ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិបានសម្រេចនៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រហែល១៥និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋមួយគ្រូសារបានដាក់ពាក្យបណ្ដឹងទៅប៉ុស្ថិ៍នគរបាលសង្កាត់ប៉ៃលិនថា មានករណីចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិនៅចំណុចផ្ទះរបស់លោក ហាប់ ការីម ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនរងគ្រោះឈ្មោះមីត ... Read More »

នគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនបាន៥១កញ្ចប់នៅប្លុករោងចក្រឆ្នាំង

ភ្នំពេញ ៖ មួយរយៈពេលកន្លងមកនេះ គេឃើញកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោក បានខំប្រឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីគ្រឿងញៀននៅប្លុករោងចក្រឆ្នាំង ដែលជាកន្លែងសម្រាប់ជនសង្គមងងឹតងាយស្រួយជួញដូរគ្រឿងញៀនយ៉ាសកម្មនោះ ឥឡូវសមត្ថកិច្ចបានចុះបង្រ្កាបជាបន្តបន្ទាប់ ដោយដកហូតគ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាច្រើននាក់ បញ្ចូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ផងដែរ ។ ជាក់ស្តែង នៅវេលាម៉ោង៩និង២៥ នាទីយប់ ថ្ងៃទី ... Read More »

សមត្ថកិច្ចកំពុង​ចុះ​ឆែកឆេរ​ឃ្លាំងស្តុកទំនិញគេចពន្ធរបស់​លោកអធិការនគរបាលក្រុងសេរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ យ៉ាងតិចទីតាំងស្តុកទំនិញសង្ស័យគេចពន្ធចំនួន៣ទីតាំងត្រូវបានសមត្ថកិច្ចគយខេត្តបន្ទាយមានជ័យចុះឆែកឆេរ បន្ទាប់ពីមានការសម្របសម្រួលដោយតំណាងអយ្យការសាលាដំបូងខេត្ត ពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូន និងស្តុកទុកនូវទំនិញគេចពន្ធជាច្រើនប្រភេទ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ចំកណ្តាលក្រុងសេរីសោភ័ណ ដែលជាទីតាំងឃ្លាំងស្តុកទំនិញគេចពន្ធរបស់លោក ស៊ីវ សុជាតិ ហៅតោ អធិការនគរបាលក្រុងសេរីសោភ័ណ ។ ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅអាអ៊ីចកាយយកដីធ្វើផ្លូវនៅស្រុកលំផាត់ ។ ករណីក្មេងប្រុសលង់ទឹកស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរណ្តៅទឹកមុខដីចំការលោកតង់ស៊ីន ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ... Read More »

ចាប់ខ្លួនចោរលួចគាស់ទូដែកក្នុងរោងចក្រលួចលុយជិត១០មុឺនដុល្លារ និង២០លានរៀល

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកម្លាំព្រហ្មទណ្ឌកម្រឹតស្រាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួសគាស់ទូដែកក្នុងរោងចក្រ លួចលុយជិត១០មុឺនដុល្លារ និងលុយខ្មែរជិត២០លានរៀលបានសម្រេច កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០១៦ ស្ថិតនៅរោងចក្រផលិតស្បែកជើងយុីហោវីងស្តាស៊ូ តាមផ្លូវជាតិលេខ៣  ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយរត់គេចខ្លួន ... Read More »

ដេកក្នុងមុងត្រូវសត្វថ្លែនចូលខាំចុករហូតដល់សន្លប់បាត់ស្មារតី

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់មានអាការចុកចាប់ពេញខ្លួនរហូតដល់សន្លប់លែងដឹងខ្លួនបន្ទាប់ពីសត្វថ្លែនចូលខាំពេលកំពុង សម្រាកក្នុងមុងទាំងកណ្តាលអធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅភូមិចាន់ ត្រក ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង ។ ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ... Read More »

