ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

មូលហេតុដែល កញ្ញាឯកចក្រវាឡកម្ពុជា រ៉េត សារីតា ពន្យារពេលវិលត្រឡប់មកកម្ពុជា

សហរដ្ឋអាមេរិក៖ កញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជា២០២០ ដែលបានធ្វើដំណើរចេញទៅប្រកួតកម្មវិធីសម្រស់អន្តរជាតិធំជាងគេនៅសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងចុងខែមេសាឆ្នាំ២០២១។ នាងនៅមិនទាន់បានវិលត្រឡប់មកកាន់ទឹកដីកំណើតវិញឡើយ ដែលនេះខុសពីការគ្រោងទុកថានាងនឹងធ្វើដំណើរមកមាតុប្រទេសនាអំឡុងចុងខែឧសភាឆ្នាំ២០២១។    មុននេះតាមការអះអាងរបស់អ្នកគ្រប់គ្រង់ការផលិតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា បានលើកឡើងថា រ៉េត សារីតា ត្រូវវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅចុងខែឧសភា ឆ្នាំ២០២១នេះពោលគឺក្រោយពីបញ្ចប់ការជប់លៀងធំមួយដែលត្រូវបានពលរដ្ឋខ្មែររស់នៅរដ្ឋ ... Read More »

សុខគា គីមលាង និង នីន ម៉ាលីណែតត្រូវបានអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡ

ភ្នំពេញ៖ តារាស្រីពីរដួងគឺ កញ្ញា នីន ម៉ាលីណែត និង កញ្ញាសុខគា គីមលាង ត្រូវបានអ្នកគាំទ្រស្នើឲ្យធ្វើការដាក់ពាក្យចូលរួមប្រកួត ព្រោះតែទាំងរូបសម្រស់ និងសមត្ថភាពនាងពិតជាសាកសមទៅនឹងតំណែងកញ្ញាឯកតំណាងឲ្យកម្ពុជាចូលរួមប្រកួត។    ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជនព្រោះតែ បេក្ខនារីពីកម្ពុជាដែលមានទាំងរូបសម្រស់ និងសមត្ថភាពបានលេចមុខលើកម្មវិធីប្រកួតលើឆាកជាតិ ... Read More »

ពិធីការិនី ចាន់ ស្រីរ័ត្ន ប្រកាសថាខ្លួននាងវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ចាន់ ស្រីរ័ត្ន បានប្រកាសដោយខ្លួននាងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១នេះថា នាងមានវិជ្ជមានជំងឺកូវីដ-១៩។        តារាស្រីរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា”បងប្អូនទាំងអស់គ្នាខ្ញុំចាន់ ... Read More »

ករណីបង្កហិង្សារបស់តារាសម្តែង អេដវីន ទៅលើគូស្នេហ៍នោះ ជនរងគ្រោះដាក់ពាក្យប្តឹងខណៈឪពុកនាងអំពាវនាវរកយុត្តិធម៌ឲ្យកូនស្រី

ភ្នំពេញ៖ ពិតជាមិនអាចបញ្ចប់ដោយងាយៗឡើយ ពេលនេះអ្នកនាង បញ្ចកា ដែលជាជនរងគ្រោះដោយការបង្កហិង្សាពីគូស្នេហ៍ជាតារាសម្តែង លោក យិត មាសឧស្សាហ៍ហៅអេដវីន បានសម្រេចចិត្តដាក់ពាក្យបណ្តឹងហើយ ហើយឪពុកបង្កើតរបស់នាងក៏បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ដល់កូនស្រីផងដែរ។    ឪពុករបស់អ្នកនាងបញ្ចការលោក សៀន បរិសុទ្ធបានបញ្ចេញសារដ៏ឈឺចាប់ចំពោះរូបភាពហិង្សាដ៏ឃោរឃៅដែលបានកើតមានលើកូនស្រីបណ្តូលចិត្ត និងស្នើឲ្យអង្គការ ... Read More »

