ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

កូនប្រសាមកជួយរែកកណ្តាប់ម្តាយក្មេកឃើញ កូនក្រមុំគេកែ្បរផ្ទះចុះងូតទឹកចាប់រំលោភក្បែរពាង

ខេត្តកំពង់ស្ពឺ៖ បុរសមានប្រពន្ធកូនម្នាក់នៅពេលមកជួយរែកកណ្តាប់ម្តាយក្មេកបានចាប់រំលោភនាងក្រមុំក្បែរផ្ទះរហូតបានសម្រេចជិតពាងទឹក ខណៈដែលនារីរងគ្រោះ ចេញពីផ្ទះមកងូតទឹកក្រោយផ្ទះកាលពីវេលាម៉ោង៩និង៣០នាទីយប់ថៃ្ងទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជាជនសង្ស័យបន្ទាប់ពីរំលោភរួចព្យាយាមរត់មិនឲ្យនារីរងគ្រោះស្គាល់មុខដើម្បីប្តឹងសមត្ថកិច្ចចាប់ ខ្លួនយ៉ាងណាក៏ដោយនៅព្រឹកថៃ្ងទី១០ ខែ ធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន ... Read More »

អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនថាអាចមាន កិច្ចពិភាក្សាអំពីបញ្ហាសមុទ្រចិនជាមួយកម្ពុជា

  ភ្នំពេញ៖ ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ (Rodrigo Duterte) នឹងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានិងប្រទេសសិង្ហបុរីដែលជាផ្នែក មួយនៃដំណើរទស្សនាកិច្ចណែនាំខ្លួនរបស់លោកទៅកាន់បណ្តាប្រទេសមួយចំនួនក្នុង តំបន់អាស៊ានក្រោយពីឡើងកាន់តំណែងជាប្រធានាធិបតី។ នេះបើតាមសារព័ត៌មានស៊ិនហួចេញផ្សាយកាលពីយប់ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៦។ លោក ... Read More »

ប្រពន្ធទើបសម្រាលកូនបាន១០ថ្ងៃប្តីនាំស្រីមកបញ្ឈឺដល់ផ្ទះ

ភ្នំពេញ៖ ជម្លោះរវាងប្តីប្រពន្ធមួយគូ បានកើតឡើងដូចព្យុះនៅសាលាសង្កាត់ ចោមចៅកាលពីវេលាម៉ោង៤រសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីប្តីប្រពន្ធមួយគូបាននាំគ្នាមករកដំណោះស្រាយដោយ សារភាគីខាងប្រពន្ធទើបកូនខ្ចីបាន១០ថ្ងៃហើយត្រូវបានលោកប្តីមិនទទួលស្គាល់កូន ថែមទាំងនាំស្រីមកបញ្ឈឺដល់ផ្ទះទៀត ។ បុរសជាប្តីឈ្មោះ ធាង គឹមថុង អាយុ ... Read More »

បុរសម្នាក់គាស់ផ្ទះប្រមូលទ្រព្យសម្បត្តិហើយ តែរត់មិនរួចត្រូវអ្នកក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ខេត្តបាត់ដំបង៖ បុរសម្នាក់ជាចោរ ជំនាញគាស់ផ្ទះលួចទ្រព្យសម្បត្តិត្រូវបានម្ចាស់ផ្ទះ និងអ្នកភូមិចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះគេលួចទ្រព្យសម្បត្តិហើយជិះម៉ូតូចាកចេញតែភ្លាត់ ស្នៀតដួលរត់មិនរួច ។ ករណីនេះបានកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ... Read More »

ម៉ូតូស្មាស់វីបើកលឿនបុក និងម៉ូតូរ៉ឺម៉កកងបីរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសសន្លាប់ស្តូកស្តឹងនិងសង្ស័យបាក់ឆ្អឹងដងកាំបិត ខណៈជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងម៉ូតូរឺម៉កកងបីក្នុងទិសដៅស្របគ្នា។ ហេតុការនេះកើតឡើងកាលពីវេលម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងត្បូងផ្សារទំនើបរតនាផ្លាហ្សារ ក្នុងភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ... Read More »

កម្មករសំណង់២នាក់ធ្លាក់ពីលើជាន់ទី១ម្នាក់ រងរបួសធ្ងន់ម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ កម្មករសំណង់២នាក់បានរង របួសធ្ងន់ខណៈកំពុងធ្វើការនៅអគារ សំណង់ភោជនីយដ្នានមួយកន្លែងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែ ឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវមៅ៉សេទុងស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។ ជនរងគ្រោះក៏ត្រូវបានកម្មករសំណង់ជាច្រើនជួយសង្គ្រោះ ដោយការបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែតម្នាក់និងម្នាក់ទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ យោងតាមប្រភពព័ត៌មានពីកម្មករ ... Read More »

បុរសម្នាក់ផឹកស្រាស្រវឹងហើយចុះមុជទឹក ក៏លង់ស្លាប់គ្មាននរណាដឹង

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ បុរសម្នាក់ផឹកស្រាស្រវឹង ហើយចុះមុជទឹក ក៏លង់ស្លាប់គ្មាននរណាដឹង ។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុច ភូមិប្រម៉ាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ... Read More »

ពលរដ្ឋស្រុកឆ្លូងព្រួយបារម្ភអំពីលំនៅឋានក្រោយបាក់ច្រាំងបន្តបន្ទាប់

ខេត្តក្រចេះ ៖ នៅពេលថ្មីៗកន្លងទៅនេះមានការបាក់ស្រុតច្រាំងទន្លេនៅចំណុចមុខ វត្តស្រុកឆ្លូងធ្វើឲ្យប្រជាពលរដ្ឋរស់នៅស្រុកឆ្លូងបាននិយាយតៗគ្នាថា ការបាក់ស្រុតច្រាំងទន្លេនេះកន្លងមកមិនដែលជួបប្រទះរឿងបែបនេះកើតឡើងនោះទេ ទើបតែ ប៉ុន្មានឆ្នាំមកនេះមានការបាក់ស្រុតយ៉ាង ខ្លាំងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពី ព្រោះការបាក់ស្រុតច្រាំងទន្លេនេះមិនមែន ជារឿងធម្មតានោះទេបាក់ស្រុតរហូតទៅ ដល់១០០ម៉ែត្រទៅ១៥០ម៉ែត្រឯណោះ ។ ពួកគាត់បាននិយាយទៀតថាកាលពីដើមមានកោះមួយដុះនៅខាងមុខ ដែល គេហៅថាកោះកន្តោ ... Read More »

អន្តរក្រសួងប្រជុំបើកប្រាក់បៀវត្សគោល នយោបាយជូនយោធិនប្រភេទ២និងចូលនិវត្តន៍

ភ្នំពេញ ៖ អនុគណៈកម្មការបើកប្រាក់ បៀវត្សរ៍គោលនយោបាយជូនយោធិន ប្រភេទ២ និងយោធិនចូលនិវត្តន៍អន្តរ ក្រសួង របស់កងយោធពលខេមរភូមិន្ទបានបើកកិច្ចប្រជុំមួួយ ដើម្បីត្រួតពិនិត្យជំរុញបើកប្រាក់គោលនយោបាយ និងកាត់រំសាយទ័ពទូទាំងប្រទេសសម្រាប់ឆ្នាំ២០១៦នេះ ។ កិច្ចប្រជុំរៀបចំឡើង កាលពីថ្ងៃទី៨ ខែ ធ្នូ ... Read More »

ក្រសួងធនធានទឹកដឹកនាំប្រតិភូបណ្តាញអន្តរជាតិ ស្តីពីទឹកឈ្វេងយល់ប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្ម

