ព័ត៌មានទាន់ហេតុការណ៍៖
'

អាមេរិក ន័រវែស បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន

នៅថ្ងៃទី១ ខែកក្កដា ក្រសួងការពារជាតិអាមេរិកបានប្រកាសពីកញ្ចប់ជំនួយយោធាលើកទី១៤ដល់ប្រទេសអ៊ុយក្រែន មានតម្លៃរហូតដល់ទៅ៨២០លានដុល្លារ ។ ជំនួយនោះមានប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាស និងគ្រាប់រំសេវជាច្រើន។ ជាមួយគ្នានេះដែរ ប្រទេស ន័រវែសក៏បានសន្យាផ្តល់ថវិកាសរុប ១ពាន់លានអឺរ៉ូ ដើម្បីជួយអ៊ុយក្រែនដែរ។ នៅថ្ងៃទី១ខែកក្កដា ន័រវែសបានសន្យាផ្តល់ថវិកាសរុបចំនួន ១ពាន់លានអឺរ៉ូ ... Read More »

បុរសម្នាក់ផឹកស្រាស្រវឹងទៅមុជទឹកបឹងលង់ស្លាប់ត្រូវបានគេប្រទះឃើញពេលសាកសពអណែ្តតឡើង

  ខេត្តក្រចេះ ៖ បុរសម្នាក់ផឹកស្រាអត់ហូបបាយ លុះពេលស្រវឹងដើរទៅមុជទឹកបឹងម្នាក់ឯង ហើយដួលធ្លាក់ចូលក្នុងបឹងលង់ទឹកស្លាប់ រហូតដល់សពអណ្តែតឡើងទើបប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យផ្ទាល់ និងប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យ។ ហេតការណ៍ប្រទះឃើញសាកសពនោះគឺនៅវេលាម៉ោង៣៖៣០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នៅចំណុចស្រែខ្ចេន ស្ថិតក្នុងភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ... Read More »

ថ្ងៃនេះ ! -ករណីឆ្លងថ្មី ០៨នាក់-ករណីជាសះស្បើយ ០នាក់-ករណីស្លាប់ ០នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៖ -ករណីឆ្លងថ្មី ០៨នាក់ -ករណីជាសះស្បើយ ០នាក់ -ករណីស្លាប់ ០នាក់។  ... Read More »

ធ្លាក់យន្តហោះនៅអាហ្សង់ទីន ស្លាប់និងរបួសជាច្រើន

សារព័ត៌មានជាតិអាហ្សង់ទីន Telam បានផ្សាយថា មានអាកាសយានិក២នាក់ គិលានុបដ្ឋាយិកាម្នាក់ វេជ្ជបណ្ឌិតម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅព្រឹកថ្ងៃទី២ខែកក្កដានេះ ស្ថិតនៅក្នុងទីក្រុង Rio Grande ភាគខាងត្បូងអាហ្សង់ទីន ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា យន្តហោះប្រភេទ Learjet 35A ... Read More »

គណបក្សប្រជាជនសង្កាត់ដេីមមៀនទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ជ័យយោ! គណបក្សប្រជាជនសង្កាត់ដេីមមៀនទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងក្រុងតាខ្មៅ ជ័យយោ! ។ សូមបញ្ជាក់ថា,  ជាការដឹងគុណម្ចាស់ឆ្នោត​ លោក ឈឿន សុចិត្តប្រធានគណ:កម្មការខ-២៧ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន បានធ្វេីពិធីជប់លៀងអាហារសាមគ្គីជូនប្រជាពលរដ្ឋទូទាំងសង្កាត់ដេីមមៀននារសៀលថ្ងៃទី០២ ... Read More »

លោក គឹម សន្តិភាព ៖ សមាជិកបក្សប្រជាជនកម្ពុជានៅទីក្រុងដាវីន ប្រទេសអូស្ត្រាលីរៀបចំអបសាទរខួប៧១ នៃ កំណើតបក្ស

ប្រទេសអូស្ត្រាលី៖ គណបក្សប្រជាជនប្រចាំទីក្រុងដាវីន ប្រទេសអូស្ត្រាលីរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) និងប្រកាសបញ្ចូលសមាជិកបក្សថ្មីជាច្រើនរូប ប្រគល់សេចក្តីសម្រេច និងចែកលិខិតសរសើរ ប័ណ្ណសសើរ ... Read More »

អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណឆាប់ៗនេះហើយ !

ខេត្តសៀមរាប ៖ លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃ៣កើតខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២២ម្សិលមុិញនេះថា, អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណប្រាសាទអង្គរវត្តក្នុងពេលឆាប់ៗខាងមុខនេះ។ លោក សយ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២២ នៅទីក្រុងបាហ្គាន ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២២ នៅទីក្រុងបាហ្គាន ប្រទេសមីយ៉ាន់ម៉ា។ ... Read More »

លោក រ័ត្ន ស្រ៊ាង អបអរសាទរលទ្ធផលបោះឆ្នោត ក្នុងសង្កាត់ព្រែកកំពឹស!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ទី ០២ ខែកក្កដា ឆ្នាំ២០២២ លោក  រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយ លោក ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ដែលចូលរួមបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ គាំទ្រការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ដែលចូលរួមបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ គាំទ្រការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។  លិខិតថ្លែងអំណរគុណ ... Read More »

លោក ប្រាក់ សុខុន ប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ចែករំលែកបទពិសោធន៍នៃនយោបាយឈ្នះ=ឈ្នះ របស់សម្ដេចតេជោទៅកាន់ភាគីមីយ៉ាន់ម៉ា

   ប្រទេសមីយ៉ាន់ម៉ា៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) មីយ៉ាន់ម៉ា លោក យ៉ា ព្យេ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ... Read More »

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអ្នកលេង Tik Tok ឈ្មោះ អ៊ូខុង ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទញុះញង់

ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនអ្នកលេងបណ្តាញសង្គម Tik Tok ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលចូលរួមបរិច្ចាគថវិកា ១លានដុល្លារ គាំទ្រការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលចូលរួមបរិច្ចាគថវិកា ១លានដុល្លារ គាំទ្រការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ដោយថ្លែងថា, ... Read More »

ស្ត្រីជើងខ្លាំងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទគំរាមកំហែងនិងឆបោកថ្នាក់ដឹកនាំតុលាការ

ខេត្តព្រះវិហារ៖ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នួន ចាន់រ៉ា អាយុ២៣ឆ្នាំ រស់នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពាក់ព័ន្ឋករណីឆបោកនិងគំរាមកំហែងថ្នាក់ដឹកនាំអយ្យការតុលាការ ... Read More »

អ្វីទៅជា «ឧបករណ៍ជំរុញសេវាសែលហ្វូន ឬ Cell Phone Booster»?

ភ្នំពេញ ៖ ឧបករណ៍ជំរុញសេវាសែលហ្វូន គឺជាឧបករណ៍ម៉្យាង ដែលពង្រីកស៊ីញ៉ាល់ទូរស័ព្ទដៃកំពុងដំណើរការ និងធ្វើឲ្យប្រសើរឡើងនូវតំបន់គ្របដណ្តប់សេវា នៅក្នុងកម្រឹតនៃឧបករណ៍នោះ។  អ្នកអាចប្រើប្រាស់ឧបករណ៍ជំរុញសេវាសែលហ្វូននេះ ដើម្បីទទួលស៊ីញ៉ាល់បានល្អ នៅក្នុងគេហដ្ឋានរបស់អ្នក នៅក្នុងការិយាល៏យរបស់អ្នក ឬនៅក្នុងតំបន់ទីជនបទដាច់ស្រយាលដែលមានគុណភាពសេវាទូរស័ព្ទចល័តមិនល្អ។  វាមានសារៈប្រយោជន៍សំខាន់ ដើម្បីកត់សម្គាល់ថាឧបករណ៍ជំរុញសេវាសែលហ្វូនពង្រីកស៊ីញ៉ាល់ជាធម្មតា ដែលកំពុងមានតំបន់គ្របដណ្តប់សេវាស្រាប់។ បើសិនជាទីនោះមិនមានតំបន់គ្របដណ្តប់សេវាទាល់តែសោះនៅក្នុងបណ្តាញរបស់អ្នក ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៣០%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

ប្ដីប្រពន្ធមួយគូចេញពីផឹកស្រាបើករថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយ ប្រពន្ធស្លាប់ ប្ដីត្រូវបានជួយសង្គ្រោះទាន់

ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូបានបើករថយន្តយ៉ាងលឿនហើយរេចង្កូតមកខាងស្តាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយបណ្ដាលឱ្យប្រពន្ធលង់ទឹកស្លាប់ រីឯប្ដីត្រូវបានប្រជាពលរដ្ឋសង្គ្រោះទាន់ពេល ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២នៅចំណុចខាងត្បូងក្រសួង នគរដែនដីរូបនីយកម្មនិងសំណង់ប្រហែល២០០ម៉ែត្រ តាមបណ្តោយផ្លូវហ្គ្រេនភ្នំពេញ ឬក៏ហៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។   ... Read More »

បើករថយន្តលឿនជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃបណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកបង្កាន់ដៃគល់ស្ពានថ្ម(ព្រែកជ្រៃ) បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ... Read More »

សូមបើកបរមានការប្រុងប្រយ័ត្នខ្ពស់! មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ស្រាលខណៈរថយន្ត១គ្រឿងក្រឡាប់នៅលើផ្លូវល្បឿនលឿន

ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តក្រឡាប់នៅលើផ្លូវល្បឿនលឿនត្រង់ចំណុចភូមិពាមទុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣៖៤៥នាទីរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០២២។ នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកអាល់ហ្វាតពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2BF-8590 បើកបរដោយឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំរងរបួសស្រាល រស់នៅភូមិព្រៃខ្លា ... Read More »

ក្លិបអ្នកមាន Newcastle យល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Lille ដើម្បីចុះហត្ថលេខាលើខ្សែការពារហូឡង់ Sven Botman

ក្លិបសារិកាព្រៃ Newcastle United ដែលកាន់កាប់ដោយមហាសេដ្ឋីមានទ្រព្យវាល់លានបានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយក្លិបបារាំង Lille ដើម្បីចុះហត្ថលេខាលើខ្សែការពារ Sven Botman ក្នុងតម្លៃ៣២លានផោនជាមួយនឹងប្រាក់បន្ថែមចំនួន២.៥លានផោនបន្ថែមទៀត។ កីឡាករសញ្ជាតិហូឡង់ Botman អាយុ២២ឆ្នាំបានបញ្ចប់ការពិនិត្យសុខភាពរបស់គាត់នៅ Tyneside និងបានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំ ដែលទម្រង់​ការ​ផ្ទេរ​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​សប្តាហ៍​នេះ។ប៉ុន្តែការផ្លាស់ប្តូររបស់ ... Read More »

សម្តេចតេជោ ៖ ឆ្លើយតបតាមការអំពាវនាវនេះមកដល់ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លារ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥

ភ្នំពេញ ៖ ឆ្លើយតបតាមការអំពាវនាវនេះមកដល់ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លារ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។  សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា, ព្រឹកមិញថ្ងៃ១កក្កដា២០២២ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យខ្ញុំបាន អំពាវនាវឱយសប្បុរសជនចូលរួមបំបាត់ ... Read More »

ក្រសួងទេសចរណ៍ជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ស្តីពីការចាប់ផ្តើមនីតិវិធីផ្តល់កម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅល្ងាចថ្ងៃ​សុក្រ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ក្រសួងទេសចរណ៍ជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ស្តីពីការចាប់ផ្តើមនីតិវិធីផ្តល់កម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។  ជាក់ស្ដែង​យោងតាមសេចក្តីជូនដំណឹងលេខ២៦៣ សជណ.អគឧ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ឱ្យរស់រាន់នៅប្រឹក្សាយោបល់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ... Read More »

រថយន្តឡិចសុីស RX300 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ូតូបញ្រ្ចាសគ្នារបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ រថយន្ត LEXUS RX300បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ូតូបញ្រ្ចាសគ្នា យ៉ាងពេញទំហឹងលាន់ដូចរន្ទះរងរបួសធ្ងន់យុវជនម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកនៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៤-១៤៥ ... Read More »

មីយ៉ាន់ម៉ាសុំទោសថៃដែលទុកឱ្យយន្តហោះចម្បាំងហោះចូលដែនអាកាសថៃ

នៅថ្ងៃទី១ខែកក្កដា ថៃបានប្រកាសឱ្យដឹងថា ភាគីមីយ៉ាន់ម៉ាបានសុំទោសក្រោយមួយថ្ងៃដែលយន្តហោះចម្បាំងរបស់ប្រទេសនេះហោះចូលក្នុងដែនអាកាសថៃ បង្ខំឱ្យរដ្ឋាភិបាលជម្លៀសពលរដ្ឋរាប់រយនាក់ទៅកាន់តំបន់សុវត្ថិភាព។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី៣០ខែមិថុនា ក្នុងស្រុក Phop Phra ខេត្ត Tak របស់ថៃជាប់ព្រំដែនមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា ប្រកាសថា ប្រទេសលោកមិនចង់ឱ្យមានស្ថានភាពអាក្រក់ជាងនេះឡើយ ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖​ គ្រោះថ្នាក់ចរាចរណ៍​ គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា

ទីក្រុងញូវយ៉ក៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ នៅថ្ងៃព្រហស្បតិ៍-សុក្រ ២-៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង  ថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ... Read More »

មន្រ្តីជំនាញ​រដ្ឋបាលជលផលខេត្តព្រៃវែង​ ចុះរុះរើ និងដុតបំផ្លាញ​ចោលលូ​ស្បៃ​មុង​១១០​មាត់

ភ្នំពេញ៖​ បេី​តាមការបញ្ជាក់ពី​មន្រ្តីជំនាញ​រដ្ឋបាលជលផលខេត្តព្រៃវែង​ បានឱ្យដឹងនៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះថា៖​ ក្រុមការងារ​រដ្ឋបាល​ជល​ផលខេត្ត នៅពេលចុះ​ទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ជលផល នៅតាម​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង​ បានរុះរើ និងដកហូតលូ​ស្បៃ​មុង​១១០​មាត់ យកមក​ដុត​បំផ្លាញចោលនៅនឹងកន្លែង។​ ​មន្ត្រីជំនាញ​ បានគូសបញ្ជាក់ថា​៖ ... Read More »

តុលាការកាត់ទោស ឧកញ៉ា លាន អាហ្វ្រីលគីនីន ឱ្យជាប់ពន្ធនាគារមួយឆ្នាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌ តែទោសត្រូវព្យួរ

ភ្នំពេញ ៖ បើយោងតាមមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន  នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ថា, ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ... Read More »

ខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងរលឹម ធ្វើឱ្យផ្ទះពលរដ្ឋចំនួនប្រាំខ្នងដួលរលំរបើកដំបូល ត្រូវបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តភ្លាមៗ

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ធ្វើឲ្យផ្ទះរបស់ពលរដ្ឋចំនួន៥ខ្នង ដួលរលំខ្លះរបើកដំបូលដល់ដី ដោយសារខ្យល់កន្ត្រាក់ នៅពេលមានភ្លៀងរលឹម តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ ជាមួយគ្នានោះដែរនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោក សាយ ព្រលឹង ... Read More »

លោក បណ្ឌិត ម៉ៅ ធនិន អញ្ជើញក្នុងពិធីប្រកាស​បិទផ្សាយ​ជាសា​ធា​រ​ណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុង​ភូមិទូកមាស

ខេត្តកំពត ៖ លោក បណ្ឌិត ម៉ៅ ធនិន ​អភិបាល​ខេត្ត​កំពត អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​បិទផ្សាយ​ជាសា​ធា​រ​ណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុង​ភូមិទូកមាស។  សូមបញ្ជាក់ថា, ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ លោក ... Read More »

លោកបណ្ឌិត គឹម សន្តិភាព បានអញ្ជើញទៅថ្វាយបង្គំ និងបាននាំយកទេយ្យទាន រួមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន -Darwin ប្រទេសអូស្ត្រាលី

ប្រទេសអូស្ត្រាលី ៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញទៅថ្វាយបង្គំ និងបាននាំយកទេយ្យទាន រួមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន -Darwin ... Read More »