ចោរឆក់កាបូបជនបរទេស២នាក់ ត្រូវនគរបាលព្រហ្មខណ្ឌដូនពេញឃាត់ខ្លួន

ភ្នំពេញ៖ មុខសញ្ញាចោរឆក់កាបូបជនបរទេស២នាក់ ត្រូវបានកម្លាំងនគរបាព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយនគរបាលកម្រិតស្រាលក្រុងចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបជនបរទេស ប្រុស ស្រី២នាក់ កំពុងតែជិះរ៉ឺម៉ក់កង់បី តែមិនបានសម្រេច ដោយសារអ្នករត់កង់បីស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះដេញតាមចាប់ជាប់តែម្តង ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ... Read More »

ជនសង្ស័យម្នាក់កាប់អ្នកលក់បន្លែ២ពូថៅរបួសធ្ងន់ រួចហែលទឹកគេចខ្លួនបាត់ស្រមោល

កណ្តាលៈ ជនសង្ស័យម្នាក់ប្រដាប់ដោយពូថៅ បានធ្វើសកម្មភាពស្ទុះកាប់ប្រហារអ្នកលក់បន្លែ បណ្តាលឲ្យរងរបួសក្បាលយ៉ាងធ្ងន់ រួចលោតចូលទៅក្នុងទឹកហែលឆ្ពោះទៅកាន់កោះចំរើនបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់នេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចកំពង់ទូកដររបស់ឈ្មោះ ... Read More »

មុខសញ្ញាប្រើប្រាស់គ្រឿងញៀន៣នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន

ខេត្តកណ្តាលៈ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនដ៏សកម្ម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល រឹបអូសឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើស ... Read More »

មេគយ រ៉ិច គង់ មានវិធានការបង្ក្រាប​ ឬទុកឈ្មួញ​ជិត១០នាក់ដឹកទំនិញគេចពន្ធសម្រាប់ជាសេដ្ឋកិច្ច?

ខេត្តប៉ៃលិន៖ រាប់សិបឆ្នាំមកហើយ គយ តែងតែរក្សាទុកមេឈ្មួញសំខាន់ៗពី៦ទៅ៧នាក់ ក្នុងការដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់តាមច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន បង់ពន្ធនាំចូលមិនគ្រប់ ។ ករណីបែបនេះ ត្រូវបានបែកធ្លាយ ហើយលោក ម៉ៅ សំអឿន ត្រូវបានអស់តំណែង ... Read More »

ចេញពីផ្ទះទៅនៅជាមួយសង្សារអស់៤-៥ថ្ងៃ ឪពុកម្តាយតាមឃើញ ចាប់ញាត់ចូលរថយន្ត ផ្អើសមត្ថកិច្ច​ទាំង១២ខណ្ឌ ស្មានថា ករណីជំរិត

ភ្នំពេញ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ រត់ចេញពីផ្ទះ៤ទៅ៥ថ្ងៃ ទៅនៅជាមួយសង្សារ ហើយត្រូវក្រុមគ្រួសារតាមទាន់ បានចាប់រុញចូលរថយន្ត បង្កអោយមានការភ្ញាក់ផ្អើលថា មានករណីចាប់ជំរិតមនុស្ស ធ្វើអោយសមត្ថកិច្ចទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ ចុះជួយអន្តរាគមន៍ ភ្លូកទឹក ភ្លូកដី ។ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ៩ ... Read More »

ទំនាស់សម្តីក្នុងវង់ផឹកស៊ីឈានដល់ប្រើហិង្សា ត្រូវនគរបាលចាប់ខ្លួនម្នាក់ នៅស្រុកអណ្តូងមាស

ខេត្តរតនគិរី ៖ អំពើហិង្សាមួយបានកើតឡើង ដោយសារទាស់ពាក្យសំដីគ្នាក្នុងវង់ផឹកស៊ី ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និ០០នាទីព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ស្ថិតក្នុងភូមិណយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី  ។ បើតាមនគរបាលប៉ុស្តិ៍ឃុំញ៉ាងប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះណុត វ៉ាន់(ហៅធឿន) ភេទប្រុសអាយុ៤៥ឆ្នាំ ... Read More »

