ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សង្ស័យបែកថ្នាំឡើងលើដំបូលផ្ទះលោតចុះដី ធ្លាក់បោកក្បាលស្លាប់

ភ្នំពេញ៖ បុរសអនាថាម្នាក់ដែលគេស្គាល់ជា មនុស្សញៀនថ្នាំបានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋហើយលោតចុះមកក្រោមបណ្ដាលអោយបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលទាំយប់ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនេះ បានកើតឡើងកាលពី នៅវេលាម៉ោង២១និង១៥នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ ទល់មុខសណ្ធាគារ កាំបូឌីយ៉ាណា ក្នុងសង្កាត់ ចតុមុខ ... Read More »

រដ្ឋបាលព្រៃឈើ​ថ្នាក់ជាតិដេញចាប់បង្ក្រាបរថយន្តដឹកឈើ​មួយគ្រឿងនៅក្រុងបានលុង

ខេត្តរតនគិរី៖ រថយន្តដឹកឈើប្រណីតមួយគ្រឿងត្រូវបានរងការបង្ក្រាបពីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងលបឆ្មក់ចាប់បានកាលពីវេលាម៉ោង ១និង៣៤នាទីរសៀលថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់ក្រសួង ដែលចុះបង្ក្រាបនោះបានឲ្យដឹងថាៈ ... Read More »

ជិះម៉ូតូចេញពីចំការជិតដល់ផ្ទះស្រាប់តែងងឹតមុខដួលបោកក្បាលថ្នល់សន្លប់ឈឹង

ខេត្តប៉ៃលិន៖ បុរសម្នាក់ជិះម៉ូតូដួលរងរបួសសន្លប់ម្នាក់ឯង ខណៈពេលជិះម៉ូតូត្រឡប់ពីចំការរបស់ខ្លួននៅជិតភ្នំអូរត្រែង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ បងប្អូនញាតិជិតខាងដែលស្គាល់ជនរងគ្រោះបាននាំគ្នាលើកដាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសម្រាកព្យាបាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវចូលចំការជិតជើងភ្នំអូរត្រែង ភូមិអូរត្រែង, ... Read More »

ម៉ូតូហុងដា ២គ្រឿងសាកកម្លាំងគ្នារបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈដែលម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយរងការខូចខាតម៉ូតូយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣ និង ៣៥នាទី យប់ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវ ... Read More »

រថយន្តដឹកសម្ភារទៅតាំងពិព័រណ៌លក់នៅក្នុងពីធិបុណ្យសមុទ្រ បើកច្រលំផ្លូវក្រឡាប់ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២១នាក់

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ក្រឡាប់រថយន្តមួយបានកើតឡើងបណ្តាលឲ្យអ្នកជិះនៅលើរថយន្តម្នាក់បានស្លាប់នៅនឹងកន្លែង និង២១នាក់របួសធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចអតីតមហោស្របចាស់ក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ បើតាមរបាយការណ៍នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះបណ្តាលមកពីអ្នកបើកបរមិនស្គាល់ផ្លូវ ហើយមកដល់ត្រង់ចំណុចផ្លូវបត់ បានជាន់ហ្វ្រាំងបង្ខំបណ្តាលឲ្យរថយន្តបែកកាប៉ែនហ្វ្រាំងធ្លាក់ទៅចូលទៅក្នុងរបងមហោស្របចាស់តែម្តង។ ... Read More »

រថយន្តដឹកកម្មករដាច់កាឡេក្រឡាប់សង្កត់កម្មករ៤៤នាក់រងរបួសធ្ងន់ ស្រាលនៅបាវិត

  ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករ កម្មការិនីរោងចក្រ៤៤នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាកហ៊ីយ៉ានដាយ ដឹកកម្មករជែង នឹងម៉ូតូនៅពីមុខ បណ្ដាលឲ្យដាច់កាឡេរួចទៅប៉ះនឹងម៉ូតូធ្វើឲ្យរេចង្កូតក្រឡាប់ ចាក់សង្កត់លើកម្មករស្រែកយំគួរឲ្យរន្ធត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី២៣ ... Read More »

នៅកំពង់ស្ពឺមានកន្លែងឈូសលេខទិញ-លក់ម៉ូតូចោរ ទាល់តែចាប់បាន ទើបបែកសម្បុក

ខេត្តកំពង់ស្ពឺៈ ទីតាំងលក់ម់ូតូមួយកន្លែងត្រូវបានដឹងថា ជាកន្លែងឈូសលេខ និងទិញ លក់ម៉ូតូចោរកម្ម ដែលសមត្ថកិច្ចទើបបំបែកបានក្រោយពីម៉ូតូ០១គ្រឿង ត្រូវបានម្ចាស់ស្គាល់ ហើយប្តឹងសមត្ថកិច្ចអោយឃាត់ ដើម្បីពិនិត្យហើយក៏ស្គាល់ច្បាស់ថាជារបស់ខ្លួន គ្រាន់តែមានការឈូសលេខតួ និងម៉ាស៊ីន។ ការចុះពិនិត្យស្តង់លក់ម៉ូតូចោរនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីលួចគាស់បន្ទាប់គេលួចសម្ភារ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេលួចគាស់បន្ទប់ជួលកម្មការិនីរោងចក្រលួចទ្រព្យសម្បត្តិកាលពីរសៀលថ្ងៃទី២២ ខែធ្នូឆ្នាំៗ០១៦ នៅបន្ទប់ជួលមួយកន្លែងក្រោយផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះព្រលប់ថ្ងៃដែលទើបឃាត់បាន។ ជនសង្ស័យទី១ ឈ្មោះសុខចាន់ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ... Read More »

កម្មករម្នាក់ស្លាប់ក្នុងរោងចក្រកែច្នៃកៅស៊ូដោយសារការធ្វេសប្រហែសដៃជាប់នឹងម៉ាស៊ីនចិញ្ច្រាំគៀបជាប់នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី៖ មានករណីកម្មករម្នាក់បានស្លាប់យ៉ាងអណោចអាធ័មក្នុងរោងចក្រកែច្នៃជ័រកៅស៊ូនៅវេលាម៉ោង២ រសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី។ បើតាមលោកងយ ដនអធិការរងស្រុកអូរយ៉ាដាវទទួលផែនយុត្តិធម៌បានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ វ៉ូន វ៉ាភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រកែច្នៃជ័រកៅស៊ូ។ លោកងយ ... Read More »

តម្លៃផ្ទះសំណាក់និងសណ្ឋាគារឡើងទ្វេដង អាជ្ញាធរគ្មានសមត្ថភាពបញ្ចុះ

ខេត្តព្រះស៊ីហនុ ៖ នៅថ្ងៃនេះគឺថ្ងៃ ទី២៣ធ្នូពិធីបុណ្យសមុទ្រដ៏សរីករាយនឹង ចូលមកដល់ ប៉ុន្តែតម្លៃផ្ទះសំណាក់ ក៏ដូច ជាសណ្ឋាគារនៅក្រុងព្រះសីហនុបាន ហក់ឡើងខ្ពស់តាំងតែពីមួយខែមុន ដែល បញ្ហានេះត្រូវបានលោកផៃ ស៊ីផាន អ្នកនាំ ពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីហៅថា ជា ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២១ ខែធ្នូ នេះកើតឡើង ១៥លើកមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល២០នាក់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន១៥លើក នៅពេលយប់៥ ចំនួន៥លើក បណ្តាលឲ្យមនុស្ស៦នាក់ (ប្រុស) និងរបួសធ្ងន់១៣នាក់(ស្រី២នាក់) របួស ស្រាល៧នាក់(ស្រី២នាក់) នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦។ នេះបើយោងទៅលើ របាយការណ៍របស់នាយកដ្ឋានសណ្តាប់ ... Read More »

“កំណត់ហេតុនាងនាថ”ឈ្នះពានរង្វាន់ពីរពីកម្មវិធីភាពយន្តប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ ភាពយន្តខ្មែរនិងបរទេសល្បីឈ្មោះដែលអាចរកប្រាក់ចំណូលខ្ពស់ប្រចាំរោងភាពយន្តលេជេន(Legendចំនួន១១រឿងមកពីផលិតកម្មផ្សេងៗពីគ្នាបានដាក់ឲ្យធ្វើការបោះឆ្នោតនិងជ្រើសរើសឲ្យចូល រួមព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies of The Years 2016) ។ ឆ្លងកាត់ការបោះឆ្នោតដោយមហាជនខ្សែភាពយន្តខ្មែរល្បីឈ្មោះគឺរឿង៉កំណត់ហេតុនាងនាថ” ទទួលបានការគាំទ្រច្រើនបន្តបន្ទាប់លើពានរង្វាន់ពីរផ្សេងពីគ្នាគឺពានភាពយន្តល្អបំផុតប្រចាំឆ្នាំ២០១៦ និងពានរង្វាន់ភាពយន្ត ខ្មែរប្រចាំឆ្នាំ២០១៦។ ក្រៅពីធ្វើឲ្យកក្រើកអស់អ្នកចូលរួម ទស្សនាគ្រប់ខេត្តរាជធានីមករឿង”កំណត់ហេតុនាថ”បានធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីភាពយន្តនេះទទួលបានការបោះឆ្នោតឲ្យក្លាយជាភាពយន្តល្អ ... Read More »

សភាបដិសេធសំណើបក្សប្រឆាំងដែលកោះអញ្ជើញសម្តេច ស ខេង បំភ្លឺរឿងឃាតកម្ម កែម ឡី

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានបដិសេធ សំណើរបស់លោក អេង ឆៃអ៊ាង ប្រធាន គណៈកម្មការទី១រដ្ឋសភាចំពោះការកោះអញ្ជើញសម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចូលបំភ្លឺជុំវិញរឿងឃាតកម្មសម្លាប់លោក ... Read More »

ចំណាយថវិកា៥០-៦០មុឺនដុល្លាររៀបចំពិធីបុណ្យសមុទ្រថ្ងៃទី២៣-២៥ ខែធ្នូនេះ

ភ្នំពេញ៖ កម្ពុជានឹងត្រូវចំណាយប្រាក់ ចន្លោះពី៥០ទៅ៦០ម៉ឺនដុល្លារ សម្រាប់រៀបចំពិធីបុណ្យសមុទ្រពីថ្ងៃទី២៣ដល់២៥ ខែធ្នូនេះ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅ រសៀលថ្ងៃទី២១ ខែធ្នូថា រដ្ឋាភិបាល នឹង ចំណាយប្រាក់ប្រមាណ២០ម៉ឺនដុល្លារ និងមានការឧបត្ថម្ភពីដៃគូជាក្រុមហ៊ុនឯកជនមួយចំនួនទៀតដើម្បីរៀបចំពិធីបុណ្យសមុទ្រឆ្នាំនេះដែលទំហំថវិកាត្រូវចំណាយសរុបមានចន្លោះពី៥០ទៅ៦០ម៉ឺនដុល្លារអាមេរិក។ ... Read More »

សម្តេចក្រឡាហោមបដិសេធការដោះដូរទីតាំងមន្ទីរស្ថាប័នរដ្ឋនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រោយបែកធ្លាយរឿងដ៏រសើបរបស់អភិបាលខេត្តព្រះសីហនុលោក យន្ត មីន មានបំណងស្នើប្ដូរទីតាំងស្ថាប័នរដ្ឋជាង៣០កន្លែងពីកណ្ដាលក្រុងទៅកាន់ជាយ ក្រុងព្រះសីហនុវិញនោះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាដាច់ណាត់ មិនឲ្យមានការដោះដូរទីតាំងមន្ទីរស្ថាប័ន រដ្ឋ។ ... Read More »

រឿង”ផ្កាយព្រឹក”បន្តការថតទោះលេចចេញការរិះគន់ខ្លាំង

ភ្នំពេញ៖ ខ្សែភាពយន្តភាគល្បីឈ្មោះ របស់ថៃគឺរឿង”ចន្ទវង្វេងមេឃ” ឬរឿង “ផ្កាយព្រឹក” ដែលក្រុមផលិតករថៃបានយកមកផលិតជាថ្មីដោយឲ្យតារាសម្តែងខ្មែរជាអ្នកសម្តែងនៅតែបន្តការផលិតរបស់ខ្លួនជាធម្មតាបើទោះបីជាលេចចេញការរិះគន់ខ្លាំងក៏ដោយ។ អស់រយៈពេលជាងមួយខែពេញដែលខ្សែភាពយន្តខាងលើចាប់ផ្តើមផលិត។ តារាសម្តែងក្នុងខ្សែភាពយន្តនេះប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ខ្សែភាពយន្តនេះមិនបានផ្អាកការផលិតទេបើទោះបីជាកន្លងមកលេចចេញការរិះគន់ជាហូរហែមកក៏ដោយ។ ប្រភពបន្តថា ភាពយន្តនេះផលិតបានប្រមាណជាង២០ភាគរយហើយក្នុងគម្រោងប្រមាណ៥០ភាគ នោះ។ មានការលើកឡើងដែរថា តាម គម្រោងខ្សែភាពយន្តនេះនឹងបញ្ចប់ការ ... Read More »

សម្តេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើទី០១ រយៈពេល០៦ខែ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើទី០១ រយៈពេល០៦ខែ (គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ... Read More »

សមត្ថកិច្ចចម្រុះសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រតិបត្តិ​ការចុះ​ឆែកឆេរ​បន្ត​ក្នុង​ក្រុមហ៊ុន «ខេ​ម​ត្រេ​ន​ស៊ី​ប អ៊ី​ម​ផត» ដែលនាំចូកភ្លុក​ដំរី​ពី​នឹងឈើ​ហ៊ុ​បធំៗខុសច្បាប់

ភ្នំពេញ ៖ នៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦ កម្លាំងចម្រុះជាច្រើន មានអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការដឹកនាំដោយឯកឧត្តម គុណ ញឹម សហការជាមួយរដ្ឋបាលព្រៃឈើ បើកប្រតិបត្តិការចុះឆែកឆេរបន្តក្នុងក្រុមហ៊ុន «ខេមត្រេនស៊ីប អ៊ីមផត» ... Read More »

ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅក្រុងតាខ្មៅត្រូវអគ្គីភ័យឆាបឆេះទាំងកណ្តាលថ្ងៃត្រង់

ខេត្តកណ្តាលៈ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលថ្ងៃត្រង់ដោយសារការឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនធំ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះនេះ ... Read More »

នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែតម្នាក់ត្រូវរថយន្តបុកដួលសន្លប់ ខណៈសម្រួលសណ្ដាប់ធ្នាប់ច្រកទ្វារ

ប៉ោយប៉ែតៈ នាយរងប៉ុស្តិ៍ អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែតម្នាក់ ត្រូវរថយន្តឡិចស៊ីស RX300 ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A 5484 បុកចំពីមុខបណ្ដាលឲ្យដួលបោកក្បាលផ្លូវជាតិសន្លប់ គ្រាដែលលោកកំពុងសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍នៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ។ ហេតុការណ៍នេះ បានកើតឡើងពីវេលាម៉ោង១១ព្រឹក ... Read More »

បុរស២នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបុករថយន្តដឹកដីបត់ឆ្លងផ្លូវ

ខេត្តកណ្តាលៈ បុរស២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ ដេកសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នាបោះពួយទៅបុករថយន្តបែនដឹកដីបត់ឆ្លងផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ... Read More »

អាជ្ញាធរ រាជធានីភ្នំពេញប្តេជ្ញាប្រែក្លាយបណ្តាទីក្រុងទំាង៥ប្រទេសនៃអនុតំបន់មេគង្គក្រោយឲ្យទៅជាតំបន់ កញ្ចប់ទេសចរណ៍រួម

ភ្នំពេញ ៖ អាជ្ញាធរ រាជធានីភ្នំពេញប្តេជ្ញាជំរុញឲ្យទីក្រុងទំាង៥ប្រទេសនៃអនុតំបន់មេគង្គក្រោយ ឲ្យក្លាយជាតំបន់គោលដៅទេសចរណ៍រួមតែមួយដែលធានាបានផលប្រយោជន៍ទំាងអស់គ្នា។ ការប្ដេជ្ញាចិត្ដរបស់ អាជ្ញាធររាជធានីភ្នំពេញបែបនេះ ក្នុងពិធីបើកកិច្ចប្រ ជុំកំពូលអភិបាលទីក្រុងទេសចរណ៍អនុតំបន់មេគង្គក្រោយលើទី៤នៅ ព្រឹក ថ្ងៃទី២២ ខែធ្នូនេះ ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ។ លោក អៀង ... Read More »

សមត្ថកិច្ចនគរបាលស្រាវជ្រាវតាមរយៈAccount icloud ឈានដល់បង្រ្កាបចាប់ខ្លួនចោរលួចគាស់ផ្ទះបាន៣នាក់

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកលើកដែក សហការជាមួយនគរបាលក្រុងតាខ្មៅ ,នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ធ្វើការស្រាវជ្រាវតាមរយៈAccount icloudជាប់ក្នុងទូរស័ព្ទដៃជនរងគ្រោះដែលត្រូវបានចោរគាស់ផ្ទះចូលលួច ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ៣នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “ដាឡាវ៉ាន់” ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី២១ ខែធ្នូ ... Read More »

ឆ្មក់បង្ក្រាបទីតាំងកែច្នៃដាវសាំម៉ូរ៉ៃសម្រាប់ចែកចាយឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ៖ ជនសង្ស័ម្នាក់ត្រូវ នគរបាលខណ្ឌសែនសុខឃាត់ខ្លួន ដោយសង្ស័យពាក់ព័ន្ធនឹងករណីកែច្នៃដាវសាំម៉ូរ៉ៃទុកសម្រាប់ចែកចាយឲ្យទៅជនដទៃប្រព្រឹត្តបទល្មើស។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងក្រុម១ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

ឃើញម៉ូតូគេចតមុខផ្ទះមិនដកសោចូលទៅលួច ពលរដ្ឋក្របួចជាប់ ទ្រមខ្លួន

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ដើរប្រទះឃើញម៉ូតូជនរងគ្រោះចតចោលខាងមុខផ្ទះ មិនដកកូនសោ ក៏ចូលទៅលួចក្នុងគោលបំណងជិះគេចឆ្ពោះទៅភ្នំពេញ តែរត់មិនរួចត្រូវប្រជាពលរដ្ឋតាមក្របួចជាប់ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខផ្ទះជនរងគ្រោះ ... Read More »

សមត្ថកិច្ចកំពង់ឆ្នាំងទើបតែភ្ញាក់ចុះបង្រ្កាបបទលើ្មសនេសាទនៅឃុំប្រឡាយមាស ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ បទល្មើសជាច្រើនកន្លែង នៅឃុំប្រឡាយមាស ស្រុកកំពង់លែង ត្រូវបាន កម្លាំងចម្រុះ បានចុះទៅកាប់បំផ្លាញចោល ខណៈដែលបទលើ្មសនេសាទនៅមូលដ្ឋានកំពុងតែបំផ្លាញធនធានជលយ៉ាងក្រាស់ក្រែល ។ កិច្ចប្រតិបត្តិការនេះត្រូវបានដឹកនាំ ដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ... Read More »

អាងខ្លួនជាសន្តិសុខCISS ចាប់រំលោភក្មេងស្រីមិនប្រណីដៃ

ភ្នំពេញ៖ បុរសជាសន្តិសុខ នៅក្រុមហ៊ុន CISS ម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ ដោយធ្វើទារុណកម្មផ្លូវភេទ ចាប់ចងដៃ ចងជើង ហើយប្រើឡាមវះកាត់ខោខាងក្នុង តែមិនបានសម្រេច ក្រោយពីក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយទាន់។ ហេតុការណ៍នេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

អាជ្ញាធរខណ្ឌដូនពេញបន្តដាក់គោលដៅឆែកឆេរអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ

ភ្នំពេញ៖ លោកឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញបានដឹកនាំកម្លាំងចម្រុះជិត៥០នាក់ ដាក់គោលដៅស្ទាក់ឆែកឆេរអាវុធជាតិផ្ទុះនិងបកកញ្ចក់រថយន្តបិតខ្មៅ ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេសអំពើលួច ឆក់ ប្លន់ប្រដាប់អាវុធនោះដូច្នេះហើយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដោយអនុវត្តតាមបញ្ជារបស់លោក អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញក្នុងការដាក់កម្លាំងជាប្រចាំចុះដើម្បីទប់ស្កាត់រាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ការដាក់កម្លាំងចម្រុះឆែកឆេរអាវុធជាតិផ្ទុះនេះដែរ ធ្វើឡើងកាលពី២២ ថ្ងៃទី២១ ខែធ្នូ ... Read More »

យុវជន២នាក់សង្ស័យបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងបើកបុករថយន្តដឹកដីពីក្រោយឈប់ចតទិញ ទឹកសុទ្ធបណ្តាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ខេត្តបន្ទាយមានជ័យ៖ យុវជន២នាក់ បានជិះម៉ូតូ១គ្រឿងឌុបគ្នាគេសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង ហើយបើកជ្រុលបុកគូថរថយន្តពីក្រោយដឹកដីឈប់ចតស្ងៀមម្ចាស់ទៅទិញទឹកសុទ្ធ បណ្តាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតទទួលរងរបួសធ្ងន់ ។ ជនរងគ្រោះបន្ទាប់មកត្រូវបានកម្លាំងនគរបាលចរាចរខេត្តដឹកតាមរថយន្តយកទីសង្រ្គោះជីវិតនៅមន្ទីរពេទ្យ។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ... Read More »

សមត្ថកិច្ច២ខេត្ត បើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ខណៈដែលបទល្មើសនេសាទកំពុងកើតមានពេញបន្ទុកនៅបឹងទន្លេសាប

ខេត្តបន្ទាយមានជ័យ -បាត់ដំបង៖កម្លាំងសមត្ថកិច្ចខេត្ត ដែលជាប់នឹងបឹងទន្លេសាបចំនួន២ខេត្ត គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យបានបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រុង់ទ្រាយធំ គ្រាដែលបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវគេរាយការណ៍ឱ្យដឹងថា កំពុងកើតមានយ៉ាងពេញបន្ទុក ជាហេតុធ្វើមច្ឆជាតិ ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ កំពុងរងការវិនាសបាត់បង់យ៉ាងធ្ងន់ ដោយក្រុមខិលខូចលួចនេសាទខុសច្បាប់។ ទន្ទឹមដែលអាជ្ញាធសមត្ថកិច្ច ... Read More »