អុីរ៉ង់៖ មកទល់ពេលនេះ អុីរ៉ង់ បានប្រកាសថា មានទាហាន១៩នាក់ស្លាប់ និង ១៥នាក់រងរបួស នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត របស់កម្លាំងទាហានជើងទឹកអុីរ៉ង់ ។ សារព័ត៌មានអុីរ៉ង់ FARS បានផ្សាយថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយក៏បានជួយដល់ទាហានរងរបួសបញ្ជូនមកកាន់កំពង់ផែ ដើម្បីព្យាបាល។ ... Read More »
ព័ត៌មានអន្តរជាតិ
ហុងកុងចាប់ផ្ដើមបាតុកម្មជាថ្មីម្តងទៀត ដើម្បីតវ៉ាឲ្យមេដឹកនាំលាលែងពីតំណែង ខណៈ COVID-19 បានធូរស្រាល
ហុងកុង៖ បន្ទាប់ពីក្រុងហុងកុង បានធូរស្រាលនៃជំងឺ COVID-19 ដ៏កាចសាហាវភ្លាម ពលរដ្ឋមួយចំនួនបាននាំគ្នាប្រមូលផ្ដុំគ្នាចំថ្ងៃទិវាម្ដាយអន្តរជាតិដើម្បីស្រែកតវ៉ាឲ្យមេដឹកនាំហុងកុង អ្នកស្រី ការី ឡាំ លាលែងចេញពីតំណែង និងអូសហុងកុងចេញពីក្រញាំក្រុងប៉េកាំង ។ ប៉ុន្តែការតវ៉ានេះ ត្រូវបានក្រុមប៉ូលិសហុងកុង ដេញបង្ក្រាបក្រុមបាតុករ ដែលធ្វើសកម្មភាពតវ៉ានៅតាមផ្សារទំនើប ... Read More »
លីកកំពូលអង់គ្លេស Premier League មិនទាន់ច្បាស់ថាប្រកួតឡើងវិញ១០០%នៅឡើយទេ
អង់គ្លេស៖លោក Oliver Dowden រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេសបានព្រមានថាព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League មិនទាន់មានភ្លើងខៀវថានឹងប្រកួតឡើងវិញបន្តទៀត១០០%នៅឡើយទេប៉ុន្តែលោកអះអាងថា រដូវកាលនេះ អាចត្រូវបានបញ្ចប់ ។ ក្លិបទាំងអស់ក្នងក្របខ័ណ្ឌ Premier League កំពុងពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីផែនការចុងក្រោយ សម្រាប់គម្រោងស្តារឡើងវិញមួយថ្ងៃ បន្ទាប់ពីការបន្ធូរបន្ថយតិចតួច ... Read More »
កីឡាករ៥នាក់នៅអេស្ប៉ាញធ្វើតេស្តវិជ្ជមាន Covid-19 ពេលចាប់ផ្តើមហ្វឹកហាត់ឡើងវិញ
អេស្ប៉ាញ៖កីឡាករនៅក្របខ័ណ្ឌបាល់ទាត់កំពូលអេស្ប៉ាញ La Liga ចំនួន៥នាក់បានរកឃើញមានផ្ទុកមេរោគ Covid-19 ខណៈដែលក្លឹបទាំងអស់ចាប់ផ្ដើមហ្វឹកហាត់ដើម្បីត្រៀមប្រកួតឡើងវិញ ។ កីឡាករទាំង៥នាក់នោះ មាននៅលីកកំពូល និងលីកលំដាប់ទី២របស់អេស្ប៉ាញ។ ការរកឃើញនេះ ដោយសារតែក្របខ័ណ្ឌទាំង២ បានកោះហៅកីឡាករមកប្រមូលផ្ដុំដើម្បីធ្វើតេស្ដរកមេរោគ មុនឱ្យពួកគេទាំងអស់ហាត់ជុំគ្នា។ ដោយក្នុងចំណោមនោះ ... Read More »
កីឡាករក្រុមបិសាចក្រហមទាំងអស់នឹងមិនបង្ខំឲ្យប្រកួតវិញឡើយបើពួកគាត់នៅតែបារម្ភ
លីកកំពូលអង់គ្លេស ត្រូវបានគេដឹងថា បានព្យាយាមគ្រប់វិធី ដើម្បីអាចត្រឡប់មកធ្វើការហ្វឹកហាត់វិញ និងចូលរួមប្រកួតឲ្យបាន នៅក្នុងខែមិថុនា និងធ្វើយ៉ាងណាបញ្ចប់ការ ប្រកួតឲ្យបាន ក្នុងខែសីហា។ គ្រូបង្វឹក ក្លិបបិសាចក្រហម Man United លោក Ole ... Read More »
