ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

តារាបង្ហាញម៉ូតនិងជាអ្នកបម្រើលើយន្តហោះ Kelvan Fox នឹងតំណាងឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិ Man Of The Globe

ភ្នំពេញ ៖ តារាបង្ហាញម៉ូត និងជាអ្នកបម្រើការងារក្នុងវិស័យអាកាសចរម្នាក់ឈ្មោះ Kelvan Fox ត្រូវបានប្រកាសថានឹងក្លាយខ្លួនជាបេក្ខភាពតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Man Of The Globe ដែលនឹងត្រូវធ្វើឡើងនៅប្រទេសថៃ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពេលដែលកម្មវិធីប្រកួតសម្រស់ជាច្រើនកំពុងតែសំរុកបញ្ចេញបេក្ខភាព និងបញ្ចប់ការប្រកួតក្នុងកម្មវិធីរបស់ខ្លួននោះ។    ... Read More »

នៅ ណាវីន ទួញយំសស្រាក់ក្រោយពីប្តីចុះចោលទាំងមិនដឹងរឿងអ្វី

ភ្នំពេញ៖ ធ្វើឲ្យគេភ្ញាក់ផ្អើលសាជាថ្មីទៀតហើយក្រោយពីតារាសម្តែងតួកាចឆ្នាសឆ្នើមអ្នកនាង នៅ ណាវីន បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមTik Tok ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីនាងបានបញ្ចេញវីដេអូទួញយំសស្រាក់រៀបរាប់រឿងប្តីចុះចោលទាំងនាងមិនបានសាងកំហុសអ្វីសោះនោះ។ ការថ្លែងសារដ៏គួរឲ្យអាណិតនេះបានធ្វើឡើង ក្រោយពីតារាស្រីរូបនេះទើបនឹងធ្វើការវះកាត់ក្រលៀនព្រោះតែនាងមានជំងឺរ៉ាំរ៉ៃនោះ ហើយដែលទើបនឹងជាសះស្បើយបានមួយរយៈប៉ុណ្ណោះ។  តារាសម្តែងរូបនេះបានទម្លាយថា ស្វាមីបានលួចចុះចេញពីផ្ទះ និងសុំនាងបញ្ចប់ចំណងស្នេហ៍ត្រឹមហ្នឹង ហើយរូបនាង មិនសុខនៅក្នុងចិត្ត ... Read More »

ភ្ញាក់ផ្អើលក្រោយពីអ្នកនាងសារីណា ប្រកាសលែងលះតារាសម្តែងលោក ស៊ុក សុភា

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ ក្រោយពីអ្នកនាង សារីណា  បានប្រកាសអំពីការលែងលះគ្នាជាមួយស្វាមី ដែលគេស្គាល់ថាជាតារាសម្តែង លោក ស៊ុក សុភា ។ ចំណងស្នេហ៍រវាងអ្នកសិល្បៈដូចគ្នាដែលសព្វថ្ងៃកំពុងរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីមានអាយុកាលជិត១ទសវត្សរ៍នេះ បានដើរដល់ផ្លូវទាល់ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន៥នាក់។ ដំណឹងនេះបានធ្វើឲ្យទស្សនិកជនមិនចង់ជឿនោះទេ ព្រោះតែកន្លងទៅអ្នកទាំងពីរបានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងខ្លាំងស្មើដៃគ្នានោះ។    មានការបញ្ចេញយោបល់ជាហូរហែលើសំណេររបស់អ្នកនាងសារីណាដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់អ្នកនាងថា ... Read More »

បេក្ខភាពលេចធ្លោ៥រូបរបស់ Miss Grand Cambodia 2021 គឺពោរពេញដោយសមត្ថភាពនិងរូបសម្រស់

     ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាភ្ញាក់ផ្អើលមិនតិចនោះទេ ក្រោយពីកម្មវិធីប្រកួតសម្រស់Miss Grand Cambodia 2021បានបង្ហាញសមាសភាពបេក្ខភាពមួយចំនួន។ ក្នុងនោះគេឃើញមានបេក្ខភាពជាច្រើនពោរពេញទៅដោយសមត្ថភាព និងរូបសម្រស់នឹងបង្ហាញមុខនៅលើវេទិកានេះ។ សូម្បីតែអតីតជ័យលាភីក្នុងកម្មវិធីប្រកួតសម្រស់កន្លងមកមួយចំនួនក៏អាចនឹងមានឱកាសខ្ពស់ក្នុងការបង្ហាញមុខនៅលើឆាកមួយនេះផងដែរ។ កម្មវិធីប្រកួត Miss Grand Cambodia ... Read More »

ឃ្មឹបរត់ទៅធ្វើជាសន្តិសុខយាមផ្សារ ហើយត្រូវគេបញ្ឈប់ពីការងារដោយមិនបើកប្រាក់ខែឱ្យទៀត

ភ្នំពេញ៖ ពិតជាធ្វើឲ្យគេហួសចិត្តមិនតិចនោះទេ ក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងស្រី រ៉េន សុធារី ហៅនាងឃ្មឹប បានងាកចេញពីការងារកំប្លែងដែលគ្មានទីផ្សារទៅធ្វើជាសន្តិសុខយាមផ្សារ ជាមួយនិឹងស្វាមីវ័យក្មេង ហើយអ្វីដែលកាន់តែពិបាកនោះគឺពេលនេះនាងត្រូវបានគេបណ្តេញចេញពីកន្លែងធ្វើការទាំងមិនបើកប្រាក់ខែឲ្យទៀត។ នេះបើយោងតាមនាងឃ្មឹប និងបុរសម្នាក់ដែលគេស្គាល់ថាជាប្តីរបស់នាង និងជាសន្តិសុខធ្វើការងារក្នុងក្រុមហ៊ុនជាមួយគ្នានោះបានប្រាប់អ្នកសារព័ត៌មាន។ នាងថា រូបនាងនិងសន្តិសុខខ្លះទៀតត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយលើកហេតុផលថា ... Read More »

កូនស្រីកែវ កល្យាណ គឺកញ្ញា កែវ ឡាវីញទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងខ្សែភាពយន្តភាគរឿង «សង្សារខ្ញុំ»

ភ្នំពេញ៖ កូនស្រីបង្កើតរបស់អតីតតារាសម្តែងល្បីឈ្មោះលោកស្រី កែវ កល្យាណ គឺកញ្ញា កែវ ឡាវីញ កំពុងតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឈុតឆាកសម្តែងក្នុងខ្សែភាពយន្តភាគថ្មីមួយរបស់ផលិតកម្មសាស្ត្រាហ្វីម គឺរឿង ”សង្សារខ្ញុំ” រដូវកាល២។ក្នុងខ្សែភាពយន្តនេះនាងសម្តែងជាតួឯកស្រីរួមគ្នាជាមួយកញ្ញា យ៉ា សុផាន់ម៉ៃ ដែលជាភាពយន្តឆ្លុះបញ្ចាំងពីតថភាពមួយជ្រុងនៃចំណងស្នេហាភេទដូចគ្នារវាងស្រីនឹងស្រី។ ស្ថិតក្នុងវ័យ២១ឆ្នាំ ... Read More »

បាត់មុខកន្លះឆ្នាំ តារាចម្រៀងកូនកាត់ខ្មែរ កូរ៉េ គីម មីនយុន ត្រៀមបញ្ចេញស្នាដៃថ្មី

ភ្នំពេញ៖ ក្រោយពីស្ងាត់បាត់មុខពីសិល្បៈមួយរយៈពេលមក ស្រាប់តែពេលនេះតារាចម្រៀងកូនកាត់កូរ៉េ លោក គីម មីនយុន ត្រូវបាន Chanel Film Media ប្រកាសពីគម្រោងវិលវិញជាមួយនឹងស្នាដៃថ្មីដ៏គួរឲ្យភ្ញាក់ផ្អើល។ ការប្រកាសនេះបានធ្វើឡើងក្រោយពីលោកគីម មីនយុន ខកខានក្នុងការបង្ហាញវត្តមានជាមួយនឹងស្នាដៃបទចម្រៀងថ្មីប្រមាណកន្លះឆ្នាំមកហើយ។    ទស្សនិកជនខ្លះអាចនៅចាំបានថា ៦ខែមុននេះកំលោះសង្ហារូបនេះធ្លាប់បានបញ្ចេញបទចម្រៀងពីរោះរណ្តំចិត្តមួយបទដែលជាបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅពិីរោះរណ្តំចិត្តមានចំណងជើងថា ... Read More »

ទើបនឹងភ្ជាប់ពាក្យរួច វីរៈ និច្ច បញ្ចេញរូបថតPre- Wedding ហើយ

  ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរមិនដាច់ពីមាត់អំពីដំណឹងភ្ជាប់ពាក្យរវាងតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច្ច និងកំលោះសង្ហាម្នាក់ដែលមិនទាន់នឹងស្ងាត់ផង  ស្រាប់តែពេលនេះនាងបានបង្ហាញរូបភាពកាន់តែច្បាស់ពីថ្ងៃរៀបមង្គលការដែលកាន់តែខិតជិតមកដល់ និងធ្វើឲ្យទស្សនិកជនលួចច្រណែននឹងជីវិតគូរបស់តារាចម្រៀងស្រីរូបនេះ ក្រោយពីបានឃើញរូបថតPre- Wedding ដ៏ស្រស់ស្អាតនេះមក។   វីរៈ និច្ច ... Read More »

