ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ប្លន់ទៀតហើយនៅខណ្ឌចំការមន៖ ភ្ជង់ប្លន់យកម៉ូតូស្គូពីពីនារីម្នាក់ដោយសុវត្ថិភាព

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូ មួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពគំរាមបាញ់សម្លាប់នារីម្នាក់ហើយប្លន់យកម៉ូតូស្គូពី បានដោយសុវត្តិភាពកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាបឹងត្របែកខាងត្បួងផ្លូវលេខ១៣៥ ក្រុមទី៣ ភូមិ១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ នារីរងគ្រោះមានឈ្មោះ ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦​របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦​របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ប្រធាននគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវរងការចោទថាអនុញាតឲ្យវៀតណាមស្នាក់នៅជីករ៉ែ

ខេត្តរតនគិរី៖ ជនជាតិវៀតណាមចំនួន៥នាក់ត្រូវ បានកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដោយចោទថា លួចចូលមកជីករ៉ែ ដោយខុសច្បាប់នៅស្រុកអូរយ៉ាដាវ ។ សមត្តកិច្ចចម្រុះដែលចុះបង្ក្រាបបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ... Read More »

ផឹកស៊ីបង្កជម្លោះវាយតប់គ្នារួចយកទឹកអាស៊ីដជះបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បែកពពុះមាត់ស្លាប់យ៉ាងអាណោចធ័ម ពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្ទាប់ពីកើតជម្លោះពាក្យសម្តីរវាងកម្មករធ្វើការក្នុងសិប្បកម្មដូចគ្នា ឈានដល់ការប្រវាយប្រតប់គ្នា រួចយកទឹកអាស៊ីដជះគ្នាតែម្តងទៅ ។ ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង ២១ និង ០០នាទី ថ្ងៃទី ... Read More »

ស្ត្រីម្នាក់ត្រូវសង្សារវាយធ្វើបាបរហូតដល់ហើមមុខ ខៀវភ្នែក

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានរងរបួសយ៉ាងធ្ងន់ បែកមុខមាត់ហើមប៉ោងពណ៌ខ្មៅ ដោយសារកណ្ដាប់ដៃបុរសជាសង្សាររបស់នាងដាល់ ខណៈរូបនាងទៅសុំលុយបុរសជាសង្សារចិត្តព្រៃផ្សៃរូបនេះ នៅគ្រាដែលនាងស្រវឹងស្រានិយាយទៅធុមក្លិនមាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង២០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។ លោក ... Read More »

នគបាលឃាត់ខ្លួនម្ចាស់ផ្ទះជល់មាន់បញ្ជូនទៅតុលាការ

ខេត្តរតនគិរី៖ អ្នកញៀនល្បែងជល់មាន់ម្នាក់ជាម្ចាស់សង្វៀន ត្រូវបានសមត្ថកិច្ចក្រុងបានលុងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែង ឃាត់ខ្លួនដោយសារបើកសៃវៀនអណាធិបតេយ្យ ។ ការចុះឃាត់ខ្លួនម្ចាស់សៃវៀនជល់មាន់បានធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះមំ ម៉ុន ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ... Read More »

នគរបាលស្រុកពញាក្រែកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកពញាក្រែក ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ ជនរងគ្រោះបានហើយតែរត់មិនរួច ។ ហេតុការណ៍ ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១២និង១០ នាទី ថ្ងៃទី១៤ សីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ ត្រពាំងប្រិយ៍ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពីបទកំហែងយកតាមដីកាតុលាការ

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ចាប់ខ្លួនអ្នកកាសែតម្នាក់ ដោយចោទពីបទកំហែងយកតាមដីការបង្គាប់ឲ្យនាំខ្លួន ប្រគល់ឲ្យសមត្តកិច្ចនគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់អនុវត្តបន្តតាមនីតិវិធី ។ តាមការឲ្យដឹងពីលោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្ត្តពោធិ៍សាត់ថា ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តបាត់ដំបងបានអនុវត្តឡើងកាលពីរសៀលថ្ងៃទី១២ ខែសីហា ... Read More »