ដំណឹងដ៏ក្រៀមក្រំ ៖ ព្រឹទ្ធាចារ្យអាយ៉ៃ លោកតា សាឡាត់ ទទួលមរណភាព

ភ្នំពេញ៖ ពិតជាដំណឹងដ៏គួរឱ្យក្រៀមក្រំនិងសោកស្តាយក្រៃលែង ក្រោយពីគេទទួលព័ត៌មានមកថា លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ ។   ... Read More »

ឈុតបុរាណប្រណីតគ្រងដោយ ខ្លឹម ស្រីគា ស្អាតហើយអត្ថន័យក៏ល្អទៀត

ភ្នំពេញ៖ ពិតជាស្រស់ស្អាតទាក់ភ្នែកសម្រាប់ឈុតប្រណីតបុរាណថ្មីដែលគ្រងដោយ Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា ដែល ធ្វើឲ្យទស្សនិកជនសរសើរមិដាច់ពីមាត់ក្រោយពីនាងបញ្ចេញម៉ូតប្រណីតបុរាណមួយនេះ ។ ឈុតប្រណីតពណ៌ក្រហមដិតនេះ គឺជាឈុតច្នៃ និងសាកល្បងតំឡើងថ្មីដែលមានឈ្មោះថា ... Read More »

កាន់តែអាណិតអ្នកនាង បញ្ចកា ក្រោយនាងរៀបរាប់រឿង អេដវីន បង្កហិង្សាយ៉ាងព្រៃផ្សៃ ដោយប្រើខ្សែក្រវ៉ាត់ ទាញទម្លាក់ពីលើកាំជណ្តើរ

ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់ពីការតាមដានរបស់ទស្សនិកជននៅឡើយ ក្រោយពីរឿងរ៉ាវចម្រូងចម្រាសនៃគូស្នេហ៍តារាសម្តែង លោក យិត មាសឧស្សាហ៍ ហៅ អេដវីន និងអ្នកមេម៉ាយកូន២អ្នកនាង សុទ្ធ បញ្ចកា។ ថ្ងៃនេះអ្នកនាង បញ្ចកា ដែលបានលើកឡើងថាបានរងហិង្សាពីគូស្នេហ៍លោក អេដវីន ... Read More »

Update ៖ អេដវីន ទម្លាយមូលហេតុដែលកើតមានហិង្សាទៅលើអ្នកនាងបញ្ចកា ជាសង្សារ

ភ្នំពេញ៖ ក្រោយពីធ្វើឲ្យមានការភ្ញាក់ផ្អើលអស់មហាជនទាំងយប់ថ្ងៃទី១៥ ខែ មិថុនាឆ្នាំ ២០២១លើករណីតារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន បានប្រើប្រាស់ហិង្សាទៅលើ គូស្នេហ៍អ្នកមេម៉ាយកូន២ រហូតរងការរិះគន់យ៉ាងខ្លាំងពីមហាជន។ ពេលនេះលោកបានបញ្ចេញមូលហេតុមួយចំនួននៅពីក្រោយករណីនេះហើយ។  ការបង្ហោះសារនិងរូបភាពនៃការបែកឈាមជាំសាច់ រហូតលេចចេញសារស្តីបន្ទោសទៅភាគីខាងប្រុសយ៉ាងខ្លាំង។  ... Read More »

កក្រើកពេញហ្វេសប៊ុក តារាសម្តែង អេដវីន ប្រើប្រាស់ហិង្សាធ្ងន់ធ្ងរទៅលើគូស្នេហ៍

ភ្នំពេញ៖ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១មានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីគូស្នេហ៍តារាសម្តែងស្រស់សង្ហា លោក អេដវីន បានបង្ហោះសារអមដោយរូបភាពនៃការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងន់រហូតបែកឈាមជាំពេញខ្លួនប្រាណ ហើយត្រូវបាននារីនោះលើកឡើងថាអ្នកដែលជាជនបង្កគឺតារាសម្តែង អេដវីនតែម្តង។    កន្លងទៅនេះតារាសម្តែង អេដវីន បានបាត់មុខពីសិល្បៈជាច្រើនខែកន្លងមកហើយបន្ទាប់ពីបញ្ចប់ការសម្តែងរឿងរស់ជាតិអ្នកមានរបស់ទូរទស្សន៍PNN និងបន្ទាប់ពីលេចដំណឹងថាលោកផ្អាកការងារសិល្បៈដើម្បីចេញធ្វើមុខជំនួញជាមួយគូស្នេហ៍ ... Read More »

ទេវនាដនិម្មិត ឯម ធាយ ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យបានលាចាកលោកហើយក្នុងជន្មាយុ៨៩ឆ្នាំ

ភ្នំពេញ៖ ដំណឹងដ៏សែនសោកស្តាយជាពន់ពេក គឺទេវនាថនិម្មិត ឯម ធាយ ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យនិងជាមរតកមនុស្សរស់ចុងក្រោយនៃសិល្បៈបុរាណដ៏មហាអស្ចារ្យនេះ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១នេះ ។ នេះបើតាមការអះអាងរបស់សាច់ញាតិ គឺសិល្បការិនី ណម ណារ៉េន ជាចៅទួតរបស់លោកយាយដែលបានបញ្ចេញសារនៅលើបណ្តាញសង្គម។ ... Read More »

ស្តេចល្ខោនបាសាក់ លោក ចាន់ ផល ស្នើមហាជនជួយបន្តគាំទម្រង់សិល្បៈបុរាណខ្មែរ និងលោកស៊ូឡើងឆាកតទៅទៀតទោះបីវ័យកាន់តែជ្រេរក្តី

   ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលណាស់កាលពីថ្មីៗនេះ ក្រោយពីគេបានឃើញវត្តមានសិល្បករល្ខោនបាសាក់ដ៏ល្បីល្បាញ លោក ចាន់ ផល បានបង្ហាញមុខជាថ្មីនៅលើការសម្តែងតាមរយៈកញ្ចក់ទូរទស្សន៍ ដោយចាប់ដៃគូសម្តែងរួមគ្នាជាមួយដៃគូចាស់ អ្នកនាង ស៊ូ ដាណេនោះ។ បង្ហាញមុខលើកនេះទាំងវ័យជ្រេរហើយនោះ លោកផលថែមទាំងបានស្នើឲ្យទស្សនិកជនមេត្តាបន្តចូលរួមគាំទ្រស្នាដៃសម្តែងសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ផងដែរ។  លោក ... Read More »

ផលិតករវ័យក្មេងសុខ សម្បត្តិ ប្រកាសវិលរកសិល្បៈវិញ ក្រោយជួបរឿងកម្សត់មួយ

ភ្នំពេញ៖ យុវផលិតករ សុខ សម្បត្តិ ធ្លាប់បានសាងភាពភ្ញាក់ផ្អើលលើការដឹកនាំផលិតភាពយន្តខ្លីជាច្រើនទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសគឺភាពយន្តជីវិត និងកំប្លែង។ ស្ងាត់បាត់មុខពីការផលិតអស់រយៈពេលជាង១ឆ្នាំលោកបានសម្រេចចិត្តវិលរកការងារសិល្បៈជាថ្មីព្រមទាំងទម្លាយរឿងរ៉ាវកម្សត់មួយគឺការបាត់មុខមុននេះព្រោះតែលោកបានសម្រេចចិត្តលក់Chanel Youtube ផ្ទាល់ខ្លួនតម្លៃ១.៥០០ដុល្លារអាមេរិកដែលជារបស់មានតម្លៃបំផុតនៅក្នុងខ្លួន ដើម្បីព្យាបាលជំងឺម្តាយ។    ចាប់ពីដើមឆ្នាំ២០២១នេះមកលោកបានសំងំផលិតភាពយន្តខ្លីថ្មីមួយចំនួន ប៉ុន្តែត្រូវបានបង្ហោះនៅលើ Chanel ... Read More »

អ្នកមប្រើលើយន្តហោះ ភួង សាវតា បានតំណែងតួឯករួមគ្នាជាមួយអាង សុជាតា

ភ្នំពេញ៖ បង្ហាញវត្តមានលើអាជីពសិល្បៈជិតមួយឆ្នាំប៉ុណ្ណោះ ភួង សាវតា ដែលដើមឡើយគឺជាប្រធានបាហុនិការ ឬអ្នកបម្រើលើយន្តហោះស្រស់សង្ហា រូបនេះអាចគ្រងបានតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយភ្លែត ដោយសម្តែងរួមគ្នាជាមួយតារាស្រីស្រស់សោភាវ័យក្មេង អាង សុជាតា ហៅ ឈូឈូនោះ។ លោក ភួង សាវតា ... Read More »

គង់ ចាន់ស្រីមុំ ផ្ទុះកំហឹងចេញមកពន្លះនារីលក់តាមអនឡាញនៅប៉ោយប៉ែតម្នាក់

      ភ្នំពេញ៖ ជាលើកដំបូងហើយដែលគេបានឃើញតារាសម្តែង គង់ ចាន់ស្រីមុំ មានប្រតិកម្មខ្លាំងៗចេញមុខពន្លះស្ត្រីលក់ទំនិញតាមអនឡាញម្នាក់ ព្រោះតែខឹងសម្បានឹងស្ត្រីម្នាក់នោះដែលខិតខំបង្ខូចកិត្តិយសនិងផលិតផលហាងរបស់នាង យីហោ ម៉ូម៉ូ រហូតនាងប្រើប្រាស់ពាក្យធ្ងន់ៗគ្រោតគ្រាតទៅកាន់ស្ត្រីម្នាក់នោះទាំងយប់។    ចេញមុខការLive វីដេអូទាំងប្រើប្រាស់ពាក្យធ្ងន់ៗដែលមិនធ្លាប់ឃើញនាងគង់ ចាន់ស្រីមុំប្រើនេះបានលេចឡើងកាលពីរាត្រីថ្ងៃទី១០ ... Read More »

ជា វិបុល និងគង់ សុជាតិ ផ្អែមល្ហែមដូចដើមក្រោយជួបព្យុះភ្លៀងមួយមេ

ភ្នំពេញ៖ ជួបរឿងរ៉ាវចម្រូងចម្រាសផ្អើលអស់មហាជន ក្រោយពីចំណងស្នេហ៍ក្រៅឆាកនោះ ពេលនេះ ចំណងស្នេហ៍ប្តីប្រពន្ធ លោក ជាវិបុល និងអ្នកនាង គង់ សុជាតិ បានវិលមករកភាពផ្អែមល្ហែមដូចមុនហើយ។ អ្នកគាំទ្រ និងសាច់ញាតិ បានសាទរ និងរំពឹងថាស្នេហារបស់ពួកគេនឹងកាន់តែស្អិតរមួតឡើងវិញ។  ... Read More »

ទឹកចិត្តល្អមែន នាយ ពាក់មី ចាយ១០ម៉ឺនដុល្លារសង់ផ្ទះជូនឪពុកម្តាយក្មេក

អាចចាត់ទុកថាជាទឹកចិត្តល្អប្រពៃក្រោយពីតារាកំប្លែង នាយ ពែកមី និងភរិយាចេញមុខទាំងស្រុងសាងសង់ផ្ទះថ្មីមួយខ្នងជូនអ្នកមានគុណ។ ការប្រកាសនេះគឺក្រោយពីតារាកំប្លែងរូបនេះបានបញ្ចប់ការសាងសង់ផ្ទះបុរាណខ្មែរប្រណីតជូនដល់ឪពុកម្តាយបង្កើតនាងស្រុកកំណើតនៅខេត្តស្វារៀងនោះ។ ផ្ទះថ្មីដែលលោក និងភរិយាសម្រេចសង់ផ្ទះជូនឪពុកម្តាយក្មេកគឺជាផ្ទះខ្មែរ ដែលមិនក្រោម១០ម៉ឺនដុល្លារអាមេរិកឡើយ។    ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីលោកបានទម្លាយអំពីរូបថតប៉ុន្មានសន្លឹកក្នុងការរៀបចំពិធីក្រុងពាលីតាមទំនៀមទំលាប់ប្រពៃណីបុកគ្រឹះសាងសង់ផ្ទះខាងលើកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ តារាកំប្លែងរូបនេះបញ្ជាក់ថា ផ្ទះឪពុកម្តាយក្មេករបស់នាយពាក់មី គឺស្ថិតនៅតំបន់អ្នកលឿងត្រើយខាងកើត ... Read More »

