ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យនៅផ្ទះជួលលេខ២២៣អា ២២៣សេ និងផ្ទះជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសួរនាំជនជាតិវៀតណាម៣៨នាក់ សង្ស័យរស់នៅគ្មានលិខិតស្នាមស្របច្បាប់។ លោកឧត្តមសេនីយ៍ទោ ... Read More »
សង្គម
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តុលាការក្រុងភ្នំពេញ ប្រកាសសាលក្រម លើសំណុំរឿងនិស្សិតម្នាក់ ចាក់សម្លាប់មន្ត្រីយោធាស្រីម្នាក់ នៅសង្កាត់ផ្សារដេប៉ូ១
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រម លើសំណុំរឿងនិស្សិតម្នាក់ ចាក់សម្លាប់មន្ត្រីយោធាស្រីម្នាក់ នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ សាលក្រមនេះ បានសម្រេចផ្តន្ទាទោស និស្សិតខាងលើ ឱ្យជាប់ពន្ធនាគារមួយជីវិត និងសងជំងឺចិត្ត៨០លានរៀល។ ... Read More »
ជនជាតិសាំងហ្គាពួរប្រុសស្រី៤នាក់ដើររកកន្លែងញាំអាហារត្រូវជនសង្ស័យ២នាក់ឆក់កាបូបបានសម្រេច
ភ្នំពេញ៖ ជនជាតិសាំងហ្គាពួរ ប្រុស ស្រី៤នាក់ បានដើរចេញពីសណ្ឋាគារទៅរកញាំអាហារ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ទុលមុខនឹងផ្ទះសំណាក់ ... Read More »
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាតឱ្យលោកវ៉ាង ហ្គូសៀងចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត ឱ្យ ឯកឧត្តម វ៉ាង ហ្គូសៀង (WANG Guosheng) សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកសិកម្ម និងកិច្ចការជនបទ ... Read More »
គួរឲ្យអស់សំណើចខ្លាំងណាស់ គ្រាន់តែរឿងគ្នាជិះម៉ូតូប៉ះស្លាកលេខពីក្រោយបន្តិច ប្រុងទារសំណង
ភ្នំពេញ៖ គួរឲ្យអស់សំណើចខ្លាំងណាស់ បុរសម្នាក់គ្រាន់តែនារី២នាក់ជិះម៉ូតូ ប៉ះស្លាកលេខពីក្រោយបន្តិច ប្រុងទារសំណងទាំងម៉ូតូរបស់ខ្លួនមិនមានការខូចខាត់សូម្បីតែបន្តិច។ ហេតុការណ៍គួអោយចង់សើចនេះ បានកើតឡើងកាលពីម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី២០ ខែធ្នួ ឆ្នាំ២០១៦ នៅចំណុចម្តុំផ្សារក្រមួន ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍បានអោយដឹងថា ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងចុះMOU កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាមួយខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន
ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ីរ៉ូយ៉ូគី យ៉ូស៊ី អនុរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន ... Read More »
រថយន្តកាមរីឆ្លាមបើកបុករះរថយន្តកុងតឺន័រ និងបន្តបុកជញ្ជាំងផ្ទះល្វែង២កន្លែងនៅបុរីពិភពថ្មី
ភ្នំពេញ៖ រថយន្តកាមរីឆ្លាម មួយគ្រឿងបានរងការខូចខាតខ្ទេចទាំងស្រុង ដោយសារតែ ម្ចាស់បានបើកក្នុងល្បឿនលឿន ហើយបានជ្រុលទៅ បុកពីក្រោយរថយន្តដឹកកុងតឺន័រ មួយគ្រឿងទៀត ដែលកំពុងបើកបរស្របគ្នា កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបុរីពិភពថ្មី ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ៤ ... Read More »
សមត្ថកិច្ចចម្រុះរកឃើញ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ដែលឈ្មួញលាក់ទុកនៅក្នុងប្រហោងឈើហ៊ុប ទម្ងន់ប្រមាណជាង ១តោន
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះរកឃើញ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ដែលឈ្មួញលាក់ទុកនៅក្នុងប្រហោងឈើហ៊ុប ទម្ងន់ប្រមាណជាង ១តោន ។ សមត្ថកិច្ចបានថ្លឹង វត្ថុតាងទាំងនោះ ... Read More »
ស្រវឹងជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រា បានជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងជិះឆ្លងផ្លូវ ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ របួសធ្ងន់។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ៤៦៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ... Read More »