បុរសវ័យជាង៣០ឆ្នាំចងកនៅក្នុងបន្ទប់ទឹក ក្រោយពីម្ដាយយកមកស្រោចទឹកបណ្តេញគ្រោះចង្រៃបាន១ថ្ងៃ

ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលមួយ ដោយប្រទះឃើញ បុរសម្នាក់ចងកធ្វើអត្តឃាតខ្លួន នៅក្នុងបន្ទប់ទឹក វត្តកែវមុន្នីវ័ន្ត ( វត្តព្រែកឬស្ស ) កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ... Read More »

ស្ងោរដំឡូងមីហូបទាំងយប់អធ្រាត្រពុលស្លាប់កូនម្នាក់

ខេត្តពោធិ៍សាត់៖ កុមារីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារពុលដំឡូងមីខណៈឪពុកម្ដាយដាក់ស្ងោរហើយនាំគ្នាំហូបទាំងយប់អធ្រាត្រ ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន ... Read More »

ស្រ្តីស្រឡាញ់ស្រី៖ នាងប្តីទិញគ្រឿងអលង្កាឲ្យពាក់ នាងប្រពន្ធរត់បាត់

ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់បានលង់ស្នេហ៍កម្មការិនីរោងក្រដូចគ្នា(ស្រីស្រឡាញ់ស្រី)ដោយ សង្ឃឹមថា បានរួមរស់សុខទុក្ខជាមួយគ្នាអស់មួយជីវិត ត្រូវនាងជើងល្អល្បួងយកលុយដុល្លារ១ពាន់ដុល្លារអាមេរិក និងលុយខ្មែរ៣លាន១៨ម៉ឺនរៀលហើយគេចខ្លួនបាត់សូន្យឈឹង បន្ទាប់ពីស្រ្តីមេម៉ាយរូបនេះ តាំងខ្លួនធ្វើជាប្តីស្រ្តីជើងល្អរូបនេះ ។ ប្រភពពីអ្នកជិតខាងឲ្យដឹងថា បន្ទាប់ពីលែងលះជាមួយប្តីអស់រយៈពេលជាយូរហើយ បានក្លាយជាស្ត្រីមេម៉ាយគ្មានប្តីជាទីពឹង ។ នាងបានចូលបម្រើការងារកម្មកររោងចក្រហើយក៏បានជួបនារីម្នាក់ ... Read More »

ចោរស្រីម្នាក់យកកន្ត្រៃកាត់សោចូលផ្ទះគេលួចទ្រព្យសម្បត្តិទាំងព្រឹកម្ចាស់ទាន់ចាប់បានវាយបែកក្បាល

ភ្នំពេញ ៖ ចោរស្រីម្នាក់បានយកកន្ត្រៃមកកាត់សោចូលផ្ទះគេលួចយកទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋទាំងព្រឹកព្រលឹមត្រូវម្ចាស់គេទាន់នាំគ្នាវាយបែកក្បាល​ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលបុ៉ស្តិ៍មិត្តភាពចាត់ការតាមច្បាប់។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥ព្រឹកព្រលឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះលេខ១៨១E3 ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១២៨ ក្រុម៤៤ ភូមិ៨ សង្កាត់មិត្ត ភាព ... Read More »

ឃាត់ខ្លួនជនជាតិថៃម្នាក់បើករថយន្តបុកខ្មែរជិះម៉ូតូស្លាប់នៅស្រុកសំពៅលូន

ខេត្តបាត់ដំបង ៖ ជនជាតិថៃម្នាក់ឈ្មោះ សារ៉ា វុធខាំសិុង ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបាននគរបាលស្រុកសំពៅលូន ខេត្ត បាត់ដំបងចាប់ខ្លួន បញ្ជូនទៅតុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់ក្រោយពីជនជាតិថៃ រូបនោះបើករថយន្តឆ្លងដែនពីប្រទេសថៃ ចូលមកស្រុកសំពៅលូន ខេត្តបាត់ដំបង ... Read More »

