ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

ប្លែកមែន! អតីតភរិយាលោកយឹម តាស្រង់ធ្វើខួបមេម៉ាយគម្រប់៥ឆ្នាំ ភ្ញៀវចូលរួមក៏មេម៉ាយៗដែរ

  ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីអតីតភរិយាអ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះ លោក យឹម តាស្រង់ ស្រាប់តែបង្ហាញមុខក្នុងកម្មវិធីខួបកំណើតផ្គួបនឹងកម្មវិធីគម្រប់៥ឆ្នាំដែលក្លាយជាអ្នកមេម៉ាយនោះ។  បន្ទាប់ពីផ្តាច់ចំណងស្នេហាជាប្តីប្រពន្ធ លោក យឹម តាស្រង់ និងភរិយានៅតែបន្តទំនាក់ទំនងគ្នាជាធម្មតា ដោយទាំងកន្លងទៅក៏គេធ្លាប់ឮថាបែកគ្នាមែន ប៉ុន្តែលោកយឹម ... Read More »

អត់លេងសើចទេ ! សុខ រ៉ាស៊ី ទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយបោះពាក្យចាក់ដោតប៉ុន្មានម៉ាត់នេះទៀត

ភ្នំពេញ៖ ទីបំផុតពិធីករ និងជាថៅកែឆាកតន្ត្រី លោក សុខ រ៉ាស៊ី បានឡើងទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ។ ការបង្ហាញមុខនេះដែលគេសង្ស័យថាលោកបានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់លោក អ៊ិន សុភិន ដែលមុននេះលេចករណីចម្រូងចម្រាសរឿងជំពាក់ប្រាក់ថ្លៃជួលឆាកនោះតែម្តង។ តាមរយៈរូបភាពប៉ុន្មានសន្លឹកចុងក្រោយដែលពិធីកររូបនេះបានបង្ហោះដោយបង្ហាញទាំងស្លាកពាក់នៅជាប់នឹងករសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

ពេជ្រ សោភា បង្ហាញមុខក្មួយស្រីពេញវ័យម្នាក់ប៉ុន្តែអ្នកគាំទ្រថាមុខមាត់ដូចនាងខ្លាំង

ភ្នំពេញ៖ ជាលើកដំបូងសម្រាប់អ្នកគាំទ្រតារាម្រៀង ពេជ្រ សោភា នៅព្រឹកនេះ គឺក្រោយពីនាងបានទម្លាយមុខមាត់ក្មេងស្រីម្នាក់ដែលនាងអះអាងថាជាក្មួយស្រី រហូតមានអ្នកគាំទ្រនាងជាច្រើនបានលើកឡើងថា ក្មេងស្រីនោះមានមុខមាត់ស្រដៀងនាងខ្លាំងស្ទើបេះដាក់។ក្មេងស្រីពេញវ័យរូបនេះក៏ត្រូវបានបង្ហាញមុខអមដោយគូណ្តឹងដែលត្រូវជាក្មួយប្រុសរបស់លោក ឆន សុវណ្ណរាជផងដែរ។ ពេជ្រ សោភា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ថាចង់ប្រាប់ថា ខាងក្មួយពូរាជនឹងក្មួយចែភាគូរដណ្តឹងនឹងគ្នាចាស់ទុំដឹងលឺណាអ្នកអើយ ក្មួយស្រលាញ់ក្មួយ។ ... Read More »

ឌៀប សុហ្វីរ៉ា ហៅប្រណម្យ កូនកាត់ខ្មែររុស្សុីវ័យ១១ឆ្នាំកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងលើបណ្តាញសង្គមក្រោយពីកុមារីម្នាក់ដែលគេធ្លាប់បានស្គាល់ខ្លះនៅលើកម្មវិធីកម្សាន្តរបស់ទូរទស្សន៍មួយនាពេលកន្លងមក។ ធ្វើឲ្យគេចាប់ភ្លឹកនឹងសម្រស់របស់ក្មេងស្រីវ័យ១១ឆ្នាំរូបនេះគឺក្រោយពីគេហទំព័រឈ្មោះ Van Color  បានបញ្ចេញរូបថតមួយចំនួនរបស់កុមារីរូបនេះរហូតមានការចាប់អារម្មណ៍ខ្លាំងទៅលើរូបថតទាំងនេះផងដែរ។    ចាប់អារម្មណ៍ព្រោះតែមុខមាត់របស់ក្មេងស្រីនេះទំនងជាកូនកាត់ណាម្នាក់ ខណៈដែលការស្លៀកពាក់ និងតុបតែងមុខក៏គួរឲ្យចាប់អារម្មណ៍មិនចាញ់មនុស្សពេញវ័យ ឬតារាសម្តែងអាជីពឡើយទាំងទម្រង់សម្លៀកបំពាក់បុរាណ និងសម័យ ហើយនាងក៏បានដាក់អារម្មណ៍និងកាយវិការបានល្អលើការថតរូបមិនចាញ់មនុស្សធំពេញវ័យនោះដែរ។ នាងមានទម្រង់មុខស្រស់ស្អាតប្លែកដែលគេសង្ស័យថានាងគឺជាកូនកាត់សាសន៍ណាមួយជាក់ជាមិនខាន។  ក្មេងស្រីនេះត្រូវបានគេដឹងដែរថា មានឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ... Read More »

