ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកកោះធំចាប់ខ្លួន

ខេត្តកណ្តាលៈ បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៨កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ អធិការនគរបាលស្រុកកោះធំលោក ... Read More »

និស្សិត សាកលវិទ្យាល័យ ន័រតុន ម្នាក់ ត្រូវ ជន សង្ស័យ ប្លន់យក ម៉ូតូ ទៅ បាត់ ខណៈ  ធ្វើដំណើរមក ផ្ទះ វិញ

ភ្នំពេញៈ នារី ម្នាក់ ជា និស្សិត នៃ សាកលវិទ្យាល័យ ន័រតុន ត្រូវ ជន សង្ស័យ មួយ ក្រុម ប្លន់ យក ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណត្រូវបានប្រទះឃើញ ចងកសម្លាប់ខ្លួន នៅក្នុងដីឡូត៍ទំនេរមួយកន្លែង ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ។ សាកសពជនរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ... Read More »

អ្នកទេសចរណ៍ជិត១៤ម៉ឺននាក់ ទៅកំសាន្ដនៅតំបន់ទេសចរណ៍សៀមរាប នាបុណ្យភ្ជុំបិណ្ឌ

ខេត្ដសៀមរាប ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅកំសាន្ដនៅតំបន់ទេសចរណ៍ខេត្ដសៀមរាប នារដូវបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនជិត១៤ម៉ឺននាក់ គឺកើនឡើងប្រមាណជាង១១% បើប្រៀបធៀបនៅឆ្នាំ២០១៥កន្លងទៅ ប៉ុន្ដែភ្ញៀវទេសចរណ៍ថា តម្លៃសេវាម្ហូបអាហារ មានតម្លៃខ្ពស់ ។ លោក ង៉ូវ ... Read More »

ដន្លងនឹងគ្នា ចាក់ថ្នាំ៣ម្ជុលបណ្តាលឲ្យស្លាប់ រត់គេចខ្លួនបាត់ស្រមោល

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់ ក្រោយពីគ្រូពេទ្យអត់មានសញ្ញាបត្រ ហើយត្រូវជាដន្លងនឹងគ្នាផងនោះចាក់ថ្នាំ៣ម្ជុលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិច្រកម្រាក់ ឃុំអងប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។ តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដើរចាក់ថ្នាំម្នាក់ គ្មានសញ្ញាបត្រ ... Read More »

ព្រឹត្តិបត្រព័ត៌មាន​ និងព្យាករណ៍កម្ពស់ទឹកជំនន់​ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១៦​ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម   Read More »

សម្តេចតេជោហ៊ុន សែន អំពាវនាវបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ សម្តេចតេជោហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ថា៖ «សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋបានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារសាច់សារលោហិតនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេសក្មួយៗដែលមានអាយុគ្រប់អាចបោះឆ្នោតបាន។ ... Read More »

កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបបទល្មើសដឹកជញ្ជូនឈើបានបួនគោលដៅ ឃាត់មនុស្ស៣នាក់ និងរថយន្ត៥គ្រឿង

ខេត្តមណ្ឌលគិរី+ក្រចេះ+ស្ទឹងត្រែង៖យ៉ាងតិចមានរថយន្តដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន៥គ្រឿង និងមនុស្ស៣នាក់ត្រូវបានកម្លាំង ក្រុមការងារចុះស្រាវជ្រាវព័ត៍មាន និងបង្រ្កាបបទល្មើសព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ចាប់ កាលពីយប់ថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០១៦និងរសៀលថ្ងៃទី២៨ បានចំនួនបួនគោលដៅផ្សេងៗគ្នា ដោយមានការសម្របសម្រួលពីតំណាងអយ្យការ ពាក់ព័ន្ធករណីប្រមូលទិញ ដឹកជញ្ជូន ផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ។ សមត្ថកិច្ចបានអោយដឹងថាៈ ... Read More »

សិស្សកុមារ ១០០ នាក់ បានទទួលការបណ្តុះបណ្តាលកីឡាបាល់ឱបពីណាហ្គាវើលបេះដូងសប្បុរស

រាជធានីភ្នំពេញ ៖ នៅថ្ងៃ អាទិត្យ ទី ២៨ ខែ សីហា ឆ្នាំ ២០១៦ ណាហ្គាវើលបេះដូងសប្បុរស បាន បង្ហាត់កីឡាបាល់ឱបលើកដំបូងរបស់ខ្លួនដល់កុមារ ១០០ នាក់ ... Read More »

ស្រវឹងជោកជាំ ជិះម៉ូតូវ៉េវសេរីចាស់រេចង្កូតធ្លាក់ចូលក្នុងលូរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងស្ថានភាពស្រវឹង លុះទៅដល់ចំណុចផ្លូវកោងបានជ្រុលចង្កូតធ្លាក់ចូលលូបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅខាងលិចស្ពានស្ទឹងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងខេត្តត្រូវសមត្ថកិច្ចចាប់ខ្លួននៅស្រុកអង្គស្នួល

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀននៅឯខេត្តកំពង់ស្ពឺធ្វើសកម្មភាពឆ្លងដែនមកខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនកាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល រឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២៨កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ... Read More »

ឪពុកចុងរំលោភកូនស្រីបាន៤ដងពេលម្ដាយនាងលេបថ្នាំងងុយដេក

ខេត្តបន្ទាយមានជ័យ៖ នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន ជ័យសហការជាមួយនគរបាលស្រុក ម៉ាឡៃបានឃាត់ខ្លួនជនសង្ស័យល្មោភ កាមម្នាក់ក្រោយលួងលោមកូនចុងអាយុ១២ឆ្នាំរំលោភបាន សម្រេច៤ដងនៅពេលម្តាយក្មេងស្រីរងគ្រោះដេកលក់ ។ ករណីនេះកើតឡើង នៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យកាលពីថ្ងៃទី២៧ ខែកញ្ញា ... Read More »

យកលុយដុល្លារក្លែងក្លាយដើរចូលបុណ្យតាមវត្តត្រូវចាប់ខ្លួន

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលនៃ អធិការដ្ឋានស្រុកភ្នំក្រវាញបានឃាត់ខ្លួនស្ត្រីម្នាក់បន្ទាប់ពីបានធ្វើសកម្មភាពឆបោកតាមរយៈការយកលុយដុល្លារក្លែងក្លាយដើរចូលបុណ្យក្នុងឱកាសវេនកាន់បិណ្ឌតាម បណ្តាវត្តនានាក្នុងស្រុកភ្នំក្រវាញ។ ករណីឃាត់ខ្លួននេះធ្វើឡើងកាលពី វេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០១៦ នៅចំណុចវត្តព្រែក ស្ថិត ក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ទៅមណ្ឌលសុខភាពឱ្យបានទៀងទាត់

ខេត្តត្បូងឃ្មុំ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអំពាវនាវដល់អ្នកផ្ទុកមេរោគ អេដស៍ទាំងអស់ សូមអញ្ជើញទៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យឱ្យបានទៀងទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ ហើយ បើយើងជាអ្នកផ្ទុកសូមកុំចម្លងទៅអ្នកដទៃទៀត ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌទួលគោកវាយកម្ទេចទូហ្គេម១២ទូ និងទូហ្គេមបៀចំនួន៤៦ទូ

ភ្នំពេញ៖ កាលពីវេលាម៉ោង៣ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខណ្ឌទួលគោក ដែលដឹកនាំ ដោយលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌ បានធ្វើពិធីវាយកំទ្ទេចទូហ្គេម ទូ ដែលគណៈបញ្ជាការ ចុះប្រតិបត្តិការ តាំងពីដើមខែសីហាឆ្នាំ២០១៦ ... Read More »

អគ្គិភ័យឆាបឆេះនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន

ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ មានករណីអគ្គិភ័យមួយឆាបឆេះនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅពេលបច្ចុប្បន្ននេះ គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ។ សមត្ថកិច្ចកំពុងអន្តរាគមន៍ ៕ ស ... Read More »

កម្មករសំណង់មន្ទីរពេទ្យខេត្តស្វាយរៀងជាង១០០នាក់ផ្ទុះកូដកម្ម រឿងបើកប្រាក់ខែពាក់កណ្ដាល មុនភ្ជុំបិណ្ឌ

ខេត្តស្វាយរៀងៈ កម្មករធ្វើសំណង់មន្ទីរពេទ្យខេត្តស្វាយរៀង ជាង១០០នាក់ បានផ្ទុះកូដកម្មទារបើកប្រាក់ខែ ខណៈដែលល្រុមហ៊ុនទទួលម៉ៅការ សន្យាបើកប្រាកខែពាក់កណ្ដាលដល់កម្មករ មុនថ្ងៃភ្ជុំបិណ្ឌ ប៉ុន្តែមិបឃើញមក ។ ការផ្ទុះការតវ៉ានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅបរិវេណមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។ បើតាមកម្មករម្នាក់បានអោយដឹងថា ពួកគាត់បានប្រមូលម្ដុំគ្នា ... Read More »

រដ្ឋមន្ត្រីថាសិល្បករផលិតករនឹងប្រឈមការស្តីបន្ទោលឬផ្អាកការងារសិល្បៈប្រសិនបើប្រព្រឹត្តខុសក្រមសីធម៌

ភ្នំពេញ៖សិល្បករផលិតករ ដែលកំពុងធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈ វប្បធម៌ ដែលបានប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌ អ្នកសិល្បៈនឹងទទួលការពិន័យតាមរយៈការណែនាំ ស្តីបន្ទោស ព្រមានជាលាយលក្ខណ៍អក្សរ ផ្សព្វផ្សាយជាសាធារណៈ ឬផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈមួយរយៈពេល ។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីព្រឹកថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៦នេះក្នុងកម្មវិធីសិក្ខាសាសាមតិបំពេញបន្ថែមលើសេចក្តីព្រាង “ក្រមសីលធម៌នៃអ្នកសិល្បៈ”ដែលធ្វើឡើងនៅទីស្តីការក្រសួងក្រោមវត្តមានមន្ត្រី ក្រសួងពាក់ព័ន្ធសិល្បករផលិតករជាច្រើនរូបចូលរួម។ ... Read More »

គំនរសំរាមពេញផ្លូវនៅតំបន់ទេសចរណ៍ឆ្នេរខ្សាច់កោះយ៉

ខេត្តកោះកុង៖ គំនរសំរាមដែលស្អុយ រលួយត្រូវបានគរទុកចោលនៅតាមដងផ្លូវក្រាលកៅស៊ូ ពីភូមិនាងកុកឆ្ពោះទៅកាន់ តំបន់ទេសចរណ៍ឆ្នេរខ្សាច់កោះយ៉ ស្ថិត ក្នុងភូមិប៉ាក់ខ្លង ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង ដើម្បីបង្អួតភ្ញៀវទេស ចរជាតិ និងអន្តរជាតិ ... Read More »

លោកហ៊ូ សាគុណ នាំយកអំណោយរបស់នាយឧត្តមសេនីយ៍នេត សាវឿន ដល់នគរបាលការពារព្រំដែន៩០៥

ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូច៩០៥ មានទីតាំងស្ថិតក្នុងភូមិទួលស្វាយ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ មានពិធីចុះសាកសួរសុខទុក្ខនិងប្រគល់អំណោយរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន ... Read More »

រដ្ឋមន្រ្តីក្រសួងកសិកម្មទទួលជួបលោក Mark Rose នាយកប្រតិបត្តិអង្គការសត្វព្រៃ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៦លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឱ្យលោក Mark Rose នាយកប្រតិបត្តិអង្គការសត្វព្រៃ ... Read More »

ពលរដ្ឋក្នុងប្រទេសមួយចំនួននៅតំបន់អឺរ៉ុបយល់ព្រមឲ្យរដ្ឋាភិបាលតាមដានតាមទូរស័ព្ទនិងអុីនធើណែតក្នុងគោលដៅទប់ស្កាត់ភេរវកម្ម

នៅពេលដែលក្រុមភេរវកម្មបន្លំខ្លួនចូល ទៅរស់នៅក្នុងតំបន់អឺរ៉ុបនឹងបង្កើនការវាយ ប្រហារភេរវកម្មនៅអឺរ៉ុបធ្វើឲ្យពលរដ្ឋរស់នៅមិនបានសុខសាន្ត មិនហ៊ានប្រមូលផ្តុំគ្នាដូចកាលពីមុន។ បើទោះបីមានការការពារយ៉ាងតឹងតែងក្តី តែការវាយប្រហារនៅតែកើតឡើងជាបន្តបន្ទាប់ដោយភេរវករ បង្កប់ខ្លួនជាមួយពលរដ្ឋ។ ចំណុចទាំងនោះហើយបានជាប្រទេសមួយចំនួននៅអឺរ៉ុបអនុញ្ញាតឲ្យរដ្ឋាភិបាល របស់ខ្លួនតាមដានសកម្មភាពសន្ទនាតាមទូរស័ព្ទរបស់ពលរដ្ឋ ក៏ដូចជាត្រួតពិនិត្យតាម ប្រព័ន្ធអុីនធើណែតជាដើម។ កន្លងមកថ្មីៗពលរដ្ឋស្វុីសបានគាំទ្រ ច្បាប់ដែលអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់មានសិទ្ធិឃ្លាំមើលលើសកម្មភាពអុីន ធើណែត ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលាក់ទុកដុំឥដ្ឋនៅក្នុងកាបូបស្ពាយ

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ក្រោយចេញពីក្លិបរាំកម្សាន្ត ត្រូវកម្លាំងនគរបាលអន្តរាគមន៍ពិសេសរាជធានីសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនបន្ទាប់ពីឆែករកឃើញមានលាក់ទុកដុំថ្មនៅក្នុងកាបូបស្ពាយកាលពីវេលាម៉ោង១និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចម្ដុំសាលា រៀន យ៉ាម៉ាមិកូ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។ ជនសង្ស័យទី១-ឈ្មោះ គាំង ... Read More »

នារីម្នាក់ខឹងរថយន្តធុនធំបើកជែងរថយន្តខ្លួនបន្ថែមល្បឿនឈប់នៅពីមុខរថយន្តធុនធំចាប់ហ្វ្រាំងមិនទាន់បុកពីក្រោយសង៥០០ដុល្លារ

ភ្នំពេញ ៖ នារីម្នាក់ដោយសារតែខឹង រថយន្តដឹកទំនិញធុនធំបើកជែងនឹងថយន្ត របស់ខ្លួនក៏បានជិះដេញតាមពីក្រោយហើយក៏ជែងរថយន្តដឹកទំនិញនោះវិញទៅឈប់ពីមុខដើម្បីឲ្យរថយន្តធំបុកពីក្រោយបង្កជា ជម្លោះកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខសាលាខណ្ឌសែន សុខតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ (1019) ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ... Read More »

កីឡាករ សុខ ច័ន្ទ មាននិងកីឡាការិនី កែ ឡេងឈ្នះមេដាយមាសនិងប្រាក់នៅក្រុងដាណាង

ប្រទេសវៀតណាម ៖ តាមសេចក្តី រាយការណ៍បន្ថែមពីនាយបេសកកម្ម លោក លន់ សាមឌី ពីទីក្រុងដាណាង ប្រទេសវៀតណាមឲ្យដឹងថា កីឡាប៉េតង់ កម្ពុជារកបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិបន្ថែមទៀតហើយក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់លើកទី៥កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ... Read More »

លទ្ធផលប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦នៅខេត្តកណ្តាល

ខេត្តកណ្តាល ៈ កម្មវិធីប្រណាំងទូក ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៦ដែលបានដំណើរការប្រកួតអស់ រយៈពេលជិតមួយសប្តាហ៍នោះមានវិញ្ញាសាមួយចំនួនបានរកឃើញម្ចាស់ជ័យលាភីហើយដែរ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៦ ។ ដូចជាវិញ្ញាសាប្រណាំងទូកកានូ ម្នាក់ទល់ម្នាក់C1ចម្ងាយ២០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករហ៊ុល លីដា ... Read More »

លោកឌុល គឿន នាំយកអង្ករ៥តោនចែកជូនប្រជាពលរដ្ឋក្រីក្រនៅស្រកកៀនស្វាយ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកៀនស្វាយ បាននាំយកអំណោយអង្ករជាង៥តោន និងថវិកា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកកៀនស្វាយ ។ លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានប្រាប់ថា ... Read More »

លោកស្រី ​ម៉ែន ​សំអន​ ​ រាប់បាត្ររំដោះកម្មឧទិ្ទសកុសលជូនអ្នកស្លាប់ជាង១ម៉ឺននាក់​នៅ​សារៈមន្ទីរជាតិ​ទួល​ស្លែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ​

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រារព្ធពិធីរាបបាត្រ រំដោះកម្ម ... Read More »

ឃាត់ខ្លួនឃាតកដែលបាញ់សម្លាប់មនុស្សម្នាក់នៅដេកលើខ្ទមស្រែ ជាមួយប្រពន្ធ និងកូនរឿងគំនុំ

ខេត្តព្រះវិហារ: នគរបាលស្រុកជ័យសែន បានចាប់ឃាត់ខ្លួនឃាតក ករណីដែលបាញ់សម្លាប់បុរសម្នាក់ ដែលកំពុងដេកជាមួយប្រពន្ធ និងកូននៅលើខ្ទមស្រែបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ អំពើឃាតកម្មនោះបានកើតឡើងស្ថិតនៅខ្ទមស្រែក្នុងភូមសាស្រ្តស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។ លោកតៀម សង្រ្គាម អធិការដ្ធាននគរបាលស្រុកជ័យសែន ... Read More »

ទៅលេងស្រុក១ថ្ងៃ វិលវិញចោរគាស់សោបន្ទប់ជួលលួចទ្រព្យសម្បត្តិ និងរ៉ឺម៉កម៉ូតូទៅបាត់

ភ្នំពេញ ៖ បុរសម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីរួបគាត់ចាក់សោបន្ទប់ជួលហើយបានទៅលេងស្រុកចំនួន១ថ្ងៃ ខណៈមកវិញស្រាប់តែត្រូវចោរគាស់បន្ទប់យកលួចយកទ្រព្យសម្បត្តិ រុឺម៉កម៉ូតូទៅបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះជួលភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះ ... Read More »