ដឹងការណ៍ពិតហើយអំពីរូបថតសម្តែងរួមគ្នាលើកដំបូងរបស់តន់ ចាន់សីម៉ា និង ខេមរៈ សេរីមន្ត

       ភ្នំពេញ៖ គេពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅមុននេះខណៈដែលគេឃើញរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងប្រចាំផលិតកម្មGalaxy Navatra  កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយនឹង តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះ បានបង្ហាញថា ... Read More »

ផលិតករលោក គួច ខេវិន ផ្ញើសារទៅ យឿន ពិសី រឿងយំតូចចិត្តមិនបានឡើងឆាកច្រៀង

     ភ្នំពេញ៖  ថ្មីៗនេះ យឿន ពិសី ម្ចាស់ពាន Cambodian Got Talent បានយំរៀបរាប់នៅលើបណ្តាញសង្គមYou tube ដោយបានថ្លែងពាក្យតូចចិត្តដ្បិតជាប់ពានជាង៥ឆ្នាំហើយ ប៉ុន្តែមិនមានឱកាសឡើងឆាកដូចតារាដទៃសោះ។ ការរៀបរាប់នេះនាំឲ្យលេចចេញនូវការរិះគន់ ... Read More »

កាវីន និងអាង សុជាតា ប៉ះគ្នាលើកដំបូងក្នុងខ្សែភាពយន្តដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែររឿង”តម្លង់៧សន្តាន”

ខេត្តកំពង់ស្ពឺ៖ ក្រុមការងារផលិតខ្សែភាពយន្តរបស់ផលិតកម្ម Dr Picture  និងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់បានលេចមុខរួមគ្នាក្នុងការថតខ្សែភាពយន្តជាង១០ភាគ ដែលបានដកស្រង់ចេញពីសៀវភៅរឿងព្រេងដ៏មានប្រជាប្រិយរបស់ខ្មែរដែលជារឿងបែបកំប្លែងគឺរឿង”តម្លង់៧សន្តាន”។ ទើបនឹងបញ្ចប់ការថតហើយថ្មីៗខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍CTNក្នុងពេលដ៏ខ្លីខាងមុខនេះ។    នេះគឺជាស្នាដៃថ្មីដែលគេសង្កេតឃើញថា ក្រុមផលិតករ និងទូរទស្សន៍បានលើកស្ទួយសិល្បៈអក្សរសិល្ប៍ជាតិតាមរយៈស្នាដៃភាពយន្ត។ ក្នុងនេះដែរតួអង្គសំខាន់ៗជាច្រើនរូបបានរួមគ្នាក្នុងការសម្តែងនេះដោយរួមមានទាំងតារាប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់ ហើយតួឯកត្រូវបានប៉ះគ្នាលើកដំបូងក្នុងការសម្តែងខ្សែភាពយន្តនេះ គឺតារាប្រុសស្រស់សង្ហាលោក កាវីន ... Read More »

អុីណូ ជាតារាចម្រៀងល្បី ជាម្ចាស់ហាងលក់រថយន្តល្បីចាយទុនខ្ទង់លានដុល្លារ បែរជាផ្ទុះរឿងជំពាក់ប្រាក់គេ១ម៉ឺនដុល្លារមិនគួរឲ្យជឿ

      ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាចម្រៀងអុីណូ ដែលកំពុងតែល្បីល្បាញក្នុងការងារសិល្បៈ និងទើបតែប្រកាសក្លាយខ្លួនជាម្ចាស់ការាសលក់រថយន្តដែលឮថាបានចាយទុនខ្ទង់លានដុល្លារនោះ ពេលនេះបែរជាត្រូវរងការចោទប្រកាន់ពីបុរសស្ត្រីពីរនាក់ថាលោកអុីណូបានខ្ចីប្រាក់ពួកគាត់មួយម៉ឺនដុល្លារមិនព្រមសងដោយបានទាំងចេញសែកស្អុយ រួមទាំងខកខានក្នុងការបង់ការប្រាក់ជាច្រើនខែកន្លងមកហើយ។ ការភ្ញាក់ផ្អើលដ៏មិនគួរឱ្យជឿនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២១កន្លងមកនេះ ក្រោយពីបុរសស្រ្តី២នាក់បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដោយមានការផ្សាយបន្តផ្ទាល់ពីខាងមុខហាងលក់រថយន្តរបស់តារាចម្រៀងនេះផ្ទាល់នៅក្នុងសង្កាត់ភ្នំពេញថ្មីនោះតែម្តង។    បុរសនិងស្ត្រីខាងលើបានលើកឡើងថា ... Read More »

ខាត់ សុឃីម បង្ហើបរឿងគម្រោងឲ្យកូនស្រីចូលរួមប្រកួតកញ្ញាឯកនៅពេលពេញវ័យ

     ភ្នំពេញ៖ ជាច្រើនឆ្នាំចុងក្រោយនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលនាងបានក្លាយជាតារាល្បីនាំមុខគេម្នាក់ក្នុងចំណោមតារាល្បីៗនៅកម្ពុជាមួយចំនួន ដែលបានខិតខំដុតដៃដុតជើងជួយចែករំលែក គាំទ្របំផុសគំនិតទៅកាន់មហាជនបន្ថែមឲ្យងាកមកចាប់អារម្មណ៍លើវិស័យកញ្ញាឯកនៅកម្ពុជា។ គេក៏កក់សម្គាល់ដែរថា នាងតែងតែធ្វើការចែករំលែក លើកទឹកចិត្តទៅកាន់បេក្ខភាពកញ្ញាឯកកម្ពុជាជានិច្ច ដែលសូម្បីតែ Profile ... Read More »

មុនចេញប្រកួត Miss Charm 2021 ប៊ី សុធារី បញ្ចេញវីដេអូអំពីខេត្តសៀមរាប

ខេត្តសៀមរាប៖ លេចចេញការចាប់អារម្មណ៍ថ្មីមួយក្រោយពី កញ្ញា ប៊ី សុធារី បង្ហាញអំពីសក្កដានុពលទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌នាខេត្តសៀមរាប។ ការបង្ហាញនេះគឺក្រោយពីនាងនឹងលេចបង្ហាញវត្តមាននៅលើឆាកអន្តរជាតិជាថ្មីក្នុងកម្មវិធីប្រកួតសម្រស់ថ្មីមួយ Miss Charm 2021នៅអំឡុងខែតុលាឆ្នាំ២០២១នេះដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ តាមការបញ្ជាក់របស់នាងបានលើកឡើងថា  នេះគឺជាវីដេអូមួយដែលធ្លាប់បានផលិតសម្រាប់ឆ្នាំ២០២០ ប៉ុន្តែត្រូវបានខកខានយកទៅបង្ហាញព្រោះតែ កម្មវិធីតម្រូវឲ្យផលិតវីដេអូថ្មី ... Read More »

ទីបំផុតហឿន ពិសី ម្ចាស់ពាន Cambodia’s God Talent និយាយទាំងទឹកភ្នែកថា អយុត្តិធម៌ណាស់! ឈ្នះពានគ្មានឱកាសឡើងឆាកដូចគេ

ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងណាស់ក្រោយពីម្ចាស់ពានCambodia’s God Talent រដូវកាលទី១លោក យឿន ពិសី បានដាច់ចិត្តទម្លាយការណ៍ពិតទាំងយំសស្រាក់ដោយការតូចចិត្តព្រោះបានតែដេកឱបពានមិនមានឱកាសឡើងបង្ហាញមុខលើឆាកតន្ត្រីនានា។ ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីលោកបានឈ្នះពានរង្វាន់នេះអស់រយៈពេល៦ឆ្នាំកន្លងមកហើយតែគ្មានឱកាសរកប្រាក់ចំណូលពីការងារសិល្បៈដើម្បីជួយជីវភាពទាំងខ្លួនពិការនេះមិនបានសោះ។    ទស្សនិកជនបានស្គាល់ យឿន ពិសី ក្រោយពីគ្រានោះលោកស្ថិតនៅវ័យកុមារដោយបានចូលរួមប្រកួតកម្មវីធីធំមួយនិងបានក្លាយជាម្ចាស់ជ័យលាភី កម្មវិធី ... Read More »

អបអរសាទរតារាសម្តែង ម៉ិច ម៉ារីកា ប្រកាសជាសះស្បើយពីជំងឺកូវីដ-១៩

ភ្នំពេញ៖ តារាសម្តែង កញ្ញាម៉ិច ម៉ារីកាបានប្រកាសថ្ងៃនេះថា នាងបានជាយសះស្បើយពីជំងឺកូវីដ១៩ហើយបន្ទាប់ពីសម្រាកព្យាបាលជំងឺផ្លូវដង្ហើមមួយនេះអស់រយៈពេល១០ថ្ងៃនោះ។ គេចាំបានថាតារាសម្តែងក្នុងរឿង”មរណមាតា” រូបនេះត្រូវបានប្រកាសដោយខ្លួនឯងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ថានាងរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលការឆ្លងនេះត្រូវបាននាងសង្ស័យថាឆ្លងពីប្អូនស្រីជាអាជីវករផ្សារសំរោងយ៉ោងដែលនាងបានប៉ះពាល់ផ្ទាល់គ្រាជិះរថយន្តរួមគ្នាកាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។ ការរកឃើញវិជ្ជមាននេះក៏ក្រោយពីផ្ទុះករណីនៃអាជីវករផ្សារសំរោងយ៉ាងនាស្រុកបាទីខេត្តតាកែវត្រូវបានរកឃើញវិជ្ជមានជំងឺនេះជាបន្តបន្ទាប់។ នាងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសែនសុខជិតផ្សារអ៊ីអន២នោះ។ ការព្យាបាលត្រឹមតែរយៈពេលខ្លីពេលនេះនាងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិឲ្យវិលត្រឡប់មកធ្វើចត្តាឡីស័ក្កិបន្តនៅផ្ទះហើយកាលពីថ្ងៃទី០៣ ... Read More »

នាង Angelina Jolie ចាញ់ក្តី អតីតស្វាមី Brad Pitt

នាង Angelina Jolie បង្ហាញការខកចិត្តយ៉ាងខ្លាំងក្រោយតុលាការកាត់ក្តីឲ្យនាងចាញ់។ នាង Angelina Jolie ប្រកាសថានឹងមិនលើកលែងដល់អតីតស្វាមីនោះឡើយ។ ប៉ុន្មានថ្ងៃមុន ពេលតុលាការកាត់ក្តី លោក Brad Pitt នឹងចែករំលែកពីសិទ្ធិចិញ្ចឹមកូន ។ ... Read More »

អ្នកគាំទ្រ”ល្អហួស” នៅប្រទេសថៃសរសើរពីសមត្ថភាព ពិសេសសម្រស់របស់នាងថាកាន់តែស្រដៀងតារាថៃ នាង Yaya ខ្លាំង

  កាន់តែធំពេញរូបពេញរាងបន្តិច កុមារីល្អហួស កាន់តែមានសម្រស់ស្រស់សោភា ដែលអាចឆក់បានការគាំទ្រច្រើនពីទស្សនិកជន និងអ្នកគាំទ្រនៅកម្ពុជា។ នាងទើបនឹងទទួលបានការចាប់អារម្មណ៍ជាថ្មីពីប្រជាជនថៃក្រោយពីនាងបានបញ្ចេញបទចម្រៀងសំនៀងជាភាសាថៃ អមដោយការសរសើរពីរូបសម្រស់របស់នាងកាន់តែស្រដៀងគ្នា នឹងតារាលំដាប់ជួរមុខថៃ នាង Yayaនោះ។    ឆ្នាំនេះកុមារីល្អហួស មានអាយុ១២ឆ្នាំ។ នាងគឺ ... Read More »

Miss Universe Cambodia ធ្វើឲ្យអ្នកគាំទ្រឆ្ងល់រឿងបាត់មុខ ប៊ី សុធារី ក្នុងការផ្សព្វផ្សាយ

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ក្នុងនោះកញ្ញាឯកចក្រវាឡគឺជាកម្មវិធីដែលទទួលបានការគាំទ្រខ្លាំងបំផុតមួយ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រឆ្ងល់នោះបានលេចចេញជាសំណួរថា ហេតុអ្វីវីដេអូប្រូម៉ូតកញ្ញាឯកចក្រវាឡកម្ពុជាមិនមានមុខ ប៊ី សុធារី?  នេះគឺជាសំណួរដែលលេចចេញ ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា ពិសេសក្រុមអ្នកគាំទ្រកញ្ញា ប៊ី សុធារី ដែលនឹកឆ្ងល់ក្នុងចិត្តដោយបានដាក់ចេញជាសំណួរស្វែងរកមូលហេតុនៅពីក្រោយអវត្តមានកញ្ញាឯកចក្រវាឡកម្ពុជា ២០១៧ដាក់បញ្ចូលក្នុងវីដេអូប្រូម៉ូតមួយ។ រហូតមកដល់ពេលនេះមានកញ្ញា ... Read More »

ច្បាស់ហើយតារាសម្តែង និងជាកីឡាករល្បីល្បាញ Antoine Pinto គឺជាចៅប្រុសអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាសោះ

មុននេះប៉ុន្មានថ្ងៃស្រាប់តែលេចចេញដំណឹងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រតារាសម្តែង និងជាកីឡាករប្រដាល់ល្បីនៅប្រទេសថៃ លោក  Antoine Pinto បានទម្លាយថាខ្លួនជាកូនកាត់បារាំងខ្មែរ ពោលគឺលោកមានមា្តយជាកូនកាត់ខ្មែរបារាំងនោះ។ កាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺនៅថ្ងៃទី៣១ ខែឧសភានេះគឺលោកបានបង្ហាញមុខ និងអត្តសញ្ញាណរបស់ជីតាលោកហើយនោះគឺលោក លន់ ណុនជាអតីតមន្ត្រីយោធាជាន់ខ្ពស់ ក្នុងរបបសាធារណរដ្ឋខ្មែរ និងជារដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃកម្ពុជាតែម្តង។  យោងតាម ... Read More »

បញ្ចៀសពាក្យរិះគន់ចាយតែលុយប្រពន្ធ យុទ្ធ ឋានៈ ទម្លាយកាដូគ្រឿងពេជ្រជូនសូដា នីតា

   ភ្នំពេញ៖ ចំណងស្នេហារវាងអ្នកសិល្បៈដូចគ្នាលោក  យុទ្ធ ឋានៈ និងសូដា នីតា ត្រូវបានទម្លាយឡើងក្នុងអំឡុងខែតុលាឆ្នាំ២២០ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាមួយរយៈ។ ខាងប្រុសធ្លាប់លើកឡើងថា នេះជាស្នេហាពិតដែល មិនមែនសម្លឹងមើលលើទ្រព្យ ឬភាពល្បីល្បាញរបស់ខាងស្រីឡើយ។ ពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់កាលពីដើមខែមីនាឆ្នាំ២០២១នេះ។    ... Read More »

ពៅ ពិសិដ្ឋ ពេញចិត្តនឹងជំនួប ចិន ចិន ក្នុងរឿង”អ្នកម៉ាក់គ្មានកូន”

ភ្នំពេញ៖ តួឯកប្រុស លោក ពៅ ពិសិដ្ឋ និងកញ្ញា ចិន ចិន  គឺជាតួអង្គសំខាន់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែររបស់រឿងភាគទូរទស្សន៍ រឿង”អ្នកម៉ាក់គ្មានកូន” របស់ទូរទស្សន៍ហង្សមាស។ ភាពយន្តនេះ បាននិងកំពុងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងកោតសរសើរថាជាភាពយន្តដែលមានភាពទាក់ទាញខ្លាំងទាំងអត្ថន័យខ្លឹមសារ ... Read More »