មិនល្អតែរូបទេ គឺកុមារីល្អហួសទទួលបានការសរសើរពីទស្សនិកជនថាមានទេពកោសល្យសិល្បៈច្រើនទម្រង់ណាស់

ភ្នំពេញ៖ ទើបតែនឹងបញ្ចេញសា្នដៃបទចម្រៀងបែបសុរិន្ទមិនទាន់បានប៉ុន្មានផង កុមារីល្អហួស ទទួលបានការកោតសរសើរកាន់តែច្រើនពីទស្សនិកជនចំពោះសមត្ថភាព និងរូបសម្រស់ដែលកាន់តែស្រស់ស្អាតបែបមនុស្សពេញវ័យនោះ។ ក្មួយស្រីបង្កើតរបស់តារាសិចស៊ី ដេនីក្វាន់ ក៏កំពុងតែធ្វើឲ្យក្រុមអ្នកគាំទ្រកោតសរសើរមិនតិចនោះទេក្រោយពីនាងបានបង្ហាញទេពកោសល្យសិល្បៈជាច្រើនទម្រង់បានយ៉ាងគាប់សរសើរបន្ថែមពីលើរូបសម្រស់ដ៏ស្រស់សោភានោះ។ កាន់តែធ្វើឲ្យទស្សនិកជនទប់ចិត្តមិនសរសើរមិនបានគឺសន្តានចិត្តល្អរបស់នាងក្នុងកិច្ចការមនុស្សធម៌ជាបន្តបន្ទាប់បើទោះបីជានាងស្ថិតនៅក្មេងវ័យក៏ដោយ។ ទេពកោសល្យសមត្ថភាពដែលនាងមានគឺពិតជាអាចធ្វើឲ្យទស្សនិកជនកោតសរសើរមិនតិចឡើយ ហើយមិនត្រឹមតែការច្រៀង រាំ និងសម្តែងទេ នាងក៏មានជំនាញលើវិស័យសិល្បៈមួយចំនួនទៀតដែលតាមការអះអាងរបស់លោក គឹម ... Read More »

តារាចម្រៀងល្បី ពេជ្រ សោភា លុបសាររិះគន់ក្រុមហ៊ុនស្មាតរឿងកាត់លេខរបស់នាងដែលប្រើជាង១០ឆ្នាំទៅលក់ឲ្យអ្នកផ្សេង

ភ្នំពេញ៖ នៅចុងសប្តាហ៍នេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានចេញមុខប្រតិកម្មទៅកាន់ក្រុមហ៊ុនស្មាតអាស្យាតាដែលបានកាត់លេខដែលនាងកំពុងប្រើប្រាស់ទៅលក់ឲ្យអ្នកផ្សេងប្រើទៅវិញ។ ទោះជាយ៉ាងណាមិនបាន២៤ម៉ោងផង សារនេះត្រូវបានលុបចេញពីគណនីហ្វេសប៊ុករបស់នាងដែលមានអ្នកFollow ច្រើនជាង៣លាននាក់នោះ។    នេះគឺជាករណីលើកដំបូងដែលសិល្បករលំដាប់ប្រទេសបានចេញមុខរិះគន់ចំៗទៅកាន់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជានោះដែលប្រតិកម្មនេះបានធ្វើឡើងក្រោយពីក្រសួងសាមីបានចេញសេចក្តីប្រកាសមួយទៅកាន់ក្រុមហ៊ុននេះ។    តារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាសរូបនេះបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងដែលមានអ្នកFollow ច្រើនជាង៣លានគណនីនោះដោយនាងបានស្នើទៅក្រសួងប្រៃសណីយ៍ឱ្យជួយដោះស្រាយរឿងក្រុមហ៊ុនស្មាតដែលបានយកលេខទូរស័ព្ទរបស់នាងកាត់លក់ឱ្យគេបន្ត ខណៈដែលនាងកំពុងតែប្រើ។អ្នកនាង ពេជ្រ សោភា បានសរសេរតាមហ្វេសប៊ុក ... Read More »