រថយន្តតាកូម៉ាបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវត្រូវរថយន្ត RANGERS មកបុកពីក្រោយទៀតរងការខូចខាត

ភ្នំពេញ៖  បុរសជនជាតិម្នាក់ បានបើករថយន្តតាកូម៉ាមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុកបុកក្បាលនាគរងការខូចខាត ហើយត្រូវបានរថយន្ត Ranger មកបុកពីក្រោយបន្តទៀត តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ ។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៦ នៅចំណុចគល់ស្ពានអាកាស៥មករា ... Read More »

ជនសង្ស័យ២នាក់ចូលក្នុងវិហារចាមបម្រុងលួចឥវ៉ាន់ ត្រូវអ្នកនៅខាងក្នុងឃើញតាមកាមរ៉ាសុវត្ថិភាពចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសង្គ្រោះ

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ បានចូលក្នុងវិហារចាមធ្វើសកម្មភាពរុះរើកាបូបបម្រុងលួចអីវ៉ាន់ ត្រូវអ្នកនៅខាងក្នុងឃើញតាមកាមរ៉ាសុវត្ថិភាព ស្រែកផ្អើលឆោឡោចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសង្គ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងវិហារចាម ខាងក្រោយសណ្ធាគារ ... Read More »

ប្រជាពលរដ្ឋគាំទ្រចំណាត់ការសមត្ថកិច្ច​ ឃាត់ខ្លួនជនកំណាច​ម្ចាស់ហាង​​រតនៈរចនាម៉ូដវាយអ្នករត់ម៉ូតូកង់បីបាក់ដៃ

ភ្នំពេញ៖ បន្ទាប់ពីមានបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញឲ្យចាត់វិធានការជាបន្ទាន់ស្វែងរកជនដៃដល់ប្រើហិង្សា វាយបុរសវ័យចំណាស់រត់ម៉ូតូកង់បី បណ្តាលឲ្យបាក់ដៃ គ្រាន់តែរឿងតូចតាច បុរសនោះមកចតម៉ូតូកង់បីមុខហាងចាំភ្ញៀវ ។ លោកស្នងការបានបញ្ជាក់ថា ត្រូវតែចាត់វិធានការឲ្យខានតែបាន ទើបនៅរសៀលថ្ងៃទី២៤ ខែសីហា ... Read More »

បុរស២នាក់ប្រើល្បិចថ្មីបន្លំយកប្រាក់បានសម្រេចពីផ្ទះវេរលុយវីងអស់១៧០០ដូល្លារ នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ មានរឿងហេតុថ្មីមួយទៀត ល្បិចបោកប្រាស់ពីសំណាក់បុរស២នាក់ បានធ្វើសកម្មភាពបន្លំយកប្រាក់ពីម្ចាស់ផ្ទះវេរប្រាក់វីងបានសម្រេចមួយកន្លែង ក្នុងក្រុងបាត់ដំបង ចំនួន១៧០០ដូល្លារ បង្កឱ្យមានភ្ញាក់ផ្អើល  គ្រាដែលបុរសសង្ស័យ២នាក់នោះ ជិះម៉ូតូ១គ្រឿង ចំណាយប្រាក់១៧ដុល្រលាសុទ្ធតែក្រដាស់ប្រាក់១ដូល្លារឆ្ពឹនភ្នែកម្ចាស់ហាងវេរប្រាក់វីង ។ បើតាមប្រភពព័ត៌មានសមត្ថកិច្ចប្រាប់ឱ្យដឹងថា ម្ចាស់ហាងវេរប្រាក់វីងរងគ្រោះមានឈ្មោះ លឹម ជូរឈឹក ភេទស្រី  ... Read More »

នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាបើកដៃឲ្យឈ្មួញរកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់មិនមានការបង្ក្រាប

ខេត្តមណ្ឌលគិរីៈ លោក ជុយ សុឈាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា អូររាំង រងការរិះគន់ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថា កំពុងបើកដៃឲ្យក្រុមឈ្មួញកាប់និងដឹកជញ្ជូនឈើប្រណិតកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើយកទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យដោយមិនមានការបង្ក្រាបទុកដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រភពបានរាយការណ៍ថា យ៉ាងហោចណាស់ក្នុងមួយយប់មួយថ្ងៃមានម៉ូតូមិនតិចជាង៥០និងរថយន្តជាង១០គ្រឿងដែលបានដឹកជញ្ជូនឈើប្រណិតតាមផ្លូវទៅច្រកអន្តរជាតិ ឡាប៉ាខេកាត់មុខផ្នែករដ្ឋបាលព្រៃឈើដែលគ្រប់គ្រងដោយលោកជុយ សុឈាងជានាយផ្នែកដែលទើបឡើងមកថ្មីជំនួសលោករឿងសុផាត ។ ... Read More »

លោកឌឹន គឹម ប្រធានមន្ទីរសាធារណការខេត្តប៉ៃលិន សរុបគម្រោងផ្លូវថែទាំជួសជុលប្រចាំកំណាត់ផ្លូវជាតិ និងផ្លូវក្រុង ស្រុកមានជាច្រើនខ្សែក្នុងឆ្នាំ២០១៦

ខេត្តប៉ៃលិន៖ ផ្លូវជាច្រើនខ្សែនៅក្នុងខេត្តប៉ៃលិន ក្នុងពេលនេះត្រូវបានក្រុមការងារ ជំនាញនិងកម្មករមន្ទីរសាធារណការនិងដឹកបញ្ជូនខេត្តបានចុះថែទាំជួសជុលប្រចាំ មួយជំហានទៅមួយជំហានដើម្បីស្ថាបនាបណ្ដើរៗ នៅក្នុងពេលនោះ ផ្លូវទាំងអស់ដែលគម្រោងផែនការឆ្នាំ២០១៦ បើតាមលោក ឌឹន គឹម និងមន្ត្រីជំនាញមន្ទីរសាធារណការបានសរុបផ្លូវ ដែលថែទាំ ជួលជុលបន្ទាន់ឆ្នាំ២០១៦  ។ គម្រោងការងារជួសជុលផ្លូវខេត្តលេខ ... Read More »

ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ចេញពីហាងផឹកស៊ីបើករថយន្តបុករង្វង់មូលមុខសាលាខេត្តរងរបួសធ្ងន់

បន្ទាយមានជ័យៈ លោកជួន វណ្ណៈ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យបានរងរបួសធ្ងន់ ខណៈដែលចេញពីហាងផឹកស៊ីហើយបើករថយន្តលឿនបុកជាមួយរង្វង់មូលមុខសាលាខេត្តពេញទំហឹង ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះឲ្យមកចោមរោមមើលនៅម៉ោងប្រមាណជា១១និង២៥នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។ អ្នកដែលបានឃើញហេតុការណ៍នេះបាននិយាយប្រាប់ ឲ្យដឹងថា នៅមុនពេលកើតហេតុគឺរថយន្ត luxis ... Read More »

អធិការស្រុកៀនស្វាយ : គ្រោះថ្នាក់ ចរាចរភាគច្រើនបង្កឡើងដោយកត្តាមនុស្ស

ខេត្តកណ្តាល: បញ្ហាគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សជាច្រើនអ្នកស្លាប់ និងរបួសខូចខាតមធ្យោបាយជាច្រើនគ្រឿង កំពុងក្លាយជាក្តីបារម្ភរបស់រាជរដ្ឋាភិបាល រួមទាំងអង្កការសង្គមស៊ីវិលនានា  ថែមទាំងធ្វើជាស្លាកប៉ាណូដាក់តាមផ្លូវដើម្បីពញាក់ស្មារតី ដល់អ្នកបើកបរ អោយមានការប្រុងប្រយ័ត្នខ្ពស់ មិនតែប៉ុណ្ណោះច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏បានផ្សព្វផ្សាយដល់មូលដ្ឋានផងដែរ តែបញ្ហាគ្រោះថ្នាក់ចរាចរនៅតែកើតមានជារៀងរាល់ថ្ងៃ ។ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ... Read More »

ញ៉ែចំនារីខ្ទើយនាងលូកហោប៉ៅលួចទូរស័ព្ទចាប់វាយសន្លប់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូតាមផ្លូវបានប្រទះឃើញមនុស្សភេទទី៣ម្នាក់ឈរនៅតាមផ្លូវដោយគាត់ស្មានតែស្រី ក៏បានឈប់ ញ៉ែ រួចដឹកទៅមើលការប្រគំតន្ត្រី។ លុះ ពេលត្រឡប់មកវិញ ត្រូវនាងខ្ទើយលួចទូរស័ព្ទរបស់បុរសនេះ។ តែគាត់ចាប់ទាន់វាយ ឡើងសន្លប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ បេតុង ... Read More »

ចូលផឹកស៊ីក្នុងបៀរហ្គាឌិនសម្រស់បុប្ផាស្ពានដែកខឹងគិតលុយលើសបាកាស១កំប៉ុងវាយអ្នកផ្ញើម៉ូតូ

ភ្នំពេញ៖ បុរស៦នាក់ចូលផឹកស៊ីស្រវឹង ស្រាខឹងគិតលុយលើសតម្លៃបាកាសមួយកំប៉ុងចេញមកវិញរកវាយអ្នកផ្ញើម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវ២១៧ នៅចំណុចភោជនីយ ដ្ឋានសម្រស់បុប្ផាស្ពានដែក ស្ថិតនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សាក្សីសុំមិនបញ្ចេញឈ្មោះម្នាក់បាន ... Read More »

ផ្លូវដែលហុយទ្រលោមនៅរដូវប្រាំង និងរដូវវស្សាមានភក់ល្បាប់ត្រូវសម្តេចតេជោឲ្យអាជ្ញាធរជួសជុល

ភ្នំពេញ៖ ផ្លូវមួយខ្សែស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលនៅរដូវប្រាំង ហុយទ្រលោមមើលគ្នាមិនឃើញនិងរដូវ វស្សាមានភក់ល្បាប់ពិបាកធ្វើដំណើរនោះត្រូវ បានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចដកចេញពីគម្រោងដៃគូអភិវឌ្ឍន៍របស់ធនាគារពិភពលោកមកឲ្យអាជ្ញាធរជួសជុលសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នរង់ចាំការអភិវឌ្ឍបន្ត ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានសម្រេចដក ... Read More »

ពលរដ្ឋស្នើឲ្យលោកអភិបាលខណ្ឌទួលគោកមើលផ្លូវលេខ១៩២ផងជិតក្លាយជាត្រពាំងហើយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវលេខ១៩២ ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានធ្វើការរិះគន់ទៅលើអាជ្ញាធរមូលដ្ឋាន ក៏ដូច ជាក្រសួងស្ថាប័នដែលពាក់ព័ន្ធថា ពុំបានយកចិត្តទុកដាក់ចំពោះផ្លូវមួយខ្សែនេះទេ គឺទុក ឲ្យខូចស្ទើរតែទាំងស្រុងបង្កឲ្យមានការលំបាក ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរជារៀងរាល់ថ្ងៃ ហើយបើទោះបីមានបណ្តាញព័ត៌មានជាច្រើនបានចុះផ្សព្វផ្សាយពីផ្លូវលេខ១៩២នេះក្តីក៏មិនឃើញអាជ្ញាធរដែនដីយកចិត្តទុកដាក់ដែរ ។ ... Read More »

ភ្លៀងមួយមេបាក់ដើមចំបក់កាត់ទទឹងថ្នល់រថយន្តធំ១គ្រឿងបើកគេចក្រឡាប់ធ្លាក់ស្នាមភ្លោះ

ខេត្តស្ទឹងត្រែង ៖ រថយន្តធំ១គ្រឿងបាន បើកគេចដើមឈើដែលបាក់កាត់ទទឹងផ្លូវនៅចំណុចផ្លូវកោងបណ្តាលឲ្យក្រឡាប់ ជាច្រើនត្រឡប់ចូលស្នាមភ្លោះ បង្កឲ្យអ្នកបើកបរនិងព្រូរថយន្តរងរបួសមធ្យមផងដែរ ។ ករណីខាងលើនេះបានកើតឡើង នៅវេលាយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្នុងភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ... Read More »

មិនធម្មតា!នៅត្រឹមស្រុកល្វាឯមក្បែរភ្នំពេញឈ្មួញអាចឈូសឆាយដីព្រៃលិចទឹកជិត៥ពាន់ហិកតា

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋស្រុកល្វា ឯមកាលពីពេលថ្មីៗនេះបានចោទប្រកាន់ ក្រុមហ៊ុនស៊ិញដាយថាបានប្រើប្រាស់គ្រឿងចក្រដោយបំពានច្បាប់ឈូសឆាយយកដីព្រៃលិចទឹកជាង៤ពាន់ហិកតា នៅចំណុច កំពង់រងាខាងត្បូង ស្ថិតក្នុងភូមិខ្នោការ ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្ដាល ធ្វើជា កម្មសិទ្ធិ ។ ប្រជាពលរដ្ឋនិងអាជ្ញាធរបានឲ្យដឹងថា ... Read More »

ប្រពន្ធចាក់សាំងចូលដបលក់ក្បែរប្តីប៉ះអ៊ុតកង់ម៉ូតូបង្កជាគ្រោះអគ្គិភ័យ

ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានយកប៊ីដុង ប្រេងសាំង៣០លីត្រចាក់រំលែកចូលដប លក់នៅក្បែរប្តីកំពុងអ៊ុតពោះវៀនម៉ូតូបង្កជាគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចតូបជួលជុលម៉ូតូនិងលក់ប្រេងសាំងមួយកន្លែង តាមបណ្តោយផ្លូវលេខ១០៨ជាប់របងមន្ទីរពេទ្យជ័យជំនះ ស្ថិតក្នុងភូមិក្រពើហា សង្កាត់ ព្រែកឫស្សី ក្រុងតាខ្មៅ ។ ករណីនេះបណ្តាលឲ្យស្ត្រីជាប្រពន្ធនិងកូនស្រីជាងជួសជុលម៉ូតូរងរបួស ... Read More »

ធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច តែចង្រៃអត់មានក្បាលម៉ូហ្ស៊ី ត្រូវគេតាមទាន់ ទ្រមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច តែចង្រៃអត់មានក្បាលម៉ូហ្ស៊ី ត្រូវគេទាន់ ចាប់វាយទ្រមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ច ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខវត្តព្រៃស្ព័រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

បុរសលក់អំពៅសាងម្នាក់យកដំបងឈើជ្រុងវាយសន្តិសុខរោងចក្របែកក្បាលរងរបួសធ្ងន់ដេរ១៥ថ្នេរ

ភ្នំពេញ៖ បុរសជាសន្តិសុខរោងចក្រកាត់ដេរសំលៀកបំពាក់យ៉ីហោ(ម៉ូរៀ) ម្នាក់ត្រូវបានអ្នកលក់អំពៅសាងយកដំបងឈើជ្រុងប្រេវែង៨តឹកទៅវាយបណ្តាលអោយបែកក្បាលរងរបួសធ្ងន់ដេរ១៥ថ្នេរ កាលពីវេលាម៉ោង ១១និង២៥នាទីនាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចមុខរោងចក្រ ម៉ូ រៀ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសំណេះសំណាលក្រុមគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបសួរសុខទុក្ខកុមារពិការភ្នែក និងគថ្លង់រួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសំណេះសំណាលក្រុមគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ។ បន្ទាប់ពីបានទទួលសំណូមពរ និងបានពិនិត្យឃើញនូវកង្វះខាតអាគារស្នាក់នៅជាក់ស្តែងរបស់គរុសិស្សនៅទីនេះ សម្តេចតេជោ ហ៊ុន សែន ... Read More »