ជនសង្ស័យ៣នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចប្រេងម៉ាស៊ូត នៅស្រុកកូនមុំ
ខេត្តរតនគិរី៖ ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចប្រេងម៉ាស៊ូត៣កាននៅស្រុកកូនមុំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ត្រង់ចំណុចការដ្ឋានវាយថ្មមួយកន្លែង ស្ថិតនៅក្នុងភូមិកាផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។ បើតាមនគរបាលប៉ុស្ថ៍តាអងបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ទី១- ឈ្មោះ ស៊ន សិទ្ធ ... Read More »
ករណីស្រ្តីជនជាតិថៃចូលមកលេងល្បែងកាស៊ីណូដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារកាស៊ីណូហ្វា្រណាស៊ី ដូចមានរឿងអាថ៌កំបាំង សមត្ថកិច្ចព្យាយាមបិទបាំង
ខេត្តបាត់ដំបង៖ ស្រ្តីជនជាតិថៃម្នាក់ ដែលគេស្គាល់អត្តសញ្ញាណឈ្មោះ មនី ឆៃបុត្រ អាយុ៤៤ឆ្នាំ រស់នៅក្រុងថេបមហានគរ ចូលមកលេងល្បែងកាស៊ីណូ ក្នុងស្រុកកំរៀង ត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់សណ្ឋាគារកាស៊ីណូហ្វា្រណាស៊ី ក្បែរច្រកអន្តរជាតិដូង កាលពីវេលាម៉ោង១ រសៀលថ្ងៃទី២០ ខែធ្នូ ... Read More »
ផ្ទុះរឿងប្រមូលលុយពីមន្រ្តីនគរបាល ពេលត្រៀមរៀបចំប្រកាសតួនាទី និងដំឡើងឋានន្តរសក្តិ
ខេត្តកំពង់ឆ្នាំង៖ បើតាមប្រភពពីមន្រ្តី នគរបាលខេត្តកំពង់ឆ្នាំងម្នាក់ដែលសុំមិន បញ្ចេញឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងថា អំពើ មិនគួរគប្បីមួយបានលេចចេញនៅក្នុងស្នង ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ខណៈ ដែលពិធីប្រកាសតួនាទី និងដំឡើងឋានន្តរស័ក្តិមន្រ្តីនគរបាលខេត្តប្រមាណជា១០០នាក់នៅពេលខាងមុខដែលតម្រូវឲ្យមន្រ្តី នគរបាលដែលត្រូវឡើងតួនាទី និងដំឡើង ស័ក្តិត្រូវបង់លុយសម្រាប់រៀបចំកម្មវិធី ពី១០ដុល្លាររហូតដល់២០០ដុល្លារ ... Read More »
ចុះចោលប្រពន្ឋដើមមានកូន២នាក់មករស់នៅជាមួយស្រីស្នេហ៍បានបួនខែស្តាយក្រោយចងកសម្លាប់ខ្លួនឯង
ភ្នំពេញ៖ បុរាម្នាក់បានចងកសម្លាប់ខ្លួនឯង បន្ទាប់ពីចុះចោលប្រពន្ឋដើមដែលមានកូន២នាក់ហើយភ្លើតភ្លើនទៅរស់នៅជាមួយនាងស្រីស្នេហ៍ដោយលួចលាក់បានរយះពេលជាង៤ខែនឹកស្តាយក្រោយក៍សម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តង។ ហេតុការនេះភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២មួយកន្លែងស្ថិតក្នុងភូមិទំនប់ ក្រុមទី៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ពាក់ព័ន្ឋចំពោះការស្លាប់នេះ ត្រូវបាននារីម្នាក់ឈ្មោះ គួន ... Read More »
ពលរដ្ឋប្រទះឃើញសាកសព២នាក់អណ្ដែតទឹកនៅកន្លែងផ្សេងគ្នា
ខេត្ដសៀមរាប៖ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹក ចំនួនពីរនាក់ នៅកន្លែងផ្សេងគ្នា ដែលគេសង្ស័យ លង់ទឹកស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅស្រុកក្រឡាញ់ ខេត្ដសៀមរាប។ លោកវរសេនីយ៍ត្រីជីបេងជនអធិការនគរបាលស្តីទីស្រុកក្រឡាញ់បានឲ្យដឹងថា ករណីទី១ ... Read More »
មុខសញ្ញាលក់ ចែកចាយថ្នាំញៀនម្នាក់ត្រូវ នគរបាលក្រុងព្រះសីហនុចាប់ខ្លួន ជាមួយ នឹងថ្នាំញៀន ៦កញ្ចប់
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរ បាលក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាល ចំហរតាមផ្លូវក្នុងក្រុមទី១០ ភូមិ២ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានប្រទះឃើញមុខសញ្ញាលក់ចែកចាយថ្នាំញៀន ជាក់ស្តែង ហើយក៏ឃាត់ខ្លួនតែម្តង។ ... Read More »
បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងក្រុងកំពង់ឆ្នាំងឃាត់មនុស្សម្នាក់ជាមួយថ្នាំញៀន១៥កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ដែលសកម្មក្នុងការចែកចាយ និង ជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និង កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង សហការគ្នាបង្រ្កាបបានរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោងវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ... Read More »
