ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

តារាល្បីៗចេញប្រតិកម្មរឿងថៃសាងសង់ប្រាសាទចម្លងពីប្រាសាទអង្គរវត្ត ខណៈក្រសួងកំពុងស្រាវជ្រាវបន្តលើករណីនេះ

ភ្នំពេញ៖ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសិល្បករជាច្រើនពីកម្ពុជា បានបញ្ចេញសារប្រតិកម្មខ្លាំងជុំវិញរឿងរ៉ាវដែលប្រទេសថៃ បានលួចចម្លងប្រាសាទអង្គរវតរបស់កម្ពុជា។ ប្រតិកម្មនេះផ្ទុះឡើងក៏ស្របពេលដែលក្រួសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងស្រាវជ្រាវលម្អិតបន្ថែមជុំវិញបញ្ហានេះ។ សិល្បករជាច្រើនបានបញ្ចេញសារអមដោយរូបភាព ដោយការស្នើឲ្យអ្នកគាំទ្ររបស់ពួកគេជួយចែករំលែក និងបង្កើតជាសំឡេងរួមគ្នាមួយដើម្បីបញ្ចប់ការលួចចម្លងរូបរាងប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជា។ ប្រតិកម្មនេះបានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូច អង្គរវត្ត របស់ កម្ពុជាកំពុងសាងនៅទឹកដីថៃការសាង ... Read More »

សុខ រ៉ាស៊ី ប្តឹងទារសំណងពីលោក អ៊ិន សុភិន ចំនួន១៥.៧០០ដុល្លារ

ភ្នំពេញ៖ ទីបំផុត លោក សុខ រ៉ាស៊ី បានទម្លាយអំពីបុគ្គលដែលជំពាក់ប្រាក់ និងគេវេសមិនសងប្រាក់តាមកាលកំណត់ ដោយអូសបន្លាយជិតមួយឆ្នាំ ហើយនោះគឺលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សដែលទទួលសិទ្ធិរៀបចំកម្មវិធីប្រកួតកញ្ញាឯកនោះ។ ពេលនេះលោកសុខ រ៉ាស៊ីបានសម្រេចប្តឹងទាមទារសំណងពីលោក អ៊ិន ... Read More »

សុខ រ៉ាស៊ី ថាឈប់ចង់បានលុយ និងមិនទទួលយកការសម្របសម្រួលក្រៅរបងតុលាការជាមួយ អ្នករៀបចំកម្មវិធីកញ្ញាឯកនោះទេ

ភ្នំពេញ៖ ផ្ទុះផ្អើលកក្រើកអស់មហាជន ជុំវិញប្រាក់បំណុលដែលអ្នករៀបចំកម្មិវិធីកញ្ញាឯកម្នាក់ជំពាក់ប្រាក់ពិធីករ លោក សុខ រ៉ាស៊ី ជិត២ម៉ឺនដុល្លារអាមេរិកនោះ ពេលនេះម្ចាស់បំណុលបានសម្រេចចុងក្រោយហើយដោយមិនទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការឡើយ ពោលគឺនឹងចាត់ការបុគ្គលនោះតាមផ្លូវច្បាប់ជាការព្រមាន។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីលោក សុខ រ៉ាស៊ី ទទួលបានយោបល់ពីសំណាក់សិល្បករ និងអ្នកដែលបានស្គាល់លោកឲ្យសម្របសម្រួលគ្នាបញ្ចប់វិវាទ។    ទោះជាយ៉ាងណាថៅកែជួលឆាកតន្ត្រី ... Read More »

កាន់តែពីរោះជក់ចិត្ត! ព្រះនាងតូច នរោត្តម ជេនណា បង្ហើរព្រះសូរសៀងជាភាសាថៃក្នុងបទមនោសញ្ចេតនាដ៏ល្បីមួយ

ភ្នំពេញ៖ តារាចម្រៀងព្រះជន្ម៩វស្សារបស់កម្ពុជាព្រះនាងតូចនរោត្តម ជេនណា បានសាងភាពភ្ញាក់ផ្អើលជាថ្មីក្រោយពីទ្រង់បានបង្ហើរព្រះសូរសៀងសំនៀងជាភាសាថៃក្នុងបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយគឺបទ”ឆាំខឺរៅ”។ ការបញ្ចេញបទថ្មីនេះក្រោយពីទ្រង់ទើបនឹងធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនូវការបញ្ចេញស្នាព្រះហស្តក្នុងបទ “ឃូកាត់” ជាភាសាថៃ និងភាសាចិនកាលពីប៉ុន្មានថ្ងៃមុន ដែលត្រឹមតែមួយថ្ងៃប៉ុណ្ណោះមានអ្នកចូលទស្សនាខ្ទង់លានដងរួចមកហើយនោះ។  នៅថ្ងៃទី០៤ ខែកក្កដាកន្លងមកនេះទ្រង់បានបង្ហើរព្រះសូសៀងយ៉ាងពីរោះរណ្តំចិត្តជាថ្មី គឺបទចម្រៀងដ៏ល្បីរន្ទឺរបស់តារាចម្រៀងជើងចាស់ថៃ លោកស្រីនិតយ៉ា បុនសូងនើន គឺបទ”ឆាំខឺរៅ”នោះតែម្តង។  ... Read More »

ផ្ទុះរឿងធំហើយ! សុខ រ៉ាស៊ី ព្រមានប្តឹងអ្នករៀបចំកម្មវិធីប្រឡងបវរកញ្ញាដាក់ពន្ធនាគារពីបទឆបោក

    ភ្នំពេញ៖ ពិធីករទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ប៉ុន្មានថ្ងៃមុននេះបានធ្វើឲ្យគេចាប់អារម្មណ៍ទៅលើករណីព្យាយាមទំនាក់ទំនងទៅលោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សមិនបាន។ ករណីនេះបានក្លាយជាប្រធានបទសម្រាប់ការជជែកពីអ្នកក្នុងចង្កោមសិល្បៈជាហូរហែ និងដើម្បីស្វែងរកមូលហេតុដែលធ្វើឲ្យពិធីកររូបនេះដាច់ចិត្តទម្លាយលើបណ្តាញសង្គម។  នៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ ពិធីកររូបនេះបានបញ្ចេញសារក្តៅគគុកថ្មីមួយទៀតដោយព្រមានប្តឹងទៅកាន់អ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកម្នាក់ពីបទឆបោកនោះ។  ... Read More »

ពេលនេះផ្អើលថា រចនា រ៉ាវឌី ក៏ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ដែរបន្ទាប់ពីតារាសម្តែង ព្រីន

      ភ្នំពេញ៖ បន្ទាប់ពីផ្អើលរឿងតារាសម្តែងលោក ព្រីន រកឃើញវិជ្ជមានជំងឺកូវីដ-១៩រួចមក ពេលនេះត្រូវបានក្រុមអ្នកសិល្បៈទម្លាយឱ្យដឹងទៀតថា កញ្ញា រចនា រ៉ាវឌី ដែលជាដៃគូសម្តែងនោះក៏មានវិជ្ជមានជំងឺកូវីដ-១៩ដែរ។    មានការលើកឡើងថា រចនា រ៉ាវឌី ... Read More »

គ្រាន់តែប្រកាសចាកចេញពីសិល្បៈភ្លាមតារាស្រីសិចស៊ី ស៊ឹម ស្រីនិច រងការចោទប្រកាន់ថាជាស្រីទាក់ទងប្តីគេភ្លែត

ភ្នំពេញ៖ មុននេះ២ថ្ងៃ ស៊ឹម ស្រីនិច បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមិនតិចទេសម្រាប់ទស្សនិកជនក្រោយពីតារាស្រីសិចស៊ីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។    ការប្រកាសនោះមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែមានគណនីអនាមិកមួយបានបញ្ចេញសារចោទប្រកាន់ដោយប្រើពាក្យធ្ងន់ៗទៅកាន់តារាស្រីរូបនេះថានាងបានភ្ជាប់ទំនាក់ទំនងជាមួយប្តីគេ។    ការប្រកាសចាកចេញពីសិល្បៈដែលនាងបានប្រឡូកអស់រយៈពេលជាង៦ឆ្នាំមកហើយនោះបានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងសង្ស័យមួយចំនួនថានាងអាចនឹងស្ថិតក្រោមហេតុផលចូលរោងការ ឬការស្នើសុំពីសំណាក់បុរសជាគូស្នេហ៍ឲ្យនាងបិទទំព័រការងារសិល្បៈនោះចោលព្រោះបុរសនោះអាចមិនចង់ឲ្យនាងបន្តសម្តែងដែលប្រឈមនឹងការថតនៅឆ្ងាយ ក្រោមកម្តៅថ្ងៃ និងត្រូវបុរសផ្សេងប៉ះសាច់នោះជាដើម។ កាន់តែធ្វើឲ្យគេគ្រប់គ្នាបើកភ្នែកធំៗគឺក្រោយពីមានគណនីហ្វេសប៊ុកអនាមិកមួយបានបញ្ចេញរូបថត និងសារមួយចំនួនដោយបានចោទប្រកាន់ថានាងបានទំនាក់ទនងប្តីរបស់អ្នកដទៃ ... Read More »

ភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីតារាសម្តែង លោក ព្រីន ប្រកាសថាខ្លួនវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ យប់រំលងអធ្រាត្រចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះតារាសម្តែងប្រចាំផលិតកម្មសាស្ត្រាហ្វីមដ៏ល្បីឈ្មោះ គឺលោកព្រីន បានប្រកាសថាខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេក្រោយពីការប្រកាសនេះអមទៅដោយរូបថតជាច្រើនសន្លឹករបស់តារារូបនេះមុនពេលឡើងរថយន្តពេទ្យមកកកាន់មជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកម្រិតស្រាល និងរូបភាពនៅលើគ្រែសម្រាកព្យាបាល។    ទោះជាយ៉ាងណាលោកមានសុខភាពរឹងមាំ និងពោលពាក្យល្អៗទៅកាន់អ្នកគាំទ្រ។ លោកថា  “ថែសុខភាពណាទាំងអស់គ្នា ជាប់សៀវភៅមកជាមួយ២ក្បាល ទុកអានលេងៗ។ បញ្ជាក់បានបញ្ចប់ការចាកវ៉ាក់សាំងលើកទី២រួចហើយ”។  ... Read More »

តារាស្រីសិចស៊ី ស៊ឹម ស្រីនិច ប្រកាសលាឈប់ពីសិល្បៈទាំងអាថ៌កំបាំង

ពិតជាធ្វើឲ្យអ្នកគាំទ្រតារាសម្តែងសិចស៊ី ស៊ឹម ស្រីនិច មានការភ្ញាក់ផ្អើលមិនតិចទេក្រោយពីតារាស្រីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រនៅមិនទាន់អស់ចិត្តព្រោះតែនាងនៅមិនទាន់ជម្រះមន្ទិលថាមូលហេតុអ្វីឲ្យពិតប្រាកដនៅពីក្រោយការចាកចេញនេះ។ ការប្រកាសបិទទំព័រការងារសិល្បៈនេះដែរធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងក្រោយនាងទើបនឹងបង្ហាញរូបថតសិចស៊ីជាច្រើនសន្លឹក និងការងារសិល្បៈសម្តែងជាហូរហែនោះ។ តារាស្រីរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា “លាហើយជីវិតសិល្បៈ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយនឹងសំណើចជាច្រើនហើយមេរៀនក៏រាប់មិនអស់ថែមទៀតផង អរគុណដល់បងៗអ្នកដឹកនាំ ក្រុមហ៊ុនផលិតកម្មទាំងអស់ដែលធ្លាប់ផ្តល់ឱកាសនឹងស្នាមញញឹមដល់ក្មេងស្រីម្នាក់នេះអោយរៀនក្រោកឈរដើរដេកអង្គុយបែតបត់គ្រប់ស្ថានការនឹងកាល:ទេស:ទាំងអស់ ហើយជាចុងក្រោយក៏សុំទោសទៅដល់បងៗ directors ដែលប្អូនសុំអនុញ្ញាតមិនបានទទួលការងារថតវិញដោយប្អូនត្រូវបំពេញធុរកិច្ចដែលត្រូវបំពេញមើលថែខ្លួនឯងនឹងការងារដែលគប្បីនឹងផ្អាករឺក៏បញ្ចប់ពីជីវិតសិល្បៈមួយនេះ តែការងារសាច់រឿងដែលដក់ជាប់អារម្មណ៍ខ្លាំងបំផុតគឺសាច់រឿងដែលបានរ៉ាយរ៉ាប់ស្រលាញ់លើសពីការរំពឹងទុកទាំងពីររឿងរបស់បងប្រុស ... Read More »

តារាសម្តែង ទ្រី តារាវុធ បញ្ចេញតំណែងតួឯកម្តង៤រឿង ព្រមគ្នា

ភ្នំពេញ៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ក្រោយពីFreshie Boy ចំណាក់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៦ និងជាបុរសតំណាងឲ្យកម្ពុជាចូលរួមប្រកួត Man Of The Year  2019 លោក ទ្រី តារាវុធ កាន់តែលេចមុខមាត់ខ្លាំងក្នុងការងារសិល្បៈ ... Read More »

ជាង៣ខែហើយ វី ឌីណែត នៅតែនៅនឹករលឹកស្រណោះអាណិតម្តាយដែលមរណភាពព្រោះCovid -19

ភ្នំពេញ៖ អស់រយៈពេលជាង៣ខែហើយដែលតារាចម្រៀងស្រី វី ឌីណែត ខកខានក្នុងការបង្ហាញមុខក្នុងកម្មវិធីប្រគំតន្ត្រីក្រោយពីនាងនិងគ្រួសារជួបរឿងរ៉ាវជីវិតធំមួយគឺនាង និងសមាជិកគ្រួសារមួយចំនួនត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលគឺក្រោយពីម្តាយបង្កើតរបស់នាងបានទទួលមរភាពនោះ។    រំលឹកពីម្តាយដែលទទួលមរណភាពពេលណា គឺធ្វើឲ្យតារាចម្រៀងស្រីវ័យក្មេង វី ឌីណែត រំជួលចិត្តអាណិតស្រណោះម្តាយជាខ្លាំងរហូតទឹកភ្នែករបស់នាងនៅតែស្រក់ចុះ បើទោះបីជាការបាត់បង់ម្តាយជាទីគោរពស្រលាញ់កើតមានឡើងរយៈពេលជាង៣ខែកន្លងមកហើយក៏ដោយ។ ទឹកភ្នែករបស់នាងរមៀលធ្លាក់ជាថ្មីក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបង្ហាញវត្តមានក្នុងនាមជាវាគ្មិនក្នុងកម្មវិធីសន្និសីទសារព័ត៌មានតាមបណ្តាញសង្គមក្រោមប្រធានបទ៖ ... Read More »

សិល្បករ៣រូបគាំទ្រនិងស្នើឱ្យប្រគល់សត្វតោកំពុងល្បីលើបណ្តាញសង្គមនោះឲ្យទៅម្ចាស់ចិញ្ចឹមវិញ

ប៉ុន្មានថ្ងៃចុងក្រោយនេះករណីដែលសមត្ថិកិច្ចធ្វើការរឹបអូសត្វតោឈ្មោលមួយក្បាលពីជនជាតិចិនជាម្ចាស់បានក្លាយជាប្រធានបទក្នុងការជជែកវែកញែកគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ដែលក្នុងនោះដែលសិល្បករប្រុសស្រីល្បីឈ្មោះ៣រូបហើយដែលបានចេញមុខស្នើឲ្យសមត្ថិកិច្ចមន្ត្រីជំនាញប្រគល់សត្វតោដ៏ស្លូតនេះទៅឲ្យច្បាស់ដើមវិញព្រោះតែក្តីអាណិតសត្វតោមួយក្បាលនេះដែលមិនព្រមស៊ីចំណីក្រោយការយកទៅដាក់ក្នុងសួនសត្វភ្នំតាម៉ៅនោះ។  សិល្បករទាំង៣ដែលគេដឹងថាសុទ្ធតែជាអ្នកស្រលាញ់សត្វចិញ្ចឹមនោះបានបញ្ចេញសានៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ពួគគេមានដូចជា តារាចម្រៀងឯករាជ លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀង ប្រចាំផលិតកម្មសាន់ ដេ កញ្ញា សុខ ពិសី តារសម្តែង លោក ... Read More »

ការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោក ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ មានតែការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោកទេ ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែយើងពេលនេះកំពុងដើរលើផ្លូវដោយព្រួយបារម្មណ៍ ប្រសិនបើ ក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោកមិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបានចាក់វ៉ាក់សាំងឱ្យប្រជាជនទូទាំងសកលលោក ការពារពីជំងឺកូវីដ១៩។នេះបើយោងតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ... Read More »

ចូលរួមរំលែកទុក្ខតារាចម្រៀងយូរីផង ខណៈម្តាយរបស់នាងបានទទួលមរណភាពដោយសារជំងឺគាំងបេះដូង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា យូរី ក្រោយពីតារាស្រីរូបនេះបានផ្លាស់ប្តូរProfile នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងដោយប្រើប្រាស់រូបភាពនៃការកាន់ទុក្ខ។    តាមការបញ្ជាក់របស់អ្នកជិតដិតនាងបានទម្លាយប្រាប់ដោយខ្លីថា ម្តាយរបស់តារាចម្រៀងយូរីបានទទួលមរណភាពកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះដោយសារតែជំងឺគាំងបេះដូង។ គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ ។    ទោះជាយ៉ាងណាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកគេបានឃើញមានសិល្បករប្រុសស្រីល្បីឈ្មោះ ... Read More »

ព្រះនាងតូច នរោត្តម ជេនណា បញ្ចេញព្រះសូរសៀង ជាភាសាថៃ និងចិន បានយ៉ាងពិរោះ

បទចម្រៀងនេះមានចំណងជើងថា ឃូកាត់ ដែលជាបទ ដ៏មានប្រជាប្រិយភាពរបស់ថៃ ដែលច្រៀងដោយតារាចម្រៀងដ៏ល្បីល្បាញលោក Bird Thongchai ត្រូវបានលើកយកមកបកស្រាយដោយ សិល្បករវ័យក្មេងរបស់កម្ពុជា គឺព្រះនាងតូច នរោត្តមជេនណា។ បទចម្រៀងដ៏មានប្រជាប្រិយភាពមួយបទនេះត្រូវបានលើកយកមកបកស្រាយក្នុងសំនៀង២ភាសាព្រមគ្នាតែម្តងគឺភាសាថៃ និងភាសាចិន។  ស្នាព្រះហស្ថសម្តែង និងបង្ហើរព្រះសូរសៀងនេះត្រូវបានបញ្ចេញកាលពីរសៀលថ្ងៃទី២៩ ... Read More »

តាមការពិត ស៊ឹម សូលីកា និងភរិយាលោក ណាខុន រាប់អានគ្នាជិតដិតដល់ម្លឹង

ភ្នំពេញ៖ កន្លងទៅនេះគេតែងសង្កេតឃើញពិធីការិនី អ្នកនាង ស៊ឹម សូលីកា បានបង្ហាញមុខជាញឹកញាប់ក្នុងកម្មវិធីមួយចំនួនជាមួយភរិយាលោក ណាខុន  ហើយពេលនេះនាងបានទម្លាយរឿងរ៉ាវមួយចំនួនដែលជាប់ពាក់ព័ន្ធ និងរាប់អានគ្នានោះហើយ។   ទស្សនិកជន ជាច្រើនមានការភ្ញាក់ផ្អើល និងសាទរក្រោយពីលោក ណាខុន បានប្រកាសអំពីចំណងស្នេហាដោយឥតលាក់លៀមជាមួយអ្នកមេម៉ាយទ្រព្យស្តុកលោកស្រី ... Read More »

រ៉ូប២ឈុតចុងក្រោយរបស់ព្រះនាងតូចនរោត្តម ជេនណា ពិតជាស្រស់ស្អាតទាក់ភ្នែកអ្នកគាំទ្រខ្លាំងណាស់

      ភ្នំពេញ៖ ក្រោយពីគ្រងឈុតប្រណីតបុរាណមួយចំនួនធ្វើឲ្យអ្នកគាំទ្រព្រះនាងតូច នរោត្តម ជេនណា ពេញចិត្តខ្លាំងនោះ ថ្មីៗនេះទ្រង់បានបញ្ចេញនូវសកម្មភាពការងារសិល្បៈមួយចំនួនបន្ថែម ពិសេសការបញ្ចេញឈុតរ៉ូបដ៏ស្រស់ស្អាតថ្មី២ឈុតធ្វើឱ្យទស្សនិកជនកាន់តែទប់ចិត្តមិនសរសើរមិនបាន។    មហាជនពិតជាទប់ចិត្តមិនសរសើរមិនបានអំពីព្រះរូបឆោមលោមពណ៌ដ៏ស្រស់សោភារបស់ព្រះនាងតូច នរោត្តម ជេនណា ថាពិតជាស្រស់ស្អាតមែនរាល់ការគ្រងនូវគ្រប់ទម្រង់នៃសម្លៀកបំពាក់មិនថាបុរាណនិងសម័យ ។ ... Read More »

កាន់តែកម្សត់ ក្រោយបានឃើញ ឈឹម អារិយ៉ា និងកូនប្រុស កោរសក់កាន់ទុក្ខស្វាមី និងម្តាយ ទទួលមរណភាណ

ភ្នំពេញ៖ ត្រឹមតែមួយពព្រិចភ្នែក តារាសម្តែងឈឹម អារិយ៉ា បានបាត់បង់មនុស្សជាទីគោរពស្រលាញ់ស្ទើស្មើជីវិត២នាក់ព្រមៗគ្នា ដែលគេដឹងថានាងពិតជាពិបាកក្នុងការធ្វើចិត្តបានណាស់។ កាន់តែក្តុកក្តួលគឺក្រោយពីគេបានឃើញរូបថតកោរសក់របស់នាង និងកូនប្រុសដែលមិនទាន់បានដឹងក្តីដើម្បីជាការកាន់ទុក្ខការបាត់បង់មនុស្សជាទីគោរពស្រលាញ់នោះ។    មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេថាតើមូលហេតុនៃការទទួលមរណភាពរបស់ម្តាយក្មេក និងស្វាមីរបស់តារាសម្តែងរូបនេះដោយសារជំងឺអ្វីឲ្យពិតប្រាកដនៅឡើយ បើទោះបីជាមានការលើកឡើងក្រៅផ្លូវការថាពួកគាត់ទទួលមរភាពដោយសារជំងឺកូវីដ-១៩ក៏ដោយ។ វិបត្តិនៃជំងឺកូវីដ-១៩ ពិធីបុណ្យក៏ត្រូវរៀបចំឡើងដោយសភាពគម្លាតសុវត្ថិភាព និងភាពស្ងាត់ជ្រងំ ... Read More »

ជ័យ សុវ៉ាត មើលថែអ្នកជំងឺផង ច្រៀងលើកទឹកចិត្តផងពិតជាតារាគំរូមែន

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត ចំណាយពេលវេលាជាមួយការងារស្ម័គ្រចិត្តចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខជាង២ខែហើយដែល ។ អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មិនអាចទប់អារម្មណ៍រំភើប និងមិនសរសើរមិនបាននោះគឺសកម្មភាពថ្មីៗនៃរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១នេះដោយលោកបានឆ្លៀតពេលបង្ហើរសំនៀងចែកជូនអ្នកជំងឺនៅមណ្ឌលថែទាំអ្នកជំងឺកូវីដ-១៩ទួលពង្រស្តាប់កម្សាន្តកែអផ្សុក។  លោកបានប្រឹងស្រែកច្រៀងបម្រើការកម្សាន្តរបស់អ្នកជំងឺរាប់រយនាក់នៅទីនោះទាំងសម្លៀកបំពាក់ការពារ ដែលគេដឹងថាហប់ ... Read More »

បុរសដែលជេប្រមាថ យឿន ពិសី កប់ៗមាត់ទៅជួបបុរសដែលជេប្រមាថខ្លួនកប់ៗមាត់ចេញមុខសុំទោស និងធ្វើកិច្ចសន្យាមុខសមត្ថកិច្ច

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើល ដោយសារតែ ម្ចាស់ពាន Cambodian Got Talent យឿន ពិសី បានទម្លាយសារសំឡេងអំពីការជេរប្រមាថរបស់បុរសម្នាក់មកលើខ្លួនដែលប្រើប្រាស់ពាក្យមិនសមរម្យពិបាកទទួលយកបាន។ គ្រានោះដែរក៏មានទស្សនិកជនជាច្រើនបាន រិះគន់បកទៅកាន់បុរសដែលអសីលធម៌ជាមនុសស្ចាស់ដែលប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើ ពិសី ដែលជាក្មេងស្លូតបូត និងជាជនពិកានោះ។ ... Read More »

បញ្ចកាទម្លាយថា អេដវីនបានទៅលុតជង្គង់ទាំងទឹកភ្នែកសុំទោសឪពុកម្តាយនាងមុនពេលត្រូវបញ្ជូនខ្លួនឡើងតុលាការ

  ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់នៅឡើយទេអំពីករណីបង្កហិង្សាពីសំណាក់តារាសម្តែង អេដវីន ទៅលើអ្នកនាងបញ្ចកា ដែលជាគូស្នេហ៍រស់នៅជាមួយគ្នានោះ។ ពេលនេះមានដំណឺងបន្ថែមមួយត្រូវបានទម្លាយឱ្យដឹង គឺលោក អេដវីដបានទៅផ្ទះម្តាយជនរងគ្រោះដើម្បីលុតជង្គង់សុំទោសម្តាយឪពុកនាងបញ្ចកាទាំងទឹកភ្នែក រួមទាំងផ្ញើសារសុំទោសទៅកាន់មិត្តភក្តិជិតដិតរបស់គូស្នេហ៍ជាច្រើនផងដែរ។    នៅលើបណ្តាញសង្គមហ្វេសប៊ុកអ្នកនាងបញ្ចកាបានបញ្ជាក់ថា “ខ្ញុំបានឮព័ត៌មានខ្លះថាគាត់គេច? តែចង់ប្រាប់បងប្អូូនថា គាត់មិនបានគេចទេ ... Read More »

តារាសម្តែង ឈឹម អារិយ៉ាជួបទុកធំក្រោយ ស្វាមីទទួលមរណភាព ព្រោះជំងឺកូវីដ-១៩

ភ្នំពេញ៖ សិល្បករប្រុសស្រីជាច្រើនដែលធ្លាប់បានស្គាល់ តារាសម្តែង ឈឹម អារិយ៉ា និងស្វាមី បានបញ្ចេញសារសោកសៅ និងរំលែកទុក្ខផ្ញើទៅកាន់តារាសម្តែង អ្នកនាង ឈឹម អារិយ៉ា ក្រោយពីគេទទួលបានដំណឹងថា ស្វាមីរបស់នាងទទួលមរណភាពព្រោះតែជំងឺកូវីដ១៩។ តារាសម្តែង ព្រីន ... Read More »

ទុក្ខជាន់លើទុក្ខ អេដវីន ទើបនឹងឃុំខ្លួនបណ្តោះអាសន្ននៅព្រៃស ពេលនេះធ្លាយរឿងម្តាយមានជំងឺមហារីក ទៀត

ភ្នំពេញ៖ លោក យិត មាសឧស្សាហ៍ ហៅ អេដវីន នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិត ក្រោមការពិនិត្យ ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា និងសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ។កងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »

នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ!

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »

តារាសម្ដែង​”អេ​នដវីន”​ ​អាច​ប្រឈមជាប់ពន្ធនាគារ រហូត​៥​ឆ្នាំ​ ​ខណៈ​តុលាការ ចោទប្រកាន់ពីបទ​ហិង្សាដោយ​សហព័ទ្ធ

ភ្នំពេញ​៖ តារាសម្ដែង​លោក​ អេ​នដវីន​ ​អាច​ប្រឈមជាប់ពន្ធនាគារ រហូត​៥​ឆ្នាំ​ ខណៈ​ដែល​តំណាង​អយ្យការអម​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១នេះ បានសម្រេច​ចោទប្រកាន់ពីបទ​ហិង្សា ដោយ​សហព័ទ្ធ តាម​មាត្រា ២២២ នៃ​ក្រមព្រហ្មទណ្ឌ រួច​បញ្ជូន​សំណុំ​រឿងបន្តទៅកាន់​ចៅក្រម​ស៊ើបសួរ ... Read More »

កញ្ញាឯកម្នាក់នឹងគ្រងឈុត”ផ្ការំដួល” ប្រណីតឡើងឆាកអន្តរជាតិពីអ្នកជំនាញច្នៃម៉ូត Evening Gown កម្ពុជា

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលជាថ្មីសម្រាប់ព្រឹត្តិការណ៍ប្រកួតកញ្ញាឯក ដែលនឹងមានបេក្ខភាពយ៉ាងតិចណាស់៤រូបនឹងចេញទៅប្រកួតលើឆាកអន្តរជាតិសម្រាប់ចុងឆ្នាំ២០២១នេះ។ អ្វីដែលគេចាប់អារម្មណ៍គឺឈុតប្រណីតថ្មីមួយបង្កប់ដោយអត្តសញ្ញាណផ្កាខ្មែរ គឺផ្ការំដួល និងត្រូវគ្រងដោយកញ្ញាឯកម្នាក់ក្នុងចំណោមកញ្ញាឯកទាំង៤ដើម្បីចូលរួមបង្ហាញវត្តមានលើឆាកអន្តរជាតិចុងឆ្នាំ ២០២១នេះ ហើយឈុតនេះត្រូវបានរចនាដោយអ្នកជំនាញលើការរចនា ឈុតរាត្រីសមោសសម្រាប់កញ្ញាឯក ឬ Evening Gown នោះ។    ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់ហាងកាត់ដេ ... Read More »

ទីបំផុត​! តារាសម្ដែង​លោក​ អេ​ដ​វីន​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ ក្រោយ​ប្រព្រឹត្ត​អំពើហិង្សាលើគូស្នេហ៍

ភ្នំពេញ៖​ ទីបំផុត​! តារាសម្ដែង​លោក​ អេ​ដវីន​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២១​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ប្រព្រឹត្ត​អំពើហិង្សាលើគូស្នេហ៍​។  ជាក់ស្ដែង​ ខណៈដែល​​លោក​ អេ​ដវីន​ ... Read More »

ទំនាស់បង្កហិង្សារបស់អេដវីន លើអ្នកនាងបញ្ចកា អាចនឹងបញ្ចប់ក្រៅរបងតុលាការ

ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលមួយប្រាវពេញបណ្តាញសង្គមអំពីករណីបង្កហិង្សាទៅលើគូស្នេហ៍ពីសំណាក់តារាសម្តែង លោក យិត មាសឧស្សាហ៍ ហៅ អេដវីន បានធ្វើឲ្យកក្រើកដល់មហាជននាំគ្នាតាមដានរឿងនេះ ។ ប៉ុន្តែពេលនេះភាគីខាងស្រីបានចេញមុខLive វីដេអូលើហ្វេសប៊ុក ដែលមិនត្រឹមតែបានកាត់បន្ថយកម្តៅទេ គឺថែមទាំងបង្ហាញពីសញ្ញានៃការសម្រួលគ្នាក្រៅរបងតុលាការទៀតផង។     ... Read More »

ស្ងាត់ៗ តារាសម្តែង ព្រីន បង្ហាញផ្ទះវីឡាប្រណីតដ៏ស្រស់ស្អាតទុកពញ្ញក់អារម្មណ៍ម្តាយ

មិនត្រឹមតែធ្វើឲ្យម្តាយមានការភ្ញាក់ផ្អើលទេ សូម្បីតែអ្នកគាំទ្រតារាសម្តែងស្រស់សង្ហា លោក ព្រីន ក៏មានការភ្ញាក់ផ្អើល និងសាទរជាខ្លាំងក្រោយពីតារាប្រុសកំពុងមានឈ្មោះល្បីល្បាញរូបនេះបានបញ្ចេញរូបថតជាច្រើនសន្លឹកអំពីផ្ទះវីឡាប្រណីតមួយយ៉ាងស្រស់ស្អាត។ រូបថតកម្រនេះត្រូវបានលោកបញ្ចេញកាលពីព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១នេះអមដោយសារដ៏ចាប់អារម្មណ៍។ តារាសម្តែងរូបនេះបានបញ្ជាក់អំពីពាក្យសន្ទនាជាមួយម្តាយដែលបានលើកឡើងថា៖  ម៉ាក់៖  អាអូនហា  កូនឯងចាស់ហើយកុំគិតតែចាយលុយពេក ខំរកលុយសន្សំទុកផងកូន បើអត់ចេះសន្សំលុយខ្លួនឯងទេប្រយ័ត្នម៉ាក់ចាប់ការប្រពន្ធ ។ អាហ៊ា ... Read More »

ផលិតកម្មSastra Film រងការរិះគន់លើសម្លៀកបំពាក់តួអង្គសិស្សសាលា

ភ្នំពេញ៖ ស្នាដៃផលិតភាពយន្តរបស់ Sastra Film ទទួលបានការពេញចិត្ត និងគាំទ្រច្រើនពីទស្សនិកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាថ្មីៗនេះអនុប្រធានក្រុមព្រះសូរិយា លោក វីរៈ វ៉ារ៉ានី ក៏បានចេញមុខរិះគន់ក្នុងន័យស្ថាបនាទៅកាន់ផលិតកម្មខាងលើ ត្រង់ការប្រើប្រាស់សម្លៀកបំពាក់តួអង្គសិស្សសាលា ក្នុងភាពយន្តថ្មីមួយរបស់ខ្លួនគឺរឿង “មេឃខៀវ” ។  ... Read More »