សមត្ថកិច្ចចាប់ខ្លួនជនជាតិថៃម្នាក់សង្ស័យចាញ់ល្បែងលូចកាច់សោម៉ូតូ

ក្រុងប៉ោយប៉ែត ៖ ជនជាតិថៃម្នាក់ សង្ស័យចាញ់ល្បែងលូចកាច់សោម៉ូតូត្រូវ នគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនកាលពីវេលាម៉ោង១០និង២៣នាទីយប់ថ្ងៃទី១២ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចកាស៊ីណូ ផ្កាយ៥ ឋិតនៅភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រាដែលជនជាតិថៃលួចម៉ូតូរបស់ជនជាតិខ្មែរ។ សមត្ថកិច្ចប្រាប់ថា ... Read More »

សមត្ថកិច្ចវែកមុខឃាតក២នាក់សង្ស័យសម្លាប់មនុស្ស រួមនឹងបក្ខពួក៦នាក់ទៀតនៅខេត្តសៀមរាប

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ស្នងការខេត្ត បានវែកមុខឃាតក សម្លាប់មនុស្សទម្លាក់ទឹកស្ទឹង បានប្រុស ស្រីចំនួន៨នាក់ក្នុងនោះរកឃើញជនដៃដល់ចំនួនពីរនាក់យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ។ កាលពីថ្ងៃទី១១ ... Read More »

រថយន្ដយីឌុបដឹកចំនៀរឈើក្រឡាប់ផ្ងារជើង

ខេត្តកំពង់ធំ៖ រថយន្ដយីឌុបម៉ាក ហ៊ីយ៉ានដាយ 5ផ្លូវ ដឹកចំនៀរឈើក្រឡាប់ផ្ងារជើង នៅចំណុច ភូមិ ធនម៉ូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីវេលាម៉ោង២រលងអត្រាត្រ ឈានចូលថ្ងៃទី14 ខែសីហា ឆ្នាំ2016 ។ ... Read More »

យកថ្នាំញៀនដាក់ចូលក្នុងប្រអប់ម៉ៅកុំព្យូទ័រផ្ញើតាមរថយន្តទៅសៀមរាបត្រូវនគរបាល ឃាត់ខ្លួនបាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យទាំងនេះយកថ្នាំញៀនដាក់ចូលក្នុងប្រអប់ម៉ៅកុំព្យូទ័ររួចយកទៅផ្ញើតាមរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង សីុងទៅ ខេត្តសៀមរាប។ ប៉ុន្តែទង្វើនេះត្រូវគេដឹងក៏រាយការណ៍ទៅនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឲ្យមកឃាត់ខ្លួនកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខចំណតរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង សីុង នៅតាមបណ្ដោយផ្លូវ១៣៤កែងផ្លូវលេខ១៣៩ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ... Read More »

ជង្ហុកដក់ទឹកប៉ុនថ្លុកក្របីនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតគ្មានអាជ្ញាធរខ្វាយខ្វល់លុប​បំបាត់

ក្រុងប៉ោយប៉ែតៈ ប្រជាពលរដ្ឋ​ដែលនៅ ក្បែរជង្ហុកផ្លូវដក់ទឹក និងអ្នកធ្វើដំណើរចេញ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាន រអ៊ូរទាំថា មានជង្ហុកមួយកន្លែងទំហំប៉ុនថ្លុក ក្របីដែលមានដក់ទឹករាប់ខែរាប់វស្សាទៅ ហើយនោះ មកដល់ពេលនេះពំុទាន់ឃើញ មានអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ លុបបំបាត់នៅឡើយទេ ។ ដោយទុកឲ្យ ... Read More »

កុំតែរថយន្តខូចម្ល៉េះសមឈើដុលរបស់ឈ្មួញទៅដល់វៀតណាមបាត់ទៅហើយ

ខេត្តកំពង់ស្ពឺ ៖ ឈើដុលមានមុខកាត់ធំៗជាច្រើនដុំត្រូវបានសមត្ថកិច្ចមេព្រៃ បង្ក្រាប ខណៈដែលរថយន្តដឹកឈើទាំងនោះខូចមិនអាចបន្តដំណើរទៅមុខបាន។ ឈើទាំងនោះត្រូវបានគេដឹងថា ឈ្មួញមាន បំណងយកទៅលក់នៅប្រទេសវៀតណាមតែពេលនេះឈើទាំងអស់ត្រូវបានប្រមូលយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ។ ការបង្ក្រាបឈើដុលនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិ ត្រពាំងខ្យង ... Read More »

គ្រួសារអតីតយុទ្ធជនកម្ពុជាមានជីវភាពក្រីក្រគ្មានដីគ្មានផ្ទះទទួលការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល

ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារអតីតយុទ្ធជន កម្ពុជាត្រូវបានទទួលការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដល់គ្រួសារដែលជួបការលំបាកគ្មានដី គ្មានជម្រកស្នាក់នៅ និងមានជីវភាពក្រីក្រនៅក្នុងខេត្តកំពង់ធំ ត្រូវ បានធ្វើបញ្ជីបច្ចុប្បន្នភាពស្រាវជ្រាវដល់ មូលដ្ឋានដើម្បី ផ្តល់សិទ្ធិក្នុងការទទួលបានលំនៅឋាននៅក្នុងភូមិរបស់អតីតយុទ្ធជនកម្ពុជា ដែលគ្រោងនឹងបង្កើតនៅលើទឹក ដីភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំលើ ផ្ទៃដី១.៩១៨ហិកតា ... Read More »

នគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ១០នាក់ដកហូតថ្នាំញៀន៥កញ្ចប់និងម៉ូតូ៤គ្រឿង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនសង្ស័យ១០នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធរក្សាទុក និង ប្រើប្រាស់គ្រឿងញៀន ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង៦ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចមុខវត្តកៀនឃ្លាំងតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ ... Read More »

សមត្ថកិច្ចរកឃើញគោញីឈ្មោលចំនួន៣ក្បាលតែចាប់ចោរមិនទាន់បាន

ខេត្តពោធិ៍សាត់ ៖ នគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលសហការជាមួយនគរបាលស្រុកបាកានបានរកឃើញគោញី ឈ្មោលចំនួន៣ក្បាល បន្ទាប់ពីចោរបានដាក់ថ្នាំបំពុលឆ្កែឲ្យងាប់ ហើយលួចយកគោទាំង៣ក្បាលខាងលើនេះទៅលាក់ទុកបម្រុងលក់ឲ្យឈ្មួញ ។ ការរកឃើញគោ របស់ប្រជាពលរដ្ឋនេះបន្ទាប់ពីម្ចាស់គោ បានទៅប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ច បានរកឃើញកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែសីហា ... Read More »

សង្ស័យគ្រូពេទ្យគ្មានជំនាញ ចាក់ថ្នាំបណ្តាលឲ្យស្លាប់អ្នកជំងឺម្នាក់

ខេត្តពោធិ៍សាត់៖ ស្រ្តីវ័យចំណាស់ម្នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីគ្រូពេទ្យដែលគេសង្ស័យគ្មានជំនាញច្បាស់លាស់ ចាក់ថ្នាំមួយម្ជុល ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះគ្រូខ្មែរ ស្ថិតក្នុងភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកវរសេនីយ៍ត្រី ... Read More »

១សំណាង ក្នុងមួយម៉ឺនគ្រោះថ្នាក់ រថយន្ដកុងតឺន័រក្រឡាប់ជាច្រើនត្រឡប់ គ្រាន់តែរងរបួសប៉ុណ្ណោះ

ខេត្តកំពង់ធំ៖ រថយន្ដកុតឺន័រ១គ្រឿងបើកជែងគោយន្ដមិនផុត វាក់អឺនឹងរថយន្ដ១គ្រឿងទៀត ធ្វើឲ្យរេចង្កូតក្រឡាប់ផ្ងារជើងសង្កត់ម៉ូតូ១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង អ្នកបើកបរម៉ូតូមើលឃើញហេតុការណ៍មិនស្រួល ក៏លោតចេញផុតពីម៉ូតូ គេចផុតពីគ្រោះថ្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង ៧ និង៤៥នាទីព្រឹក ... Read More »

បាញ់២គ្រាប់ក្នុងម៉ាត only u mart បណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីខ្មាន់កាំភ្លើងធ្វើបាញ់ប្រហាចំនួន២គ្រាប់ ខណៈកំពុងអង្គុយក្នុងម៉ាតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ​២០១៦ ​នៅចំណុចមុខម៉ាត only u mart តាមបណ្តោយផ្លូវព្រះសីុសុវត្តិ​ ស្ថិងក្រុ៣៦​ ភូមិ១​ សង្កាត់កណ្តាលទី១​ ... Read More »

សម្តេចតេជោបញ្ជាឲ្យដកប្រធានមន្ទីរសុខាភិបាលរាជធានីពាក់ព័ន្ធឃាត់រថយន្តសង្គ្រោះវិទ្យុ អេប៊ីស៊ី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៦ បានប្រកាសដកតំណែងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋនិងបុគ្គលិកស្ថានីយវិទ្យុអេប៊ីស៊ី ក្រោយពេលដែលលោកសុខ សុគន្ធបញ្ជាឲ្យឃាត់រថយន្តសង្គ្រោះបន្ទាន់ដែលជារថយន្តសម្រាប់បំពេញការងារមនុស្សធម៌ ដឹកសពអ្នកក្រីក្រមិនយកលុយ ... Read More »

ឃើញផ្ទះទំនេរទុកចោលអ្នកជិតខាងយកអីវ៉ាន់ទៅដាក់បម្រុងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ផ្ទុះជារឿង

ភ្នំពេញ ៖ ផ្ទះមួយល្វែងលេខL14 ផ្លូវបេតុងក្នុងបុរី បុ៊ន ហួរ ខណៈដែលម្ចាស់ផ្ទះលក់មិនទាន់ដាច់ក៏ទុកចោលមួយរយៈ បែរជាស្ងាត់ៗត្រូវបានអ្នកនៅក្បែរខាង ជាប​់នោះយកអីវ៉ាន់ទៅដាក់ពេញផ្ទះនិងធ្វើទ្វារបិទចាក់សោជាកម្មសិទ្ធផ្ទាល់ខ្លួនទោះ ជាអាជ្ញាធរម្ចាស់សំណង់បង្គាប់ឲ្យរើអីវ៉ាន់ចេញក៏មិនព្រមដែររហូតដល់ប្តឹងដល់ អាជ្ញា​ធរមូលដ្ឋានក៏មិនទាន់ដាច់ស្រេច ទៀត។ តែក្រោយមកភាគីខាងអ្នកយកផ្ទះគេធ្វើជាកម្មសិទ្ធនោះបានគេចវេសរហូត ។ ករណីនេះធ្វើឲ្យភ្ញាក់ផ្អើលកើតឡើងកាលពីព្រឹកថ្ងៃទី១២ ... Read More »

ស្រវឹងស្រាខ្លាំង ជិះម៉ូតូជ្រុលឡើងខឿន និងបុកបង្គោលភ្លើងស្ពានច្បារអំពៅរងរបួសយ៉ាងធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ ដោយសារទំនងជាស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿនរេចង្កូតទៅឡើងលើខឿនស្ពានច្បារអំពៅថ្មីនិងជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើ ស្ពានច្បារអំពៅថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ ។ ... Read More »

អ៊ែរប្លែក ប្រលះជាមួយសេ១២៥ដូចរន្ទះ របួសធ្ងន់ ទាំងសងខាង នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង៨និង៤០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាង ម៉ូតូ និង ម៉ូតូ បណ្តាលឲ្យ មនុស្សស្រីម្នាក់របួសធ្ងន់ និងយុវជនម្នាក់ របួសស្រាលនៅលើផ្លូវលេខ១០៧ ... Read More »

ចាប់ខ្លួនបុរសជនជាតិខ្មែឬឥស្លាមដកហូតថ្នាំញៀន២កញ្ចប់

ខេត្តកណ្តាលៈ បុរសជនជាតិខ្មែរឥស្លាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញមានថ្នាំញៀនប្រភេទមេតមហ្វេតាមីនចំនួណ២កញ្ចប់ដែលបុរសរូបនេះរក្សាទុកជាប់ខ្លួន ដើម្បីជួញដូរទៅឲ្យអ្នកប្រើប្រាស់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចាមក្រោម ... Read More »