ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

តៃកុង AXជីកកកាយប្រឡាយទឹកនៅស្រុកលំផាត់

ខេត្តរតនគិរី៖ គ្រាប់មិនទាន់ ផ្ទុះ ប្រភេទធុនធំ M-K ចំនួនមួយគ្រាប់ ដែលប្រជាពលរដ្ធជាតៃកុងAX កកាយប្រឡាយទឹក បានប្រទះឃើញកប់ក្នុងដី ក៏បានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ធានភ្លាមៗ ។ យោងតាមរបាយការណ៍អធិការដ្ធាននគរបាលស្រុកលំផាត់បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

ដី និងផ្ទះដែលតំណាងអម្រឹតរឹបអូសយកពីកូនបំណុលនោះលក់បាន៣០០០ដុល្លារ

ខេត្តកណ្តាល៖ បន្ទាប់ពីមន្ត្រីអាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាល ដឹកនាំកំលាំងចម្រុះអនុវត្តន៍ដីការសម្រេចរុះរើសំណង់ផ្ទះលក់ និងយកដីប្រគល់អោយម្ចាស់បំណុល រួចមក ខាងតំណាងមីក្រូហិរញ្ញវត្ថុអម្រឹត បានលក់ផ្ទះ និងដីរបស់កូនបំណុល បាន៣០០០ដុល្លារ ។ នេះ បើតាមការបញ្ជាក់របស់លោកមេភូមិព្រែកតារត្ន័ ឃុំពោធិបាន ស្រុកកោះធំ កាលពីព្រឹកថ្ងៃទី១៩ ... Read More »

ស្មៀនឃុំប្រើចបជីកវាយសម្លាប់ប្រពន្ធកូននៅកំពត ចាប់បាននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្តីកំណាចជាឃាតកសម្លាប់ប្រពន្ធកូនកាលពីវេលាទៀបភ្លឺនៅខេត្តកំពតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ត្រូវ បានចាប់ខ្លួននៅខេត្តព្រះសីហនុនាវេលាម៉ោងជាង១១ថ្ងៃដដែលដោយសមត្ថកិច្ចបានបាញ់បំបែកកង់រថយន្តនៅចំណុចរង្វង់ មូលតោ២ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់ លេខ៤ ក្រុង-ព្រះសីហនុ គ្រាដែលជនដៃដល់បម្រុងគេចខ្លួនជាមួយនឹងកូនតូចម្នាក់ទៀត ។ ... Read More »

អត់ដែលស្គាល់គ្នាសោះហ៊ានទៅផឹកស្រាជាមួយត្រូវជនសង្ស័យដាក់ថ្នាំយកម៉ូតូបាត់

ភ្នំពេញ៖ បុរសម្នាក់រត់ទៅ បន្ទាប់ពីចាញ់បោកជនសង្ស័យ ដែលមិនដែលស្គាល់គ្នាសោះបានបបួលផឹកស្រាហើយដាក់ថ្នាំយកម៉ូតូទៅបាត់ពីយប់លុវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរបាលបាលចោមចៅសុំការអន្តរាគមន៍។ បុរសរងគ្រោះខាងលើនោះឈ្មោះឌួង នា អាយុ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅក្នុង ភូមិថ្មដា ឃុំបឹងណាយ ... Read More »

រថយន្តមិនចាំម៉ាក១គ្រឿងបុកម៉ូតូសេ១២៥ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរបង្ករឡើដោយរថយន្ត១គ្រឿងមិនចាំម៉ាកបើកមកបុកយ៉ាងពេញទំហឹងហើយអ្នកបើកបររថយន្តរត់គេចបាត់ស្រមោលបន្សល់ទុកតែជនរងគ្រោះនៅដេលដួលនៅកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនរងគ្រោះមានឈ្មោះ សុខ អាង ភេទប្រុស ... Read More »

ប្រទះឃើញរថយន្តកាមរីមួយគ្រឿងត្រូវគេយកទៅប្លុងចោលនៅក្រោយផ្សារឯករាជ្យ

ភ្នំពេញ៖ រថយន្ត camery ពណ៌សមួយគ្រឿង ត្រូវបានគេប្រតទះឃើញនៅផ្លូវណឺងហែមជាប់របងផ្ទះជួលខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ កាលពីវេលាម៉ោង៩ និង១៦នាទីព្រឹកថ្ងៃ១៩ ខែធ្នូ ២០១៦ ដោយជនមិនស្គាល់មុខ បានយកមកប្លុងចោលអស់រយ:ពេល៣ថ្ងៃមកហើយ ។ ... Read More »

គយព្រលានយន្តហោះអន្តរជាតិសៀមរាបឃាត់ខ្លួនជនជាតិចិនម្នាក់ ខណៈរត់ពន្ធទូរស័ព្ទដៃទំនើបនិងកុំព្យូទ័រ៧១គ្រឿង

ខេត្តសៀមរាប៖ មន្ត្រីគយប្រចាំនៅច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឃាត់ខ្លួនជនជាតិចិនម្នាក់ ខណៈដែលនាំចូលទូរស័ព្ទដៃទំនើប និងកុំព្យូទ័រសរុប៧១គ្រឿងដោយខុសច្បាប់ ពីប្រទេសចិនខុសច្បាប់។ ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ។ មន្ត្រីគយបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ Chen ... Read More »

អាជ្ញាធររាជធានី ភ្នំពេញ ចុះបើកផ្លូវ R4 បឹងកក់ ភ្ជាប់មកផ្លូវព្រះមុនីវង្ស កាត់ដីព្រះវិហារឥស្លាមបឹងកក់ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី រួមជាមួយមន្ដ្រីជំនាញ ពាក់ព័ន្ធ បានសហការរួមគ្នា ចុះបើកផ្លូវអបសងខាងព្រះវិហារ សាសនិក ខ្មែរអ៊ីស្លាម បឹងកក់ដើម្បី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមគម្រោង របស់រាជធានី ឲ្យបាន ... Read More »

ម៉ូតូ៦០គ្រឿង ត្រូវនគរបាលអន្តោប្រវេសន៍ចាប់ រក្សារទុករយៈពេលពីរម៉ោងហៅម្ចាស់ទៅអប់រំ

ប៉ោយប៉ែតៈ ម៉ូតូ៦០គ្រឿង ដែលម្ចាស់មករត់ឌុបនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត បង្កភាពអនាធិបតេយ្យ ត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍ចាប់រក្សារទុករយៈពេលពីរម៉ោង ដើម្បីហៅម្ចាស់ទៅអប់រំ ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចច្រកទ្វារអន្តជាតិប៉ោយប៉ែត ឋិតក្នុងភូមិក្បាលស្ពាន់០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

មនុស្ស២នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ភ្នំពេញៈ បុរស២នាក់ត្រូវកម្លាំងនគរបាល ខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់ជួលលេខ២៧ ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។ លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង ... Read More »

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងសង្កាត់៦​ នៃខណ្ឌដង្កោ កំពុងប្រឈមនឹងការលិចលង់ដោយសារគ្រោះទឹកជំនន់​

ភ្នំពេញ៖ ទីលំនៅឋាន និងផលដំណំាស្រូវរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតនៅសង្កាត់ចំនួន០៦ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែប្រឈមនឹងការលិចលង់ ហើយខណៈនេះដែរ ក៏មានអាជ្ញាធរមូលដ្ឋានកំពុងរកវិធីរំដោះទឹកចេញ ។ លោកវរសេនីយ៍ទោ ជឹម សីុថា អធិការខណ្ឌដង្កោបានអោយដឹងថា គ្រោះធម្មជាតិ(ទឹកជំនន់) ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជូញដូរថ្នាំញៀន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីជូញដូរថ្នាំញៀននៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចការាស់សាំង ផ្លូវចូលវត្តច្រកម្ទេស ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យ ... Read More »

កម្មកររោងចក្រកាត់ដេរ WINAS១៩នាក់ ដួលសន្លប់ដោយសារពុលក្លិនថ្នាំលាបបង្អួចរោងចក្រ

ភ្នំពេញ៖ កម្មការិនីរោងចក្រប្រមាណ ១៩នាក់ ដែលបំរើការងារនៅក្នុងក្រុមហ៊ុន WINAS កាត់ដេរសម្លៀកបំពាក់មួយដែលមានទីតាំងនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានដួលសន្លប់ជាបន្តបន្ទាប់ខណៈពុលក្លិនថ្នាំលាបបង្អូចរោងចក្រ កាលពីម៉ោង១១ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នេះ។ ក្រុមកម្មកររងគ្រោះទាំងនោះបាននិយាយដូចៗគ្នាថា មូលហេតុដែលនាំអោយកកម្មករពុលសន្លប់បន្តបន្ទាប់គ្នាដូច្នេះ ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមេឆ្នោតកន្ទុយលេខឆ្លងដែនម្នាក់ដកហូតលុយជិត៥០០០ដុល្លារ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនមេឆ្នោត កន្ទុយលេខម្នាក់ជាមេឆ្នោតល្បែងសីុសងនេះនិងដកហូតបានលុយខ្មែរ និងលុយអាមេរិកបានចំនួនជិត៥០០០ដុល្លាររួមទាំងវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើនទៀត កាលពី ព្រឹកម្សិលមិញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ។ ជនដែលឃាត់ខ្លួននោះមាន ឈ្មោះ តាំង ... Read More »

សមត្ថកិច្ចចម្រុះខណ្ឌសែនសុខចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្ស៤នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន៣កញ្ចប់តូច

ភ្នំពេញ៖ មនុស្ស៤នាក់ រួមនឹងថ្នាំញៀនចំនួន៣កញ្ចប់ ត្រូវកំលាំងសមត្ថកិច្ចចំរុះខណ្ឌសែនសុខឃាត់ខ្លួន ខណៈចុះធ្វើរដ្ឋបាលនៅតំបន់មុខពេទ្យលោកសង្ឃ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំងនោះទី១ ... Read More »

ស្ត្រីដៃរហ័សម្នាក់សុំមើលខ្សែកមាសលោកតាបន្លំដូរ ហើយគេចខ្លួនបាត់

ភ្នំពេញ ៖ លោតតាជរាម្នាក់ បានរត់ប្តឹងសមត្ថកិច្ចបន្ទាប់ពីមានស្ត្រីដៃរហ័សម្នាក់ គ្រាន់តែសុំមើលខ្សែកមាសទម្ងន់២ជី បែជាដូរដាក់កាឡៃ ហើយរត់គេចបាត់ កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »

នាយកវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនត្រើយស្លាប្រមូលលុយថ្លៃដាក់កង្ហាឲ្យសិស្សវិញ

ខេត្តកណ្ដាលៈ ក្រោយពីមានសិស្សសាលាជាច្រើនរយនាក់រៀននៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ត្រើយស្លា ផ្ទុះការតវ៉ាមិនព្រមចូលរៀនដោយចោទប្រកាន់ថា លោក សុខ ពៅ ជានាយកសាលាប្រព្រឹត្ដិអំពើពុករលួយរួចមក នៅចុងសប្ដាហ៍កន្លងទៅនេះ លោក សុខ ពៅ បានប្រមូលលុយដែលយកពីសិស្សថាដាក់កង្ហាក្នុងបន្ទប់រៀននោះទៅចែកជូនកូនសិស្សវិញ ... Read More »

ទៅលេងផ្ទះមិត្តភក្ដិយកសោចាក់ទ្វាររបង គេច្រឡំស្មានថាចោរ ចាប់វាយប៉ោងភ្នែក សមត្ថកិច្ចឃាត់ខ្លួនជនបង្ក

ភ្នំពេញ : សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ខណៈរូបគេបង្កហិង្សាដោយចេតនាទៅលើយុវជនម្នាក់ទៀត ដោយសង្ស័យស្មានថា ចោរកាច់សោ.កម៉ូតូរបស់ខ្លួន ដែលទុកនៅមុខទ្វាររបងផ្ទះជួលបណ្តាលឲ្យយុវជនរងគ្រោះរងរបួសប៉ោងភ្នែក ។ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២២និង១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុច ... Read More »

រថយន្តដឹកត្រីបើកបុករថយន្តស៊ីទែនកំពុងឆ្លងផ្លូវជាតិលេខ៤សំណាងល្អគ្មានអ្នកស្លាប់

ខេត្តកណ្តាលៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបោះពួយបុករថយន្តស៊ីទែន កំពុងឆ្លងផ្លូវជាតិលេខ៤ពេញមួយទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ខូចខាតរថយន្ត២គ្រឿង កាលពីវេលាម៉ោង១ និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចរង្វង់មូលកែងថ្នល់ទទឹង ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ... Read More »

នគរបាលក្រុងប៉ោយប៉ែតបានកោះហៅម្ចាស់មន្ទីរសម្រាកព្យាបាលសែន សុខសាន្ត មកសាកសួរ ដើម្បីកសាងសំណុំរឿងទៅតុលាការក្រោយរងការចោទប្តឹងព្យាបាលអ្នកជំងឺពស់ចឹកមិនយកចិត្តទុកដាក់បណ្តាលឱ្យស្លាប់

ខេត្តបន្ទាយមានជ័យ៖ ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សែន សុខសាន្ត ដែលមានទីតាំងជាប់និងកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះ ឈុំ ម៉ុងឆេង ជាម្ចាស់គ្រប់គ្រង ត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងប៉ោយប៉ែត ... Read More »

កម្មករសំណង់បើកឆាកប្រយុទ្ធគ្នាបណ្ដោលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់

ភ្នំពេញៈ ក្រុមកម្មករសំណង់២ក្រុមបានផឹកសុីនៅក្បែរគ្នា ហើយបានឌឺដងដាក់គ្នា ក៏បានផ្ទុះហិង្សានាំគ្នាដេញវាយកាប់ចាក់បង្កឲ្យយុវជនម្នាក់ស្លាប់ និងជាច្រើនអ្នកទៀតរងរបួស។ ហេតុការណ៍កើតនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកើតហេតុគល់ស្ពានភ្លោះចេញពីកោះពេជ្យ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យុវជនដែលបានស្លាប់ឈ្មោះ ... Read More »

ប្តីតាមទាន់ប្រពន្ធដេកជាមួយភ្ញៀវចាក់១ កាំបិតក្រោមដោះស្លាប់រួចរត់ចោលកូនប្រុស-ស្រី៣នាក់

  ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ប្តីតាមទាន់ ឃើញកំពុងដេកជាមួយប្រុសនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ធ្វើឲ្យប្តីខឹងយ៉ាងខ្លាំងទប់កំហឹងមិនបានទាញកាំបិតចាក់ចំក្រោមដោះបណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅហាងខារ៉ាអូខេយីហោ ចាន់ក្រហម ស្ថិតក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ... Read More »

ស្នងការរងនគរបាលខេត្តតាកែវថា អធិការរងស្រុកត្រាំង និងនាយប៉ុស្តិ៍ឃុំលាយបូរ អាចប្រឈមផ្លូវច្បាប់រឿបិទ សំណុំរឿងព្រហ្មទណ្ឌ៥លានរៀល

ខេត្តតាកែវ៖ លោក សួន ផុន ស្នងការរងទទួលបន្ទុកផែនយុត្តិធម៌កណ្តាលនៃស្នងការនគបាល ខេត្តតាកែវ បានប្រាប់អ្នកយកព័ត៌មានថា អធិការង ១ រូបនៃស្រុកត្រាំងកក់ និងលោកនាយបប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ អាចនឹងប្រឈមផ្លូវច្បាប់រឿង បិទសំណុំរឿងព្រហ្មទណ្ឌដោយសារលុយ៥លានរៀល។ លោកស្នងរងបន្តទៀតថា ក្រោយពីមានរឿងប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំ ... Read More »

សិស្សវិទ្យាល័យបឹងប្រិយប្រដាប់ដោយដាវសាំម៉ូរ៉ៃលើកគ្នាទៅកាប់សិស្សវិទ្យាល័យត្រពាំងត្នោតដល់ក្នុងថ្នាក់រៀនរបួសធ្ងន់២នាក់

ខេត្តកណ្តាលៈ សិស្សទំនើង១១នាក់រៀននៅវិទ្យាល័យបឹងប្រិយ ប្រដាប់ដោយកាំបិត និងដាវសាំម៉ូរ៉ៃលើកគ្នាទៅកាប់សិស្សវិទ្យាល័យត្រពាំងត្នោតដល់ក្នុងថ្នាក់រៀន បណ្តាលឲ្យរបួសរយះក្បាល២នាក់ដេរជាច្រើនថ្នេរ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នារត់ឡើងលើម៉ូតូជិះគេចខ្លួនបានមួយរយៈ ក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាន៥នាក់មកវិញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា សិស្សទំនើង៥នាក់ដែលត្រូវបានចាប់ខ្លួននោះ ... Read More »

ចូលកោសជប់ថៅកែហាង និងមេការលួចលុយអស់៤៨០០ដុល្លារ ចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិស

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាថៅកែហាង ម្នាក់ទៀតជាមេការ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានចាប់ខ្លួនចូលបុ៉ស្តិ៍បូ៉លីស ចោមចៅ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះកោសជប់ យុីហោ ហេងហេង ស្ថិតនៅតាមផ្លូវវេងស្រេង ... Read More »

យុវជនមួយក្រុម បានជិះម៉ូតូមកដល់មុខក្លឹបកំសាន្ត Epicហើយបានដកកាំភ្លើងបាញ់រះ ជាច្រើនគ្រាប់ បណ្តាលឲ្យសន្តិសុខម្នាក់របួសធ្ងន់

ភ្នំេពេញ: យុជនមួយក្រុមសង្ស័យខឹងរឿងចតឡានអត់មានសណ្នាប់ធ្នាប់ពេក បានជិះម៉ូតូមកដល់មុខក្លឹបកំសាន្ត Epic ហើយបានដកកាំភ្លើងបាញ់រះ ជាច្រើនគ្រាប់បណ្ដោលឲ្យសន្តិសុខម្នាក់កំពុងឈរឈាម នៅខាងមុខក្លឹបកំសាន្តខាងលើរងរបួសបាក់ជើងខាងស្តាំ និងបែកគ្រាប់ភ្នែកខាងឆ្វេងហេតុកាលដ៏សាហាវខាងលើនេះនៅវេលាម៉ោងប្រមាណ៣ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្លឹបកំសាន្ត Epic ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

ក្រុមហ៊ុនសំស៊ីវនធ្វើផ្លូវបេតុងឲ្យតែរួចពីដៃ

ភ្នំពេញ: ផ្លូវបេតុង១ខ្សែ ស្ថិតក្នងគម្រោងអភិវឌ្ឍន៍សង្កាត់ ត្រូវបានក្រុមហ៊ុនសំ ស៊ីវន ដែលឈ្នះការដេញថ្លៃចាប់ផ្តើមស្ថាបនាបានប្រហែល៧០ភាគរយទៅហើយនោះ ពេលនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខកចិត្តយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនសំ ស៊ីវន ធ្វើផ្លូវគ្មានគុណភាព ធ្វើអោយតែរួចពីដៃ មិនស្របទៅតាមស្តង់ដាបច្ចេកទេសនៃសំណង់ ចំណែកមន្ត្រីជំនាញនៅសាលាខណ្ឌច្បារអំពៅ ក៏មិនបានយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងអោយបានដិតដល់នោះឡើុយ ។ ផ្លូវបេតុងមួយខ្សែដែលប្រជាពល ... Read More »

រស់នៅមិនចុះសម្រុងជាមួយប្រពន្ឋបុរសចិត្តស្លុយចងកសម្លាប់ខ្លួន

ខេត្តកំពង់ស្ពឺៈ បុរសម្នាក់ព្រោះតែការរស់នៅមិនចុះសម្រុងគ្នាជាមួយប្រពន្ឋ បានសម្រេចចិត្តជ្រើសរើសវិធីចងកសម្លាប់ខ្លួនដើន្បីបញ្ចប់បញ្ហាបន្សល់ទុកតែភាពសោកសៅដល់ក្រុមគ្រួសារ។ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យពុំមានរកឃើញស្លាក់ស្នាមណាមួយពាក់ព័ន្ឋនឹងករណីឃាតកម្មនោះឡើយហើយក្រុមគ្រូសារសាច់ញាតិទទួលស្គាល់ថា បុរសនេះពិតជាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។ ករណីអត្តឃាតនេះ កើតឡើងនៅម៉ោងប្រហែល១១ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិត្រពាំក្រសាំង ឃំុក្រាំអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បុរសរងគ្រោះឈ្មោះ នេត សាវី ... Read More »

ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន៣០កញ្ចប់ និងម៉ូតូ១គ្រឿងត្រូវសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួន

  ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំ ញៀន៣០កញ្ចប់ និងម៉ូតូ១គ្រឿង។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីកាលពីម៉ោង ជិត២រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅមុខចំណុចបញ្ជាការដ្ឋានកងទ័ពជើងទឹក តាមបណ្តោយផ្លូវជាតិលេខ៦ ... Read More »

ឆក់ទូរស័ព្ទគេមិនសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន ក៏ជ្រុលទៅបុកម៉ូតូអ្នកដំណើរផ្សេងទៀត ប្រជាពលរដ្ឋចាប់ជាប់ សល់ដង្ហើមចង្រិត

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទតែមិនបានសម្រេច រួចជិះម៉ូតូគេចមិនផុតជ្រុលទៅបុកជាមួយម៉ូតូអ្នកធ្វើដំណើរផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋចាប់បានវាយយ៉ាងចាស់ដៃ បណ្ដាលឲ្យម្នាក់ដេកពេទ្យនិងម្នាក់ទៀតដេកប៉ុស្តិ៍ ក្រោយពីពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ឋគេមិនសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូអ្នកដំណើរផ្សេងទៀតត្រង់ចំណុចផ្លូវកែង ។ ក្នុងហេតុការណ៍ខាងលើបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវ ... Read More »