ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា៖ ថៅកែខារ៉ាអូខេ ឡូហ្សិក០២ ដែលត្រូវបានភ្ញៀវប្តឹងដោយដើរចោទនិយាយពីភ្ញៀវយកលុយដុល្លារក្លែងក្លាយទៅចាយ នៅកន្លែងរបស់ខ្លួន និងប្រមាថមើលងាយនោះ ... Read More »
សង្គម
នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួននារីម្នាក់ ករណីអំពើលួចនាឡិកាដៃ
ភ្នំពេញ៖ នារីវ័យ២២ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនករណីអំពើលួចនាឡិកាដៃ យកទៅបញ្ចាំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៥៧នាទី នៅចំណុចផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ... Read More »
តុលាការឃុំខ្លួន ជនជាតិចិន៣នាក់ ខណៈលុយជាង៣លានដុល្លារ ត្រូវបញ្ជូនទៅទុកនៅធនាគារជាតិនៃកម្ពុជា
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លុយជាង៣លានដុល្លារអាមេរិក ដែលមានប្រភពមិនច្បាស់លាស់ ត្រូវបានយកទៅរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដេីម្បីជាភស្តុតាង ក្នុងសំណុំរឿងចាប់ខ្លួនជនជាតិចិន៣នាក់ ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្នុងពន្ធនាគារប៉េហ្ស៊ី ។ នេះបេីតាមការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ... Read More »
គ្រាប់សេសសល់ពីសម័យសង្គ្រាមជាច្រើនគ្រាប់ និង២ប្រភេទផ្សេងគ្នា ត្រូវប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ឲ្យសមត្ថកិច្ច
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦និង៣០នាទីព្រឹក ប្រជាពលរដ្ឋភូមិថ្មដូន-ហនុមាន ឈ្មោះ ហ៊ិន ចិ ភេទប្រុស អាយុ៥៤ឆ្នាំ បានរាយការណ៍មកថា បានប្រទះឃើញគ្រាប់ចាស់សេសសល់ពីសម័យសង្គ្រាម កប់ចោលក្នុងដី ... Read More »
នគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណីចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ បានចំនួន៤នាក់
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៦ល្ងាច កម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីចោរកម្ម លួចកាច់បំបែកសោកម៉ូតូ ដែលកើតឡើងកាលពីវេលាម៉ោងប្រហែល០៤ភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅម្តុំក្រោយផ្លូវស្ថាននីយប្រេង Caltex ... Read More »
SCG ប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩
បាងកក៖ កាលពី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះក្រុមហ៊ុន SCG (អេស ស៊ី ជី) បានប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី១ ឆ្នាំ ២០១៩ និងត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍបន្ថែមទៀត ជាពិសេសទៅលើកអាជីវកម្មវេចខ្ចប់ និងផ្នែកលក់រាយលើអាជីវកម្មសម្ភារៈសំណង់ ... Read More »
រថយន្តកុងតឺន័រ២គ្រឿង បើកជែងប៉ះរថយន្តតូចមួយគ្រឿង ក្រឡាប់ផ្ងារជើង
ភ្នំពេញ៖ រថយន្តកុងតឺន័រចំនួន២គ្រឿង បានបើកប្រដេញគ្នាលឿន ជ្រុលទៅគៀរថយន្ត ម៉ាកscion បណ្តាលឲ្យក្រឡាប់ផ្ងារជើង ត្រូវប្រជាពលរដ្ឋជួយអន្តរាគមន៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចជិតខាងកើតស្តុបផ្សារច្បារអំពៅ ... Read More »
ត្រីពុលនឹងសីតុណ្ហភាពក្ដៅ ងាបអស់២៥តោន នៅទន្លេឆ្មា
ខេត្តកំពង់ធំ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយភ្លៀងកក់ខែ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ គឺមានត្រីងាប់ប្រមាណ ២៥តោន នៅទន្លេឆ្មា ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយទទួលនៅភ្លៀងខ្យល់មួយមេ ។ ហេតុការណ៍នេះបានធ្វើមនុស្សជាច្រើននៅក្នុងបណ្តាញសង្គម ... Read More »
នគរបាលប៉ុស្តិ៍ការពារព្រំដែនលេខ២០៣ ចំនួន ៤នាក់ ដកបញ្ឈរជើង ក្រោយជនជាតិវៀតណាម១២នាក់ ចូលមកឈូសឆាយដីនៅកម្ពុជា តែទុកលោកផ្កាយ១ និងផ្កាយ២ ដែលទទួលបន្ទុកព្រំដែន
ខេត្តរតនគិរី៖ រឿងក្តៅរសើបបំផុត ក្រោយពីជនជាតិវៀតណាម១២នាក់ នាំគ្រឿងចក្រអាប៊ុលD៦០ ចំនួន៦គ្រឿងចូលឈូសឆាយដីខ្មែរដោយខុសច្បាប់ នៅចំណុចអូរតាយ៉ាក «ឧទ្យានជាតិវរជ័យ» ស្ថិតក្នុង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនលេខ២០៣ ចំនួន ៤នាក់ ត្រូវបានដកបញ្ឈរជើង ... Read More »
ហុងដាឌ្រីមជិះគ្នាទាំងកណ្ដាលថ្ងៃចែស ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់
ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ នៅគ្រាដែលបងប្អូនសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ និងយុវជន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សរងរបួស និងស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង១ និង២០នាទី រសៀល ថ្ងៃទី២៩ ខែមេសា ... Read More »
លួចបានម្តងញ៉ាប ទៅលួចម្តងទៀត ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចទាំង៤នាក់
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយពីពួកគេធ្វើសកម្មភាពលួចដែកនៅឃ្លាំងដែកមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិតាបស់ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ... Read More »
ជិះម៉ូតូមិនប្រកាន់ស្ដាំ បុកជាមួយរថយន្ត បែកក្បាលជង្គង់លៀនឆ្អឹងចេញក្រៅ គួរឲ្យញាក់សាច់
ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលជងគង់ចេញឆ្អឹងហូរឈាមគួរឲ្យញាក់សាច់ ខណៈ ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទំនងស្រវឹងស្រាប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំបុកជាមួយរថយន្តម៉ាក HINO ដឹកទំនិញបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ ស្ថិតលើផ្លូវលេខ៣១៤D ... Read More »
រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ១
ភ្នំពេញ ៖ រថយន្ត ២គ្រឿងបានពន្លះគ្នាពេញទំហឹងនៅផ្លូវជាតិលេខ១ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤ និង ៣០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី២៩ ខែមេសា ឆ្នាំ ... Read More »
លោកយាយ៦៨ ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន ផ្អើលក្រុមគ្រួសារទាំងព្រឹក
ខេត្តស្វាយរៀង៖ មានការណ៍ភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារ និងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសាកសពភ្លាមៗ ខណៈដែលប្រទះឃើញលោកយាយម្នាក់ បានចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបន្ទាប់ពីក្រុមគ្រួសារអះអាងថា មានជំងឺរ៉ាំរៃព្យាបាលមិនធូរស្រាល ទើបដាច់ចិត្តធ្វើបែបនេះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃវល្លិ៍ ... Read More »
ចូលហាងយីហោ ជួបជុំ ចេញមកបាត់ម៉ូតូ ផ្អើលឆោឡោ រត់ប្តឹងសមត្ថកិច្ច ព្រោះម្ចាស់ហាងមិនទទួលខុសត្រូវ
ភ្នំពេញ៖ យុវតីម្នាក់កើតទុក្ខមិនសុខចិត្ត ខឹងម្ចាស់ហាងមិនទទួលខុសត្រូវ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ដោយសារតែមានជនសង្ស័យចូលមកលួចម៉ូតូរបស់គាត់ ខណៈ ដែលទុកមុខហាងហើយជាប់រវល់ហូបអាហារជួបជុំមិត្តភក្តិភ្លេចខ្លួន លុះចេញមកវិញ ទើបដឹងថា បាត់ម៉ូតូ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៨ ... Read More »
ពលរដ្ឋចោទប្រកាន់ថា មន្រ្ដីរដ្ឋបាលព្រៃឈើថា ឈូសឆាយដីព្រៃរបស់រដ្ឋលក់ឲ្យឈ្មួញ
ខេត្តកំពង់ធំ៖ ក្រោយពីបុណ្យចូលឆ្នាំបានបញ្ចប់ទៅ ស្រាប់់តែមានពលរដ្ឋបានរាយការណ៍ និងមានការចុះផ្សាយថា ស្ងាត់ៗលោក ទ្រី លួចដាក់គ្រឿងចក្រ ឈូសឆាយដីរដ្ឋ លក់យ៉ាងរំភើយ! ដែលមានចំនួនជិត៣០ហិចតា នៅក្នុងភូមិអ៊ូបឹងរូងក្រោម ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ... Read More »
ទំនងស្រវឹងស្រា បើកម៉ូតូជែង ខណៈមេឃកំពុងភ្លៀង បុកពុំនូកថ្ម ហោះដួលសន្លប់ស្ដូក
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ខណៈ ដែលបុរសម្នាក់បើកម៉ូតូជែង ទំនងស្រវឹងស្រា បណ្តាលឲ្យបុកពុំនូកថ្ម ហោះទាំងម៉ូតូទាំងមនុស្សដួលបោកបែកមុខ បែកមាត់សន្លប់ស្តូកស្តឹងទាំងកណ្តាលភ្លៀងរលឹម កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ... Read More »
ផ្ទះសម្បែងពលរដ្ឋ១១ខ្នងរងការវាយប្រហារដោយខ្យល់កន្រ្តាក់
ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១១ខ្នង រងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារខ្យល់ព្យុះកន្រ្តាក់ ខណៈមេឃនៅតែបន្តធ្លាក់ភ្លៀងកក់ខែ ។ ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងនារសៀលថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ... Read More »
ភាពយន្ត Avengers: Endgame កំពុងល្បីល្បាញពេញពិភពលោក Grab ចេញយុទ្ធនាការ មួយ
ភ្នំពេញ៖ Grab និងខ្សែភាពយន្ត Avengers: Endgame របស់ផលិតកម្ម Marvel Studios បានសហការគ្នាដើម្បីជួយដោះស្រាយអតិថិជន ដែលមានការធុញទ្រាន់ក្នុងពេលបើកបរក្រោមពន្លឺព្រះអាទិត្យ ជួបការលំបាកក្នុងការស្វែងរកកន្លែងចំណត ឬធ្វើដំណើរទៅផ្ទះនៅពេលយប់ដោយសុវត្ថិភាព ឬមានបញ្ហាលើតម្លៃធ្វើដំណើរ ជាមួយអ្នកបើកបរ ។ ... Read More »
លោក វ៉ា សាវឿន ! តាំងមិនទាន់ជាប់ឆ្នោតស្រែកក្តែងៗ គ្មានការអភិវឌ្ឍ ដល់ពេលជាប់ឆ្នោតព លរដ្ឋទឹកភ្នែក
ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែ ដែលស្ថិតនៅជិត និងរោងចក្រ QMI ឆ្ពោះទៅផ្សារព្រៃទា ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជន់លិចជាយូរមកហើយ ដោយមិន ដែលឃើញអាជ្ញាធចុះពិនិត្យនោះទេ ខណៈខែមិន ដែលមានភ្លៀងសោះបែរជាមកទឹកជន់លិចបែបនេះ ... Read More »
មានវិបត្តិក្នុងគ្រួសារ តូចចិត្តចងក សម្លាប់ខ្លួនក្នុងបន្ទប់ជួល
ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ ខណៈដែលមានវិបត្តិក្នុងគ្រួសារ ការរស់នៅរវាងប្តី ប្រពន្ធមិនចុះសម្រុងគ្នា តូចចិត្តសម្រេចបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល ក្រោយពីប្អូនប្រុសបង្កើតមកលេងប្រទះឃើញ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលលេខ២៣ ... Read More »
ស្នេហាលួចលាក់ផ្អែមត្រជាក់៥ឆ្នាំ ទីបំផុតក្លាយយជាសត្រូវ ព្រោះតែបងបង្ហោះរូបសុិច
ភ្នំពេញ៖ បុរសជាមេឆ្នោតវៀតណាមម្នាក់ បានបង្កាត់ភ្លើងស្នេហ៍ដោយលួចលាក់ជាមួយស្រ្តីម្នាក់ ដែលជាអ្នកកត់ឆ្នោតឲ្យខ្លួន តាំងតែពីនាងទើបមានអាយុ១៧ឆ្នាំម្ល៉េះ លុះក្រោយពេលសាងស្នេហ៍ដ៏ផ្អែមត្រជាក់ជាមួយគ្នារយៈពេល៥ឆ្នាំ និងណាត់ជួបគ្នាឡើងផ្ទះសំណាក់ជាញឹកញាប់ពី៣ទៅ៥ថ្ងៃម្ដងរៀងរាល់សប្ដាហ៍ទៀតផង ។ មិនតែប៉ុណ្ណោះ រាល់ពេលរួមរ័កម្ដងៗបុរសនេះតែងតែប្រើទូរស័ព្ទថតរូបសន្លេក និងវីដេអូរឃ្លីបទុកជាបន្តបន្ទាប់ ប៉ុន្តែរាល់លើកនាងបានដណ្ដើមយកទូរស័ព្ទមកលុបចោលរហូត ព្រោះខ្លាចបុរសនេះយករូបទៅបង្ហោះផ្ដេសផ្ដាស ។ ប៉ុន្តែរឿងរ៉ាវដែលនាងភ័យខ្លាចកើតមានឡើងទាល់តែបាន ... Read More »
ចាប់ដើមអំពិលបារាំងទុកចោលមិនដឹងបញ្ជូនទៅណា
ខេត្តពោធិ៍សាត់៖ សកម្មភាពចាប់ដើមអំពិលបារាំង ដែលដឹកតាមរថយន្តបាកុង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការជ្រួលច្របល់ជាខ្លាំងនៅក្នុងចំណោមសមត្ថកិច្ច ជាពិសេសនគរបាល និងរដ្ឋបាលព្រៃឈើ ។ ពីព្រោះថា ... Read More »
លី ឧត្តម ក្លាយជាតារាតំណាងផលិតផលមួយនៅថៃ និងកម្ពុជា
ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូដកូនកាត់ឥណ្ឌា លី ឧត្តម ត្រូវបានផលិតផលថ្នាំដុសធ្មេញម៉ាកសញ្ញាល្បីល្បាញ មួយនៅប្រទេសថៃ បានជ្រើសរើសជាតារាតំណាងផលិតផលរបស់ខ្លួន ។ ការជ្រើសរើសនេះក៏ស្របពេល ដែលតារារូបនេះ បាននាំចូលផលិតផលមួយនេះមកចែកចាយលក់នៅកម្ពុជាផងដែរ ។ ក្រៅពីការងារសិល្បៈ លី ... Read More »
បើកបររថយន្តដឹកថ្ម ប្រើប្រាស់ល្បឿនលឿន ពេលចុះចំណោត ស្របពេលមេឃភ្លៀង បុករះបណ្តាលឲ្យរបួស និងខូចខាតទ្រព្យសម្បត្តិ មួយចំនួន
ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍មួយបាន បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកនៅទីកើតហេតុភ័យ ស្ទើរលោះព្រលឹង នៅពេលមានរថយន្តធុនធំដឹកថ្មមួយគ្រឿងរេចង្កូតសំដៅបុកផ្ទះ បណ្តាលឲ្យមនុស្សរបួស និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង១២ និង៤៥នាទី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧ ... Read More »
គ្រោះថ្នាក់ចរាចរណ៍ បង្កដោយម៉ូតូ បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្ន មកបុករម៉កដឹកទឹកកកឈប់ស្ងៀម ធ្វើឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់
ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរារចណ៍បង្កដោយម៉ូតូបើកបរ ក្នុងល្បឿនលឿន មិនប្រយ័ត្នមកបុករម៉កកំពុងឈប់ស្ងៀម ធ្វើឲ្យជនបង្កបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្ក្រោះបន្ទាន់ នៅមន្ទីរពេទ្យយោធាភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលក់ទឹកកក ... Read More »
បុរសម្នាក់ដេកស្លាប់ដោយជំងឺគាំងបេះដូង
ខេត្តកំពង់ធំ៖ បុរសម្នាក់ដេកស្លាប់ដោយគាំងបេះដូងកាលពីវេលាម៉ោង២ និង៣០នាទីយប់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅភូមិសូភីឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ យន ឃាង ភេទប្រុស ... Read More »
រំលោភបងស្រី និងប្អូនស្រីបង្កើត៣នាក់ បានសម្រេចជាញឹកញាប់ ហើយព្យាយាមរត់គេចខ្លួនបានមួយរយះ
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលរំលោភបងស្រី និងប្អូនស្រីបង្កើតខ្លួនឯងរហូតដល់៣នាក់បានសម្រេច ហើយព្យាយាមរត់គេចខ្លួនបានមួយរយះ ។ សមត្ថិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ គឺធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះអង្គការស្កុត ក្នុងភូមិព្រែកទល់ ... Read More »
រថយន្តឡិចសីស RX.300 បុកអ្នកថ្មើរជើងស្លាប់ម្នាក់ និងរបួសស្រាល៣នាក់
ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តឡិចសីស RX.300 បុកអ្នកថ្មើរជើងបណ្ដាលឲ្យមនុស្សក្មេងស្រីម្នាក់បានស្លាប់ និងអ្នកជិះក្នុងរថយន្តចំនួន៣នាក់ទៀត បានរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង១០យប់ ថ្ងៃសុក្រ ០៧រោច ខែចេត្រ ឯកស័ក ព.ស ២៥៦២ ... Read More »
ក្មេងទំនើង២ក្រុម ប្រមាណ២០នាក់ បើកឆាកប្រយុទ្ធតាមទីសាធារណៈ ជិះម៉ូតូដេញកាប់គ្នាដូចរឿងហុងកុង រងរបួសធ្ងន់១នាក់
ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង២ក្រុមជិះម៉តូដេញកាប់គ្នាយ៉ាងសាហាវនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទីរសៀល នៅតាមកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យភាគីម្ខាង រងបួសធ្ងន់ចំណែកក្រុមជនបង្ករត់គេចខ្លួនបន្សល់ទុកម៉ូតូ១គ្រឿង និងកាំបិត២ដើម ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច