ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីប្រកាសថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

នៅព្រឹកថ្ងៃទី៨ ខែមីនា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសរួមថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បំពាន់ច្បាប់ ដាក់ទណ្ឌកម្មរបស់អ ស ប ។ សេចក្តីប្រកាសខាងលើរៀបចំឡើងដោយអាមេរិកហើយ ត្រូវបានអង្គការសហប្រជាជាតិ អនុម័តនៅក្នុងកិច្ចប្រជជាបន្ទាន់មួយ ដែលមានការចូលរួមពីប្រទេសជាសមាជិកក្រុមព្រឹក្សា ... Read More »

បុរសម្នាក់បើករថយន្តម៉ាក ESCALADE សង្ស័យស្រវឹងស្រារេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់បណ្តាលឲ្យខ្ទេចខាងមុខទៅលែងរួច

ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់ បណ្តាលឲ្យខ្ទេចមួយកំណត់ខាងមុខ ទៅលែងរួច ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាល់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវមុនីវង្ស ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ... Read More »

ផាត់ ពិដោរ ចាប់ផ្តើមកម្រើកទីផ្សារសម្តែង

ភ្នំពេញ៖ តារាសម្តែង និងតារាចម្រៀង លោកផាត់ ពិដោរ បានបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី និងថតបទចម្រៀងមួយចំនួនរបស់ផលិតកម្មក្នុងស្រុកមួយចំនួន ។ ថ្មីនេះ លោកចាប់ផ្តើមទទួលបានការសម្តែងបទចម្រៀងថ្មីៗបន្តបន្ទាប់ សម្រាប់ផលិតកម្មថោន ដើម្បីផ្គត់ផ្គង់ទីផ្សារបទចម្រៀង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។ តារាចម្រៀង ... Read More »

រថយន្តឡិចស៊ីស RX330 បុករបាំងថ្មពុះចែកទ្រូងផ្លូវរបស់ការដ្ឋានផ្លូវជាតិ៤គៀបជាប់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសជនជាតិចិន បើករថយន្តឡិចស៊ីស RX 330 មួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់២កង់ ចំណែករថយន្តខូតខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤ មុខសាលាបឋមសិក្សាជម្ពូវ័ន ... Read More »

ឃាត់ជនសង្ស័យម្នាក់បន្ទាប់ពីរំលោភលើសេចក្តីទុកចិត្តហើយគេចខ្លួនបាត់មួយថ្ងៃ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ជាជនរងគ្រោះ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អក់៣ឃាត់ខ្លួន ហើយប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីជននោះបានរំលោភលើសេចក្តីទុកចិត្តដោយបានយកទំនិញទឹកក្រូច(ហ្សែនយ៉ា)ពីដេបូជនរងគ្រោះចំនួន២៤៤កេស ស្មើនឹង២១០០ដុល្លារ យកទៅលក់បន្ត ហើយបានសន្យាថា រយៈពេល១ម៉ោងក្រោយ នឹងយកលុយប្រគល់ឲ្យ តែបែរជាសន្យាខ្យល់គេចខ្លួនបាត់រហូត កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅម្តុំផ្សារដំបូលខៀវ ... Read More »

ប្រជាកសិកររស់នៅតំបន់វាលក្រោមជាប់មាត់ទន្លេសំដែងការសប្បាយចិត្តដោយសារផលស្រូវប្រាំងទទួលបានទិន្នផលខ្ពស់

ខេត្តសៀមរាប៖ ប្រជាកសិករ រស់នៅតំបន់វាលក្រោម ជាប់មាត់ទន្លេ សំដែងការសប្បាយចិត្ត ដោយសារផលស្រូវប្រាំងទទួលបានទិន្នផលខ្ពស់ ជាពិសេសប្រជាកសិករនៅឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ប្រជាកសិករនៅទីនេះបានខិតខំប្រឹងប្រែងយ៉ាងញាប់ដៃញាប់ជើងដើម្បីបញ្ចេញស្រូវលក់ ខណៈដែលស្រូវកំពុងឡើងថ្លៃ ។ បងប្រុស សុខ ... Read More »

ស្គាល់អត្តសញ្ញាណជនដែលដេញតាមវាយកញ្ចក់រថយន្តគេហើយ ចាំមើលសមត្ថកិច្ចហ៊ានចាត់ការអត់

ភ្នំពេញ៖ ប្តីប្រពន្ធទើបចេញពីចូលរួមពិធីមង្គលការនៅខេត្តកំពង់ស្ពឺ ធ្វើដំណើរមកដល់មុខមន្ទីរពេទ្យកុមារជាតិ មានរថយន្តមួយគ្រឿងបានបើកដេញតាមមកវាយបំបែកកញ្ចក់រថយន្តម៉ាឡិចស៊ីសនៅមុខក្រសួងការពារជាតិបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងកងរាជអាវុធខណ្ឌ៧មករានាំគ្នាចុះមកមើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៧ ។ បើតាមសម្ដីរបស់ជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ឱប សិលា អាយុ៣១ឆ្នាំ ស្នាក់ ... Read More »

សម្តេចតេជោធានាថា សំឡេងសន្ទនាជាមួយលោកកឹម សុខា ជាសំឡេងពិត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធគម្រោងពង្រីករោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា បើបរិយាកាសអាប់អួម្លេ៉ះមិនមានអ្នកវិនិយោគទុនមករកស៊ីនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងថា បើប្រទេសកម្ពុជាត្រូវបានគេមើល ... Read More »

ជម្លោះបេក្ខភាពមេឃុំបណ្តាលឲ្យសកម្មជនបក្សសង្គ្រោះជាតិនៅស្រុកអន្លង់វែងបន្តនាំគ្នាបើកយុទ្ធនាការទម្លាកស្លាកគណបក្សឲ្យអស់

ខេត្តឧត្តរមានជ័យ៖ សកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅស្រុកអន្លង់វែងប្រមាណ១០ទៅ១៥នាក់ ក្នុងរយៈពេល២ថ្ងៃបន្តបន្ទាប់គ្នា គឺនៅថ្ងៃទី៥ ខែមីនា ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧សម្តែងការខឹងសម្បាមិនពេញចិត្តនឹងថ្នាក់ដឹកនាំរបស់ពួកគេដែលប្រព្រឹត្តរឿងពុករលួយនិងប្រកាន់បក្ខពួកនិយមដូច្នេះពួកគេចុះរុះរើនិងដុត កម្ទេចស្លាកគណបក្សនិងបន្តកម្ទេចស្លាក គណបក្សសង្គ្រោះជាតិចោលទាំងអស់នៅ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ការធ្វើសកម្មភាពរុះរើ និងដុតកម្ទេចស្លាកគណបក្សសង្គ្រោះជាតិចោលដោយសកម្មជនទាំងនោះចោទថា មានរឿងពុក ... Read More »

កែ គឹមយ៉ាន៖ ជនល្មើសគ្រឿងញៀនខ្លះមានតែឈ្មោះក្នុងគុក តែមនុស្សនៅខាងក្រៅរកស៊ីធំជាងមុន

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរិះគន់ ខ្លាំងៗលើស្ថាប័នតុលាការដែលដំណើរការកាត់ក្តីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមិនដូចអ្វីដែលច្បាប់បានចែងព្រោះមិន ឃើញមានជនល្មើសគ្រឿងញៀនណាម្នាក់ជាប់គុកមួយជីវិតសោះ ។ ច្បាប់ដែលលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អះអាងថា តុលាការកាត់ក្ដីខុស នោះគឺច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ... Read More »

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ៖ អំពាវនាវឲ្យម្តាយគ្រប់រូប និង ស្ដ្រីគ្រប់រូបកុំឲ្យចាញ់ឧបាយកល ពីជនខិខូច និងអប់រំកូនឲ្យចៀសផុតពីគ្រឿងញៀន និងចូលរួម គោរពច្បាប់ចរាចរណ៍

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានធ្វើការ អំពាវនាវឲ្យម្តាយគ្រប់រូប និង ស្ដ្រីគ្រប់រូបកុំឲ្យចាញ់ឧបាយកល ពីជនខិខូច និងអប់រំកូនឲ្យចៀសផុតពីគ្រឿង ញៀន និងចូលរួម គោរពច្បាប់ចរាចរណ៍ ឲ្យបានទាំអស់គ្នា ... Read More »

សត្វគោច្រើនក្បាលត្រូវម្ចាស់ព្រលែងចោលយ៉ាងអនាធិបតេយ្យ

ខេត្តស្ទឹងត្រែង៖ សត្វគោជាច្រើនក្បាលត្រូវគេព្រលែងឲ្យដើរពាសវាលពាសកាលយ៉ាងអនាធិបតេយ្យបង្កការថ្នាំងថ្នាក់ជាខ្លាំងដល់អ្នកធ្វើដំណើរតាមដងផ្លូវ ស្ថិតទីរួមក្រុង និងទីរួមខេត្តស្ទឹងត្រែងតែម្តង ។ ប្រភពពីប្រជាពលរដ្ឋបាននិយាយថា: សត្វគោប៉ុន្មានក្បាលនេះ គេតែងតែឃើញលែងដើរគ្មានម្ចាស់គ្វាល និងមើលការខុសត្រូវនោះទេ ។ សត្វទាំងនោះបានដើរនៅតាមផ្លូវសារធារណ: និងដើរចូលផ្សារ ហើយទៅស៊ីស្មៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង និងសួនច្បារកំសាន្តរបស់បងប្អូនជិតឆ្ងាយ ។ ... Read More »

លោកអូស្មាន ហាស្សាន់ កម្ពុជា ម៉ាឡេស៊ី នៅតែជាបងប្អូន ដ៏ល្អតែមួយ លើការងារ នយោបាយ និងសង្គម

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ កម្ពុជា .ម៉ាឡេស៊ី នៅតែជាបងប្អូតែមួយ លើការងារ នយោបាយ ,សេដ្ឋកិច្ច សង្គមកិច្ច ,ឧស្សាហកម្ម ,កសិកម្ម ,ពាណិជ្ជកម្ម, ... Read More »

កងរាជអាវុធហត្ថខេត្តស្វាយរៀងចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរគ្រឿងញៀនឃាត់ខ្លួន៥នាក់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតបានបង្ក្រាប ករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់សារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ៥នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ពាក់ពន្ធ័និងករណីខាងលើនេះ ... Read More »

ស្ត្រីជំនាញលាក់ថ្នាំញៀនក្នុងស្បែកជើងកែងចោតលក់ក្នុងក្លិបកម្សាន្តត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់ជាមេខ្លោងជួញដូរថ្នាំញៀនដែលជំនាញលាក់ថ្នាំញៀនក្នុងស្បែកជើងកែងចោតសម្រាប់យកទៅលក់តាមក្លិបខារ៉ាអូខេនិងភោនីយដ្ឋាន ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវបានឃាត់ខ្លួននៅចំណុចមុខវត្តទួលសង្កែផ្លូវ៩០៧ក្រុម៥ភូមិ-សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវកាលពីថ្ងៃទី៥ខែមិនាឆ្នាំ២០១៧ ។ មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនដែលឃាត់ខ្លួននេះឈ្មោះឡេ ធីវាំងចាងភេទស្រីអាយុ២៧ឆ្នាំ ស្នាក់នៅក្រុមទី៥ផ្លូវបេតុង៩០៧ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ គឺជាមេខ្លោងខាងជួញដូរថ្នាំញៀននៅតាមបណ្តាក្លិបកម្សាន្ត រង្គសាល និងភោជនីយដ្ឋានផងដែរ ដោយគេប្រើរូបភាពលាក់គ្រឿងញៀនស៊កញាត់ក្នុងស្បែកជើងកែង ចោតបន្លំភ្នែកសមត្ថកិច្ចមិនឲ្យដឹងឡើយ។ ប៉ុន្តែទោះជាមានល្បិចខ្ពស់បែបនេះក៏ដោយ ... Read More »

អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ២០១៧ លើកទី១០៦ ក្រោមប្រធានបទ ស្ត្រីដើម្បីសន្តិភាព និងវឌ្ឍនៈភាព

