ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូងចេញសារនយោបាយថ្មីអូសទាញពលរដ្ឋកូរ៉េខាងជើង

ប្រធានាធិបតីកូរ៉េខាងត្បូងលោក ស្រី Park Geun Hye បានផ្តល់លក្ខណៈងាយស្រួលសម្រាប់ទទួលជនភៀសខ្លួនកូរ៉េខាងជើងដែលបានរត់ចេញពីប្រទេសនោះនិងបង្កើតការជួយដល់ជនភៀសខ្លួនក្នុងការរស់នៅកូរ៉េខាងត្បូងដោយសុខសាន្ត។ លោកស្រីប៉ាក់ គឿនហេ បានប្រកាសដោយបើកចំហអំពាវនាវដល់ពលរដ្ឋកូរ៉េខាងជើងឲ្យរត់ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងដើម្បីទទួលបានការរស់នៅយ៉ាងល្អប្រសើរ។ ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងកើតឡើងក្នុងឱកាសខួបគម្រប់៦៨ឆ្នាំថ្ងៃបង្កើតកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង។ ការអំពាវនាវឲ្យពលរដ្ឋកូរ៉េខាងជើងភៀសខ្លួនមកកូរ៉េខាងត្បូងកើតឡើងក្រោយពេលដែលទាហានកូរ៉េខាងជើងម្នាក់បានឆ្លងព្រំដែនប្រទេសដើម្បីភៀសខ្លួនចូលទៅកូរ៉េខាងត្បូង។ ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ផងដែរថា ពលរដ្ឋកូរ៉េខាងជើងបានរត់ភៀសខ្លួនចូលប្រទេសកូរ៉េខាងត្បូងកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីសង្គ្រាម ឆ្នាំ១៩៥០-១៩៥៣បានបញ្ចប់ពលរដ្ឋកូរ៉េខាងត្បូងជាង៣០ពាន់នាក់បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង។ សង្គ្រាមឧបទ្វីបកូរ៉េបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់មិនមែនកិច្ចព្រមព្រៀងសន្តិភាពនោះឡើយ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Roskilde, Esbjerg, Sporting, At.Mineiro, Palmeiras រំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Roskilde, Esbjerg, Sporting, At.Mineiro, Palmeiras ជាក្រុមដែលមានប្រវត្តិ ប្រកួតល្អ និងមានរំពឹងឈ្នះគូប្រកួតទាំងក្នុងនិងក្រៅទឹកដី របស់ខ្លួន ។ ដាណឺម៉ាក Division 1 Roskilde ... Read More »

Steve Bruce ត្រូវបានជ្រើសរើសជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមAston Villa

ក្លិបបាល់ទាត់Aston Villaនៅក្រប ខ័ណ្ឌអង់គ្លេសChampionshipបានសម្រេចជ្រើសរើសយកលោក Steve Bruce ជាអ្នកចាត់ការទូទៅថ្មីដើម្បីជំនួសតំណែងរបស់លោកRoberto Di Matteo ដែលត្រូវបាន បណ្តេញចេញពីតំណែង ។ លោកSteve Bruceមានវ័យ៥៥ឆ្នាំ ធ្លាប់ដឹកនាំក្រុមBirmingham City ... Read More »

ក្លិប Cardiff City ទទួលបានកីឡាករ Junior Hoilettពីក្រុមQPRដោយគ្មានតម្លៃខ្លួនផ្ទេរ

ក្លិប Cardiff Cityបានទទួលជោគជ័យក្នុងនាំយកខ្សែបម្រើបស់ក្លិប Queens Park Rangers គឺកីឡាករ Junior Hoilett ដោយពុំមានតម្លៃខ្លួននៃការផ្ទេរឡើយ។ កីឡាករអន្តរជាតិកាណាដាវ័យ២៦ឆ្នាំនេះបានសម្រេចចិត្តដើរចេញពីក្លិបQPRក្នុងរដូវក្តៅនេះ បន្ទាប់ពីលេងឲ្យក្រុម QPR បានតែ៣១ប្រកួតនៅក្នុងក្របខ័ណ្ឌអង់គ្លេសChampionship។ Junior ... Read More »

Tiger Woods បន្តពន្យារពេលចូលប្រកួតកម្មវិធីPGA Tourទៀត

កីឡាករ Tiger Woodsបានធ្វើឲ្យភ្ញាក់ផ្អើលក្នុងពិភពកីឡាវាយកូនហ្គោលបន្តទៀតដោយសារតែ គាត់បានសម្រេចចិត្ត មិនចូលរួមការប្រកួត Safeway Open។ អតីតកីឡាករលំដាប់លេខមួយពិភពលោកវ័យ៤០ឆ្នាំនេះមិនបានចូលរួមប្រកួតអស់រយៈពេល១៤ខែមកហើយ។ គាត់គ្រោងនឹងវិលត្រលប់មកលេងវិញនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ក្នុងកម្មវិធី Safeway Open ក្នុងរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋ ... Read More »

ខ្លាចត្រូវគេធ្វើឃាតលោក គីម ជុងអ៊ុន មិនហ៊ានទៅធ្វើទស្សនកិច្ចឆ្ងាយពីទីក្រុងព្យុងយ៉ាង

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេដឹងថា លោកខ្លាចត្រូវគេធ្វើឃាត ដោយមិនហ៊ានធ្វើដំណើរទស្សនកិច្ចនៅឆ្ងាយពីទីក្រុងព្យុងយ៉ាងឡើយ។ សារព័ត៌មានដេលីម៉ែលបានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានកាត់បន្ថយការធ្វើដំណើរជាសាធារណៈទៅកាន់ទីតាំងយោ ធាទៅត្រួតពិនិត្យការសាកល្បងកាំជ្រួចមីស៊ីលបរមាណូកសិដ្ឋានដែលមានទីតាំងនៅឆ្ងាយពីទីក្រុងព្យុងយ៉ាង។ តំបន់ដែល លោក គីម ... Read More »

ស្ថានភាពអាការរោគព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត បន្តធ្លាក់ចុះ

    ប្រទេសថៃ៖ សុខភាពព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ( Bhumibol Adulyadej) ឬ ព្រះចៅ យីហួ ត្រូវបានក្រុមព្រះបរមរាជវាំងប្រកាសថា បន្តធ្លាក់ចុះ គ្មានលំនឹងនោះឡើយ ... Read More »

ថៃបង្កើនការការពារសន្តិសុខក្រោយមានការគំរាមវាយប្រហារគ្រាប់បែក

កាលពីថ្ងៃទី១១ ខែតុលា ប៉ូលិសថៃបាន ប្រកាសឲ្យដឹងថា កម្លាំងសមត្ថកិច្ចបាន បង្កើនការការពារសន្តិសុខនៅទីតាំងទីសាធារណៈ រមណីយដ្ឋាន ក្នុងទីក្រងបាងកកក្រោយពេលក្រុមសន្តិសុខរកឃើញថា មាន ក្រុមប្រដាប់អាវុធមួយក្រុមប៉ុនប៉ងវាយ ប្រហារគ្រាប់បែកបង្កៃនៅក្នុងរថយន្ត កណ្តាលទីក្រុងបាងកក។ ប្រធានក្រុមសន្តិសុខថៃលោក Thawip Netniyyom ... Read More »

ផ្ទះវិឡាក្នុងប្រទេសបារាំងដាក់លក់ថ្លៃបំផុតនៅលើពិភពលោក ផ្ទះវីឡាមួយខ្នងនៅភាគខាងត្បូងនៃ

ប្រទេសបារាំងត្រូវបានដាក់លក់ក្នុងតម្លៃ រហូតដល់១ពាន់លានអឺរ៉ូគឺជាផ្ទះដែលថ្លៃ បំផុតនៅលើពិភពលោក។ វិមាន Villa Les Cedres បានសាងសង់ ឡើងក្នុងអំឡុងឆ្នាំ១៨៣០ ហើយក៏ជាទី កន្លែងដែលព្រះមហាក្សត្របែលហ្ស៊ិក Leopold II ធ្លាប់បានគង់សម្រាកព្រះកាយនៅទីនោះដែរ។ វិមានខាងលើស្ថិតនៅក្នុង ... Read More »

Real Madrid បង្ហាញពីគម្រោងទឹកប្រាក់ចំនួន៣៦០លានផោនដើម្បីកែលម្អកីឡដ្ឋានSantiago Bernabeu

ក្លិបបាល់ទាត់ Real Madrid បានបង្ហាញពីគម្រោងកែលម្អកីឡដ្ឋានរបស់ខ្លួនឈ្មោះ Santiago Bernabeu ដោយត្រូវប្រើប្រាស់ ទឹកប្រាក់អស់ប្រមាណ៣៦០លានផោនហើយគម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅចុងរដូវកាលនេះហើយ ។ គម្រោងអភិវឌ្ឍន៍កីឡដ្ឋាននេះត្រូវបានអាក់ខានកាលពីឆ្នាំមុនប៉ុន្តែក្រោយពេលដែលមានការសម្របសម្រួលរួចមកលោក Florentino Perez ប្រធានក្លិប Real Madrid ... Read More »

អតីតយោធាជាង១ពាន់នាក់ធ្វើបាតុកម្មនៅមុខក្រសួងការពារជាតិចិន

អតីតយោធាចិន ដែលត្រូវបានរដ្ឋាភិបាលកាត់បន្ថយប្រាក់និវត្តន៍ ក្រោយការកែប្រែនៅក្នុងជួរកងទ័ព ។ អតីយោធាទាំងនោះ នឹងមិនទទួលបានប្រាក់បៀវត្សរ៍ហើយ ក៏គ្មានការងារធ្វើទៀតផង ។ សារព័ត៌មានAP បានផ្សាយថា អតីតយោធាជាង១០០០នាក់ ធ្វើបាតុកម្មស្រែកពាក្យស្លោកមុខក្រសួងការពារជាតិ កាលពីថ្ងៃតី១១ ខែតុលា ក្រោយពេលមានការកែប្រែជាទ្រង់ទ្រាយធំ ... Read More »

គ្រឿងញៀនជាង៧តោនត្រូវបានរដ្ឋាភិបាលប៉េរូ ដុតកម្ទេចចោល

ការកម្ចាត់ក្រុមជួញដូរគ្រឿងញៀនគឺអាទិភាព នៅក្នុងគោលនយោបាយដឹកនាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងពេល ដែលការជួញដូរគ្រឿងញៀនកាន់តែកើនឡើង បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ។ ការកម្ចាត់គ្រឿងញៀនបានជម្រុញឲ្យប្រធានាធិបតិហ្វីលីពីន សម្លាប់ ក្រុមអ្នកជួញដូរ និងប្រើប្រាសជិត៤០០០នាក់ហើយក្នុងរយៈពេល១០០ថ្ងៃនៃការកាន់អំណាច ។ ដោយឡែកនៅក្នុងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ លោក បាន គីមូន ចោទប្រកាន់ប្រធានាធិបតីអាល់អាសាដ សម្លាប់មនុស្ស៣សែននាក់នៅស៊ីរី

នៅថ្ងៃទី១១ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានបញ្ជាក់ថា ការបរាជ័យរបស់លោក អាល់អាសាដ បានធ្វើឲ្យមនុស្សជាង៣ សែននាក់នៅក្នុងប្រទេសរបស់ខ្លួនស្លាប់។ មានប្រសាសន៍នៅក្នុងកម្មវិធីទូរទស្សន៍ DW អគ្គលេខាធិការ បាន គីមូន ... Read More »

អតីតមេដឹកនាំសូវៀត៖ ពិភពលោកឈានដល់ដំណាក់កាលគ្រោះថ្នាក់

អតីតមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev បានព្រមានថា ពិភព លោកបានឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុតពេលដែលមានភាពតានតឹងរវាង អាមេរិកនឹងរុស្ស៊ីកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនឹងវ៉ាស៊ីនតោនដែលមិនល្អប្រសើរតាំងពីសម័យសង្គ្រាមត្រជាក់ និងឥទ្ធិពលនៃវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនពេលនេះកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេល ដែលអាមេរិកលុបចោលជំនួបពិភាក្សាស្តីពីវិបត្តិស៊ីរីជាមួយប្រទេសរុស្ស៊ី ហើយបាន ចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារលើ បណ្តាញរបស់អាមេរិកទៀតផង។ ភាគីរុស្ស៊ីក៏បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិក ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Cirbonero, Vallecano, Toledo, Mallorca មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Cirbonero, Vallecano, Toledo, Mallorca ជាក្រុមដែលមានប្រវត្តិប្រកួតល្អ និង មានសង្ឃឹមយកឈ្នះគូប្រកួតក្នុងទឹកដី របស់ខ្លួន ។ World – Friendlies Panama Vs ... Read More »

អាមេរិកដាក់បញ្ចូលកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅស្តីពីការជួញដូរមនុស្ស

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានដាក់បញ្ចូលកូរ៉េខាងជើងនៅក្នុងបញ្ជីខ្មៅ ដោយសារតែប្រទេសនេះមិនអាចរារាំងការជួញដូរមនុស្សបាន។ ក្រៅពី នេះក៏ត្រូវទទួលនូវការដាក់ទណ្ឌកម្មពាណិជ្ជ កម្មនិងដឹកជញ្ជូនរយៈពេល១ឆ្នាំផងដែរ។ នៅក្នុងសេចក្តីសម្រេចរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានអនុម័តត្រូវបានកត់ត្រាចូលក្នុងសៀវភៅ Federal Register កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ... Read More »

ប្រទេសរុស្ស៊ីបន្ថែមអាវុធធុនធ្ងន់ទៅកាន់ព្រំដែនអឺរ៉ុបក្រោយ ប្រឈមមុខតានតឹងជាមួយសងហរដ្ឋអាមេរិកនិងអង្គការណាតូ

ក្រោយមានការប្រឈមមុខតានតឹងដាក់ គ្នាជាមួយអាមេរិកនិងណាតូក៏ដូចជាការមិន ចុះសម្រុងនឹងគ្នាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី។រុស្ស៊ីបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយលោកខាងលិច។ កន្លងមកថ្មីៗក្រសួងការពារជាតិរុស្ស៊ីបានថ្លែងបញ្ជាក់ពីការបញ្ជូនប្រព័ន្ធមីស៊ីល ធុន Iskander-M ទៅប្រចាំការបន្ថែមទៀតនៅលើដែនដីខេត្ត Kaliningrad ជាខេត្តនៅប៉ែកខាងលិចបង្អស់នៃសហព័ន្ធរុស្ស៊ីនៅជាប់នឹងព្រំដែនប៉ូឡូញ និងលីទុយអានី។ ក្រសួងយោធារុស្ស៊ីគូសបញ្ជាក់ថា ការ បញ្ជូនទៅនេះគឺក្នុងក្របខ័ណ្ឌនៃលំហាត់សឹក។ មូលហេតុនៃការបញ្ជាក់នេះមកពី មួយថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយខាងលិចខ្លះមាន ... Read More »

អ្នកពាក់ព័ន្ធគ្រឿងញៀននៅហ្វុីលីពីនធ្វើមឈូសដើម្បីរួចពីទោសប្រហារជីវិត

ពលរដ្ឋជាង៧សែននាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្នុងប្រទេសហ្វុីលីពីនដែលបានចេញមុខសារភាពពេលនេះ បានស្ម័គ្រចិត្តចូលរួមនៅក្នុងកម្មវិធីកែប្រែ ក្នុងនោះ មានការធ្វើមឈូសសម្រាប់អ្នកទោសគ្រឿងញៀនដទៃទៀត បានស្លាប់នៅក្នុងការវាយប្រហាររបស់កម្លាំងប៉ូលិសទាហានរដ្ឋាភិបាល ។ សារព័ត៌មានដេលីម៉េលបានផ្សាយថា មានពលរដ្ឋជាង៧សែននាក់បានប្រើប្រាស់និងជួញដូរថ្នាំញៀនបានចុះឈ្មោះជាមួយរដ្ឋាភិបាល(សារភាព)ដើម្បីបញ្ចៀសពីការសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយលោកប្រធានាធិបតីឌុយទែរតេ ។ នៅក្នុងទីក្រុង Olongapo ភាគខាង ជើងទីក្រុងម៉ានីល ... Read More »

វាយប្រហារគ្រាប់បែកនៅប្រទេសទួរគីស្លាប់និងរបួសជាច្រើន

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ទួគីបាន ផ្សាយថា ក្រុមបះបោរទួរគីបានបើកការ វាយប្រហារភេរវកម្មបំផ្ទុះរថយន្តមួយបានកើតឡើងនៅមុខប៉ុស្តិ៍ប៉ូលិសមួយកន្លែង ក្នុងខេត្តហាក់ការី ភាគអាគ្នេយ៍ សម្លាប់ មនុស្សយ៉ាងហោច១៨នាក់ក្នុងនោះមានទាហាន១០នាក់។ មនុស្ស២៦នាក់ផ្សេងទៀតបានរងរបួសក្នុងភេរវកម្មភេរវជនអត្តឃាតបានបំផ្ទុះរថយន្តមួយគ្រឿងដោយប្រើគ្រឿងផ្ទុះដល់ទៅ៥តោនវាយប្រហារនៅមុខប៉ុស្តិ៍ប៉ូលិស នៅខេត្តហាក់ការី ភាគ អាគ្នេយ៍ទួរគី ធ្វើឲ្យទាហាននិងជនស៊ីវិលជាច្រើននាក់ស្លាប់ និងរងរបួស។ តួលេខ ... Read More »

​កីឡាករ Andy Murray ក្លាយទៅជាម្ចាស់ជើងឯក China Open ឆ្នាំ២០១៦

កីឡាករវាយតឺន្នីស Andy Murray ក្លាយទៅជាម្ចាស់ជើងឯកនៃកម្មវិធី China Open ឆ្នាំ២០១៦បន្ទាប់ពីយកឈ្នះកីឡាករGrigor Dimitrov ដោយលទ្ធផល 6-4 7-6 (7-2) នៅវគ្គផ្តាច់ព្រ័ត្រ។ នេះគឺជាពានរង្វាន់ទី៥ក្នុងឆ្នាំ២០១៦ របស់ ... Read More »

កីឡាករ James Rodriguez របស់ក្លិប Real Madrid រងការព្រមានផ្តាច់ជីវិតតាមរយៈTwitter

ខ្សែបម្រើប្រយុទ្ធ James Rodriguez របស់ក្លិប Real Madrid ត្រូវបានរងការ ព្រមានសម្លាប់ដោយការផ្ញើសារតាម បណ្តាញសង្គម Twitter ។ ម្តាយរបស់កីឡាករ James Rodriguezក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅប៉ូលិសផងដែរចំពោះករណីគំរាមផ្តាច់ជីវិតនេះ ។ ... Read More »

Gerard Piqueសម្រេចចិត្តលាឈប់ពីក្រុមជម្រើសជាតិអេស្ប៉ាញព្រោះមានការរិះគន់ច្រើន

ខ្សែការពារអន្តរជាតិអេស្ប៉ាញ Gerard Pique បានប្រកាសលាឈប់ពីក្រុមជម្រើស ជាតិក្រោយកម្មវិធី World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីចប់ ។ មូលហេតុចម្បងដែលធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំនេះសម្រេចចិត្តចូលនិវត្តន៍គឺដោយសារតែគាត់ហត់នឿយនឹងការរិះគន់ពី សំណាក់អ្នកគាំទ្រ។ Gerard Pique តែងតែបង្ហាញការគំាទ្រឲ្យមានឯករាជ្យចំពោះរដ្ឋCatalan។ ... Read More »

បញ្ហារបួសរបស់កីឡាករក្នុងក្រុមBarcelona និង Real Madrid ក្រោយជម្រុះWorld Cup

ក្រោយកម្មវិធីប្រកួតជម្រុះWorld Cupឆ្នាំ២០១៨ទៅលេងនៅប្រទេសរុស្ស៊ីក្នុងចំណោម បណ្តាប្រទេសនៅតំបន់អឺរ៉ុប ក្លិបបាល់ទាត់ពីរនៅប្រទេសអេស្ប៉ាញគឺ Barcelona និង Real Madridមានបញ្ហាដោយសារតែកីឡាកររងរបួស ។ កីឡាករពីររូប Jasper Cillessen និង Sergi Roberto ... Read More »

Wayne Rooney ថាអាជីពបាល់ទាត់របស់គាត់មិនទាន់ចប់ទេទោះបីជាមិនជាប់ជម្រើសជាតិក្តី

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករWayne Rooneyបានប្តេជ្ញាចិត្តថានឹងខិតខំឲ្យខ្លាំងជាងមុនដើម្បីជាប់ជាជម្រើសជាតិអង់គ្លេសវិញ ក្រោយពេលរូបគាត់ត្រូវបានអ្នកចាត់ការ ទូទៅបណ្តោះអាសន្ន របស់ក្រុមជម្រើសជាតិអង់គ្លេសកាត់ចេញពេលប៉ះជាមួយ ជម្រើសជាតិស្លូវា៉នី ។ លោកGareth Southgateអ្នកចាត់ការ ទូទៅបណ្តោះអាសន្នក្រុមជម្រើសជាតិអង់គ្លេសបានសម្រេចចិត្តដក Wayne Rooney ... Read More »

ស្រុតអគារនៅចិនស្លាប់ និងរបួសជាច្រើននាក់

ចំនួនអ្នកស្លាប់ដោយសារតែបាក់រំលំអគារមួយ កាលពីថ្ងៃទី១០ ខែតុលា ស្ថិតនៅខេត្ត Zhenjiang ប្រទេសចិន បានកើនឡើងរហូតដល់ជាង២០នាក់ និងមានរបួសជាច្រើននាក់ទៀត ។ ហេតុការណ៍ដួលរលំអគារស្នាក់នៅ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៤និង០០នាទីព្រឹក នៅស្រុក Wenzhou ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ដូណាល់ ត្រាំ និងដាក់គុកលោកស្រី គ្លីនតុន ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតី

នៅក្នុងប្រកួតប្រជែងពាក្យសម្តីដែល ផ្សាយផ្ទាល់នៅថ្ងៃទី១០ ខែតុលាមុននេះ បេក្ខភាពប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងចាប់លោកស្រីគ្លីនតុនដាក់គុកប្រសិនបើលោកជាប់ជាប្រធានាធិបតីអាមេរិក។ ភ្លាមៗនោះព័ត៌មានខាងលើបានរីករាលដាល យ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ធ្វើឲ្យកិត្តិយសលោក ដូណាល់ ត្រាំ ធ្លាក់ ចុះយ៉ាងខ្លាំង។ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ South Africa, Elche, Notts, Dundalk មានរំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម South Africa, Elche, Notts, Dundalk ជាក្រុមដែលមានប្រវត្តិប្រកួតល្អជាងគូ ប្រកួត មានរំពឹងឈ្នះក្នុងទឹកដីរបស់ខ្លួន។ World – Friendlies South Africa Vs ... Read More »

ចិននៅតែមានទំនាក់ទំនងរកស៊ីយ៉ាងល្អជាមួយកូរ៉េខាងជើង បើទោះបីមានការដាក់ទណ្ឌកម្មក្តី

តួនាទីរបស់ចិន នៅក្នុងការគ្រប់គ្រងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង មានសារសំខាន់យ៉ាងខ្លាំង ប៉ុន្តែចិនបានបង្ហាញពីការគាំទ្រ ដល់កូរ៉េខាងជើង ដោយបន្តរកស៊ីជាមួយគ្នាដូចដើម បើទោះមានការដាក់ទណ្ឌកម្មពីអាមេរិកក្តី ។ ទាំងនោះគឺជាការឌឺដងមួយធ្វើឲ្យទំនាក់ទំនងរវាងចិន នឹងអាមេរិកកាន់តែតានតឹង ។ ចិនបានយល់ព្រមដាក់ទណ្ឌកម្មកូរ៉េខាងជើង ទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាំងពីខែមីនាមក ក្រោយកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៤ ។ ... Read More »

បាល់ទាត់ជម្រុះ World Cup ថ្ងៃនេះ Czech, Germany , Denmark, Poland, Chile, Argentina មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ជម្រុះ World Cup ថ្ងៃនេះក្រុម Czech, Germany , Denmark, Poland, Chile, Argentina ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី សង្ឃឹមរកបាន៣ពិន្ទុនៅ តាមតំបន់របស់ខ្លួន ... Read More »

អារកសម្លាប់ប្រពន្ធខ្មែររួចអារកសម្លាប់ខ្លួនឯងតាមក្រោយក្រោមក្រសែភ្នែកកូនស្រី

ប្រទេសថៃ៖ ស្ត្រីជាជនជាតិខ្មែរម្នាក់ដែលមានស្រុកកំណើតនៅក្នុងខេត្តបាត់ ដំបងត្រូវបានប្តីដែលជាជនជាតិថៃអារកសម្លាប់រួចបុរសជាប្ដីនោះក៏បានអារកខ្លួន ឯងស្លាប់តាមប្រពន្ធដែរ។ ហេតុការណ៍នេះបានធ្វើឡើងនៅក្រោមក្រសែភ្នែកកូនស្រី ខណៈដែលស្វាមីបានសើុបដឹងថា ភរិយារបស់ខ្លួនលបលួចមានសហាយ ស្មន់ជាមួយនឹងប្រុសថ្មី ។ យោងតាមរបាយការណ៍របស់តម្រួតថៃបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ លោក ថាវី ... Read More »