart Mega Concert នៅកម្ពុជា

ភ្នំពេញ៖ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង សម្រាប់អ្នកគាំទ្រនៅកម្ពុជា គ្រាដែលតារាចម្រៀងលំដាប់ពិភពលោក លោក រ៉េន ហៅ លី យ៉ុងជេ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីយក្ស នៅកោះពេជ្រនាចុងខែមីនា ឆ្នាំ២០១៧ ។ ការប្រកាសពីវត្តមានតារាចម្រៀងជនជាតិកូរ៉េរូបនេះ ... Read More »

រថយន្តដឹកដីធុនធំបើកលឿនដូចហោះមិនគោរពច្បាប់ ដល់ភ្លើងស្ទុបមិនឈប់ជ្រុលទៅបុករថយន្កកុងតឺន័រ

  ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តដឹកដីធុនធំ បើកបរមិនគោរពច្បាប់ចរាចរណ៍ ប្រញ៉ាប់យកដីទៅចាក់លុបបឹងតាម៉ាត បើកលឿនពេក ខណៈជិតដល់ភ្លើងស្តុបមិនបន្ថយល្បឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿង ដែលបត់ធ្លងផ្លូវពេញទំហឹង ចំពាក់កណ្ដាលរថយន្តរងកាខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៩ ... Read More »

ភ្លេីងឆេះបន្ទប់ខារ៉ាអូខេផ្អើលនារីរត់ជាន់ជើងគ្នានៅស្វាយជ្រំ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ និងនារីៗបម្រើការងាររត់ជាន់គ្នាទាំងប្រលឹងចុងសក់ ខណៈដែលអគ្គីភ័យឆេះហាងការ៉ាអូខេ កាលពីវេលាម៉ោង៥និង៣០នាទីព្រលប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ខារ៉ាអូខេលេខ៤៤៤ ក្នុងហាងខារ៉ាអូខេយីហោ ផលផារិន ដែលស្ថិតក្នុងភូមិគោកក្តោល ឃុំគ្រោលគោ ស្រុកស្វាយជ្រំ ... Read More »

មេឃុំទាំង៦ក្នុងស្រុកភ្នំស្រុកចេញមុខ និងធ្វើញត្តិថ្កោលទោសប្រឆាំងការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ ញុះញង់មានចរិកប្រមាថបំបែកបំបាក់

ខេត្តបន្ទាយមានជ័យ៖ មេឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចេញមុខធ្វើញតិ្តថ្កោលទោសប្រឆាំងនឹងការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ នូវពាក្យសំដីថា (ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត) ដែលមានអត្ថន័យ ចរិកញុះញង់ ប្រមាថ ធ្វើឱ្យបែកបាក់ក្នុងសង្គមខ្មែរ គ្រាដែលការលើកឡើងនោះ វាផ្ទុយនឹងការអនុវត្តនៃការបំពេញកិច្ចការងាររបស់មេឃុំ ដែលជាអាជ្ញាធរដែនដី ... Read More »

បុរសម្នាក់បើករថយន្តRav4បើកចេញពីផ្ទះជាប់ហ្គែរជ្រុលទៅបុកចូលផ្ទះកាត់សក់ទល់មុខគ្នា ធ្លាយធុងសាំងហៀរពេញផ្លូវ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបន្ទាប់ពីបុរសម្នាក់បើកបរខ្វះការប្រុងប្រយ័ត្ន ដោយសារតែការជាន់ហ្គ្រែរច្រលំជ្រុលទៅបុកផ្ទះជាងកាត់សក់ដែលនៅទល់មុខផ្ទះគ្នា បណ្ដាលឲ្យរងការខូចខាតបាក់បែកទ្រព្យសម្បត្តិមួយចំនួននិងម៉ូតូឌ្រីមសង់០១៧ពណ៌ទឹកមាស តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៥និងលេខ៦ ផ្លូវ៣២៦ សង្កាត់ផ្សារដើមគ ... Read More »

ទើបរៀបមង្គលការបាន២ថ្ងៃ បើករថយន្តជែងទាំងកំហឹងជ្រុលទៅបុកចូលរោងមង្គលការកូនអ្នកស្រុកក្រឡាប់ផ្ងារជើរបណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ខេត្កណ្តាលៈ បុរសម្នាក់ទើបតែរៀបមង្គលការបាន២ថ្ងៃដឹកស្ត្រីជាប្រពន្ធ និងក្មួយៗ៣នាក់ទៀតដើរលេង ខណៈនោះក៏មានរថយន្តម៉ាកCRVបើកជែងធ្វើឲ្យកម្ទេចថ្មខ្ទាតមកលើរថយន្តរបស់ខ្លួនកំពុងបើកបរ ធ្វើឲ្យបុរសចិត្តខ្លាំងជាងប៉ែតផ្ទុះក្តីខឹងសម្បារយ៉ាងខ្លាំងក៏ជាន់ហ្គ្រាបន្ថែមល្បឿនទាំងកំហឹង ដើម្បីមើលមុខតៃកុងរថយន្តCRV ទើបបណ្តាលឲ្យជ្រុលចង្កូតបុកចូលក្នុងរោងមង្គលការកូនអ្នកស្រុកនៅក្បែងចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើង ធ្វើឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទៅ០៨ ខែមីនា ឆ្នាំ២០១៧ ... Read More »

សម្ពោធសមិទ្ធផលនានាឆ្លងស្រះទឹកប្រាសាទ និងអភិសេកព្រះបដិមានៅវត្តភូមិធំ

ខេត្តស្វាយរៀង៖ ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស និងជាព្រះមេគណខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ឆ្លងស្រះទឹកប្រាសាទ និងអភិសេកព្រះពុទ្ធបដិមាកាលព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅវត្តភូមិធំ ... Read More »

ថ្ងៃ៨ មីនា នាំគ្នាចូលទៅរាំក្នុងក្លឹប ចេញមកវិញ ត្រូវក្រុមចោរស្ទាក់ប្លន់យកទូរស័ព្ទដៃ ម៉ាក IPhone6 និងលុយ៣០០ដុល្លារ ទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ: នារីម្នាក់ត្រូវក្រុមចោរស្ទាក់ប្លន់យកទូរសព្ទដៃ ម៉ាក IPhone6 និងលុយ៣០០ដុល្លារ ទៅបាត់ដោយសុវត្ថិភាព ខណៈរូបនាងជាមួយនិងមិត្តប្រុស បាននាំគ្នាទៅរាំលេងនៅក្នុងក្លឹប Avalon ដើម្បីអបអរថ្ងៃ៨ មីនា ជាថ្ងៃសិទ្ធិនារី ហើយទាស់សំដីគ្នាជាមួយមិត្តប្រុសតិចតួចហើយដើរចេញទៅវិញតែម្នាក់ឯង ។ ហេតុការណ៍នេះ ... Read More »