ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីកើតជាអណ្តាតភ្លើងឆាបឆេះប្រអប់ភ្លើងនៅលើបង្គោលយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយអន្តរគមន៍ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបង្គោលប្រអប់ច្រកចូលបុរីពិភពថ្មី នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »
សង្គម
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នៅទីក្រុងប៉េកាំង ប្រទសចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់ ... Read More »
រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បែកក្បាល ខណៈដែលបុរសរូបនោះបើកបរម៉ូតូ ស៊េរី ០៨ ពណ៌ខ្មៅក្នុងសភាពស្រវឹងស្រាជោក បើកយ៉ាងល្បឿនលឿនរេង្កូតទៅបុករថយន្តកាមរី ស៊េរី ៩៣ ពណ៌សំបកឪឡឹក បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់នៅ និងកន្លែងតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីនផុតអណត្តិ
ភ្នំពេញ៖ នៅព្រឹកមិញថ្ងៃទី ២៤ មេសា ២០១៩ ដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តទៀតជាមួយ លោក ... Read More »
ឥឡូវនេះ កាន់តែល្បីរន្ទឺខ្លាំងហើយ រឿងរ៉ាវក្រុមហ៊ុន 7NG Group Co,Ltd លក់ដី តែគ្មានដីឲ្យអតិថិជន
ភ្នំពេញ៖ ឥឡូវនេះកាន់តែល្បីរន្ទឺខ្លាំងហើយ រឿងរ៉ាវនៃក្រុមហ៊ុន 7NG Group Co,Ltd របស់ឧកញ៉ាស្រី ចន្ធូ ដោយសារតែក្រុមហ៊ុនលក់ដីតែគ្មានដីឲ្យអតិថិជន ដោយអតិថិជនខ្លះបង់រំលស់ដីរហូតដល់១០ឆ្នាំ ។ ប៉ុន្ដែទីបំផុត មិនដឹងជាដីនៅកន្លៀតណា ។ បន្ទាប់ពី ... Read More »
ជនជាតិចិនវ័យក្មេងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាលអន្តោរប្រវេសន៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន ខណៈកំពុងតែដើរគ្មានទិសដៅ ទើបសមត្ថកិច្ចឆែកឆេរ ដោយគ្មានឯកសារគ្មានលិខិតឆ្លងដែន។ ករណីឃាត់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ... Read More »
មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាព រុករាន ដីព្រៃខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃកែវសីមា
ខេត្តមណ្ឌលគិរី៖ មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពរុករាន្តដីព្រៃខុសច្បាប់ ហេតុការខាងលើកើតឡើង នៅវេលាម៉ោង ១៦និង០៧នាទីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន ០៤នាក់ ដែលធ្វើសកម្មភាពចូលមកកាប់ឆ្ការព្រៃខុសច្បាប់ ... Read More »
ជំងឺប៉េស្តជ្រូកអាហ្វ្រិកបន្ដរីករាលដាលដល់ស្រុកអូរជុំខេត្តរតនគិរី
ខេត្តរតនគិរី ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម បានសម្លាប់សត្វជ្រូករាប់ពាន់ក្បាល និងរាល ដាលមកដល់ស្រុកអូរយ៉ាដាវខេត្តរតនគិរីជាប់ព្រំដែនប្រទេសវៀតណាម។ ឥឡូវ នេះបានបន្ដរាលដាលដល់ស្រុកអូរជុំខេត្ត រតនគិរីដោយបានសម្លាប់សត្វជ្រូករបស់ អ្នកស្រុកអស់ជាច្រើនក្បាល ។ លោក តាន់ ផាន់ណារ៉ា ... Read More »
ពលរដ្ឋ២ភូមិឆ្ងល់ថាអាជ្ញាធរកាយអាចម៍ដីធ្វើអាងស្តុកទឹកបែរជាស្តារនៅក្រៅអាងទៅវិញ
ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិព្រៃរំដួល និងភូមិស្រែត្រោក ស្ថិត ឃុំសែនដី ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានបង្ហាញចម្ងល់ចំពោះក្រុមអ្នកកាយ យកអាចម៍ដីដែលនៅព័ទ្ធជុំវិញអាងទឹក ភូមិព្រៃរំដួល ។ ក្រុមប្រជាពលរដ្ឋក្នុងភូមិស្រែត្រោក បានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា មុនដំបូង ... Read More »
ញៀនថ្នាំខ្លាំងត្រូវប្រពន្ធរត់ចោលមករំអុកសុំម្តាយចំណាស់រួមភេទជាញឹកញាប់