វិលវិញលើកនេះ Miss Cambodia នឹងរើសម្ចាស់ជ័យលាភីត្រៀមចេញប្រកួតកញ្ញាឯកអន្តរជាតិ៣ផ្សេងគ្នា

  ភ្នំពេញ៖យោងតាមការប្រកាសរបស់គណនីហ្វេសប៊ុកផ្លូវការរបស់ Miss Cambodia  បានបញ្ជាក់ថាអ្នកដាក់ពាក្យប្រកួតនឹងក្លាយជាបេក្ខនារីផ្លូវការម្នាក់ដែលត្រូវគ្រងមកុដ និងតំណាងឲ្យប្រទសកម្ពុជាទៅក្នុងការប្រកួតអន្តរជាតិ  និងជាឱកាសបង្ហាញពីវប្បធម៌ ធម្មជាតិ និងភាពចំរុំសម្បូរបែបរបស់ខ្មែរ។ ការជ្រើសរើសនឹងត្រូវរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។  កម្មវិធីនេះត្រូវបានគេដឹងដែរថាទទួលបានសិទ្ធិក្នុងការរៀបចំប្រកួតដោយក្រុមហ៊ុនArise Agency ... Read More »

ក្រសួងកិច្ចការនារី ប្រកាសរើស រ៉េត សារីតា ទទួលតំណែង ជាទូតសុឆន្ទៈ

ភ្នំពេញ៖ នៅបណ្តាញសង្គមហ្វេសប៊ុកបានចែករំលែកនៅសេចក្តីប្រកាសមួយសន្លឹក ដោយនៅក្នុងលិខិតនោះ ខ្លឹមសារត្រូវបានសរសេរថា ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង ក្រសួងកិច្ចការនារី នឹងកញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ នឹងបង្កើនភាពអង់អាចដល់ស្រ្តីនឹងក្មេងស្រី ប្រកដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា ... Read More »

យ៉ែម សំអូន ទើបចាយលុយខ្ទង់ម៉ឺនដុល្លារទិញផ្ទះលម្ហែឲ្យកូនប្រុស ហើយក៏ទិញផ្ទះវីឡាថ្មីជូនកូនស្រីនៅអូស្ត្រាលីផងដែរ

ភ្នំពេញ៖ កន្លងទៅ តារាសម្តែងនិងចម្រៀង លោក យ៉ែម សំអូន ធ្លាប់បានបង្ហើបអំពីការត្រៀមកាដូពិសេសមួយសម្រាប់កូនស្រីបណ្តូលចិត្តដែលកំពុងរស់នៅជាមួយម្តាយឯប្រទេសអូស្ត្រាលី។ ការបង្ហើបនេះធ្វើឡើងកាលពីប៉ុន្មានខែមុននេះក្នុងថ្ងៃខួបកំណើតគម្រប់២០ឆ្នាំរបស់កូនស្រី។ ពេលនេះលោកបានបញ្ចេញហើយ គឺជាផ្ទះវីឡាមួយនៅតំបន់ផ្លូវជាតិលេខ៦A ។ មុននេះ លោក យ៉ែម សំអូនទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងដំណឹងទិញផ្ទះលម្ហែមួយនៅឯខេត្តកំពតឲ្យកូនប្រុស ... Read More »

បទ”ចាញ់ត្រង់ស្រលាញ់” របស់មាស សុខសោភាបានការកោតសរសើរថា ល្អទាំងគុណភាព និងអត្ថន័យ(មានបទចម្រៀង)

     ភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់ក្នុងការបញ្ចេញស្នាដៃផលិតជាMV មួយរយៈធំព្រោះតែជំងឺកូវីដ-១៩នោះមក ពេលនេះតារាចម្រៀង មាស សុខសោភាបានបញ្ចេញបទថ្មីអមដោយការសម្តែង និងសាច់រឿងដ៏ជក់ចិត្ត។ បទថ្មី”ចាញ់ត្រង់ស្រលាញ់” ដែលបានបញ្ចេញជាផ្លូវហើយនោះពិតជាពិីរោះប្លែកមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ មិនត្រឹមតែជាបទពិីរោះរណ្តំចិត្តនោះទេ តែបទចម្រៀងនេះក៏បានប្រមូលផ្តុំដោយសិល្បករលំដាប់ជួរមុខជាច្រើនចូលរួមសម្តែងអមដោយសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍ផងដែរ។    តារាសម្តែងក្នុងបទចម្រៀង”ចាញ់ត្រង់ស្រលាញ់” ... Read More »

