ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

អាល្លឺម៉ង់ស្នើពលរដ្ឋរបស់ខ្លួនរក្សាស្បៀងអាហារទុកប្រើប្រាស់យ៉ាងតិចបាន១០ថ្ងៃខ្លាចមានហេតុការណ៍អាក្រកកើតឡើង

  រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដោយត្រូវស្តុកទុកស្បៀងអាហារសម្រាប់បរិភោគយ៉ាងតិច១០ថ្ងៃខ្លាចក្រែងមាន ហេតុការណ៍អាក្រក់កើតឡើងឬរងការ វាយប្រហារណាមួយ។ សារព័ត៌មាន Frankfurter Allgemeine Sonntagszeitung (AFS) កាលពីថ្ងៃទី២១ ខែសីហា បានដក់ស្រងការប្រកាសរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ដោយស្នើឲ្យពលរដ្ឋរក្សាស្បៀងអាហារទុកប្រើប្រាស់ឲ្យ បាន១០ថ្ងៃយ៉ាងតិចខ្លាចមានអាសន្នកើតឡើងជាយថាហេតុ។ នៅក្នុងការប្រកាសនោះក៏បានបញ្ជាក់ផងដែរថា ... Read More »

ប្រជាពលរដ្ឋរស់នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខស្នើសុំឲ្យសាលារាជធានីភ្នំពេញពន្លឿនការធ្វើផ្លូវជូនពួកគាត់សម្រាប់ធ្វើដំណើរ

ភ្នំពេញ ៖ ដោយសារតែគ្មានផ្លូវសម្រាប់ធ្វើដំណើរជាច្រើនឆ្នាំមកហើយនោះបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី បានទទូចស្នើសុំ ដល់អាជ្ញាធរខណ្ឌសែនសុខ ជាពិសេស សាលារាជធានីភ្នំពេញជួយពន្លឿនការធ្វើផ្លូវជូនពួកគាត់ ដើម្បីជាប្រយោជន៍រួមនេះគឺជាការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះប្រាប់ឲ្យដឹង កាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ។ ... Read More »

បទល្មើសនេសាទក្នុងរដូវត្រីពងកូននៅឃុំអន្លង់សំណរត្រូវបានជំនាញជាអ្នកបើកដៃ

ខេត្តសៀមរាប ៖ ខេត្តបទល្មើសនេសាទកំពុងតែកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងឃុំអន្លង់សំណរដោយសារតែមន្រ្ដីជំនាញជាអ្នកបើកដៃឲ្យដាក់បទល្មើសដោយមិនគីតពីការបាត់បងពូជមច្ឆនោះឡើយ ។ ប្រភពពី ប្រជាពលរដ្ឋឲ្យបានដឹងថា ប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប នៃឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀម រាប មានបទល្មើសកើតឡើងយ៉ាងអនាធិប តេយ្យ គឺមានការឃុបឃិតគ្នារវាងក្រុមជនល្មើស និងសមត្ថកិច្ចជាពិសេសមន្ត្រីរដ្ឋបាលជលផលដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ... Read More »

សាលាសំណាក់នៅខាងលិចស្ពានហាផ្លូវទៅព្រៃសអាចឈ្មួញបំពានលុបដីកប់បាត់ស្រមោលយកធ្វើកម្មសិទ្ធិ?

ភ្នំពេញ ៖ សាលាសំណាក់ខាងលើនេះ លោកចៅសង្កាត់ដង្កោរួមជាមួយប្រជា ពលរដ្ឋ និងគណៈកម្មការវត្តឬស្សីសាញ់ បង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៩១មក ម៉្លេះ ហើយបច្ចុប្បន្ននេះ ដោយមានការអភិ វឌ្ឍពង្រីកផ្លូវចាក់ដីធ្វើបុរីឃើញថាសាលាសំណាក់នេះស្ទើរបាត់ស្រមោលទៅ ហើយ ។ ប៉ុន្តែទោះបីយ៉ាងណាលោកចៅសង្កាត់អះអាងថា លោកនឹងហៅប្រជាពល ... Read More »

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមញៀនល្បែងបញ្ជាល់មាន់ឃាត់ខ្លួន៩នាក់

