ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្នាក់ដឹកនាំនៃក្រសួងចំនួនពីរ គូសបញ្ជាក់ពីសារៈសំខាន់នៃសៀវភៅទេសចរណ៍ថា្នក់ទី១១ ដែលជាសមិទ្ធផលមួយកើតចេញពីការគាំទ្រ និងកិច្ចសហការដ៏ល្អក្រសួងអប់រំ និងក្រសួងទេសចរណ៍

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី១១ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត អុឹម ... Read More »

អ្នកសារព័ត៌មានម៉ិចស៊ីកូរងការបាញ់សម្លាប់នៅមុខផ្ទះ

អ្នកសារព័ត៌មានម្នាក់ទៀតរបស់ម៉ិចស៊ីកូ នៅថ្ងៃទី២៩ខែមិថុនាបានរងការបាញ់សម្លាប់ ដែលធ្វើឱ្យអ្នកសារព័ត៌មានរងការសម្លាប់កើនឡើងដល់១២នាក់ហើយនៅក្នុងឆ្នាំ២០២២នេះ ធ្វើឲ្យប្រទេសនេះក្លាយទៅជាប្រទេសគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់អ្នកសារព័ត៌មាន ។ លោក Antonio de la Cruz អាយុ៤៧ឆ្នាំ ជាអ្នកសារព័ត៌មានបានរងការបាញ់សម្លាប់នៅថ្ងៃទី ២៩ខែមិថុនា ពេលលោកចាកចេញពីផ្ទះជាមួយកូនស្រី បណ្តាលឱ្យលោកស្លាប់នៅនឹងកន្លែង ... Read More »

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៣ ឆ្នាំ២០២២

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ... Read More »

FIFA លក់សំបុត្រចំនួន១.៨លានសន្លឹកសម្រាប់ការប្រកួត World Cup នៅប្រទេសកាតា

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃពុធថា អ្នករៀបចំបានលក់សំបុត្រចំនួន១.៨លានសន្លឹកសម្រាប់ការប្រកួត World Cup ឆ្នាំនេះនៅប្រទេសកាតា។ FIFA បានប្រកាសថា មានប្រភេទសំបុត្រពិសេសដែលអាចរកបានសម្រាប់តែអ្នករស់នៅក្នុងប្រទេសម្ចាស់ផ្ទះកាតា ហើយអ្នកគាំទ្រនៅក្នុងរដ្ឋឈូងសមុទ្រអារ៉ាប់បានទិញសំបុត្រច្រើនបំផុត។ FIFA បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រៅពីកាតា ប្រទេសកំពូលដែលអ្នកគាំទ្រទិញសំបុត្រច្រើនមានដូចជា ... Read More »

ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី“ការយល់ដឹងពីការធ្វើអាជីវកម្ម​របស់​​ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់”

ខេត្ត​ក្រចេះ ​៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ខេត្តក្រចេះមានបើកសិក្ខាសាលាស្តីពី “ការយល់ដឹ​ង​ពី​ការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់”ក្រោមអធិបតីភាព​លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក គង់ គឹមនី អភិបាលរងខេត្ត ... Read More »

អង្គការសហប្រជាជាតិតភ្ជាប់កម្មវិធីទេសចរណ៍ទៅកាន់ភូមិ Panmunjom កូរ៉េខាងជើង

ទីបញ្ជាការអង្គការសហប្រជាជាតិ(UNC) នៅថ្ងៃទី៣០ខែមិថុនា បានប្រកាសថា នឹងតភ្ជាប់ឡើងវិញនូវដំណើរទស្សនកិច្ចទៅកាន់ភូមិ Panmunjom នៅកូរ៉េខាងជើង ក្រោយផ្អាកជាច្រើនខែ ដោយសារតែបារម្ភពីការឆ្លងកូវីដ -១៩ ។ តាមអង្គការសហប្រជាជាតិ នៅថ្ងៃទី៣០ខែមិថុនា បានឱ្យដឹងថា នឹងតភ្ជាប់ដំណើរកម្សាន្តទៅកាន់ភូមិ Panmunjom ... Read More »

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្ត​កណ្ដាល​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​កណ្ដាល​ បានឱ្យដឹងថា​ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ... Read More »

សមត្ថកិច្ចជំនាញឃាត់ខ្លួនក្រុមជនល្មើសបាន៣នាក់ពាក់ព័ន្ធនឹងករណីឆក់

ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបានធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ឆក់យកទូរស័ព្ទ) នៅចំណុចមុខផ្សារខម៉ែល ផ្លូវលេខ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៦:៣០នាទី ។      សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ជា សុវណ្ណប៉ូលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួននិងមានសារធាតុញៀន) ។ ២-ឈ្មោះ ថុល វិសាល ហៅ សាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ៦៦ ផ្លូវលេខ១៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន គ្មានសារធាតុញៀន)។ ទី៣-ឈ្មោះ ពិសិដ្ឋ ចំណាន ហៅ ពីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។      ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ សុវាតគ្រិស្នា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »

ការប្រកួត Play-off បានអនុម័តសម្រាប់ក្របខ័ណ្ឌ Serie A នៅពេលដែលក្រុមកំពូលតារាងបញ្ចប់ក្នុងកម្រិតពិន្ទុស្មើគ្នា

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអុីតាលី (FIGC) បានបញ្ជាក់ថា ពានរង្វាន់ក្របខ័ណ្ឌ Serie A នឹងត្រូវសម្រេចដោយវគ្គ Play-off ចាប់ពីរដូវកាលក្រោយ ប្រសិនបើក្រុមកំពូលទាំង២បញ្ចប់ត្រឹមកម្រិតពិន្ទុស្មើគ្នា។ គំនិតនេះត្រូវបានពិភាក្សាដោយក្លិប Serie A នៅដើមខែនេះ ហើយ ... Read More »

ណាតូទទួលស្គាល់ថាបានត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាមួយរុស្ស៊ីតាំងពីឆ្នាំ២០១៤

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានទទួលស្គាល់ថា រាល់សកម្មភាពដាក់ពង្រាយកម្លាំងទាហាននិងអាវុធនៅតំបន់អឺរ៉ុបខាងកើត គឺជាការត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាមួយរុស្ស៊ី ។ បណ្តាញទូរទស្សន៍ RT បានដកស្រង់សម្តីលោក Jens Stoltenberg ដែលបានបញ្ជាក់នៅថ្ងៃទី២៩ខែមិថុនាថា អង្គការណាតូ ... Read More »

សម្ដេចក្រឡាហោម ស ខេង៖​ «នគរបាលជាតិជាតួអង្គមួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាំងពីក្រោមដល់លើ ហើយមិនមែនតែកម្ពុជាទេ ប្រទេសណាក៏ដូចគ្នា»

ខេត្ត​ព្រះសីហនុ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ​ ... Read More »

លោក ថេង សុថុល បានដឹកនាំកិច្ចប្រជុំស្ដីពីដំណើរការរៀបចំកិច្ចប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥

   ភ្នំពេញ៖ លោកថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំស្ដីពីដំណើរការរៀបចំកិច្ចប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ... Read More »

ជាប់គុកម្តងមិនរាងចេញមកវិញលួចម៉ូតូគេចាប់បានកសាងសំណុំរឿងបញ្ជូនទៅដាក់គុកបន្ត

ខេត្ត​កណ្តាល​៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់ ដែល​សមត្ថកិច្ច អះអាងថា ធ្លាប់​ជាប់ ពន្ធនាគារ ៩​ខែ ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា បណ្តាលឱ្យ​មនុស្ស​ស្លាប់ ឥឡូវ ត្រូវបាន​កម្លាំង​នគរបាល ស្រុក​ពញាឮ ចាប់ខ្លួន​សារជាថ្មី ក្រោយពី​បានធ្វើ​សកម្មភាព ... Read More »

ផ្អើលទាំងរសៀល ក្រោយពីចោរកាច់កម៉ូតូរបស់បុគ្គលិកអគ្គិសនីចតនៅមុខផ្ទះបានសម្រេច

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ម៉ូតូនិងអ្នកភូមិព្រមទាំងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវខណ:ដែលមានចោរបានលួចកាច់កាច់កម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩មួយគ្រឿងបានសម្រេច បន្ទាប់ពីទុកបញ្ឈរនៅមុខផ្ទះរបស់ខ្លួន។    ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។    សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ... Read More »

ក្រុមប្រឹក្សាខណ្ឌសែនសុខបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ នៅព្រឹកទី៣០ខែមិថុនានេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក តាមប្រព័ន្ធវីដេអូ zoom ក្រោមអធិបតីភាពលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ម៉ូវ ... Read More »

សម្តេចតេជោអញ្ជើញជួបលោកGotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០  ខែមិថុនា ឆ្នាំ ២០២២នេះ បន្ទាប់ពីអញ្ជើញជួបលោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបលោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការ សុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាប្ដីករណីប្រើហិង្សាទៅលើប្រពន្ធនិងកូនស្រី

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាប្ដីម្នាក់ក្រោយពីបានប្រើហិង្សាដោយយកកាំបិតដេញកាប់ប្រពន្ធនិងកូនស្រីព្រមទាំងដុតបំផ្លាញទ្រព្យសម្បត្តិ ទូក្រណាត់ដាក់ខោអាវនិងឆេះខោអាវអស់មួយចំនួន។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២២ នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះឡុក សុខ អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការហ្វឹក​ហ្វឺន​​បានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមចំណែកដល់ការកែទម្រង់​ និងពង្រឹងវិស័យការពារជាតិ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គនិស្សិតនាយទាហានសកម្មជំនាន់ទី២២ និងបញ្ចុះបឋមសិលាសាងសង់អគារ​ស្នាក់នៅចំនួនពីរខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេ​នា​​​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លោក Ferdinand ‘Bongbong’ Marcos Jr ស្បថចូលកាន់តំណែងប្រធានាធិបតី

នៅវេលាថ្ងៃត្រង់ថ្ងៃទី ៣០ខែមិថុនា លោក Ferdinand ‘Bongbong’ Marcos Jr បានស្បថចូលកាន់តំណែងប្រធានាធិបតី ទី១៧របស់ហ្វីលីពីន ជំនួសលោកឌុយទែរតេ ។ សារព័ត៌មាន Channel News Asia ... Read More »

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវពន្យារពេលដាក់ឱ្យដំណើរការនៅខែកញ្ញា

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវដាក់ឱ្យដំណើរការនៅខែកក្កដា គម្រោងដាក់ឱ្យដំណើរ ការសាកល្បងផ្លូវ​ល្បឿនលឿន​​ពីភ្នំពេញទៅខេត្តព្រះ សីហនុ ត្រូវបានពន្យារពេលទៅខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខវិញ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនគឺមានមូលហេតុ២សំខាន់ដែលនាំឱ្យមានការពន្យារពេលនេះ។ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋម​ន្រ្តីក្រសួងសាធារ ណការនិងដឹកជញ្ជូនធ្លាប់ប្រកាសឱ្យដឹងថា ... Read More »

ប្រទេសដំបូងបន្ទាប់ពីរុស្ស៊ី ដែលទទួលស្គាល់ឯករាជ្យរបស់ Donetsk, Luhansk

ប្រធានាធិបតីស៊ីរី លោក អាល់អាសាដ បានប្រកាសទទួលស្គាល់ តំបន់ Donetsk, Luhansk ជាប្រទេសឯករាជ្យបន្ទាប់ពីរុស្ស៊ី ។ សកម្មភាពខាងលើ បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រធានាធិបតីអ៊ុយក្រែន។ ក្នុងពេលនេះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយស៊ីរី ... Read More »

តោះស្វែងយល់បន្តិចអំពី «ទូរគមនាគមន៍»

ភ្នំពេញ ៖ ទូរគមនាគមន៍ គឺជាទំនាក់ទនង ស្ថិតក្នុងថេរចម្ងាយមួយ ដោយមធ្យោបាយបច្ចេកវិទ្យា តាមរយៈស៊ីញ៉ាល់អគ្គិសនី ឬ រលកអេឡិកត្រូម៉ាញ៉េទិក។ យូរលង់មកហើយ បច្ចេកវិទ្យាទូរគមនាគមន៍ រាប់បញ្ចូលទាំង ស៊ីញ៉ាល់មើលឃើញ ដូចជា៖ សញ្ញា ... Read More »

Chelsea ចូលរួមការប្រណាំងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបRaphinha របស់ក្លិប Leeds

ក្លិបតោខៀវ Chelsea បានចូលរួមការប្រណាំងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្លិប Leeds United កីឡាករ Raphinha ។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានក្លាយជាកម្មវត្ថុនៃការដេញថ្លៃពីក្លិបកាំភ្លើងធំ Arsenal និងការចាប់អារម្មណ៍ពីក្លិប Barcelona ។ ក្រុម Leeds ... Read More »

អ្នកជំនាញកសិកម្ម នឹងលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្ដខិតខំដាំដុះដំណាំបន្លែសុវត្ថិភាពតាមស្ដង់ដារបច្ចេកទេស

ភ្នំពេញ​៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ព័ត៌មាន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា៖​ អ្នកជំនាញកសិកម្ម នឹងលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្ដខិតខំដាំដុះដំណាំបន្លែសុវត្ថិភាពតាមស្ដង់ដារបច្ចេកទេស ដើម្បីធានាដល់ការផ្ដត់ផ្គង់តម្រូវការទីផ្សាះឱ្យមាននិរន្ដរភាព។ បេី​តាមការបញ្ជាក់ពី​ប្រធានបច្ចេកទេសសម្រាប់ដំណោះស្រាយសាកវប្បកម្ម លោក​ ប៉ុង សំណាង បានមានប្រសាសន៍ថា ក្នុងនាមលោកដែលមាន បទពិសោធន៍ជាង១២ឆ្នាំខាងផ្នែកកសិកម្មនេះ ... Read More »

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធ្លាក់ផ្លូវទៅបុកដើមអម្ពិល

ខេត្តកំពង់ស្ពឺ៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបានរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយតៃកុងរបស់គាត់បើករថយន្តទៅបុកដើមអម្ពិលពេលដែលបើករថយន្តគេចពីរថយន្តដឹកប្រេងហើយធ្លាក់ផ្លូវ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ សិ្ថតក្នុងភូមិសាស្ត្រឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។     មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុលោកយឹម ... Read More »

សារមនី្ទរជាតិកម្ពុជា ដាក់តាំងផលិតផលសិប្បកម្មសិល្បៈតម្បាញស្លឹកត្នោត

ភ្នំពេញ៖ ដើម្បីបណ្តុះក្តីស្រឡាញ់ចំពោះផលិតផលពីត្នោត​ សារមន្ទីរជាតិកម្ពុជា បានសហការរៀបចំការដាក់តាំងផលិតផលនៃសិប្បកម្មសិល្បៈតម្បាញស្លឹកត្នោត ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២​ ក្រោមប្រធានបទអំពីស្លឹកត្នោត។ ​បើតាមប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមនី្ទរ ក្រសួងវប្បធម៌ ... Read More »

ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យណាតូផ្តល់ជំនួយ ៥ពាន់លានដុល្លារក្នុងមួយខែ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើដល់ អង្គការណាតូ ដឹកនាំដោយអាមេរិក បង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែន ទាំងផ្នែកយោធា និងហិរញ្ញវត្ថុ ។ លោក Volodymyr Zelensky បញ្ជាក់ថា ... Read More »

កីឡាការិនី​លេខ​២ Anett Kontaveit ចាញ់ Jule Niemeier ក្នុងព្រឹត្តិការណ៍ Wimbledon

កីឡាការិនី Anett Kontaveit របស់អេស្តូនីបានក្លាយជាកីឡាករខ្ពស់បំផុតដែលត្រូវបានធ្លាក់ចេញពីកម្មវិធី Wimbledon រហូតមកដល់ពេលនេះ ខណៈដែលនាងត្រូវបានផ្តួលដោយកីឡាករអាល្លឺម៉ង់ Jule Niemeier ក្នុងសិតជាប់ៗគ្នាកាលពីយប់ថ្ងៃពុធ ទី២៩ ខែមិថុនា។ កីឡាករលំដាប់លេខ៩៧ពិភពលោក Niemeier បានយកឈ្នះលើកីឡាករលេខ២ក្នុងលទ្ធផល ... Read More »

ថ្ងៃនេះករណីឆ្លងកូវីដ-១៩ ៖​​ មានអ្នកឆ្លង​០៧នាក់ ,ខណៈ​គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​៣០ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​០៧នាក់​ ខណៈ​គ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៩ ... Read More »