រឿន ណាត បញ្ចេញសារខ្លី ក្រោយរូបភាពសិចស៊ីប៉ុន្មានសន្លឹកចុងក្រោយរងការរិះគន់ពីមនុស្សមួយក្រុម

ភ្នំពេញ៖ រូបថតសិចស៊ីប៉ុន្មានសន្លឹកចុងក្រោយរបស់តារាសម្តែង និងជាអតីតកញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ កញ្ញា រឿន ណាត បានក្លាយទៅជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមរបស់មនុស្សមួយក្រុមតូច។ ខណៈដែលក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកក៏បានចេញប្រតិកម្មតបជំនួស កញ្ញាឯករូបនេះជាហូរហែផងដែរ។    ការបញ្ចេញរូបថតសិចស៊ីឈុតពណ៌សកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើឲ្យមានការរិះគន់ខ្លះៗពីអ្នកលេងបណ្តាញសង្គម។ រិះគន់ព្រោះតែអ្នកខ្លះបានយល់ថា ជាសកម្មភាពមិនសមទំនងដែលនាងស្លៀកពាក់សិចស៊ីហើយឈរនៅលើដងផ្លូវ។ នៅមានមតិរិះគន់មួយចំនួនទៀតត្រូវបានអ្នកលេងបណ្តាញសង្គមខ្លះបានវាយប្រហារខ្លាំងៗទៅកាន់កញ្ញាឯករូបនេះផងដែរ។ ... Read More »

ព្រីម លីហ្សា ស្នើឲ្យជួយគាំទ្រវិស័យបង្ហាញម៉ូដគឺមិនមែនសំដៅលើភាពសិចស៊ីទេ

     ភ្នំពេញ៖ តារាបង្ហាញម៉ូដ និងជាតារាសម្តែង កញ្ញា ព្រីម លីហ្សា នៅតែធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រនាងជាច្រើនបានស្គាល់នាងតាមរយៈការនិយមបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួន ប្លែកៗ ។ ក្នុងជំនួបថ្មីៗនេះ តារាស្រីរូបនេះបានស្នើទៅកាន់ទស្សនិកជនឲ្យជួយគាំទ្រវិស័យបង្ហាញម៉ូដ និងរចនាម៉ូដព្រោះតែវាបានជួយលើមុខមាត់វិស័យម៉ូដនៅកម្ពុជានិងមិនមែនសំដៅទៅលើរូបភាពសិចស៊ីនោះឡើយ។ តារាស្រីរូបនេះបានបញ្ជាក់ថា ... Read More »

តាមពិតបេក្ខភាពកញ្ញាឯកចក្រវាឡ កញ្ញា Magaret ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងគឺជាកូនស្រីតារាសម្តែង ណិប កេសី

    ភ្នំពេញ៖ ទាំងសមត្ថភាពនិយាយភាសាអង់គ្លេស ទាំងរូបសម្រស់របស់កញ្ញា Magaret បេក្ខភាពកញ្ញាឯកចក្រវាឡ២០២១ បានធ្វើឲ្យគេចាប់អារម្មណ៍មិនតិចនោះទេ។ នាងនឹងបង្ហាញមុខក្នុងកម្មវិធីនាពេលដ៏ខ្លីខាងមុខប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ គឺនាងជាកូនស្រីបង្កើតរបស់តារាសម្តែងជើងចាស់លោកស្រី ណិប កេសី។    គេនៅចាំបានថា លោកស្រីណិប កេសី ... Read More »