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបាន បញ្ចប់សន្និសីទអន្តរជាតិលើកទី១៣ និង កិច្ចប្រជុំគណៈកម្មាធិការនៃបណ្តាញអន្តរជាតិ ស្តីពីទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រែ ដែលបានប្រពឹត្តទៅអស់រយៈពេល២ថ្ងៃ រួចមក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ប្រតិភូ គណៈកម្មាធិការ ... Read More »

បុរសម្នាក់ស្រវឹងស្រាដើរធ្លាក់ពីលើស្ពានអ្នកលឿងស្លាប់

ខេត្តព្រៃវែង៖ បុរសម្នាក់បានស្លាប់ធ្វើ ឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹមអុរថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវទៅវត្ត ព្រែករាំង ក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ស្ពានអ្នកលឿងត្រើយខាង កើត ។ បុរសរងគ្រោះឈ្មោះ ... Read More »

តារាល្បីៗលើកពាន រង្វាន់ Apsaras Award 2016 ទាំងរំភើប និងក្តុកក្តួល

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសមត្ថភាព សិល្បៈគ្រប់ទម្រង់Apsaras Award 2016 រដូលកាលទី៣របស់ទូរទស្សន៍អប្សរាបានឈានដល់វគ្គបិទបញ្ចប់ប្រកាសលើកពានកាលពីរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នាសាល សនិ្នសិទចតុម្មុខ។ កម្មវិធីនេះត្រូវបានចូល រួមដោយរដ្ឋមន្រី្តក្រសួងព័ត៌មានមន្ត្រីក្រសួងពាក់ព័ន្ធនិងតារាល្បីៗមកពីគ្រប់ជំនាន់ចូលរួម ។ ក្នុងឱកាសនោះសិល្បករដែលលើកពានទាំង២០រូប(ប្រុស១០រូប)ត្រូវបានធ្វើពិធីប្រកាសលទ្ធផលរៀងៗខ្លួននូវជំនាញដែលខ្លួនបានសម្តែងដែលជាប្រភេទវិញ្ញាសា ទម្រង់សិល្ប:គ្រប់ទម្រង់មានយីកេ ល្ខោន ... Read More »

ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់នៅក្បាលទូក

ខេត្តក្រចេះ៖ សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ផ្កាប់មុខសង្កត់ពីលើ ឧប្បករណ៍ឆក់ នៅលើក្បាលទូកក្នុងបឹងមួយកន្លែងនៅចំនុចបឹងកូនសត្វ ស្ថិតក្នុងភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះកាលពីល្ងាចថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៤ ឆ្នាំ២០១៦នេះ ។ សាកសពបុរសរងគ្រោះ ឈ្មោះ ឈន ទី ... Read More »

ជំនឿគ្មានហេតុផលនឹងធ្វើឱ្យមនុស្សបាត់បង់បញ្ញា

ភ្នំពេញ ៖ បើទោះបីជាវិទ្យាសាស្ត្រមាន ការរីកចម្រើនខ្លាំងយ៉ាងណាក្តីក៏បច្ចុប្បន្នផ្នត់គំនិតនៃការជឿទៅលើកម្លាំងក្រៅខ្លួននៅមិនទាន់ រលុបបាត់នៅឡើយ។ ទោះជាយ៉ាងណាងតាមទ្រឹស្តីព្រះពុទ្ធសាសនាជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់បញ្ញា ការ តស៊ូព្យាយាម និងក្តីសង្ឃឹម។ មួយរយៈចុងក្រោយនេះការអួតអាង របស់គ្រូវ័យក្មេងម្នាក់បានធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់មហាជន ពិសេសនៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីអំនួតនៃការកាប់មិនមុត ដុតមិនឆេះ ... Read More »

ស្ទាវអាយុ១៩ឆ្នាំចាប់នាង២៩ឆ្នាំរំលោភពេលដើរមកពីច្រូតស្រូវទៅផ្ទះ

ខេត្តកំពង់ស្ពឺ៖ យុវជនវ័យ១៩ឆ្នាំម្នាក់ជាប់ចោទចាប់រំលោភនាង២៩ឆ្នាំរហូតបានសម្រេចនៅក្នុងព្រៃគ្រាដែលនាងដើរមកពីច្រូតស្រូវទៅផ្ទះ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចជ្រូកខ្វេះ ខាងលិចភូមិព្រៃនរា ចម្ងាយ៨០០ម៉ែត្រ ក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយជនសង្ស័យត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែធ្នូ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងនារីរងគ្រោះ។ មន្រ្តីនគរបាលស្រុកសំរោងទងឲ្យដឹងថា ... Read More »

លោក ម៉ក់ ពេជ្ជរិទ្ធ ធានាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ

ខេត្តកណ្តាល : ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក កុំខ្លាចរអែងអី ដើម្បីអោយក្រុមការងាររបស់គណបក្សប្រជាជនបានដឹងនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ នេះជាប្រសាសន៍លើកឡើងរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបានទទួលបន្ទុកប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ និង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល នៅគ្រាដែល ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចោរកម្មលួចទ្រព្យសម្បត្តរបស់ប្រជាពលរដ្ឋបញ្ជូនទៅតុលាការ

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្មក្នុងភូមិយ៉ាងសកម្ម នៅក្រុងបានលុង។ ករណីចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយមានពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ ឈ្មោះខន ផារ៉ា អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងទេស មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ... Read More »

ប្រទះឃើញសាសពនៅលើភ្លឺស្រែសង្ស័យជំងឺខ្យល់គរ

ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពនៅលើភ្លឺស្រែ ដាច់ស្រយាល់ឆ្ងាយពីភូមិ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងព្រឹក បន្ទាប់ពីលោកមេភូមិកំប៉ាងរាយការណ៍ ។ ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅលើភ្លឺស្រែ ត្រង់ចំណុចម្តុំវាលអង្រ្គង ស្ថិតក្នុងភូមិកំប៉ាង ឃុំស្វាយដូនកែវ ... Read More »

បុគ្គលិកកាស៊ីណូហ្គោលឌិនវិចតូរីយ៉ាជាង១០០នាក់តវ៉ា ដោយសារថៅកែអត់បើកប្រាក់ខែ

ខេត្តប៉ៃលិន ៖ បុគ្គលិកកាស៊ីណូហ្គោលឌិនវិចតូរីយ៉ា ស្ថិតជាប់នឹងច្រកព្រំដែនព្រំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ជាង១០០នាក់ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បាននាំគ្នាប្រមូលផ្តុំឈរតវ៉ានៅខាងមុខអាគារកាស៊ីណូ ដោយទាមទារឱ្យថៅកែបើកប្រាក់ខែជូនពួកគេ ក្រោយកាស៊ីណូនេះមិនបានបើកប្រាក់ខែឲ្យបុគ្គលិកតាមកាលកំណត់។ ស្ត្រីជាបុគ្គលិកកាស៊ីណូម្នាក់បានរៀបរាប់ថា កាស៊ីណូហ្គោលឌិនវិចតូរីយ៉ា ... Read More »

ឃាត់ខ្លួនស្ត្រី៦នាក់ពេលកំពុងអង្គុយលេងបៀរ

ខេត្តប៉ៃលិន៖ សមត្ថកិច្ចបានឃាត់ក្រុមស្ត្រីញៀន ល្បែងស៊ីសងរហូតភ្លេចបាយភ្លេចទឹក ភ្លេចការងារផ្ទះចំនួន៦នាក់ និងមួយចំនួនទៀតបានរត់ចែកជើងគ្នាដែលការចុះបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងក្រោយចំណតរថយន្តឈ្នួលថ្មី(បេនឡានថ្មី) ក្នុងភូមិអូរតាពុកលើ សង្កាត់-ក្រុង-ខេត្តប៉ៃលិន ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ... Read More »

ស្រ្ដី២នាកជិះម៉ូតួឌុបគ្នាយ៉ាងលឿនទៅបុករថយន្ដពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ធំ៖ ស្រ្ដី២ជិះម៉ូតួឌុបគ្នាយ៉ាងលឿនទៅបុករថយន្ដពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដម៉ាកហ៊ីយឹនដាយ ឈប់នៅលើទ្រូងផ្លូវ ធ្វើអោយស្រ្ដីទាំង២នាក់បើកម៉ូតួពេញទំហឹង។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង០៨នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ... Read More »

ខ្ចីម៉ូតូថៅកែថាទៅកាត់សក់ បែរជាយកទៅបញ្ចាំ គេចខ្លួនបាន៦ថ្ងៃ ម្ចាស់ឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញះ ជនសង្ស័យម្នាក់ត្រូវថៅកែចាប់ប្រគល់ឲ្យ សមត្ថកិច្ច ក្រោយពីរូបគេបានខ្ចីម៉ូតូសណ្តោងរ៉ឺម៉កយកទៅបញ្ចាំហើយគេចខ្លួនបាន៦ថ្ងៃ ។ ការឃាត់ខ្លួនេះ បានធ្វើឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

តូយ៉ូតាកាត់ទ្រុងបត់ចូលមូលដ្ឋានកងទ័ពតំបន់ប្រតិបត្តិការសឹងរងខ្វះការប្រុងប្រយ័ត្នប៉ះម៉ូតូមួយគ្រឿងបណ្តាលឲ្យយុវជនម្នាក់រងរបួស

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងរវាងរថយន្តម៉ាកតូយ៉ូតាកាត់ទ្រុងពណ៌ស ពាក់ស្លាកលេខរដ្ឋ១៧-២-០៤២២ ប៉ះជាមួយម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១B-៤២៣៣ បណ្តាលឲ្យ យុវសិស្សម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់នៃស្នងការរដ្ឋាននគរបាលខេត្តបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចទល់មុខក្លោងទ្វារមូលដ្ឋានកងទ័ព(វិរៈ៧៩)ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ... Read More »

ញៀនថ្នាំដុតខោអាវរាលឆេះផ្ទះ៣ល្វែង

ភ្នំពេញ ៖ ផ្ទះចំនួន៣ល្វែងជាប់គ្នា ត្រូវអគ្គីភ័យឆាបឆេះ ដោយសារមានបុរសញៀនថ្នាំម្នាក់ បានប្រមូលខោអាវ ដុតបង្កទៅជាអណ្តាតភ្លើងឆេះ ខ្សែភ្លើងក្នុងផ្ទះកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ដើមចមនៃហេតុការណ៍នេះ ... Read More »

ឃើញនាងក្រមុំអាយុ១៨ឆ្នាំចេញពីធ្វើការអង្គុយហូបបាយម្នាក់ឯង បុរសម្នាក់ចូលទៅចាប់រំលោភរហូតបានសម្រេច

ភ្នំពេញ៖ នារីក្រមុំជាកម្មការនីរោងចក្រម្នាក់ ត្រូវបានបុរសល្មោភកាមម្នាក់ចាប់រំលោភរហូតបានសម្រេច ខណៈនាងចេញពីធ្វើការហើយអង្គុយហូបបានក្នុងបន្ទប់ជួលតែម្នាក់ឯង ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខ២ផ្ទះជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ... Read More »

ប្រកួតកីឡាបេស្បលមិត្តភាពអន្តរជាតិនៅទីលានបឹងសំរឹទ្ធិ

ខេត្តកំពង់ធំ៖ សហព័ន្ធកីឡាបេស្បល បានរៀបចំការប្រកួតមិត្តភាពអន្តរជាតិ នៅទីលាន បឹងសំរឹទ្ធិ ស្ថិតក្នុងឃុំប្រាសាទបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថៃ្ងទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយមានក្រុមកីឡាករចូលរួមចំនួន៥ ក្នុងនោះម្ចាស់មាន៣ក្រុម និងមកពីប្រទេសម៉ាឡេស៊ី និងវៀតណាមចំនួន២ក្រុម ... Read More »

រថយន្តកាមរីហើមឆេះខ្លួនឯងខណ:កំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ មិនទាន់ដឹងពីមូលហេតុពិតប្រាកដ

ខេត្តរតនគិរី៖ មានករណីរថយន្តកាមរីហើម ១គ្រឿងឆេះខ្ទេច ខណៈកំពុធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ នៅវេលាម៉ោង៣និង២០នាទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ត្រង់ ចំណុចភូមិតឺន ឃុំតឺនស្រុកកូនមុំ ខេត្តរតនគិរី។ ភ្លាមនោះដែរសមត្ថកិច្ចនគរបាលមូលដ្ឋាន បានទាក់ទងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត មកជួយអន្តរាគមន៍ប៉ុន្តែមិនអាចសង្គ្រោះបាន។ បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថាម្ចាស់មានឈ្មោះសុខ ប៊ុន្នី ... Read More »

ស្ត្រីស៊ីឈ្នួលអូសរទេះឆ្លងដែនវ័ណ្ឌ.កដោយដឹកប៉ះកញ្ឆាក្រៀម៥គីឡូក្រាមបង្កប់ក្នុងវ៉ាលិស

ខេត្តកោះកុង៖ ស្ត្រីខ្មែរម្នាក់ឈ្មោះ ហ៊ុត សុខគឿន អាយុ៥៤ឆ្នាំ ជាអ្នកអូសរទេះសុី ឈ្នួលដឹកទំនិញចេញចូលនៅច្រកព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុងត្រូវបាន សមត្ថកិច្ចច្រកព្រំដែនថៃឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ក្រោយរកឃេីញ កញ្ឆាក្រៀមប្រមាណ៥គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត។ ... Read More »

រើសបានគ្រាប់យកទៅគប់លេងផ្ទុះរងរបួសធ្ងន់-ស្រាល៣នាក់

ខេត្តក្រចេះ៖ ក្មេងៗប្រុសស្រីអាយុពី៨ ដល់១២ឆ្នាំ៣នាក់រងរបួសធ្ងន់ស្រាលដោយសាររើសក្បាលគ្រាប់សល់ពីសម័យសង្គ្រាមយកទៅបោកលេងបណ្តាលឲ្យផ្ទុះ។ ករណីនេះបានកើតឡើងនៅចំណុចឡូកៅស៊ូ ឋិតនៅភូមិក្បាលថ្ពងឃុំ-ស្រុក ស្នួល ខេត្តក្រចេះ កាលពីព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។ កម្លាំងស្នាក់ការប្រឆាំងចារកម្មខេត្ត ក្រចេះបានឲ្យដឹងថា មុនកើតហេតុមានក្មេងទាំង៣នាក់បានរើសបានក្បាលគ្រាប់សល់ពីសម័យសង្គ្រាមមួយគ្រាប់តែមិនមានអ្នកណាស្គាល់ប្រភេទគ្រាប់អ្វីទេរួចពួកគេយកទៅបោកលេងផ្ទប់នឹងដីបណ្តាលឲ្យផ្ទុះរង របួសកុមារា២នាក់និងកុមារីម្នាក់តែម្តង។ នគរបាលស្រុកឲ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្តល់រង្វាន់លើកទឹកចិត្តដល់កីឡាករមេ ដាយមាសប៉េតង់

ភ្នំពេញៈ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ  ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសផ្តល់រង្វាន់លើកទឹក ចិត្តដល់កីឡាករមេដាយមាសប៉េតង់ ឆ្នាំ២០១៦ សុខ ចាន់មាន ដែលដណ្តើមបាន “មេដាយមាសពិភពលោក” ... Read More »