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់ មាន់ចំនួន៩នាក់ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការបង្ក្រាប កាល ពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយ ដកហូតបានម៉ូតូមួយគ្រឿង ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម១០នាក់គ្មានច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការបន្តឆែកឆេរជនជាតិបរទេសដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដោយត្រួតពិនិត្យទីតាំងផ្ទះជួល ដែលជនបរទេសលួចស្នាក់នៅ រកស៊ី លក់កាហ្វេ ម៉ាស្សា កោសជប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលិទ្ធផលរកឃើញស្រ្តីជនជាតិវៀតណាមសរុបទាំងអស់១០នាក់ ដោយគ្មានខិតឆ្លងដែន នាំទៅអគ្គនាយកដ្ឋាន ដើម្បីធ្វើការបណ្ដាញចេញពីប្រទេសកម្ពុជាវិញ ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងកែច្នៃឈើមួយកន្លែងក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទីតាំងផ្ទុកឈើដើម្បីកែច្នៃនៃមួយកន្លែងត្រូវបានសមត្ថកិច្ចចម្រុះ ខេត្តស្ទឹងត្រែងចុះបង្រ្កាប បន្ទាប់ពីសង្ស័យ ថា ទីតាំងនោះបានកៃច្នៃឈើខុសច្បាប់ ដោយគ្មានច្បាប់អនុញ្ញាតិ ។ ករណីបង្ក្រាប របស់សមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៦ ... Read More »

ចាំមើលមេគយប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិនឡើងថ្មី មានឆន្ទៈលុបបំបាត់ទំនិញគេចពន្ធហូរចូលឬទេ

ខេត្តប៉ៃលិន៖ លោក រ៉ិច គង់ អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានការិយាល័យជំនួសលោក ម៉ៅ សំអឿន ដែលត្រូវបានថ្នាក់លើដកបញ្ឈរជើង ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈគាត់មកកាន់តំណែងបានមួយឆ្នាំនោះ ។ មានមតិជាច្រើនគាំទ្រចំពោះចំណាត់ការលោកបណ្ឌិតគុណ ... Read More »

អាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនអ្នកចែកចាយ និងសេពគ្រឿងញៀនពីរនាក់រួមជាមួយវត្ថុតាង

ប៉ោយប៉ែតៈ អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យ២នាក់បន្តបន្ទាប់កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីជួញដូរ និងសេពគ្រឿងញៀនរួមជាមួយវត្តុតាង នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈ កំលាំង អហ ក្រុង ប៉ោយប៉ែតនិង ... Read More »

ក្រុមចោរឆក់ជនបរទេសអស់លក្ខណ៍ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន៤នាក់ដកហូតម៉ូតូ២គ្រឿង

ភ្នំពេញ៖ ក្រុមចោរឆក់កាបូបទូរស័ព្ទដៃ និងគ្រឿងអលង្ការប្រជាពលរដ្ឋខ្មែរនិង បរទេស ក្នុងមូលដ្ឋានខណ្ឌដូនពេញនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូន ពេញឃាត់ខ្លួនជាបន្តបន្ទាប់និងដកហូតបានម៉ូតូ២គ្រឿង ក្រោយពួកគេធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់តែមិនបានសម្រេចបណ្ដាលឲ្យស្រ្តីរងគ្រោះដួលម៉ូតូបែកមុខមាត់ហើយក្រុមជនសង្ស័យព្យាយាមរត់គេចខ្លួនតែគេចមិនផុតត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនក្រុមចោរឆក់កាបូបខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង ៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៦ ... Read More »

ទាហានថៃចាប់កម្មករខ្មែរ៣នាក់ ឆ្លងដែនចូលទៅកាប់ឈើក្នុងដីថៃ

ប្រទេសថៃ៖ កម្មករខ្មែរចំនួន៣នាក់ ត្រូវបានក្រុមទាហានថៃ សហការជាមួយកំលាំងរដ្ឋបាលព្រៃឈើ ឃាត់ខ្លួន ព្រមទាំងដកហូតបាននូវសម្ភារជាមធ្យោបាយពាក់ព័ន្ធ កាប់អារឈើមួយចំនួន ខណៈកម្មករខ្មែរទាំង៣នាក់នោះ ឆ្លងដែនចូលដីថៃក្នុងទឹកដី ខេត្តច័ន្ទបុរី ធ្វើសកម្មភាពប្រើប្រាស់រណាយន្ត កាត់ឈើនៅក្នុងព្រៃលិចទឹកដីថៃមួយកន្លែង ក្នុងទឹកដីខេត្តច័ន្ទបុរី ស្ថិតក្បែរចំណុចបង្គោលព្រំដែនលេខ ៦៧ ... Read More »

សម្តេចតេជោហ៊ុន សែន បើកឱកាសឲ្យដៃគូពាក់ព័ន្ធចូលរួមការពារអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានរួមជាមួយអ្នកអភិរក្សធនធានធម្មជាតិទាំងអស់បានចូលរួមវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីឈ្វេងយល់អំពីបំណងជាយុទ្ធសាស្ត្រចក្ខុវិស័យ និងបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។ វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ... Read More »

សមត្ថកិច្ចក្រុងប៉ោយប៉ែតកំពុងតាមប្រមាញ់ជនបំផ្ទុះអាវុធ២ករណីបង្កឱ្យមនុស្សរងរបួសម្នាក់

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចក្រុងប៉ោយប៉ែត កំពុងដុតដៃដុតជើងតាមប្រមាញ់ស្រាវជ្រាវស្វែងរកចាប់ជនបំផ្ទុះអាវុធ២ករណីផ្សេងគ្នាស្ថិតក្នុងបរិវេណកាស៊ីណូផ្កាយ៥ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបង្កឱ្យមនុស្សរងរបួសម្នាក់កាលពីយប់ថ្ងៃទី២១ និងយប់ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ សីហា នៅចំណុចខាងមុខក្លិបកម្សាន្តបឹងស្តារ ក្នុងបរិវេណទឹកដីកាស៊ីណូផ្កាយ៥ សេចក្តីរាយការណ៍ឱ្យដឹងថា មានមនុស្ស២ក្រុមជិះម៉ូតូដេញកាប់គ្នា ... Read More »

ចាប់បានមុខសញ្ញាឆបោកតាមវីង២នាក់នៅច្បារអំពៅ

ភ្នំពេញ:មុខសញ្ញាឆបោកតាមវីង២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីឆបោកលុយតាមវីង ប៉ុន្តែខាងជនរងគ្រោះស្គាល់ពីកលល្បិចអាក្រក់របស់ជនខិលខូចបានប្រាប់ថា គ្មានកន្លែងបើកសេវាកម្មវីងទេ ចាំផ្ញើលុយតាមរថយន្តតាក់ស៊ីទៅឲ្យចុះ ។ ក្រោយមកជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួនរួមនិងម៉ូតូ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ។ ករណីចាប់ខ្លួនមុខសញ្ញាទារប្រាក់តាមវីងនេះ បានធ្វើឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២១ ខែសីហា ... Read More »

ជិះម៉ូតូបុករង្វង់មូលស្ពានព្រែកសំរោងខាងកើតស្លាប់២នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរស២នាក់បងប្អូនបង្កើតបានស្លាប់ និងអ្នករួមដំណើរជាមួយគ្នាម្នាក់ទៀត រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូឆ្លងស្ពានព្រែកសំរោង ក្នុងល្បឿនលឿនទៅបុករង្វង់មូលត្រើយខាងកើតពេញទំហឹងកាលពីវេលាម៉ោង១១,២០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ គល់ស្ពានព្រែកសំរោងខាងកើត ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូ១ គ្រឿង ... Read More »

លោក គិត ទ្រី អភិបាលរងខេត្តរតនគិរី អញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោក គិត ទ្រី អភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០១៥-២០១៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ... Read More »

បុរសម្នាក់ចងកជាមួយនឹងអាវក្រឡាការ៉ូនៅលើបង្កាន់ដៃក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ភ្នំពេញ៖ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីបុរសម្នាក់ចងកធ្វើអត្តឃាតដោយយកអាវក្រឡាការ៉ូចងកនៅបង្កាន់ដៃជាន់ទី២ ក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា សពមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។ ... Read More »

ឆ្នាំនេះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តពោធិ៍សាត់ចំនួន២,៤៩០នាក់

ខេត្តពោធិ៍សាត់ ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ សរុបចំនួន ២,៤៩០នាក់មានការកើនឡើងបើប្រៀបធៀបនាឆ្នាំកន្លងមកទូរទាំងខេត្តពោធិ៍សាត់ ។ ពីធីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើប្រព្រិត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២២, ២៣ ខែសីហា ឆ្នាំ២០១៦ នៅវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ខេត្តព្រះសីហនុ ៖ នគរបាលការិយា ល័យប្រឆាំងគ្រឿងញៀនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការនៅព្រឹក ថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៦។ ជនសង្ស័យលក់ថ្នាំញៀនខាងលើនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៩ ភូមិ៤ ... Read More »

ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវនគរបាលឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ ដោយសារតែជីវភាពខ្វះខាត បានធ្វើឲ្យក្មេងប្រុសអាយុ១២ឆ្នាំម្នាក់សម្រេចចិត្តលក់គ្រឿងញៀនឲ្យគេដើម្បីយកប្រាក់មកចិញ្ចឹមជីវិតតែអកុសលក្មេងប្រុសរូបនោះត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចឆែកឆេរឃើញថ្នាំញៀនប្រភេទក្រាម ពណ៌សថ្លាចំនួន៣៥កញ្ចប់តូចនៅជាប់នឹងខ្លួន ។ ករណីឃាត់ខ្លួនក្មេងប្រុសដែលធ្វើសកម្ម ភាពចែកចាយគ្រឿងញៀនខាងលើនះបានធ្វើឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចមុខផ្ទះេលខ៥៦ ផ្លូវលេខ៦១២ កែងផ្លូវលេខ៦០៨ ក្រុមទី១០៨ ... Read More »

បេក្ខជនចំនួនជាង១ពាន់នាក់មកពី១០វិទ្យាល័យនៅខេត្តក្រចេះ ចូលរួមប្រឡងទុតិយភូមិ

ខេត្តក្រចេះ៖ មន្រ្តីនៃមន្ទីរអប់រំខេត្តក្រចេះបានអះអាងថា មានបេក្ខជននិងបេក្ខនារីចំនួន១៣៩៩ នាក់មកពី១០វិទ្យាល័យនៅទូទាំងខេត្តបានចូលរួមប្រឡងទុតិយភូមិឬបាក់ឌុប ដែលប្រព្រឹត្តទៅពេញមួយថ្ងៃទី២២ សីហា ជាថ្ងៃទី១ សម្រាប់មណ្ឌល ប្រឡងទាំង៤មណ្ឌលនៅទូទាំងខេត្ត គឺបានប្រព្រឹត្តទៅដោយប្រសើរ មិនមានការរំខានណា មួយមកលើបេក្ខជនប្រឡងនោះទេ។ ប្រធានមន្ទីរអបរំយុវជននិងកីឡាខេត្ត លោកឡាយ បូរ៉ា ... Read More »

រថយន្តដឹកត្រីនិងមាន់បែកកង់ក្រឡាប់របួសធ្ងន់ ស្រាល៤នាក់

ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុស ស្រី៤នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកត្រី និង ដឹកមាន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៥ភូមិថ្មកែវ ឃុំស្វាយជ្រុំ ... Read More »

ប្រទះឃើញសពស្ត្រីខ្មែរស្លាប់អាក្រាតកាយនៅក្នុងទឹកដីស្រុកអារញ្ញ ប្រទេសថែ

ខេត្ត‌បន្ទាយមានជ័យ‌: ស្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះ ឃើញដេកស្លាប់នៅក្នុងចំការអំពៅ នាទឹកដីនៃប្រទេសថៃ  ទាំងសភាពហើម ស្អុយទៅហើយ  ព្រមទាំងស្ថិតក្នុងសភាពអាក្រាតដោយមានតែខោ អាវឈុតក្នុងតែប៉ុណ្ណោះ  ដោយរហូតមកទល់នឹងពេលនេះនៅមិនទាន់ ដឹងថា តើការស្លាប់នេះពាក់ព័ន្ធនឹងបញ្ហាអ្វីនោះឡើយ ។ យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានអោយដឹងថា សពស្រ្តីម្នាក់ត្រូវបានអ្នកភូមិ ប្រទះឃើញកាលពីរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦  ... Read More »

បញ្ជូនបុរសម្នាក់ទៅតុលាការបន្ទាប់ពីចាក់បងថ្លៃបណ្តាលឲ្យរងរបួសធ្ងន់

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាពចាក់ប្រហារបងថ្លៃដោយកាំបិតចិត្តបន្លែបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ... Read More »

អ្នកស្រី ទេព វន្នី និង អ្នកស្រី ប៊ូវ សោភា សកម្មជនបឹងកក់ តុលាការផ្តន្ទាទោសក្នុងម្នាក់ៗ៦ថ្ងៃនិងពិន័យជាប្រាក់ចំនួន៨ម៉ឺនរៀល

ភ្នំពេញ៖ តុលាការផ្តន្ទាទោសអ្នកស្រី ទេព វន្នី និង អ្នកស្រី ប៊ូវ សោភា សកម្មជនបឹងកក់ ក្នុងម្នាក់ៗ៦ថ្ងៃ និង ពិន័យជាប្រាក់ចំនួន៨ម៉ឺនរៀល ពីបទប្រមាថ តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ ។ ... Read More »

ប្រជាពលរដ្ឋជាច្រើននាក់មកប្រមូលផ្តុំមុខសាលាដំបូងខេត្តព្រះសីហនុចាំទទួលព័ត៌មានពីចំណាត់ការតុលាការ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅមុខសាលាដំបូងខេត្ត ដែលស្ថិតនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានកម្មកររោងចក្រ RCI ប្រមាណជិត១០០នាក់បានមកជួបជុំគ្នា ដោយពួកគាត់អះអាងថា ដើម្បីទទួលបានព័ត៌មានពីចំណាត់ការរបស់សាលាដំបូងខេត្ត ... Read More »

ព្រឹកនេះ បុគ្គលិកស្រាបៀរអង្គរជិត៣០០នាក់នាំគ្នាលើកបដាមកតវ៉ាមុខរោងចក្រផលិតស្រាបៀរអង្គរជាលើកទី២

ខេត្តព្រះសីហនុ៖ យ៉ាងតិចមានបុគ្គលិកក្រុមហ៊ុនរោងចក្រផលិតស្រាបៀរអង្គរប្រមាណជិត៣០០នាក់ បាននាំគ្នាមកប្រមូលផ្តុំមុខរោងចក្រជាមួយនឹងការកាន់បដាជាច្រើនកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដោយជំទាស់ទៅនឹងការសម្រេចរបស់ក្រុមហ៊ុនបញ្ឈប់ប្រធានផ្នែកឃ្លាំង ឈ្មោះ លឹម រ័ត្ន ។ គេបានរាយការណ៍មកថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែតចំនួន២នាក់ក្រោយពីអ្នកដឹកឈើតាមម៉ូតូប្តឹងទៅនគរបាលថាចូលផ្ទះពួកគាត់នៅពេលយប់ដោយគ្មានការអនុញ្ញាត

ខេត្តរតនគិរី៖ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែង កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យជាអ្នកកាសែត២នាក់ ក្រោយពីអ្នកដឹកឈើតាមម៉ូតូប្តឹងទៅនឹងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងថា មានជនមិនស្គាល់មុខដេញគៀរម៉ូតូពួកគាត់អោយឈប់តែពួកគាត់បន្ថែមល្បឿនចូលដល់ក្នុងផ្ទះ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹកន្សែង ក្រុងបានលុង ខេត្តរតនគិរី ខណៈនោះដែរកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅដល់ក៏ប្រទះឃើញក្មេងចំនួន២នាក់សង្ស័យថាស្ថានភាពមិនល្អក៏បាននាំមកប៉ុស្តិ៍សង្កាត់បឹងកន្សែង ។ ... Read More »

ចោរស្ទើរភ្លើង២នាក់លួចម៉ូតូបានសម្រេចហើយ​ទុកម៉ូតូខ្លួនឯងចោល​ ពេលត្រឡប់មកយកវិញ ត្រូវនគរបាលចាប់ដាក់ខ្នោះដៃ

ភ្នំពេញ៖ ចោរស្ទើរភ្លើង២នាក់ បានជិះម៉ូតូរបស់ខ្លួនមកធ្វើសកម្មភាពលួចកាត់សោម៉ូតូគេបានសម្រេច រួចក៏នាំគ្នាជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូរបស់ខ្លួន ដែលជិះមកធ្វើសកម្មភាពនោះ ហើយបានប៉ុន្មានម៉ោងក្រោយមក ក៏ត្រឡប់មកយកម៉ូតូវិញ ត្រូវជនរងគ្រោះ និងសមត្ថកិច្ចចាប់ជាប់ទាំង២នាក់តែម្តង ។ ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទី រសៀល ថ្ងៃទី២១ ... Read More »

លោក ប៉ឹល កុសល អញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យ ហ៊ុនសែន ភ្នំពេញថ្មី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នេះ លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យ ហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ... Read More »