ប្លែកថ្មីពី មាស សុខសោភា ដំណើរសាច់រឿងបទចម្រៀង ចេញពីកែវភ្នែកសត្វឆ្មា

ភ្នំពេញ៖ អ្នកគាំទ្រតារាចម្រៀងមាស សុខសោភា កំពុងទន្ទឹងរងចាំស្នាដៃថ្មីរបស់នាងនៅរាត្រីនេះក្រោយពីការបង្ហើបឈុតខ្លីមួយចំនួនធ្វើឲ្យពួកគេពេញចិត្តខ្លាំង។ នាងបង្ហើបថាសាច់រឿងរបស់បទចម្រៀងថ្មីរបស់នាងកើតចេញពីកែវភ្នែករបស់សត្វឆ្កា ថាតើមានអ្វីប្លែកនោះ។ កន្លងទៅដូចតាមការសន្យា និងមិនធ្វើឲ្យអ្នកគាំទ្រខ្លួនខកចិត្តឡើយគឺ តារាចម្រៀងប្រចាំផលិតកម្មរាម កញ្ញា មាស សុខសោភា បានបង្ហើបពីស្នាដៃថ្មីរបស់ខ្លួនហើយនៅនៅថ្ងៃនេះ។ ស្នាដៃថ្មី គឺបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅអមទៅដោយសាច់រឿងនិយាយអំពីសត្វឆ្មា។ ... Read More »

អបអរសាទរ! ភាពយន្តបែបកម្សត់របស់ខ្មែររឿង «ដើម្បីកូន» នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ «Cambodia Town Film Festival» នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ រឿង «ដើម្បីកូន» គឺបានឆ្លុះបញ្ចាំងពីជីវិតរស់នៅក្នុងសង្គមជាក់ស្ដែង និងបានបង្ហាញពីការតស៊ូគ្រប់បែបយ៉ាងរបស់ឪពុក មានចំពោះកូនក្នុងគ្រួសារក្រីក្រ។ភាពយន្តបែបកម្សត់នេះត្រូវបានផលិតដោយលោកហ៊ុយ យ៉ាឡេង និង ត្រូវបានជ្រើសរើសយកទៅដាក់បញ្ចាំង ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត សហរដ្ឋអាមេរិក «Cambodia Town Film Festival» ... Read More »

ទុក្ខជាន់ទុក្ខ អេដវីន ជាប់ពន្ធនាគារ អតីតសង្សារបែកផ្លូវគ្នា ម្តាយទទួលមរណភាពទៀត

ភ្នំពេញ៖ ពិតជាមិនអាចទប់អារម្មណ៍មិនអាណិតចំពោះតារាសម្តែង អេដ វីន បាននោះទេក្រោយពីគេទទួលបានដំណឹងថា ម្តាយរបស់លោកបានទទួលមរណភាពកាលពីព្រឹកមិញនេះ។ ដំណឹងដ៏ក្រៀមក្រំសម្រាប់តារាចម្រៀងរូបនេះបានកើតមានឡើងក្រោយពីអតីតសង្សារទើបនឹងប្រកាសបែកផ្លូវគ្នាដើរ ខណៈដែលខ្លួនកំពុងតែជាប់ក្នុងពន្ធនាគារមិនអាចមកជួបអ្នកមានគុណបានសូម្បីតែដង្ហើមចុងក្រោយនោះ។ កន្លងទៅធ្លាប់មានការទម្លាយថាម្តាយរបស់លោកមានជំងឺប្រចាំកាយគឺជំងឺមហារីក ហើយដែលដំណឹងនៃការទទួលមរណភាពរបស់ម្តាយតារាសម្តែងប្រុសរូបនេះគឺត្រូវបានគេទម្លាយក្រោយពីគនីយហ្វេសប៊ុកមួយដែលត្រូវជាសាច់ញាតិរបស់លោក អេដវីដ បានប្រកាសអំពីដំណឹងដ៏ក្រៀមក្រំមួយនេះ។ គណនីឈ្មោះ Dimma Dolls ... Read More »

យ៉ាកូចេញបទចម្រៀងពីប្រទេសកូរ៉េ ក្រោយប្រកាសបង្ហាញមុខផ្លូវការលើ Chanel Film Media

ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេក្រោយពីតារាចម្រៀងស្រស់សង្ហាលោក យ៉ាកូ ត្រូវបានប្រកាសក្លាយជាតារាចម្រៀងផ្លូវការរបស់ Chanel Film Media។ ក្រោយពីប្រកាសភ្លាម តារាចម្រៀងរូបនេះបានបញ្ចេញបទចម្រៀងថ្មីយ៉ាងពិីរោះរណ្តំចិត្តភ្លែត។ បទចម្រៀងរបស់លោកនៅលើឆាណែលមួយនេះគឺជាបទចម្រៀងមរតកដើមដែលមានចំណងជើងថា «មិនអស់អាល័យ» ដែលជាសំនៀងដើមរបស់លោក សិុន ស៊ីសាមុត។ ពេលនេះលោកបានបញ្ចេញស្នាដៃផលិតMV ... Read More »

ផលិតកម្មសាស្ត្រា ប្រកាសថា អាង សុជាតា នឹងក្លាយជាតួឯកក្នុងរឿង”មនុស្សហ្សេរ៉ូ” រដូវកាលទី៣