ស្ងាត់បាត់មុខពីសិល្បៈមួយខ្យល់ ពេជ្រ អាវីហ្សា បញ្ចេញផ្ទះវីឡាប្រណីត និងរថយន្តទំនើបLexus 570

ភ្នំពេញ៖ ស្ងាត់បាត់មុខពីសិល្បៈមួយរយៈមែន ប៉ុន្តែពេលនេះ តារាសម្តែង សិចស៊ី កញ្ញា ពេជ្រ អាវីហ្សា ស្រាប់តែបង្ហាញទាំងផ្ទះវីឡាធំស្កឹមស្កៃ និងរថយន្តទំនើបថ្លែកប់ពពកនៅលើបណ្តាញសង្គមហ្វេសប៊ុកប៊ុក។ ពេជ្រ អាវីហ្សា ហៅម៉ីម៉ី ត្រូវបានគេស្គាល់ច្រើនកាលពីប៉ុន្មានឆ្នាំមុនក្រោយពីនាងលេចមុខថតឈុតបែបសិចស៊ីរួមគ្នាជាមួយលោកអេនឌី និងចាប់ផ្តើមលេចមុខក្នុងការងារសិល្បៈមួយចំនួន ... Read More »

តារាសម្តែងថ្មី ពេជ្រ ម៉ូលីកា មានមុខមាត់ស្រដៀងគ្នានឹងអតីតតារាសម្តែង ដាញ់ ម៉ូនីកា

     ភ្នំពេញ៖ បង្កើតឲ្យមានការចាប់អារម្មណ៍ក្រោយពីសិល្បការិនីថ្មីម្នាក់មានឈ្មោះថា ពេជ្រ ម៉ូលីកា ដែលនាងត្រូវបានទស្សនិកជនជាច្រើនបានលើកឡើងថា រូបសម្រស់ សម្បុរ ពិសេសទម្រង់មុខមានភាពស្រដៀងគ្នាទៅនឹងតារាសម្តែងល្បីឈ្មោះអ្នកនាង ដាញ់ ម៉ូនីកានោះ។    គេចាំបានដែរថា តារាសម្តែង ... Read More »

វីតវីត ប្តូររសជាតិសម្តែងភ្លាមទទួលបានការគាំទ្រភ្លែតក្នុងបទ”បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា”(មានបទចម្រៀង)

ភ្នំពេញ៖ បាត់មុខពីការងារសិល្បៈមួយរយៈពេលស្រាប់តែពេលនេះតារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា វីតវីត លេខមុខជាថ្មីនៅក្នុងការសម្តែងបទចម្រៀងថ្មីរបស់ផលិតកម្មហង្សមាសគឺបទ”បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា” ដែលច្រៀងដោយកញ្ញា សុផា ឡែននោះ។ ចេញសម្តែងដោយប្តូររស់ជាតិមកជាកាចឆ្នាសឆ្នើមភ្លាមនាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជនតែម្តង។  ទើបនឹងបញ្ចេញភ្លាមបទចម្រៀងនេះហាក់ត្រូវចិត្តអ្នកស្តាប់ និងទស្សនាភ្លែត ដែលមិនត្រឹមតែអត្ថន័យនៃបទចម្រៀងដែលកំពុងតែចាក់ចំបេះដូងស្ត្រីមួយចំនួននោះទេ គឺការសម្តែងវិញបានដៅចំកន្លែង និងធ្វើឲ្យនារីៗជាច្រើនដែលធ្លាប់បានជួបរឿងរ៉ាវប្តីផិតក្បត់លាន់មាត់សរសើរនាងថាសម្តែងបានល្អ សាកសមទៅនឹងអត្ថន័យសាច់រឿងនេះ។  ... Read More »

បាត់មុខពីសិល្បៈជាច្រើនឆ្នាំ ឈឿន ឧត្តម លេចមុខជាថ្មីជាមួយបទចម្រៀងឆ្លុះបញ្ចាំងពីតថភាពសង្គម

ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នម និងនិយមច្រៀងបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅ លោក ឈឿន ឧត្តម បានបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរហូតមានទស្សនិកជនជាច្រើនយល់ថា លោកអាចនឹងរៀបការភរិយាទៅសំងំរស់នៅក្រៅប្រទេសផងដែរ ។ តាមការណ៍ពិតលោកបាននិងកំពុងរស់នៅប្រទេសកម្ពុជាទេ ហើយក៏មិនទាន់ទៅណាឆ្ងាយពីវិស័យសិល្បៈដែរ។កាលពីពេលថ្មីៗនេះលោកថែមទាំងបានបញ្ចេញបទចម្រៀងមនោសញ្ចេតនាថ្មីមួយបទមានចំណងជើងថា “កម្មផល” ថែមទៀត។ បទថ្មីនេះត្រូវបានប្រកាសចេញដំណាលគ្នានៃការប្រកាសចាក់បញ្ចាំងខ្សែភាពយន្តរឿង “កម្មផល ... Read More »

រឿង”នគរមាស”ចូលរួមសម្តែងដោយព្រះនាងតូច នរោត្តម ជេនណា ត្រូវបានចាក់បញ្ចាំងយប់មិញនេះ

ភ្នំពេញ៖ ខ្សែភាពយន្តភាគបុរាណរឿង “នគរមាស” បានចាក់បញ្ចាំងជាផ្លូវការហើយកាលពីយប់មិញនេះនៅលើកញ្ចក់ទូរទស្សន៍CTN។   ពិតជាធ្វើឲ្យអ្នកគាំទ្រព្រះនាងតូចនរោត្តម ជេនណា ភ្ញាក់ផ្អើលទៀតហើយក្រោយពីព្រះនាងតូចអង្គនេះ បានបង្ហាញព្រះភក្ត្រក្នុងខ្សែភាពយន្តភាគថ្មីមួយនេះ។    ពេលខ្សែភាពយន្តនេះបានចាក់បញ្ចាំងជាផ្លូវការភ្លាមគឺផ្ទុះការគ្រាំទ្រភ្លែតតែម្តងក្រោយពីសំងំផលិតយ៉ាងផ្ចិតផ្ចង់អស់រយៈពេលជិតមួយឆ្នាំ ដែលគេនៅចាំបានដែរថា ខ្សែភាពយន្តភាគបុរាណរឿងនគរមាស ត្រូវបានរៀបចំពិធីក្រុងពាលីចេញផលិតចាប់តាំងពីអំឡុងដើមខែសីហាឆ្នាំ២០២០។ ខ្សែភាពយន្តនេះដឹកនាំរឿងដោយលោក ... Read More »

កូនប្រុសស្រីភ្លោះទាំង៣របស់អតីតតារាសម្តែង ជុំ ស៊ីថា ទទួលបានសញ្ជាតិអាមេរិក និងត្រៀមចេញទៅរស់នៅទីនោះ

ភ្នំពេញ៖ នៅថ្ងៃនេះ អតីតតារាសម្តែង លោក ជុំ ស៊ីថា បានបញ្ជាក់ អំពីដំណឹងដែលកូនប្រុសស្រីដ៏គួរឲ្យខ្នាញ់ទាំង៣របស់លោកទទួលបានសញ្ជាតិអាមេរិកជាផ្លូវការហើយនោះ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកជាមួយនឹងការបញ្ជាក់បន្ថែមថាលោក និងកូនៗក៏ត្រៀមចេញទៅរស់នៅទីនោះផងដែរ។  ភរិយាតារាសម្តែង ជុំ ស៊ីថា សម្រាលបានកូនភ្លោះបីនាក់កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ... Read More »

តារាចម្រៀងរ៉េប វណ្ណដា ប្រកាសសម្រាកមួយរយៈដើម្បីទុកពេលព្យាបាលខ្លួនក្រោយពីជីដូនទទួលមរណភាព

ភ្នំពេញ៖ ជីដូនទើបនឹងទទួលមរណភាពថ្មីៗ ស្រាប់តែពេលនេះ តារាចម្រៀងរ៉េប ល្បីឈ្មោះ លោក វណ្ណដា បានប្រកាសអំពីការផ្អាកពីការងារសិល្បៈមួយរយៈដើម្បីទុកពេលព្យាបាលខ្លួនទៅវិញ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីថ្មីៗនេះលោកទើបតែនឹងបញ្ចេញបទច្មីមួយចំនួនរបស់ខ្លួនធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។    តារាចម្រៀង វណ្ណដា បានក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយក្រោយពីស្នាដៃបទចម្រៀងបែបរ៉េបរបស់លោកផ្ទុះចេញនូវការគាំទ្រយ៉ាងខ្លាំងជាបន្តបន្ទាប់វ៉ាអស់សិល្បកររួមជំនាន់ ។ ការបញ្ចេញបទចម្រៀងថ្មី” ... Read More »

ខាត់ សម្បត្តិកិត្យា ផ្ទុះការគាំទ្រក្រោយលេចមុខស្នាដៃថ្មីនិយាយពីស្នេហាបុរសស្រលាញ់បុរសម្តងទៀត

ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំ្រជាច្រើនភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីស្នាដៃសម្តែងក្នុងភាពយន្តថ្មីរបស់តារាប្រុសស្រស់សង្ហា លោក ខាត់ សម្បត្តិកិត្យា គឺរឿង “មេឃខៀវ”។ កាន់តែផ្ទុះការចាប់អារម្មណ៍ក្រោយពីភាពយន្តនេះទើបនឹងប្រកាសTrailer ខ្លី និងត្រៀមចាក់បញ្ចាំងនៅលើAppរបស់ផលិតកម្មសាស្ត្រានៅថ្ងៃស្អែកនេះហើយ។    ភាពយន្តនេះត្រូវបានគេកត់សម្គាល់ថាជារឿងដែលបង្ហាញពីរូបភាពស្នេហាបែបបុរសស្រលាញ់បុរស  និងសម្តែងដោយតារាប្រុសស្រស់សង្ហា លោក ខាត់ សម្បត្តិកិត្យា ... Read More »

ជា លាងឈែ ស្នើឲ្យទស្សនិកជនគាំទ្រផង រិះគន់ផងដើម្បីគុណភាពភាពយន្តខ្មែរក្រោយគណនីហ្វេសប៊ុកធំៗប្រកាសលែងគាំទ្រតារាថៃ

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះអ្នកលេងបណ្តាញសង្គមជាច្រើននៅកម្ពុជាបានថ្លែងប្រតិកម្ម ដោយការមិនពេញចិត្តក្រោយពីទទួលបានដំណឹងថាប្រទេសថៃបានសំងំសាងសង់ប្រាសាទមួយដែលចម្លងចេញពីប្រាសាទអង្គរវត្តរបស់កម្ពុជា ។ក៏ប៉ុន្តែករណីនេះត្រូវបានអ្នកគ្រប់គ្រងវត្តមួយនៅប្រទេសថៃចេញមុខបដិសេធ ខណៈដែលនៅកម្ពុជាមានអ្នកលេងបណ្តាញសង្គមក៏នៅតែបន្តបង្ហាញសារមិនសប្បាយចិត្តចំពោះរឿងនេះ រហូតមានក្រុមអ្នកនិយមផ្សព្វផ្សាយ និងគាំទ្រវិស័យសិល្បៈនៅប្រទេសថៃមួយចំនួនបានចេញមុខប្រតិកម្ម និងប្រកាសបញ្ចប់ការផ្សព្វផ្សាយពីសិល្បៈថៃបន្តនោះ។ រឿងរ៉ាវទាំងនេះក៏បានធ្វើឲ្យតារាសម្តែងប្រុស លោក ជា លាងឈែ បានចេញមុខបញ្ជាក់អំពីរឿងរ៉ាវខ្លះជុំវិញគុណភាពភាពយន្តខ្មែរនៅមានកម្រិត ដើម្បីភ្ជាប់ទៅនឹងករណីខាងលើ។ តារាប្រុសរូបនេះបញ្ជាក់ថា ... Read More »

សុខ រ៉ាស៊ី បន្តបញ្ចេញសារទៅកាន់អ្នកជំពាក់លុយលោកហើយសុខចិត្តលក់កិត្តិយស

    ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់ពីការបង្ហោះសារនៅឡើ់យ ពេលនេះលោក សុខ រ៉ាស៊ីបានបញ្ចេញសារថ្មីទៀតហើយ។ ក៏ប៉ុន្តែមកលើកនេះគឺកាន់តែបញ្ចេញសារដ៏ចាក់ដោតចំបេះដូងអ្នកគាំទ្រលោក បើទោះបីជាលោកមិនបានសំដៅចំទៅលើបុគ្គលណាម្នាក់ក៏ដោយ ។    ពិធីករទូរទស្សន៍ហង្សមាសរូបនេះបានបញ្ចេញសារថា «អ្នកជំពាក់លុយគេមាន រអៀសខ្លួនខ្លះទេ? មានខ្មាសផែនដីទេ? ដែលជំពាក់គេអត់សង? ... Read More »

ម៉ា ច័ន្ទបញ្ញា បញ្ចេញបទ«មីកំប៉ុង» ដើម្បីការចងចាំសម្រាប់អ្នកដាច់លុយក្នុងបរិបទកូវីដ-១៩(មានបទចម្រៀង)

 ភ្នំពេញ៖ តារាចម្រៀងស្រស់សង្ហា លោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញបទចម្រៀងថ្មីមួយមានចំណងជើងថា «មីកំប៉ុង» ដែលជារសជាតិថ្មីសម្រាប់អត្ថន័យខ្លឹមសារ ។ បទចម្រៀងនេះភ្ជាប់ទៅដោយរឿងរ៉ាវស្នេហាបែកបាក់ អមដោយចង្វាក់បទភ្លេងមនោសញ្ចេតនាស៊ីជម្រៅ ជាពិសេសទឹកដមសំនៀងថ្នមពីរោះរណ្តំចិត្ត ពិតជាបាននាំអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែតអណ្តូងទៅតាមអត្ថន័យនៃបទចម្រៀងនេះ។   បទចម្រៀងនេះអាចត្រូវចិត្តនិងជារឿងពិតមួយចំនួនរបស់ទស្សនិកជនក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ ... Read More »

