ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ធ្លាយហើយ! ធ្លាយភាពមិនប្រក្រតីការដេញ ថ្លៃធ្វើផ្លូវនៅស្រុកលំផាត់

ខេត្តរតនគិរី ៖ អាជ្ញាធរឃុំសេដា និងឃុំ ជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរីចោទ ក្រុមហ៊ុនដេញថ្លៃសង់ផ្លូវលំជនបទគឺក្រុមហ៊ុន វ៉ាន់ សុធី ថាបានរំលោភលើសេចក្តីទុក ចិត្តព្រោះតែសង់ផ្លូវមិនរួចរាល់និងខុសកិច្ចសន្យា ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនវ៉ាន់ ... Read More »

នគរបាលអន្តោប្រវេសន៍បន្តចុះត្រួតពិនិត្រការរស់នៅខុសច្បាប់ជនជាតិវៀតណាម នៅសង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ : សមត្ថកិច្ចអន្តោប្រវេសន៍ចុះប្រមូលជាជនជាតិវៀតណាមរស់នៅ និងធ្វើការងារខុសច្បាប់ចំនួន៤ម្នាក់នៅតាមបន្ទប់ជួល និងកម្មករសិប្បកម្ម កាលវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០១៦នៅចំណុចបន្ទប់ជួលនិងសិប្បកម្មតាមផ្លូវ១០៣ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនក្រុមអ្នកញៀនល្បែងជល់មាន់8នាក់ទៅតុលាការ

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ ចំនួន8នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌយុត្តិធម៌ ខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តនិតិវិធី កាលពីព្រឹកថ្ងៃទី24 ខែសីហា ឆ្នាំ2016 ដែលកម្លាំងសមត្ថកិច្ចខណ្ឌ រួមសហការណ៍ជាមួយកម្លាំងនគរបាលកម្រឹតស្រាល រាជធានីភ្នំពេញ បើកយុទ្ធនាការ បង្ក្រាបចាប់ឃាត់ខ្លួនបានកន្លងមក ... Read More »

បុរសរត់ម៉ូតូ ឌុបប៉ះចោរប្លន់វាយយកម៉ូតូទៅបាត់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានហៅបុរស រត់ ម៉ូតូ ឌុប ម្នាក់ឲ្យឌុបទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ និងគេចខ្លួនបាត់ បង្កមានការភ្ញាក់ផ្អើលកាលពីថ្ងៃ ទី ២៣ ខែ សីហា ឆ្នាំ ២០១៦ ... Read More »

ហែកគុករត់ហើយ ទៅធ្វើសកម្មភាពឆក់កាបូបបាន២ពាន់ដុល្លារ ត្រូវសមត្ថកិច្ចចាប់បញ្ចូលគុកវិញ

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់បញ្ចូលគុកម្តងទៀត បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបានលុយ២ពាន់ដុល្លារ តែអកុសលត្រូវសមត្ថកិច្ចចាប់បាន ។ ជនសង្ស័យនាពេលកន្លងមក ធ្លាប់ជាអ្នកហែកគុករត់ផងដែរ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅយប់រំលងអធ្រាត្ រឈានចូល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ... Read More »

ជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ជាមេខ្យល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់

ភ្នំពេញៈ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញត្រូវបាន ឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្រី្តខ្មែរម្នាក់ ធ្វើឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ។ ជនសង្ស័យត្រូវបាន សមត្តកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ដើម្បីចាត់ការតាមច្បាប់ ។ បុរសជនជាតិប៉ាគីស្ថានពីរនាក់ ត្រូវបានឃាត់ខ្លួន ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចខោនៅក្នុងរោងចក្រ

ខេត្តកណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល ស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាន បន្ទាប់ភាគីខាងរោងចក្រប្តឹងពីបទលួចខោ នៅក្នុងរោងចក្រចំនួន៤កាតុង ស្មើ១១៦ខោកាលពី២០ ខែសីហា ឆ្នាំ២០១៦ កន្លង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅគ្រាដែលជនសង្ស័យចូលខ្លួនមកបំភ្លឺ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ... Read More »

លួចកាត់សោរត់ចេញពីផ្ទះរួចហៅម៉ូតូឌុបជិះយកទៅកាប់នឹងពូថៅ ខឹងរឿងគំនុំកាលពី៣០ឆ្នាំមុន

ខេត្តកណ្តាល៖ បុរសមានសតិមិនប្រក្រតីម្នាក់ បានលួចកាត់សោហើយរត់ចេញពីផ្ទះ ហៅម៉ូតូឌុបទៅកាន់ចម្ការស្វាយ រួចធ្វើសកម្មភាពដកពូថៅចេញកាប់ប្រហារទៅលើអ្នករត់ម៉ូតូឌុប បណ្តាលឲ្យរងរបួស ពីព្រោះខឹងរឿងគំនុំកាលពី៣០ឆ្នាំ ដែលបុរសរត់ម៉ូតូឌុបរូបនេះ បានសម្លាប់ឪពុកម្តាយរបស់ជនសង្ស័យ ។ ករណីនេះបានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចចំការស្វាយ ... Read More »

អាជ្ញាធរខណ្ឌសែនសុខនៅតែបន្តវិធានការណ៍ចុះបង្ក្រាបទីតាំង Internet ២៤ ម៉ោង បង្កប់ល្បែងភ្នាល់បាល់ និង Live Casino

ភ្នំពេញ៖ ដោយសារតែយល់ឃើញថា ល្បែងភ្នាល់បាល់ និង Live Casino គឺជាល្បែងខុសច្បាប់ ដែលត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ដាច់ខាត  ដូច្នេះដើម្បីទប់ស្កាត់រាល់បញ្ហាទាំងនេះ អាជ្ញាធរខណ្ឌសែនសុខបានបន្តចាត់វិធានការចុះបង្ក្រាប ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន មិនឲ្យកើតមានជាដាច់ខាត នេះបើយោងតាមការលើកឡើងពីលោក សាំង សុភៈវិចិត្រ ... Read More »

លោកព្រះរាជអាជ្ញាដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ៧នាក់

ខេត្តស្វាយរៀង៖ លោកគង់ ច័ន្ទ ខេមរិទ្ធ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលក្រុងបាវិតចុះ បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនបាន៧នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

ស្ដ្រីជាជនអនាថាម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ មុខរោងចក្រ៦ជាន់ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាជនអនាថា តែងតែដើរផ្លូវ បានឈឺពោះសម្រាលកូនលើផ្លូវសាធារណៈ មុខរោងចក្រ៦ជាន់ ហើយត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះប្រកបដោយសុវត្ថិភាព ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានកើតឡើងនាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅមុខរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ម្ចាស់ហាងយីហោ រតនៈរចនាម៉ូដ វាយអ្នករត់ម៉ូតូកង់៣ វ័យចំណាស់ម្នាក់បាក់ដៃឆ្វេងគ្រាន់តែឈប់រង់ចាំឌុបម៉ូយ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូកង់៣ ត្រូវបានបុរសម្ចាស់ហាងយីហោ (រតនៈរចនាម៉ូដ) វាយដំបណ្តាលឲ្យបាក់ដៃឆ្វេង ដោយគ្រាន់តែជនរងគ្រោះ អ្នករត់ម៉ូតូកង់៣នោះ ឈប់ចតនៅមុខផ្ទះដើម្បីរងចាំឌុបម៉ូយ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ... Read More »

រញ្ជួយដី៦.២រ៉ិចទ័រនៅអ៊ីតាលីស្លាប់៦នាក់ និងច្រើននាក់ជាប់គាំងក្រោមគំនរបាក់បែក

អាជ្ញាធរអ៊ីតាលីបានប្រកាសថា មនុស្សយ៉ាងតិច៦នាក់បានបាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតបានជាប់គាំងក្រោមគំនរបាក់បែកបន្ទាប់ពីហេតុការណ៍រញ្ជួយដីកម្រិត៦.២រ៉ិចទ័រវាយប្រហារនៅភាគកណ្តាលប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។ ទីភ្នាក់ងារភូគម្ភសាស្ត្រអាមេរិក(USGS) បានបញ្ជាក់ថា ការរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង៣និង៣៦នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ភាគអគ្នេយ៍ទីក្រុង Perugia ដែលមានជម្រៅ១០គីឡូម៉ែត្រ ។ ... Read More »

មន្ទីរពេទ្យជោរៃភ្នំពេញ ផ្ដល់ថ្នំា ពេទ្យ និងព្យាបាលជំងឺបេះដូងជួនពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ៥០នាក់ រាល់មួយខែម្ដង់

ភ្នំពេញ៖ មន្ទីរពេទ្យជោរៃភ្នំពេញ បានផ្ដល់អំណោយមនុស្សធម៌ ជាថ្នំាពេទ្យ និងព្យាបាលជំងឺបេះដូង ជួនប្រជា ពលរដ្ឋក្រីក្រកម្ពុជាដោយឥតគិតថ្លៃ ក្នុងមួយថ្ងៃចំនួន ៥០នាក់ ចាប់ពីថ្ងៃទី១៩ មកដល់២៤ ខែសីហា នេះ ដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុនថ្នំាពេទ្យ DHG ... Read More »

ចាប់ខ្លួនបុរសជាកម្មករឡឥដ្ឋម្នាក់រឹបអូសគ្រឿងញៀនមួយកញ្ចប់ធំ

ខេត្តកណ្តាលៈ បុរសម្នាក់មានមុខរបរជាកម្មករឡឥដ្ឋ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីឆែកឆេរនៅលើខ្លួនប្រាណ រកឃើញមានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន០១កញ្ចប់ធំ ។ ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ... Read More »

នគរបាលខណ្ឌសែនសុខ បន្តបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនបាន១៤នាក់បន្ថែមទៀត

ភ្នំពេញះ មនុស្ស១៤នាក់ បន្ថែមទៀត ត្រូវបានកងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន សង្ស័យពីបទប្រេីប្រាស់គ្រឿងញៀន កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅម្តុំមុខអតីតមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបាននូវថ្នាំញៀននិងឧបករណ៍សម្រាប់សេព មួយចំនួនផង។ ... Read More »

បុរសម្នាក់បិទប៉ារ៉ែតភ្លើងឡើងតខ្សែ រីឯបុរសម្នាក់ទៀតអត់ដឹងមកបើកបារ៉ែតនោះវិញ ធ្វើឲ្យឆក់ធ្លាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖   បុរសជាជាងភ្លើងម្នាក់ បានធ្លាក់ពីលើជណ្តើរកម្ពស់ជាង១០ម៉ែត្ររងរបួសធ្ងន់ បន្ទាប់ពីរួបគាត់បានឡើងតខ្សែភ្លើង ខណៈកំពុងត ស្រាប់តែមានបុរសម្នាក់ទៀតមកបើកប៉ារ៉ែតភ្លើងបណ្តាលឲ្យឆក់ធ្លាក់កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចតារាងបាល់ទះ Happy Sport ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ដពោធិ៍សែនជ័យ ... Read More »

ស្ត្រីលក់នំបញ្ចុកដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកបាក់កដៃស្តាំ សង៤៥០ដុល្លារបញ្ចប់រឿង

ភ្នំពេញ : ស្ត្រីម្នាក់រងរបួសបាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈរួបគាត់ដើរឆ្លងផ្លូវ ហើយត្រូវម៉ូតូពេញទំហឹង ។ ហេតុការណ៍នេះកាលពីវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង ... Read More »

នគរបាលឃាត់ខ្លួនបុរសម្នាក់ពីបទលួចម៉ូទ័រសម្រាប់បុក

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោប្រហែល ១២ និង៤០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួចម៉ូទ័របុកថ្ម ប្រព្រឹត្តនៅចំណុចក្នុងមន្ទីរពេទ្យព្រះកុសុមៈ ផ្លូវ ... Read More »

ផឹកស្រាស៣លីត្រទាញដងរ៉ែកសំពងបង​បង្កើតរបួសធ្ងន់សមត្ថកិច្ចឃាត់ខ្លួន

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានយកដងរ៉ែកវាយសំពងបងប្រុស បង្កើតបណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែល ទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស្រា។ ករណី ឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងកាល ពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅភូមិចំការជ្រៃខាង ត្បូង ឃុំអន្លង់រាប ... Read More »

និស្សិតម្នាក់បើករថយន្តបុកក្របី២ក្បាលឲ្យងាប់ នៅចំណុចផ្លូវចូលក្បាលឆាយ

ខេត្តព្រះសីហនុ ៖ និស្សិតម្នាក់រងរបួសមធ្យម ខណៈបើករថយន្តពីភ្នំពេញទៅខេត្តព្រះសីហនុ ដល់ចំណុច ផ្លូវចូលក្បាលឆាយ បុកក្របី២ក្បាលដើរឆ្លងផ្លូវជាតិលេខ៤ ងាប់នៅនឹងកន្លែងកាលពី វេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២២៧-២២៨ ស្ថិតនៅក្បែរផ្លូវចូលក្បាលឆាយ ... Read More »

ទៅកាប់ឫស្សីធ្លាក់កាំបិតចាក់ចំដើមទ្រូងខ្លួនឯង ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

  ខេត្តកំពង់ចាម៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីទៅកាប់ឫស្សីមិនប្រយ័ត្ន បណ្តាលឲ្យកាំបិតធ្លាក់ចំដើមទ្រូង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ នៅចំណុចគុម្ពឫស្សីមួយកន្លែង ស្ថិតក្នុងភូមិចុងខ្ញូង ឃុំមហាខ្ញូង ... Read More »

រថយន្ដឡិចសីុស RX300 បុកម៉ូតូ CBR បណ្ដាលឲ្យឪពុក និងកូន រងរបួសធ្ងន់ និងស្រាល

ភ្នំពេញ៖ ឪពុក កូនពីរនាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសាររថយន្ដឡិចសីុស RX300 មួយគ្រឿង បើកឆ្លងផ្លូវ មិនប្រយ័ត្ន ជ្រុលបុកម៉ូតូ CBR ពេញទំហឹង បណ្ដាលឲ្យបុរសជាឪពុករងរបួសធ្ងន់ និងកូនប្រុសម្នាក់ទៀត ... Read More »

ឃាតកម្ម​កាប់​ដាច់​ក្បាល​មុខ​ក្រសួង​ការងារ​ ៖​ ផ្តន្ទាទោសជនល្មើស១២ឆ្នាំ

ភ្នំពេញ:យុវជនម្នាក់ដែលកាប់ជនរងគ្រោះដាច់ក្បាលមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានលោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០លានរៀល ។ លោកចៅក្រម ស្វាយ តុញ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សុខ ... Read More »

តំណាងអយ្យការស្នើឲ្យចាប់ខ្លួនមេខ្លោង៤នាក់ករណីក្លែងត្រាគ្រប់ស្ថាប័នជាងមួយពាន់ត្រា

ភ្នំពេញ:តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើដោយផ្ទាល់មាត់ ឲ្យចៅក្រមចេញដីកាស្វែងរកចាប់ខ្លួនមេខ្លោង៤នាក់ដែលកំពុងរត់គេចខ្លួន ករណីក្លែងត្រាគ្រប់ស្ថាប័នជាងមួយពាន់ត្រា ។ ការស្នើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែសីហា ខណៈតុលាការបើកសវនាការកាត់ទោសជនជាប់ចោទ៤នាក់ ពាក់ព័ន្ធករណីក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា និង ក្លែងឯកសារសាធារណៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងឯកជនសរុបជាងមួយពាន់ត្រាប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុករថយន្តសិុនទ្រីពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តម៉ាកស្ទារិចទៅបុករថយន្តសិុនទ្រីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខអ៊ីុិនធិនណេត២៤ម៉ោង តាមបណ្ដយផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្តដឹកកុងតឺនឺរ១គ្រឿងក្រឡាប់នៅចិញ្ចើមផ្លូវដោយសារ តែបើកជែងពេលភ្លៀង

ភ្នំពេញ: ផ្តើមចេញពីការបើកបរ មិនគោរពច្បាប់ចរាចរ ប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ គួបផ្សំជាមួយស្ថានភាពធាតុអាកាសមិនអំណោយផលនោះ រថយន្តដឹកកុងតឺន័រ១គ្រឿង បានក្រឡាប់នៅចិញ្ចើមផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ  ។ ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយការបើកបរមិនប្រយ័ត្ននេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្ពានចុងព្រែក សង្កាត់ព្រែកឯង ... Read More »

ឆក់ទូរស័ព្ទបានសម្រេចហើយ ធាក់ម៉ូតូជនរងគ្រោះឲ្យដួលទៀតបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជិះម៉ូតូ២គ្រឿង បានឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយថែមទាំងធាក់ម៉ូតូផ្លូលទៀត បណ្តាលអោយនារីរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីុសុវតិ្ថខាងត្បូងព្រះអង្គដងកើ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

យុវជន២នាក់ត្រូវក្រុមចោរកាប់ឲ្យរងរបួ​សប្លន់យកម៉ូតូ១គ្រឿងជិះគេចខ្លួនដោយសុត្ថិភាព

  ភ្នំពេញ ៖ យុវជន២នាក់ ត្រូវក្រុមចោរមានគ្នា៥នាក់ ធ្វើសកម្មភាពកាប់ឲ្យរងរបួស ប្លន់យកម៉ូតូ១គ្រឿងជិះគេចខ្លួនដោយសុត្ថិភាព ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នាបំណងមកផ្ទះជួល ។ ករណីកាប់ប្លន់នេះបានកើតឡើងកាលពីម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទំនប់ ផ្លួវបេតុង ... Read More »

ថៃ៖ បំផ្ទុះគ្រាប់បែកក្នុងរថយន្តមុខសណ្ឋាគារស្លាប់ និងរបួស៣០នាក់

មានករណីបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្តនៅមុខសណ្ឋាគារមួយ ក្នុងប្រទេសថៃ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២៩នាករងរបួសកាលពីយប់ថ្ងៃទី២៣ ខែសីហា ។ ការផ្ទុះខាងលើកើតឡើងនៅមុខសណ្ឋាគារ ស្ថិតនៅក្នុងខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃ ដែលសម្បូរទៅដោយអ្នកទេសចរណ៍បរទេស ។ តាមព័ត៌មាននៅក្នុងតំបន់កើតហេតុបានឲ្យដឹងថា អាគារមួយខ្នងនៅទីនោះឆាប់ឆេះ ចំណែកអត្តសញ្ញាណជនរងគ្រោះក្នុងហេតុការណ៍នោះ មិនទាន់ប្រកាសឲ្យដឹងនៅឡើយ ... Read More »