ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

យករថយន្តទៅផ្ញើទីធ្លាជិតតារាងបាល់ ព្រឹកឡើងបាត់ រត់ប្តឹងសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់បានរត់ទៅប្តឹងសត្ថកិច្ចប៉ុស្តិ៍ចោមចៅ បន្ទាប់ពីយករថយន្តទៅផ្ញើកន្លែងបញ្ញើ២៤ម៉ោង ទីធ្លាដីវាលជិតតារាងបាល់ទាត់ ខាងលិចផ្ទះជួលដំបូលខៀវ ស្រាប់តែព្រឹកឡើង មកមើលរថយន្ត បាត់មិនឃើញរថយន្ក ក៏ផ្អើលឆោឡោ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ខែមីនា ឆ្នាំ២០១៧ នៅដីវាលខាងលិចផ្ទះជួលដំបូលខៀវ ... Read More »

ចោរដកកាំភ្លើងភ្ជង់ហើយខ្សឹបថាកុំមាត់! តែហ៊ានស្រែកបាញ់ឥឡូវហ្នឹង

  ភ្នំពេញ៖ នារីរងគ្រោះម្នាក់ជិះម៉ូតូត្រឡប់មកពីផ្សារវិញ ដល់មុខផ្ទះទៅហើយត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់របងបន្ទាយទាហានឆត្រយោង(៩១១ )ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ នារីរងគ្រោះឈ្មោះ ... Read More »

ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចត្រួតពិនិត្យយានយន្តសរុប៤៤៣.២៥៦គ្រឿង

ភ្នំពេញ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យថ្លែងឲ្យដឹងក្នុងពិធីបូកសរុប ផលលទ្ធផលត្រួតពិនិត្យ ការងារអនុវត្តន៍ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ប្រចាំខែកុម្ភៈឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០១៧ ថា ក្នុងខែកុម្ភៈ ... Read More »

មនុស្ស៣នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកន្លែងផ្សេងគ្នានៅខណ្ឌមានជ័យករណីជួញដូរថ្នាំញៀន

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួន ដែលបានពាក់ព័ន្ធក្នុងករណីសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់ ។ ក្នុងរង្វង់ប្រតិបតិ្តការចាប់ឃាត់ខ្លួនមនុស្ស៣នាក់ គឺធ្វើឡើងក្រោមការដឹកនាំលោក ម៉េង វិ មានរតនា អធិការរងនគរបាលខណ្ឌមានជ័យ លោកនាយនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែ លើ និងចាក់អង្រែក្រោម ។ ... Read More »

អុីនធើណែតបង្កប់ល្បែងសីុសង 69NETដំណើរការវិញហើយ សង្ស័យរត់ការសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នា

ខេត្តកំពង់ចាមៈ បើទោះបីលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លន់ លឹមថៃ ដាក់បទបញ្ជាឲ្យកម្លាំងមានសម្មត្ថកិច្ចបង្រ្កាប១លើក ជា២លើកនៅកន្លែងអុីនធើណែតខាងលើ កាលពីចុងឆ្នាំ២០១៦ កន្លងមកក៏ដោយ ប៉ុន្តែឥឡូវនេះកន្លែងអុីនធើណែតបង្កប់ល្បែងសីុសងខុសច្បាប់ 69NET សង្ស័យមានចាក់បាល់ និង ល្បែងបៀរបាការ៉ាត់ ដែលឡាយបន្តផ្ទាល់ពី ... Read More »

ក្រុមគ្រួសារជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ចោទស្នងការនគបាលខេត្តតាកែវថា បាញ់ស្លាប់បុរសម្នាក់ដែលមិនមានភស្តុតាងបង្ហាញថាជួញដូរគ្រឿងញៀន

ខេត្តតាកែវ ៖ កាលពីព្រលប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ បានស្លាប់ក្នុងហេតុការណ៍បង្រ្គាបបទល្មើសជួញដូរគ្រឿងញៀនមួយនៅជិតផ្សារថ្នល់បត់ ក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ហើយបន្ទាប់ពីជនសង្ស័យបានស្លាប់ ក្រុមគ្រួសារជនសង្ស័យស្រែកថា អយុត្តិធម៌ណាស់ ។ ... Read More »

អតីតអ្នកថតភាពយន្តលោក ម៉ង់ កាណែត ចូលពេទ្យសង្គ្រោះបន្ទាន់ក្រោយធ្លាក់ខ្លួនឈឺធ្ងន់

ភ្នំពេញ៖ អតីតអ្នកថតភាពយន្តល្បីឈ្មោះក្នុងទសវត្សរិ៍ទី៩០ លោក ម៉ង់ កាណែត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីលោកមាន ជំងឺថ្លើមដំណាក់កាលធ្ងន់។ ស្ថានភាពជំងឺរបស់លោកបានធ្លាក់ខ្លួនដុនដាប សឹងតែមិនគួរឲ្យជឿ គឺទើបតែរយៈពេលជិត២ខែប៉ុណ្ណោះ ហើយពេលនេះលោកកំពុងតែជួបនូវវិបត្តិថវិកាខ្លាំងក្នុងការព្យាបាល។ ស្ថិតក្នុងអាយុ៥២ឆ្នាំ លោកម៉ង់ កាណែត ... Read More »

ក្មេងស្រីជំទង់ម្នាក់បាត់ខ្លួន២ថ្ងៃ ម្តាយកាន់រួបថតទៅប៉ុស្តិ៍ប៉ូលិសសុំជួយអន្តរាគមន៍

  ភ្នំពេញ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានបាត់ចេញពីផ្ទះអស់រយៈពេលចំនួន២ថ្ងៃមកហើយ ដោយនាំយកទាំងគ្រឿងអលង្ការ មាស ទៅជាមួយជាង២ដំឡឹងផងដែរ ហើយមិនដឹងថា នាងទៅណានោះឡើយ។ ទូរស័ព្ទ ក៏ខលមិនចូលថែមទៀត ដោយមានការព្រួយបារម្ភពីសុវត្ថិភាពនាង និងសង្ស័យថា នាងចាញ់ល្បិចអូសទាញ របស់ជនណាម្នាក់នាំទៅកាន់កន្លែងដែលមានគ្រោះថ្នាក់នោះ ... Read More »

រ៉េន(លី យ៉ុងជេ) នឹងចូលរួមច្រៀងក្នុងកម្មវិធី Smart Mega Concert នៅកម្ពុជា

ភ្នំពេញ៖ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង សម្រាប់អ្នកគាំទ្រនៅកម្ពុជា គ្រាដែលតារាចម្រៀងលំដាប់ពិភពលោក លោក រ៉េន ហៅ លី យ៉ុងជេ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីយក្ស នៅកោះពេជ្រនាចុងខែមីនា ឆ្នាំ២០១៧ ។ ការប្រកាសពីវត្តមានតារាចម្រៀងជនជាតិកូរ៉េរូបនេះ ... Read More »

រថយន្តដឹកដីធុនធំបើកលឿនដូចហោះមិនគោរពច្បាប់ ដល់ភ្លើងស្ទុបមិនឈប់ជ្រុលទៅបុករថយន្កកុងតឺន័រ

  ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តដឹកដីធុនធំ បើកបរមិនគោរពច្បាប់ចរាចរណ៍ ប្រញ៉ាប់យកដីទៅចាក់លុបបឹងតាម៉ាត បើកលឿនពេក ខណៈជិតដល់ភ្លើងស្តុបមិនបន្ថយល្បឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿង ដែលបត់ធ្លងផ្លូវពេញទំហឹង ចំពាក់កណ្ដាលរថយន្តរងកាខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៩ ... Read More »

ភ្លេីងឆេះបន្ទប់ខារ៉ាអូខេផ្អើលនារីរត់ជាន់ជើងគ្នានៅស្វាយជ្រំ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ និងនារីៗបម្រើការងាររត់ជាន់គ្នាទាំងប្រលឹងចុងសក់ ខណៈដែលអគ្គីភ័យឆេះហាងការ៉ាអូខេ កាលពីវេលាម៉ោង៥និង៣០នាទីព្រលប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ខារ៉ាអូខេលេខ៤៤៤ ក្នុងហាងខារ៉ាអូខេយីហោ ផលផារិន ដែលស្ថិតក្នុងភូមិគោកក្តោល ឃុំគ្រោលគោ ស្រុកស្វាយជ្រំ ... Read More »