ភ្នំពេញ៖ សាលាខណ្ឌព្រែកព្នៅប្រារព្វពិធីអបអរសាទរទិវានារីអន្តរជាតិ៨ មីនា២ ០១៧ លើកទី១០៦ ស្តីពីស្ត្រីដើម្បីសន្តិភាព និងអភិវឌ្ឍនៈភាព នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរបក្ស របស់ខណ្ឌព្រែកព្នៅក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ ... Read More »

ធ្លាក់ជាងផ្សាដែកពីអគារកម្ពស់៣ជាន់របួសធ្ងន់២នាក់

ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ ដែលជាជាងផ្សាដែក បានរងរបួសធ្ងន់ ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីសបុរសរងគ្រោះទាំងពីរនាក់នេះឡើងតាមរន្ទាទៅផ្សាដែកដំបូល របូតរន្ទាធ្លាក់ទាំងមនុស្សនិងដែកត្រូវថ្មនៅខាងក្រោម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅក្លឹប ... Read More »

រថយន្តតាកូម៉ាបើកឆ្លងផ្លួវជ្រុលបុកម៉ូតូសង់កូរ៉េបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ និងបុរសម្នាក់របួសស្រាល

ភ្នំពេញ៖ ស្ត្រីវយប្រហែល៥០ឆ្នាំម្នាក់ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបុរសម្នាក់ទៀតរបួសស្រាល ខណៈពួកគាត់ះម៉ូតូឌុបគ្នា ត្រូវរថយន្តតាកូម៉ាមួយគ្រឿងបើកឆ្លងផ្លូវជ្រុលបុក ហើយបើកចូលក្នុងធានាគារតៃវ៉ាន់បាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នា២០១៧ នៅចំណុចមុខធានាគារតៃវ៉ាន់ តាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »

បុរសចំណាស់ម្នាក់ធ្លាក់ពីលើចុងត្នោតស្លាប់ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាចោមរោមមើលយ៉ាងច្រើនកកកុញតាមផ្លូវ ខណៈដែលប្រទះឃើញបុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើចុងត្នោត សង្ស័យងងឹតមុខកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិចុងព្រែកឃុំ មឺុនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។ ... Read More »

រថយន្តប្រ៉ាដូហោះរំលងសួនច្បារទៅបុកជាមួយរថយន្តឡង់គ្រីសឺ និងរ៉ឺម៉កកង់បី បណ្តាលឲ្យមនុស្ស២នាក់រងរបួស

  ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្ត មួយគ្រឿង ម៉ាកតូយ៉ូតា ប្រ៉ាដូ បើកបរដោយស្ត្រីម្នាក់ បានបើកជ្រុលចង្កូតហោះរំលងសួនច្បារក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្ត មួយគ្រឿង ឡង់គ្រីសឺ ពីចំហៀងពេញមួយទំហឹង រួចក៏ផ្លោងទៅប៉ះជាមួយរ៉ឺម៉កកង់បី ដែលដឹកស្រាបៀរ ... Read More »

លោក ប៉ា សុជាតិវង្ស ៖ ដើម្បីបន្ដទំនាក់ទនងមិត្ដភាព យូរអង្វែងកម្ពុជា វៀតណាម អាជ្ញាធររាជធានី សម្រេចប្ដូរឈ្មោះផ្លូវហាណូយ ទៅមហាវិថីភ្នំពេញ មិត្ដភាពកម្ពុជា ហាណូយ

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ៖ ដើម្បីបន្ដទំនាក់ទនងមិត្ដភាព យូរអង្វែងកម្ពុជា វៀតណា អាជ្ញាធររាជធានី សម្រេចប្ដូរឈ្មោះផ្លូវហាណូយ ទៅមហាវិថីភ្នំពេញ មិត្ដភាពកម្ពុជា ហាណូយ លោ ប៉ា ... Read More »

ប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ខណៈលោក ថោង អុល បានចូលនិវត្តន៍

ខេត្តពោធិ៍សាត់៖ អតីតអនុប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ខណៈអតីតប្រធានសាលាដំបូងខេត្តពោធិ៍សាត់បានចូលនិវត្តន៍ ក្រោមវត្តមាន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត ដោយអញ្ជើញចូលរួមពីមន្រ្តីរាជការស្ថាប័នអង្កភាពនានាជុំវិញខេត្តពោធិ៍សាត់ផងដែរ ។ ពិធីនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី៦ ខែមីនា ... Read More »

បុរសវ័យចំណាស់ម្នាក់មុជទឹកដាក់លប ជុងនិងបង្គោលវិលមុខក្នុងទឹកស្លាប់១រំពេច

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៦ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ មានករណីលង់ទឹក បណ្ដាលមកពីបុរសវ័យចំណាស់ម្នាក់មុជទឹកដាក់លប ជង់នឹងបង្គោល ក្នុងទឹកស្លាប់១រំពេចនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខចូលព្រែកឆ្កោកស្ថិតនៅ ភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ... Read More »

សាលាខណ្ឌដូនពេញ​ ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៦​ទិវាអន្តរជាតិនារី​ ៨​ មីនា​

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣០នាទី នៅសាលប្រជុំរដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ២០១៧ ក្រោមប្រធានបទស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព ។ ក្នុងពិធីនោះដែរ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ស្រាល៥នាក់ នៅមុខវត្តកោងកាង

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូ នៅលើដងផ្លូវជាតិ៥៧ ត្រង់ចំណុចមុខវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនបណ្តាលឲ្យរបួសធ្ងន់ស្រាល៥នាក់ ។ លោកអនុសេនីយ៍ទោ ... Read More »

បុរស៣នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់ បុរស៣នាក់ រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា រវាងម៉ូតូបុកនឹងម៉ូតូ និងម៉ូតូរេចង្កូតទៅបុកបង្គោលថ្ម ចិញ្ចើមផ្លូវ ។ យោងតាមមន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ កើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ ថ្ងៃទី៥ ខែមីនា ... Read More »

ស្រ្តីម្នាក់ត្រូវប្ដីចុះចោលទៅមានអ្នកថ្មីច្រើនខែមកហើយ នាងប្ដឹងឲ្យនគរបាលជួយ

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានប្ដីក្បត់ចិត្ត ចុះចោលទៅមានស្រីថ្មីម្នាក់ទៀត និងបានវាយដំបង្ខំឲ្យនាងផ្ដិតមេដៃ លែងលះគ្នា ដើម្បីបានទៅរៀបការជាមួយស្រីថ្មីនោះថែមទៀត ប៉ុន្តែនាងមិនព្រមលែង មិនតែប៉ុណ្ណោះប្ដីបានដឹកស្រីស្នេហ៍ឲ្យទៅវាយនាងដល់ផ្ទះទៀត ដោយទ្រាំមិនបាន នាងក៏បានទៅ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរ បាល ប៉ុស្ដិ៍ចោមចៅជួយដោះស្រាយ ។ ក្រោយពេលទទួលពាក្យបណ្ដឹងរួច ... Read More »

រថយន្តស្ទួចមួយគ្រឿងដឹកកូនឈើយកមកដាំនៅហាង កាហ្វេអាម៉ាហ្សូន និងស្ថានីយប្រេងក្បែរហាង ខារ៉ាអូខេ THE WORLDជ្រុលចង្កូត បុកបង្កាន់ដៃស្ពាន ធ្លាក់ចូលទឹកស្អុយ ចំតិចគូថឡើងលើ

  ភ្នំពេញ: គ្រោះថ្នាក់ចរាចនេះបានកើតឡើងកាលពី ម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៧ មីនា ឆ្នាំ២០១៧ នៅតាមបណ្តោផ្លូវ ២០៥ កែង ផ្លូវ ៤៧៤នៅចំណុច ហាង កាហ្វេ ... Read More »

បង្រ្កាបចាប់ខ្លួនជនជួញដូរគ្រឿងញៀនម្នាក់នៅស្រុកស្អាង

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បង្រ្កាបចាប់ខ្លួនជនល្មើសជួញដូរគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ... Read More »