ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: July 2021

រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន០៩នាក់ ស្រី០៦នាក់ គិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន០៩នាក់ ស្រី០៦នាក់ គិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៣៩២នាក់ ស្រី១៧៦នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៨៤នាក់ ស្រី៧០នាក់ កុមារ១៣នាក់ ស្លាប់១នាក់។  រដ្ឋបាលខេត្តព្រះវិហារ ... Read More »

រដ្ឋបាលខេត្តស្វាយរៀង រកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ !

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤១៣៩នាក់ ស្រី ២២៨៧នាក់ ករណី ជាសះស្បើយចំនួន ៣៣៦៥នាក់ ស្រី ១៨៩៧នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ... Read More »

ឆ្លងចរន្តអគ្គិសនី​ឆេះផ្ទះ​ មួយកន្លែង​ បណ្តាលឲ្យរងការខូចខាតសម្ភារមួយចំនួន​

ភ្នំេពញ​ ៖​ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៤និង៤០នាទីល្ងាច ថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ៤២​ ផ្លូវ៦អា​ ក្រុម១៦​ ភូមិក្រាំងអង្ក្រង​ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ... Read More »

រដ្ឋបាលខណ្ឌច្បារអំពៅ បង្កើតក្រុមតេឡេក្រាម (Group Telegram) សម្រាប់ក្រុមការងារព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ-១៩ ស្ម័គ្រចិត្តសម្រាកព្យាបាល និងថែទាំនៅតាមផ្ទះ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មេត្តាជ្រាបថា ៖ ដើម្បីបង្កើន ភាពស្និទ្ធស្នាល កក់ក្តៅ និងជាការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល និង ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១១ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គលើកទី១១ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ... Read More »

តូបលេខ ៣៧ (លក់ខោអាវ) ក្នុង ផ្សារ ប៉េសេ ដែលស្ថិតនៅក្នុង សង្កាត់បឹងទំពន់ មានអ្នកជំងឺកូវីដ-១៩ គឺជា​អាជីវករលក់ខោអាវ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, តូបលេខ ៣៧ (លក់ខោអាវ) ក្នុង ផ្សារ ប៉េសេ ដែលស្ថិតនៅក្នុង សង្កាត់បឹងទំពន់ ... Read More »

ពលរដ្ឋ​រងគ្រោះ​ដោយសារខ្យល់កន្ត្រាក់ ចំនួន០៧គ្រួសារ ទទួល​អំណោយ​ពី​អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា

ខេត្តកោះកុង៖​ ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៧គ្រួសារ ដែលបណ្តាលឱ្យខូចខាតហ្វីប្រូស៊ីម៉ង ៦៦សន្លឹក ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស ... Read More »

លោក ជិន ម៉ាលីន៖ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម (Zoom)

ភ្នំពេញ​៖​ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅរសៀលថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ... Read More »

ទណ្ឌិតជិត៦០នាក់ ត្រូវ​បានរដ្ឋបាលខេត្តកំពត ស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស

ខេត្ត​កំពត៖​ នៅក្នុង​ឱកាសនៃពិធីអបអរសាទរបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក​ នាពេលខាងមុខនេះ!​ គណៈកម្មការបន្ធូរបន្ថយ និងលើកលែងទោស​ នៃរដ្ឋបាលខេត្តកំពត​ បានវាយតម្លៃ រួចសម្រេច បញ្ជូនបញ្ជីឈ្មោះទៅគណៈកម្មការថ្នាក់ជាតិ​ ដើម្បីសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតក្នុងពន្ធនាគារ ចំនួន៥៩នាក់។ គណៈកម្មការបន្ធូរបន្ថយ និងលើកលែងទោស​ ... Read More »

សេចក្ដីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមក ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ... Read More »

កងពលធំអន្តរាគមន៍លេខ២បន្តចល័តចាក់វ៉ាក់សាំងតាមគោលដៅដល់ប្រជាពលរដ្ឋស្រុកបន្ទាយស្រី,វារិន,អង្គរជុំ និងស្រុកស្រីស្នំ

ខេត្តសៀមរាប៖ ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចបំរើជូនប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រុមការងារចាក់វ៉ាក់សាំងរបស់កងពលធំអន្តរាគមន៍លេខ២ បន្ទាប់ពីបានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ,កម្មករ-កម្មការិនីចំនួន ៤ ស្រុកក្នុងខេត្តសៀមរាប រួមមាន៖ ស្រុក បន្ទាយស្រី,ស្រុកវារិន,អង្គរជុំនិងស្រុកស្រីស្នំ ទទួលបានលទ្ធផលជាបន្តបន្ទាប់ ស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន ... Read More »

រដ្ឋបាលស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើញអ្នកកើតជំងឺCovid-19 សរុបចំនួន៤៩នាក់ ស្រី២៤នាក់ !

  ខេត្តបាត់ដំបង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បន្តស្រាវជ្រាវរកឃើញអ្នកកើតជម្ងឺCovid-19 សរុបចំនួន៤៩នាក់ ស្រី២៤នាក់ ក្នុងសហគមន៍ ចំនួន១២នាក់ ស្រី០៤នាក់ និងពលករមកពីប្រទេសថៃ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ ... Read More »

សប្បុរសជន បាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល ៖ យោងតាមប្រភពពី រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, រសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា ... Read More »

រដ្ឋបាលខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ នឹងជាសះស្បើយចំនួន០៨នាក់ បន្ថែមទៀត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ និងជាសះស្បើយចំនួន ០៨នាក់ ដូចខាងក្រោម៖ សូមសាធារណជន ... Read More »

អភិបាលស្រុកបន្ទាយស្រី រៀបចំផ្សារក្រមួន»ក្នុងភូមិព្រះដាក់ចាប់ផ្តើមដំណើរការហើយ! និងមានរបៀបរៀបរយ !

ខេត្តសៀមរាប៖ ក្នុងស្ថានភាពការពារជំងឺកូវីដ-១៩ ដែលងាយនឹងឆ្លងដល់ប្រជាពលរដ្ឋនោះ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំផ្សារជាបណ្ដោះអាសន្នយ៉ាងមានរបៀបបំផុត ទាំងអនាម័យ ទាំងរៀបរយចៀសវាងការឆ្លងជំងឺ covid-19។  លោក ឃឹម ហ្វីណង់ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ថ្មីបន្ថែមទៀតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) ចំនួន ២២នាក់ ស្រី ១១នាក់ ដែលជាអាជីវករ , ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយលិខិតថ្លែងអំណរព្រះរាជគុណ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ !

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយលិខិតថ្លែងអំណរព្រះរាជគុណ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ចំពោះព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ... Read More »

ហេតុអីក៏ហ៊ានលោតឆ័ត្រម្លេះ ! ​ចុងក្រោយសមត្ថកិច្ចចាប់ខ្លួន​ថៅកែ បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី តាម​ដីកា រឿង​ចេញ​សែក​ស្អុយ​ !

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានចាប់​ដាក់​ខ្នោះថៅកែ បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី ជាលើក​ទី​៣ ពាក់ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ​។​ សូមជម្រាបជូនថា, បើយោងតាម​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ការឃាត់ខ្លួន ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ... Read More »

ស្រី្តលេងល្បែងស៊ីសងខុសច្បាប់៧នាក់ ត្រូវបាននគរបាលស្រុកបវេលឃាត់ខ្លួនអប់រំ និងធ្វើកិច្ចសន្យា

ខេត្តបាត់ដំបង ៖ ស្រ្តីអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបវេលឃាត់ខ្លួនយកទៅអប់រំ និងធ្វើកិច្ចសន្យាទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤ និង១០នាទី ស្ថិតនៅចំណុចភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងធ្វើឡើងដោយកម្លាំងផ្នែកជំនាញ ... Read More »

បុរសដ៏ឃោរឃៅម្នាក់ ! រំលោភសំលាប់កុមារីអាយុ១០ឆ្នាំ កាលពី២​ឆ្នាំ​មុននៅស្រុកព្រៃនប់ ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់គុក​អស់​១​ជិ​វិត !

ខេត្ត​ព្រះ​សីហ​នុ ៖ ជនកំណាចដ៏ឃោរឃៅទីបំផុត​ !  ត្រូវបានតុលាការខេត្ត​ព្រះ​សីហ​នុ បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជិ​វិត ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ មាង វិចិត្រ ករណី​ចាប់​រំ​លោ​ភ​សេព​ស​ន្ថ​វៈ ហើយ​បាន​ស​ម្លា​​ប់​កុមារី អាយុ​១០​ឆ្នាំ បន្ទាប់​មក​ក៏​បាន​ស​ម្លា​ប់​ប្អូនប្រុស​របស់​នាង​អាយុ​ជាង ២​ឆ្នាំ ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ... Read More »

សម្តេចក្រឡាហោម ស ខេង ជម្រាបមកលោក អភិបាលនៃគណៈអភិបាលខេត្តកំពត ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត !

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ជម្រាបមកលោក អភិបាលនៃគណៈអភិបាលខេត្តកំពត ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត !  ដោយបញ្ជាក់ថា ,  ... Read More »

សពស្រ្តីម្នាក់ សង្ស័យថានាងបានលោតទឹកសម្លាប់ខ្លួនពីលើកាណូតទេសចរណ៍ កាលពី២ថ្ងៃមុន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយ

ភ្នំពេញ៖ សពស្ត្រីម្នាក់ ត្រូវបានប្រជានេសាទប្រទះឃើញ អណ្តែតទឹកទន្លេសាប និងបានរសាត់ មកទើនឹងច្រាំងទន្លេនៅផ្នែកខាងកើត។  ហេតុការណ៍ ប្រទះឃើញសាកសពនេះនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុច ច្រាំងទន្លេសាប ក្នុងភូមិទី២ ... Read More »

ជាប់គុកម្ដងហើយមិនរៀងចាល! ចេញមកវិញប្រើប្រាស់គ្រឿងញៀន ហើយប្រើអំពើហិង្សាលើគ្រួសារទៀត…!

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា , ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីប្រើហិង្សាក្នុងគ្រួសារ ... Read More »

ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា, ការតវ៉ារបស់អ្នកដឹកខ្សាច់ ដី ថ្ម លើសទំងន់ ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា, ការតវ៉ារបស់អ្នកដឹកខ្សាច់ ដី ថ្ម លើសទំងន់ ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា,នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្តដា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ ដែលបានរៀបចំជា៦ទីតាំងចាក់ ... Read More »

ឆេះហាងមីហឹរ៧យ៉ាងមួយកន្លែងក្នុងខណ្ឌដង្កោ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះហាងមីហឹរ៧យ៉ាង​ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស​រ​នៅភូមិថ្មី សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់រងរបួស​ ខណៈពេលដែលកំពុងតែចម្អិនអាហារនៅក្នុងហាង កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១​ ។  ​ ... Read More »

ដំណឹងល្អ ! ព្រឹកស្អែកកម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សុីណូហ្វាម ចំនួន ១លានដូស ដែលកម្ពុជាយើងបានបញ្ជាទិញពីរដ្ឋាភិបាលចិន !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូហ្វាម)ចំនួន ១លានដូសបន្ថែម ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ... Read More »

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្បាលកោះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្បាលកោះបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទនៅចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។ លោតាន់ ឌីណា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ខណ្ឌច្បារអំពៅបានឱ្យដឹងថា ជនរងគ្រោះ ... Read More »

ឆ្លងកូវីដច្រើនណាស់! ថ្ងៃនេះកូរ៉េខាងត្បូងផ្ទុះឆ្លងកូវីដ បំបែកកំណត់ត្រាថ្មីទៀតហើយដល់ទៅ … ខណៈអជ្ញាធរបារម្ភខ្លាំងវត្តមានកូវីដបម្លែងខ្លួនថ្មីកាន់តែច្រើន

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងប្រកាស រកឃើញករណីឆ្លងកូវីដវិជ្ជមានថ្មីកើនគំហុកឡើង ទៀតហើយ បំបែកកំណត់ត្រាករណីឆ្លងកូវីដច្រើនជាង គេ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ខណៈដែល វិធានការគម្លាតសង្គមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ សម្រាប់ទីប្រជុំជនធំៗ នេះបើតាមការចុះផ្សាយក្នុង សារព័ត៌មាន Yonhap ... Read More »