Update ៖ អុីរ៉ង់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតខុសបច្ចេកទេសស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់
មកទល់ពេលនេះមិនទាន់មានព័ត៌មានតួលេខច្បាស់លាស់ស្តីពីចំនួនអ្នកស្លាប់ រងរបួស និងបាត់ខ្លួនដោយសារតែសមយុទ្ធទាហានជើងអុីរ៉ង់ទឹកបាញ់មីស៊ីលខុសបច្ចេកទេសទៅត្រូវចំនាវាចម្បាំងរបស់អុីរ៉ង់មួយគ្រឿងទៀត។ តាមប្រភពព័ត៌មាន ផ្លូវការរបស់អុីរ៉ង់ FARS នៅថ្ងៃទី១១ខែឧសភាបានដកស្រង់ សេចក្តីប្រកាសរបស់កម្លាំងទាហានជើងទឹកអុីរ៉ង់មកបញ្ជាក់ថា មានទាហានតែម្នាក់ប៉ុណ្ណោះស្លាប់ និង២០នាក់រងរបួស។ប៉ុន្តែមានព័ត៌មានសន្និដ្ឋានជាច្រើនទៀតបានផ្សាយថា មានទាហាន ២០ស្លាប់ និងបាត់ខ្លួន៤០នាក់។ នៅពេលនេះសារព័ត៌មានល្បីៗនៅលើពិភពលោកគឺ Al ... Read More »
ក្រោយបម្រែបម្រួលអាកាសធាតុ រមណីយដ្ឋានកម្សាន្តស្គីទឹកកកនៃទីក្រុង Santiago ជួបបញ្ហាកង្វះបរិមាណព្រិល បានបង្កើតព្រិលសិប្បនិមិត្ត
ប្រទេសស៉ីលី៖ យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយថា ស្ថានីយរមណីយដ្ឋានកម្សាន្តស្គីទឹកកកនៃទីក្រុងSantiago ប្រទេសស៊ីលី ជាតំបន់ជួរភ្នំ Andes នៃទ្វីបអាមេរិកខាងត្បូង កាលពីប៉ុន្មានទសវត្សរ៍មុន ធ្លាប់ទទួលកម្រាស់ព្រិលរហូតដល់ទី៤ម៉ែត្រឯណោះដោយពេលខ្លះមិនអាចអនុញ្ញាតឲ្យរថយន្តធ្វើដំណើរបាននៅតាមផ្លូវផង ។ប៉ុន្តែឆ្នាំនេះ បន្ទាប់ពីមានការបម្រែបម្រួលអាកាសធាតុ ... Read More »
របួស៤នាក់ដោយការបាញ់ប្រហារនៅរដ្ឋតិចសាស់ អាមេរិក
រយៈពេលកន្លងមកការបាញ់ប្រហារនៅអាមេរិក ហាក់ដូចជាស្ងប់ស្ងាត់ ដោយសារតែច្បាប់គម្លាតសង្គមពលរដ្ឋនៅក្នុងផ្ទះភាគច្រើន។ ប៉ុន្តែនៅពេលនេះមានករណីបាញ់ប្រហារជាថ្មីកើតឡើងនៅរដ្ឋតិចសាស់បណ្តាលឲ្យមានអ្នករងរបួសជាច្រើន។ តាមសារព័ត៌មាន Sputnik នៅថ្ងៃ ទី១១ ខែឧសភាបានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅក្នុងឧទ្យានWilbarger តំបន់ Fort Worth រដ្ឋតិចសាស់ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស។ ... Read More »
ជាលើកទី៤ហើយ ដែលម៉ាឡេស៊ី បន្តបិទប្រទេសមួយផ្នែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19
ម៉ាឡេស៉ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកMuhyiddin Yassin នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ បានលើកឡើងថា បើទោះជាវិធានការ MCO ឬគេស្គាល់ថាជាវិធានការបិទប្រទេសមួយផ្នែក នៃរដ្ឋាភិបាលរបស់លោក បានបង្ហាញលទ្ធផលវិជ្ជមាននៅក្នុងប្រយុទ្ធប្រឆាំងជាមួយ COVID-19 ... Read More »
មនុស្ស២០នាក់ បានស្លាប់ព្រោះតែនាវាពិឃាត អ៉ីរ៉ង់ច្រឡំបាញ់មីស៊ីល ចំនាវាមួយគ្រឿងទៀតក្នុងការធ្វើសមយុទ្ធ
តេហេរ៉ង់៖ យ៉ាងយោចណាស់ មនុស្សចំនួន២០នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ខណៈដែលនាវាពិឃាតអ៉ីរ៉ង់មួយគ្រឿង កំឡុងពេលធ្វើសមយុទ្ធយោធាមួយរបស់កងទ័ពជើងទឹកអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅឯឈូងសមុទ្រពែរ្ស ហើយត្រូវបានរាយការណ៍ថា បានបាញ់ទៅលើនាវារបស់ខ្លួនមួយគ្រឿងផ្សេងទៀត ដោយចៃដន្យ ។ សារព័ត៌មានតួកគី TRT ... Read More »
Update ៖ថ្ងៃអាទិត្យម្សិលមិញចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ១៧នាក់
ប៉េកាំង៖ ពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១៧ករណីបន្ថែមទៀត ដោយក្នុងនោះមាន ០៧ ករណីជាករណីនាំចូលពីក្រៅប្រទេស និង ១០ករណីទៀត ជាករណីឆ្លងក្នុងស្រុកតែម្តង។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃចន្ទ ទី១១ ... Read More »
ទាហានឥណ្ឌា និងចិន ប៉ះទង្គិចគ្នានៅព្រំដែនរបួសទាំងសងខាង
ក្នុងពេលកូវីដ១៩ កំពុងតែរាលដាលនៅទូទាំងពិភពលោក វិវាទនៅព្រំដែន រវងឥណ្ឌានិងចិនកាន់តែខ្លាំងឡើង។ ទាហានប្រទេសទាំងពីរ បានប៉ះទង្គិចគ្នា បណ្តាលឲ្យ ទាហានឥណ្ឌា៤នាក់រងរបួស និងទាហានចិន៧នាក់ រងរបួសផងដែរ។ ការប៉ះទង្គិចគ្នាកើតឡើងនៅតំបន់ Sikkim ជិតតំបន់ទីបេ។ សារព័ត៌មាន The ... Read More »
សត្វរាប់សិបពាន់ក្បាលនឹងងាប់ដោយអត់ចំណីដោយសារតែកូវីដ១៩
កុំថាឡើយតែមនុស្ស ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ សូម្បីតែសត្វចិញ្ចឹម រាប់សិបពាន់ក្បាល ឬរាប់លានក្បាលនៅតាមសួនសត្វនានាលើពិភពលោក ប្រឈមនឹងដាច់ពោះស្លាប់ដោយសារតែម្ចាស់ អស់លុយទិញចំណីឲ្យសត្វស៊ី បណ្តាលមកពីកូវីដ១៩ ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានសួនសត្វដល់ទៅ៦០កន្លែងត្រូវបិទទ្វារ តាំងពីពាក់កណ្តាលខែមីនា មកទល់ពេលនេះ ធ្វើឲ្យសត្វត្រូវអត់ចំណី។ កំថាឡើយតែសត្វ ... Read More »
មានករណីឆ្លងកូវីដ១៩ថ្មីនៅទីក្រុងវូហាន ក្រោយរយៈពេលជាង ១ខែ
នៅទូទាំងប្រទេសចិន មានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ១៤នាក់ ក្នុងនោះមានម្នាក់ទៅទីក្រុងវូហាន ដែលជាករណីឆ្លងដំបូងបំផុតក្នុងរយៈពេល ៥សប្តាហ៍កន្លងមក។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ខែឧសភា បានដកស្រង់ប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលចិនបានបញ្ជាក់ថា នៅទូទាំងប្រទេសមានអ្នកឆ្លងកូវីដ១៩ ចំនួន១៤នាក់ ក្នុងថ្ងៃទី៩ ខែឧសភា ... Read More »
អភិបាលក្រុងសេអ៊ូល ៖ ការធ្វេសប្រហែស អាច នាំ ឲ្យ មានការ ផ្ទុះឡើង នៃ ការឆ្លង ឡើងវិញ
កូរ៉េខាងត្បូង ៖យ៉ាងណាក៏ដោយ ភាពភ័យខ្លាច បានកើត ឡើង សារជាថ្មីក្រោយរកឃើញករណីឆ្លងជាចង្កោមថ្មីមួយទៀត ចេញពី តំបន់កម្សាន្តពេលរាត្រី នៃក្រុងItaewon ។បាន ចាត់ទុកជា ប្រទេស គំរូ មួយ នៃ ការប្រយុទ្ធប្រឆាំង ... Read More »
មនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេសស្វីសប្រឆាំងនឹងការរឹតត្បិត ពាក់ព័ន្ធកូវីដ១៩(មានវីដេអូ)
ពលរដ្ឋរាប់រយនាក់ ប្រមូលផ្តុំគ្នានៅទីក្រុង Bern និងទីក្រុងផ្សេងទៀតនៅក្នុងប្រទេសស្វីស ដើម្បីប្រឆាំងច្បាប់រឹតត្បឹតធ្វើដំណើរ ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ សារព័ត៌មាន Keystone-ATS បានផ្សាយថា ក្រុមបាតុករ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែច្បាប់រឹតត្បិតនៅក្នុងប្រទេសស្វីស តាំងពីខែមីនាមកទល់ពេលនេះ ក្នុងនោះមានបិទសាលារៀន ភោជនីយដ្ឋាន ... Read More »
អាមេរិក មានអ្នកឆ្លងកូវីដ-១៩ជាង ២ម៉ឺននាក់ក្នុងមួយថ្ងៃ អតីតប្រធានាធិបតីអូបាម៉ាថ្កោលទោស លោកត្រាំ
ប្រទេសជាច្រើននៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩ ធ្លាក់ចុះជាបន្តបន្ទាប់ ដោយឡែកតែទឹកដីអាមេរិកប៉ុណ្ណោះ ចំនួនអ្នកឆ្លងនៅតែកើនឡើងខ្ពស់ដដែល ដោយក្នុងមួយថ្ងៃ មានអ្នកឆ្លងជាង ២ម៉ឺននាក់។ ប្រតិកម្មចំពោះយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំង ដល់ ប្រធានាធិបតីដូណាល់ ត្រាំ ... Read More »
ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៤.១លាននាក់ហើយ
ពិភពលោក៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភាឆ្នាំ២០២០នេះចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់៤,១០០,៦២៣ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន២៨០,៤៣១នាក់ និងជាសះស្បើយឡើងវិញ ១,៤៣៩,៩១៦នាក់។ សូមជម្រាបថា ... Read More »
ឥណ្ឌា៖ មនុស្ស២នាក់ ក្រោយផឹកសាកល្បងថ្នាំCOVID-19 ដែលផ្សំឡើងខ្លួនឯង ម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់
ទីក្រុងញូវដេលី៖ បុគ្គលិកក្រុមហ៊ុនឱសថ២នាក់ ក្នុងនោះម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានសាកល្បងផឹករូបមន្តថ្នាំព្យាបាលជំងឺកូវីដ-១៩ដែលផ្សំឡើងដោយខ្លួនឯង ។ ជនរងគ្រោះដែលផឹកសាកល្បងថ្នាំខុសបច្ចេកទេសនោះ ម្នាក់ឈ្មោះ K Sivanesan អាយុ៤៧ឆ្នាំ បានស្លាប់នៅនឺងកន្លែងតែម្តង ខណៈម្នាក់ទៀតឈ្មោះ Rajkumar ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ដើម្បីជួយសង្រ្គោះពីការពុល។ បើតាមមេប៉ូលិសឥណ្ឌា ប្រចាំតំបន់កើតហេតុបានបញ្ជាក់ឱ្យដឹងថា ឈ្មោះ Sivanesan បានទិញសារធាតុគីមីនោះពីផ្សារ ហើយបង្កើតរូបមន្តថ្នាំដោយខ្លួនឯងបន្ទាប់ពីបានធ្វើការស្រាវជ្រាវនៅលើប្រព័ន្ធអ៉ីនធើណេត។ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា បុគ្គលិកក្រុមហ៊ុនឱសថ២នាក់ ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពួកគេបានធ្វើតេស្តរូបមន្តថ្នាំខ្លួនឯង ដែលមានលាយឡំនូវ សារធាតុគីមី nitric oxide និងsodium nitrate នៅឯលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង Chennai នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ គួរជម្រាបថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាល ឬមួយក៏វ៉ាក់សាំងផ្លូវការ ដើម្បីប្រឆាំងនឹងកូវីដ-១៩ នៅឡើយទេ។ សម្រាប់នៅក្នុងប្រទេសឥណ្ឌា គឺមានអ្នកឆ្លងជំងឺនេះសរុបជិត៦០,០០០នាក់៕ដោយ៖ស តារា Read More »
ស្ថាប័នកីឡាវាយតឺន្នីសបង្កើតមូលនិធិដើម្បីគាំទ្រដល់កីឡាករ
អង្គភាពគ្រប់គ្រងកីឡាវាយតឺន្នីសបានបញ្ជាក់ពីការបង្កើតកម្មវិធីសង្គ្រោះដើម្បីគាំទ្រដល់កីឡាករដែលរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩។ មូលនិធិដែលមានតម្លៃយ៉ាងហោចណាស់ ៦ លានដុល្លារអាមេរិក(ប្រមាណ៤,៨ លានផោន) នឹងកំណត់គោលដៅសម្រាប់កីឡាករឯកត្តជនចំនួន ៨០០ នាក់ និងពីរនាក់មកពី ATP និង WTA Tours ។ ... Read More »
វៀតណាមនៅមានពលរដ្ឋ ១៤ពាន់នាក់ ដាក់ឲ្យនៅដាច់ដោយឡែក ពាក់ព័ន្ធកូវីដ១៩
ប្រទេសវៀតណាម៖ តាមប្រភពព័ត៌មានពីគណៈកម្មការ ទប់ស្កាត់បង្កាជំងឺឆ្លងកូវីដ១៩ របស់វៀតណាម បានប្រកាសឲ្យដឹងថា គិតដល់វេលាម៉ោង១៨:០០នាទី ថ្ងៃទី៩ខែឧសភា វៀតណាម មិនមានអ្នកឆ្លងថ្មីនៅក្នុងប្រទេសរយៈពេល២៣ថ្ងៃកន្លងមក។ ប៉ុន្តែកាលពីថ្ងៃទី៧ខែឧសភា កន្លងមក វៀតណាមបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី១៧នាក់ គឺជាអ្នកចូលមកថ្មីពីក្រៅប្រទេស ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែក ។ ដូច្នេះគិតដល់វេលាម៉ោង ... Read More »
លោកត្រាំ៖ WHO ចាយលុយអាមេរិក៤៥០លានដុល្លារ ក្នុងមួយឆ្នាំ តែទៅបម្រើឲ្យចិនវិញ
អាមេរិក៖ ការប្រឈមមុខតានតឹងរវាងអាមេរិកនិងចិន កាន់តែខ្លាំងឡើងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចាប់តាំងពីការផ្ទុះកូវីដ១៩ នៅទីក្រុងវូហានប្រទេសចិន ហើយរាលដាលនៅទូទាំងពិភពលោក ។ បច្ចុប្បន្នមានពលរដ្ឋជាង៤លាន នាក់ហើយបានឆ្លងកូវីដ ១៩ និង ជាង២៧៦នាក់បានស្លាប់ ក្នុងនោះភាគច្រើននៅក្នុងទឹកដីអាមេរិក។ ដោយសារតែចំនួនអ្នកឆ្លង និងស្លាប់នៅអាមេរិក ... Read More »
លេខាកូនស្រីប្រធានាធិបតីដូណាល់ ត្រាំ ឆ្លងកូវីដ១៩
តាមសារព័ត៌មានCNN នៅថ្ងៃទី ៩ខែឧសភា បានផ្សាយថា លេខាផ្ទាល់របស់កូនស្រីប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ។ ទាំងនោះគឺជាដំណឹងដ៏អាក្រក់សម្រាប់គ្រួសារ លោកត្រាំ ក្រោយមានបុគ្គលិកធ្វើការជាមួយពិសេសគឺលេខាបានឆ្លងកូវីដ។ លេខារបស់ នាង ... Read More »
សង្ហិបុរី ដាក់ដំណើរការសុនខយន្ត ដើម្បីដើរប្រាប់ប្រជាជនកុំឱ្យមានការជួបជុំគ្នា ខណៈពេលជំងឺCOVID-19 កំពុងរាតត្បាត
សិង្ហបុរី៖ រដ្ឋាភិបាលប្រទេសសង្ហិបុរី នៅតែបន្តចាត់វិធានការតឹងរ៉ឹង និងស្នើរសុំដល់ពលរដ្ឋខ្លួនទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជារក្សាគម្លាតឆ្ងាយពីគ្នា ក្នុងគោលបំណងជៀសវាង ការចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Boston Dynamics បានបង្កើតសុនខយន្ដពិសេសមួយ ដើម្បីដើរប្រាប់ប្រជាជនកុំឱ្យមានការជួបជុំគ្នា ខណៈពេលជំងឺកំពុងរាតត្បា។ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ ... Read More »
ស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសថៃ នាថ្ងៃទី៩ខែឧសភា
ប្រទេសថៃ៖ តាមគេហទំព័រ Worldometer គិតមកត្រឹមម៉ោង៤រសៀលថ្ងៃទី៩ខែឧសភា នៅទូទាំងប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣.០០៤នាក់ និងស្លាប់៥៦នាក់ ដោយមានអ្នកឆ្លងថ្មីចំនួន៤នាក់ និងស្លាប់ម្នាក់។ ចំនួនអ្នកឆ្លងបានធ្លាក់ចុះធ្វើឲ្យរដ្ឋាភិបាលសម្រេចកាត់បន្ថយការរិឹតត្បិតដើម្បីដំណើរការសេដ្ឋកិច្ចជាតិ។ ប៉ុន្តែត្រូវរក្សាគម្លាតឲ្យបានល្អបំផុតជៀសវាងការឆ្លងកើនឡើងវិញ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលថៃបានស្នើដល់បណ្តារថភ្លើង រថយន្តក្រុងសាធារណៈកាត់បន្ថយចំនួន អ្នកធ្វើដំណើរ ... Read More »
លោកគីម ជុងអ៊ុនផ្ញើសារលិខិតជូនពរលោកពូទីនថ្ងៃជ័យជម្នះ ៩ឧសភា
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានផ្ញើសារលិខិតជូនពរប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងឱកាសនៃទិវាជ័យជម្នះលើរបបហ្វាស៊ីស អាល្លឺម៉ង់ ។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី៩ខែឧសភា បានផ្សាយថា សារលិខិតរបស់មេដឹកនាំ គីម ជុងអ៊ុន បានផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី៩ខែឧសភានេះ។ កន្លងមក ... Read More »
ថ្ងៃមុនកូនចៅប្រធានាធិបតីត្រាំ ឆ្លងកូវីដ-១៩ ថ្ងៃនេះដល់វេនកូនចៅអនុប្រធានាធិបតីវិញម្តង
អាមេរិក៖មកដល់ពេលនេះអាមេរិកមានអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ទៅជាង១,៣២ លាននាក់ និងមានអ្នកស្លាប់កើនឡើង ដល់ទៅ ជាង៧៨ពាន់នាក់ ។ រដ្ឋាភិបាលអាមេរិក បានបរាជ័យក្នុងការទប់ស្កាត់ ធ្វើឲ្យមានពលរដ្ឋអាមេរិកស្លាប់ និងឆ្លងស្មើ១ភាគ៣លើពិភពលោក។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺកូវីដ-១៩ បានចូលដល់សេតវិមានហើយ ដោយកន្លងមក មានទាហានម្នាក់ដែលបម្រើផ្ទាល់ប្រធានាធិបតីដូណាល់ ត្រាំឆ្លងកូវីដ-១៩ ... Read More »
ម្ចាស់មេដាយមាសអូឡាំពិកកីឡាជិះស្គីលើទឹកកកជាប់ពាក់ព័ន្ធការបៀតបៀនផ្លូវភេទ
ម្ចាស់មេដាយមាសកីឡាជិះស្គីលើទឹកកកល្បឿនលឿន នៅអូឡាំពិកសញ្ជាតិកូរ៉េខាងត្បូង កីឡាករ Lim Hyo-jun ត្រូវបានផ្តន្ទាទោសពីបទបៀតបៀនផ្លូវភេទលើកីឡាករម្នាក់ ដោយទាញខោរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសរបស់តុលាការក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កីឡាករវ័យ២៣ឆ្នាំ Lim Hyo-jun បានឈ្នះមេដាយមាសក្នុងប្រភេទកីឡាជិះស្គីលើទឹកកកចម្ងាយ១៥០០ ម៉ែត្រ នៃព្រឹត្តិការណ៍កីឡា ... Read More »
លីកកំពូលបារាំងត្រូវរំសាយ ៖ ពានស្បែកជើងមាសបានទៅខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe
បារាំង៖ក្រោយពីលីកកំពូលត្រូវបានបិទបញ្ចប់មុនកាលកំណត់ដោយសារតែបទបញ្ជារបស់រដ្ឋាភិបាលបារាំង កីឡាករ Kylian Mbappe ត្រូវបានលីកកំពូលបារាំង Ligue 1 ប្រគល់ពានស្បែកជើងមាស ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Mbappe បានបង្ហាញពីគោលបំណងក្នុងការចែករំលែកពានស្បែកជើងមាសទៅកាន់ ខ្សែប្រយុទ្ធWissam Ben Yedderមកពីក្លិប ... Read More »
លីកកំពូលអង់គ្លេសអាចនឹងមិនមានប្រព័ន្ធ VAR នៅពេលចាប់ផ្តើមប្រកួតឡើងវិញ
អង់គ្លេស៖ក្រុមទាំងអស់នឹងត្រូវបានអនុញ្ញាតអោយប្រើវិធីសាស្ត្រជំនួសចំនួន ៥ នៅពេលរដូវកាលចាប់ផ្តើមឡើងវិញបន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក Fifa ស្នើសុំជួយក្នុងការប្រកួត។ ការផ្លាស់ប្តូរនេះអនុវត្តចំពោះការប្រកួតដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ និងការសម្រេចចិត្តថា តើត្រូវអនុវត្តការផ្លាស់ប្តូរនេះសម្រាប់អ្នករៀបចំការប្រកួតប្រជែងក្រុមនីមួយៗ។ វាក៏មានជម្រើសបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្តាល (VAR) ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពចំពោះមន្ត្រីដែលធ្វើការជាមួយគ្នានៅក្នុងបន្ទប់តូចមួយសម្រាប់រយៈពេលនៃការប្រកួតយូរ ដែលជាហានិភ័យនៃការឆ្លងជំងឺកូរ៉ូណា។ ក្របខ័ណ្ឌ Bundesliga របស់ប្រទេសអាឡឺម៉ង់គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច