ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

បទល្មើសនេសាទកើតពេញបន្ទុកនៅក្នុងទឹកដីស្រុកសន្ទុកក្រោមការគ្រប់គ្រងរបស់លោក គូប៊ុនតឹង

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋនៅស្រុកសន្ទុកខេត្តកំពង់ធំបានរាយការណ៍ថា នៅ រដូវបិទនេសាទសម្រាប់ឆ្នាំ២០១៦នេះ បទ​ ល្មើសនេសាទកើតកើនទ្វេដងនៅឆ្នាំ២០១៥ ប៉ុន្តែមិនត្រូវបានគេបង្ក្រាបនោះទេ ហើយបើបង្ក្រាបអាតូចៗថតបង្ហោះហ្វេសប៊ុក បង្ហាញថ្នាក់លើគ្រាន់ជាការបិទបាំងបទល្មើសនេសាទធំៗប៉ុណ្ណោះ ។ បទល្មើសនេសាទកើនឡើង ហើយមិនត្រូវបានបង្ក្រាបនៅចំណុចព្រែកបឹងខាន់ បឹងក្រាយ បឹងស្នូកចាប៉ី ... Read More »

ស្ទះលូក្លាយជាទឹកស្អុយជាច្រើនថ្ងៃនៅតាមបណ្តោយផ្លូវជាតិលេខ៥ក្បែរស្តុបផ្សារទួលសង្កែអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរជួយមើលផង

ភ្នំពេញ ៖ លូដែលបង្ហូរទឹកស្អុយបានស្ទះជាច្រើនថ្ងៃនៅចំណុចផ្លូវជាតិលេខ៥ ក្បែរស្តុបផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវដែលអាជ្ញាធរមូលដ្ឋានមើលរំលងទុកឲ្យមានផលប៉ះពាល់ ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋនោះធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង។ អ្នកដំណើរជាច្រើននាក់បាននិយាយ​ថា ទឹកស្អុយគគ្រុកដែលដក់ក្នុងជង្ហុកនៅតាមបណ្ដោយផ្លូវជាតិលេខ៥ក្បែរស្តុបផ្សារទួលសង្កែនេះគឺបញ្ហាដោយសារទឹកភ្លៀង ហើយណាមួយប្រព័ន្ធលូស្ទះខ្លាំងទៀតមិនអាចនាំទឹកទៅបានក៏ធ្វើអោយទឹកដក់ក្នុងជង្ហុករហូតសឹងតែក្លាយជាត្រពាំងទឹកស្អុយបែបនេះតែម្តង ។ ប្រជាពលរដ្ឋរស់នៅម្តុំនោះបានឲ្យដឹងដែរថា មកទល់ពេលនេះហើយគេមិនបាន ឃើញអាជ្ញាធរមូលដ្ឋានដូចជាថ្នាក់ខណ្ឌឫស្សីកែវចុះមករវល់អើពើឡើយដោយទុក​ឲ្យទឹកស្អុយនេះនៅដក់នៅលើផ្លូវជាតិលេខ​៥យ៉ាងល្អឥតខ្ចោះនិងធ្វើឲ្យសិស្សានុសិស្ស​អ្នកធ្វើដំណើរ ... Read More »

ផ្ទះប្រជាពលរដ្ឋ៥៧ខ្នងប៉ើងដំបូលនិង៣ខ្នងដួលរលំទាំងស្រុងដោយសារខ្យល់កន្ត្រាក់

ខេត្តកំពត ៖ ផ្ទះប្រជាពលរដ្ឋនៅក្រុង កំពត ស្រុកឈូក និងស្រុកកំពង់ត្រាច ប្រមាណជា៦០ខ្នង បានខូចខាត និងដួលរលំដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ប៉ុន្តែពុំបង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ ។ ស្នងការនគរបាលខេត្តកំពត ... Read More »

សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាផ្ដល់អនុសាសន៍ដល់ឯកអគ្គរាជទូតថ្មីប្រចាំ៥ប្រទេស

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភាកាលពី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភាបានអនុញ្ញាតឱ្យឯកអគ្គរាជទូតតែង តាំងថ្មី៥រូបមុននឹងចាកចេញទៅបំពេញ បេសកកម្មការទូតនៅក្រៅប្រទេសចូលជួប សម្តែងការគួរសមនិងទទួលអនុសាសន៍ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសថ្នាំញៀនមួយកញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ បានឃាត់ខ្លួននសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ១កញ្ចប់ នាវេលាម៉ោង ១០និង២៥នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នៅចំណុចមុខបុរីមហាសេដ្ឋី ផ្លូវរថភ្លើង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ។ ... Read More »