ភ្នំពេញ៖ គេនៅចាំបានថា ខ្សែភាពយន្តជីវិតរឿង «មនុស្សហ្សេរ៉ូ» គឺជាខ្សែភាពយន្តភាគជីវិតដ៏ល្បីល្បាញធ្លាប់បានផលិតឡើងចំនួន២វគ្គរួចមកហើយ រហូតផ្ទុះចេញនូវការគាំទ្រខ្លាំងពីក្រុមអ្នកនិយមតាមដានខ្សែភាពយន្តភាគលើបណ្តាញសង្គម និងលើកញ្ចក់ទូរទស្សន៍នោះ។ អ្វីដែលធ្វើឲ្យទស្សនិកមានការចាប់អារម្មណ៍បំផុតនោះ គឺក្រោយពីគណនីយហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មនេះបានបញ្ចេញរូបថតPosterថ្មី ដែលបង្ហាញពីវត្តមានតារាសម្តែងស្រីវ័យក្មេង អាង សុជាតា ហៅឈូឈូ ចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ។ បន្ទាប់ពីមានការទម្លាយដំណឹង ... Read More »

អុីវ៉ាត្រូវរងការជេរប្រមាថពីស្រ្តីម្នាក់តាមទូរស័ព្ទនិងបណ្តាញសង្គម

ភ្នំពេញ៖ មានការភ្ញាក់ផើ្អលខ្លាំងសម្រាប់អ្នកគាំទ្រតារាចម្រៀង អុីវ៉ា គឺក្រោយពីនាងបានបង្ហោះ វីដេអូ រូបថតគណនីយហ្វេសប៊ុក និងលេខទូរស័ព្ទដៃរបស់ស្ត្រីម្នាក់ដែលបានប្រើប្រាស់បណ្តាញសង្គមជេរប្រមាថនាងនូវពាក្យអសុរសជាច្រើន ។ មិនតែប៉ុណ្ណោះស្ត្រីដែលមានគណនីយហ្វេសប៊ុកAh July បានទាំងប្រើប្រាស់លេខទូរស័ព្ទមួយប្រព័ន្ធ ខលមកនាងទាំងជេរ និងគំរាមនាងថែមទៀតផង ហើយករណីនេះត្រូវបាននាងបង្ហាញនៅល្ងាចថ្ងៃទី០៩ ខែសីហានេះផងដែរ។ ... Read More »

មាស សុខសោភា នឹងបញ្ចេញបទចម្រៀងថ្មីទាំងបទញាក់នៅក្នុងផលិតកម្មរាម

ភ្នំពេញ៖ តារាចម្រៀងមាស សុខសោភា ត្រូវបានប្រកាសជាផ្លូវការចូលច្រៀងក្នុងផលិតកម្មរាមរបស់អ្នកជំនួញល្បីឈ្មោះអ្នកនាងស្រីអូនកាលពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ ។ នាងថាធ្លាប់លើកឡើងនៅពេលនោះថានៅផលិតកម្មរាម នាងមានសុវត្ថិភាព សន្តិភាពផ្លូវចិត្ត ហើយការចុះកុងត្រាផ្លូវការពេលនេះគឺចុះកុងត្រាដោយបេះដូង។ ក្រោយពីប្រកាសចូលច្រៀងក្នុងផលិតកម្មរាម ទើបនឹងបានកន្លះឆ្នាំប៉ុណ្ណោះ តារាចម្រៀង មាស សុខសោភា ... Read More »

កញ្ញា Stella ទទួលយកការសុំទោសពីនារីម្នាក់នៅបាត់ដំបង ប៉ុន្តែព្រមានបក្សពួកមួយចំនួនទៀតឲ្យបញ្ចប់

    ភ្នំពេញ៖ ធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីកញ្ញា  Stella បានប្រកាសទុកពេល ២៤ ម៉ោង ឲ្យនារីម្នាក់នៅខេត្តបាត់ដំបងដែលបានដៀល ប្រមាថ និងដៀមដាម មកកាន់នាង  ឲ្យធ្វើការLive វីដេអូសុំទោស ជាសាធារណៈមុនពេលដែលនាងចាក់ការទៅតាមផ្លូវច្បាប់នោះ។ ... Read More »

កញ្ញា Stella ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើនារីម្នាក់នៅខេត្តបាត់ដំបងដែលបានតិះដៀលជេរប្រមាថនិងដៀមដាមនាងលើបណ្តាញសង្គម

ភ្នំពេញ៖ ទើបតែធ្វើឲ្យគេភ្ញាក់ផ្អើលលើករណីនៃការប្រតិកម្មរឿងគេហៅថតបង្ហាញផលិតផលទឹកក្រូចជាថ្នូរនឹងតម្លៃខ្លួនទឹកក្រូចមួយកេសមិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែពេលនេះបន្តដល់ករណីនារីម្នាក់រស់នៅក្នុងខេត្តបាត់បំបងដែលបានបញ្ចេញសារចែករំលែកព័ត៌មាន និងការLive វីដេអូ ជេរតិះដៀល ប្រមាថមកលើនាងនូវពាក្យសម្តីមិនសមរម្យមួយចំនួនថែមទៀត។ ពេលនេះបងប្រុសរបស់នាងបានបញ្ជាក់ថា នឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ដើម្បីជាការព្រមានទៅលើនារីកូន២ និងជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនមួយ ។     លោក កែវ បូរ៉ា ... Read More »

ឱកាសសម្រាកក្នុងនាមជាទ័ពអាវស តារាចម្រៀង ជ័យ សុវ៉ាត ខំប្រឹងផលិតបទចម្រៀងជូនអ្នកគាំបន្តទៀត

   ភ្នំពេញ៖ ពិតជាធ្វើឲ្យគេមិនសរសើរមិនបានក្រោយពីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានលេចមុខលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងក្រោយពីលោកខកខានក្នុងការបង្ហាញមុខជាច្រើនខែ ព្រោះតែលោកបានស្ម័គ្រចិត្តធ្វើជាគ្រូពេទ្យមើលថែទាំអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅមណ្ឌលថែទាំអ្នកជំងឺនៅតំបន់ទួលពង្ររាជធានីភ្នំពេញ។ នៅក្នុងឱកាសសម្រាកពីការងារត្រឹមតែរយៈពេលខ្លីនេះ តារាចម្រៀងនិងជាវេជ្ជបណ្ឌិតរូបនេះកំពុងតែសម្រុកថតបទចម្រៀងថ្មីរបស់ខ្លួនដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនមុនពេលវិលត្រឡប់ទៅបំពេញការងារជាថ្មីនៅសប្តាហ៍ក្រោយនេះ។     តារាចម្រៀងដែលមានប្រវត្តិកម្សត់ជាក្មេងកំព្រានេះទទួលបានការពេញចិត្តច្រើនពីទស្សនិកជនក្រោយពីលោកបានបញ្ចេញស្នាដៃសិល្បៈចម្រៀងជាបន្តបន្ទាប់ និងបង្ហាញពីឆន្ទៈយ៉ាងស្វិតស្វាញក្នុងកិច្ចការងារមនុស្សធម៌ជាហូរហែមកនេះ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររូបលោកភ្ញាក់ផើ្អលខ្លាំងទៀតនោះគឺលោកបានបង្ហាញមុខក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការចូល ... Read More »

លោកអុិន សុភិន ឆេះដុំរហូតចោទថាលោករ៉េមមី ហ៊ូ ជាអ្នកដឹងនាំរឿងគ្មានអាជ្ញាប័ណ្ណ

ភ្នំពេញ៖ ពិតជាមិនអាចធ្វើឲ្យលោកអុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សនៅស្ងៀមបានឡើយ ដោយពេលនេះលោកបានបញ្ចេញប្រតិកម្មតបតទៅកាន់អ្នកច្នៃម៉ូដ និងដឹកនាំរឿងដែលបានទម្លាយរឿងថាផលិតកម្មលោកមិនទាន់បានប្រគល់ប្រាក់៥០ភាគរយបង្គ្រប់ថ្លៃថតនោះ។     ប្រតិកម្មខ្លាំងៗនេះបានធ្វើឡើងក្រោយពីសារព័ត៌មានក្នុងស្រុកជីកកកាយអំពីបញ្ហានេះរហូតដល់លោក អុិន សុភិនបានបញ្ចេញសារយ៉ាងវែងវាយបកទៅកាន់ផលិតករខាងលើដោយថែមទាំងចំអកឲ្យលោក រ៉េមមី ហ៊ូថាជាអ្នកដឹកនាំរឿងគ្មាន Licenceឬ អាជ្ញាប័ណ្ណនោះ ។  ... Read More »

មិនទាន់ដោះស្រាយជាមួយសុខ រ៉ាស៊ីចប់ផងលេចចេញផលិតករម្នាក់ទៀតថា លោកអុិន សុភិន មិនទាន់ទូទាត់ប្រាក់ឲ្យ