មេឃុំទាំង៦ក្នុងស្រុកភ្នំស្រុកចេញមុខ និងធ្វើញត្តិថ្កោលទោសប្រឆាំងការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ ញុះញង់មានចរិកប្រមាថបំបែកបំបាក់

ខេត្តបន្ទាយមានជ័យ៖ មេឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចេញមុខធ្វើញតិ្តថ្កោលទោសប្រឆាំងនឹងការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ នូវពាក្យសំដីថា (ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត) ដែលមានអត្ថន័យ ចរិកញុះញង់ ប្រមាថ ធ្វើឱ្យបែកបាក់ក្នុងសង្គមខ្មែរ គ្រាដែលការលើកឡើងនោះ វាផ្ទុយនឹងការអនុវត្តនៃការបំពេញកិច្ចការងាររបស់មេឃុំ ដែលជាអាជ្ញាធរដែនដី ... Read More »

បុរសម្នាក់បើករថយន្តRav4បើកចេញពីផ្ទះជាប់ហ្គែរជ្រុលទៅបុកចូលផ្ទះកាត់សក់ទល់មុខគ្នា ធ្លាយធុងសាំងហៀរពេញផ្លូវ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបន្ទាប់ពីបុរសម្នាក់បើកបរខ្វះការប្រុងប្រយ័ត្ន ដោយសារតែការជាន់ហ្គ្រែរច្រលំជ្រុលទៅបុកផ្ទះជាងកាត់សក់ដែលនៅទល់មុខផ្ទះគ្នា បណ្ដាលឲ្យរងការខូចខាតបាក់បែកទ្រព្យសម្បត្តិមួយចំនួននិងម៉ូតូឌ្រីមសង់០១៧ពណ៌ទឹកមាស តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៥និងលេខ៦ ផ្លូវ៣២៦ សង្កាត់ផ្សារដើមគ ... Read More »

ទើបរៀបមង្គលការបាន២ថ្ងៃ បើករថយន្តជែងទាំងកំហឹងជ្រុលទៅបុកចូលរោងមង្គលការកូនអ្នកស្រុកក្រឡាប់ផ្ងារជើរបណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ខេត្កណ្តាលៈ បុរសម្នាក់ទើបតែរៀបមង្គលការបាន២ថ្ងៃដឹកស្ត្រីជាប្រពន្ធ និងក្មួយៗ៣នាក់ទៀតដើរលេង ខណៈនោះក៏មានរថយន្តម៉ាកCRVបើកជែងធ្វើឲ្យកម្ទេចថ្មខ្ទាតមកលើរថយន្តរបស់ខ្លួនកំពុងបើកបរ ធ្វើឲ្យបុរសចិត្តខ្លាំងជាងប៉ែតផ្ទុះក្តីខឹងសម្បារយ៉ាងខ្លាំងក៏ជាន់ហ្គ្រាបន្ថែមល្បឿនទាំងកំហឹង ដើម្បីមើលមុខតៃកុងរថយន្តCRV ទើបបណ្តាលឲ្យជ្រុលចង្កូតបុកចូលក្នុងរោងមង្គលការកូនអ្នកស្រុកនៅក្បែងចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើង ធ្វើឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទៅ០៨ ខែមីនា ឆ្នាំ២០១៧ ... Read More »

សម្ពោធសមិទ្ធផលនានាឆ្លងស្រះទឹកប្រាសាទ និងអភិសេកព្រះបដិមានៅវត្តភូមិធំ

ខេត្តស្វាយរៀង៖ ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស និងជាព្រះមេគណខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ឆ្លងស្រះទឹកប្រាសាទ និងអភិសេកព្រះពុទ្ធបដិមាកាលព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅវត្តភូមិធំ ... Read More »

ថ្ងៃ៨ មីនា នាំគ្នាចូលទៅរាំក្នុងក្លឹប ចេញមកវិញ ត្រូវក្រុមចោរស្ទាក់ប្លន់យកទូរស័ព្ទដៃ ម៉ាក IPhone6 និងលុយ៣០០ដុល្លារ ទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ: នារីម្នាក់ត្រូវក្រុមចោរស្ទាក់ប្លន់យកទូរសព្ទដៃ ម៉ាក IPhone6 និងលុយ៣០០ដុល្លារ ទៅបាត់ដោយសុវត្ថិភាព ខណៈរូបនាងជាមួយនិងមិត្តប្រុស បាននាំគ្នាទៅរាំលេងនៅក្នុងក្លឹប Avalon ដើម្បីអបអរថ្ងៃ៨ មីនា ជាថ្ងៃសិទ្ធិនារី ហើយទាស់សំដីគ្នាជាមួយមិត្តប្រុសតិចតួចហើយដើរចេញទៅវិញតែម្នាក់ឯង ។ ហេតុការណ៍នេះ ... Read More »

ជនសង្ស័យ២នាក់ឆក់កាបូបត្រូវពលរដ្នចាប់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យ២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីប្រជាពលរដ្នចាប់ បាននាំគ្នាវាយទ្រមខ្លួន ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងកេងកង៣ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់បានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង៩និង១០នាទីថ្ងៃទី៨ខែមិនា ឆ្នាំ២០១៧តាមបណ្ដោយផ្លូវមៅ៉សេទុង កែងផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យ១ ឈ្មោះ ចាន់ ... Read More »

បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក

  ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះ ជិះម៉ូតូបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ... Read More »

បុរសម្នាក់​រួមនឹងថ្នាំញៀន១២កញ្ចប់តូច ធំ​ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានធ្វើសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅប្លុកបឹងកក់ លើផ្លូវរថភ្លើង ជាលទ្ធផលដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់តូចធំ ។ ករណីឃាត់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីម៉ោង២២និង៤០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ភូមិ៣ ក្រុម៣៩ ... Read More »

ស្រវឹងធ្លាក់ភ្នែកបើករថយន្តចុចទូរស័ព្ទធ្លាក់រណ្តៅការដ្ឋានជីកដាក់លូ ព្រលឹងចុងសក់

ភ្នំពេញ: អ្នកបើកបររថយន្តកាមរីឆ្លាមម្នាក់ បន្ទាប់ពីផឹកស៊ីស្រវឹងជោកជាំ បានបើករថយន្ត បណ្តើរ លើកទូរសព្ទបណ្តើរ និងដោយខ្វះការប្រុងប្រយត័្ន ក៏រេចង្កូតធ្លាក់រណ្តៅដីការរដ្ឋានជីកដាក់លូ របស់សាលារាជធានីភ្នំពេញ តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សនោះទេ គ្រាន់តែព្រលឹងនៅចុងសក់បណ្ណោះ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ... Read More »

ថ្ងៃទីពីរនៃការប្រគំតន្ត្រី Tiger Street Football Festival 2017 កាន់តែអស្ចារ្យ

ខេត្តកំពង់ចាម៖ ការប្រគំតន្ត្រីយក្សរបស់ក្រុមហ៊ុន Tiger កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដែលជាថ្ងៃទីពីរ ពិតជាធ្វើឱ្យមានភាពសប្បាយរីករាយខ្លាំងណាស់ ព្រោះមានតារា ចម្រៀងល្បីជាច្រើន មកចូលរួមសម្តែងជូនអ្នកគាំទ្រនៅ ខេត្តកំពង់ចាមបានទស្សនា។ តន្រ្តីយក្សនេះបានចាប់ផ្តើមបន្ទាប់ពីការប្រកួតបាល់ទាត់ Futsal ពានរង្វាន់Tiger Street ... Read More »

ស្ត្រីប្រមឹកស្រវឹងស្រាជោកជាំបើករថយន្តបុករះហើយបើករត់ និងយកទូរស័ព្ទគប់អ្នកសារព័ត៌មាន

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយស្ត្រីម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្ត RAV4 ក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុករះម៉ូតូ២គ្រឿងចំពីក្រោយបណ្ដាលឲ្យរងការខូចខាត សំណាងល្អរងរបួសស្រាល រួចបើករថយន្តបង្ករត់ជាច្រើនគីឡូម៉ែត្រទើបឃាត់ជាប់ ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរផ្សារបេសេ តាមបណ្ដោយផ្លូវ៣៧១ ... Read More »

នគរស្រុកត្បូងឃ្មុំចុះល្បាតរកឃើញជនសង្ស័យម្នាក់ចែកចាយសារធាតុញៀនក្នុងមូលដ្ឋាន

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ជាមួយនឹងសារធាតុញៀន២កញ្ចប់តូច ត្រូវបាននគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួន ពេលដែលចុះល្បាតទៅប្រទះឃើញ ។ ករណីចុះល្បាត និងឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើង នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំនុចឡូកៅស៊ូលេខ២៥ ភូមិ១៤ ឃុំជប់ ... Read More »

ជិះម៉ូតូឌុប​ឪពុកជ្រុលទៅបុករថយន្តស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកព្រៃឈរ

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងខណៈជិះម៉ូតូឌុបឪពុកពីក្រោយ ហើយមកដល់ផ្លូវកោងជ្រុលទៅបុករថយន្ត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចស្ពានអូរដា ស្ថិតក្នុងភូមិអូរដា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តពង់ចាម។ ... Read More »

កំពង់ចម្លងមួយកន្លែងស្ថិតនៅក្នុងស្រុកអង្គរបុរីជម្រិតទារប្រាក់ប្រជាពលរដ្ឋរាប់ឆ្នាំគ្មានអាជ្ញាធរទទួលខុសត្រូវ

ខេត្តតាកែវ៖ មានការឃុបឃិតជាលក្ខណៈប្រព័ន្ធ លក់កំពង់ចម្លងមួយកន្លែងស្ថិតនៅក្នុង ភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ដែល អាជ្ញាធរស្រុកអង្គរបុរីបានលក់ទៅឲ្យមេឈ្មួញឈ្មោះ ម៉េង ដោយក្នុងមួយឆ្នាំមិនក្រោម ៦០លានរៀលទេ ហើយបានផ្តល់សិទ្ធិអំណាចទៅឲ្យឈ្មួញនោះជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ២៤ ម៉ោង ... Read More »

កីឡាករប្រដាល់គុនខ្មែរ៤នាក់ណាត់ជួបប្រកួតគ្នានៅសង្វៀនTIFFY ARENA

ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ទី១១ ខែមីនា ឆ្នាំ២០១៧នេះ អ្នកប្រដាល់គុនខ្មែរ៤នាក់ បានណាត់តតាំងគ្នានៅលើសង្វៀនទូរទស្សន៍ប៉ុសស្តិ៍លេខ៥ TIFFY ARENA ខាងកើតស្ពានជ្រោយចង្វា គឺកីឡាករ ចៅ ផលឌឿ អ្នកប្រដាល់ជើងចាស់មកក្លិបសំរោងកោងខេត្តបាត់ដំបង បានស្វាគមន៍ឡៅ ផានាថ ... Read More »

ចេញពីស៊ីកាបើកម៉ូតូបុករថយន្តម៉ាក ប៉ាជេរ៉ូ ប្រកាច់ស្លាប់ភ្លាម

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសាច់ញាតិអះអាងថា ទើបចេញមកពីស៊ីកាបងប្អូននៅខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលក៍ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តគេ បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងធ្វើដំណើរស្របទិសគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី៨ ខេមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានអូរតាមាស ចន្លោះគីឡូមែត្រលេខ ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកសណ្ដាន់ ចុះបង្រ្កាបរថយន្តដឹកដំឡូងបង្កប់ឈើពីក្រោម

ខេត្តកំពង់ធំ៖ រថយន្តដឹកដំឡូងមី មួយគ្រឿងបានបង្កប់ឈើក្តារពីក្រោមបាតរថយន្ដ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក អុក សាដន មេបញ្ជាការរងចុះបង្ក្រាបកាលពីសៀលថ្ងៃទី៧ ខែមីនា ឆ្នាំនៅ២០១៧ ចំណុច ភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ... Read More »

ស្រ្ដីម្នាក់បានស្លាប់ដោយសាររថយន្ដហៃឡិនឌ័របើកបុកពេលកំពុងជិះម៉ូតូ

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់បានស្លាប់ដោយសាររថយន្ដហៃឡិនឌ័រ បើកបុកពេលកំពុងជិះម៉ូតូកាលវេលាម៉ោង៩និង១០នាទីព្រឹក នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ក្នុង ភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរារណ៍កើតឡើងរវាងរថយន្ត ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនចំនួន១៣កញ្ចប់

ភ្នំពេញ:ជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន១៣កញ្ចប់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង១៣និង០០នាទីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈុន ... Read More »