ផឹកស្រាក្លែមគ្រឿងញៀន ផ្ទុះហិង្សាវាយរបួស៥នាក់

ខេត្តពោធិ៍សាត់៖ សាលាដំបូងសម្រេចឃុំខ្លួនបុរសម្នាក់ បន្ទាប់ពីបុរសរូបនេះធ្លាប់ជាប់ពន្ធនាគារ៣លើករួចមកហើយ ខណៈចុងក្រោយនេះ បុរសត្រូវបានឃាត់ខ្លួន នាំគ្នាផឹកស៊ីស្រវឹងជោកជាំ រួមទាំងសេពគ្រឿងញៀនផង ហើយបានផ្ទុះហិង្សាក្នុងគ្រួសារ បានវាយឪពុកម្តាយ បង ប្អូន បណ្តាលឲ្យរងរបួស៥នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ... Read More »

ប្តីតាមទាន់ប្រពន្ធយកសហាយមកដេកក្នុងបន្ទប់ សំពះអង្វរថាខុស ប្តីមិនព្រម សុំលែងលះ

ភ្នំពេញ​៖ មានករណីប្តីចេញទៅរកស៊ី តាមខេត្តប្រពន្ធនាំប្រុសសហាយមកដេកក្នុងបន្ទប់ប្តីតាមទាន់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយ ផ្លូវលំ ស្ថិតនៅក្នុង ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

នគរបាលឃាត់ខ្លួនក្មេងទំនើង៤នាក់ក្នុងចំណោមបក្ខពួក៦នាក់ជិះគោយន្តប្រើដាវសាំម៉ូរ៉ៃ ស្នាប់ដៃ កូនពូថៅដៃ និងដំបងដែកវាយកាប់យុវជនម្នាក់រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង៤នាក់ក្នុងចំណោមបក្ខពួក៦នាក់រងការចាប់ឃាត់ខ្លួនពីនគរបាលស្រុកថ្មពួក ក្រោយពីក្រុមក្មេងទំនើងជិះគោយន្ត១គ្រឿងទៅធ្វើសកម្មភាព ប្រើប្រាស់ដោយដាវសាំម៉ូរ៉ៃ ស្នាប់ដៃ កូនពូថៅដៃ និងដំបងដែក ទៅវាយកាប់ចាក់យុវជនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ គ្មានមូលហេតុ។ហេតុកាតណ៍បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ចំណុច សាលាបឋមសិក្សាភូមិតាយឹងព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ... Read More »

ស្រ្តីម្នាក់លង់ទឹកស្លាប់សង្ស័យស្រវឹងស្រាដើរទៅមុជទឹករអិលជើងធ្លាក់ចូលទឹកអូរ

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីម្នាក់បានលង់ទឹកអូរស្លាប់ លិចបាត់ជាច្រើនម៉ោង ទើបអ្នកភូមិ និងសាច់ញាតិចុះរាវស្រង់ចេញពីក្នុងទឹកស្រះ ខណៈដែលស្រ្តីរូបនោះចុះទៅមុជទឹកទឹកអូរ ក្បែផ្ទះ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង11ព្រឹក ថ្ងៃទី19 ខែសីហា ឆ្នាំ2016 នៅចំណុចអូរមួយកន្លែង ស្ថិតនៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ... Read More »

ប្រទះឃើញស្ត្រីម្នាក់ស្លាប់កណ្ដាលស្រែនៅស្រុករំដួល

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងឃ្វាលក្របី ខណៈប្រទះឃើញស្ត្រីចំណាស់ម្នាក់ ដេកស្លាប់កណ្ដាលវាលស្រែកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង សង្ស័យខ្យល់គរ ។ យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ស្ត្រីដែលប្រទះឃើញស្លាប់មាន ឈ្មោះ ... Read More »

ឆ្កិះសោបន្ទប់ជួលគេ ម្ចាស់មកទាន់ចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆ្កិះសោរបន្ទប់ជួលប្រជាពលរដ្ឋ ។ ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០នាទីយប់​ ថ្ងៃទី២០ ខែសីហា​ ឆ្នាំ​២០១៦​ នៅចំណុចបន្ទប់ជួលមួយកន្លែង​ ភូមិព្រៃទា​ ... Read More »

កុងតឺន័រវែងពេកខូចកណ្តាលផ្លូវស្ទះចរាចរណ៍ជាង១ម៉ោង

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង ប្រវែងប្រហែល៣០ម៉ែត្រ បានធ្វើឲ្យកកស្ទះ ចរាចរណ៍កំណាត់ផ្លូវជាតិលេខ២ជាង១ម៉ោង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៦ មុខរោងចក្រ កាត់ដេរសម្លៀកបំពាក់ហូយៀខេមបូឌា ហ្គាមេនលីមីធិត ក្នុងភូមិព្រែកតាគង់ ... Read More »

មន្រ្តីអនុរក្សពន្ឋនាគារអះអាងថាការស្លាប់របស់អ្នកជាប់ឃុំម្នាក់ គឺដោយសារជំងឺ

ខេត្តក្រចេះ៖ ជនកំពុងជាប់ឃុំនៅក្នុង ពន្ឋនាគារខេត្តក្រចេះវ័យ២៩ឆ្នាំម្នាក់ បាន ស្លាប់កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ហើយការស្លាប់របស់ជនជាប់ឃុំម្នាក់នេះត្រូវបានមន្ត្រីអនុរក្សពន្ធនាគារអះអាងថា ស្លាប់ ដោយសារជននេះមានជំងឺសួតនិងក្រពះធ្ងន់ ធ្ងរតាំងពីថ្ងៃចូលពន្ធនាគារដំបូងមកម្លេ៉ះ។ មន្ត្រីអនុរក្សពន្ឋនាគារខេត្តបានឲ្យដឹង ថា ... Read More »

សមត្ថកិច្ចស្រុកសំឡូតកំពុងតាមប្រមាញ់ស្វែងរកចាប់ឃាតកចាក់សម្លាប់បុរសចាំចម្ការយកម៉ូតូបាត់

ខេត្តបាត់ដំបង:សមត្ថកិច្ចស្រុកសំឡូត កំពុងតាមប្រមាញ់ស្វែងចាប់ខ្លួន ក្រុមឃាតកចាក់សម្លាប់ប្លន់យកម៉ូតូបុរសដេកចាំចម្ការដំឡូងម្នាក់ ។ សេចក្តីរាយការណ៍ពីកម្លាំងអាវុធហត្ថស្រុកសំឡូតឱ្យដឹងថា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចបន្តឡោមព័ទ្ធកន្លែងកើតហេតុ ចំពោះមុខសញ្ញាជនសង្ស័យសមត្ថកិច្ចមិនទាន់មានពន្លឺនៅឡើយនោះទេ ស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញា ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល២៣ថ្ងៃទី១៨ ... Read More »

បើកម៉ូតូធ្លាក់ស្រះទឹក ម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូធ្លាក់ផ្លូវ ជ្រុលទៅធ្លាក់ស្រះទឹក ហើយម៉ូតូបានសង្កត់ពីលើ ងើបមិនរួចបណ្តាលឲ្យឈ្លក់ទឹកស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីរូបគេប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច ។ ករណីនេះកើតឡើងកាលពីម៉ោង១៣និង៤០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ក្នុងផ្ទះសំណាក់មនោរម្យរីករាយ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ... Read More »

បុរសម្នាក់លង់ទឹកស្លាប់ និង២នាក់ជួយទាន់ពេលចុះលេងទឹក នៅឆ្នេរអូរឈើទាល

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានលង់ទឹកស្លាប់ និង២នាក់ទៀត ត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋទៅកម្សាន្តនៅឆ្នេរអូរឈើទាល ជួយសង្គ្រោះទាន់។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជិត៤រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម១៧ សង្កាត់លេខ៤ ... Read More »

ម្ដាយរវល់លាងចានឆ្នាំង កូនអាយុ៤ឆ្នាំរអិលជើងធ្លាក់ទឹកបឹងទន្លេសាប លង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់៖ កុមារាអាយុ៤ឆ្នាំម្នាក់បានរអិលជើងលើផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្ដាយកំពុងជាប់រវល់លាងចាន ឆ្នាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅលើផ្ទៃបឹងទន្លេសាប ត្រង់ចំណុចស្ទឹងរធ+ផាត់សណ្ដោង ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ឋ។ ... Read More »

