ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជនសង្ស័យ២នាក់ឆក់កាបូបត្រូវពលរដ្នចាប់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យ២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីប្រជាពលរដ្នចាប់ បាននាំគ្នាវាយទ្រមខ្លួន ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងកេងកង៣ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់បានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង៩និង១០នាទីថ្ងៃទី៨ខែមិនា ឆ្នាំ២០១៧តាមបណ្ដោយផ្លូវមៅ៉សេទុង កែងផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យ១ ឈ្មោះ ចាន់ ... Read More »

បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក

  ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះ ជិះម៉ូតូបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ... Read More »

បុរសម្នាក់​រួមនឹងថ្នាំញៀន១២កញ្ចប់តូច ធំ​ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានធ្វើសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅប្លុកបឹងកក់ លើផ្លូវរថភ្លើង ជាលទ្ធផលដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់តូចធំ ។ ករណីឃាត់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីម៉ោង២២និង៤០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ភូមិ៣ ក្រុម៣៩ ... Read More »

ស្រវឹងធ្លាក់ភ្នែកបើករថយន្តចុចទូរស័ព្ទធ្លាក់រណ្តៅការដ្ឋានជីកដាក់លូ ព្រលឹងចុងសក់

ភ្នំពេញ: អ្នកបើកបររថយន្តកាមរីឆ្លាមម្នាក់ បន្ទាប់ពីផឹកស៊ីស្រវឹងជោកជាំ បានបើករថយន្ត បណ្តើរ លើកទូរសព្ទបណ្តើរ និងដោយខ្វះការប្រុងប្រយត័្ន ក៏រេចង្កូតធ្លាក់រណ្តៅដីការរដ្ឋានជីកដាក់លូ របស់សាលារាជធានីភ្នំពេញ តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សនោះទេ គ្រាន់តែព្រលឹងនៅចុងសក់បណ្ណោះ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ... Read More »

ថ្ងៃទីពីរនៃការប្រគំតន្ត្រី Tiger Street Football Festival 2017 កាន់តែអស្ចារ្យ

ខេត្តកំពង់ចាម៖ ការប្រគំតន្ត្រីយក្សរបស់ក្រុមហ៊ុន Tiger កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដែលជាថ្ងៃទីពីរ ពិតជាធ្វើឱ្យមានភាពសប្បាយរីករាយខ្លាំងណាស់ ព្រោះមានតារា ចម្រៀងល្បីជាច្រើន មកចូលរួមសម្តែងជូនអ្នកគាំទ្រនៅ ខេត្តកំពង់ចាមបានទស្សនា។ តន្រ្តីយក្សនេះបានចាប់ផ្តើមបន្ទាប់ពីការប្រកួតបាល់ទាត់ Futsal ពានរង្វាន់Tiger Street ... Read More »

ស្ត្រីប្រមឹកស្រវឹងស្រាជោកជាំបើករថយន្តបុករះហើយបើករត់ និងយកទូរស័ព្ទគប់អ្នកសារព័ត៌មាន

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយស្ត្រីម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្ត RAV4 ក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុករះម៉ូតូ២គ្រឿងចំពីក្រោយបណ្ដាលឲ្យរងការខូចខាត សំណាងល្អរងរបួសស្រាល រួចបើករថយន្តបង្ករត់ជាច្រើនគីឡូម៉ែត្រទើបឃាត់ជាប់ ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរផ្សារបេសេ តាមបណ្ដោយផ្លូវ៣៧១ ... Read More »

នគរស្រុកត្បូងឃ្មុំចុះល្បាតរកឃើញជនសង្ស័យម្នាក់ចែកចាយសារធាតុញៀនក្នុងមូលដ្ឋាន

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ជាមួយនឹងសារធាតុញៀន២កញ្ចប់តូច ត្រូវបាននគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួន ពេលដែលចុះល្បាតទៅប្រទះឃើញ ។ ករណីចុះល្បាត និងឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើង នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំនុចឡូកៅស៊ូលេខ២៥ ភូមិ១៤ ឃុំជប់ ... Read More »

ជិះម៉ូតូឌុប​ឪពុកជ្រុលទៅបុករថយន្តស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកព្រៃឈរ

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងខណៈជិះម៉ូតូឌុបឪពុកពីក្រោយ ហើយមកដល់ផ្លូវកោងជ្រុលទៅបុករថយន្ត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចស្ពានអូរដា ស្ថិតក្នុងភូមិអូរដា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តពង់ចាម។ ... Read More »

កំពង់ចម្លងមួយកន្លែងស្ថិតនៅក្នុងស្រុកអង្គរបុរីជម្រិតទារប្រាក់ប្រជាពលរដ្ឋរាប់ឆ្នាំគ្មានអាជ្ញាធរទទួលខុសត្រូវ

ខេត្តតាកែវ៖ មានការឃុបឃិតជាលក្ខណៈប្រព័ន្ធ លក់កំពង់ចម្លងមួយកន្លែងស្ថិតនៅក្នុង ភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ដែល អាជ្ញាធរស្រុកអង្គរបុរីបានលក់ទៅឲ្យមេឈ្មួញឈ្មោះ ម៉េង ដោយក្នុងមួយឆ្នាំមិនក្រោម ៦០លានរៀលទេ ហើយបានផ្តល់សិទ្ធិអំណាចទៅឲ្យឈ្មួញនោះជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ២៤ ម៉ោង ... Read More »

កីឡាករប្រដាល់គុនខ្មែរ៤នាក់ណាត់ជួបប្រកួតគ្នានៅសង្វៀនTIFFY ARENA

ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ទី១១ ខែមីនា ឆ្នាំ២០១៧នេះ អ្នកប្រដាល់គុនខ្មែរ៤នាក់ បានណាត់តតាំងគ្នានៅលើសង្វៀនទូរទស្សន៍ប៉ុសស្តិ៍លេខ៥ TIFFY ARENA ខាងកើតស្ពានជ្រោយចង្វា គឺកីឡាករ ចៅ ផលឌឿ អ្នកប្រដាល់ជើងចាស់មកក្លិបសំរោងកោងខេត្តបាត់ដំបង បានស្វាគមន៍ឡៅ ផានាថ ... Read More »

ចេញពីស៊ីកាបើកម៉ូតូបុករថយន្តម៉ាក ប៉ាជេរ៉ូ ប្រកាច់ស្លាប់ភ្លាម

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសាច់ញាតិអះអាងថា ទើបចេញមកពីស៊ីកាបងប្អូននៅខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលក៍ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តគេ បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងធ្វើដំណើរស្របទិសគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី៨ ខេមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានអូរតាមាស ចន្លោះគីឡូមែត្រលេខ ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកសណ្ដាន់ ចុះបង្រ្កាបរថយន្តដឹកដំឡូងបង្កប់ឈើពីក្រោម

ខេត្តកំពង់ធំ៖ រថយន្តដឹកដំឡូងមី មួយគ្រឿងបានបង្កប់ឈើក្តារពីក្រោមបាតរថយន្ដ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក អុក សាដន មេបញ្ជាការរងចុះបង្ក្រាបកាលពីសៀលថ្ងៃទី៧ ខែមីនា ឆ្នាំនៅ២០១៧ ចំណុច ភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ... Read More »

ស្រ្ដីម្នាក់បានស្លាប់ដោយសាររថយន្ដហៃឡិនឌ័របើកបុកពេលកំពុងជិះម៉ូតូ

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់បានស្លាប់ដោយសាររថយន្ដហៃឡិនឌ័រ បើកបុកពេលកំពុងជិះម៉ូតូកាលវេលាម៉ោង៩និង១០នាទីព្រឹក នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ក្នុង ភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរារណ៍កើតឡើងរវាងរថយន្ត ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនចំនួន១៣កញ្ចប់

ភ្នំពេញ:ជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន១៣កញ្ចប់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង១៣និង០០នាទីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈុន ... Read More »

បុរសម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនមកបុករថយន្ដកូរ៉េចតចោលនៅក្បែរថ្នល់បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ នៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូ ចំណុចភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត បុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាកនៅនឹងកន្លែងកើតហេតុ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា (មូលហេតុ ... Read More »

រថយន្តដឹកការ៉ូផុងចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងសំណាងល្អពុំមានអ្នករបួស

ភ្នំពេញ៖ រថតន្តដឹកឥដ្ឋការ៉ូ១គ្រឿង បានក្រឡាប់ផ្ងារជើង ខណៈកំពង់បើកបរហើយក៍ផុងចិញ្ចើមផ្លូវដែលគេកំពង់ស្ថាបនា ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១៦និង២៥នាទីរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០១៩ (ភ្នំពេញហាណូយ)កែងនឹងផ្លូវ១៩៧០ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អគ្គមេបញ្ជាការនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Min ... Read More »

កឹម សុខាទទួលស្គាល់សំឡេងខ្លួនសន្ទនាជាមួយសម្តេចតេជោ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិបានទទួលស្គាល់ថា សំឡេងសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គមហ្វេស ប៊ុកប៉ុន្មានថ្ងៃមកនេះគឺជាសំឡេងរបស់លោកដែលពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តីពិតប្រាកដមែន ។ ... Read More »

ត្រូវរ៉ូវគ្នាតាំងពីចូលឆ្នាំចិនពេលដើរលេងជាមួយគ្នា តែពេលគេសួរលេងទើបធ្លាយរឿងរំលោភ ទីបំផុតខាងប្រុសជាប់ខ្នោះ

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានបំបែកសំណុំរឿងរំលោភតាមរបៀបការយល់ព្រម តែខុសត្រង់ភាគខាងស្រីអាយុ១៣ឆ្នាំ ពេលនេះ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយទៅលើក្រុមគ្រួសារខាងស្រីដែលបានប្តឹងដោយចោទប្រកាន់ពីបទរំលោភទៅលើអនីតិជនអាយុក្រោម១៥ឆ្នាំរួមជាមួយនឹងទាមទារសំណង ៦លានរៀលបន្ទាប់ពីយុវជនរូបនេះបាន យកក្មេងស្រីរូបនេះទៅរួមមេត្រីកណ្ដាល វាលស្រែ។ បន្ទាប់ពីបែកធ្លាយត្រូវបានស្ត្រីម្នាក់ឈ្មោះ ហ.ត អាយុ២៧ឆ្នាំ រស់នៅឃុំអន្លង់ វិល ស្រុកសង្កែ ខេត្តបាត់ដំបង ... Read More »

លោកអ៊ុង សំអាត មេព្រៃទើបឡើងថ្មី មើលកូនចៅនៅខេត្តសៀមរាបផង

ខេត្តសៀមរាប ៖ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថា មេឈ្មួញឈ្មោះ ធឹង លាងស្រេង ដែលល្បី ល្បាញខាងដឹកជញ្ជូនឈើពីខេត្តព្រះវិហារ មកចែកចាយនៅតាមដេប៉ូក្នុងក្រុងសៀម រាបកំពុងតែសម្រុកដឹកឈើខុសច្បាប់ចូលក្រុងសៀមរាប ដោយគ្មានមន្ត្រីជំនាញឬ សមត្ថកិច្ចណាហ៊ានប៉ះពាល់បទល្មើសទាំងនោះឡើយ ។ លោក ម៉ុង ... Read More »

រថយន្តស្រាបៀរអង្គរបន្តបុកមនុស្សស្លាប់ទៀតហើយនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាមៈ រថយន្តក្រុមហ៊ុនស្រាបៀរអង្គរបានបើកបុកជាមួយរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យស្លាប់មនុស្សម្នាក់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦១ ភូមិសង្កើប ឃុំសំបួរ ស្រុកបាឆាយ ខេត្តកំពង់ចាម ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »

កម្លាំងនគរបាលនគរបាលខណ្ឌ៧មករាចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន២បញ្ចូប់តូច

ភ្នំពេញ: កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា ចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនបុរសម្នាក់ រួមនឹងថ្នាំញៀន២បញ្ចូប់តូចនៅវេលាម៉ោង១១និង៣០ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ផ្លូវលេខ១៣៩ នៅក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ... Read More »

រថយន្តឡិចស៊ីRX330 ក្រោយពីបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតទៅមុខលែងរួចហើយបានឆ្លងភ្លើងឆេះម៉ត់

ភ្នំពេញ៖ បុរសជនជាតិចិនបើករថយន្តឡិចស៊ីស RX 330 មួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយដួល២កង់ចំណែករថយន្តខូតខាតយ៉ាងដំណុំ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ មិនា ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤ មុខសាលាបឋមសិក្សាជម្ពូវ័ន ចំណុចការរដ្ធានស្ថាបនាពង្រីកផ្លូវនិងសាងសង់ស្ពានអាកាសថ្មើជើង ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ក្រោយមកម្ចាស់បានយកថយន្តដាក់ខាងផ្លូវរហូតមកដល់វេលាម៉ោង៤ភ្លឺស្រាប់តែឆ្លងចរន្តភ្លើងឆេះរថយន្តម៉តគ្មានសល់។ ... Read More »

ផ្ទះរបស់លោកយាយអាយុ៧៥ឆ្នាំម្នាក់ត្រូវបានអគ្គីភ័យឆាបឆេះម៉ត់

ខេត្តកណ្តាលៈ ផ្ទះឈើមួយខ្នង រួមទាំងទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះ ខណៈដែលលោកយាយជាម្ចាស់ផ្ទះមិននៅរវល់ទៅលក់ថ្នាំជក់និងនុំនៅឯផ្សារវិហារសួគ៌ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ... Read More »

បង់រំលោះម៉ូតូសេ១២៥សេរីឆ្នាំ២០១៧បាន២សប្តាហ៍ ទុកមុខបន្ទប់ជួលត្រូវចោរកាច់សោយកទៅបាត់

ភ្នំពេញ៖ ស្ត្រីម្នាក់បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ខណៈរូបគាត់ ទើបតែយកម៉ូតូដែលបង់រំលោះមកពីបិតស្គុត ហើយទុកនៅមុខបន្ទប់ជួល រួចឡើងទៅហូបបាយមួយភ្លេត ពេលចុះមកវិញ ស្រាប់តែចោរកាច់សោយកទៅបាត់ កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ... Read More »

កូនអ្នកមានអំណាចនៅក្រៅឃុំ កូនអ្នកតូចតាចជាប់ឃុំ ក្រោយពីបើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ

ភ្នំពេញ៖ យុវជន២ក្រុម បើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសចូលពេទ្យទាំងសងខាង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោទាំង២ក្រុម និងម៉ូតូ២គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចសួនច្បារក្នុងបុរីពិភពថ្មីចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ... Read More »

ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុករះរទេះ ម៉ូតូមួយគ្រឿងរងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ស្រវឹងជោកជាំបានបើករថយន្តរេពេញផ្លូវជ្រុលទៅរទេះលក់គុយទាវកំពុងតែឈប់លក់តាមចិញ្ចើមផ្លូវបណ្តាលឲ្យទឹកស៊ុបស្រោចលើស្ត្រីជាអ្នកលក់គុយទាវរងរបួសធ្ងន់ និងខ្ទាតត្រូវបុរសម្នាក់ដែលឈរទិញរងរបួសស្រាល ចំណែករថយន្តបង្កបានបើកទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់២នាក់ទើបឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៧ មីនា ២០១៧ នៅត្រង់ចំណុចតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ... Read More »

មន្ត្រីយោធាម្នាក់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នបុកជាមួយម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូផ្សេងទៀតផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ផ្អើលអស់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាឈប់មើលយ៉ាងច្រើនកកកុញ ខណៈម៉ូតូ៣គ្រឿងបុកបន្តគ្នាកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិថ្មីសង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ... Read More »

បុរថយន្តដឹកស្រូវកិនបារ៉ាស់ជ្រុលចង្កូតឡើងបង្កាន់ដៃស្ពានក្រឡាប់ផ្ងារកង់ ស្លាប់មនុស្សម្នាក់

ខេត្តកំពង់ធំ៖ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២១០៧ វេលាម៉ោង១១និង១៥នាទី នៅលើកំណាត់ផ្លូវ ជាតិលេខ៦ត្រង់ចំណុច ស្ពានបន្ទាយយោមរាជ ភូមិបន្ទាយយោរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យបុរសម្នាក់ជាព្រូឡានធ្លាក់ពីលើរថយន្ដ ត្រូវរថយន្ដកិនស្លាប់នៅនឹងកន្លែងកើតហេតុ ... Read More »

កោះហៅម្ចាស់អាជីកម្មទូកដរមកព្រមាន និងធ្វេីកិច្ចសន្យាក្រោយពេលឈ្លោះគ្នាបែកផ្សែងជាមួយអ្នកកាសែត និងម្ចាស់រថយន្ត

ភ្នំពេញ ៖ កោះហៅម្ចាស់អាជីកម្មទូកដរមកព្រមាន និងធ្វេីកិច្ចសន្យា ក្រោយពេលឈ្លោះគ្នាបែកផ្សែងជាមួយអ្នកកាសែត និងម្ចាស់រថយន្តកាលពីម៉ោង៨យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ទើបនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅសាលាខណ្ឌជ្រោយចង្វា លោកឃ្លាំង ហួត ... Read More »