កីឡាករប្រដាល់ លោក អេ ភូថង វិជ្ជមានកូវីដ-១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិក

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីគេទទួលបានដំណឹងថាអតីត កីឡាករប្រដាល់ល្បីឈ្មោះ លោក អេ ភូថង ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយលោក  អ៊ឹម ជីវ៉ា ដែលបានបង្ហោះនូវរូបភាព និងខ្លឹមសារបញ្ជាក់ថា កីឡាកររូបនេះមានវិជ្ជមានជំងឺកូវីដ-១៩ ដែលក្នុងរូបថតលោកហាក់មានស្ថានភាពធ្ងន់ធ្ងរព្រោះតែត្រូវការជំនួយពីបំពង់អ៊ុកស៊ីសែននោះ។    លោក ... Read More »

ឈិន ចាន់ធារី ផ្ទុះរឿងឡើងងារជាជំទាវក្រោយបែកបាក់ សុវណ្ណ មករា ជាង៤ ឆ្នាំ

ភ្នំពេញ៖ ពិជាធ្វើឲ្យគេភ្ញាក់ផ្អើលមិនតិចទេបន្ទាប់ពីអតីតសិល្បករ អ្នកនាង ឈិន ចាន់ធារី ត្រូវបានគេហៅជំទាវពេញៗមាត់ បន្ទាប់ពីនាង និងគូស្នេហ៍ដែលគេស្គាល់ថាជាបុរសពោះម៉ាយទ្រព្យស្តុកបានប្រកាសបើកដំណើរការគម្រោងលក់ដូរអចលនទ្រព្យទ្រង់ទ្រាយធំមួយ។  អតីតតារាសម្តែង សុវណ្ណ មករា និងតារាចម្រៀង ឈិន សុធារីបានសម្រេចចិត្តចូលរោងការកាលពីថ្ងៃទី២២ ខែតុលា ... Read More »

មកដល់កម្ពុជាហើយ កញ្ញារ៉េត សារីតា បន្តធ្វើចត្តាឡីស័កសិនមុនពេលបង្ហាញមុខជាសាធារណៈ

ភ្នំពេញ៖ កញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជា នឹងត្រូវចំណាយពេល២សប្តាហ៍ដើម្បីធ្វើចត្តាឡីស័កក្រោយពីវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។ នាងក៏នឹងបង្ហាញមុខជាសាធារណៈក្នុងពេលដ៏ខ្លីខាងមុខនេះក្នុងកម្មវិធីសិល្បៈមួយចំនួន។  កញ្ញាឯករូបនេះបានចំណាយពេល ជិត៣ខែ ដើម្បីបំពេញបេសកកម្មដើម្បីមុខមាត់ជាតិ និងលើការងារផ្ទាល់ខ្លួនមួយចំនួននៅលើឆាកអន្តរជាតិគឺកម្មវិធីប្រកួតសម្រស់ធំបំផុតរបស់ពិភពលោកលើកទី៦៩នេះ។ ពេលនេះ នាងបានវិលមកដល់កម្ពុជាវិញហើយ។ ដំណើរមាតុភូមិនិវត្តន៍របស់នាងគឺបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដានេះ ... Read More »

អបអសាទរដៃគូសម្តែង រចនា រ៉ាវឌី និងលោក ព្រីន ជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

ភ្នំពេញ៖ សូមចូលរួមអបអរសាទរសម្រាប់ដៃគូសម្តែងដ៏សាកសមគឺ កញ្ញា រចនា រ៉ាវឌី និងលោក ព្រីន ក្រោយពីទទួលបានដំណឹងថា ពួកគេបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ ដំណឹងរីករាយនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេរីករាយជាខ្លាំងក្រោយពីប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើលព្រោះតែដំណឹងថា អ្នកទាំងពីរត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។  គេចាំបានដែរថាកាលពីយប់រំលងអធ្រាត្រចូល ថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២១នេះតារាសម្តែងព្រីន បានប្រកាសអំពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

បាត់មុខជាង១០ឆ្នាំ ពេលតាតាបង្ហាញមុខវិញធ្វើឲ្យអ្នកគាំទ្របារម្ភពីនាងទៅវិញ

      ភ្នំពេញ៖ ម្ចាស់បទ”ដើរវ៉ៃ” គឺអ្នកនាងរ៉េត ធីតា ហៅ តាតា បានបាត់មុខពីវិស័យសិល្បៈយ៉ាងអាថ៌កំបាំងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ពេលលេចមុខជាថ្មីលើបណ្តាញសង្គមហ្វេសប៊ុក និង Instagramកាលពីពេលថ្មីៗនេះបែរជាធ្វើឲ្យអ្នកគាំទ្រនាងនឹកឆ្ងល់ចម្លែកក្នុងចិត្តនិងបារម្ភទៅវិញ។ បារម្ភព្រោះតែនាងបានបញ្ចេញរូបថតប្លែកៗមួយចំនួនខុសពីអ្នកលេងបណ្តាញសង្គមដទៃ។  រូបថត និងវីដេអូបែបចម្លែកខុសពីសិល្បករ ... Read More »

ទប់ទឹកភ្នែកមិនជាប់ទេក្រោយ អ្នកនាង យុគ ចិន្តា យំសោករៀបរាប់អំពីម្តាយដែលបាត់បង់ជីវិតដោយមិនបានត្រៀមចិត្ត

ភ្នំពេញ៖ ម្តាយបង្កើតរបស់ពិធីការិនី អ្នកនាង យុគ ចិន្តា បានទទួលមរភាពកាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ ដោយមានការភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំងក្នុ្ងងចង្កោមអ្នកសិល្បៈ។ ម្តាយរបស់ពិធីការិនីរូបនេះគឺ លោកស្រី ខឹម ផល្លី វ័យ៦៩ ឆ្នាំ ដែលជា ... Read More »

ស្នាដៃសម្តែងដំបូងរបស់កញ្ញាឯកចក្រវាឡកម្ពុជា ២០១៩កញ្ញា សំណាង អេលីណា គឺរឿង “ស្នាមស្នេហ៍សមុទ្ររាម” ត្រៀមចាក់បញ្ចាំងហើយ

ភ្នំពេញ៖  អ្នកគាំទ្រវិស័យកញ្ញាឯកជាច្រើនបានទន្ទឹងរងចាំស្នាដៃសម្តែងភាពយន្តភាគជាលើកដំបូងរបស់ កញ្ញា សំណាង អេលីណា កញ្ញាឯកចក្រវាឡកម្ពុជា ២០១៩។ ក្នុងភាពយន្តដំបូងនាងសម្តែងរួមគ្នាជាមួយតារាប្រុសលោក ខាត់ វ៉ៃហាំង ក្នុងភាពយន្តដែលដឹកនាំសម្តែងដោយលោកស្រី ពាន់ ភួងបុប្ផា គឺរឿង “ស្នាមស្នេហ៍សមុទ្ររាម”។    ... Read More »

នៅសុខៗហេតុអ្វីនាង ខ្ញុងប្រកាសគម្រោងបញ្ចប់ការងារសិល្បៈ?

ភ្នំពេញ៖ ចាយពេលលើការងារសិល្បៈជាង១០ឆ្នាំកន្លងមកនេះ តារាកំប្លែងរួមក្រុមនាយពែកមី គឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង អាចឈានដល់ ចំណុចលេចធ្លោរមួយ និងអាចឲ្យនាងប្រែប្រួលទាំងជីវភាពផងដែរ។ ប៉ុន្តែថ្មីៗនេះនាងបែជាប្រកាសអំពីគម្រោងនៃការចាកចេញពីវិស័យសិល្បៈនេះទៅវិញរហូតនាងនិយាយបណ្តើរស្រក់ទឹកភ្នែកបណ្តើរថែមទៀតផង។ គេចាំបានថា អ្នកនាង ស្រេង សុកាន់ដា ... Read More »

យុគ ចិន្តា ជួបទុក្ខធំក្រោយម្តាយបង្កើតទទួលមរណភាព

 ភ្នំពេញ៖ មានការភ្ញាក់ផើ្អលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីអតីតពិធីករ អ្នកនាង ឌួង ហ្សូរីដា បានប្រកាសអំពីដំណឹងនៃការទទួលមរភាពរបស់ម្តាយបង្កើតអ្នកនាងយុគ ចិន្តា ។ ដែលការប្រកាសនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។    អ្នកនាង ឌួង ហ្សូរីដាបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមចូលរួមសោកស្តាយនិងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី ... Read More »

លុបគម្រោងចេញទៅរស់នៅជុំគ្នា ពេជ្រ សូលីកា និងស្វាមីបើកមុខជំនួញថ្មីនៅកម្ពុជាវិញ

ភ្នំពេញ៖ កន្លងមក តារាចម្រៀង ពេជ្រ សូលីកា ដែលគ្រោងចេញទៅរស់នៅជុំគ្នាជាមួយស្វាមី នៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ប៉ុន្តែគម្រោងនេះត្រូវបានខកខានគ្រាដែលនាងសម្រេចចិត្តទទួលយកកំណើតកូនដែលជាតំណក់ឈាមរួមគ្នាលើកដំបូង និងក្រោយពីជួបរឿងធំក្នុងគ្រួសារនាងក៏បានសម្រេចចិត្តពន្យារពេលបន្ត ហើយពេលនេះនាងនិងស្វាមីប្រកាសបើកមុខជំនួញថ្មីបន្ថែមទៀតរហូតធ្វើឲ្យអ្នកគាំទ្ររីករាយនឹងដំណឹងនេះ និងធ្វើឲ្យក្រុមគ្រួសារតូចមួយនេះនឹងបន្តការស្នាក់នៅ និងបើកមុខជំនួញក្នុងស្រុកតែម្តង។    តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានប្រកាសអំពីចំណងស្នេហ៍ជាមួយលោក គីម ហាន ... Read More »

អតីតតារាចម្រៀង តាតា បាត់មុខជាង១០ឆ្នាំស្រាប់តែលេចមុខក្នុងរូបថតបែបប្លែកៗ

ភ្នំពេញ៖ បង្កើតឲ្យទស្សនិកជនជាច្រើន នឹកឆ្ងល់ជាខ្លាំងជាមួយវត្តមានអតីតតារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ”ដើរវ៉ៃ” គឺអ្នកនាងរ៉េត ធីតា ហៅ តាតា ដែលបាត់មុខពីវិស័យសិល្បៈទាំងអាថ៌កំបាំងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្វីដែលកាន់តែធ្វើឲ្យគេហាក់មិនស្រឡះក្នុងចិត្តគឺក្រោយពីនាងបានបង្ហាញរូបថត និងវីដេអូបែបចម្លែកខុសពីសិល្បករ ឬអ្នកលេងបណ្តាញសង្គមមួយចំនួន។   ខុសប្លែកពីសិល្បករដទៃ និងអ្នកលេងបណ្តាញសង្គមភាគច្រើនដែលនិយមតុបតែងខ្លួនបែបស្អាតប្លែកអមដោយស្ទីលកាច់រាងដើម្បីបានរូបថតបង្ហាញមិត្តភក្កិ ... Read More »

ស៊ីន យូប៊ីន តារាស្រីពីកម្ពុជាត្រូវបានជ្រើសចូលក្នុងចង្កោមជាតារាស្រីលេចធ្លោក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ ពេលនេះChanel Youtube មួយបានជ្រើសរើសស៊ីន យូប៊ីន គឺជាតារាសម្តែងស្រីឆ្នើមរបស់កម្ពុជា និងជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីមកពីបណ្តាប្រទេសក្នុងប្រតំបន់អាស៊ាន។  ប្រសិនបើគេនិយាយពីស្នាដៃសម្តែងវិញ ប្រាកដណាស់ ស៊ីន យូប៊ីន ពិតជាលេចធ្លោខ្លាំងដែលនាងធ្លាប់បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រជានិច្ច។ តារាស្រីនិយមជួយការងារសង្គមរូបនេះធ្លាប់បានទាំងចូលរួមសម្តែងឲ្យផលិតកម្មជាច្រើនក្នុងស្រុក ហើយសូម្បីតែផលិតកម្មរបស់ប្រទេសជិតខាងកម្ពុជាក៏ចាប់អារម្មណ៍នាងហើយនាងធ្លាប់បានសម្តែងខ្សែភាពយន្តមួយរបស់ផលិតកម្មដ៏ល្បីល្បាញរបស់ថៃផងដែរ។ ឆាណែលយូធូបដែលមានឈ្មោះថា ... Read More »

តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន”អ្នកនាង ឆុំ វត្តី សម្រាលបានកូនស្រីព្រឹកមិញនេះ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១នេះ តារាសម្តែងស្រី អ្នកនាង ឆុំ វត្តី ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងហ្លួងព្រះស្តេចកនសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់ដោយសុវត្ថិភាពហើយ។ ការសម្រាលនេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញបន្ទាប់ពីនាងនិងស្វាមីរងចាំអស់រយៈពេល៩ខែកន្លងមកហើយដើម្បីបានមើលមុខកូនស្រីដែលជាតំណក់ឈាមនាងនិងស្វាមីនោះ។ គេចាំបានដែរថា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩ តារាសម្តែងស្រី ឆុំ វត្តីបានរារែកចិត្តខ្លាំងក្នុងការរៀបចំពិធីមង្គលការបែបទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណានាងនិងគូស្នេហ៍សម្រេចចិត្តចូលរោងការតាមវេលាកំណត់ថាល្អ ... Read More »