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនផ្តល់ថវិកា៥ពាន់ដុល្លារជូនលោកតាព្រឹទ្ធាចារ្យយិត សារិន
ខេត្តសៀមរាប៖ លោកព្រឹទ្ធាចារ្យយិត សារិត ហៅលោកគ្រូសាស្ត្រាចារ្យ ផ្នែកល្ខោនខោល ដែលកំពុងតែមានជំងឺធ្ងន់ធ្ងរទទួលបានអំណោយពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ផ្តល់ថវិកា៥ពាន់ដុល្លារអាមេរិក ។ ការប្រគល់អំណោយជាថវិកា និងសម្ភារៈនេះ ត្រូវបានធ្វើឡើងក្រោយពីលោកព្រឹទ្ធាចារ្យត្រូវចេញដំណើរទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ ។ ... Read More »
នគរបាលខណ្ឌសែនសុខបន្តឃាត់ខ្លួនអ្នក ប្រើប្រាស់ថ្នាំញៀនប្រុស-ស្រី ១១នាក់ទៀត
ភ្នំពេញ៖ ក្រុមអ្នកប្រើប្រាស់ថ្នាំញៀន ប្រុស-ស្រីចំនួន១១នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបន្តឃាត់ខ្លួនយកមកធ្វើតេស្តរកសារធាតុ ញៀនខណៈពួកគេនៅតែបន្តនាំគ្នាទៅ ប្រមូលផ្តុំជក់ថ្នាំញៀននៅតំបន់មុខមន្ទីរ ពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ) ស្ថិតក្នុងភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ ... Read More »
ព្រះសង្ឃ១៧អង្គគង់នៅក្នុងវត្តស្រែល្អ ស្រុកត្រពាំងប្រាសាទពុលភេសជ្ជៈ
ខេត្តឧត្តរមានជ័យ៖ ព្រះសង្ឃចំនួន១៧អង្គ គង់នៅក្នុងវត្តស្រែល្អ ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ បានពុលភេសជ្ជៈនាពេលល្ងាច ត្រូវបានសមត្ថកិច្ច អាជ្ញាធរ និងក្រុមគ្រូពេទ្យស្រុកត្រពាំងប្រាសាទ ជួយទាន់ពេល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ ... Read More »
កងរាជអាវុធហត្ថកំពង់ចាម ឃាត់ខ្លួនយុវជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងសារធាតុញៀន
ខេត្តកំពង់ចាម៖ យុវជនម្នាក់ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថកំពង់ចាមឃាត់ខ្លួនក្នុងបទជាប់ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះ នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពេលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះល្បាតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នៅចំណុចរង្វង់មូលសេះពីរ(ទន្លេអុំ) ... Read More »
ពិព័រណ៌វិស័យទេសចរណ៍ខ្នាតអន្តរជាតិកម្ពុជានឹងតាំងលើកដំបូងគេដើម្បីឲ្យគេស្គាល់កម្ពុជាកាន់តែខ្លាំងឡើង
ភ្នំពេញៈ ការតាំងពិពរ័ណ៌ទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៧ ជាពិព័រណ៌ដំបូងគេត្រូវបានរៀបចំឡើងរយៈ៣ថ្ងៃនៅកោះពេជ្រក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការធ្វើដំណើរទេសចរណ៍ដោយមានការលើកកម្ពស់គោលដៅទេសចរណ៍ក្នុងស្រុកដូចជារមណីយដ្ឋាន. សណ្ឋាគារនិងសួន..។ល។ជាពិសេសធ្វើយ៉ាងណាឲ្យគេស្គាល់កម្ពុជាកាន់តែច្រើនឡើង។ លោកអែនទ្រូ សៅ( Andrew Siow) អគ្គនាយកនៃក្រុមហ៊ុន AMB TARSUS EVENTS GROUPបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ... Read More »
តារាសំដែងកញ្ញា ប៉ុបពី ស្រវឹងបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវ
ភ្នំពេញ៖ តារាសំដែងភេទទីបីកញ្ញា ប៉ុប ពី បើករថយន្ដទាំងស្ថានភាពស្រវឹងបើកក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់ខ្ទាតចេញពីគ្នាប្រហែលជិត២០ម៉ែត្រ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង០០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៥ (ផ្លូវនេហ៍រុ) កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង្ស ... Read More »
សមត្ថកិច្ចចម្រុះកំពុងត្រួតពិនិត្យ និងវាស់វែងឈើនៅក្នុងឃ្លាំងឈ្មួញ ជឿង ថេង ដ៏ធំនៅស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះ រួមមានកងកម្លាំងកងរាជអាវុធហត្ថខេត្តជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរ ក៏ដូចជាក្រុមការងារ ស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលការងារផងដែរពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមត្រួតពិនិត្យនិងវាស់វែងឈើនៅក្នុងឃ្លាំងយ៉ាងតិចមានចំនួន៨ទីតាំងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ។ ទីតាំងស្តុកឈើដ៏ធំខាងលើនេះ ស្ថិតនៅភូមិគោក ... Read More »
រំលោភលើទំនុកចិត្តបានលុយជាង៨ពាន់ដុល្លារគេចខ្លួនជាច្រើនខែទីបំផុតជនរងគ្រោះតាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ដោយសារតែមហិច្ឆតាលោភលន់មិនគិតពីទោសទណ្ឌ បុរសម្នាក់បានប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្តបានលុយជាង ៨ពាន់ដុល្លារ គេចខ្លួនជាច្រើនខែ ទីបំផុតរត់គេចមិនរួច ត្រូវជនរងគ្រោះតាមស្វែងរកឃើញចាប់ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ លី ដា ហៅ ... Read More »
កម្ពុជា-ថៃពង្រឹងដំណើរការច្រកព្រំដែនដើម្បីលំហូរពាណិជ្ជកម្ម
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជានិងថៃនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ បានពិភាក្សាគ្នាថានឹងបើកច្រកទ្វារតាមបន្ទាត់ព្រំដែនចំនួន៤បន្ថែមទៀតហើយ ថាការបើកច្រកទ្វារព្រំដែននោះបានធ្វើ ឡើងបន្ទាប់ពីមានលំហូរចេញចូលពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋប្រទេសទាំង២នៅតាមតំបន់នោះកំពុងមានកំណើនឡើង ។ ក្នុងជំនួបពិភាក្សាជាមួយលោកនាយ ឧត្តមសេនីយ៍ Chalermchai Sithisad លោក ឧបនាយករដ្ឋមន្ត្រី ... Read More »
កន្លែងកត់កន្ទុយលេខនៅទល់មុខកុងស៊ីកាប់ជ្រូកនិងល្បែងផ្សេងមានលេងជាហូរហែនគរបាលស្ទឹងមានជ័យមានដឹងទេ?
ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខនៅ ទល់មុខកុងស៊ីកាប់ជ្រូក ផ្លូវវេងស្រេង ក្រុម១ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ហើយនៅខាងមុខដាក់ ស្លាកសម្អាងការ និងជួសជុលម៉ូតូគ្រាន់តែជាការបំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច កំពុងបើកលេងយ៉ាងត្រជាក់ចិត្តមិនដឹងថាសមត្ថកិច្ចមូលដ្ឋានដឹងឬអត់នោះទេ ។ ... Read More »
បាក់ស្រុតដីច្រាំងទន្លេដួលរលំផ្ទះពលរដ្ឋ១ខ្នងចូលក្នុងទន្លេនិងជាង២០ខ្នងទៀតកំពុងរុះរើ
ខេត្តក្រចេះ ៖ លំនៅឋានពលរដ្ឋខ្មែរ អ៊ិស្លាមជាង២០ខ្នងដែលសាងសង់នៅតាមបណ្តោយមាត់ទន្លេមេគង្គនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កំពុងស្ថិតក្នុងហានិភ័យនៃការបាក់ដួល រលំដោយសារការបាក់ស្រុតដីច្រាំងទន្លេមេគង្គ ។ ចំណែកអាជ្ញាធរស្រុក បានស្នើ ឱ្យពលរដ្ឋត្រូវរុះរើលំនៅឋានទៅរកកន្លែង មានសុវត្ថិភាព ។ ... Read More »
ក្រសួងព័ត៌មានប្រកាសឲ្យផ្អាកការផ្សាយពាណិជ្ជកម្មផលិតផលកាហ្វេរបស់ក្រុមហ៊ុនស៊ីនវេងយូ
ភ្នំពេញ៖ ក្រសួងព័ត៌មានកាលពីថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០១៦ បានចេញសេចក្តី ជូនដំណឹងមួយផ្ញើទៅកាន់ចាងហ្វាងកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ និងម្ចាស់ ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ឲ្យផ្អាកជា បណ្តោះអាសន្ន ការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលកាហ្វេរបស់ក្រុមហ៊ុនស៊ីន វេងយូ ... Read More »
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាបឆែកឆេរឃ្លាំងឈើដ៏ធំនៅស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ យ៉ាងតិចមានឈើចំនួន៨កន្លែង ស្ថិតនៅក្នុងដីឡូត៍មួយដ៏ធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយនឹងកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីតំណាងអយ្យការនៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ។ ... Read More »
រថយន្តឡិចស៊ីស450បើកឆ្លងផ្លូវត្រូវរថយន្តកាមរីបាឡែនបុករងការខូចខាតទាំងសងខាង
ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងបើកបុកពេញទំហឹង បណ្តាលអោយរងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅមុខផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច