ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈត្រូវត្រូវរថយន្តបើកទិសដៅបញ្រាសគ្នាបុក ម៉ូតូពេញទំហឹងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១១ ខែតុលា ឆ្នំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »
សង្គម
អភិបាលរងខណ្ឌមានៈ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការរស់នៅជួបទុក្ខលំបាកខ្វះខាតក្នុងជីវភាព ចាស់ជរា ពិការ គឺអាជ្ញាធរ មិនអាចមើលរំលងបាននោះទេ ជាពិសេសកាក បាទកម្ពុជាដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតជាប្រធាននោះ សម្តេចមិនដែលមើលរំលងបានទេ សម្តេចបានគិតគូរយ៉ាងខ្លាំង ព្រោះសុខទុក្ខរបស់បងប្អូនពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេចផងដែរ មិនថា តែប្រជាពលរដ្ឋខណ្ឌមានជ័យប៉ុណ្ណោះទេ ... Read More »
ការដ្ឋានសាងសង់ស្ពានបានឆក់យកអាយុជីវិតបុរសម្នាក់ទៀតនៅស្រុកស្អាង
ខេត្តកណ្តាលៈ ការដ្ឋានសាងសង់ស្ពានតាមបណ្តោយផ្លូវជាតិលេខ២១បេ បានឆក់យកអាយុជីវិតបុរសម្នាក់ទៀតហើយ កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចការដ្ឋានសាងសង់ស្ពានព្រែកអុងប៉ាង (ស្ពានលេខ១៨) តាមបណ្តោយផ្លូវលេខ២១បេ ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ... Read More »
ផឹកស៊ីទាស់សម្តីគ្នា មិត្តភក្តិចាក់មិត្តភក្តិ រងរបួសធ្ងន់ គេចខ្លួនបាន២ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ជនដៃដល់ម្នាក់ដែលចាក់មិត្តភ័ក្រខ្លួនឯងអោយរបួសនៅវង់ផឹកស៊ី កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦កន្លងមកនៅចំណុចផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមរត់គេចខ្លួនរហូតមកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ទើបកម្លាំងនគរបាកឃាត់ខ្លួនបាន ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ប្រុស ស្រី ចំនួន១៩នាក់ករណីល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអន ឡាញ
ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្ត និងសម្របសម្រួលដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនជាតិចិន ប្រុសស្រីចំនួន១៩នាក់ ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ ... Read More »
ល្បែងឆ្នោតវៀតណាមក្នុងផ្សារកាណាស៊ីធីនិងបុរីសឡា៣រីកដុះដាលជាច្រើនកន្លែងសមត្ថកិច្ចមិនបង្ក្រាបទំនងខ្លាចបាត់ឆ្នាំងបាយ
ភ្នំពេញ ៖ ល្បែងឆ្នោតវៀតណាមខុសច្បាប់ជ្រកក្រោមស្លាកយីហោឆ្នោតកីឡាជាតិជាច្រើនកន្លែង នៅក្នុងផ្សារកាណា ស៊ីធី និងបុរីសឡា៣ ស្ថិតក្នុងសង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ បានរីកដុះដាល ជាច្រើនកន្លែង ប៉ុន្តែមិនឃើញមានសមត្ថ កិច្ចមូលដ្ឋានណាទៅបង្រ្កាបនោះទេ ដោយទំនងជាខ្លាចបាត់ឆ្នាំងបាយរបស់ខ្លួនផងក៏មិនដឹង ។ ... Read More »
នាយគ្រឿន និងសាត រស្មី រំពឹងខ្ពស់លើរឿង “ត្រកូលអ្នកប្រដាល់”
ភ្នំពេញ៖ ខ្សែភាពយន្តថ្មីរបស់ផលិត កម្មLD Picture រឿង”ត្រកូលអ្នកប្រដាល់”បានប្រារព្ធពិធីសម្ពោធយ៉ាងអធិកអធមនៅរោងភាពយន្ត Major Cineplex ផ្សារ ទំនើបអីុអនម៉ល។តារាសម្តែងនាយគ្រឿន និងតារាសម្តែងនាង សាត រស្មីដែលជាតួឯកក្នុងរឿងនេះបានបង្ហាញពីជំនឿចិត្តខ្ពស់ចំពោះខ្សែភាពយន្តនេះថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ នាយគ្រឿន បញ្ជាក់ថា នេះគឺជារសជាតិសម្តែងនិងសាច់រឿងថ្មីដែលមិនធ្លាប់មានពីមុនមក។ ... Read More »
គំនរសំរាមតាមផ្លូវនៅបឹងកាយាកទុកបង្អួតភ្ញៀវទេសចរ
ខេត្តកោះកុង៖ គំនរសំរាមដែលស្អុយ រលួយបានបង្ហាញតាមដងផ្លូវក្រាលកៅស៊ូ ពីភូមិ៤ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ឆ្នេរបឹងកាយាក ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីបង្អួត ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមក កម្សាន្តនៅលើទឹកដីនៃខេត្តកោះកុងក្នុង ឱកាសមានពិធីបុណ្យសម្រាកនៅថ្ងៃសៅរ៍អាទិត្យខាងមុខនេះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកោះកុងបានរិះគន់ថាគំនរសំរាមដែលមាន សភាពស្អុយរលួយនៅតាមដងផ្លូវខាងលើនេះបានលេចរូបរាងដើម្បីបង្អួតភ្ញៀវទេសចរ។ ក្រុមអាជីវករជាច្រើនដែលលក់ដូរ ... Read More »
2888NET Inernet24h នៅច្រមុះជ្រូកស្ទឹងមានជ័យពង្វក់ក្មេងៗចូលលេងល្បែងភ្នាល់មួយយប់ទល់ភ្លឺ
ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានគេនិយមលេងភ្នាល់តាមប្រព័ន្ធOnline ក្នុងគោលបំណងបំភ័ន្តភ្នែកសមត្ថកិច្ច។ ការលេងល្បែងតាមប្រព័ន្ធអីុនធើណេត មានដូចជាការលេងភ្នាល់បាល់កន្ទុយលេខ ជាដើម។ ការលេងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធទំនើបOnlineនេះទៀតសោតភាគច្រើនជាក្រុមក្មេងជំទង់ជាក្រុមញៀនល្បែងភ្នាល់ខណៈដែលរដូវបាល់ទាត់កំពុងមានការប្រកួតយ៉ាងកក្រើក។ ក្នុងនោះគេសង្កេតឃើញទីតាំង2888NET Inernet24h ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យកំពុងពង្វក់ សិស្សសាលានិងក្មេងទំនើងឲ្យលេងល្បែងភ្នាល់មួយយប់ទល់ភ្លឺអាជ្ញាធរខណ្ឌមាន ជ័យគួរតែពិនិត្យបញ្ហាទីតាំងមួយនេះ។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគេ សង្កេតឃើញកើតមានសកម្មភាពលួច ឆក់ ... Read More »
វិញ្ញាសាចំនួន១៨៩ដាក់ឲ្យអត្តពលិកប្រកួតដណ្តើមយកមេដាយជូនរាជធានី-ខេត្តរៀងៗខ្លួន
ភ្នំពេញ៖គណៈកម្មការចំពោះកិច្ច និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកកិច្ចប្រជុំបង្ហាញដល់នាយបេសកកម្ម ប្រតិភូរាជធានី-ខេត្តដែលបានដឹកនាំកីឡាករកីឡាការិនីទាំង១៥ប្រភេទកីឡាមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ពិធីនេះគ្រោងអញ្ជើញសម្តេចតេជោចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកនិងពិធីបិទគ្រោងអញ្ជើញលោកឧបនាយរដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិចូលរួមជាអធិបតី ។ លោកព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាការប្រកួតនេះមាន១៥ប្រភេទកីឡានិងចែកចេញជា១៨៩វិញ្ញាសាព្រមទាំងមានមេដាយសរុបចំនួន៦២៤ ... Read More »
កីឡាហាប់គីដូចាប់កម្រើកសកម្មភាពក្រោយធ្វើមហាសន្និបាតអាណត្តិទី៦
ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានចាប់កម្រើកសកម្មភាពជាដុំកំភួនវិញហើយក្រោយពីបានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំបើគិតជាអាណត្តិតាមការចាត់តាំងនិងការបោះឆ្នោតមានចំនួន៦ អាណត្តិ ប៉ុន្តែ៥អាណត្តិកន្លងទៅសហព័ន្ធមួយនេះពុំទាន់ទទួលបានការអនុញ្ញាតជាផ្លូវការពីក្រសួងអប់រំយុវជននិងកីឡាឲ្យរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិម្តងណាឡើយ។ នៅក្នុងមហាសន្និបាតនោះលោកឧត្តមសេនីយ៍ ម៉ក់ សំអុល ត្រូវបានសមាជិកបោះឆ្នោតផ្តល់ការទុកចិត្តឲ្យទទួលតំណែងជាប្រធានសហព័ន្ធអាណត្តិទី៦និងអនុប្រធានចំនួន៣រូបទៀតមានលោក ជា ប៊ុនហេង លោក សៅ សេងហាក់ និងលោក ... Read More »
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀងពីថ្ងៃទី ១២ដល់១៦ ខែតុលា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បាន អំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលនឹងអាចកើតមានឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ។ ក្រសួងធនធានទឹក ... Read More »
ការចាយលុយដើម្បីស្ថាបនាផ្លូវក្នុងខេត្តតាកែវគ្មានតម្លាភាព
ខេត្តតាកែវ ៖ បែកធ្លាយអាជ្ញាធរខេត្តតាកែវចាយលុយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុង១ឆ្នាំ២៥០ម៉ឺនដុល្លារដើម្បីស្ថាបនាផ្លូវនានាជុំវិញខេត្តដោយគ្មាន តម្លាភាព ។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្នុង១ឆ្នាំៗក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទម្លាក់លុយ២៥០ម៉ឺនដុល្លារជូនខេត្តតាកែវនិងមន្ទីរជំនាញខេត្តដើម្បីអភិវឌ្ឍផ្លូវតែលុយទាំងនោះមិនត្រូវបានអាជ្ញាធរខេត្តយកទៅប្រើប្រាស់ឲ្យមាន តម្លាភាពនោះទេគឺយកទៅចែកគ្នាចាយជាលក្ខណៈប្រព័ន្ធទៅវិញ ។ តាមប្រភពបានបន្ដទៀតថា មេកន្រ្ទាញខាងរៀបចំឆាកល្ខោនក្នុងការចាយលុយទាំងនោះឈ្មោះឃី គឹមលៀងដែលបាន បង្កើតក្រុមហ៊ុនស្រមោលជាច្រើនសម្រាប់ដេញថ្លៃទទួលបានសិទ្ធិស្ថាបនាផ្លូវជាច្រើនខ្សែក្នុងខេត្តដោយគ្មានគុណភាព ។ ... Read More »
ខិត្តប័ណ្ណរិះគន់មេបញ្ជាការកងពលតូចលេខ៥២ត្រូវបានចាចនៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ខិត្តប័ណ្ណជាច្រើនសន្លឹកដែលគេដឹងថា អាចមានការរៀបចំដោយ មន្រ្តីយោធាជាច្រើននាក់ដែលបម្រើការក្នុងកងពលតូចថ្មើរជើងលេខ៥២ត្រូវបានគេ រើសបាននៅទីរួមខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដោយបានស្នើ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជួយធ្វើអន្តរាគមន៍ផ្លាស់ប្តូរមេបញ្ជាការលោក មុី សឹង្ហន ... Read More »
ការចំហល្វែងលើរបស់តារាៗមួយចំនួនជាការផ្គើននឹងក្រសួង
ភ្នំពេញ៖ បែបបទនៃការស្លៀកពាក់បែបលេចលើស្ទើរក្រោយរបស់សិល្បករមួយ ចំនួននៅមិនទាន់កាត់បន្ថយនៅឡើយបើទោះបីជាថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឲ្យពួកគេគោរពក្រមសីលធម៌ជាតារាខ្មែរក៏ដោយ។ មន្ត្រីជាន់ខ្ពស់ នៃក្រសួងនេះបានចាត់ទុកការបន្តចំហល្វែងលើបង្អួតដើមទ្រូងជាថ្មីរបស់សិល្បករខ្លះគឺជាការផ្គើនទៅនឹងសម្តីរបស់មន្ត្រីក្រសួង។ ការលើកឡើងរបស់មន្ត្រីក្រសួងវប្ប ធម៌នេះត្រូវបានលេចចេញឡើងក្រោយពីសិល្បករមួយចំនួនបានព្យាយាមបញ្ចេញ រូបថត និងស្លៀកពាក់បែបសិចស៊ីចូលរួម ក្នុងពិធីជាហូរហែ។ ក្នុងនោះមានដូចជា កញ្ញាដេនី ក្វាន់, កញ្ញាសុខ ... Read More »
ប្រជាពលរដ្ឋនាំគ្នាមកផ្ទះមេភូមិរកដំណោះស្រាយ ក្រោយពីកុងទ័រភ្លើងឡើងខ្ពស់កប់ពពក
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅភូមិទួលក្រឡាញ់ ដែលជាអ្នកប្រើប្រាស់ភ្លើង(ចរន្តអគ្គ្គិសនី)របស់ក្រុមហ៊ុនអ៊ុង សុវណ្ណនី លីមីតធីត ខេត្តកំពង់ឆ្នាំង ប្រមាណជា៣៨នាក់បានលើកគ្នាមកផ្ទះមេភូមិ ទួលក្រឡាញ់ដើម្បីជួបជាមួយមេភូមិ ដើម្បីបានជួប អាជ្ញាធរក្រុង រួមនិងមន្រ្តីបចេ្ចអគ្គិសនី បន្ទាប់ពីកុងទ័អគ្គិសនីរបស់ពួកគាត់បានឡើងខ្ពស់កប់ពពកហួសពីកម្រិនៃការប្រើប្រាស់កន្លងមក។ ការជួបជុំប្រជាពលរដ្ឋនៅផ្ទះមេភូមិនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ... Read More »
ដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់សារមន្ទីររបបខ្មែរក្រហមមានសារសំខាន់
ភ្នំពេញ ៖ ដំណើរទស្សនកិច្ចរបស់បងប្អូនប្រជាពលរដ្ឋមកកាន់សារមន្ទីរប្រល័យ ពូជសាសន៍គុកទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍បឹងជើងឯកក៏ដូចជានៅសាលាក្តីខ្មែរក្រហមពិតជាមានសារសំខាន់ ក្នុងការសិក្សាឈ្វេងយល់ពីការពិតដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម និងដំណើរស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាទាំងនេះ ។ ដំណើរទស្សនកិច្ចនេះក៏បានពង្រឹងការចងចាំអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងឧក្រិដ្ឋកម្ម និងការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ ។ នេះ ជាការលើកឡើងរបស់លោក នេត្រ ... Read More »
ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែរត់មិនរួច
ភ្នំពេញៈ ស្រ្តីម្នាក់ជិះជាមួយក្មួយ ទើបនឹងមកពីធ្វើការ ត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច ហើយជិះរត់គេចខ្លួនតែរត់មិនរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ... Read More »
អាជ្ញាធររាជធានី និងអគ្គនាយកដ្ឋានពន្ធដារពិភាក្សាលើការប្រមូលពន្ធអចលទ្រព្យពីសង្កាត់ទាំង២០ដែល កាត់ចូលរាជធានី
ភ្នំពេញ៖ អាជ្ញាធររាជធានីដឹកនាំដោយលោកប៉ា សុជាតិវង្ស អភិបាលរាជធានី អភិបាលខណ្ឌទាំង១២និងអគ្គពន្ធដារ នៅព្រឹកថ្ងៃទី១១ តុលានេះបានបើកកិច្ចប្រជុំពិភាក្សាមូយលើការប្រមូលពន្ធអចលទ្រព្យពីសង្កាត់ទាំង២០ ដែលបានកាត់ចូលមករាជធានី ដើម្បីឈានទៅរកច្រកមួយចេញអោយបានល្អប្រសើរ ក្នុងការប្រមូលពន្ធអចលទ្រព្យនេះជូនរាជរដ្ឋាភិបាល ជៀសវាងអនុវត្តទៅមិនទទួលបានជោគជ័យ និងមិនទទួលការគាំទ្រពីប្រជាពលរដ្ឋ។ លោកគង់ វិបុល ប្រតិភូរដ្ឋាភិបាល ... Read More »
ប្រជាពលរដ្ឋនៅខណ្ឌ៧មករា សំណូមពរឲ្យ អាជ្ញាធររាជធានីជួយ បង្រ្កាបល្បែងស៊ីសងគ្រឿងញៀន និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា ទាំង៨សង្កាត់បានសំណូមពរដល់អាជ្ញាធររាជធានីភ្នំពេញ និងគណៈពង្រឹងមូលដ្ឋលដ្ឋាន ជួយបង្រ្កាបល្បែងស៊ីសង គ្រឿងញៀននិងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានជូនពួកគាត់ឲ្យបានល្អ ខណៈដែលសព្វថ្ងៃបញ្ហាទាំងអស់នេះ បានបង្កឲ្យពួកគាត់រស់នៅមានការភ័យខ្លាច និងព្រួយបារម្មណ៏យ៉ាងខ្លាំងអំពីសុវត្ថិភាពសន្តិសុខ ។ ប្រជាពលរដ្ឋ បានលើកឡើងបែបនេះ លោកបានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ នៅខណ្ឌ៧មករា ... Read More »
ដឹកបក្ខពួកទៅឆបោកយកម៉ូតូពីអ្នកលក់ចេកចៀនត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកណ្តាលៈ ជនសង្ស័យប្រុស-ស្រី៣នាក់ជិះម៉ូតូមួយគ្រឿង ដឹកបក្ខពួកម្នាក់ទៀតទៅធ្វើសកម្មភាពឆបោកយកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦មួយគ្រឿង ពីអ្នកលក់ចេកចៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន កាលពីវេលាម៉ោង១០ និង០៥នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ។ ... Read More »
មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវនគរបាលស្រុកកោះធំចាប់ខ្លួនរួមជាមួយថ្នាំញៀនម៉ាទឹកកក២៧កញ្ចប់
ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនជាជនជាតិខ្មែរ និងវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ អធិការនគរបាលស្រុកកោះធំលោក ឈឿន ប៊ុនឆន ... Read More »
វាយប្រហារគ្រាប់បែកនៅប្រទេសទួរគីស្លាប់និងរបួសជាច្រើន
ប្រព័ន្ធផ្សព្វផ្សាយនានារបស់ទួគីបាន ផ្សាយថា ក្រុមបះបោរទួរគីបានបើកការ វាយប្រហារភេរវកម្មបំផ្ទុះរថយន្តមួយបានកើតឡើងនៅមុខប៉ុស្តិ៍ប៉ូលិសមួយកន្លែង ក្នុងខេត្តហាក់ការី ភាគអាគ្នេយ៍ សម្លាប់ មនុស្សយ៉ាងហោច១៨នាក់ក្នុងនោះមានទាហាន១០នាក់។ មនុស្ស២៦នាក់ផ្សេងទៀតបានរងរបួសក្នុងភេរវកម្មភេរវជនអត្តឃាតបានបំផ្ទុះរថយន្តមួយគ្រឿងដោយប្រើគ្រឿងផ្ទុះដល់ទៅ៥តោនវាយប្រហារនៅមុខប៉ុស្តិ៍ប៉ូលិស នៅខេត្តហាក់ការី ភាគ អាគ្នេយ៍ទួរគី ធ្វើឲ្យទាហាននិងជនស៊ីវិលជាច្រើននាក់ស្លាប់ និងរងរបួស។ តួលេខ ... Read More »
ថ្ងៃ២៨តុលា តុលាការកាត់ទោសសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី
ភ្នំពេញ:សំណុំរឿងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការនារសៀលថ្ងៃទី២៨ ខែតុលា ខាងមុខនេះ ។ លោកស្រី ថាក់ ឡានី ត្រូវបានមេធាវីតំណាងដោយអាណត្តិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »
រថយន្ដឡិចស៊ីសបើកថយក្រោយមិនប្រយ័ត្នបុកម៉ូតូបណ្តាលឲ្យរងរបួសស្រាល២នាក់
ខេត្តកំពង់ធំ៖ កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៧និង១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ១-២ ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាងម៉ូតូ ... Read More »
សម្តេចតេជោមិនដែលភ្លេចចំពោះការឧបត្ថម្ភដល់កីឡាករកីឡាការិនីទាំងបាល់ទាត់និងកីឡាដទៃទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាបានឆ្លើយតបនឹងមតិលើកឡើងនៅក្នុងហ្វេកប៊ុករបស់សម្តេចក្រោយពីសម្តេចបានឧបត្ថម្ភថវិកាដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដែលប្រកួតឈ្នះក្រុមស្រីលង្កាក្នុងលទ្ធផលបច្ចេកទេស៤-០ដោយម្នាក់ៗទទួលបានប្រាក់១ពាន់ដុល្លារសរុបទាំងអស់មានចំនួន៣ម៉ឺន៤ពាន់ដុល្លារអាមេរិកកាលពីរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដែលលើកថា «សម្តេចលម្អៀងយកចិត្តទុកដាក់និងឧបត្ថម្ភតែកីឡាបាល់ទាត់មិនគាំទ្រចំពោះកីឡាប្រដាល់ និង កីឡាផ្សេងទៀត»។ ឆ្លើយតបជុំវិញការបញ្ចេញមតិខាងលើនេះសម្តេចតេជោ ហ៊ុន សែន ... Read More »
ផឹកស្រាស្រវឹងចុះទៅរាវខ្យងយកមកធ្វើម្ហូបក្លែមរអិលជើងធ្លាក់ចូលរណ្ដៅដីលង់ទឹកស្លាប់៣ថ្ងៃក្រោយទើបអណ្ដែត
ភ្នំពេញ៖ បុរសម្នាក់បានផឹកស្រាស្រវឹង ហើយបានប្រាប់ប្រពន្ធថាចុះទៅរាវខ្យង ដើម្បីធ្វើម្ហូបផងនិងក្លែមស្រាផងតែជាអកុសលបានរអិលជើងធ្លាក់ចូលទៅក្នុង រណ្ដៅដីជ្រៅមួយកន្លែងដែលឈ្មួញជីកយកអាចម៍ដីលក់បណ្ដាលឲ្យលង់លិចបាត់ទៅក្នុងទឹកបាត់។ ខណៈនោះប្រពន្ធនិងអ្នក ស្រុកភូមិបាននាំគ្នារាវរកដែរប៉ុន្តែរកមិន ឃើញនោះទេ។លុះ៣ថ្ងៃក្រោយមកគឺនៅៃថ្ងទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៨ព្រឹកទើបសាកសពអណ្ដែតឡើងនៅលើផ្ទៃទឹកក្នុងរណ្ដៅដីនោះដែលមានទីតាំង ស្ថិតនៅក្នុងភូមិ ក្រាំងក្រូច សង្កាត់ទៀន ... Read More »
សិស្សជាប់បាក់ឌុបពិន្ទុខ្ពស់១០រូបនៅខេត្តស្វាយរៀងទទួលបានកុំព្យូទ័រយួរដៃហើយ
ខេត្តស្វាយរៀង ៖ សិស្សជាប់បាក់ឌុប១០នាក់នៅខេត្តស្វាយរៀងដែលមាន លំដាប់ពិន្ទុខ្ពស់ជាងគេទទួលបានកុំព្យូទ័រយួរដៃ(Laptop) ជាស្ថាពរពីព្រះអង្គនី សុវណ្ណមុនីរ៉េត ។ ពិធីប្រគល់ជូននេះបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែ តុលា ស្ថិតនៅសាលាស្រុកស្វាយជ្រំនៃខេត្ត ស្វាយរៀងក្រោមការចូលរួមពីសំណាក់លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌល ... Read More »
វត្តមានបេក្ខជនចំនួន ៣៦០នាក់ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលឆ្នាំ២០១៦
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលចូលបម្រើការងារ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់,លោក ហ៊ែល សុធារិទ្ធ នាយកវិទ្យាស្ថានគ្រប់គ្រងនៃបណ្ឌិតសភានគរបាលកម្ពុជា ។ លោកឧត្តមសេនីយ៏ទោ ... Read More »
តុលាកាសម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្ដោះអាសន្នពាក់ព័ន្ធកាប់ រានដីព្រៃឈើ និងសង់រោងស្នាក់នៅ
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ បុរសពិការជើងម្ខាងម្នាក់ ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដោយបុរសរូបជាប់ពាក់ព័ន្ធករណីកាប់រានដីព្រៃឈើនិងសង់រោងស្នក់នៅ បន្ទាប់ពីមន្រ្តីជំនាញសហការជាមួយកងកម្លាំងធ្វើការឃាត់ចាប់បញ្ជូនមក ។ គួររំលឹងថា ហេតុការណ៍មន្រ្តីជំនាញសហការជាមួយកងកម្លាំងពាក់ព័ន្ធបង្រ្កាបករណីកាប់រានដីព្រៃឈើឈានដល់ការឃាត់ចាប់ខ្លួនបុរសម្នាក់ ហើយត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នខាងលើកនោះ អនុវត្តន៍ឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច