ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីលាក់ទុកដាវសាំម៉ូរ៉ៃ និងថ្នាំញៀន

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈពួកគេមានលាក់ទុកនូវដាវសាំម៉ូរ៉ៃ និងថ្នាំញៀននៅជាប់ខ្លួន ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ២៧១ ... Read More »

បុរសជនជាតិអង់គ្លេសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងសណ្ឋាគារយីហោធីហៅស៍​ មិនដឹងមូលហេតុ

ភ្នំពេញ៖ ហេតុការណ៍មួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិអង់គ្លេសម្នាក់បានចងកស្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារយីហោ”ធីហៅស៍”ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៥ ខែតុលាឆ្នាំ២០១៦ នៅទីតាំងផ្ទះលេខ៣២ បន្ទប់លេខ៣១០ ជាន់ទី៣ ផ្លូវលេ២៤២ សង្កាត់ចតុមុខ ភូមិ៦ ខណ្ឌដូនពេញ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ... Read More »

ឈររង់ចាំទទួលមូយមកយកថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាលៈ ជនល្មើសម្នាក់មានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន ឈរចាំមូយមកយក ក៏ត្រូវសមត្ថកិច្ចនគរបាលល្បាតប្រទះឃើញចាប់ខ្លួន ឈានដល់ឆែកឆេបន្ទប់ផ្ទះសំណាក់យីហោ “ឡាលីន” ដែលជាកន្លែងជួលស្នាក់នៅរបស់ជនល្មើសរឹបអូសថ្នាំញៀនសរុបចំនួន៤កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនជនល្មើសធ្វើឡើង កាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃតី០៥ ខែតុលា ឆ្នាំ២០១៦ ... Read More »

សង្ស័យម្ចាស់ផ្ទះសំណាក់យីហោលីលីបើកដៃ ទើបជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង

ភ្នំពេញ៖ បងប្អូនដែលនាំគ្នាចូលទៅជួលបន្ទប់ស្នាក់នៅផ្ទះសំណាក់យីហោ”លីលី” ត្រូវប្រុងប្រយ័ត្នផង ព្រោះផ្ទះសំណាក់នេះងាយស្រួលឲ្យចោរលួចម៉ូតូណាស់ ជាក់ស្ដែងកាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ខណៈក្រុមចោរជំនាញខាងលួចម៉ូតូ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពម៉ូតូ នៅចំណុចផ្ទះសំណាក់យីហោ(លីលី)លេខ៣៣ ផ្លូវព្រះមុនីវង្ស ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

សប្បាយក្លាយជាទុក្ខ! នាំគ្នាចុះលេងទឹកកំពុងហូរ លិចស្លាប់២នាក់នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺៈយ៉ាងហោចណាស់មនុស្ស២នាក់ បានបាត់បង់ជីវិត ខណៈដែលពួកគេនាំគ្នាចុះទៅងមុជទឹកនៅទំនប់បង្ងៀរអូរក្រាំងអំបិល ពេលទឹកកំពុងហូរកួច ទើបជួបហេតុការណ៍អាក្រក់បែបនេះ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចទំនប់បង្ហៀរទឹកអូរក្រាំងអំបិល ភូមិអន្លុងគង់ឃុំត្រាពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »

បុរសជនជាតិវៀតណាមម្នាក់ ស្រវឹងស្រាអុកឡុកការិយាល័យបោះឆ្នោតផ្សារដើមថ្កូវ

ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ ស្រវឹងស្រាអុកឡុកនៅការិយាល័យបោះឆ្នោតផ្សារដើមថ្កូវ ត្រូវបានមន្រ្តី គ.ជ.ប ប្តឹងទៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួន កាលពីវេលាម៉ោង ៤និង២០នាទីល្ងាចថ្ងៃទី០៥ ខែតុលា នៅចំណុចស្នាក់ការចុះឈ្មោះបោះឆ្នោតសាលាសង្កាត់ផ្សារដើមថ្កូវ ក្រុម១៧ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ... Read More »

បុរសម្នាក់លក់ម៉ូតូមិនមានឯកសារគ្រប់គ្រាន់ សមត្ថកិច្ចសាកសួរបែកធ្លាយកាច់កម៉ូតូគេ

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយទាបឃាត់ខ្លួន បន្ទាប់ពីយកម៉ូតូទៅលក់ មិនមានឯកសារគ្រប់គ្រាន់ ទើបបែកធ្លាយករណីកាច់កម៉ូតូ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលម៉ោង៥និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។ ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់នៅកណ្តាលទ្រូងផ្លូវសង្ស័យត្រូវរថយន្តធុនធំបើកបុក

ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសពបុរសម្នាក់ ដែលមានសភាពខ្ទេចក្បាល និងដងខ្លួន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលទ្រូងផ្លូវ បង្កអោយមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា៥ជិតភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខប្រាំ ជិតស្ថានីយសាំងដំរីស ... Read More »

លោកយាយចំណាស់ម្នាក់មានជំងឺសរសៃប្រសាទចង់កសម្លាប់ខ្លួនឯង

ខេត្តកំពង់ធំ ៖ លោកយាយអាយុ៧៤ឆ្នាំម្នាក់ មានជំងឺសរសៃប្រសាទ បានយកក្រមាចងកសម្លាប់ខ្លួនឯងច្រើនលើកច្រើនសារ តែដោយសារមានបងប្អូនកូនចៅឃើញទាន់ ក៏ជួយសង្រ្គោះទាន់ តែអកុសល ថ្ងៃកើតហេតុចុងក្រោយ លោកយាយបានយកក្រមាចង់កម្ដង់ទៀត គាប់ជួនគ្មានមនុស្សនៅជិត ទើបបណ្ដាលអោយលោកយាយសម្រេចដូចបំណង់។ ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង ៦និង១០នាទីព្រឹក ... Read More »

ឃាត់ខ្លនយុវជន២នាក់ជាក់ស្តែងពីបទរក្សាទុកសារធាតុញៀន​

ភ្នំពេញ៖ កំលាំងល្បាតនគរបាលអធិការដ្ឋានខណ្ឌទួលគោក សហការជាមួយកំលាំងការិយាល័យជំនាញ និងអន្តរាគមន៍បានប្រទះឃើញសង្ស័យ២នាក់ ក៏ឃាត់ខ្លួនឆែកឆេរត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀនមួយកញ្ចប់តូច កាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ... Read More »

កំពុងធ្វើសកម្មភាពគាស់សោទ្វារផ្ទះត្រូវម្ចាស់គេទាន់ចាប់ក្របួចបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះនឹងបក្ខពួកបានធ្វើសកម្មភាពគាស់សោទ្វារផ្ទះប្រជាពលរដ្ឋបំណងលួចម៉ូតូ តែត្រូវជនរងគ្រោះភ្ញាក់ទាន់ចាប់បានម្នាក់យកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រហែល២១និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ចំណុចផ្ទះលេខ១២៤ ផ្លូវលេខ២៥៥ ... Read More »

ជនសង្ស័យ២នាក់ធ្វើ​សកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចបុស្តិ៍ទំនប់ទឹកឃាត់ខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យ២នាក់ខណៈដែលពួកគេធ្វើសកម្មភាពលួចមូ៉តូមា៉កហ្វីណូ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥២Eoតាមបណ្តោយផ្លូវលេខ៤០២ក្រុម១៥ ភូមិ៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នាន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យា ល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច 

  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ និស្សិតដែលត្រូវទទួលសញ្ញាបត្រនាពេលនេះមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ ... Read More »

បេសកកម្ម៥ថ្ងៃប្រមូលឈើខុសច្បាប់ក្នុងក្រុមហ៑ុនហ្រ្កេតហ្វៀលឲ្យអស់

ខេត្តកំពង់ស្ពឺៈ ជាការកត់សំគាល់របស់មជ្ឈដ្ឋានប្រជាពលរដ្ឋ គឺអភិបាលខេត្តច្រើននាក់មកហើយមិនសូវចាប់អារម្មណ៍ ទប់ស្កាត់បទល្មើសព្រៃឈើនោះទេបើទោះជាដឹងថា ទីតាំងក្រុមហ៑ុនហ្រ្កេតហ្វៀល ជាជំរកលាក់បាំង ឈើខុសច្បាប់យ៉ាងណាក្តី ធ្វើឲ្យឈ្មួញមានឱកាសដឹកជញ្ជូនយកទៅលក់តាមអំពើចិត្ត ក្រោមលេសថា ជាឈើចេញពីក្រុមហ៑ុន ។ តែពេលនេះ លោកវុី សំណាង អភិបាលខេត្តបច្ចុប្បន្នបានចេញ ... Read More »

ស្រវឹងជោកជាំឡើងបញ្ឆេះ ម៉ូតូ ទប់ជំហរមិនជាប់ដួលបោកក្បាលពីក្រោយចំជើងតាងសសរផ្ទះ ស្លាប់

  ខេត្តពោធិ៍សាត់ៈ បុរសម្នាក់បានផឹកស្រវឹងជោកជាំ ហេីយបានឡើងបញ្ឆេះ ម៉ូតូរួចទប់មិនជាប់ដួលបោកក្បាលពីក្រោយចំជើងតាងសសរផ្ទះ ស្លាប់ ។ ករណីគ្រោះថ្នាក់នេះបានកើតហេតុនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ហុីម ម៉ាន អាយុ ... Read More »

នារីម្នាក់ខឹងឪពុកបន្ទោស​បាត់លុយ៣០ម៉ឺនរៀល​គិតខ្លីចង់លោតទឹកសម្លាប់ខ្លួន​ មិនបានសម្រេច

ភ្នំពេញ៖ នារីម្នាក់បានគិតខ្លីចង់បញ្ចប់ជីវិតដោយការលោតទឹកសំលាប់ខ្លួន ដោយសារតែឪពុកស្តីបន្ទោសរឿងបាត់លុយ៣០ម៉ឺនរៀល តែមិនបានសំរេចដូចបំណង ព្រោះត្រូវគេឃើញទាន់ពេលវេលា ។ ដែលហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី ៥ខែតុលា ឆ្នាំ២០១៦ នៅចំនុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌ ដូនពេញ ។ នារីរងគ្រោះមានឈ្មោះ ... Read More »

យកបាយជូនឪពុកដេកចាំដាក់មង បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាលៈ ក្មេងប្រុសម្នាក់ ខណៈយកបាយជូនឪពុកដេកចាំដាក់មង បែរជាលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹកបឹងធំ ក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះឈួន ប៊ុនថាត ... Read More »

ជិះម៉ូតូ SL ពីរាជធានីភ្នំពេញមកលក់គ្រឿងញៀន នៅស្រុកភ្នំក្រវាញ សមត្ថកិច្ចចាប់ជាប់

ខេត្តពោធិ៍សាត់៖ បុរសភ្នែករូងម្នាក់ ត្រូវបានគេនិយាយថា ជិះម៉ូតូធុនធំ០១គ្រឿង មកពីរាជធានីភ្នំពេញ ទំនងយកគ្រឿងញៀនទៅលក់ឲ្យទណ្ឌិតម្នាក់នៅមណ្ឌលកែប្រែអប់រំស្រុកភ្នំក្រវាញ ប៉ុន្តែត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ចនៅលើស្ពានដែកបាឡេសម្ដេចនាយករដ្ឋមន្រ្តី ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចលើស្ពានដែកបាឡេសម្ដេចនាយករដ្ឋមន្រ្តី ស្ថិតក្នុងភូមិបោះពួយ ... Read More »

ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពីបទ ប្រើប្រាស់គ្រឿងញៀន និងរក្សាទុកដាវសាមូរ៉ៃជាប់ខ្លួន

  ភ្នំពេញ ៖ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៤ ខែ តុលា ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវបេតុងជាប់សួនរោងចក្រដំបូលខៀវភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យពីបទរក្សាទុកដាវសាមូរ៉ៃនិងងសេពគ្រឿងញៀន ។ ជនសង្ស័យទី១ឈ្មោះហួតហមភេទប្រុសអាយុ២៦ឆ្នាំមុខរបរសន្តិសុខស្នាក់នៅភូមិទួលពង្រសង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យមានស្រុកកំណើតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង និង ទី២-ឈ្មោះ ... Read More »

កងរាជអាវុធហត្ថចាប់ជនសង្ស័យលួចគាស់ផ្ទះលក់ចាបហួយបញ្ជូនមកស្នាក់ការកងរាជអាវុធហត្ថខេត្តកំពង់ធំ

ខេត្តកំពងធំៈ កាលពីយប់វេលាម៉ោង ១០យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ក្មេងប្រុសម្នាក់បានលួចគាស់ជញ្ចាំងផ្ទះលក់ចាប់ហួយ ដែលម្ចាស់ផ្ទះ មិនបានដេកចាំនៅពវេលយប់ យកសម្ភារៈអស់មួយចំនួន ។ ហេតុការណ៍នេះ បានកើតឡេីងនៅក្នុងភូមិជាំស្វាយ ឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ... Read More »

អធិការឡើងថ្មីបានកែឆ្នៃឲ្យមានសមិទ្ធិផលនានានៅក្នុងស្រុកលំផាត់

ខេត្តរតនគិរី: ដោយឃើញមានការខ្វះខាតសមិទ្ធិផលនៅក្នុងអធិការដ្ឋាននគរបាលស្រុកលំផាត់ដូចជាអណ្តូងទឹកបង្គន់អនាម័យ និងបន្ទប់ទឹកជាដើម លោកអធិការឡើងថ្មីបានកែឆ្នៃឲ្យមានសមិទ្ធិផលនានានៅក្នុងស្រុកលំផាត់ ។ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ អ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពសមិទ្ធិផលដែលកំពុងតែរៀបចំកសាង ក្រោយពីលោក ថេង ចន្ធី បានផ្លាស់ប្តូរពីនាយរងការិយាល័យ សណ្តាប់ធ្នាប់ នៃស្នងការនគរបាលខេត្តរតនគិរីមកកាន់ជាអធិការនគរបាលស្រុកលំផាត់វិញ ... Read More »

កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន​ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់​ ​ដកហូតគ្រឿងញៀន១កញ្ចប់ធំ និង៩កញ្ចប់តូច

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន  និងដកហូតថ្នាំញៀន១កញ្ចប់ធំ និង៩កញ្ចប់តូច ។ក្នុងប្រត្តិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅក្បែរស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន ។ បើតាមសម្ដីកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានបានប្រាប់ឱ្យដឹងថា ... Read More »

យោធាម្នាក់នៅប្រាសាទតាមាន់ ត្រូវប៉ូលិសខេត្តឃាត់ខ្លួនពីបទឆរបោក

  ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការ នគរបាល ខេត្តសៀមរាប បានឃាត់ខ្លួន មន្ត្រីយោធាម្នាក់ ឈ្មោះលឿ សារឿន ហៅហេង សុផល អាយុ៣៥ឆ្នាំ នៅអង្គភាពវរះ១៥ ... Read More »

លោកជា ប៊ុនហេង រំពឹងទុកសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១នឹងដណ្តើមយកមេដាយយ៉ាងតិច៤០គ្រឿង

ភ្នំពេញ ៖ លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានអះអាងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១អង្គភាពកីឡារបស់លោកនឹង ដណ្តើមយកមេដាយមាសឲ្យបានយ៉ាង តិចបំផុតក៏ចំនួន៤០គ្រឿងដែរ។ ព្រឹត្តិការណ៍ នេះនឹងចាប់ផ្តើមប្រកួតជាផ្លូវការពីថ្ងៃទី ២៥ ខែតុលាខាងមុខនេះ ខណៈដែលអង្គភាពកីឡាក្រសួងមហាផ្ទៃបានដាក់បញ្ចូលប្រភេទកីឡាចំនួន៩ ក្នុងនោះមានកីឡា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីជនជាតិបរទេស

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោម បក្ខពួក៤នាក់ត្រូវសមត្ថកិច្ចនគរបាលបុ៉ស្តិ៍បឹងកេងកង១ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរសព្ទ័ពីបុរសជនជាតិបរទេស ម្នាក់បានសម្រេចរួចមក។ ហេតុការណ៍នេះបង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង២ រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅ ចំណុចផ្លូវលេខ៣១០ សង្កាត់បឹងកេង កង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

ប្រជាពលរដ្ឋក្នុងខណ្ឌចំការមន​ស្នើអាជ្ញាធរជួយដោះស្រាយបញ្ហាដដែលៗជាច្រើននៅក្នុងមូលដ្ឋានជូនពួកគាត់ឲ្យបានឆាប់រហ័ស

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញបានរអ៊ូរទាំថា ក្នុងតំបន់ពួកគាត់រស់នៅមានបញ្ហាជាច្រើនមិនទាន់ដោះស្រាយឲ្យបានជ្រះស្រឡះ ។ ពួកគាត់មានកង្វល់ដូចជារងការខូចខាតផ្លូវ ការចុះបញ្ជីសមាជិកក្នុងគ្រួសារ បរិស្ថានគ្រឿងញៀន សំណើកាប់បែកឈើធំៗនៅតាមផ្លូវសាធារណៈដែលបង្កហានិភ័យដល់អ្នកធ្វើដំណើរ និងអ្នករស់នៅក្បែរ ភាពមិនប្រក្រតីធ្វើអត្តសញ្ញាណប័ណ្ណការសង់សំណង់ រំលោភផ្លូវសាធារណៈខ្សែភ្លើងអគ្គិសនីជាដើម ។ ការលើកឡើងរបស់ប្រជាពលរដ្ឋនេះធ្វើឡើងក្នុងវេទិកាសាធារណៈដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី៥ ខែតុលា ... Read More »

កំពូលក្មួយសាហាវ! វាយអ៊ំប្រុស ស្រី នឹងឥដ្ឋប្រហោង កំណាត់អុសបែកក្បាលហូរឈាម ព្រោះសុំលុយមិនបាន

ខេត្តកណ្តាល៖ ក្មួយប្រុសមានចិត្តសាហាវម្នាក់ត្រូវានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីវាយធ្វើបាបអ៊ំប្រុស និងអ៊ំស្រីឲ្យបែកក្បាល ព្រោះរឿងសុំលុយមិនបានបញ្ជូនទៅតុលាការនៅរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធី ។ ករណីប្រើអំពើហិង្សាដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិរាយដប ... Read More »

កម្មករសាឡង់ផឹកស្រវឹងបាញ់ផ្អើលក្រុងព្រះសីហនុត្រូវសមត្ថកិច្ចឃាត់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ឈ្មោះ ផេង ហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសាឡង់របស់ក្រុមហ៊ុនថៃត្រូវ បានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននាំយកមកសាកសួរនិងចាត់ការតាមនីតិវិធី។ ករណីចាប់ខ្លួននេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោងជិត៣រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅម្តុំផែទំនប់រលក ស្ថិតនៅ ... Read More »

កម្មករសំណង់នៅលើកោះរ៉ុងម្នាក់ស្រវឹងស្រាខ្លាំងដើរដួលក្រោយមកទើបស្លាប់

ខេត្តព្រះសីហនុ ៖ បុរសជាកម្មករ សំណង់ម្នាក់នៅលើកោះរ៉ុងបានស្លាប់ ខណៈស្រវឹងស្រា ហើយដើរដួលកាលពី កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។ មន្រ្តីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ... Read More »

ជិះម៉ូតូឌុបអត់លុយប្រើល្បិចខ្ចីទូរស័ព្ទនិយាយទៅមិត្តភក្តិរួចរត់គេចខ្លួនត្រូវប្រជាពលរដ្ឋចាប់បាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជា ពលរដ្ឋនាំគ្នាដេញចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗខណៈដែលរូបគេបានប្រើល្បិចហៅម៉ូតូឌុបជិះ ហើយអត់លុយឲ្យធ្វើជាខ្ចីទូរស័ព្ទនិយាយទៅលុយមិត្តភក្តិ លុះ បានទូរស័ព្ទដល់ដៃ ហើយក៏រត់គេចខ្លួនតែ រត់មិនរួចត្រូវប្រជាពលរដ្ឋដេញចាប់បាន ប៉ុន្តែករណីនេះជនរងគ្រោះមិនបានដាក់ ពាក្យបណ្តឹងឡើយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី ៥ ខែតុលា ... Read More »