ខេត្តកណ្តាល ៖ កូនប្រុស ចិត្តជាសត្វ តិរច្ឆានម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកអង្គ ស្នួល និងនគរបាលប៉ុស្តិ៍ព្រៃពួច ចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយបង្កើត ដែលបានប្ដឹងចោទប្រកាន់ថា ជនអកតញ្ញូម្នាក់នេះជាមនុស្សចោលម្សៀតប្រើប្រាស់ថ្នាំញៀនរហូតញៀនងប់ងុល ត្រូវបាន ប្រពន្ធ រត់ចោលហើយថែមទាំងរំអុកសុំ គាត់ជាម្តាយរួមភេទទៀតផង ។ ... Read More »
អាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនលោកផ្កាយ១ ឃួន សុវណ្ណ និងប្រពន្ធ ក្រោយឆបោកលុយពលរដ្ឋរាប់ម៉ឺនដុល្លារ ថ្លៃរត់ការចូលបម្រើការងាររដ្ឋ ដូចជា ទាហាន ប៉ូលិស និងគ្រូបង្រៀន
ភ្នំពេញ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឃាត់ខ្លួន លោកផ្កាយ១យោធា ឃួន សុវណ្ណ មានតួនាទីជានាយករង អធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធ ដោយប្ដឹងចោទប្រកាន់ពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ ... Read More »
ឆេះទូកទេសចរណ៍មួយគ្រឿង នៅកណ្តាលទន្លេ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ បានទាន់ពេលវេលា
ភ្នំពេញ ៖ ឆេះទូកទេសចរណ៍មួយគ្រឿងមួយដង្ហើមចង្រិត ខណៈដឹកភ្ញៀវទេសចរណ៍ទាំងជាតិ និងបរទេសនៅកណ្តាលទន្លេ ប៉ុន្តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ បានទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅលើដងទន្លេសាប សង្កាត់ជ្រោយចង្វា ... Read More »
រថយន្ត៣គ្រឿង បុកគ្នានៅឃុំព្រៃនប់ តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ
ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៧:១០នាទី លើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃនប់៣ ឃុំ ព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តចំនួន៣គ្រឿង ... Read More »
រថយន្ត សាំយ៉ុងដឹកទំនិញ ពន្លះរបាំងថ្ម ពុះចែកទ្រូងផ្លូវមុខស្ថានទូតវៀតណាមពេញទំហឹង ខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យងងុយដេក បានបើករថយន្តសាំយ៉ុងដឹកទំនិញឡើងពេញរថយន្ត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមុខស្ថានទូតវៀតណាម បណ្ដាលឲ្យបាក់ខ្ទេចអស់២កង់ ឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ... Read More »
រថយន្ត២គ្រឿង និងម៉ូតូ១គ្រឿងបុកគ្នារបួសបាក់ជើងម្នាក់
ខេត្តព្រះសីហនុ៖ នៅវេម៉ោង១០និង២៥នាទីព្រឹក ថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៥៩+១៦០ ស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿង និងម៉ូតូ០១គ្រឿង ... Read More »
បុរសម្នាក់ បែកថ្នាំ យកកាំបិតពីអ្នកលក់មាន់វិល រត់មកអារកខ្លួនឯង នៅមុខផ្ទះសំណាក់ អប្សារា ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់
ខេត្តស្ទឹងត្រែង៖ បុរសវ័យពាក់កណ្តាលម្នាក់ សង្ស័យបែកថ្នាំ បានដើរមកយកកាំបិតពីអ្នកលក់មាន់គ្រវី ដោយមិនដឹងខ្លួន រួចកាន់រត់មកអារ កខ្លួនឯង នៅមុខផ្ទះសំណាក់យីហោ អប្សារា ធ្វើឲ្យហូរឈាមស្រោចពេញខ្លួន ទើបមានការភ្ញាក់ផ្អើលទាំងយប់ ដល់ពលរដ្ឋនិងសមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលជំនាញ កោសល្យវិច័យ ... Read More »
សម្តេចក្រឡាហោមស ខេងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ចុះជួយពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ ឲ្យបានទាន់ពេលវេលា
ភ្នំពេញ៖ សម្តេចក្រឡាស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់មន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះជួយពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្រ្តាក់ឲ្យបានទាន់ពេលវេលា ខណៈខ្យល់ព្យុះម្សិលមិញបានបំផ្លាញ់ផ្ទះប្រជាពលរដ្ឋខេត្តបាត់ ដំបងអស់ជាងប្រាំរយខ្នងនោះ ។ ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅ២០១៩ ... Read More »
បុរសម្នាក់ខឹងប្រពន្ធបើកម៉ូតូ បុកបារ៉ាស់ ដួលអូសជាច្រើនម៉ែត្ររបួសស្រាល ត្រូវសមត្ថកិច្ចនាំមកពិនិត្យជាតិអាកុល រកឃើញ០,៨៨ មិល្លីក្រាម
ភ្នំពេញ៖ ដោយសារគ្រឿងស្រវឹង បានធ្វើឲ្យបុរសម្នាក់មានចិត្តក្លាហាន ខឹងប្រពន្ធខ្លួនបានបើកម៉ូតូយ៉ាងលឿន បំបុកបារ៉ាស់របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងគ្រឿងញៀនឆ្លងកាត់ បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ របួសស្រាល ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនមកពិនិត្យជាតិអាកុលរកឃើញថា មានជាតិស្រវឹង០,៨៨ មិល្លីក្រាមលើសច្បាប់ ដែលត្រូវផាកពិន័យ ។ ... Read More »
លោក តាញ់ បុត្តា មេពេទ្យសត្វ ខេត្តឧត្ដរមានជ័យ ឃុបឃិតជាមួយជំនាញសុរិយោដី ធ្វើប័ណ្ណកម្មសិទ្ធិ យកដីពលរដ្ឋក្រីក្រ៣គ្រួសារ
ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋចំនួនបីគ្រួសារ រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យមកថា លោក តាញ់ បុត្តា ប្រធានការិយាល័យ ផលិតកម្ម ... Read More »
វិស័យដឹកជញ្ជូននៅកម្ពុជារីកចម្រើន ឌីប៊ី សេនឃើរ សម្ពោធការិយាល័យថ្មីនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹក នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ ឌីប៊ី សេនឃើរ (DB Schenker)បានប្រកាសបើកសម្ពោធការិយាល័យថ្មី ដែលជាសាជីវកម្មថ្មីនៅក្នុងទីក្រុងភ្នំពេញ ។ជាមួយនឹងការិយាល័យនេះ ឌីប៊ី សេនឃើរនឹងបោះចំហានយ៉ាងរឹងមាំនៅលើដែនដីនៃប្រទេសកម្ពុជា ដែលកំពុងតែមានការលូតលាស់នូវតំរូវការខាងផ្នែកសេវាកម្មដឹកជញ្ចូនដ៏គួរឲ្យទុកចិត្ត ... Read More »
ស្រុក-ក្រុង ៤ រងគ្រោះដោយខ្យល់កន្រ្តាក់ បំផ្លាញផ្ទះពលរដ្ឋ៨១ខ្នង សាលារៀន១ខ្នង រន្ទះបាញ់សម្លាប់គោ៥ក្បាល
ខេត្តបន្ទាយមានជ័យ៖ ស្រុកក្រុងចំនួន៤ក្នុងខេត្តបន្ទាយមានជ័យគឺស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ បានបន្តរងគ្រោះដោយគ្រោះធម្មជាតិទៀតហើយ ខ្យល់កន្រ្តាក់លាយឡំ និងភ្លៀងផ្គរន្ទះដោយរន្ទះបាញ់សម្លាប់គោ៥ក្បាល បំផ្លាញផ្ទះសរុប៨១ខ្នង និងសាលារៀន១ខ្នង ក្នុងហេតុការណ៍កើតឡើងនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។ ហេតុការណ៍គ្រោះធម្មជាតិនោះ ... Read More »
ទាស់ពាក្យសម្ដីគ្នា យុវជន៥នាក់ ព្រួតវាយយុវជនម្នាក់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ
ខេត្តកណ្ដាល៖ យុវជនម្នាក់ ត្រូវយុវជនមួយក្រុម មានគ្នា៥នាក់ មកព្រួតវាយដល់ក្នុងផ្ទះ បណ្ដាលឲ្យទទួលរងរបួសយ៉ាងដំណំ ខណៈកំពុងដេក ក្រោយពីយុវជនរងគ្រោះខាងលើ ស្រវឹងស្រាមានទំនាស់ពាក្យសម្ដីជាមួយក្រុមយុវជនសង្ស័យ ។ ករណីហិង្សាដោយចេតនាខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២៣យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ... Read More »
យុវជនម្នាក់សម្រេចចិត្ដចងក.ធ្វើអត្ដឃាត សម្លាប់ខ្លួន សង្ស័យតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយ
ខេត្តកណ្ដាល៖ យុវជនម្នាក់ សង្ស័យតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយ បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់ក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលឡើងវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។ ... Read More »
ចាប់វៀតណាម២នាក់ និងខ្មែរម្នាក់ឃុំខ្លួន រីឯជនជាតិព្នង៧នាក់ទៀត ធ្វើកិច្ចសន្យាអប់រំហើយដោះលែង
ខេត្តមណ្ឌលគិរី៖ ឆ្លៀតឱកាសដែលមន្ត្រីបរិស្ថាន ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចធ្វេសប្រហែសបន្តិចបន្តួច ក្នុងឱកាសបុណ្យចូលឆ្នាំ ជនខិលខូចដែលជាជនជាតិគ្រោល (ឬព្នង) ៨នាក់ ឃុបឃិតជាមួយជនជាតិវៀតណាម២នាក់បានលបលួចធ្វើសកម្មភាពប្រមូលផល និងអនុផលព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ។ ពួកគេត្រូវបានកម្លាំងមន្ទីរបរិស្ថាន សហការជាមួយនគរបាលខេត្តចាប់បាន ទាំង១០នាក់ កំពុងធ្វើសកម្មភាពនៅភូមិសាស្ត្រ ភូមិក្តោយ ... Read More »
រថយន្ដកាមរីមួយគ្រឿង បើកបរដោយល្បឿនលឿន បុកលោកតាអាចារ្យ២នាក់ កំពុងជិះម៉ូតូឌុបគ្នា បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកណ្ដាល៖ លោកតាអាចារ្យវត្ដ២នាក់ ទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីលោកតាទាំង២នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដកាមរីមួយគ្រឿងបើកបរដោយល្បឿនលឿន បានបុកម៉ូតូលោកតាពីក្រោយពេញមួយទំហឹង ត្រង់ចំណុចលើស្ពាន ស្ថិតក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង១៩ និង៣០នាទី ... Read More »
ផ្អើលស្បែកជើងថ្លៃ ឱក សុគន្ធកញ្ញា ពាក់ភ្លាម ចេញលក់ម៉ូដចម្លងភ្លែត ពេញផ្សារ Online នៅកម្ពុជា
ភ្នំពេញ៖ មុននេះ ប៉ុន្មានថ្ងៃមានការចាប់អារម្មណ៍លើស្បែកជើងម៉ាកសញ្ញាល្បីល្បាញពេញសាកលលោក ម៉ាក GUCCI ដែល ឱក សុគន្ធកញ្ញា ពាក់ទៅដើរកម្សាន្តនៅលើកោះមួយនោះ មានតម្លៃដល់ទៅ ១ ៤៧៥ ដុល្លារអាមេរិក ។ ក្រោយភ្ញាក់ផ្អើលសម្រាប់អ្នកនិយមសង្គមស៊ីវីល័យនោះមិនបានប៉ុន្មានផង ... Read More »
ផ្ទុះការតវ៉ាង ខណៈផ្ទះជួលឡើងថ្លៃ
ភ្នំពេញ៖ ក្រុមអ្នកជួលផ្ទះស្នាក់នៅក្នុង ភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាផ្ទុះការតវ៉ាបិទផ្លូវ ខណៈម្ចាស់ផ្ទះជួលឡើងថ្លៃបន្ទប់ បង្កការភ្ញាក់ផ្អើលកាលពី៦ និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់យប់ថ្ងៃទី២២ ខែ ... Read More »
នារីម្នាក់ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញនារីម្នាក់ធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលជាន់ទី៦ ស្ថិតនៅតាមបណ្តោយផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន វេលាម៉ោង៧យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។ នារីរងគ្រោះឈ្មោះ ខន ស្រីលិន អាយុ២៣ឆ្នាំ មុនរបរជានិស្សិត ... Read More »
ស្តាប់កំសាន្តជាមួយចម្រៀងប្រពៃណីយ តេជោសន្តិភាព ដែលមានបទពិរោះៗ
សូមបងប្អូនជនរួមជាតិ លោកយាយ លោកតា និងក្មួយៗយុវជន ស្តាប់កំសាន្តជាមួយចម្រៀងប្រពៃណីយ តេជោសន្តិភាព ដែលមានបទពិរោះៗមួយចំនួនដូចខាងក្រោម៖ ១)ពង្សាវតាខ្មែរ ២)ពន្លឺកុលបុត្រ ៣)ពន្លឺសច្ចះធម៌ ៤)ពិភពលោកយើងសកម្មភាពយើងទាំងអស់គ្នា ៥)ពុកម៉ែកុំជឿបក្សផ្សេង ៦)ពុកម៉ែថែកូនរហូត ៧)ពុកម៉ែមហាមានគុណ ៨)ពេទ្យនិងស្ត្រីទើបយល់ពីស្ត្រី ... Read More »
នោះវីវរហើយ ខណៈក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីចោទប្រកាន់ពីបទឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង
ភ្នំពេញ៖ ដល់ដំណាក់ការកំណែទម្រង់ប្រព័ន្ធយុត្តិធម៍មានប្រសិទ្ធភាពបណ្តើរហើយ ជាក់ស្តែងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះក្រសួងយុត្តិធម៌ បានសម្រេចចេញលិខិតផ្អាកមុខងារលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច