ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

សន្តិសុខចិន សម្រេចឃុំខ្លួនចារកិច្ចជនជាតិអូស្រ្តាលី ដើមកំណើតចិន

កម្លាំងសន្តិសុខទីក្រុងប៉េកំាងសម្រេចឃុំខ្លួន សាស្ត្រាចារ្យសញ្ជាតិអូស្ត្រាលី ដើមកំណើតចិនម្នាក់ឈ្មោះ យ៉ាង ហេងជុន ដែលបានចាប់ឃាត់ខ្លួន​ជាច្រើនខែមកហើយ នៅទីក្រុងប៉េកាំង ។ នៅពេលនេះ ចិន បានប្រកាសចោទប្រកាន់ជាផ្លូវការ​ ពីបទធ្វើចារកិច្ចស៊ើបការសម្ងាត់ ប្រឆាំងនឹងរដ្ឋចិន។ ក្រសួងការបរទេស​អូស្រ្តាលី បានសម្តែងការព្រួយបារម្ភ ... Read More »

ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក គិតតាមប្រាក់ចំណូលរបស់ពលរដ្ឋ

នៅលើពិភពលោកនេះ មានប្រទេសជិត២០០ ប្រទេស និងមានប្រជាជនរាប់ពាន់លាននាក់ ប៉ុន្ដែ រាល់ប្រទេសទាំងនោះ មានកម្រិតអភិវឌ្ឍន៍ខុសៗគ្នា ដោយខ្លះជាប្រទេសក្រីក្រ ខ្លះកំពុងអភិវឌ្ឍន៍ និងខ្លះទៀត ជាប្រទេសអភិវឌ្ឍន៍សម្បូរបែប។ តាមរយៈរបាយការណ៍ចាត់ចំណាត់ថ្នាក់ ពីស្ថាប័ន IMF លើចំណូលប្រជាជនម្នាក់ៗ ... Read More »

នាវាផ្ទុកឧទ្ធម្ភាគចក្ររបស់ចិន​ នឹងជួយឲ្យកម្លាំងទាហានចិន​កាន់តែខ្លាំង​

ចិនបានបង្កើនសមត្ថភាពយោធា ដោយផ្តោតសំខាន់ទៅលើកម្លាំងទាហានជើងទឹក និងជើងអាកាស ដែលជាការពង្រីកឥទ្ធិពលនៅក្នុងតំបន់ក៏ដូចជាទប់ទល់និងការ គំរាមកំហែងពីអាមេរិក​ ។ ចិនបានបង្កើន ការផលិត នាវា ផ្ទុកយន្តហោះ ក៏ដូចជានាវាផ្ទុកឧទ្ធម្ភាគចក្រ ។ រូបភាពថ្មីៗ ដែលទើបលេចឡើងបានបង្ហាញថា ការសាងសង់នាវាដឹកឧទ្ធម្ភាគចក្រដំបូងគេបំផុតរបស់ចិន ... Read More »

ក្រុមមេដឹកនាំ G-7 ​សន្យាផ្តល់ជំនួយជាង​២០លានអឺរ៉ូ សម្រាប់ជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន តែប្រេស៊ីលមិនទទួលឡើយ

ប្រទេសទាំង៧ ​ដែលបានចូលរួមក្នុងកិច្ចប្រជុំ​ G-7 នៅក្នុងប្រទេសបារាំង បានប្រកាសផ្តល់​ជំនួយ ទៅលើប្រទេស ប្រស៊ីលដើម្បី ពន្លត់ភ្លើងឆេះព្រៃ ។ ប្រាក់ជំនួយទាំងនោះមាន​ប្រមាណ​​ជាង​២០លានអឺរ៉ូ ។ ប៉ុន្តែប្រេស៊ីលមិនទទួលយកជំនួយ ទាំងនោះឡើយ​ ។ មិនតែប៉ុណ្ណោះប្រេស៊ីលបានប្រាប់អឺរ៉ុប ... Read More »

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្នើលើកយកបញ្ហាកាស្មៀរទៅដោះស្រាយនៅតុលាការយុត្តិ​ធម៌អន្តរជាតិ​

កន្លងមក នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា បញ្ហាកាស្មៀរគឺជារឿងផ្ទៃក្នុងរបស់ឥណ្ឌា ដោយ ប្រទេសជិតខាងមិនមានសិទ្ធិលូកដៃនោះឡើយ សូម្បីតែប៉ាគីស្ថាន​ ។ ប៉ុន្តែពលរដ្ឋ​នៅក្នុងតំបន់នោះ ជាអ្នកកាន់សាសនាអ៊ីស្លាម ហើយគាំទ្ររដ្ឋាភិបាលប៉ាគីស្ថាន ជាអ្នកកាន់សាសនាអ៊ីស្លាមដូចគ្នា​ ។ ពាក់ព័ន្ធនឹងវិវាទខាងលើ លោកប្រធានាធិបតីអាមេរិក ... Read More »

កូរ៉េខាងជើង និងអ៊ីរ៉ង់​ នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ ប្រសិនបើព្រមព្រៀងជាមួយ​អាមេរិក

ដើម្បីទាក់ទាញ់ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ ឲ្យបោះបង់កម្មវិធីអាវុធ ​ហើយដើរតាម ផ្លូវ ដែលអាមេរិក បានកំណត់ទុក ប្រធានាធិបតីដូណាលត្រាំបានប្រកាសថា «​ខ្ញុំចង់ធ្វើឲ្យកូរ៉េខាងជើង និងអ៊ីរ៉ង់ ក្លាយទៅជាប្រទេសអ្នកមាន ក្នុងតំបន់» ប្រសិនបើ ​ប្រទេសទាំងពីរព្រមចុះកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន​ ។ ... Read More »

វិវាទពាណិជ្ជកម្ម​អាមេរិកថា ចិន​ស្នើពិភាក្សា តែចិនវិញ និយាយថា មិនមានឡើយ

វិវាទពាណិជ្ជកម្មរវាងចិន នឹងអាមេរិកឈានដល់ដំណាក់កាលអាក្រក់បំផុត មិនធ្លាប់មាន ​ក្រោយប្រទេសទាំងពីរបានដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ជាការសងសឹក​។ នៅពេលនេះ ប្រទេសទាំងពីរ កំពុងតែ ទម្លាក់ ឥទ្ធិពលរបស់គ្នាទៅវិញទៅមក ដោយអាមេរិកថា​ ចិនស្នើពិភាក្សា តែចិនវិញ​ថា មិនមានរឿងពិភាក្សាពាណិជ្ជកម្មជាមួយអាមេរិកឡើយ។ កន្លងមកថ្មីៗ ... Read More »

ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូនរាលដាលជាង ៨ម៉ឺនកន្លែង រដ្ឋាភិបាលប្រេស៊ីលបញ្ជូនយន្តហោះនិងទាហានចូលរួមពន្លត់ភ្លើង

ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូនបានរាលដាល់ខ្លាំងឡើង បង្កក្តីបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដល់​ផែនដី​ដោយសារតែ ព្រៃអាម៉ាហ្ស៊ូតត្រូវបានពិភពលោកចាត់ទុកថាជា សួតនៃផែនដី​ ។ ក្រោយពេលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលប្រេស៊ីល​បានសម្រេចបញ្ជូនទាហាន ៤៣ពាន់នាក់​និងយន្តហោះ ទៅពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូន ។ ព្រៃអាម៉ាហ្សូន ត្រូវបានចាត់ទុកថាជា «សួតបៃតង ... Read More »

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បង្ហាញវត្តមាន​ នៅក្នុងប្រទេសបារាំង ពេលកំពុងប្រជុំ​G-7

ស្ថានភាពទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិក កំពុងតែតានតឹង ជុំវិញសមុទ្រពែក្ស ដោយអាមេរិកបានស្នើដល់ បណ្តាប្រទេសជាមិត្ត បង្កើត កម្លាំងការពាររួម នៅសមុទ្រ ពេក្ស ដើម្បីការពារនាវាដឹកទំនិញ​ ។ នៅពេលនេះដែរ អង់គ្លេសក៏បានបញ្ជូននាវាចម្បាំងទី​៣ទៅកាន់ ដែនសមុទ្រ ... Read More »

អាមេរិកកំពុងតែធ្វើឲ្យខ្លួនធ្លាក់ក្នុង​កំហុសយ៉ាងធំធេង

អាមេរិក ក្រោមការដឹកនាំរបស់​ លោកដូណាល់ ត្រាំ​​ បាន​ព្យាយាមកែប្រែ ទម្រង់សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់ពិភពលោក ទាំងមូល​ ដោយយកបញ្ហាទាំងនោះ មកដាក់ក្រោមការគ្រប់គ្រងទាំងស្រុង​របស់អាមេរិក ។ ​ប៉ុន្តែសកម្មភាព​ទាំងនោះ​​ នឹងជះឥទ្ធិពលអាក្រក់ទៅលើអាមេរិកវិញ ។ សកម្មភាពរបស់អាមេរិកនាពេលបច្ចុប្បន្នគឺ ... Read More »

បាតុកម្មនៅកោះហុងកុងកំពុងតែវិវឌ្ឍន៍ ក្លាយជាអំពើហិង្សា​ទ្រង់ទ្រាយធំ

បាតុកម្មនៅកោះហុងកុង អូសបន្លាយរយៈពេល ជាង​៣ខែកន្លងមក ​​បានធ្វើឲ្យកោះនេះធ្លាក់នៅក្នុងភាពចលាចល សេដ្ឋកិច្ច ធ្លាក់ចុះយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកមាន នៅកោះហុងកុង​ក៏បាននាំគ្នាចាកចេញទៅក្រៅប្រទេស ដើម្បី​រស់នៅនឹងរកស៊ីនៅទីនោះ ដោយរស់នៅកោះហុងកុងមិនមានសុវត្ថិភាពដូចមុនទៀតឡើយ ​ ។ អ្វីដែលគួឲ្យចាប់អារម្មណ៍បំផុត ... Read More »

បារាំងដាក់ពង្រាយសន្តិសុខជាង​១ម៉ឺននាក់ការពារកិច្ចប្រជុំ  G-7

កិច្ចប្រជុំ ប្រទេសឧស្សាហកម្មរីកចម្រើន G7 ចាប់ផ្តើមនាថ្ងៃសៅរ៍ ទី​២៤ ខែសីហា នៅក្នុង“Biarritz” ដែលជាក្រុងទេសចរណ៍សមុទ្រដ៏ល្បីមួយ ស្ថិតនៅភាគនិរតីនៃប្រទេសបារាំង។  ដើម្បីរក្សាសន្តិសុខសុវត្ថិភាពឲ្យបាន​១០០ភាគរយ  រដ្ឋាភិបាលបារាំង បានសម្រេច ដាក់ពង្រាយកម្លាំង ជាង ១ម៉ឺន​៣ពាន់នាក់ការពារ​។ ការបង្កើនកម្លាំងការពារសន្តិសុខជាអតិបរមានេះ ... Read More »

ក្នុងពេលចិនអាមេរិកប្រឈមមុខកាន់តែតានតឹង ទីក្រុងប៉េកាំងស្នើ កាណាដា ដោះលែងអគ្គនាយក ហិរញ្ញវត្ថុ Huawei ជាបន្ទាន់

កន្លងមកចិនបានថ្កោលទោសកាណាដា ថា ដោយសារតែជឿតាមអាមេរិកទើបធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹង ដាក់គ្នា ។ ជាមួយគ្នានេះចិនបានស្នើដល់កាណាដាឲ្យដោះលែងអគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនហួវាយជាបន្ទាន់។ សារព័ត៌មានស៊ីនហួបានផ្សាយថា ស្ថានទូតចិនប្រចាំទីក្រុងអូតតាវ៉ាបានជំរុញឱ្យកាណាដា និងសហរដ្ឋអាមេរិក ដោះលែងនាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាចិន លោកស្រី ម៉េង វ៉ានចូវ (Meng ... Read More »

ព្រៃអម៉ាហ្ស៊ូនកាន់តែឆេះខ្លាំង ប្រធនាធិបតីប្រេស៊ីល បញ្ជូនទាហានទៅជួយពន្លត់

ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូនកាន់តែរាលដាលខ្លាំងឡើង លើសពីសមត្ថភាពគ្រប់គ្រង  មិនតែប៉ុណ្ណោះ ប្រធានាធិបតីប្រេស៊ីលបានបដិសេធ សំណើជួយពីបណ្តាប្រទេស ជិតខាងទៀតផង ។ ប្រទេសដែលមានសេដ្ឋកិច្ច រីកចំរើនទាំង​៧​ (G7 ) បានថ្កោលទោសយ៉ាងខ្លាំង ដល់ ប្រធានាធិបតីប្រេស៊ីល ពីភ្លើងឆេះព្រៃខាងលើ ... Read More »

សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន ឈានដល់ដំណាក់កាលអាក្រក់បំផុត 

ចំពោះចិន ប្រធានាធិបតី ស៊ីជីនពីង​ធ្លាប់បានប្រកាសថា ចិន នឹង​«លេងជាមួយអាមេរិក ដល់ទីបញ្ចប់ ក្នុងសង្គ្រាមពាណិជ្ជកម្ម»។  កាលពីថ្ងៃទី​២៣ ខែសីហា ចិនក៏បានសម្រេចដំឡើងពន្ធ លើទំនិញនាំចូលពីអាមេរិក មានតម្លៃ​៧៥ពាន់លានដុល្លារ​។ ការសម្រេចរបស់ចិន​បានធ្វើឲ្យ លោកត្រាំ «ឆេះដុំ» ... Read More »

កូរ៉េខាងជើង បាញ់មីស៊ីល លើកទី​៧ ក្នុងរយៈពេលជិត​១ខែ អាមេរិក នៅតែស្ងៀមស្ងាត់

អាមេរិកបានរក្សាភាពស្ងៀមស្ងាត់ខុសប្រក្រតី​ ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីល​របស់កូរ៉េខាងជើង ដល់ទៅ​៧លើក កន្លងមក ក្នុងរយៈពេល ជិត​១ខែ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ។ ​អាមេរិក មិនបានថ្កោលទោសកូរ៉េខាងជើងដូចកាលពីមុនឡើយ  មិនតែប៉ុណ្ណោះ អាមេរិក​បានប្រកាសថា បានក្តាប់ព័ត៌មាន ទាំងស្រុងស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ។ ... Read More »

ដោយសារតែជឿតាមអាមេរិក ទើបធ្វើឲ្យទំនាក់ទំនងចិនកាណាដាធ្លាក់ចុះ

រដ្ឋាភិបាលទីក្រុងប៉េកាំងបានបន្ទោសកាណាដា ថាជាអ្នកធ្វើឱ្យ​ទំនាក់ទំនងទ្វេភាគីធ្លាក់ចុះ ។ កាណាដា ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ធ្វើ​ឲ្យទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​ជា​លំដាប់ ! នេះ​ជា​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ចិន ក្រោយ​ពីបាន​ឃើញ​សេចក្តី​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ដែល​អះអាង​ថា កាណាដា​មិន​ចុះ​ញម​នឹង​​ចិន​ទេ ។ ... Read More »

វិស័យអវកាសរបស់ចិនកំពុងតែឈានមុខនៅលើពិភពលោក

រយៈពេលចុងក្រោយនេះ នៅក្នុងវិស័យអវកាស របស់ចិនមានការរីកចំរើនយ៉ាងខ្លាំង ដោយបានបង្កើតប្រវត្តិសាស្ត្របញ្ជូនយានទៅស្រាវជ្រាវផ្នែកងងឹតនៃព្រះច័ន្ទទៀតផង​ ។ ក្រៅពីនេះចិន បានបញ្ជូនផ្កាយរណបជាច្រើនទៅកាន់តារាវិថីផែនដី ជារៀងរាល់ឆ្នាំ ។ សម្រាប់ប្រព័ន្ធកំណត់គោលដៅ​ ចិនឈានមុខលើពិភពលោក​ ពីចំនួន​ផ្កាយរណប កំណត់គោលដៅ GPS ។ ... Read More »

អាមេរិក និងរុស្សី កំពុងតែ បង្អួតអាវុធដាក់គ្នា ក្រោយដកខ្លួនចេញពីសន្ធិសញ្ញា​ INF

ក្រោយប្រទេសមហាអំណាច ​យោធាទាំងពីរ ​សម្រេចដកខ្លួនចេញពីសន្ធីសញ្ញា​អាវុធបមរា​ណូ​ INF ​ក៏បានចាប់ផ្តើមបង្ហាញអាវុធទំនើបៗ បង្កក្តីបារម្ភយ៉ាងខ្លាំង​ដល់សន្តិសុខ ពិភពលោកទាំងមូល ។ កន្លងមក អាមេរិកបានសាកល្បង មីស៊ីល ដែលបាហាមប្រាមនៅក្នុង​INF ហើយពេលនេះរុស្ស៊ីក៏បានធ្វើសមយុទ្ធបាញ់មីស៊ីលជាច្រើន គ្រាប់ បង្ហាញពីសមត្ថភាពយោធា ... Read More »

ស្ថានភាពនៅក្នុងប្រទេស​ឥណ្ឌនេស៊ីកាន់តែតានតឹង រដ្ឋាភិបាលកាត់ផ្តាច់រាល់ប្រព័ន្ធទំនាក់ទំនង

នៅពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចាប់ខ្លួនក្រុមបាតុករជ្រុលនិយម បង្កហិង្សា​៣៤នាក់​ ហើយបានកាត់ផ្តាច់រាល់ប្រព័ន្ធទំនាក់ទំនង ក្នុងនោះមានសេវាទូរស័ព្ទ និងអ៊ីនធឺណែតជាដើម​ ។ ប៉ូលិស​ប្រមាណ ១​ ២០០នាក់ បានចុះប្រតិបត្តិការ ទប់ស្កាត់​ក្រុមបាតុកម្ម​ហិង្សា​ នៅទីក្រុង Manokwari, ... Read More »

ព្រៃអាម៉ាហ្ស៊ូន ឆេះកាន់តែខ្លាំង ប្រធានាធិបតីប្រេស៊ី ស្នើអន្តរជាតិមិនបាច់ជ្រៀតជ្រែកឡើយ

សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លំាងដល់ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ នៅព្រៃអាម៉ាហ្ស៊ូន ប្រធានាធិបតីប្រេស៊ីល នៅថ្ងៃទី​២២ ខែសីហាបានបញ្ជាក់ថា សហគមន៍អន្តរជាតិ មិនបាច់ចូលរួម​ពន្លត់អគ្គិភ័យនោះឡើយ ។ ការលើកឡើងខាងលើ របស់ប្រធានាធិបតីប្រេស៊ីលកើតឡើង ក្រោយពេល រដ្ឋាភិបាលបារាំង និងអង្គការសហប្រជាជាតិ​ កាលពីថ្ងៃទី២២ ខែសីហា ... Read More »

ទាហានអាមេរិក ២នាក់ត្រូវគេសម្លាប់នៅអាហ្វហ្គាណីស្ថាន

ទាហាន​ទាំងពីរនាក់នោះ ត្រូវបានគេសម្លាប់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ។ ការស្លាប់នេះ ធ្វើឲ្យចំនួនអ្នកស្លាប់របស់កម្លាំងយោធាអាមេរិក​ ដែលកំពុងបំពេញបេសកកម្ម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កើនឡើង រហូត​ដល់១៤នាក់ហើយ ក្នុងរយៈពេលមួយឆ្នាំមកនេះ ។ ការប្រកាសខាងលើនេះ ... Read More »

ក្រុមហ៊ុនអាមេរិកដែលលក់អាវុធឲ្យតៃវ៉ាន់ នឹងទទួលរងទណ្ឌកម្មពីចិន​

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuangបានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុងប៉េកាំងបានព្រមានថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការអនុម័តលក់អាវុធទៅឲ្យកោះតៃវ៉ាន់ គឺជារឿងខុសច្បាប់​ បំពានច្បាប់ចិនតែមួយ ហើយ ទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនអាមេរិក​ ។ កាលពីខែកក្កដា ... Read More »

អាមេរិក និងរុស្ស៊ី ឈានដល់ដំណាក់កាលប្រកួតប្រជែងអាវុធជាថ្មី ក្រោយបញ្ចប់សន្ធិសញ្ញា​INF

អាមេរិក និងរុស្ស៊ីចាប់ផ្តើមផលិត និងសាកល្បងអាវុធទំនើបៗ ដែលបានហាមប្រាម​នាពេលកន្លងមក ដែលជាសញ្ញាប្រកួតប្រជែងអាវុធសារជាថ្មី​បង្កឲ្យពិភពលោក ស្ថិតនៅក្នុងដំណាក់កាល គ្រោះថ្នាក់ ។ នៅពេលនេះ អាមេរិក បានឡើងគម្រោងផលិតមីស៊ីល ល្បឿនលឿនជាងសំឡេង ដល់ទៅ​៥ដង ប្រភេទ ​​Hyperonic ... Read More »

សំឡេងផ្ទុះអាវុធ បានកើតឡើងនៅតំបន់កាស្មៀរ ជាលើកដំបូង ក្រោយឥណ្ឌាដកសិទ្ធិស្វាយភាព​នៅតំបន់កាស្មៀរ

មកទល់ពេលនេះ មានការផ្ទុះអាវុធ ជាលើកដំបូង​ ដោយកម្លាំងទាហានឥណ្ឌា បានវាយប្រហារទៅលើ ជនសង្ស័យថា​ជាក្រុមឧទាមលាក់ខ្លួននៅក្នុង តំបន់នេះដើម្បីបង្កអសន្តិសុខ​ ។ កម្លាំងប៉ូលិស​ឥណ្ឌា​ បានថ្លែងថា កងកម្លាំងសន្តិសុខ ​បានបាញ់សម្លាប់​ក្រុមសង្ស័យ​ជាពួកឧទ្ទាមចំនួន២នាក់ នៅក្នុងការប្រយុទ្ធគ្នា​មួយ ស្ថិតនៅ​តំបន់កាស្មៀរ នៅថ្ងៃទី២១ ... Read More »

កូរ៉េទាំងពីរនៅមិនទាន់មានទំនុកចិត្តគ្នា ឆ្ពោះទៅរកការឯកភាពជាតិ បញ្ចប់សង្គ្រាមនៅ​ឡើយទេ

បើទោះបីប្រទេសកូរ៉េទាំងពីរមានទំនាក់ទំនងល្អប្រសើរនឹងគ្នា ប៉ុន្តែប្រទេសទាំងពីរ​នៅមិនទាន់​ទុកចិត្តគ្នាទាំងស្រុងនៅឡើយទេ ដោយប្រទេសទាំងពីរស្ថិតនៅ​ក្នុងសង្គ្រាមដ​ដែល​ ។ ​ លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ម៉ូ​ន​ជេអ៊ី​ន​ និង​លោក​ គី​ម​ ជុង​អ៊ុ​ន​ សត្រូវ​នឹង​គ្នា​បាន​ជួប​គ្នា​ជាច្រើន​លើក​មក​ហើយ​ មុន​លោក​ គី​ម​ ជុង​អ៊ុ​ន​ ជួប​លោក​ ... Read More »

យានទៅកាន់ឋានព្រះច័ន្ទរបស់ឥណ្ឌា បានឆ្លងផុតកគន្លងគោចរផែនដី ចូលដល់ ដែនគោចររបស់ព្រះច័ន្ទហើយ

នៅមិនយូរទៀតទេ យានអវកាសរបស់ឥណ្ឌា បានបង្កើតប្រវត្តិសាស្ត្រ ចុះចតនៅឋានព្រះច័ន្ទ ដោយពេលនេះយានឥណ្ឌា Chandrayaan-2 ជ្រៀតចូលគន្លងគោចរជុំវិញព្រះច័ន្ទដោយជោគជ័យ និងត្រៀមចុះចតនៅខែកញ្ញា ឆ្នាំ​២០១៩នេះ ក្រោយធ្វើដំណើររយៈពេលជាង​១ខែ ។ សារព័ត៌មានឥណ្ឌា Times of India ... Read More »

ចិនព្រមានពីលទ្ធផលអាក្រក់ ក្រោយអាមេរិកសម្រេចលក់យន្តហោះចម្បាំង ឲ្យតៃវ៉ាន់ ដើម្បីប្រឆាំងទីក្រុងប៉េកាំង

ការសម្រេចលក់ អាវុធទៅឲ្យកោះតៃវ៉ាន់ ក្នុងនោះមានយន្តហោះចម្បាំង F-16 រហូតដល់​៦៦គ្រឿង ​មិនខ្វល់ពីការព្រមានរបស់ចិន បានធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ។ ក្រសួងការបរទេសអាមេរិក បានអនុម័តជាផ្លូវការហើយលើការលក់យន្ដហោះចម្បាំង F-16 ចំនួន៦៦គ្រឿង ឲ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីចិនក៏ដោយ ។ ... Read More »

តំបន់កាស្មៀរកាន់តែតានតឹង អាមេរិក អំពាវនាវឲ្យដោះស្រាយតាមរយៈ​កិច្ចពិភាក្សា

អាមេរិក និងបណ្តាប្រទេសជុំវិញពិភពលោកបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាចប្រទេស​បរមាណូ ឥណ្ឌា និងប៉ាគីស្ថានផ្ទុះអាវុធដាក់គ្នាក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំ ។ ពេលថ្មីៗនេះប៉ាគីស្ថាន បានប្រកាសថា ទាហានរបស់ខ្លួនបានបាញ់សម្លាប់ទាហានឥណ្ឌា ​៦នាក់​ ។ នៅពេលនេះ​ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក​ Mark ... Read More »

ការសាកល្បងអាវុធមីស៊ីលរបស់អាមេរិក នឹងបង្កឲ្យមានសង្គ្រាម ត្រជាក់ជាថ្មីរវាងមហា​អំណាច អាមេរិក រុស្ស៊ី និងចិន​

អាមេរិកបាកសាកល្បងមីស៊ីល ក្រោយការដកខ្លួនចេញពីសន្ធិសញ្ញាអាវុធ INF ​បង្កក្តី​បារម្ភយ៉ាងខ្លាំងពី ការប្រកួតប្រជែងអាវុធសាជាថ្មី ក៏ដូចជាជំរុញឲ្យមានសង្គ្រាម​ត្រជាក់កើតឡើង ។ សារព័ត៌ មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកលោក ... Read More »