    ភ្នំពេញ៖ អាចបន្ថែមរឿងរ៉ាវឈឺក្បាលថ្មីមួយទៀតសម្រាប់លោក អុិន សុភិន ក្រោយពីថ្ងៃនេះមានផលិតករម្នាក់ទៀតបានចេញមុខលើកឡើងអំពីការមិនទាន់ទទួលបានប្រាក់សរុបជិត៥ពាន់ដុល្លារអាមេរិកពីការថតខ្សែភាពយន្ត៣រឿងឲ្យផលិតកម្មមហាហង្ស។ ការទម្លាយករណីថ្មីនេះបានធ្វើឡើងបន្ទាប់ពីរឿងរ៉ាវដ៏ចម្រូងចម្រាសរឿងប្រាក់កាសជាមួយលោក សុខ រ៉ាស៊ី នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ផង។   គឺជាករណីថ្មីដែលបានធ្វើឲ្យកក្រើកផ្អើលពេញចង្កោមអ្នកសិល្បៈ និងមហាជនបន្ទាប់ពីលោក រ៉េមមី ហ៊ូ ... Read More »

តារាសម្តែង កែវ បូរ៉ាប្រតិកម្មរឿងគេហៅប្អូនស្រី កញ្ញា Stella ថត ដោយឱ្យតម្លៃខ្លួនប្តូរយកទឹកក្រូចមួយកេស

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមនៅថ្ងៃនេះ ក្រោយពីអតីតម្ចាស់ជ័យលាភីលេខ១ ជំនាន់ទី៧ ឆ្នាំ ២០០៨ គឺលោក កែវ បូរ៉ា បានចេញប្រតិកម្មនូវសារមួយចំនួនអំពីការហួសចិត្តដែលត្រូវបានក្រុមហ៊ុនភេសជ្ជៈមួយហៅប្អូនស្រីរបស់លោកឲ្យថតតាមបែបបង្ហាញ(Review)ពីផលិតផលទឹកក្រូចមួយ ខណៈដែលតម្លៃដែលទទួលបានពីការថតនេះគឺដូរជាមួយនឹងទឹកក្រូចចំនួនមួយកេស។ ករណីមិនស្មានដល់នេះបានកើតមានឡើងក្រោយពីសាររបស់លោកត្រូវបានគេចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកដោយការហួសចិត្តនោះ។ តារាសម្តែងរូបនេះបានបញ្ចេញសារប្រតិកម្មដោយបានលើកឡើងថា «ហៅReviewទឹកក្រូចឱ្យទឹកក្រូច១កេស» ។ ... Read More »

ចាន់ណា រ៉ូណាន ត្រៀមប្រឡូកក្នុងភាពយន្តភាគប្រវត្តិសាស្ត្រធំមួយក្រោយភាពយន្តខ្នាតធំជិត១០រឿងធ្លាប់ផ្ទុះការគាំទ្រខ្លាំង

ភ្នំណេញ៖ អស់រយៈពេលជិត១០ឆ្នាំហើយដែលផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន លេចមុខក្នុងការផលិតភាពយន្តខ្នាតធំ ខណៈដែលរឿងទាំងអស់របស់លោកសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។ ពេលនេះលោកបានបង្ហើបពីគម្រោងចូលរួមផលិតភាពយន្តបែបប្រវត្តិសាស្ត្រធំមួយដែលត្រូវចាយពេលរាប់ខែក្នុងការផលិតនោះ។ លោក ចាន់ណា រ៉ូណាន ដែលធ្លាប់សាងភាពលេចធ្លោរក្នុងវិស័យភាពយន្ត ទាំងការ និពន្ធ ដឹកនាំសម្តែង ... Read More »

ហុក សារិតុលា ត្រៀមទៅបង្អួតសម្រស់នៅវៀតណាមក្រោយគ្រងមកុដដំបូងរបស់កម្មវិធី Miss Wisdom Cambodia

ភ្នំពេញ៖ ប្រសិនមិនមានការប្រែប្រួលនោះទេ កញ្ញា  ហុក សារិតុលា នឹងក្លាយជាបេក្ខភាពប្រកបដោយសក្តានុពលថ្មីសម្រាប់កម្ពុជាបន្ទាប់ពីកម្ពុជាបានត្រៀមបញ្ចេញបេក្ខភាពកញ្ញាឯកមួយចំនួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីកញ្ញាឯកមកពីខេត្តបាត់ដំបងបានក្លាយជាម្ចាស់មកុដពីកម្មវិធីMiss Wisdom Cambodia ២០២១ ដែលត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា។    កញ្ញា ហុក សារិតុលា ... Read More »