រថយន្តសណ្តោងរ៉ឺម៉កក្រុមហ៊ុនកាល់តិច របូតកង់ទៅបុកអ្នកអង្គុយហូបអាហារពេលព្រឹករងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ខណៈអង្គុយហូបអាហារពេលព្រឹកសុខៗ ស្រាប់តែកង់រថយន្តសណ្តោងរ៉ឺម៉កក្រុមហ៊ុនកាល់តិចរបូតទៅបុកពេញទំហឹង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវតិរវិថីសម្តេចហ៊ុនសែន ក្រុមទី៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តសៀមរាប ... Read More »

ថៃនៅតែមិនទាន់រកឃើញអ្នកនៅពីក្រោយការវាយប្រហារគ្រាប់បែកបើទោះជាចាប់ឃុំខ្លួនជនសង្ស័យជាច្រើននាក់ក្តី

តាំងពីការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងកាលពីថ្ងៃទី១១ និងថ្ងៃទី ១២ ខែសីហា ក្នុងតំបន់ទេសចរណ៍ក្នុង ប្រទេសរហូតមកទល់ពេលនេះមិនទាន់រកឃើញអ្នកដែលនៅពីក្រោយខ្នងនៅឡើយ បើទោះប៉ូលិសចាប់បានជនសង្ស័យ១៥ នាក់ក៏ដោយ។ នៅពេលនេះប៉ូលិសមិន ទាន់ប្រកាសអត្តសញ្ញាណជនសង្ស័យឃុំខ្លួនទាំង១៥នាក់នោះហើយក៏មិនទាន់មានក្រុមណាមួយចេញសារភាពថាជាស្នាដៃ របស់ខ្លួនដែរ។ ពេលដំបូងប៉ូលិសបានចាប់ខ្លួនជន សង្ស័យចំនួន១៧នាក់ តែបានសម្រេចដោះ លែងចំនួន២នាក់វិញ ... Read More »

បង្ហោះរូបភាពក្មេងស្រីអាក្រាតកាយតាម Facebook គំរាមទារប្រាក់នគរបាលទើបចាប់ខ្លួនបាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឈ្មោះ សាន សុងហៀង ហៅ ហៀង ប្រភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិឃាត់ខ្លួនកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦ ពីបទបង្ហោះរូបភាពអាអាភាសរបស់ក្មេងស្រី តាមបណ្តាញសង្គម ... Read More »

ឃាត់ខ្លួនមេខ្លោងចែកចាយគ្រឿងញៀនដ៏សកម្មដកហូតថ្នាំញៀន២កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីយប់​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នៅចំណុចភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយធ្វើការដកហូតថ្នាំញៀន២កញ្ចប់ធំតូច ដែលមានតម្លៃពី២ពាន់ទៅ៣ពាន់ដុល្លារ រួមទាំងម៉ូតូ ០១គ្រឿង ... Read More »

សកម្មជនបឹងកក់ លោកស្រី ទេព វន្នី ត្រូវតុលាការឃុំខ្លួន ករណីផ្សេងមួយទៀត

ភ្នំពេញ៖ សកម្មជនបឹងកក់ លោកស្រី ទេព វន្នី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឃុំខ្លួនដាក់ពន្ធនាគារមួយករណីផ្សេងទៀត ដើម្បីបន្តការស៊ើបអង្កេត ។ សកម្មជនបឹងកក់ពីររូប គឺ លោកស្រី ទេព ... Read More »

ស្គាល់អត្តសញ្ញាណសពបុរសដែលអណ្តែតទឹកមានជើងជាប់សោច្រវាក់ហើយ

ភ្នំពេញ ៖ ស្គាល់អត្តសញ្ញាណសពបុរសដែលអណ្តែតទឹក ជើងមានសោរច្រវាក់ហើយ ដែលប្រជាពលរដ្ឋប្រទះឃើញនៅទន្លេសាបកាលពីព្រឹកថ្ងៃទី១៩ ខែសីហា នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ឥឡូវស្គាល់អត្តសញញាណហើយ ដោយមានម្តាយ និងបងប្អូនមកបញ្ជាក់ពីអត្តសញ្ញាណនៅអធិការខណ្ឌជ្រោយចង្វា កាលពីព្រឹក ថ្ងៃទី២០ ខែសីហានេះ ... Read More »

បេប៊ី ព្រួយបារម្ភពីសុវត្ថិភាពក្រោយបុរសម្នាក់តាមដាន

ភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែងកំពុងមានប្រជាប្រិយភាពកញ្ញាកញ្ញា ជុំ រចនា ពេជ្រ ហៅបេប៊ីបានសម្តែងនូវអារម្មណ៍ខឹងសម្បារនិងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយពីបុរសមិនស្គាលអត្តសញ្ញាណម្នាក់ព្យាយាមតាមដាននាងស្ទើរគ្រប់ជំហាន។ នាងព្រមានប្តឹងមន្ត្រីមានសមត្ថកិច្ចឲ្យចាត់វិធានការទៅលើបុរសនេះតាមផ្លូវច្បាប់​ប្រសិ​នបើបុរសនេះមិនបញ្ឈប់សកម្មភាព​រំខានដល់អារម្មណ៍របស់នាង។ បេប៊ីបញ្ជាក់ថា មួយរយៈចុងក្រោយនេះ​មានបុរសម្នាក់ដែលលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានព្យាយាមរំខាន តាមដាននាងស្ទើគ្រប់ជំហានពិសេសគ្រាដែលនាងចេញទៅធ្វើការងារសិល្បៈ។ ពិធីការិនីទូរទស្សន៍My TV រូបនេះបញ្ជាក់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស ស្រី២០នាក់ ដកហូតទូរហ្គេមប៉ាញ់ត្រី២ទូ និងថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ មនុស្សប្រុស ស្រី២០នាក់ ដែលទៅពពាក់ពពូនគ្នាសេពគ្រឿងញៀន នៅតំបន់មុខមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ត្រូវបានសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋានខណ្ឌសែនសុខបង្ក្រាប និងឃាត់ខ្លួន រួមនឹងវត្ថុតាងមួយចំនួន ។ ប្រតិប្បតការណ៍នេះធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ... Read More »

បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែនបុករះម៉ូតូកង់បីលក់កាហ្វេជាច្រើនគ្រឿង

ភ្នំពេញ: បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែន ពណ៌ស ស្លាកលេខ ភ្នំពេញ 2W-6657 ក្នុងល្បឿនយ៉ាងលឿន បានបើកទៅបុករះម៉ូតូ កង់បីលក់កាហ្វេជាច្រើនគ្រឿងបណ្តាលឲ្យខូចខាតយ៉ាងដំណំ។ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។ ... Read More »

ដកបុគ្គលិកដោយគ្មានមូលហេតុផ្ទុះបាតុកម្មតវ៉ានៅមុខរោងចក្រផលិតស្រាបៀរអង្គរទាំងព្រឹក

ខេត្តព្រះសីហនុៈ បុគ្គលិកបម្រើការងារក្នុងរោងចក្រស្រាបៀរអង្គរប្រមាណជិត១០០នាក់បានបង្ខំចិត្តនាំគ្នាមកតវ៉ាជាមួយនឹងការលើកបដាព្រោងព្រាត ប្រឆាំងទៅនឹងក្រុមហ៊ុននេះដកបុគ្គលិកដោយគ្មានមូលហេតុ និងអំពើអយុត្តិធម៌ មិនគោរពច្បាប់ការងារក្នុងប្រទេស ដែលគ្រប់គ្រងដោយច្បាប់ ។ ការតវ៉ានេះបានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅមុខរោងចក្រផលិតស្រាបៀរអង្គរ ស្ថិតនៅក្នុងតំបន់ឃ្លាំងលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »

មុននេះបន្តិចមានករណីលង់ទឹកស្លាប់នៅបឹងទន្លេសាប

ខេត្តពោធិ៍សាត់៖ កុមារាអាយុ៤ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ពីលើទូកនៅចំណុចស្ទឹងរត ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខណៈឪពុកម្តាយកំពុងជាប់រវល់ ៕ ប៉ឹម ពិន Read More »

ជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរឫស្សី៤ឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងល្បាតក្នុងមូលដ្ឋានប៉ុស្តិ៍អូរឬស្សី៤ ចុះឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់បានភ្លាមៗ និងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន៣កញ្ចាប់នៅវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវឌឿងហែម២១៧ ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ង៉ែត ប៊ុនលី ភេទប្រុស ... Read More »