ព័ត៌មានទាន់ហេតុការណ៍៖
'

ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សុីនហ្សូ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ... Read More »

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនចូលឆ្លើយចំពោះមុខអយ្យការលើបណ្តឹង គ.ជ.ប.

ភ្នំពេញ ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា បានចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមដីកាកោះរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺជុំវិញពាក្យបណ្តឹងរបស់ គ.ជ.ប. ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ ... Read More »

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំគណៈប្រតិភូនៃក្រសួងយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ... Read More »

ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើបាឋកថា នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា ស្តីពីការស៊ើបអង្កេត និងកសាងសំណុំរឿងព្រហ្មទណ្ឌ

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ង៉េង ... Read More »

ស្រីលង្កានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ខែកក្កដា

សភាស្រីលង្កានឹងជួបប្រជុំសាជាថ្មីឡើងវិញនៅថ្ងៃទី១៥ខែកក្កដា ហើយនឹងចាប់ផ្តើមបោះឆ្នោតប្រធានាធិបតីថ្មីដើម្បីដឹកនាំប្រទេសនៅថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២២។ ប្រធានរដ្ឋសភាស្រីលង្កា លោក Mahinda Yapa Abeywardena បានប្រកាសព័ត៌មានខាងលើនៅថ្ងៃទី ១១ខែកក្កដា ក្នុងពេលប្រទេសនេះកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ បង្កឱ្យមានបាតុកម្ម អូសបន្លាយយ៉ាងយូរប្រឆាំងនឹង នយោបាយដឹកនាំរបស់ប្រធានាធិបតី។ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឱ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត !

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឲ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត កុំអោយពិបាកចេញញើសពេលឃោសនា។ លទ្ធផលបោះឆ្នោតផ្លូវការដែលបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ... Read More »

លោកស្រី ម៉ែន​ នារីសោភ័គ​ អញ្ជេីញចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូន​ លោកស្រី​ ឌុក​ ស៊ីដា​ អតីតនាយិកាសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន​

ខេត្តកំពង់ធំ ៖ នៅថ្ងៃអង្គារ ទី ១២ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូន​ លោកស្រី​ ... Read More »

អ៊ុយក្រែនរងការចោទប្រកាន់ថាវាយប្រហារតំបន់ Kherson ដោយប្រើអាវុធអាមេរិក

មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហាររបស់កម្លាំងទាហានអ៊ុយក្រែនទៅលើទីក្រុង Novaya Kakhovka ខេត្ត Kherson គ្រប់គ្រងដោយប្រទេសរុស្ស៊ី គឺប្រើប្រាស់អាវុធដែលអាមេរិកផ្តល់ឱ្យ។ ទីក្រុង Novaya Kakhovka ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី តាំងពីថ្ងៃដំបូងនៃយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ។ នៅយប់ថ្ងៃទី១១ខែកក្កដាទីក្រុង ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើលិខិតចូលរួមរំលែកទុក្ខ មរណភាព លោកស៊ីនហ្សូ អាបេ

      ភ្នំពេញ៖ លោក Massahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង បានផ្ញើលិខិតរំលែកមរណទុក្ខ ចំពោះមរណភាព របស់លោក ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណ:ប្រតិភូអគ្គបញ្ជាការគោរពវិញ្ញាណក្ខន្ធ លោក ស៊ីនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១២ ខែកក្កដានេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅកាន់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ... Read More »

Rooney នឹង​ទទួល​តួនាទី​ជា​គ្រូ​បង្វឹកនៅក្លិប DC United

ក្លិប DC United នឹងតែងតាំងលោក Wayne Rooney ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយរបស់ក្លិបនៅអាមេរិកមួយនេះ។ Rooney បានចាកចេញពីក្លិប Derby ក្នុង League 1កាលពីខែមិថុនា ដោយបានមើលការខុសត្រូវរយៈពេលដ៏លំបាកមួយសម្រាប់ក្រុម ... Read More »

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាពបើកផ្តល់ទីតាំងជល់មាន់តាមទូរទស្សន៍អនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ

ខេត្ត​កណ្ដាល​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស  នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបទៅនឹងគេហទំព័រសារព័ត៌មាន «រស្មីក្រុងតាខ្មៅ» ដែលបានចុះផ្សាយមានខ្លឹមសារថា ៖ មានទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទក្នុងសង្កាត់កំពង់សំណាញ់ ហាងឈ្មោះ ហេង វុត្ថា។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ បានឱ្យដឹងនៅព្រឹកថ្ងៃ​អង្គារ​ទី​១២​ ខែកក្កដា​ ... Read More »

មនុស្ស១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

  ខេត្ត​មណ្ឌលគិរី៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​កម្លាំង​ជំនាញ​ខេត្ត​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ​ របាយការណ៍ខាងបានបន្តថា​ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការបង្ការនិងបង្រ្កាបនៅរាល់បទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី។  លោកឧត្តមសេនីយ៍ត្រី ស៊ុម ... Read More »

កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តដើរល្បាតត្រួតពិនិត្យភូមិសាស្រ្ត និងបង្គោលសីមាតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំង លោក វរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង ... Read More »

អាជ្ញាធរស្រុកកំពង់សីលាចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង!

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកំពង់សីលាបានឱ្យដឹងថាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះលោក សៅ​ បុរីវឌ្ឍន:​ អភិបាលស្រុក កំពង់សីលាលោកចាន់ ពន្លក អភិបាលរងស្រុកបានដឹកនាំកម្លាំងចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះជំនន់ទឹកភ្លៀងបង្កឲ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ។ លោកចាន់ ពន្លក អភិបាលរងស្រុកតំណាងលោកអភិបាលស្រុកបានឱ្យដឹងថាអាជ្ញាធរស្រុកនិងត្រៀមគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងសូមអំពាវនាវឱ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ហើយបើមានបញ្ហាកើតឡើងសូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ដើម្បីងាយស្រួលក្នុងការជួយសង្រ្គោះទាន់ពេលវេលា។ ... Read More »

អាមេរិកចោទប្រកាន់អុីរ៉ង់បញ្ជូនយន្តហោះចម្បាំងគ្មានមនុស្សបើករាប់រយគ្រឿងឱ្យរុស្ស៊ី

មន្ត្រីជាន់ខ្ពស់អាមេរិកបានដកស្រង់ប្រភពព័ត៌មានចារកិច្ចដែលបានឱ្យដឹងថា អុីរ៉ង់មានគម្រោងផ្តល់យន្តហោះចម្បាំងគ្មានមនុស្សបើករាប់រយគ្រឿងបំពាក់អាវុធទៅឱ្យប្រទេសរុស្ស៊ីសម្រាប់ធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ លោក Jake Sullivan ទីប្រឹក្សា សន្តិសុខជាតិនៅសេតវិមានបានឱ្យដឹងថា តាមព័ត៌មានដែលភាគីអាមេរិកទទួលបាន គឺទីក្រុងមូស្គូទទួលបានយន្តហោះចម្បាំងគ្មានមនុស្សបើកជាច្រើនពីប្រទេសអុីរ៉ង់សម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយទាហានរុស្ស៊ីរងការខាតបង់ជាច្រើនមក ។ លោក Jake Sullivan បានឱ្យដឹងថា ... Read More »

មនុស្ស៤នាក់ត្រូវនគរបាលបញ្ចប់ការសាកសួរករណីកៀរគរពលរដ្ឋឱ្យប្រឆាំងការអនុវត្តច្បាប់លើរថយន្ដដឹកលើសទម្ងន់នៅខេត្តបាត់ដំបង តែ៣នាក់ត្រូវបញ្ជូនបន្តទៅតុលាការ រីឯមេខ្លោងយោធា រោង សារឹម កំពុងរត់គេចខ្លួន

ខេត្តបាត់ដំបង ៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា មនុស្ស៤នាក់នោះត្រូវបញ្ចប់ការសួរនាំនៅកន្លែងនគរបាល តែត្រូវបញ្ជូនបន្ដចំនួន៣នាក់មកសួរនាំនៅតុលាការ។ លោកបន្ដថា ម្នាក់ដែលត្រូវអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនោះជាប្រពន្ធរបស់បុរសម្នាក់ជាអ្នកយកបាយឱ្យអ្នកតវ៉ា។     សូមជម្រាបថា ... Read More »

តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះល្បាតការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងបរិវេណទីរួមខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យក្រុមជនទំនើង ៣នាក់

ខេត្តកំពង់ធំ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការល្បាតការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងបរិវេណទីរួមខេត្តកំពង់ធំ បានធ្វើការបង្ក្រាបក្មេងទំនើងមួយក្រុមមានគ្នាបីនាក់ដែលបង្ហោះម៉ូតូនិងកែបំពង់ស៊ីម៉ាំងធ្វើឲ្យមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា,  នៅវេលាម៉ោង២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួនបីនាក់ ត្រង់ចំណុចផ្លូវជាតិលេខ៦A ផ្លូវវាងក្រុង ... Read More »

តោះស្វែងយល់បន្តិចអំពីអ្វីទៅហៅថា «ការលួចក្លែងបន្លំតាមទូរស័ព្ទ ឬ Phone Fraud »?

ភ្នំពេញ ៖ «ការលួចក្លែងបន្លំតាមទូរស័ព្ទ» ឬក៏ហៅថា ការលួចក្លែងបន្លំតាមទូរគមនាគមន៍ សំដៅដល់ការប្រើប្រាស់ផលិតផលនិងសេវាកម្មទូរគមនាគមន៍ ជាមួយនឹងការប្រព្រឹត្តខុសច្បាប់ដោយចេតនា ដើម្បីលួចក្លែងបន្លំយកលុយ ឬបញ្ចៀសការបង់លុយទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍ ឬអតិថិជនរបស់ពួកគេ។ ប្រតិបត្តិករជាច្រើន បានបង្កើនវិធានការណ៍ ដើម្បីកាត់បន្ថយការក្លែងបន្លំនេះជាអប្បបរមា និងកាត់បន្ថយការបាត់បង់ប្រាក់ចំណូលរបស់ពួកគេ ដោយសារតែក្លែងបន្លំនេះ។ ... Read More »

លោក អ៊ាង សុផល្លែត បានបង្ហាញពី ក្រចាប់ (Trapa Bicornis) គឺជារុក្ខជាតិមួយប្រភេទដុះលើទឹក វាមានសណ្ឋានស្រដៀងនឹងកំប្លោក វាចេញផ្លែនៅគល់ ផ្លែរបស់វាមានរាងដូចក្បាលក្របី

ភ្នំពេញ ៖ ក្រចាប់ (Trapa Bicornis) គឺជារុក្ខជាតិមួយប្រភេទដុះលើទឹក វាមានសណ្ឋានស្រដៀងនឹងកំប្លោក វាចេញផ្លែនៅគល់ ផ្លែរបស់វាមានរាងដូចក្បាលក្របី ។ នេះជាការបញ្ជាក់ ពីលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ... Read More »

លួចម៉ូតូគេបានកាលពីពេលយប់ ព្រឹកឡេីងជិះទៅទិញបាយម្ចាស់ម៉ូតូប្រទះឃេីញឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានធ្វេីសកម្មភាពលួចម៉ូតូគេមួយគ្រឿងបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព។  លុះព្រឹកឡេីងជនសង្ស័យបានជិះម៉តូនោះមករកទិញបាយហូបក៏ត្រូវម្ចាស់ម៉ូតូប្រទះឃេីញឃាត់ខ្លួនបានជនសង្ស័យម្នាក់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ខាងលិចផ្សារព្រៃទា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។     ជនសង្ស័យមានឈ្មោះ គីម ... Read More »

អាមេរិកអំពាវនាវដល់ប្រទេសសមាជិក OPEC បង្កើនការផលិតប្រេង

ទីប្រឹក្សាសន្តិសុខជាតិប្រចាំនៅសេតវិមាន លោក Jake Sullivan នៅថ្ងៃទី១១ខែកក្កដា ប្រធានាធិបតីអាមេរិក លោកបៃឌិន បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិក OPEC បង្កើនការផលិតប្រេងដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃខ្ពស់។ សំណើខាងលើកើតឡើងក្នុងពេលដែលប្រធានាធិបតីបៃឌិនទៅជួបជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសតំបន់ឈូងសមុទ្រនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ លោកបៃឌិន ចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ មជ្ឈិមបូព៌ាក្នុងតំណែងជាប្រធានាធិបតីអាមេរិក ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ថ្ងៃនេះជាខួបលើកទី៩ឆ្នាំនៃមរណភាពឪពុករបស់ខ្ញុំ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់សម្តេច សំដែងនូវការ គោរព ដឹងគុណ អ្នកមានគុណ និងនឹកឪពុកម្តាយ ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ នៅព្រឹក​ថៃ្ងអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ... Read More »

នាយករដ្ឋមន្ត្រីបារាំងឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត

នៅថ្ងៃទី១១ខែកក្កដា នាយករដ្ឋមន្ត្រីបារាំងលោកស្រី Elisabeth Borne បានឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្តជាលើកដំបូងនៅក្នុងរដ្ឋសភា ដែលស្នើឡើងដោយគណបក្សប្រឆាំង ។ ក្រោយរយៈពេល៣ម៉ោងជជែកគ្នា ពីសំណើបោះឆ្នោតផ្តល់ទំនុកចិត្ត ទៅលើនាយករដ្ឋមន្ត្រី Elisabeth Borne ទទួលបានការគាំទ្រតែ១៤៦សំឡេងក្នុងចំណោម៥៧៧ សំឡេងក្នុងរដ្ឋសភា គឺមិនគ្រប់ចំនួនដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្តឡើយ។ ... Read More »

បង្កួយត្រង, កន្ត្រងឈ្មោះវិទ្យាសាស្ត្រ ៖ Physignathus​cocincinus CUVIER 1829​ អំបូរ ៖ Agamidae

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖ តាមការដកស្រង់ចេញពីជីវៈចម្រុះនៃប្រទេសកម្ពុជា​ សត្វ​កន្ត្រង ឬ បង្កួយត្រង ឈ្មោះសត្វមួយប្រភេទក្នុងពួកទន្សង, ត្រកួត ច្រើនរស់នៅ តាមតំបន់ទំនាប និងតំបន់ភ្នំ ដែលមានដងអូរ ... Read More »

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតត្រង់ចំណុចផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

ពលរដ្ឋជប៉ុនចូលរួមជូនដំណើរអតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ

ពលរដ្ឋជប៉ុននាំគ្នាទៅកាន់ព្រះវិហារនៅក្នុងរដ្ឋធានីតូក្យូដើម្បីជូនដំណើរអតីតនាយករដ្ឋមន្ត្រី ទៅកាន់ទីកន្លែងសម្រាកចុងក្រោយបង្អស់របស់លោក។ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Janet Yellen គឺជាបុគ្គលពីររូបក្នុងចំណោមពលរដ្ឋរាប់ពាន់នាក់ដែលបានទៅគោរពវិញ្ញាណក្ខន្ធលោកអាបេនៅថ្ងៃទី១១ខែកក្កដា គឺក្រោយ៣ថ្ងៃដែលលោករងការបាញ់សម្លាប់ពេលឃោសនាបោះឆ្នោត។ តាមគម្រោងនៅថ្ងៃទី១២ខែកក្កដា ពិធីបុណ្យសពតាមរូបភាពឯកជនក៏ត្រូវបានរៀបចំឡើងជូនលោកអាបេផងដែរ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Janet ... Read More »

រដ្ឋបាលរាជធានីក្នុងឆមាសទី១នេះបានថែទាំផ្លូវថ្នល់ លូ ប្រឡាយបានល្អធ្វើឱ្យរាជធានីក្លាយជាទីក្រុងស្អាតមានសោភណភាពស្រស់បំព្រង

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះបានធ្វើសកម្មភាពយ៉ាងសកម្មភាពលើការងារថែទាំផ្លូវថ្នល់ ជាប្រចាំ មានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយ ជាមួយនឹងការលាបបង្គោលគីឡូម៉ែត្រផងដែរ ហើយការងារនេះពិតជាទទួលបាននូវការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ... Read More »